ថ្នាក់​សិក្ខាសាលា
មេរៀន​ទី១៣ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤


មេរៀន​ទី១៣

គោលលទ្ធិ និង សេចក្តីសញ្ញា ៤

បុព្វកថា

វិវរណៈនេះ ត្រូវ​បាន​ផ្ដល់​ឲ្យទៅ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ​នៅ​ខែ​កុម្ភៈ ឆ្នាំ១៨២៩ ដែល​ត្រូវ​ជា​ឪពុក​របស់​ព្យាការី គឺ​ជា​វិវរណៈ​ដំបូង​គេ​មួយ​នៃ​វិវរណៈ​ដំបូង​គេ​មួយ​ចំនួន បាន​ប្រទាន​ទៅដល់​បុគ្គល​ជាច្រើន ដែល​មាន​បំណង​ប្រាថ្នា​ដើម្បី​ជួយ​ព្រះអម្ចាស់​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ( សូមមើល​ផងដែរ​គ. និង ស.១១-១២;១៤-១៦;២៥ ) ។ ក្នុង​វិវរណៈនោះ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ត្រូវ​បាន​ហៅ​ឲ្យធ្វើកិច្ចការ​នៅក្នុង​ការ​បម្រើ​របស់ព្រះ ។ បន្ថែម​ពី​លើ​នោះ ព្រះអម្ចាស់ បាន​ចែង​ពីគុណសម្បត្តិ និង​លក្ខណៈ​សម្បត្តិ​គន្លឹះ​សម្រាប់​អ្នកទាំងឡាយ​ណា​ដែល​បម្រើ​ទ្រង់ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:១-៣

យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នៅក្នុង​ការ​បម្រើ​របស់​ព្រះ ។

សូម​ចាប់​ផ្ដើម​ដោយ​ការ​សុំ​ឲ្យ​សិស្ស​ពិចារណា​អំពី​សំណួរ​ខាង​ក្រោម ៖

  • តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ប្រាថ្នា​ចង់បម្រើ​ព្រះ ហើយ​ចង់​ដឹង​ពី​ព្រះឆន្ទៈ​ទ្រង់ ទាក់ទង​នឹង​របៀប​ដែល​អ្នកអាច​ជួយ​ក្នុងការធ្វើ​កិច្ចការ​របស់​ទ្រង់​បាន​ល្អបំផុត​ដែរ​ឬ​ទេ ?

សូម​ពន្យល់​ថា ឪពុក​របស់​យ៉ូសែប ស្ម៊ីធ មាន​បំណង​យ៉ាង​ខ្លាំង ប៉ុន្តែ​គាត់​ពុំ​ដឹង​ថា​តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​គាត់​ធ្វើ​អ្វី​ឡើយ ។ ក្នុង​ខែ កុម្ភៈ ឆ្នាំ ១៨២៩ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ និង លូស៊ី ជា​ភរិយា​របស់​លោក បាន​ទៅ​សួរ​សុខទុក្ខ​កូន​ប្រុស​របស់​ពួកលោក យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ នៅ​ភូមិ ហាម៉ូនី រដ្ឋ ប៉ែនសិលវេញ៉ា ។ អំឡុង​ការសួរសុខទុក្ខ​នោះ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ បាន​ទទួល​វិវរណៈ​មួយ​ដែល​ឆ្លើយ​ទៅនឹង​សំណួរ​របស់​ឪពុក​របស់​លោក ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤ គឺ​ជា​ចម្លើយ​របស់ព្រះអម្ចាស់ ដែលទ្រង់​បាន​ចែង​ពី​គុណសម្បត្តិនានា ដែល​ទ្រង់​រំពឹង​ចង់បានពី​សំណាក់​អ្នក​ទាំងឡាយ​ដែល​ជួយ​នៅក្នុង​កិច្ចការ​របស់ទ្រង់ ។

សូមរំឭកសិស្ស​ថា នៅគ្រា​នៃ​វិវរណៈនេះ សាសនាចក្រ ពុំ​ទាន់ត្រូវ​បាន​រៀបចំឡើង ហើយ​បព្វជិតភាព​ពុំទាន់ត្រូវ​បាន​ស្ដារឡើងវិញ​នៅឡើយទេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:១ ដោយ​ស្ងាត់ស្ងៀម ស្វែងរក​មើល​របៀប​ដែលព្រះអម្ចាស់ បាន​ពិពណ៌នា​អំពី​ការ​ស្ដារឡើងវិញ​ថា ជា​ការណ៍​ដែល​ទើបតែ​ចាប់​ផ្ដើម​បង្កើតឡើង ។

  • តើ​ព្រះអម្ចាស់​ប្រើ​ព្រះបន្ទូល​អ្វី​ដើម្បី ពិពណ៌នា​អំពីការ​ស្ដារឡើងវិញ​នៃដំណឹងល្អ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ?

  • តើ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ « អស្ចារ្យ » ដោយ​វិធី​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:២ ឲ្យឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យផ្ទៀង​តាម​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​សុំ​ពី​អ្នក​ទាំងឡាយ​ដែល​ចាប់​ផ្ដើម​ធ្វើការ​បម្រើ​របស់ទ្រង់ ។ ( អ្នក​អាច​នឹង​ពន្យល់​ថា​ពាក្យ ចាប់​ផ្ដើម​ធ្វើការ មានន័យ​ថា ផ្ដើម​ធ្វើ ) ។

  • ស្របតាមខគម្ពីរនេះ តើ​ព្រះអម្ចាស់​រំពឹង​អ្វីខ្លះ ពីអ្នកទាំងឡាយ​ដែល​បម្រើ​ទ្រង់ ?

  • តើ​វា​មាន​ន័យ​ដូចម្តេច ដើម្បី​ធ្វើ​អ្វី​មួយ « ដោយ​អស់​ពីចិត្ត​អស់ពីពលំ អស់ពីគំនិត ហើយ​អស់ពីកម្លាំង » នោះ ?

ដើម្បីជួយសិស្ស​យល់​បាន​កាន់​តែ​ច្បាស់អំពី​ឃ្លានេះ សូម​ឲ្យ​ពួកគេ​ពិពណ៌នា​អំពី​សកម្មភាព ឬ​លក្ខណៈសម្បត្តិ​អ្វីខ្លះ ដែល​ពួកគេ​រំពឹង​ថាមាននៅក្នុង​ខ្លួន​មនុស្ស​ម្នាក់ ដែល​កំពុង​ព្យាយាម​ដើម្បី​បម្រើ​ព្រះ​ដោយ​អស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយ​អស់ពី​កម្លាំង​របស់ពួកគាត់នោះ ។ អ្នក​ក៏អាចអញ្ជើញ​ពួកគេ​ឲ្យ​ផ្ដល់​ឧទាហរណ៍​អំពីមនុស្សទាំងឡាយដែល​ពួកគេ​ដឹង​ថា​បានបម្រើ​ព្រះអម្ចាស់​តាមរបៀបនេះ​ផងដែរ ។

សូម​សរសេរ​សេចក្ដីថ្លែង​ការណ៍​ពុំពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើង​បម្រើ​ព្រះ​ដោយ​អស់​ពីចិត្ត​អស់ពីពលំ អស់ពីគំនិត ហើយ​អស់​ពី​កម្លាំង​របស់​យើង .

ដើម្បី​ជួយសិស្ស​ប្រាប់​ពី​គោលការណ៍មួយ​ដែល​បាន​បង្រៀន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:២ សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • ស្របតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:២ តើ​មាន​ពរជ័យ​អ្វីខ្លះ ដែលកើត​ចេញមកពី​ការបម្រើព្រះ « ដោយ​អស់​ពីចិត្ត​អស់ពីពលំ អស់ពីគំនិត ហើយ​អស់ពីកម្លាំង [ របស់​យើង ] នោះ ? ( នៅពេល​សិស្ស​ឆ្លើយ​សូម​សិស្ស​ម្នាក់​ឲ្យ​បំពេញ​សេចក្ដីថ្លែង​ការណ៍​បញ្ចប់​នៅលើ​ក្ដារខៀន ។ វាគួរ​តែ​អាន​ស្រដៀងគ្នា​នឹង​ឃ្លាដូចខាង​ក្រោមនេះ ៖ បើ​យើង​បម្រើ​ព្រះ​ដោយ​អស់​ពីចិត្ត​អស់ពីពលំ អស់ពីគំនិត ហើយ​អស់ពីកម្លាំងរបស់​យើង នោះយើង​អាច​បានឈរ​ដោយ​ឥតទោស​នៅចំពោះ​ព្រះ​នៅថ្ងៃ​ចុង​ក្រោយ​បំផុត ។ អ្នក​អាច​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​គូស​ចំណាំឃ្លា​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • ហេតុអ្វី​អ្នកគិតថា ការបម្រើ​ព្រះ​​ដោយ​អស់​ពីចិត្ត​អស់ពីពលំ អស់ពីគំនិត ហើយ​អស់ពីកម្លាំងរបស់​យើង នឹង​អនុញ្ញាត​ឲ្យ​យើង​ឈរ​ដោយ​ឥតទោស​នៅចំពោះ​ព្រះ​ដូច្នេះ ?

សូម​លើកទឹកចិត្ត​ដល់សិស្ស​ឲ្យ​ធ្វើ​ការពិចារណា​ថា តើ​មាន​អារម្មណ៍​យ៉ាងណា​ដើម្បី​ឈរ​នៅក្នុង​វត្តមាន​របស់​ព្រះ ហើយ « ឥតទោស » នោះ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ ឬ ពីរ​នាក់ ឲ្យ​ចែកចាយ​គំនិតរបស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:៣ ឲ្យឮៗ ។ សូម​ឲ្យសិស្ស​ផ្ទៀងតាម រកមើល​លក្ខណៈសម្បត្តិ​មួយ ដែល​បុគ្គលម្នាក់ៗ ចាំបាច់ត្រូវមាន​ដើម្បី​ជួយព្រះអម្ចាស់​នៅក្នុង​កិច្ចការ​របស់ទ្រង់ ។

  • តើ​លក្ខណៈ​សម្បត្តិ​អ្វីខ្លះ ដែលមនុស្ស​ម្នាក់ចាំបាច់​ត្រូវ​មាន ដើម្បី​ជួយ​ព្រះអម្ចាស់​នៅក្នុង​កិច្ចការ​របស់​ទ្រង់​នោះ ? ( មានបំណងចង់​បម្រើព្រះ ) ។

អ្នកអាច​នឹងពន្យល់​ថា មនុស្ស​មួយចំនួន​គិត​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤ គឺជា​ការហៅ​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ពេញម៉ោង​តែ​ប៉ុណ្ណោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឪពុក​របស់​យ៉ូសែប ស៊្មីធ ដែល​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​គាត់ គឺ​ពុំ​ត្រូវ​បាន​ហៅ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ពេញម៉ោង​នោះ​ទេ ។ ទោះជាយ៉ាងណា គាត់បាន​ធ្វើ​តាម​ការប្រឹក្សា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:២–៣ អស់​មួយ​ជីវិត​របស់គាត់ និង​បម្រើ​ដោយ​ការតាំងចិត្ត នៅគ្រប់ទីកន្លែង និង​គ្រប់ពេល​ដែលគាត់​ត្រូវ​បាន​ហៅឲ្យ​បម្រើ ។ គាត់​គឺ​ជា​សាក្សី​ម្នាក់​នៃ​សាក្សី​ប្រាំបីនាក់​អំពី​ព្រះគម្ពីរ​មរមន ហើយ​ជា​មនុស្ស​ម្នាក់​នៃ​មនុស្ស​ដំបូង​ដែលត្រូវ​បាន​ជ្រមុជទឹក នៅពេល​សាសនាចក្រ ត្រូវបាន​រៀបចំឡើង​ជា​ផ្លូវ​ការ​នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ១៨៣០ ។ គាត់​ក៏​បាន​បម្រើ​ជា​លោកអយ្យកោ​ដំបូង​គេបង្អស់ក្នុងសាសនាចក្រ និង​ជា​ទីប្រឹក្សា​ជំនួយក្នុងគណៈប្រធានទីមួយ ។

ការប្រឹក្សា​ដែលបាន​ប្រទាន​ឲ្យ​នៅក្នុង​កណ្ឌនេះ អាច​អនុវត្ត​ចំពោះ​មនុស្ស​ទាំងអស់​ដែល​មានបំណង​ចង់​បម្រើព្រះអម្ចាស់ និងតាម​របៀប​ជាច្រើន​ដែល​យើង​អាច​ស្ថាបនា​នគរ​របស់ព្រះ ។

  • ជាការ​បន្ថែម​ទៅលើ​កិច្ចការ​ផ្សព្វផ្សាយសាសនា​ពេញម៉ោង តើ​វិធីមួយចំនួន​ដែល​យើង​អាចជួយ​ព្រះអម្ចាស់​នៅក្នុងកិច្ចការ​របស់ទ្រង់​មានអ្វីខ្លះ ?

ដើម្បី​ផ្ដល់​ជាគំនិត​ដល់សិស្ស អំពី​របៀប​ដែលពួកគេ​អាច​ធ្វើតាមបំណង​ប្រាថ្នា​របស់ពួកគេដើម្បី​ជួយនៅក្នុង​កិច្ចការ​របស់ព្រះអម្ចាស់​នាពេល​ឥឡូវនេះ សូម​អញ្ជើញសិស្ស​ក្នុងថ្នាក់ម្នាក់ ឲ្យអាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម ដកចេញមកពី ដើម្បី​កម្លាំង​នៃ​យុវជន ៖

« ការ​បម្រើ​ដ៏​សំខាន់​បំផុត​មួយ​ចំនួន ដែល​អ្នក​អាច​ផ្តល់ឲ្យ គឺ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ផ្ទាល់ ។ អ្នក​អាច​បម្រើ​នៅ​ក្នុង​ការ​ចាត់តាំង​ពី​សាសនាចក្រ សាលា​រៀន និង សហគមន៍​របស់​អ្នក​បាន​ផងដែរ ។ អ្នក​អាច​បម្រើ​ដោយ​ការធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង ព្រះវិហារ​បរិសុទ្ធ ។ អ្នក​អាច​បម្រើ​ដោយ​ការចែកចាយ​ដំណឹងល្អ ជាមួយ​នឹង​អ្នកដទៃ​ឥឡូវនេះ និងក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​នា​ពេល​អនាគត ។ ជាញឹកញាប់ ការបម្រើ​ដ៏​មាន​អត្ថន័យ​បំផុត គឺ​ត្រូវ​បាន​បង្ហាញ​តាម​រយៈការធ្វើ​កិច្ចការ​ល្អៗ​សាមញ្ញ​ជា​រៀងរាល់​ថ្ងៃ ។ សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ដឹង​ថាតើ​ត្រូវ​បម្រើ​នរណា និង​ពី​របៀប​ដើម្បី​ជួយ​ស្របទៅ​តាម​តម្រូវការ​ទាំងឡាយ​របស់​ពួកគេ ។ សូម​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​នៅ​ពេល​អ្នក​បម្រើ​ដល់​អ្នក​ដទៃ » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៣២ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅកំណត់ចំណាំ​ក្នុងថ្នាក់​របស់​ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ នូវ​របៀប​ជាក់លាក់​មួយ ដែលពួកគេ​ចង់​ជួយ​ព្រះអម្ចាស់​នៅក្នុង​កិច្ចការ​របស់​ទ្រង់ នៅគ្រានេះ​ក្នុង​ជីវិត​របស់​ពួកគេ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៤

ស្រែស​សំព្រុះ​ល្មម​ច្រូត​ហើយ

រូបភាព
គំនូរ​ស្រូវ

បើ​អាច​ធ្វើទៅបាន សូម​យកគ្រាប់ស្រូវ​ម​ក​ថ្នាក់រៀន ។ បើ​ពុំមាន​ទេ សូម​បង្ហាញសិស្ស​នូវ​រូបភាព​វាលស្រែ ឬ គូររូប​សាមញ្ញមួយ​អំពី​គួរស្រូវ នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា ស្រូវ ដូចជា​ស្រូវសាឡី វាប្រែពណ៌ពេល​វាដុះធំឡើង ។ នៅពេល​ដើមស្រូវ​នៅ​ខ្ចី វាមានពណ៌​បៃតង ប៉ុន្ដែ​ពេលវា​ធំឡើង​វា​នឹង​ប្រែទៅជា​ពណ៌លឿងព្រលែត ។ នៅពេលស្រូវ​វា​ទុំ​ល្មម​ច្រូតកាត់ ជាញឹកញាប់​វាត្រូវបានពិពណ៌នា​ថា​ជា « ពណ៌លឿងទុំ » ។

រូបភាព
គំនូរ​ស្រូវ

សូម​សរសេរ​ពាក្យ​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ វាលស្រូវ, ចម្រូត, កណ្ដៀវ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:៤ឲ្យឮៗ ។ មុន​ពេល​គាត់អាន សូមពន្យល់​ថា នៅក្នុង​ខនេះ ព្រះអម្ចាស់ បាន​ប្រៀប​ប្រដូច​មនុស្ស​ក្នុងលោកិយ ទៅនឹង​វាលស្រែ​មួយ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពីវាលស្រែ ( ឬ​មនុស្ស​ក្នុង​លោកិយ ) ។

  • តើ​ព្រះអម្ចាស់​មាន​បន្ទូលអ្វីខ្លះ អំពី​វាលស្រែ​របស់ទ្រង់ ( ឬ​មនុស្ស​ក្នុងលោកិយ ) ?

  • តើ​អ្នក​គិត​ថា​ឃ្លា « ស្រែសសំព្រុះ​ល្មម​ច្រូត​ហើយ » មានន័យ​យ៉ាង​ណា ? ( មនុស្ស​ក្នុងលោកិយ ត្រូវ​បាន​រៀបចំ​ដើម្បី​ប្រមូល​ទៅកាន់ព្រះ និង​សាសនាចក្រ​របស់ទ្រង់ ) ។

សូម​សួរ​បើសិនជា​មាន​នរណាម្នាក់​អាច​ពន្យល់​អំពី​កណ្ដៀវ​ថាជា​អ្វី ហើយ​គេប្រើ​វា​ដើម្បី​ធ្វើអ្វី ។ ( កណ្ដៀវ គឺ​ជា​កាំបិត​មុខ​កោង ហើយ​ប្រើ​សម្រាប់​ច្រូតស្រូវ ។ អ្នក​អាច​នឹង​ចង់ គូររូប​កណ្ដៀវ​សាមញ្ញមួយ នៅលើ​ក្ដារខៀន ) ។

រូបភាព
គំនូ​កណ្ដៀវ
  • តើអ្នក​គិត​ថា ការច្រូតកាត់នឹងកណ្ដៀវ​ដោយ​អស់ពីកម្លាំង​របស់ខ្លួន​នោះ វាមានន័យ​យ៉ាង​ណា ? ( ធ្វើ​ការ​ដោយឧស្សាហ៍ព្យាយាម​ដើម្បី​នាំ​អ្នកដទៃ​មកកាន់ព្រះយេស៊ូវគ្រីស្ទ ) ។

  • ស្របតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:៤ តើ​ពរជ័យអ្វីខ្លះ​នឹងកើតមាន​ចំពោះ​អ្នកទាំងឡាយ​ដែល​ធ្វើ​ការ​ដោយ​ឧស្សាហ៍ព្យាយាម ដើម្បី​នាំ​អ្នកដទៃ​មកកាន់​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេប្រាប់​អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ នៅពេល​យើង​ធ្វើការ​ដោយឧស្សាហ៍ព្យាយាម​ដើម្បី​នាំ​អ្នក​ដទៃ​មកកាន់ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ក៏អាច​ទទួលបាន​សេចក្ដីសង្គ្រោះ​សម្រាប់​ខ្លួន​យើង​ផងដែរ ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន) ។

  • តើការ​ជួយអ្នកដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ក៏ដូចជាជួយ​យើង​ឲ្យ​មក​កាន់​ទ្រង់​ផងដែរ បានយ៉ាងដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពីគោលការណ៍​នេះ សូមអញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ផ្ដល់​ជា​ឧទាហរណ៍ អំពីរបៀប​ដែល​ពួកគេ​មានអារម្មណ៍កាន់តែ​ជិតស្និទជាមួយនឹង​ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេល​ពួកគេ​បានធ្វើការ​ជួយដល់អ្នកដទៃ​ឲ្យមក​កាន់តែជិត​ទ្រង់នោះ ។ អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន ឬ​សាក្សីរបស់អ្នក​អំពី​គោលការណ៍​នេះផងដែរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៥-៧

ព្រះអម្ចាស់ បាន​ចែង​ពីគុណសម្បត្តិ និង​លក្ខណៈ​សម្បត្តិ​គន្លឹះ​សម្រាប់​ការ​បម្រើ​ទ្រង់ ។

សូម​ឲ្យ​សិស្ស​ប្រាប់​អំពី​មុខរបរ​មួយ​ចំនួន ។ សូម​ជ្រើសរើស​មុខរបរ​មួយ ឬ​ពីរ ដែលពួកគេ​បានប្រាប់ ហើយ​សុំ​ពួកគេ​ឲ្យ​ប្រាប់​ពី​គុណសម្បត្តិ និងលក្ខណៈសម្បត្តិ​ចាំបាច់ ដែល​មនុស្ស​ម្នាក់​ចាំបាច់​ត្រូវ​មាន​ដើម្បី​ទទួលបានជោគជ័យ​នៅក្នុង​មុខរបរ​នោះ ។ សូម​អញ្ជើញសិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:៥ ដោយ​ស្ងាត់ស្ងៀម រកមើល​លក្ខណៈសម្បត្តិ​ដែល​មនុស្ស​ម្នាក់​មាន​ដើម្បី​ជួយ​នៅក្នុងកិច្ចការ​របស់ព្រះអម្ចាស់ ។ ( អ្នក​អាច​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​សរសេរលក្ខណៈសម្បត្តិ​​ទាំងនេះ នៅលើ​ក្ដារខៀន នៅពេល​សិស្ស​ក្នុង​ថ្នាក់​បានឆ្លើយ ) ។ អ្នកក៏​អាចឲ្យ​យោបល់​ដល់សិស្ស​គូស​ចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្សផ្ទៀង​តាម កត់ចំណាំ​លក្ខណៈសម្បត្តិ​បន្ថែម ដែល​ព្រះអម្ចាស់​បានផ្តល់ការ​ប្រឹក្សា​ឲ្យ​អ្នក​បម្រើ​របស់ទ្រង់ « ចងចាំ » ។ ( អ្នកអាច​សុំ​ឲ្យ​សិស្ស​ម្នាក់​សរសេរ​លក្ខណៈសម្បត្តិ​ទាំងនេះ​នៅលើ​ក្ដារខៀន នៅជិត​នឹង​លក្ខណៈសម្បត្តិ​ដែល​ដកស្រង់​ចេញ​ពី ខ ៥ ) ។

សូម​ឲ្យ​សិស្ស​រកមើល​សេចក្តីពិត​ពី ខ​ទី ៥–៦ ថា​តើ​មាន​លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​អ្វី​ខ្លះ​ដែល​អនុញ្ញាត​ឲ្យ​យើង​អភិវឌ្ឍ ។ សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុសៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​សេចក្តីពិត​ដូច​តទៅ​នេះ ៖ ការខិតខំ​របស់​យើង​ដើម្បី​អភិវឌ្ឍ​លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​នឹង​ជួយ​យើង​ឲ្យ​មាន​គុណសម្បត្តិ​ជួយ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ( អ្នក​អាច​​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏​អាច​ឲ្យ​យោបល់​ដល់​សិស្ស​ឲ្យ​សរសេរ​វា​នៅក្នុង​បទគម្ពីរ​របស់ពួកគេ ជិត​នឹង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:៥-៦ ផងដែរ ។

  • តើ​ការ​អភិវឌ្ឍ​លក្ខណៈសម្បត្តិ​នីមួយៗ នៅក្នុង ខ ៥-៦ ជួយ​យើង​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុងការ​ជួយ​ដល់​កិច្ចការ​របស់ព្រះអម្ចាស់​យ៉ាងដូចម្ដេច ?

  • តើ​លក្ខណៈ​សម្បត្តិ​ណាមួយ ដែល​សរសេរ​នៅក្នុង​ខ​ទាំងនេះ ដែល​អ្នក​ចង់​អភិវឌ្ឍ​វា​ឲ្យ​បានកាន់តែ​ពេញលេញ ? ហេតុអ្វី ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:៧ ឲ្យ​ឮៗ ខណៈដែល​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​របៀប​ដែល​យើងអាច​ព្យាយាមធ្វើតាម និង​អភិវឌ្ឍ​លក្ខណៈសម្បត្តិ​ទាំងនេះ ។

  • តើ​ពាក្យ « សុំ » និង « គោះ » មានន័យ​យ៉ាងណា ?

  • តើ​អ្នកគិតថា ការអធិស្ឋាន​អាច​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​បាន​យ៉ាងដូចម្ដេច ?

ដើម្បី​បញ្ចប់​មេរៀន អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែងទីបន្ទាល់​អំពី ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​បានទទួល នៅពេល​ពួកគេ​បានជួយ​នៅក្នុងកិច្ចការ​របស់ព្រះអម្ចាស់ ។

សេចក្តី​អធិប្បាយនិង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តីសញ្ញា ៤ ។ ការណែនាំ​ទៅដល់អ្នក​ទាំងឡាយ​ដែល​មានបំណង​ចង់បម្រើ​នៅក្នុងសាសនាចក្រ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ នៃ​គណៈ​ប្រធាន​ទី​មួយ​បាន​ប្រកាស​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤ ] គឺ​ជា​កណ្ឌ​ខ្លី​បំផុត ដែលមានតែ​ប្រាំពីរ​ខ​ប៉ុណ្ណោះ ប៉ុន្តែ​វា​មាន​នូវ​ដំបូន្មាន និង​ការ​ណែនាំ​គ្រប់គ្រាន់​សម្រាប់​សិក្សា​ពេញមួយជីវិត ។ ពុំទាន់មាន​នរណា​​មាន​ជំនាញ​នៅឡើយ​ទេ ។ វា​ពុំ​គ្រាន់តែ​ជា​វិវរណៈផ្ទាល់ខ្លួន​ចំពោះ យ៉ូសែប ស៊្មីធ ប៉ុណ្ណោះទេ ប៉ុន្ដែ​ជា​ប្រយោជន៍​ចំពោះមនុស្ស​ទាំងអស់​ដែល​មានបំណង​ចង់​ចាប់ផ្ដើម​ធ្វើការបម្រើ​ដល់ព្រះ ។ វាជា​វិវរណៈ​មួយ​ចំពោះ​សមាជិក​នៃ​សាសនាចក្រ​គ្រប់រូប ជាពិសេស​ចំពោះ​អស់​អ្នក​ដែល​កាន់បព្វជិតភាព ។ ប្រហែលជា​គ្មានវិវរណៈ​ណាទៀត​ក្នុង​បទគម្ពីររបស់យើងទាំងអស់ ដែល​មាន​នូវការ​ណែនាំដ៏​អស្ចារ្យ​ជាង​នេះ ទាក់ទង​ទៅនឹង​លក្ខណៈសម្បត្តិ​របស់សមាជិក​នៃ​សាសនាចក្រ​ចំពោះការ​បម្រើ​នៃ​ព្រះ និង​មានទម្រង់​សង្ខេប​ជាង​វិវរណៈ​នេះ​ទេ ។ វា​ធំទូលាយ ខ្ពស់ និង​ស៊ីជម្រៅ​ដល់​ភាពអស់កល្បជានិច្ច ។ គ្មាន​អែលឌើរ​នៃ​សាសនាចក្រ​ណា​ម្នាក់ ត្រូវ​បាន​សក្ដិសម​ដើម្បី​បង្រៀន​នៅក្នុង​សាសនាចក្រ ឬ​នាំ​សារលិខិត​នៃ​សេចក្ដីសង្គ្រោះ​ទៅកាន់​ពិភពលោកទេ ទាល់តែ​យ៉ាងហោចណាស់ គាត់​ត្រូវ​បានទទួល​នូវ​ការ​ណែនាំ​ដែល​បាន​បញ្ជូន​មកពី​ស្ថានសួគ៌​នេះ​សិន​ » ( Church History and Modern Revelation, វ៉ុល ២ [ ឆ្នាំ១៩៥៣ ],១:៣៥ ) ។