ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥១ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:១-១៥


មេរៀន​ទី ៥១

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១-១៥

បុព្វកថា

នៅ​ខែ​មិនា ឆ្នាំ ១៨៣១ សាសនាចក្រ​បាន​បន្ដ​រីកចម្រើន​នៅក្នុង​ទីក្រុង​ខឺតឡង់ ។ ការប្រឆាំងទាស់​នឹងសាសនាចក្រ​ក៏​នៅតែបន្ដ​ផងដែរ ។ ព្យាការី យ៉ូសែប ស៊្មីធ បានសរសេរថា ៖ « មាន​របាយការណ៍​ខុសឆ្គង ការ​កុហក និង​រឿង​ឆ្កួត​លីលា​ជាច្រើន ត្រូ​វបាន​បោះពុម្ព​នៅលើទំព័រកាសែត ហើយផ្សាយទៅ​គ្រប់​ទិសទី ដើម្បីរារាំង​មនុស្ស​កុំ​ឲ្យ​រៀន​ពីកិច្ចការ​នេះ ឬ​ឱបក្រសោប​យក​សេចក្ដីជំនឿ » ។ នៅក្នុង​គ្រា​ដែល​មានការ​រីកចម្រើន និង​ការ​ប្រឆាំង​នេះ យ៉ូសែប ស៊្មីធ បាន​ទទួលវិវរណៈ​មួយ ដែល​ក្រោយ​មក​លោក​បាន​មាន​ប្រសាសន៍​ដែល​នាំ​ឲ្យ « ពួកបរិសុទ្ធ​ដែល​ត្រូវ​តស៊ូ​ទាស់​នឹង​អ្វីៗគ្រប់​យ៉ាង មាន​ក្ដី​អំណរ ដែលការរើសអើង និង​សេចក្ដី​អាក្រក់ អាចកែប្រែមុខមាត់ថ្មី » ( នៅ​ក្នុង History of the Church១:១៥៨ ) ។ វិវរណៈ​នេះ ឥឡូវ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥ដែល​ចាប់​ផ្ដើម​ជាមួយ​នឹង​សេចក្ដីប្រកាស​មកពី​ព្រះអង្គសង្គ្រោះ អំពី​តួនាទី​របស់ទ្រង់​នៅក្នុង​សេចក្ដីសង្គ្រោះ​របស់យើង ។ មេរៀន​ថ្ងៃ​នេះ គឺ​ជា​មេរៀន​ដំបូងគេ​នៃ​មេរៀន​ទាំងបី ដែល​ផ្ដោត​ទៅ​លើគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១-៥

ព្រះយេស៊ូវ​គ្រីស្ទ បាន​គូសបញ្ជាក់អំពី​តួនាទី​របស់ទ្រង់ ជា​អង្គបង្កបង្កើត និង​ជា​អង្គគាំទ្រ

សូម​ឲ្យ​សិស្ស​នឹក​ស្រម៉ៃ​ថា ពួកគេ​កំពុង​ស្វែងរក​ទិសដៅ​អំពី​អ្វី​មួយ ដែល​សំខាន់​ចំពោះ​ពួកគេ ហើយ​ដែល​មនុស្ស​ផ្សេងៗ​មួយ​ចំនួន​ចង់​ផ្ដល់ដំបូន្មាន​ឲ្យ​ពួកគេ ។

  • តើ​មនុស្ស​ម្នាក់​ចាំបាច់​ត្រូវ​មាន​គុណសម្បត្តិ​អ្វីខ្លះ មុនពេល​អ្នក​នឹង​ស្ដាប់​តាម​ដំបូន្មាន​របស់​គាត់ ? ( សិស្ស​អាចនឹង​ចែកចាយ​ចម្លើយ​ផ្សេងៗ​គ្នា​ជាច្រើន​ចំពោះ​សំណួរ​នេះ ។ បើ​ចាំបាច់ អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ថា ពួកគេ​នឹង​ទំនង​ជា​ចង់​ស្ដាប់​នរណា​ម្នាក់​ដែល​យកចិត្ត​ទុកដាក់​ចំពោះ​ពួកគេ​ដោយ​ផ្ទាល់ ហើយ​ដែល​មានជោគជ័យ​នៅក្នុង​ប្រធានបទ​ដែល​ពួកគេ​កំពុង​ផ្ដល់​យោបល់​ឲ្យ​នោះ ) ។

សូម​ពន្យល់​ថា វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ បាន​កើតឡើង​នៅ​ចំ​គ្រា ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង មនុស្ស​ដទៃ​ទៀត បាន​ស្ដាប់ និង អាន​សារលិខិត​ដែលប្រឆាំង​ទាស់​នឹង​សាសនាចក្រ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ការណែនាំ​ក្បាលកណ្ឌ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលស្ថានភាព​ដែល​ពួកបរិសុទ្ធ​កំពុង​តែ​ប្រឈមមុខ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានព្រះបន្ទូល​ដំបូង​គេ​របស់​ព្រះអម្ចាស់​នៅក្នុង​វិវរណៈ ។

សូម​រំឭក​សិស្ស​ថា ប្រុង​​ស្ដាប់ មានន័យ​ថា ស្ដាប់​ដោយយកចិត្ត​ទុកដាក់ ហើយគោរព​តាម ។ នៅ​ពេល​យើង​ស្ដាប់​ព្រះអម្ចាស់​យ៉ាង​ពិត​ប្រាកដ នោះ​យើង​នឹង​ធ្វើតាម​ឱវាទ និង​ព្រះបញ្ញត្តិ​របស់​ទ្រង់។ សូម​ពន្យល់​ថា ​នៅ​ដើម​ដំបូង​នៃ​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ធ្វើ​ការប្រកាស​អំពី​តួនាទី​របស់​ទ្រង់​មួយ​ចំនួន និង កិច្ចខ្នះខ្នែងរបស់​​ទ្រង់​ក្នុង​ការជួយ​ដល់​យើង ។ នៅ​ពេល​យើង​អាន​សេចក្ដី​ប្រកាស​ទាំងនេះ យើង​អាច​រក​ឃើញ​មូលហេតុ ដែល​យើង​ត្រូវស្ដាប់​តាម​ព្រះបន្ទូល​ទ្រង់ ។ សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​រក​មើល​ពាក្យ ប្រុង​ស្ដាប់ និង ស្ដាប់ នៅ​ក្នុង​ខគម្ពីរ​ទាំងឡាយ ពេល​ពួកគេ​សិក្សា​នៅ​ថ្ងៃ​នេះ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១ ដោយ​ស្ងាត់​ស្ងៀម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល អំពី​ព្រះអង្គ​ទ្រង់ ។ សូមសុំ​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ នៅពេល​ពួកគេ​ឆ្លើយ​តប សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នៅ​លើ​ក្ដារ​ខៀន ៖ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្កើត​​ផ្ទៃ​មេឃ និង​ផែនដី ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:២ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មូលហេតុ​​ដែល​ត្រូវ​ប្រុង​ស្ដាប់​ព្រះអង្គសង្គ្រោះ ។

  • យោង​តាម​ខគម្ពីរ​នេះ ហេតុអ្វី​ក៏​យើង​គួរ​តែ​ប្រុង​ស្ដាប់​តាម​ព្រះអង្គ​សង្គ្រោះ ? ( អ្នក​អាច​នឹង​ចាំបាច់ត្រូវ​ពន្យល់​ថា ឃ្លា « នៅ​វេលា​ដែលអ្នក​រាល់​គ្នាមិ​នគិត នោះ​រដូវ​ក្ដៅ​នឹង​កន្លង » សំដៅ​ទៅលើ​គំនិត​ដែល​រដូវ​ក្ដៅ អាច​នឹង​ជា​វេលា​មួយ ដើម្បី​ធ្វើការ ហើយ​ត្រៀម​សម្រាប់ច្រូតកាត់ ​នៅ​ចុង​រដូវ ។ ខគម្ពីរ​នេះ បង្រៀន​ថា​យើង​ចាំបាច់​ត្រូវ​ប្រុង​ស្ដាប់​ព្រះអង្គសង្គ្រោះ​ក្នុងពេល​ឥឡូវ​នេះ ហើយ​ប្រែចិត្ត​ពី​អំពើ​បាប​របស់យើង ខណៈ​ដែល​យើង​នៅតែ​មានពេល​ដើម្បី​ធ្វើការ​សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ព្រលឹង​របស់​យើង ) ។

សូម​ពន្យល់​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣រួម​មាន​ទាំង​ពាក្យអ្នក​គាំទ្រ។ អ្នក​​គាំទ្រ គឺ​ជា​មនុស្ស​ម្នាក់ ដែល​ទូលអង្វរ​សម្រាប់​បុព្វហេតុ​នៃ​មនុស្ស​ម្នាក់​ទៀត ។​ ពេល​ខ្លះ រឿង​នេះ​កើត​ឡើង​នៅ​ក្នុង​តុលាការ ជា​កន្លែង​ដែល​មេធាវី បង្ហាញ​នូវ​ភស្ដុតាង​ទៅ​ដល់​ចៅក្រម ជំនួស​ឲ្យ​នរណា​ម្នាក់ ដែល​ត្រូវ​បានទទួលការផ្តន្ទាទោស ។

មុន​ពេល​ចាប់​ផ្ដើម​ថ្នាក់ សូ​ម​រៀប​ចំស្លាក​សញ្ញា​​បី​ដូច​ខាង​ក្រោម ៖

រូបភាព
ចៅ​ក្រម មេធាវី ចុងចោទ 

រៀបចំ​នៅ​ខ្នងខាង​ក្រោយ​ស្លាកសញ្ញា​ទាំងនេះ​ដូច​ខាងក្រោម ៖

រូបភាព
ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ យើង

សូម​អញ្ជើញ​សិស្ស​បីនាក់ឡើង​មក​ខាងមុខ​ថ្នាក់ ។ សូម​ឲ្យ​ស្លាកសញ្ញា​មួយ​ទៅ​ដល់​សិស្ស​ម្នាក់ៗ ។ សូម​ឲ្យ​ពួកគេ​លើក​សញ្ញា​ទាំងឡាយ​ឡើង ដែល​បង្ហាញ​នូវ​ពាក្យចៅក្រម មេធាវី និងចុងចោទ ។ សូម​ឲ្យ​សិស្ស​លើក​សញ្ញា​ដែលមាន​ស្លាក​ថាមេធាវីឈ​នៅ​ចម្លោះ​សិស្ស​ពីរ​នាក់​ទៀត​នោះ ។

សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​នឹក​ស្រម៉ៃ​ថា ពួកគេ​នៅ​ក្នុង​តុលាការ ដែល​មាន​ចៅក្រម មេធាវី និង​ចុងចោទ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​បទឧក្រិដ្ឋ​មួយ ។

  • តើតួនាទី​របស់​ចៅ​ក្រម​គឺ​ជា​អ្វី ?

  • តើ​មេធាវី​អាច​ជួយ​ដល់ជន​ដែលត្រូវ​គេ​ចោទ​ប្រកាន់បាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣ឲ្យឮៗ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែលខគម្ពី​រនេះ​បង្រៀន​អំពី​ព្រះអង្គសង្គ្រោះ​ ។

  • នៅក្នុង​ខគម្ពីរ​នេះ តើ​នរណា​គឺ​ជា​ចៅក្រម ? ( នៅពេល​សិស្ស​ឆ្លើយ​សំណួរ​នេះ សូម​ឲ្យ​សិស្ស​កាន់​ស្លាកសញ្ញា​ដែល​មានពាក្យ​ថា ចៅក្រម​បង្វិល​សញ្ញា​នោះមើលនៅ​ខ្នង​ខាង​ក្រោយវិញ ) ។ តើ​នរណា​ជា​ចុង​ចោទ ? ( សូម​ឲ្យ​សិស្ស​កាន់​សញ្ញា​ដែលមាន​ស្លាកចុងចោទបង្វិល​សញ្ញា​នោះមើល​នៅខ្នងខាង​ក្រោយ​វិញ ) ។ តើ​នរណា​ជា​មេធាវី ? ( សូម​ឲ្យ​សិស្ស​​កាន់សញ្ញាដែល​​មានស្លាកអ្នកគាំទ្របង្វិល​សញ្ញា​នោះមើល​នៅខ្នង​ខាង​ក្រោយ​វិញ ) ។ បន្ទាប់មក​សរសេរ​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជាមេធាវីរបស់​យើង​នៅ​ចំពោះព្រះភក្ត្រ​ព្រះវរបិតាសួគ៌ ) ។

  • ហេតុអ្វី​ក៏​យើង​ត្រូវការ​អ្នកគាំទ្រ​ម្នាក់​នៅចំពោះព្រះភក្ត្រ​ព្រះវរបិតាសួគ៌ ? ( យើង​មាន​កំហុស​នៃ​អំពើបាប ។ ស្រប​តាម​សេចក្ដីយុត្តិធម៌​របស់ព្រះ គ្មាន​វត្ថុ​មិន​ស្អាត​ណា អាច​រស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​បាន​ទេ ។ ហេតុដូច្នោះ​ហើយ យើងត្រូវការ​អ្នកគាំទ្រ​ម្នាក់ ដើម្បីទូលអង្វរ​ពីបុព្វហេតុ​របស់យើង នៅចំពោះ​ព្រះភក្ត្រ​របស់ព្រះបិតា ហើយ​ជួយ​យើង​ឲ្យ​ផ្សះផ្សា​នឹង​ទ្រង់ ) ។​

សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៤-៥ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​របៀប​ដែលព្រះយេស៊ូវ​គ្រីស្ទ​បានទូលអង្វរ​ពីបុព្វហេតុ​របស់យើង​ចំពោះ​ព្រះវរបិតា ។

  • ស្របតាមខ ៤ តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទូល​សូម​ដល់​ព្រះវរបិតាឲ្យទ្រង់ញាណ​​អ្វីខ្លះ ? ( ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​អំពី​ជីវិត​ដែល​គ្មានអំពើ​បាប​របស់ទ្រង់ និង​ការ​រងទុក្ខ និង​ការ​សុគត​របស់ទ្រង់ ) ។

  • ស្របតាមខ ៥ តើ​ព្រះអង្គសង្គ្រោះ​បាន​ទូល​សុំ​ឲ្យ​ព្រះវរបិតា​ទ្រង់ញាណ​អ្វី​ខ្លះ​ទៀត ? ( ​សេចក្ដី​ជំនឿរបស់​យើង​ទៅ​​លើ​ព្រះយេស៊ូវគ្រីស្ទ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បីធ្វើ​ជា​អង្គ​គាំទ្រ​របស់ពួកគេ​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់ពួកគេ ។ សូម​ផ្ដល់​ពេល​ដល់ពួកគេ​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​នូវ​​អារម្មណ៍​របស់ពួកគេ អំពី​ព្រះអង្គសង្គ្រោះ​ជា​អង្គ​គាំទ្រ​របស់ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នូវ​អ្វី​ដែលពួកគេ​មានអារម្មណ៍ដឹងថា​​ទ្រង់​នឹង​ឲ្យពួកគេ​ធ្វើ ដើម្បី​បង្ហាញ​ពី​ជំនឿ​របស់ពួកគេ​ទៅលើ​ព្រះនាម​របស់ទ្រង់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦-១០

ព្រះអង្គ​សង្គ្រោះ ប្រកាស​ថា ទ្រង់​គឺ​ជា​ពន្លឺ និង​ជា​ជីវិត​នៃ​លោកិយ ហើយ​ថា ទ្រង់​បាន​បញ្ជូន​សេចក្ដី​សញ្ញា​ដ៏អស់កល្បអស់កាល​ជានិច្ច​របស់ទ្រង់​ទៅ​ដល់ពិភពលោក ។

សូម​​បំបែក​សិស្ស​ជា​គូៗ ហើយ​សុំ​ឲ្យ​ដៃគូ​ទាំងឡាយ​អានគោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦-១០ជាមួយគ្នា ។ ក្រោយពី​សិស្ស​មានពេលអានគ្រប់គ្រាន់ហើយ សូម​សួរ​សិស្ស​នូវ​សំណួ​ខាងក្រោម​នេះ ៖

  • ស្រប​តាម ខ ៦-៧ តើ​មូលហេតុអ្វី​ខ្លះ ដែលព្រះអង្គសង្គ្រោះបាន​ប្រទាន​ដល់​យើង​ឲ្យ​ប្រុង​ស្ដាប់​ដល់ទ្រង់ ? តើ​វា​មានន័យ​យ៉ាង​ណា​ចំពោះ​អ្នក ដែល​ថា​ទ្រង់គឺជា « ដើម និង​ជា​ចុង » ? តើ​ទ្រង់​នាំ​ពន្លឺ និង​ជីវិត​មក​លើពិភពលោក​តាម​វិធីណា ?

សូម​សរសេរ ការ​ពិពណ៌នា​ដូច​ខាង​ក្រោម​អំពី​ព្រះអង្គសង្គ្រោះ នៅលើ​ក្ដារខៀន ៖

ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ដើម និង​ជា​ចុង ។

ព្រះ​យេស៊ូវ គ្រីស្ទ គឺ​ជា​ពន្លឹ និង​ជា​ជីវិត​នៃ​ពិភពលោក ។

  • ស្រប​តាម​ខ ៨តើ​ព្រះអង្គសង្គ្រោះ​បាន​សន្យា​អ្វី​ខ្លះ ដល់អ្នកទាំងឡាយ​ដែល​ទទួល​យក​ទ្រង់ ?

សូម​ចង្អុល​បង្ហាញ​ថា នៅក្នុង​ខ ៩ យើង​អាន​ថា ព្រះយេស៊ូវ​គ្រីស្ទ បាន​បញ្ជូន « សេចក្ដីសញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច​របស់ទ្រង់… ដើម្បី​ធ្វើ​ជា​ពន្លឺ​ដល់​មនុស្ស​លោក ហើយ​ដើម្បី​ធ្វើ​ជា​បមាណីយ​ដល់​រាស្ត្រ [ របស់​ទ្រង់ ] » ។ នៅក្នុង​វិវរណៈ​មួយ​ទៀត ទ្រង់​បាន​មាន​បន្ទូល​ថា សេចក្ដីសញ្ញាដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច​របស់ទ្រង់ គឺជា « ភាព​ពោរពេញ​នៃ​ដំណឹងល្អ [ របស់​ទ្រង់ ] » ( ​គ. និង ស. ៦៦:២ ) ។

  • តើ​អ្នក​គិត​ថា « ស្វែង​រក​ » ដំណឹងល្អ​​មាន​ន័យ​យ៉ាង​ណា ?

  • តើ​អ្នក​ធ្លាប់​បាន​ឃើញ​ដំណឹងល្អ​គឺ​ជា​ពន្លឺដល់​ពិភពលោក​តាម​របៀប​ណា​ខ្លះ ? តើដំណឹងល្អ​គឺ​ជា​បទដ្ឋាន​មួយ​សម្រាប់យើង ដែល​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះអម្ចាស់ ដោយ​វិធីណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១១-១៥

ព្រះអង្គ​សង្គ្រោះ​ប្រកាស​ថា ទ្រង់​គឺ​ជា​ព្រះ​នៃ​លោក​ហេណុក

សូម​ដាក់​បង្ហាញ​រូបភាពទីក្រុង​ស៊ីយ៉ូន​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថានសួគ៌(សៀវភៅ​សិល្បៈ​ដំណឹងល្អ[ឆ្នាំ ២០០៩ ] ទំព័រ ៦, សូមមើលផងដែរLDS.org ) ។ សូមពន្យល់​ថា នេះ​គឺ​ជា​សិល្បៈនៃការពិពណ៌នា​អំពី​ហេណុក និង​រាស្ត្រ​របស់ទ្រង់ ។ បន្ទាប់មកសូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:១១ឲ្យឮៗ ។ សូម​ចង្អុល​បង្ហាញ​ថា នៅក្នុង​ខគម្ពី​រនេះ ព្រះអម្ចាស់​បាន​មានបន្ទូល​ថា មនុស្ស​មួយចំនួន​ហៅ​ទ្រង់​ថា « ព្រះ​នៃ​លោក​ហេណុក » ។

រូបភាព
ទីក្រុង​ស៊ីយ៉ូន​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថានសួគ៌

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ដល់សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែលពួកគេ​ដឹង​​អំពី​ព្យាការី ហេណុក ។ បើ​ចាំបាច់ សូម​ផ្ដល់​ព័ត៌មាន​ដូច​ខាង​ក្រោម​ថា ៖ ហេណុក បាន​រស់នៅ​ពីមុន​ជំនាន់​របស់​ណូអេ ។ ផែនដី​នៅក្នុង​ជំនាន់​របស់​លោក​ហេណុក ត្រូវ​បាន​គ្របដណ្ដប់​ដោយ​សេចក្ដី​ទុច្ចរិត ប៉ុន្តែ​លោក​​បាន​ដឹកនាំ​​​មនុស្ស​សុចរិតមួយ​ក្រុម ដែល​បាន​រស់នៅ​ក្នុង​ទីក្រុង​មួយ ដែលហៅ​ថា ស៊ីយ៉ូន ។ នៅ​ទីបំផុត ប្រជារាស្ត្រ​ទីក្រុង ស៊ីយ៉ូន ត្រូវបាន « បែក​ចេញ​ពី​ផែនដី » (គ. និង ស. ៤៥:១២)—ត្រូវ​បានលើក​ឡើង​ទៅ​ស្ថានសួគ៌ ដោយ​សារ​តែ​សេចក្ដីសុចរិត​របស់ពួកគេ ( សូម​មើលម៉ូសេ ៧:៦៩) ។

សូម​សង្ខេបគោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១២–១៤ ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់​​បាន​ទទួល​ប្រជារាស្ត្រ​ទីក្រុង ស៊ីយ៉ូន ឡើង​ទៅ​ឯ​ទ្រង់ ហើយ​ថា​ទ្រង់​នឹង​រក្សា​ពួកគេ​ទុក « រហូត​ដល់​ថ្ងៃ​នៃ​សេចក្ដីសុចរិត​នឹង​មក​ដល់ » ។ នៅ​ថ្ងៃ​នោះ ហេណុក និង រាស្ត្រ​របស់​លោក នឹង​ត្រឡប់​មក​ផែនដី​វិញ ​ដើម្បីជួប​ជាមួយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយស្មោះត្រង់ នៅ​ទីក្រុង យេរ៉ូសាឡិម​ថ្មី ដែល​ក៏​នឹង​ត្រូវបាន​ហៅ​ថា ទីក្រុង ស៊ីយ៉ូន ដែរ ( សូមមើល ម៉ូសេ ៧:៦២–៦៤ ) ។ ព្យាការី​ទាំងអស់​បាន​ទន្ទឹង​រង់ចាំ​ថ្ងៃ​នោះ ។ ដោយសារតែ​អំពើ​ទុច្ចរិត​នៃ​ប្រជាជន​ដែល​រស់នៅ​លើ​ផែនដី ទើប​ថ្ងៃ​នោះ​មិន​ទាន់​បាន​មក​ដល់​នៅ​ឡើយ ប៉ុន្ដែ​អ្នក​ទាំងឡាយ​​ដែល​បាន​ទន្ទឹង​រង់ចាំ​ថ្ងៃ​នោះ នឹង​បាន​ឃើញជា​ប្រាកដនៅថ្ងៃណាមួយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​សេចក្ដីថ្លែង​ការណ៍​ដែល​អ្នកបាន​សរសេរ​នៅលើ​ក្ដារខៀន​ដែលពិពណ៌នា​អំពី​តួនាទី និង​ចរិត​លក្ខណៈ​​​មួយចំនួន​របស់ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​សេចក្ដីថ្លែងការណ៍​ទាំងនេះ ហើយជ្រើសរើស​ចរិតលក្ខណៈ​មួយ​ដែល​មាន​អត្ថន័យជាពិសេស​ចំពោះ​ពួកគេ ។ បន្ទាប់​ពី​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​រៀបរាប់​អំពី​តួនាទី ឬ​ចរិត​លក្ខណៈ ដែលពួកគេ​បានជ្រើសរើស ហើយពន្យល់​ថា​ហេតុអ្វី​ក៏​វា​មានអត្ថន័យ​ចំពោះ​ពួកគេ ។ បន្ទាប់ពីសិស្ស​បានពន្យល់​អំពីគំនិត​របស់ពួកគេ​រួច​ហើយ ចូ​រសរសេរ​គោលការណ៍​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​រៀនអំពី​តួនាទី និង​ចរិតលក្ខណៈ​របស់ព្រះយេស៊ូវ​គ្រីស្ទ នោះ​បំណង​ប្រាថ្នា​របស់យើង​ដើម្បី​ធ្វើតាម​ទ្រង់​នឹង​កើន​ឡើង ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ​នៅ​ថ្ងៃនេះ ដែល​ជួយ​អ្នក​ឲ្យមានបំណងប្រុងស្តាប់តាមទ្រង់ដោយប្រុងប្រយត្ន័នោះ ?

អ្នកអាចនឹង​ចង់​ចែកចាយ​នូវ​គំនិត​របស់អ្នក​អំពី​តួនាទី ឬ​ចរិត​លក្ខណៈ​មួយ​របស់ព្រះអង្គសង្គ្រោះ និង​អំពី​របៀប​ដែលចំណេះ​ដឹង​របស់អ្នក​អំពី​តួនាទី និង​ចរិតលក្ខណៈ បានជួយ​អ្នក​ឲ្យ​មានបំណងប្រាថ្នា​ដើម្បីធ្វើតាម​ទ្រង់​យ៉ាង​ដូចម្ដេច ។ សូម​ពិចារណា​ធ្វើការ​បញ្ចប់មេរៀន​ដោយការ​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​នៃ​ការ​ស្ដាប់​តាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​គោរពតាម​ដំបូន្មាន និង​បទបញ្ញត្តិ​របស់ទ្រង់ ។

​សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥ :៣​- ៥ ។ ព្រះយេស៊ូវគ្រីស្ទ គឺជាអង្គ​គាំទ្ររបស់យើង

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​​អំពី​តួនាទី​របស់ព្រះអង្គសង្គ្រោះ ក្នុង​នាមជា​អង្គ​សង្រួបសង្រួម ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« យើង​ម្នាក់ៗ​រស់នៅ​តាម​ប្រភេទ​នៃ​ឥណទាន​ខាង​វិញ្ញាណ ។ នៅ​ថ្ងៃ​មួយ គណនី​នឹង​ត្រូវ​បិទ ដែលតម្រូវ​ឲ្យ​មាន​ការ​ទូរទាត់​មួយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​អាចត្រួតពិនិត្យ​មើល​នៅពេល​នេះ កាល​ដែល​ថ្ងៃនោះ​មកដល់ ហើយ​អ្វីៗនឹងត្រូវរឹបអូសជា​ប្រាកដ នោះ​យើង​នឹងក្រឡេក​មើល​ជុំវិញ​ទាំងទុក្ខព្រួយឥតឈប់ឈដើម្បី​រក​នរណា​ម្នាក់ ឬ​នរណា​ក៏​ដោយ​ឲ្យ​ជួយ​ដល់​យើងជាពុំខាន​ ។

« ហើយ​តាមរយៈច្បាប់​ដ៏​អស់កល្ប​ជានិច្ច នោះ​សេចក្ដី​មេត្តាករុណា មិន​អាច​ផ្ដល់​នូវ​ការសង្គ្រោះ​បាន​ឡើយ លុះត្រា​តែ​មាន​មនុស្ស​ម្នាក់ ដែល​សុខចិត្ត ហើយ​មាន​សមត្ថភាពទទួល​យក បំណុល​របស់យើង ហើយ​បង់ថ្លៃលួស ហើយ​រៀបចំ​លក្ខខណ្ឌ សម្រាប់​ការ​ប្រោសលោះ​របស់​យើងប៉ុណ្ណោះ ។

« លើកលែង​តែ​មាន​ព្រះ​ជា​អ្នក​សង្រួប​សង្រួម​មួយ​អង្គ លើកលែង​តែ​យើង​មាន​មិត្ត​ម្នាក់តែ​ប៉ុណ្ណោះ នោះ​ទម្ងន់​ទាំងអស់​នៃ​សេចក្ដី​យុត្តិធម៌ គឺ​មិន​អាច​បន្ធូរ​បន្ថយ ពុំមាន​ការអាណិត​អាសូរ​បាន​ឡើយ គឺ​ត្រូវតែ​ធ្លាក់​មកលើ​យើង​ទាំងអស់ ។ ការទូទាត់​ទាំងស្រុង​សម្រាប់​គ្រប់​អំពើ​រំលង ទោះ​តូច ឬ ធំ នឹង​ត្រូវ​ទាមទារ​ពី​យើង​ឲ្យ​គ្រប់​គ្មាន​សល់ ។

« ប៉ុន្តែ សូមដឹង​ការណ៍​នេះ​ថា ៖ សេចក្ដី​ពិត ​សេចក្ដី​ពិត​ដ៏​រុងរឿង ប្រកាស​ថា មាន​នូវ​ព្រះ​ជា​អ្នក​សង្រួប​សង្រួម​មួយ​អង្គ ។

« ពី​ព្រោះ​មាន​ព្រះ​តែ​មួយ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែមួយ នៅ​កណ្តាល​ព្រះ និង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះគ្រីស្ទយេស៊ូវ​នោះ (ធីម៉ូថេទី ១ ២:៥) » ។ («The Mediator»Ensign ខែ ឧសភា ឆ្នាំ ១៩៧៧ ទំព័រ ៥៥–៥៦ ) ។

ប្រធាន ផាកកឺ បាន​គូស​បញ្ជាក់ថា ព្រះអម្ចាស់​កំពុង​ដើរតួ​ជា​អង្គ​គាំទ្រ​របស់​យើងចំពោះ​ព្រះវរបិតា​នៅ​ក្នុង​ជីវិត​រស់នៅ​របស់យើង​ប្រចាំ​ថ្ងៃ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« សម្រាប់មូលហេតុ​មួយចំនួន យើង​គិត​ថា ដង្វាយធួន​នៃ​ព្រះ អនុវត្ត​តែនៅ​ចុង​បញ្ចប់​នៃ​ជីវិត​រមែង​ស្លាប់ ដើម្បី​ប្រោស​លោះ​​ពី​ការ​ធ្លាក់ ចេញពី​សេចក្ដីស្លាប់​ខាង​វិញ្ញាណប៉ុណ្ណោះ ។ វា​មានច្រើន​ជាង​នោះ​ទៅទៀត ។ វា​គឺ​ជា​ព្រះចេស្ដា​ដែល​មានវត្តមាន​ជានិរន្ដរ៍ ដង្ហើយហៅ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ នៅពេល​យើង​ត្រូវ​បាន​ញាំញី​ដោយទុក្ខវេទនា ឬ​ទណ្ឌកម្ម​ដោយកំហុស ឬ​បន្ទុក​នៃ​ភាព​សោកសៅ ដែល​ទ្រង់​អាច​ព្យាបាល​យើង ។ ខណៈ​ដែល​យើង​ពុំ​ដឹង​ពេញលេញ​អំពី​របៀប​ដែល​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ត្រូវ​បាន​បង្កើត​ឡើងក្ដី ក៏​យើង​អាច​ទទួលបទពិសោធន៍ ‹ សេចក្ដីសុខសាន្ដ​របស់​​ព្រះ ដែល​ហួស​លើស​ពី​អស់ទាំង​គំនិត › ។ [ភីលីព ៤:៧] » ។ (« The Touch of the Master’s Hand, » Ensign ខែ ឧសភា ឆ្នាំ ២០០១, ទំព័រ ២៣ ) ។

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​អំពី​អារម្មណ៍​របស់​លោក ស្ដីអំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ទូលអង្វរពី​មូលហេតុ​របស់ទ្រង់ ហេតុដូច្នោះ​ទើប​បាន​ផ្ដល់​ជា​ផ្លូវ​ទៅ​កាន់ព្រះវរបិតា​ថា ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« វា​មាន​សារៈសំខាន់​ដ៏ធំ​ដល់​ខ្ញុំ ថា​ខ្ញុំ​អាច​ទៅដល់​ព្រះបល្ល័ង្ក​នៃ​ព្រះគុណ​តាមរយៈ​ការអធិស្ឋាន​មិន​ថា​ពេល​ណា និង​នៅក្នុង​កាលៈទេសៈ​ណា​ទេ ថា​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ​នឹង​ឮ​ការទូលអង្វរ​របស់​ខ្ញុំ ថា​អ្នកគាំទ្រ​របស់​ខ្ញុំ គឺ​ទ្រង់​ដែលមិន​បាន​ធ្វើ​បាប​សោះ ដែល​ព្រះលោហិត​ត្រូវ​បង្ហូរ ដើម្បី​បុព្វហេតុ​របស់​ខ្ញុំ ។ ( សូម​មើល  គ. និង ស. ៤៥:៣–៥ ) ។ ខ្ញុំ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ការប្រព្រឹត្ត​បែប​នោះ​ចំពោះ​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​កូនចៅ​ទាំងអស់​របស់​ទ្រង់ ដ្បិត​ទ្រង់​ពិត​ជា​មិន​រើស​មុខ​អ្នក​ណា​ទេ ហើយ​អស់​អ្នក​ណា​ដែល​ទូល​សុំ នោះ​នឹង​បាន​ទទួល » ( “I Know in Whom I Have Trusted,” Ensign ខែ ឧសភា ឆ្នាំ ១៩៩៣ ទំព័រ ៨៣ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:១១-១២ ។ « ហេណុក … ត្រូវ​បាន​បែក​ចេញ​ពី​ផែនដី »

ព្យាការី យ៉ូសែប ស៊្មីធ​បាន​សង្កេត​ថា ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ឥឡូវ លោក​ហេណុក​នេះ ត្រូវ​បាន​ព្រះ​រក្សា​ទុក​សម្រាប់​ព្រះអង្គ​ទ្រង់ ដែល​លោក​ពុំ​គួរ​ស្លាប់​នៅ​គ្រានោះ ហើយ​បាន​តែងតាំង​លោក​នូវ​ការ​បម្រើ​មួយ​ចំពោះ​រូបកាយ​តេរេស្ទ្រាល ដែល​ធ្លាប់មាន ប៉ុន្ដែ​បាន​បើក​សម្ដែង​តែ​បន្ដិចបន្តួចប៉ុណ្ណោះ » ( នៅក្នុងHistory of the Church, ៤:២០៩ ) ។

មាន​គ្រា​មួយ​នោះ ព្យាការីបាន​បន្ថែម​ថា ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ទ្រង់ [ ព្រះអម្ចាស់ ] បាន​ជ្រើសរើស​លោក ហេណុក ដែល​ទ្រង់​បាន​ដឹកនាំ ហើយ​បាន​ប្រទាន​ក្រឹត្យវិន័យ​ឲ្យលោក និងឲ្យ​ប្រជាជន​ដែលដើរតាមលោក ហើយ​នៅគ្រា​ដែលមនុស្ស​លោក​ជាទូទៅ នឹង​ពុំ​គោរព​តាម​បទបញ្ញត្តិ​របស់ព្រះ បន្ទាប់ពី​បាន​ដើរ​ជាមួយនឹងព្រះ នោះ​ទ្រង់​បានប្រែ​រូប​របស់ហេណុក និងសាសនាចក្រ​លោក និង​អ្នកកាន់បព្វជិតភាព ឬ​ការ​គ្រប់គ្រង​នៃ​ស្ថានសួគ៌ ត្រូវ​បាន​ដក​ចេញទៅ » ( នៅក្នុង​History of the Church,៥:៦៤ ) ។