ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦៨ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៣:២២-៦៦


មេរៀន​ទី ៦៨

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:២២-៦៦

បុព្វកថា

នៅថ្ងៃទី ៣០ ខែ​សីហា ឆ្នាំ ១៨៣១ យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣ ។ មេរៀននេះ បាន​គ្រប់ដណ្ដប់គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:២២-៦៦ដែល​ព្រះអម្ចាស់​សន្យាថាប្រ​ទានពរជ័យ​ដល់ពួកបរិសុទ្ធ ដែល​ស្មោះត្រង់នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ព្រមាន​ពី​គ្រោះ​ថ្នាក់​នៃ​ភាព​ឆ្មើង​ឆ្មៃ និង​ដាស់តឿន​ដល់ពួកបរិសុទ្ធ​របស់ទ្រង់​ឲ្យ​ចងចាំ​ភាព​ពិសិដ្ឋ​នៃ​ព្រះនាម​របស់ទ្រង់ ហើយ​និយាយ​ដោយការ​គោរព​អំពី​រឿង​ពិសិដ្ឋ​ទាំងឡាយ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:២២-៥៤

ព្រះអម្ចាស់​សន្យា​ប្រទានពរជ័យ​ដល់ពួកបរិសុទ្ធ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ

ពីមុន​ថ្នាក់​រៀន សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ហេតុអ្វី​ក៏​មនុស្ស​មួយចំនួន​មានក្តី​បារម្ភ​អំពី​ការ​រស់នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ?

នៅ​ពេល​ចាប់​ផ្ដើម​មេរៀន សូម​អញ្ជើញ​សិស្ស​ឲ្យពិភាក្សា​អំពី​សំណួរ​នេះ រួមគ្នាឬ​ជា​គូៗ ។

សូម​ពន្យល់​ថានៅក្នុងវិវរណៈ​ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣ព្រះអម្ចាស់​បាន​មានបន្ទូល​អំពី​ការ​បំផ្លិចបំផ្លាញ ដែល​នឹង​កើត​មានមកលើ​ពួកទុច្ចរិត​នៅថ្ងៃ​ចុង​ក្រោយ ប៉ុន្តែ​ទ្រង់​ក៏​បាន​ធ្វើការ​សន្យា​ដ៏​មានអានុភាព​ផងដែរ​ចំពោះ​ពួកបរិសុទ្ធ ។ បន្ថែម​ពី​លើ​នោះ ទ្រង់​បាន​ដឹកនាំ​ពួកបរិសុទ្ធ​នៅជំនាន់​នោះ​ឲ្យ​ទិញ​ដី នៅ​រដ្ឋ មិសសួរី ដើម្បី​ស្ថាបនា​ក្រុង​ស៊ីយ៉ូន ដែល​ទ្រង់បាន​សន្យា​ថា​វា​នឹង​ក្លាយជា​កន្លែង​នៃការ​ជ្រកកោន ( សូមមើលគ. និង ស. ៤៥:៦៦-៦៩ ) ។

ដើម្បីជួយ​សិស្ស​ឲ្យ​រៀនអំពី​ការព្យាការណ៍​ទាំងឡាយ​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣សូម​បង្កើត​ជា​តារាង​មួយ​ដែលមាន​នូវ​សេចក្តី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​។ សូមចាត់​សិស្ស​ឲ្យ​ធ្វើការ​ជា​គូៗ ។ សូម​ឲ្យ​ពួកគេ​កំណត់ថា​តើ​សេចក្ដីថ្លែង​ការណ៍​និមួយៗ ពិត ឬ​ខុស តាមរយៈ​ការ​ស្រាវជ្រាវ​រក​សេចក្ដីយោង​បទគម្ពីរ​ដែល​ទាក់ទង ។ អ្នក​អាច​នឹង​ចង់​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូស​ចំណាំ​នៅក្នុង​បទគម្ពីរ​នូវ​សេចក្ដីពិត​ដែលពួកគេ​បាន​រៀន នៅ​ពេល​ពួកគេ​បំពេញ​ក្នុង​តារាង​នេះ ។

  • ____១. អំឡុង​សង្គ្រាម​នៅថ្ងៃ​ចុង​ក្រោយ មនុស្ស​ទុច្ចរិត​នឹង​បំផ្លាញ​គ្នា​ទៅវិញទៅមក ។ ( សូមមើលគ. និង ស. ៦៣:៣២-៣៣) ។

  • ____២. ពួកបរិសុទ្ធ​សុចរិត នឹង​ចៀសផុត​ពី​ការ​បំផ្លិច​បំផ្លាញ​ទាំង​អស់​នៃ​ថ្ងៃ​ចុង​ក្រោយ​ដោយ​ងាយ ។ ( សូមមើលគ. និង ស. ៦៣:៣៤) ។

  • ____៣. នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​យាង​មក​ម្ដងទៀត ទ្រង់នឹង​បំផ្លាញ​មនុស្ស​ទុច្ចរិត​ទាំងអស់ ដែល​មាន​នៅលើផែនដី ។ ( សូមមើលគ. និង ស. ៦៣:៣៤) ។

  • ____៤. អ្នកទាំងឡាយ​ដែល​ស្មោះត្រង់ នឹង​យកឈ្នះ​លើ​ឧបសគ្គ​ទាំងអស់​នៃជីវិត​នេះ​នៅទីបំផុត ។ ( សូមមើល គ. និង ស. ៦៣:៤៧–៤៨) ។

  • ____៥. មនុស្ស​សុចរិត ដែលស្លាប់មុន​ការ​យាងមក​ជា​លើក​ទីពីរ នឹង​ត្រូវ​បាន​រស់ឡើងវិញ នៅពេល​ព្រះអង្គសង្គ្រោះ​យាងមក​លើ​ផែនដី ។ ( សូមមើល គ. និង ស. ៦៣:៤៩) ។

  • ____៦. មនុស្ស​សុចរិត ដែល​កំពុង​រស់នៅ​លើ​ផែនដី​នៅគ្រា​នៃ​ការ​យាងមក​ជាលើក​ទីពីរ​នឹង​ពុំ​ស្លាប់ឡើយ ។ ( សូមមើល គ. និង ស. ៦៣:៥០–៥១) ។

បន្ទាប់ពី​សិស្ស​បាន​បំពេញ​តារាង​រួច​ហើយ សូម​ឲ្យ​ពួកគេ​រៀបរាប់​អំពី​ចម្លើយ​របស់ពួកគេ​ចំពោះ​សេចក្ដីថ្លែងការណ៍​ពីរ​ដំបូង ។ ( សេចក្ដីថ្លែងការណ៍​ទីមួយ គឺពិត ហើយ​សេចក្ដីថ្លែងការ​ណ៍​ទីពីរ គឺ​ខុស ) ។ សូម​ពិភាក្សា​ចម្លើយ​របស់ពួកគេ ដោយសុំ​ឲ្យ​ពួកគេ​រំឭក​វគ្គ​បទគម្ពីរ ដែលបាន​រៀបរាប់​បន្ទាប់ពី​សេចក្ដីថ្លែងការណ៍​និមួយៗ ។ នៅពេល​សិស្ស​ពិភាក្សា​អំពី​ចម្លើយ​របស់ពួកគេ​ចំពោះ​សេចក្ដីថ្លែង​ការណ៍​ទីពីរ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​អំពី​ការ​ពន្យល់​ដូច​ខាង​ក្រោម ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« វា​គឺ​ជា​គំនិត​ខុស​ឆ្គង​មួយ ដែលពួកបរិសុទ្ធ​នឹង​ចៀស​ផុតពី​ការ​ជំនុំ​ជម្រះ ខណៈ​ដែលពួក​ទុច្ចរិត​រងទុក្ខ ដ្បិត​គ្រប់សាច់ឈាម​គឺ​ស្ថិត​នៅក្រោម​ការ​រងទុក្ខ ហើយ ‹ ពួកបរិសុទ្ធ​នឹង​ពិបាក​ចៀសផុត​ណាស់ › … ពួកសុចរិត​ជាច្រើន នឹងក្លាយជា​ជន​រងគ្រោះ​នឹង​ជំងឺ គ្រោះ​ចង្រៃ ជាដើម ដោយ​សារ​តែ​មូលហេតុ​នៃ​ភាព​ទន់​ខ្សោយ​ខាង​សាច់ឈាម តែ​នឹង​ត្រូវ​បាន​សង្គ្រោះ​នៅក្នុង​នគរ​នៃ​ព្រះ » ( នៅក្នុង​History of the Church៤:១១; សូមមើល​ផងដែរJournals, Volume ១: ១៨៣២–១៨៣៩វ៉ុលទី ១ នៃ Journals series ofThe Joseph Smith Papersឆ្នាំ ២០០៨ ], ទំព័រ ៣៥២–៥៣ ) ។

  • តើ​ហេតុអ្វី​ក៏អ្នកគិត​ថា វា​សំខាន់​ដើម្បី​ដឹង​ថា មនុស្ស​សុចរិត នឹង​មិនត្រូវ​បាន​ចៀសផុត​ពី​ការ​សាកល្បងទាំងអស់នៃថ្ងៃចុងក្រោយ​ដូច្នេះ ?

សូមសួររកចម្លើយពីសិស្ស​ចំពោះ​សេចក្ដីថ្លែងការណ៍ ៣-៦ នៅលើតារាង ។ ( សេចក្ដីថ្លែងការណ៍ទី ៣-៥ គឺ​ជាការ​ពិត ហើយ​សេចក្ដីថ្លែងការ​ទី ៦ គឺ​ខុស ) ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៤៧-៤៨ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​ រក​មើលការសន្យា​មកពី​ព្រះអម្ចាស់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា​អំពី​របៀប​បង្ហាញ​ពី​ការ​សន្យា​របស់​ព្រះអម្ចាស់​នៅក្នុង​ខគម្ពីរ​នេះ​ជាសេចក្ដីថ្លែងការ​ណ៍ « បើសិន-នោះ » ។

  • តើ​អ្នក​នឹង​ថ្លែង​អំពីការសន្យា​របស់ព្រះអម្ចាស់​នៅក្នុង​ខគម្ពីរ​នេះ ជា​សេចក្ដីថ្លែងការណ៍ « បើសិន-នោះ » យ៉ា​ងដូចម្ដេច ? ( សិស្ស​គួរ​តែ​បង្ហាញ​ថាបើ​យើង​ស្មោះត្រង់ ហើយ​ស៊ូទ្រាំ នោះ​ពួកយើង​នឹង​យក​ឈ្នះ​លើ​លោកិយ៍ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • តើ​ព្រះអម្ចាស់​អាច​ជួយ​យើង « យក​ឈ្នះ​លោកិយ » នៅក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់យើង​តាម​វិធីណា ?

  • តើ​ព្រះអម្ចាស់​អាច​ជួយ​យើង « យក​ឈ្នះ​លោកិយ » បន្ទាប់ពី​យើងស្លាប់​ទៅតាម​វិធីណា ?

ដើម្បីគូសបញ្ជាក់អំពីពរជ័យ​ដ៏អស់កល្បជានិច្ច ដែល​យើង​អាច​ទទួល ដែលនឹង​ជួយយើង​យកឈ្នះ​លើ​លោកិយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៤៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលពរជ័យ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បានសន្យា​ដល់ពួកសុចរិត ។

អ្នកអាច​នឹង​ចង់ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពីពរជ័យទាំងឡាយ ដែល​យើង​នឹង​ទទួល​បាន នៅក្នុងជីវិត​នេះ និង​ជីវិត​បន្ទាប់ បើ​យើង​ស្មោះត្រង់ និង​កាន់ខ្ជាប់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៥៥-៥៦

ព្រះអម្ចាស់​សម្ដែង​នូវ​ការ​ពុំ​សព្វព្រះទ័យ​របស់​ទ្រង់ចំពោះ​អំនួត​របស់ ស៊ីឌនី រិកដុន

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឧទាហរណ៍​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ បន្ទាប់ពីសិស្ស​អានឧទាហរណ៍​និមួយៗ​ដូច​ខាង​ក្រោម​ហើយ សូម​ផ្អាក​មួយភ្លែត ហើយ​សួរ​ដល់សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ពន្យល់​ពី​របៀប​ដែល​មនុស្ស​ម្នាក់ អាច​នឹង​ត្រូវ​ល្បួង​ឲ្យ​ឆ្លើយ​តប​ដោយ​អំនួត ឬ​ឆ្មើង​ឆ្មៃ​នៅក្នុង​ស្ថានភាព​នោះ ។

  1. អ្នក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ថ្លែង​ទីបន្ទាល់​របស់​អ្នក​នៅ​មុខ​យុវវ័យ​ដទៃទៀត​ជាច្រើន​ក្នុង​សន្និសីទ​យុវវ័យ​ដ៏ធំមួយ ។

  2. បុគ្គល​មួយចំនួន​ក្នុងកូរ៉ូមរបស់​អ្នក ឬ​ថ្នាក់​យុវនារី​មួយ បាន​រអ៊ូរទាំ​អំពី​សកម្មភាព​ទាំងឡាយ​ដែលអ្នក​បានជួយ​រៀប​ផែនការ ។

  3. អ្នក​ជា​អ្នក​ច្រៀង​ដ៏មានទេពកោសល្យ ហើយអ្នក​ត្រូវ​បាន​សុំ​ឲ្យ​ច្រៀង​ចម្រៀង​មួយក្នុង​ម៉ោង​សាក្រាម៉ង់ ។

សូម​ពន្យល់​ថា ស៊ីឌនី រិកដុន បានទទួ​លកិច្ចការ​សំខាន់​មួយ មកពីព្រះអម្ចាស់ ប៉ុន្តែ​បាន​ឆ្លើយតប​ដោយ​អំនួត ។ ព្រះអម្ចាស់​បានបញ្ជា​គាត់​ឲ្យ​សរសេរ « ការពិពណ៌នា​អំពី​ទឹកដី​នៃ​ស៊ីយ៉ូន ហើយ​នឹង​សេចក្ដីថ្លែង​ការណ៍​មួយ​អំពី​ព្រះទ័យ​នៃព្រះ ដូចដែលត្រូវបានធ្វើឲ្យគាត់ដឹងដោយព្រះវិញ្ញាណ » (គ. និង ស. ៥៨:៥០) ។ ការពិពណ៌នា​ជា​លាយលក្ខណ៍អក្សរ​នេះ នឹង​ជួយ​ពួកបរិសុទ្ធ​ដែលរស់នៅ​ឆ្ងាយពី អ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី ដឹង​ថា​ទឹកដី​នោះ​វា​មាន​លក្ខណៈ​ដូចម្ដេច ( ជំនាន់នោះពុំមានរូបថត​ទេ​) ។ វា​ក៏​នឹង​ជួយ​បំផុសគំនិត​ដល់ពួកបរិសុទ្ធ​ឲ្យ​បរិច្ចាគប្រាក់​សម្រាប់​ការ​ទិញ​ដី​ផងដែរ ( សូមមើលគ. និង ស. ៥៨:៥១) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៥៥-៥៦ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ភស្ដុតាង​ដែល​ស៊ីឌនី រិកដុន ត្រូវ​បានរងឥទ្ធិពល​ដោយ​អំនួត ពេលគាត់​បាន​បំពេញ​កិច្ចការ​របស់​គាត់​ដើម្បីសរសេរ​ពិពណ៌នា​អំពី​ក្រុងស៊ីយ៉ូន​នោះ ។

  • តើ​ភស្ដុតាង​នៃ​អំនួត​ដែល​អ្នក​បាន​កត់សម្គាល់​មានអ្វីខ្លះ ? ( សិស្ស​គួរ​តែ​ចង្អុល​បង្ហាញ​ថា ស៊ីឌនី « ​ក្នុង​ចិត្តបាន​លើក​ខ្លួន​គាត់ឡើង ហើយ​ពុំ​ទទួល​យក​ការ​ប្រឹក្សា » ) ។

  • តើ​លទ្ធផល​នៃ​អំនួត​របស់​ស៊ីឌនី​មានអ្វីខ្លះ ? ( គាត់បាន​សោកសៅ​ក្នុងវិញ្ញាណ ហើយ​ព្រះអម្ចាស់​ពុំ​ទទួល​យក​ការ​សរសេរ​របស់​គាត់ទេ ) ។ អ្នកអាច​នឹង​ចង់​ពន្យល់​ថា ការ​សោកសៅ​ក្នុង​វិញ្ញាណ​មានន័យ​ថា រស់នៅ​ក្នុង​របៀប​មួយ​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​ដក​ចេញ​ពីយើង ) ។

  • តើ​យើងអាច​រៀន​អ្វី​ខ្លះ​មកពី ខ ៥៥ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​ប្រាប់​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ វិញ្ញាណ ត្រូវ​បាន​សោកសៅ បើ​យើង​មានអំនួត​ក្នុងការ​ធ្វើកិច្ចការ​របស់ព្រះអម្ចាស់ ។ សូម​សរសេរសេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​អានឲ្យ​ឮៗ នូវ​ឧទាហរណ៍​ខាង​លើ​និមួយៗ​ម្ដងទៀត ។ បន្ទាប់ពី​ឧទាហរណ៍​និមួយៗ​បានអាន​រួច​ហើយ សូម​ផ្អាក​បន្ដិច ហើយ​សួរ​ដល់សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ពន្យល់​អំពី​របៀប​ដែល​មនុស្ស​ម្នាក់អាច​នឹង​ចូល​ទៅ​ក្នុង​ស្ថាន​ភាព​នោះ​ដោយ​ភាព​រាបសា ជាជាង​ដោយ​អំនួត ។ បន្ទាប់ពី​ការ​ពិភាក្សា សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​បាន​ប្រទាន​ឱកាស​ដល់​ស៊ីឌនី រិកដុន ឲ្យសរសេរ​ពិពណ៌នា​អំពីក្រុង​ស៊ីយ៉ូន​មួយ​ផ្សេងទៀត ( សូមមើលគ. និង ស. ៦៣:៥៦) ។ ស៊ីឌនី បាន​ប្រែចិត្ត ហើយ​សរសេរ​ការ​ពិពណ៌នា​មួយ​ទៀត​អំពី​ទឹកដី​ស៊ីយ៉ូន ដែល​ត្រូវ​បាន​ទទួលយក​ចំពោះ​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៥៧-៦៦

ព្រះយេស៊ូវ​គ្រីស្ទ ណែនាំ​ដល់​ពួកអ្នក​បម្រើ​របស់ទ្រង់​ឲ្យ​ចាំ​នូវភាព​ពិសិដ្ឋ​នៃ​ព្រះនាម​ទ្រង់ ហើយ​ថ្លែង​ដោយគារវភាព​អំពីរឿង​ពិសិដ្ឋ​ទាំងអស់

សូមអាន ឬ​សង្ខេប​នូវ​ដំណើរ​រឿង​ដូច​ខាង​ក្រោមដកស្រង់ ចេញមកពី​ជីវិត​របស់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រក​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់អារម្មណ៍ ។

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« នៅ​មន្ទីរ​ពេទ្យ សន្ដ ម៉ាក នៅទីក្រុង សលត៍ លេក [ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ] ត្រូវ​បាន​ដាក់ថ្នាំ​ឲ្យ​សន្លប់ឈឹង ហើយធ្វើ​ការ​វះកាត់ រួច​ហើយ​ដាក់​គ្រែ​រុញ​ត្រឡប់មក​បន្ទប់​របស់​លោកវិញ ។ ដោយ​សារ​នៅត្រូវ​ជាតិ​ថ្នាំ​សន្លប់​នៅឡើយ លោក ស្ពែនស៊ើរ បាន​ដឹង​ថា​គ្រែរុញ​របស់គាត់​បានឈប់​នៅ​ជិត​នឹង​ជណ្ដើរ​យោង ហើយ​បានស្ដាប់​ឮ​ពេទ្យ ខឹង​នឹង​អ្វី​មួយ ដែល​បាន​ថ្លែង​ព្រះនាម របស់​ព្រះអម្ចាស់​ដោយមិនគោរព ។ ដោយដឹង​ខ្លួន​ខ្លះៗ នោះ​លោក​បាន​សូម​អង្វរ​ដោយ​សំឡេង​ខំ​ប្រឹង​ថា ៖ ‹ ខ្ញុំសូមអង្វរ​កុំ​និយាយ​ដូច្នោះ​ឡើយ ។ ខ្ញុំ​ស្រឡាញ់​ទ្រង់​លើស​អ្វីៗ​ទាំងអស់​ក្នុង​លោក​នេះ ។ សូមអង្វរ › ។ រួច​ក៏​មានភាព​ស្ងាត់​ស្ងៀមជ្រងំទៅវិញ ។ បន្ទាប់មក​ពេទ្យ​បាន​តប​ដោយទន់​ភ្លន់​វិញ​ថា ៖ ‹ ខ្ញុំ​ពុំ​គួរ​និយាយ​ដូច​នោះទេ ។ ខ្ញុំសុំទោស › » ( Edward L. Kimball and Andrew E. Kimball Jr.Spencer W. Kimball: Twelfth President of The Church of Jesus Christ of Latter-day Saints[ ឆ្នាំ ១៩៧៧ ], ទំព័រ ២៦៤ ) ។

  • តើ​ដំណើរ​រឿងនេះធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍យ៉ាង​ដូចម្តេចដែរ ?

  • តើ​ការ​គោរព​ចំពោះ​ព្រះនាម​របស់ព្រះអម្ចាស់របស់ប្រធាន ឃឹមបឹល ខុសពីរបៀបដែលមនុស្ស​ជាច្រើន​នៅក្នុងពិភពលោកសព្វថ្ងៃប្រើព្រះនាមរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?

សូមអញ្ជើញសិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អាន​ឮៗ​នូវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៥៩-៦៤ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​ពាក្យ និង​ឃ្លា​ដែល​ជួយពួកគេ​យល់​អំពី​របៀប​ដែល​ព្រះអម្ចាស់ សព្វព្រះទ័យ​ឲ្យ​យើង​ប្រើ​ព្រះនាម​ទ្រង់ និង​របៀប​ដែលទ្រង់​ចង់​ឲ្យ​យើង​និយាយ​អំពី​រឿង​ពិសិដ្ឋ​ទាំងអស់ ។

  • តើ​អ្នក​រក​ឃើញអ្វីខ្លះ អំពី​របៀប​ដែល​យើង​ត្រូវ​ប្រើ​ព្រះនាម​របស់ព្រះនោះ ? ( នៅពេល​សិស្ស​ប្រាប់​ពាក្យ និង​ឃ្លា​មកពីខ ៦៤ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សង្ខេប​នូវ​ផ្នែក​ដំបូង​នៃ​ខគម្ពីរ ។ ពួកគេ​គួរ​តែ​បង្ហាញ​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទគឺ​ពិសិដ្ឋ ហើយ​ត្រូវ​តែ​ថ្លែង​ដោយ​យកចិត្ត​ទុកដាក់ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​ធ្វើជា​ស្មៀន​នៅលើ​ក្ដារខៀន ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ប្រាប់​អំពីស្ថានភាពមួយចំនួន ដែល​យើងអាច​នឹង​ប្រើព្រះនាម​របស់ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ត្រឹមត្រូវ ហើយ​ឲ្យ​ស្មៀន​សរសេរ​ស្ថានភាព​ទាំងនេះ​នៅលើ​ក្ដារខៀន ។ សិស្ស​អាច​នឹង​ប្រាប់ថា យើងប្រើ​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុងការ​អធិស្ឋាន ការ​ឡើងនិយាយ ការ​ថ្លែងទីបន្ទាល់ មេរៀន នៃដំណឹងល្អ និង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ។ យើង​ក៏​អាច​នឹង​ថ្លែង​អំពី​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​ការ​សន្ទនា​ជា​រៀងរាល់​ថ្ងៃ​របស់​យើង​ផងដែរ ប៉ុន្ដែ​យើង​គួរ​តែ​ថ្លែង​ដោយគារវភាព​បំផុត ។

  • ហេតុអ្វី​ក៏អ្នក​គិត​ថា យើង​ត្រូវ​ប្រើ​ព្រះនាម​របស់ព្រះអង្គសង្គ្រោះ​ដោយគារវភាព ?

  • តើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៦២ បង្កើន​ការ​យល់ដឹង​របស់​អ្នក​អំពី​អត្ថន័យ​ដើម្បី​យក​ព្រះនាម​របស់ព្រះអម្ចាស់​ជា​អសារឥតការ​យ៉ាង​ដូចម្ដេច ? តើ​ខនេះ​អនុវត្ត​ចំពោះ​ពិធីបរិសុទ្ធ​បព្វជិតភាព​យ៉ាង​ដូចម្ដេចដែរ ?

  • នៅពេល​យើង​ប្រើ​ព្រះនាម​របស់ព្រះអង្គសង្គ្រោះ តើ​យើង​អាចធ្វើ​អ្វីខ្លះ​ដើម្បី​ចាំ​ថា វា​ពិសិដ្ឋ ហើយ​ត្រូវ​តែ​ថ្លែង​ដោយយកចិត្ត​ទុកដាក់​យ៉ាង​ដូចម្ដេច ?

សូមជួយសិស្ស​ឲ្យ​យល់​ថា សេចក្ដីពិត​ទាំងឡាយ​ដែលអ្នក​បាន​ពិភាក្សា ពុំ​អនុវត្ត​ត្រឹមតែ​ចំពោះព្រះនាម​របស់ព្រះអង្គសង្គ្រោះ​ប៉ុណ្ណោះទេ ។

  • តើ​ពាក្យ ឬ​ប្រធានបទ​មួយចំនួនដទៃទៀត ដែល « មកពី​ស្ថានលើ » ហើយពិសិដ្ឋ មានអ្វីខ្លះ? តើ​យើងអាច​ប្រាកដ​ថា យើង​ថ្លែង​ដោយ « យកចិត្តទុកដាក់ » យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក​អូក

« គ្មានពាក្យណា​ដែលពិសិដ្ឋ ឬ​សំខាន់ នៅក្នុង​ភាសា​របស់​យើង ជាងព្រះនាម​របស់ព្រះ ជា​ព្រះវរបិតា និងព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​នោះទេ » (Reverent and Clean »Ensignខែ ឧសភា ឆ្នាំ ១៩៨៦, ទំព័រ ៥០ ) ។

  • ហេតុអ្វី​ក៏​ព្រះនាម​របស់ព្រះ ជាព្រះបិតា និងព្រះយេស៊ូវគ្រីស្ទ ពិសិដ្ឋ​ចំពោះ​អ្នក​ដូច្នេះ ?

សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពន្យល់​ពីមូលហេតុ​ដែលព្រះនាម​របស់ទ្រង់ ពិសិដ្ឋ​ចំពោះអ្នក ។ សូមអញ្ជើញសិស្ស​ឲ្យពិចារណា​អំពី​វិធី​នានា​ដែលពួកគេ​អាច​ប្រើ​ព្រះនាម​របស់ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ កាន់តែ​មានគារវភាព ហើយលើក​ទឹកចិត្ត​ពួកគេ​ឲ្យធ្វើដូច្នោះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:២៥-២៧។ « យើង​ជា​ព្រះអម្ចាស់ ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ចុះ »

នៅក្នុងលូកា ២០:១៩-២៦ យើង​អាន​អំពី​របៀប​ដែល​មេសង្ឃ និង​ពួក​ស្មៀន​បាន​ព្យាយាម​ដើម្បី​ដាក់​អន្ទាក់​ព្រះយេស៊ូវ ដោយការ​សួរ​ដល់ទ្រង់ បើ​វា​គឺ​ជាការ​ស្របច្បាប់​សម្រាប់ពួកសាសន៍យូដា​បង់​ពន្ធ​ទៅ​រាជាធិរាជ​រ៉ូម សេសារ ។ ពួកគេ​បាន​ដឹង​ថា ទ្រង់នឹង​ថ្លែង​ថា មែន នោះពួកសាសន៍​យូដា​នឹង​បដិសេធ​ទ្រង់ ដោយសារ​ពួកគេ​ស្អប់​ជន​ជាតិ​រ៉ូម ដែលយក​ឈ្នះលើ​ពួកគេ ។ បើព្រះយេស៊ូវ​មានបន្ទូល​ថា ទេ នោះពួកគេ​នឹង​នាំ​ទ្រង់​ទៅ​ពួក​រ៉ូម ដែល​នឹង​ចាប់​ខ្លួន​ទ្រង់​ធ្វើទណ្ឌកម្ម​តាម​ច្បាប់​ពួក​រ៉ូម ។ ព្រះយេស៊ូវ​បាន​បង្ហាញ​កាក់​ដែលមានរូប​សេសារ​ដល់ពួកគេ ហើយ​ថ្លែង​ថា « បើ​ដូច្នេះ សូម​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ » (ខ ២៥) ។ 

នៅក្នុងជំនាន់របស់​ព្យាការី យ៉ូសែប ស៊្មីធ សេចក្ដីយោង​របស់ព្រះអម្ចាស់​ចំពោះ​រឿង​នោះ​បាន​ជួយ​បង្រៀន​ពួកបរិសុទ្ធ​ថា ទោះ​ជា​ផែនដី​ទាំង​មូល​ជា​របស់​ផង​ព្រះអម្ចាស់​ក្ដី ក៏ពួក​បរិសុទ្ធ​នៅ​តែ​ត្រូវ​ទិញ​ដី ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ពួកគេ​ឲ្យ​សាង់សង់​ទីក្រុង​ស៊ីយ៉ូន​ដែរ ។ ការ​ទិញនេះ គឺ​ចាំបាច់​សម្រាប់ពួកបរិសុទ្ធ​ដើម្បី​មាន​ភាព​ជា​ម្ចាស់ដី​ស្របច្បាប់ ហើយ​ដើម្បីការ​ពារ​ជម្លោះ​អំពី​វា​នៅថ្ងៃ​អនាគត ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៥០-៥១។ តើ « អាយុ​របស់មនុស្ស » ជាអ្វី ហើយ​តើ​វា​មានន័យ​យ៉ាង​ណា​ដែល​ថា មនុស្ស « នឹង​ត្រូវ​ផ្លាស់ប្រែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ » ?

ព្យាការី អេសាយ បាន​ប្រកាស​ថា អំឡុងសហសវត្សរ៍ « ក៏​នឹង​លែងមាន​កូនតូច​ដែល​រស់នៅ​តែ​ប៉ុន្មាន​ថ្ងៃ ឬ​មនុស្ស​ចាស់​ដែល​មិនបាន​រស់នៅ​ឲ្យ​ពេញ​កំណត់អាយុ​តទៅទៀត ដ្បិត​អ្នកណា​ដែល​ស្លាប់​ក្នុង​អាយុ ១០០ ឆ្នាំ នោះ​គេ​នឹង​រាប់​ថា​ជា​ក្មេង​ទេ » (អេសាយ ៦៥:២០) ។

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ក៏បាន​បង្រៀន​ផងដែរ​ថា ៖ « មនុស្ស​នៅលើ​ផែនដី​នឹង​នៅតែ​មានជីវិត​រមែង​ស្លាប់ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​មួយ​នឹង​កើត​មាន​មកលើ​ពួកគេ ដើម្បីឲ្យពួកគេ​នឹង​មាន​អំណាច​លើ​ការ​ឈឺ ជំងឺ និង​សេចក្ដីស្លាប់ ។ សេចក្ដី​ស្លាប់​នឹង​ស្ទើរ​តែ​លប់បំបាត់​ចោល​នៅលើ​ផ្ទៃ​ផែនដី ព្រោះ​មនុស្ស​នឹង​រស់នៅ​រហូត​ដល់​ពួកគេ​មានអាយុយឺនយូរ​ដូចជា​អាយុ​ដើម​ឈើ ឬ​មួយរយ​ឆ្នាំ ( សូមមើល​[គ. និង ស. ] ៦៣:៥០-៥១) ហើយ​នឹង​ស្លាប់​នៅ​អាយុ​មនុស្ស ប៉ុន្តែ​សេចក្ដីស្លាប់​នេះ នឹង​មក​តែ​មួយប៉ប្រិចភ្នែក ហើយ​ជីវិត​រមែង​ស្លាប់​នឹង​ប្រែ​ទៅ​ជា​អមតៈ​ក្នុង​មួយ​រំពេច ។ នឹង​គ្មាន​ផ្នូរ ហើយ​ពួកបរិសុទ្ធ​នឹង​ត្រូវ​បាន​លើក​ឡើង​ឲ្យ​រស់ឡើងវិញ​ដោយ​រុងរឿង » (Church History and Modern Revelation, វ៉ុលទី ២ [ ឆ្នាំ ១៩៥៣ ], ១:៤៦១ ) ។