មេរៀនទី ១៥២
ការលេចចេញមកនៃព្រះគម្ពីរមុក្ដាដ៏មានតម្លៃមហិមា
បុព្វកថា
នៅឆ្នាំ ១៨៥១ អែលឌើរ ហ្រ្វែងគ្លីន ឌី រីឆាដ ជាសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងជាប្រធានបេសកកម្មអង់គ្លេស បានបោះពុម្ពវិវរណៈ ការបកប្រែ និងការសរសេររបស់យ៉ូសែប ស្ម៊ីធមួយចំនួន ហើយបានចងក្រងជាមុក្ដាដ៏មានតម្លៃមហិមា ។ អំឡុងសន្និសីទទូទៅមួយរបស់សាសនាចក្រនៅខែតុលា ឆ្នាំ ១៨៨០ សាសនាចក្របានទទួលយកមុក្ដាដ៏មានតម្លៃមហិមាជាព្រះគម្ពីរ--ជាចំណែកនៃព្រះគម្ពីរបទដ្ឋាន ។ « ព្រះគម្ពីរមុក្ដាដ៏មានតម្លៃមហិមា គឺជាការជ្រើសរើសដ៏ជម្រើសនៃឯកសារទាំងឡាយ ដែលគ្របលើទិដ្ឋភាពដ៏សំខាន់ជាច្រើន អំពីសេចក្ដីជំនឿ និងគោលលទ្ធិនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » (បុព្វកថាមុក្ដាដ៏មានតម្លៃមហិមា )។
យោបល់សម្រាប់ការបង្រៀន
ការលេចចេញមកនៃព្រះគម្ពីរមុក្ដាដ៏មានតម្លៃមហិមា
សូមបង្ហាញ ឬគូរូបមុក្ដា ឬគុជមួយ ។ សូមសួរដល់សិស្សថាតើពួកគេដឹងថាគុជធ្វើមកពីអ្វីឬទេ ។ បើពួកគេមិនដឹង សូមពន្យល់ថា មុក្ដា ឬគុជមួយគ្រាប់ត្រូវបានបង្កបង្កើតឡើងនៅក្នុងខ្យងសមុទ្រ នៅពេលខ្យងសមុទ្រដែលវាគិតថាជាគ្រាប់ខ្សាច់ដ៏រំខានមួយគ្រាប់ ។ ខ្យងសមុទ្របង្កើតជាសារធាតុមួយដែលរុំជុំវិញគ្រាប់ខ្សាច់ ដែលយូរៗទៅបង្កើតបានជាគុជ ។ គុជធម្មជាតិ គឺកម្រមានណាស់ ហើយវាត្រូវបានចាត់ទុកថាមានតម្លៃបំផុត ។
សូមពន្យល់ថា នៅថ្ងៃនេះ សិស្សនឹងរៀនអំពីធាតុដើមនៃគម្ពីរដែលមានចំណងជើងថា មុក្ដាដ៏មានតម្លៃមហិមា ។ ពួកគេនឹងរកឃើញនូវមូលហេតុមួយចំនួន ដែលមុក្ដាដ៏មានតម្លៃមហិមា មានតម្លៃពិត ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានអំពីកថាកណ្ឌទីមួយនៅក្នុងបុព្វកថាដល់មុក្ដាដ៏មានតម្លៃមហិមា សូមឲ្យសិស្សក្នុងថ្នាក់រកមើលនូវអ្វីដែលមាននៅក្នុងមុក្ដាដ៏មានតម្លៃមហិមា ។ ពីមុនពួកគេអាន អ្នកអាចនឹងចង់ពន្យល់ថា ពាក្យទស្សនាវដ្ដីសំដៅទៅលើកាសែត ឬទស្សនាវដ្ដី-- ជាការបោះពុម្ពទាំងឡាយ ដែលត្រូវបានចែកចាយជាទៀងទាត់ ដូចជាប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ឬប្រចាំខែ ។
-
តើអ្នកគិតថាមុក្ដាដ៏មានតម្លៃមហិមា គឺជាវត្ថុកម្រ និងមានតម្លៃ តាមរបៀបណា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាកណ្ឌទីពីរនៃសេចក្ដីណែនាំឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីមូលហេតុដែលមុក្ដាដ៏មានតម្លៃមហិមា ត្រូវបានចងក្រងឡើង ។ សូមអញ្ជើញពួកគេឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមសង្ខេបកថាកណ្ឌទីបីនៃបុព្វកថាដោយពន្យល់ថា ចាប់តាំងពីការបោះពុម្ពជាលើដំបូងនៃមុក្ដាដ៏មានតម្លៃមហិមា មាតិកាមួយចំនួនត្រូវបានបន្ថែម ឬបានផ្លាស់ប្ដូរ ។ មាតិកាមួយចំនួនត្រូវបានបន្ថែម ហើយក្រោយមកត្រូវបានដកចេញទៅដាក់ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ។
សូមអញ្ជើញសិស្សឲ្យអានឮៗនូវកថាកណ្ឌដែលចាប់ផ្ដើមជាមួយនឹងឃ្លាថា « ការជ្រើសរើសចេញមកពីគម្ពីរម៉ូសេ » ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែល យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនៅក្នុងគម្ពីរនេះ ។
សូមអញ្ជើញសិស្សឲ្យមើលគម្ពីរម៉ូសេត្រួសៗ ហើយរកមើលយ៉ាងតិចណាស់ ខគម្ពីរមួយ ដែលមាននូវសេចក្ដីពិតមួយ ដែលពួកគេគិតថាមានតម្លៃ ។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយខគម្ពីររបស់ពួកគេនឹងដៃគូ ឬដល់សិស្សក្នុងថ្នាក់ ។
សូមឲ្យសិស្សត្រឡប់ទៅបុព្វកថាមុក្ដាដ៏មានតម្លៃមហិមា។ សូមអញ្ជើញសិស្សឲ្យអានឮៗនូវកថាកណ្ឌដែលចាប់ផ្ដើមជាមួយនឹងឃ្លាថា « ការជ្រើសរើសចេញមកពីគម្ពីរអ័ប្រាហាំ » ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវរបៀបដែល យ៉ូសែប ស៊្មីធ បានទទួលការសរសេរនៅក្នុងគម្ពីរអ័ប្រាហាំ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
ដើម្បីជួយពន្យល់អំពីរបៀបដែល យ៉ូសែប ស៊្មីធ បានទទួលនូវការសរសេរពីបុរាណនៅក្នុងគម្ពីរអ័ប្រាហាំ សូមអាន ឬអញ្ជើញសិស្សម្នាក់ឲ្យអានដូចខាងក្រោម ៖
« នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ១៨៣៥ មានបុរសម្នាក់ឈ្មោះ មីកែល ចានលើរ បាននាំយកសាកសពអេស៊ីព្ទចំនួនបួន និង រមូរក្រដាសផ្ទាំងចារិកជាច្រើន ដែលមានអក្សរអេស៊ីព្ទបុរាណយកទៅទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ ។ សាកសព និងរមូរផ្ទាំងចរិក ត្រូវបានរកឃើញនៅក្នុងប្រទេសអេស៊ីព្ទជាច្រើនឆ្នាំមុនដោយ អានតូនីញ៉ូ លីបូឡូ ។ ទីក្រុង ខឺតឡង់ គឺជាកន្លែងដែលរដ្ឋជាច្រើនចូលសំចត នៃសហរដ្ឋអាមេរិកប៉ែកខាងកើត ដើម្បីមើលការតាំងពិពណ៌សាកសពម៉ូមីរបស់ ចានលើរ ។ ចានលើរ បានដាក់លក់សាកសពម៉ូមី និង ផ្ទាំងរមូរទាំងឡាយ ហើយដោយមានការជម្រុញពីព្យាការី យ៉ូសែប ស្ម៊ីធ នោះសមាជិកមួយចំនួននៃសាសនាចក្រ បានបរិច្ចាគប្រាក់ដើម្បីទិញវា ។ នៅក្នុងសេចក្ដីថ្លែងការមួយចុះថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ១៨៣៥ យ៉ូសែប ស៊្មីធ បានប្រកាសអំពីសារៈសំខាន់នៃអត្ថបទរបស់ជនជាតិអេហ្ស៊ីបពីបុរាណទាំងនេះ ដែលបានកត់ត្រា ៖ ‹ ខ្ញុំបានចាប់ផ្ដើមបកប្រែតួរអក្សរ ឬ អក្សរសញ្ញាសម្គាល់មួយចំនួន ហើយសេចក្ដីអំណររបស់យើងគឺមានដ៏លើសលប់ដែលរកឃើញថា ផ្ទាំងរមូរមួយមាននូវការសរសររបស់អ័ប្រាហាំ ។… យើងពិតជាអាចនិយាយថា ព្រះអម្ចាស់កំពុងចាប់ផ្ដើមបើកសម្ដែងនូវសេចក្ដីសុខសាន្ដ និងសេចក្ដីពិតដ៏ច្រើន › (History of the Church២:២៣៦ ) » (The Pearl of Great Price Student Manual [ Church Educational System manual, ឆ្នាំ ២០០០ ],ទំព័រ ២៨ ) ។
មនុស្សមួយចំនួនបានងឿងឆ្ងល់ថា តើព្យាការីបានបកប្រែការសរសេរពីបុរាណដោយរបៀបណា ។ សូមពន្យល់ថា « ព្យាការីយ៉ូសែប ស្ម៊ីធ ពុំដែលទំនាក់ទំនងវិធីសាស្ត្ររបស់លោកនៃការបកប្រែកំណត់ត្រាទាំងនេះទេ ។ ក៏ដូចជាគម្ពីរដទៃផ្សេងទៀតទាំងអស់ ទីបន្ទាល់នៃសេចក្ដីពិតពេញលេញអំពីការសរសេរនេះ គឺជារឿងនៃសេចក្ដីជំនឿជាចម្បង ។ ភស្ដុតាងដ៏មហិមាបំផុតនៃសេចក្ដីពិតពេញលេញអំពីគម្ពីរអ័ប្រាហាំ គឺពុំមាននៅក្នុងការវិភាគអំពីភស្ដុតាងផ្នែកសាច់ឈាម ឬជីវប្រវត្តិខាងប្រវត្តិសាស្ត្រទេ ប៉ុន្តែនៅក្នុងការពិចារណាប្រកបដោយការអធិស្ឋានអំពីមាតិការ និងអំណាចរបស់វា » (The Pearl of Great Price Student Manualទំព័រ ២៨ ) ។ ទោះជាយើងមិនដឹងពីវិធីសាស្រ្តពិតប្រាកដដែល យ៉ូសែប ស៊្មីធ បានប្រើក្នុងការបកប្រែឯកសារទាំងឡាយក្ដី ក៏យើងដឹងថាលោកបានបកប្រែគម្ពីរអ័ប្រាហាំ ដោយអំណោយទាន និងព្រះចេស្ដានៃព្រះ ។
-
ហេតុអ្វីវាសំខាន់ដើម្បីទទួលបានសាក្សីខាងវិញ្ញាណអំពីសេចក្ដីពិតពេញលេញនៃគម្ពីរអ័ប្រាហាំ ?
សម្រាប់ផ្នែកនៃមេរៀនតទៅនេះ សូមពិចារណាធ្វើការអញ្ជើញសិស្សពីរនាក់មកខាងមុខថ្នាក់ ហើយដើរតួរជាអ្នករាយការណ៍សារព័ត៌មាន កំពុងសម្ភាសដល់អ្នកប្រាជ្ញមួយរូបដែលបានលះបង់ពេលវេលាដ៏ច្រើនដើម្បីសិក្សាអំពីមាតិការ និងធាតុពិតនៃគម្ពីរទាំងឡាយនៅក្នុងមុក្ដាដ៏មានតម្លៃមហិមា ។ សូមឲ្យពួកគេអានប្ររ៉ូលដូចខាងក្រោម ៖
សូមអញ្ជើញសិស្សឲ្យមើលគម្ពីរអ័ប្រាហាំត្រួសៗ ហើយរកមើលខគម្ពីរយ៉ាងតិចណាស់មួយដែលពួកគេគិតថាមានតម្លៃ ។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយនោះ សូមអញ្ជើញសិស្សឲ្យចែកចាយខគម្ពីររបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមឲ្យសិស្សត្រឡប់ទៅបុព្វកថាវិញ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវកថាកណ្ឌដែលចាប់ផ្ដើមជាមួយនឹងឃ្លាថា « យ៉ូសែប ស្ម៊ីធ--ម៉ាថាយ » ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលពីរបៀបដែលយ៉ូសែប ស៊្មីធ បានទទួលវិវរណៈនេះ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ អំពីការស្វែងរករបស់ពួកគេ ។
សូមពន្យល់ថា មូលហេតុមួយដែល យ៉ូសែប ស្ម៊ីធ--ម៉ាថាយ មានតម្លៃគឺថា វាមាននូវទេសនកថាអំពីការយាងមកជាលើកទីពីរ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវកថាកណ្ឌដែលចាប់ផ្ដើមជាមួយនឹងឃ្លាថា « យ៉ូសែប ស្ម៊ីធ--ប្រវត្តិ » ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលថាតើយ៉ូសែប ស៊្មីធ បានរៀបចំប្រវត្តិសាស្ត្រនេះនៅពេលណា ។
សូមអញ្ជើញសិស្សឲ្យមើលយ៉ូសែប ស្ម៊ីធ--ប្រវត្តិត្រួសៗ ហើយរកមើលខគម្ពីរមួយយ៉ាងតិច ដែលពួកគេគិតថាមានតម្លៃ ។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយនោះ សូមឲ្យសិស្សចែកចាយខគម្ពីរទាំងឡាយរបស់ពួកគេជាមួយនឹងដៃគូ ឬសិស្សក្នុងថ្នាក់ ។
សូមអញ្ជើញសិស្សឲ្យនឹកគិតថា មិត្តម្នាក់បានសុំឲ្យពួកគេពន្យល់អំពីជំនឿនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយរយៈពេលពីរនាទី ។ សូមឲ្យសិស្សក្នុងថ្នាក់សរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ អំពីរបៀបដែលពួកគេនឹងឆ្លើយតប ។ បន្ទាប់ពីរយៈពេលពីរបីនាទីមក សូមអញ្ជើញសិស្សមួយចំនួនឲ្យអាននូវអ្វីដែលពួកគេបានសរសេរ ។
សូមចង្អុលបង្ហាញថាមាត្រានៃសេចក្ដីជំនឿបានផ្ដល់នូវការសង្ខេបដ៏ល្អមួយអំពីជំនឿរបស់យើង ។ ដើម្បីជួយសិស្សយល់អំពីធាតុដើមនៃមាត្រានៃសេចក្ដីជំនឿ សូមពន្យល់ថា នៅថ្ងៃទី ១ ខែមិនា ឆ្នាំ ១៨៤២ ព្យាការីយ៉ូសែប ស្ម៊ីធ បានឆ្លើយតបចំពោះសំណើរមួយមកពី យ៉ូហាន វែនវើត ជាអ្នកកែសម្រួលកាសែត ដើម្បីផ្ដល់ព័ត៌មានអំពីរូបលោក និងប្រវត្តិ និងជំនឿរបស់សាសនាចក្រ ។ រឿងនេះត្រូវបានគេស្គាល់ជាទូទៅថា សំបុត្ររបស់វែនវើត ។ នៅក្នុងសំបុត្រនោះ យ៉ូសែប បានប្រកាសគោលការណ៍គ្រឹះនៃដំណឹងល្អចំនួន ១៣ ។ ជំនឿទាំងនេះ ត្រូវបានដាក់បញ្ចូលនៅក្នុង មុក្ដាដ៏មានតម្លៃមហិមា ជាមាត្រានៃសេចក្ដីជំនឿ។ ទោះបីជាអ្វីទាំងនោះពុំមែនជាសេចក្ដីថ្លែងការណ៍មួយអំពីជំនឿរបស់យើងទាំងអស់ក្ដី តែវាជាគោលលទ្ធិ និងគោលការណ៍មួយចំនួនដ៏សំខាន់ ។
សូមបំបែកសិស្សឲ្យធ្វើការជាដៃគូ ។ សូមចាត់ឲ្យដៃគូនិមួយៗនូវមាត្រានៃសេចក្ដីជំនឿយ៉ាងហោចណាស់មួយ ។ ( អ្នកអាចចាត់ដៃគូនិមួយៗនូវ មាត្រានៃសេចក្ដីជំនឿមួយ ឬច្រើន អាស្រ័យលើតម្រូវការរបស់សិស្ស និងទំហំនៃថ្នាក់រៀនរបស់អ្នក ) ។ សូមឲ្យដៃគូនិមួយៗអានមាត្រានៃសេចក្ដីជំនឿដែលបានចាត់ទៅឲ្យពួកគេ ហើយធ្វើតាមការណែនាំដូចខាងក្រោម ។ អ្នកអាចធ្វើការថតចម្លងការដឹកនាំទាំងនេះ ឬសរសេរវានៅលើក្ដារខៀន ។ សិស្សអាចនឹងធ្វើតាមការណែនាំទាំងនេះនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។
-
បន្ទាប់ពីការអានមាត្រានៃសេចក្ដីជំនឿដែលរបស់អ្នកដែលបានចាត់ឲ្យ សូមសរសេរគោលលទ្ធិ ឬគោលការណ៍ដែលវាបង្រៀន តាមពាក្យរបស់អ្នកផ្ទាល់ ។
-
សូមរកមើលខគម្ពីរមួយ ដែលគាំទ្រ ឬពន្យល់អំពីគោលលទ្ធិ ឬគោលការណ៍នៅក្នុងមាត្រានៃសេចក្ដីជំនឿរបស់អ្នកដែលបានចាត់ឲ្យអ្នក ។ សូមសរសេរអំពីគំនិតដឹងស៊ីជម្រៅ ដែលបទគម្ពីរបានបន្ថែមទៅក្នុងការយល់ដឹងរបស់អ្នកអំពីគោលការណ៍នេះ ។
-
សូមសរសេរនូវវិធីនានា ដែលការយល់ដឹង និងការជឿលើមាត្រានៃសេចក្ដីជំនឿនេះ អាចនាំពរជ័យចូលមកក្នុងជីវិតរបស់មនុស្សម្នាក់ ។
បន្ទាប់ពីសិស្សមានពេលសរសេរគ្រប់គ្រាន់ ដើម្បីបញ្ចប់នូវកិច្ចការរបស់ពួកគេហើយ សូមអញ្ជើញពួកគេឲ្យរាយការណ៍ពីអ្វីដែលពួកគេបានសរសេរ ។ អ្នកអាចនឹងចង់សរសេរនូវសេចក្ដីពិតមួយចំនួន ដែលពួកគេបានប្រាប់នៅលើក្ដារខៀន ។
-
ហេតុអ្វីបានជាមាត្រានៃសេចក្ដីជំនឿមានតម្លៃចំពោះអ្នក ?
សូមអញ្ជើញសិស្ស ឲ្យចែកចាយបទពិសោធន៍ ដែលពួកគេបានមាន នៅពេល មាត្រានៃសេចក្ដីជំនឿ ឬសេចក្ដីពិតទាំងឡាយ ដែលមាននៅក្នុងនោះ បានជួយដល់ពួកគេពន្យល់ដំណឹងល្អដល់នរណាម្នាក់ ។ អ្នកក៏អាចចែកចាយពីបទពិសោធន៍មួយរបស់អ្នកដែរ ។
សូមសំណូមពរដល់សិស្សឲ្យសិក្សា និងទន្ទេញចាំនូវមាត្រានៃសេចក្ដីជំនឿ។ អ្នកអាចប្រើនូវសកម្មភាពទន្ទេញចាំមួយ ដែលមាននៅក្នុងសេចក្ដីបន្ថែមនៃសៀវភៅសិក្សានេះ ដើម្បីជួយសិស្សឲ្យទន្ទេញចាំនូវមាត្រានៃសេចក្ដីជំនឿមួយទាំងអស់គ្នា ។ សូមលើកទឹកចិត្តសិស្សឲ្យប្រើចំណេះដឹងរបស់ពួកគេអំពីមាត្រានៃសេចក្ដីជំនឿ នៅពេលពួកគេពន្យល់អំពីជំនឿដល់អ្នកដទៃទៀត ។
សូមសរសេរនូវសេចក្ដីថ្លែងការណ៍ពុំពេញលេញនៅលើក្ដារខៀន ៖មុក្ដាដ៏មានតម្លៃមហិមា គឺជាភស្ដុតាងដែលថា យ៉ូសែប ស៊្មីធ គឺជា …
សូមជួយសិស្សឲ្យបំពេញបញ្ចប់នូវសេចក្ដីថ្លែងការណ៍ ដោយការសួរសំណួរដូចខាងក្រោម ៖
-
តើវត្តមាននៃសេចក្ដីពិតដ៏មានតម្លៃនៅក្នុងមុក្តាដ៏មានតម្លៃមហិមា បង្រៀនយើងអ្វីខ្លះ អំពីព្យាការី យ៉ូសែប ស៊្មីធ ? ( សូមបំពេញសេចក្ដីពិតនៅលើក្ដារខៀន ដូចតទៅនេះ ៖មុក្ដាដ៏មានតម្លៃមហិមា គឺជាភស្ដុតាងថា យ៉ូសែប ស៊្មីធ គឺជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ )
-
តើអ្នកគិតថា មុក្ដាដ៏មានតម្លៃមហិមា គឺជាភស្ដុតាងអំពីការហៅបម្រើរបស់ យ៉ូសែប ស៊្មីធ ក្នុងនាមជាព្យាការី ដោយវិធីណា ?
សូមថ្លែងទីបន្ទាល់ថា មុក្ដាដ៏មានតម្លៃមហិមា គឺជាភស្ដុតាងថា យ៉ូសែប ស៊្មីធ គឺជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ សៀវភៅនេះ បង្រៀនយើងពីសេចក្ដីពិតដ៏មានតម្លៃ អំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។