ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៣ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៨:១៧-៤២


មេរៀន​ទី ៤៣

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១៧-៤២

បុព្វកថា

មេរៀន​មុន បាន​គ្របដណ្ដប់​ខគម្ពីរ​ចំនួន ១៦ ខដំបូង​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨ ។ មេរៀន​នេះ​បង្រៀន​នូវ​ផ្នែក​ដែលនៅសេសសល់​ទាំង​ប៉ុន្មាន​នៃ​កណ្ឌ​នោះ ។ នៅក្នុង​ការ​ឆ្លើយ​តប​ចំពោះ​បំណង​ប្រាថ្នា​របស់ពួកបរិសុទ្ធ ដើម្បី​ដឹង​បន្ថែម​អំពី​បទបញ្ញត្តិ​ដើម្បីប្រមូល​គ្នីគ្នា​ទៅ​ឯរដ្ឋ អូហៃអូ នោះ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​នូវ​ពរជ័យ​មួយចំនួន​ដែល​នឹង​កើត​មាន​ចំពោះ​ពួកសុចរិត អំឡុងពេល​សហស្សវត្សរ៍ ។ រួច​ទ្រង់​បាន​បង្រៀន​ពួកបរិសុទ្ធ​ឲ្យ​មាន​សាមគ្គីភាព ហើយ​បាន​ពន្យល់​ពីមូលហេតុ​ដែលទ្រង់​បាន​បញ្ជា​ពួកគេ​ឲ្យ​ប្រមូល​គ្នីគ្នា​ទៅ​ឯ​រដ្ឋ អូហៃអូ ។ ទីបំផុត ព្រះអម្ចាស់ បានប្រទាន​បទបញ្ញត្តិ​ដើម្បី​ជួយ​ដល់ពួកបរិសុទ្ធ​ឲ្យដឹង​របៀប​ដើម្បី​ចាប់​ផ្ដើម​ការ​ប្រមូល​គ្នីគ្នា ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១៧-២២

ព្រះអម្ចាស់ បើក​សម្ដែង​ពរជ័យ​មួយចំនួន​ដែល​នឹង​កើត​មាន​ចំពោះពួក​សុចរិតក្នុងពេល​ឥឡូវ​នេះ និង​អំឡុងពេល​សហស្សវត្សរ៍ ។

សូម​សួរ​ដល់សិស្ស​ថា​តើ​មរតកមួយ​គឺជា​អ្វី ហើយ​ជាធម្មតាតើ​នរណា​ទទួល​បាន​វា ។

  • ហេតុអ្វី​អ្នក​ចង់​បានមរតក​មួយ​ដូច្នេះ ?

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អានឲ្យ​ឮៗ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:១៧-២២។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​អំពី​មរតក​ដែលព្រះអម្ចាស់​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​រាស្ត្រ​របស់ទ្រង់ ។

  • តើ​ព្រះអម្ចាស់​មានបន្ទូល​អ្វីខ្លះ ទៅ​កាន់រាស្ត្រ​ទ្រង់​ដែល​នឹង​ចាំបាច់​ត្រូវ​ធ្វើ ដើម្បី​ទទួលបាន​មរតក ដែលបាន​ថ្លែង​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ? ( សូម​ស្វែងរក​វា​ដោយអស់ពីដួង​ចិត្ត​របស់ពួកគេ [ សូមមើល គ. និង ស. ៣៨:១៩] ស្ដាប់​សំឡេង​ទ្រង់ ហើយធ្វើតាម​ទ្រង់ [ គ. និង ស. ៣៨:២២] ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​រៀបរាប់ពី​ប្រវត្តិ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨ ដែលពួកគេ​បាន​រៀន​អំឡុង​មេរៀន​មុន ។ បើចាំបាច់ សូម​រំឭក​សិស្ស​ថា ពួកបរិសុទ្ធ​មួយចំនួន​នៅ​រដ្ឋ នូវ យ៉ោក បាន​ស្នើ​សុំ​ព័ត៌មាន​បន្ថែម​ស្ដីអំពី​បទបញ្ញត្តិ​របស់ព្រះអម្ចាស់​ដើម្បីផ្លាស់​ទៅកាន់​រដ្ឋ អូហៃអូ ។

  • តើ​អ្នក​គិត​ថា ការបង្រៀន​ដល់ពួកបរិសុទ្ធ​អំពី​មរតក​ដ៏អស់កល្បរបស់ពួកគេ អាច​មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់ពួកគេ​អំពី​បទបញ្ជា​ឲ្យ​ផ្លាស់​ទៅ​រដ្ឋ អូហៃអូ យ៉ាង​ដូចម្ដេច ?

សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​ស្វែងរក​មូលហេតុ​បន្ថែម​ថា ហេតុអ្វី​ព្រះអម្ចាស់​បានប្រទាន​បទបញ្ញត្តិ​ដល់​ពួកបរិសុទ្ធ​ឲ្យ​ប្រមូល​គ្នីគ្នា​ទៅ​រដ្ឋ អូហៃអូ នៅពេល​ពួកគេ​សិក្សា​អ្វី​ដែលនៅសល់​ទាំងប៉ុន្មាន​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៣-២៧

ព្រះអម្ចាស់ បញ្ជា​ពួកបរិសុទ្ធ​ឲ្យ​មានសាមគ្គីភាព

មុន​ចាប់ផ្ដើម​ថ្នាក់រៀន សូម​គូ​រូប​ភាពផ្នែក​ខាង​ក្រៅ​នៃ​អគារ​មួយ ដែល​មាន​នៅក្នុង​តំបន់​របស់អ្នក​ដោយ​សាមញ្ញ​នៅលើ​ក្ដារខៀន ។ ឬ​គូរូប ផ្ទះ​ដ៏សាមញ្ញ​មួយដូច​បាន​បង្ហាញ​នៅទីនេះ ។ សូមបញ្ចូលនូវ​ធាតុ​សំខាន់ៗ​នៃ​អគារ រួមមានទាំង​ច្រក​ទ្វារ​ចូល បង្អួច ជញ្ជាំង និង​តំបូល ។ សូម​សួរ​ដល់សិស្ស​ថា ផ្នែក​ណា​មួយ​នៃ​អគារ​ដែល​សំខាន់បំផុត ។ នៅពេល​សិស្ស​ឆ្លើយ សូម​ជួយពួកគេ​មើល​ឃើញថា ផ្នែក​នីមួយៗ​នៃ​អគារ​ធ្វើ​ឡើងសម្រាប់​គោល​បំណង​ចាំបាច់​មួយ ។

រូបភាព
រូប​ផ្ទះ
  • តើ​ផ្នែកទាំងឡាយ​នៃអគារ​មួយ អាច​ប្រៀបធៀប​ទៅនឹងសមាជិក​ក្នុង​គ្រួសារ​មួយ ឬសមាជិក​នៅក្នុង​វួដ ឬ​សាខា​មួយ​បាន​យ៉ាង​ដូចម្ដេច ? ( ក៏ដូចជា​ផ្នែក​នីមួយៗ​នៃអគារ​មួយគឺ​វា​សំខាន់ នោះសមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ ឬ​វួដ ឬ​សាខា​មួយ គឺ​មានតម្លៃ ហើយអាច​ប្រើ​ក្នុង​តួនាទី​សំខាន់​មួយ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:២៣-២៥ ដោយ​ស្ងាត់​ស្ងៀម ហើយ​រកមើល​នូវ​ឃ្លា​មួយ ដែល​បង្រៀន​ពី​របៀប ដែល​យើង​អាច​មើល​ទៅ​មនុស្ស​ដទៃយ៉ាងណា ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រៀន ។

  • តើអ្នក​គិត​ថា វាមានន័យ​យ៉ាងណា ចំពោះ​មនុស្ស​ម្នាក់​ឲ្យ « គោរព​បងប្អូន​ខ្លួន ឲ្យ​ដូច​ជា​ខ្លួន​ឯង » ? ( បន្ទាប់ពី​សិស្ស​បាន​ឆ្លើយ​ហើយ សូមសរសរ​គោលការណ៍​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ យើ​ង​ត្រូវឲ្យ​តម្លៃ​អ្នកដទៃ​ឲ្យ​បាន​ច្រើន​ដូចជា​យើង​ឲ្យ​តម្លៃ​ដល់ខ្លួន​យើង​ដែរ )

ដើម្បីជួយសិស្ស​ចងចាំ​គោលការណ៍នេះ សូមសរសេរ សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៅលើ​ក្ដារខៀន ។ អ្នកអាច​ឲ្យ​យោបល់​ដល់សិស្ស​ឲ្យ​ចម្លង​វា​ដាក់​ក្នុង​ព្រះគម្ពីរ​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ ។ ( សេចក្ដីថ្លែងការណ៍ រកបាន​នៅក្នុង « The Weak and the Simple of the Church » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៧,ទំព័រ ៧ ) ។

« មាន​ភាព​ស្មើគ្នា​ដ៏ពិសេស​មួយ​នៅក្នុង​ចំណោម​សមាជិក [ ​នៃ​សាសនាចក្រ ] ។ គ្មាន​យើងណា​ម្នាក់ ចាត់ទុក​ថា​ខ្លួន​ឯង​មាន​តម្លៃ​ច្រើន​ជាង​អ្នកដទៃ​នោះទេ ( សូមមើល គ. និង ស. ៣៨:២៤-២៥ ) » ( ប្រធាន ប៊យដ៏ ឃេ ផាកកឺ ) ។

  • តើ​មានអ្វីកើតឡើង​ខ្លះ​ពេល​មនុស្ស​គិត​ថា ខ្លួន​គេ​មាន​តម្លៃ​ច្រើនជាង ឬ​ល្អ​ប្រសើរ​ជាង​អ្នកដទៃ​នោះ ?

  • តើ​សាសនាចក្រ ត្រូវបាន​ប្រទានពរ​យ៉ាង​ដូចម្ដេច នៅពេល​យើង​ពុំ​ចាត់ទុក​ខ្លួន​យើង​ថា​មានតម្លៃ​ជាង​អ្នកដទៃ​នោះ ?

សូមប្រាប់​ដល់សិស្ស​ថា ព្រះអង្គសង្គ្រោះ បាន​បង្រៀននូវ​រឿង​ប្រៀបធៀប​មួយ ដែល​បង្ហាញ​ពី​មូលហេតុ​ដែល​យើង​គួរ​តែ​គោរព​ដល់អ្នក​ដទៃ​ឲ្យដូច​ជា​ខ្លួន​យើង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានរឿង​ប្រៀបធៀប​នេះ​ចេញមកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:២៦ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម ហើយរក​មើល​របៀប​ដែល​បុរស​ក្នុង​រឿងប្រៀបធៀប​នេះ បានប្រព្រឹត្ត​ចំពោះ​កូនប្រុសៗ​របស់គាត់ ។

  • តើ​អ្នក​មានអារម្មណ៍​យ៉ាង​ណា បើ​អ្នក​ជា​កូន​ប្រុស​ដែល​បានពាក់​កន្ទប​នៅក្នុង​រឿង​ប្រៀបធៀបនេះ ?

  • តើ​កូនប្រុស​ដែល​ពាក់​ខោរអាវ​អាច​ធ្វើអ្វីខ្លះ​ដើម្បី​កែលម្អ​ស្ថានភាព​នេះ ?

  • តើ​អ្នកគិត​ថា សារលិខិត​របស់​ព្រះអម្ចាស់​មួយនេះ បង្កប់ន័យអ្វីខ្លះ​នៅក្នុង​រឿង​ប្រៀបធៀប​នេះ​ចំពោះយើង ?

សូម​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:២៧ ដោយ​ស្ងាត់ស្ងៀម ហើយរកមើល​គោលការណ៍​មួយ ដែលព្រះអម្ចាស់​ចង់​ឲ្យ​យើង​យល់ដកស្រង់ចេញពី​រឿង​ប្រៀបធៀបនេះ ។ ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​បង្ហាញ​ពី​អ្វីមួយ ដែល​មានលក្ខណៈដូច​ខាង​ក្រោម​នេះ ៖ បើសិនជា​អ្នករាល់គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះថា​អ្នករាល់គ្នា​ពុំ​មែន​ជា​របស់​ផង​ព្រះអម្ចាស់​ឡើយ ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ក្បែរនឹង​គោលការណ៍​ដែលអ្នក​បាន​សរសេរពីដំបូង ។ អ្នក​អាច​នឹង​ចង់ឲ្យ​យោបល់​ដល់សិស្ស​គូស​ចំណាំពាក្យ​នៅក្នុង​គម្ពីរ​របស់ពួកគេ ដែល​បង្រៀន​ពី​គោលការណ៍​នេះ ) ។

  • នៅក្នុង​បរិបទ​នៃ ខ ២៧តើ​វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី​បាន « រួម​គ្នា​តែ​មួយ » ? ( ដើម្បី​មានសាមគ្គីភាព​នឹង​អ្នកដទៃ ហើយ​នឹង​ជាមួយព្រះអម្ចាស់​នៅក្នុង​សេចក្ដីសុចរិត ) ។

  • តើ​ការ​ឲ្យ​តម្លៃ​អ្នកដទៃ​ឲ្យ​ច្រើន​ដូចជាយើងឲ្យ​តម្លៃ​លើ​ខ្លួន​យើង អាចជួយ​យើងឲ្យ​ប្រែក្លាយទៅ​ជា​រួមគ្នា​តែ​មួយ​យ៉ាង​ដូចម្ដេច ? តើ​ការណ៍​នេះ​អាច​ជួយ​យើង​ក្លាយទៅជា​រួមគ្នា​តែ​មួយ​នឹង​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា យើង​ពុំ​អាច​ក្លាយជា​រាស្ត្រ​របស់ព្រះអម្ចាស់បានឡើយ ប្រសិនបើ​យើង​ពុំ​បាន​រួមគ្នា​តែ​មួយ​នោះ ?

សូម​ពន្យល់​ថា សមាជិក​សាសនាចក្រ​ជំនាន់​មុន ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ប្រមូល​គ្នីគ្នា​ទៅ​ឯ​រដ្ឋ អូហៃអូ គឺមាន​ជីវប្រវត្តិ​ផ្សេងៗ​គ្នា ។ អ្នកខ្លះ​ជា​ម្ចាស់​ចម្ការ​ដ៏មានជោគជ័យ ហើយ​ត្រូវ​បាន​គេ​គោរព​រាប់អាន​នៅក្នុង​សហគមន៍របស់ពួកគេ ខណៈ​ដែល​អ្នកដទៃ​ទៀត​មាន​ទ្រព្យ​បន្ដិចបន្ដួច ហើយ​ត្រូវ​បាន​ចាត់ទុក​ថា​មានវណ្ណៈទាប​ក្នុង​សង្គម ។

  • តើ​គោលការណ៍​ទាំងឡាយ​នៅលើ​ក្ដារខៀន បាន​ប្រទាន​ពរ​ដល់ពួកបរិសុទ្ធ នៅពេល​ដែលពួកគេ​ប្រមូល​គ្នីគ្នា​ជាមួយ​នឹង​សមាជិក​ដទៃទៀត​នៃ​សាសនាចក្រ​នៅក្នុង​រដ្ឋ អូហៃអូ យ៉ាង​ដូចម្ដេច ?

ពីមុន​ចាប់​ផ្ដើម​ថ្នាក់រៀន អ្នកអាចរៀបចំ​ដើម្បី​ចែកក្រដាស​មួយ​ដល់សិស្ស​ម្នាក់ៗ ដែលមាន​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍នេះ​ឲ្យ​ឮៗ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​វិធី​ដែល​បទបញ្ញត្តិ​ឲ្យ​រួមគ្នា​តែមួយ ដែលមានជាប់ទាក់ទង​ទៅនឹង​បទបញ្ញត្តិ​របស់ព្រះ​សម្រាប់​រាស្ត្រ​របស់ទ្រង់​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា ។

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« យើង​បាន​ដឹង​មកពី​បទបពិសោធន៍​ដែល​ថា​ក្ដីអំណរ​កើត​មាន នៅពេល​យើង​ត្រូវ​បាន​ប្រទាន​ពរ​ជាមួយនឹង​ភាព​សាមគ្គី​គ្នា ។… បំណង​ប្រាថ្នា [ ព្រះវរបិតា​សួគ៌​របស់​យើង ] គឺ​ត្រូវ​បាន​ប្រទាន​ដល់​យើង​នូវ​បំណង​ដ៏ពិសិដ្ឋ​ឲ្យ​មាន​សាមគ្គីភាព​ដែលវា​ចេញមកពី​ក្ដីស្រឡាញ់របស់ទ្រង់​ចំពោះ​យើង ។

« ទ្រង់​ពុំ​អាច​ប្រទានវា​ដល់​យើង​ម្នាក់ៗ​នោះទេ ។ ក្ដីអំណរ​នៃ​សាមគ្គីភាព ដែលទ្រង់​ចង់​ប្រទាន​ឲ្យ​យើង​យ៉ាង​ខ្លាំង​នោះ គឺ​មិនឲ្យយើងតែ​ម្នាក់​ឯង​ទេ ។ យើង​ត្រូវ​តែ​ស្វែង​រក​វា ហើយ​នឹង​មាន​លក្ខណៈសម្បត្តិគ្រប់​គ្រាន់​សម្រាប់មាន​វា ជាមួយ​នឹង​អ្នកផ្សេងទៀត ។ វា​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេដែល​ព្រះ​ជម្រុញ​យើង​ឲ្យ​ប្រមូល​ផ្ដុំគ្នា ដូច្នេះ​ទើបទ្រង់​អាច​ប្រទាន​ពរ​ដល់​យើង ។ ទ្រង់​ចង់ឲ្យ​យើង​រួបរួម​គ្នា​នៅ​ក្នុង​ក្រុម​គ្រួសារ ។ ទ្រង់​បាន​បង្កើត​ថ្នាក់ វួដ និង​សាខា​ជា​ច្រើន ហើយ​បាន​បញ្ជាយើង​ឲ្យ​ជួប​ជុំ​គ្នា​ជា​រឿយៗ ។ នៅក្នុង​ការ​រួបរួមគ្នាទាំង​នោះ ដែលព្រះ​បាន​រៀបចំ​សម្រាប់​យើង នោះជា​ឱកាស​ដ៏អស្ចារ្យ​របស់​យើង ។ យើង​អាច​អធិស្ឋាន​ហើយ​ធ្វើ​ការ​ស្វែង​រក​ភាព​សាមគ្គី ដែល​នឹង​នាំ​យើង​នូវ​សេចក្ដី​អំណរ និង​ពង្រីក​អំណាច​របស់​យើង​ដើម្បី​បម្រើ » (« Our Hearts Knit as One » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៦៩ ) ។

  • យោងតាម​ប្រធាន អាវរិង ហេតុអ្វី​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ប្រមូល​ផ្ដុំ​គ្នីគ្នា ? ( ដូច្នេះ​ទ្រង់​អាច​ប្រទានពរដល់​យើង ហើយជួយ​យើង​ឲ្យ​ធ្វើ​ការ​រួមគ្នា​ឆ្ពោះ​ទៅ​រក​សាមគ្គីភាព ) ។ តើ​ពរជ័យ​នៃសាមគ្គី​ភាព​មានន័យ​យ៉ាង​ណា ? ( ក្ដីអំណរ និង​អំណាច​ទ្វេភាគ​ដើម្បី​បម្រើ​របស់យើង ) ។

  • តើ​សេចក្ដីថ្លែងការ​របស់ប្រធាន អាវរិង ជួយ​យើង​ឲ្យយល់​ពី​មូលហេតុ​ដែល​យើងត្រូវ​រួបរួមគ្នា​ជា​ក្រុមគ្រួសារ​យ៉ាង​ដូចម្ដេច ? ជា​សមាជិក​សាសនាចក្រ​យ៉ាង​ដូចម្ដេច ? ជា​សិស្ស​ថ្នាក់សិក្ខាសាលា​មួយ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នកមាន​បទពិសោធន៍​នៃការទទួលពរជ័យ​ទាំងឡាយ ដែល​កើត​មាន​មកពី​ការ​រួបរួមគ្នា​នឹង​អ្នកដទៃទៀត​នៅពេល​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយពេល​ពីរបីនាទីសរសេរ នៅក្នុង​សៀវភៅកត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ អំពី​អ្វី​ដែលពួកគេ​អាច​ធ្វើ​ដើម្បី​រួមគ្នា​តែ​មួយ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់ពួកគេ ជាមួយ​យុវជន និង​យុវនារី​នៅក្នុង​កូរ៉ុម និង​ថ្នាក់រៀន​នៅព្រះវិហារ​របស់ពួកគេ ហើយនឹង​ជាមួយ​ព្រះអម្ចាស់ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៨-៣៣

ព្រះអម្ចាស់ពន្យល់ពី​មូលហេតុ​ដែល​ទ្រង់​បាន​បញ្ជាឲ្យ​សាសនាចក្រ​របស់ទ្រង់ត្រូវ​ប្រមូល​គ្នីគ្នា​នៅឯ​រដ្ឋ អូហៃអូ

សូម​ពន្យល់​ថា ព្រះអម្ចាស់ បាន​បើក​បង្ហាញ​នូវមូលហេតុ​ផ្សេងទៀត​ថា ហេតុអ្វីបាន​ជា​ទ្រង់​បញ្ជាឲ្យ​ពួកបរិសុទ្ធ​ចាកចេញពីរដ្ឋ នូវ យ៉ោក ហើយ​ប្រមូល​គ្នីគ្នា​ទៅ​ឯ​រដ្ឋ អូហៃអូ ។​ សូម​អញ្ជើញសិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:២៨-៣០ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើលមូលហេតុ​ផ្សេងទៀត ដែលពួកបរិសុទ្ធ​ត្រូវ​បាន​បញ្ជា​ឲ្យប្រមូលគ្នីគ្នា​ទៅ​ឯ​រដ្ឋ អូហៃអូ ។

  • តើ​ព្រះអម្ចាស់​បានព្រមាន​ដល់ពួកបរិសុទ្ធ​អំពីអ្វីខ្លះ ?

  • ស្របតាម ខ ៣០តើ​រាស្ត្រ​របស់ព្រះអម្ចាស់​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​កុំ​ឲ្យ​ភ័យ​ខ្លាច​ពួក​ខ្មាំង​សត្រូវ​របស់ពួកគេ ? ( អ្នកអាច​នឹង​ចង់ឲ្យ​យោបល់​ដល់សិស្ស​គូសចំណាំពាក្យ​ដែលបង្រៀន​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​បានត្រៀម​ខ្លួន នោះ​យើង​នឹង​ពុំភ័យ​ខ្លាច​ឡើយ )

ដើម្បីជួយសិស្ស​យល់ ហើយអនុវត្ត​សេចក្ដីពិត​ដែល​ពួកគេ​ទើប​តែ​ប្រាប់ សូម​បំបែក​ពួកគេ​ជា​គូៗ ហើយ​អញ្ជើញ​ឲ្យ​គូនីមួយៗ ពិភាក្សា​រកចម្លើយ​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម ។ ( អ្នក​អាចនឹង​ចង់​សរសេរ​សំណួរ​ទាំង​នេះ​លើ​ក្ដារខៀន ) ។

  • ហេតុអ្វី​ក៏​អ្នកគិត​ថា ការ​រៀបចំខ្លួន​ផ្ដល់នូវ​ទំនុកចិត្ត​ដល់យើង នៅពេល​ប្រឈម​មុខ​នឹងភាព​អវិជ្ជមាន ឬ​គ្រោះថ្នាក់ ?

  • តើ​យើងអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ត្រៀមខ្លួន​ទប់ទល់​នឹង​កម្លាំង​របស់ខ្មាំង​សត្រូវ​ដែលចង់​បំផ្លាញ​យើងនោះ ?

សូម​រំឭក​សិស្ស​ថា នៅក្នុង​ឆ្នាំ ១៨៣១ ពួកបរិសុទ្ធ​មួយចំនួន​នៅ​រដ្ឋ​នូវយ៉ោក បានមានចម្ងល់​ថា​ហេតុអ្វី​ក៏​ពួកគេ​ត្រូវ​បាន​បញ្ជា​ឲ្យ​ទៅ​រដ្ឋ អូហៃអូ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣១-៣៣ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុងថ្នាក់​ឲ្យ​ផ្ទៀង​តាម ហើយ​ប្រាប់​ពី​របៀប​ដែល​ពួកបរិសុទ្ធ​ត្រូវ​បាន​ប្រទាន​ពរ បើ​ពួកគេ​បានគោរព​តាម​បទបញ្ញត្តិ​ឲ្យ​ប្រមូលគ្នីគ្នា​នៅឯរដ្ឋ អូហៃអូ នោះ ។ សិស្សគួរ​តែ​ប្រាប់​អំពីពរជ័យ​ចំនួនបួន ៖ ( ១ ) ពួកគេ « អាច​នឹង​គេច​ផុត​ពី​អំណាច​របស់ខ្មាំង​សត្រូវ » ( ២ ) ពួកគេ​នឹង « ត្រូវ​បាន​ប្រមូល​គ្នា​ទៅរក [ ព្រះ ] ជា​រាស្រ្ត​សុចរិត​មួយ » ( ៣ ) ពួកគេ​នឹង​ទទួល​បាន​ក្រឹត្យវិន័យ​របស់ព្រះ ហើយ ( ៤ ) ពួកគេ​នឹង « ប្រទានឲ្យ​នូវ​ព្រះចេស្ដា​មកពី​ស្ថានលើ » ។

សូម​សរសេរ​គោលការណ៍​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​ប្រមូល​រាស្ត្រ​របស់ទ្រង់ ដើម្បីការពារ​ពួកគេ ហើយ​ពង្រឹង​ដល់ពួកគេ​ខាង​វិញ្ញាណ ។

  • តើ​ការ​ប្រមូលផ្ដុំ​ជា​មួយនឹង​អ្នកទាំងឡាយ​ដែល​ចែកចាយ​បទដ្ឋាន​របស់អ្នក ជួយ​អ្នក​មានអារម្មណ៍​ថា​ត្រូវបាន​ការពារ​ពី​អំណាច​របស់​សាតាំង​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ទទួល​ក្រឹត្យវិន័យ​របស់ព្រះ ជួយ​ពង្រឹង​យើង​ខាង​វិញ្ញាណ​ដូចម្ដេច​ខ្លះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣៤-៤២

សាសនាចក្រ​ត្រូវបាន​ផ្ដល់​ឲ្យ​នូវ​បទបញ្ញត្តិ​ទាំងឡាយ​ទាក់ទង​នឹង​ការ​ប្រមូលផ្ដុំ​ទៅ​ឯ​រដ្ឋ​អូហៃអូ 

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៣៤-៤២ ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់​បានប្រទាន​បទបញ្ញត្តិ​មួយចំនួន ហើយ​ប្រឹក្សា​ដល់​ពួកបរិសុទ្ធ​ថា បញ្ញត្តិ​ទាំងនោះ​នឹង​ជួយ​ពួកគេ​នៅក្នុង​ការ​ផ្លាស់​លំនៅ​ទៅ​កាន់​រដ្ឋ​អូហៃអូ ។ សូមពន្យល់​ផងដែរ​ថា សម្រាប់​ពួកបរិសុទ្ធ​ភាគច្រើន ប្រភព​នៃ​ការចិញ្ចឹម​ជីវិត​របស់​ពួកគេ គឺ​ចម្ការ​របស់​ពួកគេ ។ ដោយ​មាន​សមាជិក​ជាច្រើន​ក្នុង​សាសនាចក្រត្រូវ​លក់​ទ្រព្យ​សម្បត្តិ​របស់ខ្លួន​នៅក្នុង​ពេល​តែមួយ នោះ​មាន​ពួកបរិសុទ្ធ​ជាច្រើន បាន​ប្រឈម​មុខ​នឹង​ការខាត​បង់ប្រាក់​ទៅ​លើ​ចម្ការ​របស់ពួកគេ ឬ​ពួកគេ​ពុំ​អាច​លក់​វាដាច់​ទាល់​តែ​សោះ ។ ដោយ​មានដី​ជាច្រើន​ត្រូវ​លក់ នោះ​វា​នឹង​នាំ​ឲ្យ​ថ្លៃ​ធ្លាក់ចុះ ហើយ​អនុញ្ញាត​ឲ្យ​ពួក​អ្នកទិញ​ចម្ការ​របស់ពួកបរិសុទ្ធ​ទិញ​បាន​ក្នុង​តម្លៃ​ថោក​បំផុត ។

សូមអញ្ជើញ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៣៧, ៣៩ ដោយស្ងាត់ស្ងៀម ហើយ​រក​មើល​ដំបូន្មាន​របស់ព្រះអម្ចាស់ ទាក់ទង​ទៅនឹង​ចម្ការ និង​ភាព​មាន​បាន​របស់ពួក​បរិសុទ្ធ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​ការ​ដឹង​ពីការ​សន្យា​ដ៏អស់កល្ប​ជានិច្ច ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក ជួយ​អ្នក​ឲ្យគោរព​តាម​បទបញ្ញត្តិ​របស់ទ្រង់​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា មាន​ពួកបរិសុទ្ធ​មួយចំនួន​មាន​ការ​លំបាក​ក្នុងការ​លក់​ចម្ការ​របស់ពួកគេ បន្ទាប់​ពី​បទបញ្ញត្តិ​ត្រូ​វ​បាន​ប្រទាន​ឲ្យ ។ មួយចំនួន​បានលក់​ចម្ការ​របស់ពួកគេ​ខាត អ្នកដទៃទៀត​ពុំ​អាច​លក់អចលន​ទ្រព្យដាច់​តែ​ម្ដង ។ មានសមាជិក​ស្មោះត្រង់​មួយចំនួនត្រូវ បានចាក​ចោលផ្ទះ និង​ទ្រព្យ​សម្បត្តិ​ដែល​លក់​មិនដាច់ ហើយ​ចេញដំណើរ​ទៅ​រដ្ឋ​អូហៃអូ។

អ្នកអាច​បញ្ចប់​មេរៀន ដោយ​ការ​ចែកចាយ​ទីបន្ទាល់របស់អ្នក​អំពីសេចក្ដីពិត ដែល​បាន​ប្រាប់​នៅ​ក្នុង​មេរៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​តាម​រឿង​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍ និង​បាន​កត់ត្រា​នៅក្នុង​អំឡុងពេល​មេរៀន ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៨:២៤-២៥។ « សូម​បណ្ដោយ​ឲ្យ​មនុស្ស​គ្រប់រូប គោរព​បងប្អូន​ខ្លួន​ដូចជា​ខ្លួន​ឯង​ផ្ទាល់ »

ប្រធាន ប៊យដ៏ ឃេ ផាកកឺ បាន​ចែកចាយ​រឿង​មួយ​ដែល​បង្ហាញ​ពី​ការ​បង្រៀន​របស់ព្រះអម្ចាស់ នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:២៤-២៥ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« នៅពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ជា​គ្រូបង្រៀន​តាមផ្ទះម្នាក់ ដែលបាន​បង្រៀ​ដល់​ស្ត្រី​ចំណាស់​ម្នាក់ ។ គាត់បាន​បង្រៀន​ខ្ញុំ​ពី​បទពិសោធន៍នៃ​ជីវិត​របស់គាត់ ។

« នៅពេល​គាត់​នៅ​ក្មេង ប្រធាន ព្រិកហាំ យ៉ង់ បាន​មក​ដល់​ទីក្រុង ព្រិកហាំ ស៊ីធី ជា​ព្រឹត្តការណ៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ទីក្រុង ដែលបាន​ដាក់ឈ្មោះ​តាម​លោក ។ ដើម្បី​ជាការ​ផ្ដល់កិត្តិយស​ដល់លោក នោះ​កុមារ​ថ្នាក់​អង្គការ​បឋម​សិក្សាទាំង​អស់ បានស្លៀក​ពាក់​សំលៀកបំពាក់ពណ៌ស ឈ​តម្រង់​ជួរ​គ្នា​អម​តាម​ផ្លូវ​នៅក្នុងទីក្រុង ដែល​ម្នាក់ៗ​មានកាន់​កន្ត្រក​ផ្កា​ដើម្បី​បាច​មុន​ពេល​រទេះ​របស់ប្រធាន​សាសនាចក្រ​មក​ដល់ ។

« មានអ្វី​មួយ​ដែល​ធ្វើ​ឲ្យគាត់​ពុំ​រីករាយ ។ ជំនួស​ឲ្យ​ការ​បាច​ផ្កា​របស់គាត់ គាត់បាន​ទាត់​ថ្មមួយដុំ​ទៅ​មុខ​រទេះ ដោយនិយាយថា ‹ លោក​ពុំ​មាន​អ្វី​ល្អ​ប្រសើរ​ជាង​ជីតា​របស់ខ្ញុំ ឈ្មោះ ឡោវឡាន់ ទេ › ។ ពាក្យ​នោះ​ត្រូវ​បាន​ស្ដាប់​ឮ ហើយ​នាង​ត្រូវ​គេ​បន្ទោស​យ៉ាង​ខ្លាំង ។

« ខ្ញុំ​ជឿ​ច្បាស់​ថា ប្រធាន ព្រិកហាំ យ៉ង់ គឺ​ជា​មនុស្ស​ដំបូងដែល​យល់​ស្រប​ជាមួយ​កុមារី ជេនី ស្ទីត តូច​នេះ ។ លោក​នឹង​ពុំ​ចាត់​ទុក​ខ្លួន​លោក​ថា​មានតម្លៃ​ជាង​ជីតា ឡោវឡាន់ ឬ​សមាជិក​ដែល​សក្ដិសម​ដទៃទៀត​ក្នុង​សាសនាចក្រ​នោះទេ » ( The Weak and the Simple of the Church, »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៧, ទំព័រ ៧ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:២៧, ៣៤-៣៦ ។ មើល​ថែ​ដល់​អ្នក​ក្រីក្រ ហើយ​រួបរួម​គ្នា 

នៅក្នុងវិវរណៈ​នេះ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យពួកបរិសុទ្ធ​រួបរួមគ្នា ហើយ​មើល​ថែ​ដល់អ្នក​ក្រីក្រ ។ ទាំង​នេះ​គឺ​ជា​បទបញ្ញត្តិ​គ្រឹះ​ពីរ​នៃ​ក្រឹត្យវិន័យ​នៃការ​ថ្វាយ ។ បទបញ្ញត្តិ​ទាំងពីរ​នេះ ត្រូវ​បាន​គូសបញ្ជាក់ផងដែរ​នៅក្នុង ម៉ូសេ ៧:១៨ និង នីហ្វៃទី៤ ១:២-៣ ។ នៅពេលពួកបរិសុទ្ធ ព្យាយាម​ដើម្បី​រស់នៅតាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ​នៅ​រដ្ឋ មីសសួរី នោះ​ពួកគេ​ពុំ​បាន​ទទួលជោគជ័យទេ ដោយ​សារ​ពួកគេ « [ មិន ] ចែករំលែក​នូវ​ទ្រព្យ​របស់​ខ្លួន… ដល់​មនុស្ស​ទាល់ក្រ​ទេ » ហើយ​ពួកគេ « មិនបាន​សាមគ្គី​គ្នា​ទេ » ( គ. និង ស. ១០៥:៣-៥) ។