ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨៩ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៥-៨៦


មេរៀន​ទី ៨៩

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៥-៨៦

បុព្វកថា

នៅ​ចុង​ខែ វិច្ឆិកា ឆ្នាំ ១៨៣២ ពួកបរិសុទ្ធ​មួយចំនួន​បាន​ផ្លាស់​ទៅកាន់ទីក្រុង​ស៊ីយ៉ូន ប៉ុន្តែ​ពុំ​បាន​ថ្វាយ​ទ្រព្យ​សម្បត្តិ​របស់ពួកគេ ដូច​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ទេ ។ ដោយសារ​តែ​ពួកគេ​ពុំ​បាន​ថ្វាយ​ទ្រព្យសម្បត្តិ​របស់ពួកគេ នោះពួកគេ​ពុំ​ទទួល​បាន​មរតក​របស់ពួកគេ​ស្របតាម​លំដាប់​ដែលបាន​បង្កើត​ឡើង​របស់​សាសនាចក្រឡើយ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ថ្លែង​អំពី​បញ្ហា​នេះ​នៅក្នុង​សំបុត្រ​ដ៏បំផុសគំនិត​មួយ​ទៅកាន់ វិលាម ដ័បុលយូ ហ្វែប្ស ចុះ​ថ្ងៃទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ១៨៣២ ។ ចំណែកនៃសំបុត្រនេះ ត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥។ ក្រោយមក នៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦នៅពេល​លោក​កំពុង​ធ្វើចំពោះ​កំណែថ្មី​នៃ​ព្រះគម្ពីរ​ប៊ីប​ដ៏​បំផុសគំនិត ។ វិវរណៈ​នេះ បាន​ផ្ដល់​ឲ្យ​ដោយពន្យល់​បន្ថែម​អំពី​រឿង​ប្រៀបធៀប​នៃ​ស្រូវ និង​ស្រងែ និង​តួនាទី​របស់បព្វជិតភាព​នៅក្នុង​ការ​ជួយ​ព្រះអម្ចាស់​ប្រមូល​ពួកសុចរិត​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥

ស្មៀន​របស់ព្រះអម្ចាស់​គឺ​ត្រូវ​រក្សា​កំណត់ត្រា​មួយ​អំពី​រាស្ត្រ​របស់ព្រះ

សូមអញ្ជើញ​សិស្ស​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេទើប​តែ​ត្រូវ​បាន​ផ្ដល់រង្វាន់​តំណែង​ជាកីឡាករ​ជើង​ចាស់​នៅក្នុងក្រុម​កីឡាមួយ​ ។ ( អ្នក​អាច​រៀបរាប់​អំពី​ក្រុមកីឡា​ដ៏ធំបំផុត​នៅក្នុង​វប្បធម៌​របស់អ្នក និង​ក្រុម​ដ៏​មាន​ប្រជាប្រិយ​មួយ​ដែល​លេង​កីឡា​នោះ ) ។ បន្ទាប់ពី​លេង​បាន​ពីរបីថ្ងៃ​ជាមួយនឹង​ក្រុមនេះ ពួកគេ​បាន​សង្កេត​ឃើញ​ថា សមាជិក​ក្រុមម្នាក់ គឺ​ជា​អ្នក​លេង​ដ៏​អត្មានិយម​ម្នាក់ សមាជិក​ក្រុម​ខ្លះទៀត​មិន​លេង​តាម​ផ្នែក​របស់គេ​ត្រឹមត្រូវ​ទេ ហើយ​អ្នកផ្សេងទៀត​ពុំ​ស្ដាប់​គ្រូបង្វឹក​ឡើយ ។

  • ហេតុអ្វី​ក៏​វា​ពិបាក​សម្រាប់​ក្រុមនេះ​ដើម្បីយកឈ្នះ ? តើអ្វីខ្លះ​ដែលចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​ដើម្បី​ក្រុមនេះ​អាច​លេង​បាន​ល្អ​ប្រសើរ​ជាង​នេះ ?

ចូ​រពន្យល់​ថា ស្ថានភាព​ស្រដៀងគ្នា​មួយ​បាន​ចាប់​ផ្ដើម​កើត​មានឡើង​នៅ​ឆ្នាំ ១៨៣២ ជា​ការ​កើន​ចំនួនពួកបរិសុទ្ធ​ដែលបានមកដល់​រដ្ឋ មិសសួរី ។ វិវរណៈ​ពីជំនាន់មុន បាន​រៀបរា​ប់​ថា ទីក្រុង​ស៊ីយ៉ូន នឹង​ត្រូវ​បាន​សាងសង់​ឡើងនៅក្នុងភូមិ ចាកសុន រដ្ឋ មិសសួរី ស្របតាម​ក្រឹត្យវិន័យ​របស់ព្រះអម្ចាស់ និង​ក្រោម​ការ​ដឹកនាំ​នៃ​បព្វជិតភាព ។ ស្របតាម​ក្រឹត្យវិន័យ​ទាំងនេះ នោះសមាជិក​សាសនាចក្រ​ពុំ​ធ្វើដំណើរ​ទៅស៊ីយ៉ូន​ឡើយ លុះត្រា​តែ​ពួកគេ​បាន​ទទួល​វិញ្ញា​បនបត្រ​មួយ​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ នៅពេល​ពួកគេ​បាន​ទៅដល់ ពួកគេ​ត្រូវ​ថ្វាយ​ប្រាក់ និង​ទ្រព្យសម្បត្តិ​របស់ពួកគេ​ទាំងអស់​ទៅ​សាសនាចក្រ ហើយ​ទទួល​មរតក​មួយ​មកពី​ប៊ីស្សព ។ បន្ថែម​ពី​លើ​នោះ ពួកគេ​ត្រូវ​រក្សា​រាល់បទបញ្ញត្តិ​របស់​ព្រះ ។ ( សូមមើល គ. និង ស. ៦៤:៣៤–៣៥; ៧២:១៥–១៩, ២៤–២៦) ។

ដើម្បីជួយ​សិស្ស​យល់​បរិបទនៃ​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥សូម​ពន្យល់​ថា ពួកបរិសុទ្ធ​ជាច្រើន​នៅ​រដ្ឋ មិសសួរី បានរស់នៅ​សុខដុម​នឹង​ក្រឹត្យវិន័យ​ដែលព្រះអម្ចាស់​បាន​ដាក់​ឲ្យ​ដើម្បី​ស្ថាបនា​ស៊ីយ៉ូន​ឡើង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សមាជិក​សាសនាចក្រ​មួយចំនួន​ពុំគោរព​តាម​បញ្ជា​របស់ព្រះអម្ចាស់​ដើម្បី​ថ្វាយ​ទ្រព្យសម្បត្តិ​របស់ពួកគេទេ ហើយ​បានធ្វើ​ដំណើរ​ទៅស៊ីយ៉ូន ទាំង​គ្មាន​វិញ្ញាបនបត្រ័​មកពី​ថ្នាក់ដឹកនាំ​របស់ពួកគេ​ផង ។ ដោយសារតែ​ការណ៍​នេះ ពួកគេ​ពុំ​ទទួលបាន​មរតក​របស់ពួកគេ​ឡើយ ។

  • ហេតុអ្វី​ក៏​វា​មានការ​លំបាក​ដើម្បី​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នៅក្រោម​ស្ថានភាព​ទាំងនេះ ?

សូម​ពន្យល់​ថា នៅក្នុង​ចម្លើយ​ចំពោះ​ការ​លំបាក​ទាំងនេះ​នៅក្នុង​រដ្ឋ មិសសួរី នោះយ៉ូសែប ស៊្មីធ បាន​ផ្ញើ​សំបុត្រ​មួយច្បាប់​ទៅ វិលាម ដ័បុលយូ ហ្វែប្ស ជា​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់ ដែលកំពុង​រស់នៅ អ៊ិនឌីប៉ែនដែនស៍ នា​គ្រានោះ ( សូមមើល​សេចក្ដីណែនាំ​កណ្ឌគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥) ។

សូម​ពន្យល់​ថា សំបុត្រ​របស់ព្យាការី​បាន​ផ្ដល់ការណែនាំ​សម្រាប់​ស្មៀន​របស់ព្រះអម្ចាស់ យ៉ូហាន វីតមើរ ដែលបានរស់នៅ​ក្នុង​រដ្ឋ មិសសួរី ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥:១-២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរកមើល​នូវអ្វី​ដែលព្រះអម្ចាស់ បានណែនាំ​ដល់ស្មៀន​អំពីសាសនាចក្រ នៅរដ្ឋ មិសសួរី ឲ្យធ្វើ ។

  • តើស្មៀន​ត្រូវ​បានណែនាំ​ឲ្យ​កត់ត្រា​អ្វីខ្លះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:៣-៥ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ហើយ​រកមើល​នរណា​ដែល​ព្រះអម្ចាស់បាន​មានបន្ទូល​ថា ពុំគួរ​មានឈ្មោះ​សរសេរនៅក្នុង​កំណត់ត្រា​នៃ​សាសនាចក្រឡើយ ។

  • តើ​មនុស្ស​ណា​ខ្លះ​ដែល​ពុំ​មាន​ឈ្មោះរបស់ពួកគេ​ត្រូវ​បាន​សរសេរ​នៅ​ក្នុង​កំណត់ត្រា​នៃ​សាសនាចក្រ ?

សូម​ពន្យល់​ថា កំណត់ត្រា​របស់​សាសនាចក្រ​ត្រូវបាន​រក្សា​នៅក្នុងជំនាន់​របស់​យើង ក៏ដូចជា​នៅជំនាន់​របស់ យ៉ូសែប ស៊្មីធ ផងដែរ ។ គោលបំណង​មួយ​សម្រាប់​ការណ៍​នេះ គឺ​ដើម្បីរក្សា​កំណត់ត្រា​នៃ​ឈ្មោះ​ជន​ស្មោះត្រង់ និង​ដំណើរ​រឿង​នៃ​កិច្ចការ​របស់ពួកគេ​ផងដែរ ។

  • តើ​រឿង​មួយចំនួន​ដែល​យើងត្រូវធ្វើ​ដើម្បី​មានឈ្មោះរបស់យើង​បាន​កត់ត្រា​ជា​សមាជិក​ស្មោះត្រង់​សាសនាចក្រ​មានអ្វីខ្លះ ?

បន្ទាប់ពី​សិស្ស​ឆ្លើយតប សូម​សរសេរ​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើងរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ព្រះ នោះ​ឈ្មោះ​របស់​យើង​នឹង​ត្រូវ​បាន​សរសេរ​នៅក្នុង​កំណត់ត្រានៃ​សាសនាចក្រ ក្នុងនាមជា​សមាជិក​ស្មោះត្រង់ ។ សូម​ពន្យល់​ថា សកម្មភាព​ទាំងឡាយ​របស់ជន​ស្មោះត្រង់ ដែលបានកត់ត្រា​នៅលើ​ផែនដី ក៏​ត្រូវបាន​កត់ត្រា​នៅក្នុង​ស្ថានសួគ៌ ជាអ្វីដែលត្រូវ​បាន​ហៅថា សៀវភៅ​ជីវិត ( សូមមើលគ. និង ស. ១២៨:៦-៧) ។ សូម​អញ្ជើញសិស្ស​ឲ្យមើល​ត្រួសៗនូវគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥:៥, ៩, ១១ហើយ​ប្រាប់​អំពី​ចំណង​ជើង​ផ្សេងទៀត ដែលបាន​ប្រើ​ដើម្បីពិពណ៌នា​អំពី​កំណត់ត្រា​ដែល​ត្រូវបាន​រក្សា​នៅលើ​ផែនដី​អំពីអ្នកទាំងឡាយ​ដែល​ស្មោះត្រង់ ។ សូមប្រាប់ឲ្យ​ពួកគេ​រៀបរាប់នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

ដើម្បីជួយសិស្ស​មានអារម្មណ៍​ដឹង​អំពី​សារៈសំខាន់​នៃ​សេចក្ដីពិត ដែលអ្នកបាន​សរសេរ​នៅលើ​ក្ដារខៀន សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្រមៃ​ថា ពួកគេ​មានផែនការដើម្បី​ចូលរួម​ក្នុង​ព្រឹត្តការដ៏មានកិត្យានុភាពមួយ ។ សូម​សួរ​ពួកគេ​ថា តើពួកគេ​នឹង​មានអារម្មណ៍​យ៉ាងណា បើពួកគេ​ទៅដល់​ព្រឹត្តការ​នោះ ប៉ុន្តែ​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម ដោយសារ​តែ​ឈ្មោះរបស់ពួកគេ​ពុំ​មាននៅក្នុង​បញ្ជី​អញ្ជើញ ។

សូម​អញ្ជើញ​សិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥:៩-១១ដោយ​ស្ងាត់ស្ងៀម ហើយ​ស្រមៃ​អំពី​តើអារម្មណ៍បែបនោះនឹងទៅជា​យ៉ាង​ណា ដែល​ឃើញ​ថា​ឈ្មោះ​របស់ពួកគេ​ត្រូវ​បាន​បាត់​ពី​សៀវភៅ​នៃ​ការ​ចងចាំ​របស់ព្រះអម្ចាស់​នោះ ។

  • តើអ្នកគិត​ថា​វាមានន័យ​យ៉ាងណា ដែល​អ្នកទាំងឡាយ​មាន​ឈ្មោះ​ពុំត្រូវ​បាន​កត់ត្រា « នឹង​ពុំ​ទទួលមរតក » ជាមួយពួកបរិសុទ្ធ​នោះ ? ( ពួកគេ​នឹង​ពុំ​ទទួលពរជ័យ​ដែល​នឹង​ត្រូវ​បានប្រទាន​ឲ្យពួក​ស្មោះត្រង់នោះទេ ) ។

  • ស្របតាមខ ១១តើ​អ្វីខ្លះ​ដែលអាច​បណ្ដាល​ឲ្យ​សមាជិក​សាសនាចក្រ​ត្រូវ​ដក​ឈ្មោះ​ចេញពី​សៀវភៅ​នៃ​ក្រឹត្យវិន័យ​របស់ព្រះ ?

  • តើអ្នកនឹង​សង្ខេប​នូវអ្វី​ដែលអ្នកបាន​រៀនអំពី​សារៈសំខាន់​នៃ​ការ​មាន​ឈ្មោះ​របស់អ្នក​បាន​កត់​ត្រា​ជា​សមាជិក​ស្មោះត្រង់​នៃ​សាសនាចក្រ​យ៉ាងដូចម្ដេច ?

សូម​ថ្លែង​ទីបន្ទាល់​ថា កំណត់ត្រា​នានា​ត្រូវ​បានរក្សាទុក​ទាំងនៅទីនេះលើផែនដី និង​នៅស្ថានសួគ៌ ។ យើង​ទាំងអស់គ្នា​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព និង​ភាព​ស្មោះត្រង់​របស់​យើង​ក្នុង​ការ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃព្រះ ។ សូមអញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពី​អាកប្បកិរិយា​របស់ពួកគេ និងការ​គោរពប្រតិបត្តិ​របស់ពួកគេ​ចំពោះ​ក្រឹត្យវិន័យ​នៃ​ព្រះ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦

ព្រះអម្ចាស់​ពន្យល់​រឿង​ប្រៀបធៀប​អំពី​ស្រូវ និង​ស្រងែ

មុនចាប់​ផ្ដើម​ថ្នាក់ សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអានម៉ាថាយ ១៣:២៤-៣០ហើយ​ត្រៀម​ខ្លួន​ដើម្បី​សង្ខេប​រឿង​ប្រៀបធៀប​អំពី​ស្រូវ និង​ស្រងែ​សម្រាប់​សិស្ស​ក្នុង​ថ្នាក់​ ។ សូម​សរសេរ​នូវ​ពាក្យ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ស្រូវ ស្រងែ វាល​ស្រែ អ្នកព្រោះពូជ មារសត្រូវ ។

បន្ទាប់ពី​សិស្ស​ដែលបាន​ជ្រើសរើស​នោះ បាន​សង្ខេប​រឿង​ប្រៀបធៀប​រួច​ហើយ សូម​សួរ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ស្រូវ និង​ស្រងែ​ជា​និមិត្ត​រូប​ឲ្យអ្វីខ្លះ ? ( ស្រូវ ជានិមិត្តរូប​នៃ​សុចរិតភាព ហើយ​ស្រងែ​ជានិមិត្តរូប​នៃ​ទុច្ចរិតភាព [សូមមើល ម៉ាថាយ ១៣:៣៨] ) ។

  • ហេតុអ្វី​ក៏​បុរស​ក្នុង​រឿង​ប្រៀបធៀប​រង់ចាំចង់ឲ្យ​ដក​ស្រងែ​ចេញ ?

រូបភាព
ស្រូវ និង​ស្រងែ

សូមដាក់តាំងរូបភាព​ដែលមានអម​ជាមួយអំពី​ស្រូវ និង​ស្រងែ ឬ​គូរូប​នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា ស្រងែ​ជា​ប្រភេទ​ស្មៅ​ពុល ។ ស្រូវ និង​ស្រងែ គឺ​មើល​ទៅ​ស្ទើរតែដូចគ្នា នៅពេល​វា​ដុះ​ពន្លក​ចេញមក ប៉ុន្តែ​វា​អាច​មើល​ទៅខុសគ្នា​ពេលវា​ធំឡើង ។​ បើ​អ្នកច្រូតកាត់ ព្យាយាម​ដក​ស្រងែចេញ​មុនពេល​ស្រូវ និង​ស្រងែ​ធំ នោះហាក់ដូចជា​គាត់​បំផ្លាញ​ស្រូវ​អស់​ច្រើនផងដែរ ។

សូម​ឲ្យ​សិស្ស​ពីរបីនាក់​ឆ្លាស់​វេន​គ្នា​អានដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦:១-៦ឲ្យ​ឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយរកមើល​នូវ​អត្ថន័យនៃ​ចម្ការ អ្នក​ព្រោះពូជ និង​មារសត្រូវ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • ដោយ​ផ្អែកទៅលើ​ការ​ពន្យល់​របស់ព្រះអម្ចាស់​អំពី​និមិត្តរូប តើ​អ្នកនឹង​សង្ខេប​អត្ថន័យ​នៃ​រឿង​ប្រៀបធៀប​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា យ៉ូសែប ស៊្មីធ បាន​ពិនិត្យមើល ហើយ​បាន​កែសម្រួល​កំណែ​ថ្មីនៃ​ព្រះគម្ពីរ​ប៊ីប​ដ៏​បំផុសគំនិត ( ការបកប្រែ​របស់យ៉ូសែប ស្ម៊ីធ ) នៅពេល​លោក​បាន​ទទួលវិវរណៈនេះ ។ វិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦ពន្យល់​បន្ថែម​អំពី​រឿង​ប្រៀបធៀប ដូចដែលបានកត់ត្រា​នៅក្នុងម៉ាថាយ ១៣:២៤-៣០។ ឧទាហរណ៍ នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦យើង​រៀន​ថា អ្នក​ព្រោះពូជ​នៅក្នុង​រឿង​ប្រៀបធៀង តំណាង​ឲ្យ​ពួកសាវក​របស់ព្រះអម្ចាស់ ( សូមមើលខ ២) ហើយ​ថា ស្រងែ « ដុះគ្រប​ពីលើ​ស្រូវ ហើយនាំ​ព្រះវិហារ​ចូល​ក្នុង​ទីរហោស្ថាន » (ខ ៣) ។ យើង​ក៏​រៀន​ផងដែរ​ថា « នៅថ្ងៃចុងក្រោយ » សំណាបស្រូវ​ថ្មី នឹង​ចាប់​ផ្ដើម « ដុះ​ឡើងពន្លក » (ខ ៤)។ ការ​ព្រោះ​ស្រងែ អាច​តំណាង​ឲ្យ​ការ​ក្បត់​សាសនា ហើយ​ការដុះពន្លក​ស្រូវ​ថ្មី អាច​តំណាង​ឲ្យ​ការ​ស្ដារឡើងវិញ ។

សូម​ចង្អុល​បង្ហាញ​ថា នៅក្នុង​រឿង​ប្រៀបធៀប លោក​ចៅហ្វាយ​ណែនាំ​ដល់​ពួកអ្នកបម្រើ​ទ្រង់​ឲ្យ​ប្រមូល​ស្រងែ​មុនគេ​ដើម្បី​ដុត​ចោល រួច​ហើយ​ទើប​ប្រមូល​ស្រូវ​ដាក់​ក្នុងជម្រុក ( សូមមើលម៉ាថាយ ១៣:២៧-៣០) ។ សូម​អញ្ជើញសិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦:៧ដោយ​ស្ងាត់ស្ងៀម ដើម្បីរកមើល​ទស្សនៈនៃវិវរណៈ​នេះ ផ្ដល់​ឲ្យ​ដែល​បញ្ជាក់​អំពី​លំដាប់នៃ​ការ​ប្រមូល​ទុក ។

  • តើ​យើង​រៀន​អ្វីខ្លះមកពីខ ៧អំពីលំដាប់នៃការប្រមូលផ្តុំ ?

  • តើ​រឿង​នេះ​បង្រៀន​អំពី​អ្វី​ដែលនឹង​កើត​ឡើង​ដល់ពួកសុចរិត និង​ពួក​ទុច្ចរិត​នៅថ្ងៃ​ចុង​ក្រោយ​អ្វីខ្លះ ? ( សិស្ស​គួរ​តែ​ប្រាប់នូវ​គោលលទ្ធិដូច​ខាង​ក្រោម ៖ព្រះអម្ចាស់​នឹង​ប្រមូល​ពួកសុចរិត​អំឡុង​ថ្ងៃ​ចុង​ក្រោយ រួច​ហើយ​បំផ្លាញ​ពួក​ទុច្ចរិត​នៅក្នុងការ​យាងមក​ជា​លើក​ទីពីរ​របស់ទ្រង់ )

សូមដាក់តាំង​រូបពួកអ្នក​ផ្សព្វផ្សាយ​សាសនា ៖ ពួកអែលឌើរនិងអ្នកផ្សព្វផ្សាយសាសនា ៖ ពួក​ស៊ីស្ទើរសៀវភៅ​រូបភាព​ដំណឹងល្អឆ្នាំ ២០០៩] លេខ

រូបភាព
ពួកអ្នកផ្សព្វផ្សាយសាសនា ពួកអែលឌើរ
រូបភាព
ពួកអ្នកផ្សព្វផ្សាយសាសនា ពួក​ស៊ីស្ទើរ
  • តើរូបភាព​ទាំងនេះ​ទាក់ទង​ទៅនឹង​រឿង​ប្រៀបធៀប​អំពី​ស្រូវ និង​ស្រងែ​យ៉ាង​ដូចម្ដេច ? ( សូមជួយសិស្ស​ឲ្យមើល​ឃើញ​ថា យើងអាច​ជួយ​នៅក្នុង​ការ​ប្រមូល​ពួកសុចរិត ដោយការ​ចែកចាយដំណឹងល្អ​ជាមួយអ្នកដទៃ ) ។

សូម​ពន្យល់​ថា ការ​ចងចាំ​វិធីជាច្រើន ដែលយើង​ត្រូវ​បាន​ប្រទានពរ​ក្នុង​នាមជា​សមាជិក​នៃ​សាសនា​ចក្រ​របស់ព្រះអម្ចាស់ អាច​បង្កើន​បំណង​ប្រាថ្នា​របស់​យើង​ដើម្បីចែកចាយ​ពរជ័យ​ទាំងនោះ​ជាមួយ​អ្នកដទៃ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦:៨-១០ ឲ្យឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​នូវវិធី​ដែល​យើង​ត្រូវ​បាន​ប្រទានពរ ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ​របស់ព្រះអម្ចាស់ ។

  • ស្របតាមខ ៨-១០តើ​វិធីមួយចំនួន​ដែលយើង​ត្រូវ​បាន​ប្រទានពរ ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ​របស់ព្រះអម្ចាស់មាន​អ្វីខ្លះ ?

សូម​ចង្អុល​បង្ហាញនូវ​ឃ្លា « អ្នកគឺជា​អ្នកគ្រង​មរតក​ស្របច្បាប់ » នៅក្នុងខ ៩។ សូម​ពន្យល់​ថា នេះ មានន័យថា សមាជិក​នៃ​សាសនាចក្រនៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ គឺ​មានចំណែក​នៃ​សេចក្ដីសញ្ញា​របស់ព្រះ បានធ្វើ​ជា​មួយនឹង​អ័ប្រាហាំ ដែល​អ័ប្រាហាំ ត្រូវបាន​សន្យា​ថា កូនចៅរបស់លោក នឹង​រីករាយនឹង​ពរជ័យ​នៃ​បព្វជិតភាព ហើយ​នឹង​ចែករំលែក​ពរជ័យ​ទាំងនោះ​ជាមួយ​អ្នកដទៃ ( សូមមើលអ័ប្រាហាំ ២:៩-១១) ។

  • តើ​អ្នក​បាន​ទទួល​ពរជ័យ តាមរយៈ​បព្វជិតភាព​យ៉ាង​ដូចម្តេច ?

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦:១១ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ ប្រាប់​អំពីវិធី​ដែល​យើង​ត្រូវ​ជួយដល់​អ្នកដទៃ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។ សូម​សរសេរគោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ យើងអាច​នាំ​សេចក្ដីសង្គ្រោះ​ដល់អ្នកដទៃ​ដោយ​ការ​ជួយពួកគេ​ឲ្យ​ទទួលពរជ័យ​នៃ​បព្វជិតភាព ។

សូម​អញ្ជើញសិស្ស​ឲ្យចែកចាយ​បទពិសោធន៍​ដែលពួកគេមាន នៅពេលពួកគេ​អាច​ធ្វើគំរូ​សុចរិត​សម្រាប់មនុស្ស​ម្នាក់ទៀត ឬ​នៅពេលពួកគេ​ជួយ​មនុស្ស​ដទៃឲ្យ​ទទួលបាន​នូវពរជ័យ​នៃ​បព្វជិតភាព ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥:៧-៨។ តើនរណា​គឺជា « អ្នក​ខ្លាំង​ពូកែ និង​មាន​ឬទ្ធិ​ម្នាក់ » ?

សេចក្ដី​យោង​ទៅលើ « អ្នក​ខ្លាំង​ពូកែ និង​មាន​ឬទ្ធិ​ម្នាក់ » (គ. និង ស. ៨៥:៧) ជា​អ្នកដែលតាំង​ដំណាក់នៃព្រះ​ឲ្យ​មាន​របៀប​រៀបរយ ហើយ​សំដៅទៅលើ​នរណា​ម្នាក់​ដែល « ​ដាក់​ដៃ​ទៅ​ទប់ទូក​ធំនៃ​ព្រះ » (គ. និង ស. ៨៥:៨) ត្រូវ​បាន​ប្រើ​ដោយ​មនុស្ស​ក្បត់​សាសនា​ជាច្រើន​ដើម្បី​កែ​ការធ្លាក់​ចេញ​ពី​សាសនាចក្រ​របស់ពួកគេ ។​ ពួកគេ​បាន​ប្រកាស​ថា ប្រធាន​សាសនាចក្រ​ពីមុនៗ បាន​បាត់បង់​នូវ​ការ​សព្វព្រះទ័យ​ពីព្រះ ហើយ​ត្រូវ​បាន​បដិសេធ ហើយ​ថា ពួកគេ ដែលជា​អ្នកក្បត់សាសនា​នោះ គឺជា « អ្នក​ខ្លាំង​ពូកែ និង​មាន​ឬទ្ធិ​ម្នាក់ » ត្រូវ​បាន​ហៅ​ដោយ​ព្រះ​ដើម្បី​រៀបចំ​រឿង​ឲ្យ​ត្រឹមត្រូវ ។ ការ​ប្រកាស​ដូច្នេះ ផ្ទុយ​ពី​អត្ថន័យ​នៃ​បទគម្ពីរ ។ នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​ផ្លូវការ​មួយ ដែល​បាន​ចេញ​នៅ​ឆ្នាំ ១៩០៥ គណៈ​ប្រធាន​ទី​មួយ ( យ៉ូសែប អេហ្វ ស៊្មីធ, ចន អរ វិនឌើរ, និង អានថុន អេច ឡាន់ ) បាន​ពិភាក្សា​អំពីស្ថានភាព ដែល​បាន​នាំ​មកនូវ​វិវរណៈ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥:៧-៨ហើយ​អ្នក​ទាំងឡាយ​ដែល​ឃ្លា​ទាំងនេះ​ចង់សំដៅលើ​គឺ ៖

« ដំបូង​បំផុត វា​ត្រូវ​បាន​សង្កេតឃើញ​ថា ប្រធាន​បទ​នៃ​សំបុត្រ​នេះទាំងមូល [សំបុត្រ​របស់ព្យាការី​ផ្ញើទៅ​កាន់ វិលាម ដ័បុលយូ ហ្វែប្ស ] ដែល​ក្រោយ​មកចំណែក​របស់​វា​ត្រូវ​បាន​ទទួល​យក​ជា​វិវរណៈ​មួយ ទាក់ទង​ទៅនឹង​កិច្ចការ​នៃសាសនាចក្រ​នៅក្នុង​រដ្ឋ មិសសួរី ការ​ប្រមូល​ផ្ដុំ​នៃ​ពួក​បរិសុទ្ធ​ទៅកាន់​ដែនដីនោះ និង​ការ​ទទួលបាន​នូវ​កេរមតក​របស់ពួកគេ​ក្រោម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ និង​ការកាន់កាប់ត្រួតត្រា ហើយព្យាការី​បាន​ដោះស្រាយ​ជាពិសេស​ជាមួយ​នឹង​បញ្ហា​ដែលវា​នឹង​កើត​ឡើង​ជាយ៉ាងណា ចំពោះ​អ្នកទាំងឡាយ​ដែល​ពុំ​ទទួល​យក​កេរមរតក​របស់ពួកគេតាមលំដាប់​លំ​ដោយឬ​កិច្ចសន្យា​ស្របច្បាប់​មកពី​ប៊ីស្សព ។…

« ប៊ីស្សព ប៉ាទ្រិច គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោមបងប្អូន​ប្រុស-- ដែល​ទោះ​ជា​គាត់​ជា​បុរសម្នាក់​​ដែលមានភាព​សក្ដិសម​បំផុត ជា​មនុស្ស​ម្នាក់​ដែលព្រះអម្ចាស់​បាន​ស្រឡាញ់ ហើយដែល​ព្យាការី​បានពិពណ៌នា​ថា​ជា ‹ គំរូ​នៃគុណធម៌​មួយ › និង​ជា ‹ បុរស​ដ៏អស្ចារ្យ​ម្នាក់​របស់​ព្រះអម្ចាស់ › ក្ដី -- ជួនកាល​គាត់​បាន​ដាក់​ខ្លួន​ទាស់​នឹង​ព្យាការី​នៅ​ជំនាន់​ដើមទាំងឡាយ ហើយ​បាន​ព្យាយាម​កែ​ខ្លួនឯង​នៅក្នុង​ការ​គ្រប់គ្រង​កិច្ចការ​នៃ​សាសនាចក្រ​របស់គាត់ ឬ​ជា​ពាក្យ​ម្យ៉ាង​ទៀត​ថា ‹ ដាក់​ដៃ​ទៅ​ទប់ទូក​ធំនៃ​ព្រះ › ។…

« ខណៈដែ​ល​មាននូវ​ស្ថានភាព​ទាំងនេះដូចជា ការ​បះបោរ ការ​ច្រណែន ភាព​ឆ្មើង​ឆ្មៃ ការ​ឥតជំនឿ និង​ភាព​រឹងរូស​ក្នុងដួងចិត្ត នៅក្នុង​ចំណោម​បងប្អូនប្រុស​នៅ​ស៊ីយ៉ូន-- ភូមិ​ចាកសុន រដ្ឋ មីសសួរី-- នៅ​ក្នុង​គ្រប់អ្វីៗ​ដែល​ប៊ីស្សព ប៉ាទ្រិច បាន​ចូលរួម​ចំណែក ដែល​ពាក្យ​នៃ​វិវរណៈ​បាន​ដក​ចេញ​ពី​សំបុត្រ​ទៅកាន់ វិលាម ដ័បុលយូ ហ្វែប្ស ដែលចុះ​នៅថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ១៨៣២ ។ ‹ មនុស្ស​នោះ​ដែល​ត្រូវបាន​ហៅ​ពី​ព្រះ ហើយ​បាន​តែងតាំង​ឡើង › ឲ្យ ‹ ចែក​ដល់​ពួក​បរិសុទ្ធ នូវ​កេរអាករ​របស់​ពួកគេ ›—គឺ អែតវឺត ប៉ាទ្រិច—បាន​គិត​ខុសឆ្គង​នៅ​ពេល​នោះ ធ្វេសប្រហែស​នឹង​ករណីយកិច្ច​របស់​ខ្លួន ហើយ​ដាក់ ‹ ដៃ​របស់​គាត់​ទៅ​ទប់​ហឹប​ធំ​នៃ​ព្រះ › ដូច្នេះហើយ គាត់​ត្រូវបាន​ព្រមាន​អំពី​សេចក្ដី​ជំនុំជម្រះ​របស់​ព្រះ​ដែល​នឹង​កើតឡើង ហើយ​ការព្យាករណ៍​ត្រូវបាន​ធ្វើ​ឡើង​ថា ‹ អ្នក​ខ្លាំង​ពូកែ និង មាន​ឫទ្ធ​ម្នាក់ › នឹង​ត្រូវបាន​បញ្ជូន​ពី​ព្រះ​មក​ជំនួស​តំណែង​របស់​គាត់ ជា​គណៈប៊ីស្សព—ជា​ម្នាក់​ដែល​មាន​ស្មារតី និង អំណាច​នៃ​តំណែង​ជាន់​ខ្ពស់​នោះ​ស្ថិត​នៅ​ជាមួយ ដែល​គាត់​នឹង​មាន​អំណាច​ដើម្បី ‹ តាំង​ដំណាក់​នៃ​ព្រះ​ឲ្យ​មាន​របៀប​រៀបរយ និង ដើម្បី​រៀបចំ​តាម​ប្លង់​នូវ​កេរមរតក​នៃ​ពួក​បរិសុទ្ធ › និយាយ​បាន​ម្យ៉ាង​ទៀត​គឺ បុគ្គល​ម្នាក់​នឹង​ធ្វើ​កិច្ចការ ដែល ប៊ីស្សព អែតវឺត ប៉ាទ្រិច ត្រូវបាន​ចាត់តាំង ប៉ុន្តែ ពុំ​អាច​សម្រេច​វា​បាន ។…

« … ហើយ​ដរាបណា​តាមរយៈ​ការ​ប្រែចិត្ត ហើយ​ការលះបង់ និងការ​រងទុក្ខរបស់​លោក នោះ​អែតវើត ប៉ាទ្រិច គឺមិនអាចគេចផុតពីការទទួល​ទណ្ឌកម្ម​បន្ដិចបន្ដួចនៃ​ការ​ជំនុំជំរះ ដែលបាន​គម្រាម​គំហែង​ទាស់​នឹង​គាត់​ចំពោះ​ការ​ធ្លាក់ចុះ ‹ ដោយសារព្រួញនៃសេចក្តីស្លាប់ ដូចជាដើមឈើ ដែលត្រូវកំទេចដោយសារន្ទះ › ដូច្នេះជា​ពេល​សម្រាប់​ការ​បញ្ជូន​មនុស្ស​ម្នាក់​ទៀត ដើម្បីមក​បំពេញ​តំណែង​របស់គាត់-- ជា ‹ អ្នក​ខ្លាំង​ពូកែ និង​មាន​ឬទ្ធិ​ម្នាក់ដើម្បី​តាំង​ដំណាក់នៃ​ព្រះ​ឲ្យ​មាន​របៀប​រៀបរយ ហើយ​រៀបចំ​តាម​ប្លង់​នូវ​កេរមរតក​នៃ​ពួក​បរិសុទ្ធ › -- ដែល​វា​ក៏អាច​ត្រូវ​បាន​ពិចារណាផងដែរ​ថារឿង​បាន​កន្លង​ផុតទៅ ហើយ​ឧប្បទ្ទវហេតុ​ទាំងមូល​នៃ​ការ​ព្យាករណ៍​ត្រូវបានបញ្ចប់ » ( នៅក្នុង James R. Clark, comp.,Messages of the First Presidency of The Church of Jesus Christ of Latter-day Saintsវ៉ុលទី ៦ [ ឆ្នាំ ១៩៦៥–៧៥ ], ៤:១១២, ១១៣, ១១៥, ១១៧; សូមមើល​ផងដែរDoctrine and Covenants Student Manual,បាន​បោះពុម្ពជាលើកទី ២ [Church Educational System manual, ឆ្នាំ ២០០១], ទំព័រ ១៨៦–៨៧ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥:៨ ។ តើ « ការទប់​ហឹប​នៃ​ព្រះ​ » មានន័យ​យ៉ាងណា ?

ឃ្លា​ថា «ការទប់​ហឹបនៃ​ព្រះ​ » សំដៅទៅលើ « ឧប្បទ្ទវហេតុ​មួយ​អំឡុង​ពេល​រាជ្យ​នៃ​ស្ដេច​ដេវីឌ​នៅ​ជំនាន់អ៊ីស្រាអែល​ពីបុរាណ ។ ពួក​សាសន៍​ផាលីស្ទីន បា​ន​យក​ហឹប​នៃ​សេចក្តី​សញ្ញាទៅ​ក្នុង​ចម្បាំង ប៉ុន្តែ​បាន​ប្រគល់មកវិញ នៅពេល​ពួកគេ​ត្រូវ​បាន​វាយប្រហារ​ដោយ​សារ​គ្រោះកាច​នានា (សូមមើល​សាំយូអែលទី ១ ៤-៦) ។ ក្រោយ​មក ហ្លួង​ដាវីឌ និង ប្រជារាស្ត្រ បាននាំហិបត្រឡប់មកទីក្រុងយេរូសាឡិមវិញដាក់នៅលើរទេះគោ ដែលបរដោយ អ៊ុសា និង អ័ហ៊ីយ៉ូរ ។ ‹ លុះគេបាន​ទៅដល់​លាន​ស្រូវ​របស់​ណាកុនហើយ នោះ​អ៊ុសា​បាន​លូក​ដៃទៅចាប់​ទប់​ហឹប​នៃព្រះ ពីព្រោះគោកញ្ជ្រោលឡើង ។ ដូច្នេះ​ព្រះយេហូវ៉ា​ទ្រង់​ខ្ញាល់​នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយព្រោះ​កំហុស​របស់គាត់ ហើយ​គាត់​ស្លាប់​នៅទីនោះ ជិត​ហឹប​នៃ​ព្រះទៅ › (សាំយូអែលទី ២ ៦:៦-៧សូមមើលvv.១–១១) ។ ហឹប គឺ​ជា​និមិត្តរូប​នៃ​វត្តមាន​របស់ព្រះ សិរីល្អ និង​ឬទ្ធិ​របស់​ទ្រង់ ។ នៅពេល​ដែល​បាន​ប្រទាន​ឲ្យពួក​អ៊ីស្រាអែល​លើក​ដំបូង ហឹប​ត្រូវ​បាន​ដាក់នៅក្នុង​រោងឧបោសថ​ដ៏ពិសិដ្ឋ​នៃទីបរិសុទ្ធ​ទាំងឡាយ ព្រមទាំង​មិនអនុញ្ញាត​ឲ្យ​សង្ឃ​ចូល​ទៅជិត​ផង ។ មានតែ​សង្ឃជាន់ខ្ពស់ ជា​តំណាង​នៃ​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ទើប​អាច​ចូល​ទៅជិត​បាន ហើយ​មានតែ​តាមរយៈ​ពិធីដ៏​ល្អិត​ល្អន់បំផុត​នៃ​ការ​លាង​សម្អាត និង​ការ​កែប្រែ​ពី​អំពើបាប​របស់គាត់បាន។…

« ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អត្ថន័យដ៏ល្អ​អំពី​បំណង​របស់​អ៊ុសា គឺ​ថា គាត់​បាន​ទៅជិតវត្ថុ​ដែល​អាច​ទៅជិត​បាន​តែ​ក្នុងលក្ខខណ្ឌ​ដ៏​តឹងរឹងបំផុត ដោយ​ជាប់ជួន​ ។ គាត់​ពុំ​មានសេចក្ដីជំនឿ​ទៅលើ​ព្រះចេស្ដា​នៃព្រះឡើយ ។ គាត់ស្មាន​ថា ហឹប​ស្ថិត​ក្នុងគ្រោះថ្នាក់ ដោយ​ភ្លេច​ថា​វា​គឺជា​និមិត្តរូប​ខាង​សាច់ឈាម​អំពីព្រះ ដែលមានគ្រប់​ព្រះចេស្ដា ។ យើង​ពុំ​អាច​គិត​ស្មានថា​សង្គ្រោះដល់ព្រះ និង​នគរ​ទ្រង់​តាមរយៈ​កិច្ចខិតខំ​ផ្ទាល់ខ្លួន​របស់​យើងនោះ ។

«‹ អំពើរំលង​របស់​អ៊ុសា មាននៅក្នុងភាពពិត​ថា គាត់​បាន​បះ​ហឹប​ដោយ​អារម្មណ៍​មិនគោរព​ដល់វត្ថុពិសិដ្ឋ ទោះ​ជា​ដោយ​បំណង​ល្អ ដូចជា​ដើម្បីការ​ពារ​វា​កុំ​ឲ្យ​រអិលធ្លាក់ចុះ​ពី​លើ​រទេះ​ក្ដី ។ ការ​បះហឹប ជាបល្ល័ង្គ​នៃ​សិរីល្អ​របស់ព្រះ និង​ការ​សច្ចាប្រណិធាន​ដែល​មើលឃើញនឹង​ភ្នែក​អំពីវត្តមាន​នៃ​ព្រះអម្ចាស់ ដែល​មើល​មិនឃើញ គឺ​ជា​ការ​ល្មើស​នឹង​ព្រះចេស្ដា​នៃ​ព្រះដ៏បរិសុទ្ធ ។ « ហេតុដូច្នោះហើយ អ៊ុសា គឺជា​និមិត្តរូប​នៃ​អស់អ្នកទាំងឡាយ​ណា ដែលមានបំណង​ល្អ និយាយ​ដោយមនុស្សធម៌ ប៉ុន្តែ​មានគំនិត​ឥត​បរិសុទ្ធ ដែល​បង្អាក់​នៅក្នុងកិច្ចការ​នៃ​នគរ​ព្រះ មក​ពី​គំនិត​ថា កិច្ចការ​នោះ​នៅក្នុងគ្រោះថ្នាក់ ហើយ​សង្ឃឹម​ថា​នឹង​សង្គ្រោះ​កិច្ចការ​បាន » ( អូ. វី. ហ្គើរឡាច ) › ។ ( ខេល និង សាលីតស្សCommentarybk. ២: Joshua, Judges, Ruth, សាំយូអែលទី ១ និង ២ ‹ Second Book of Samuel, › ទំព័រ ៣៣៣) » ។ (Doctrine and Covenants Student Manual, បាន​បោះពុម្ព​ជា​លើក​ទីពីរ [Church Educational System manual, ឆ្នាំ ២០០១], ទំព័រ ១៨៨ ) ។

ព្រះអម្ចាស់​បាន​យោង​ទៅឧប្បទ្ទវហេតុ​នេះ​នៅក្នុង​វិវរណៈ​សម័យ​ថ្មី​ដើម្បីបង្រៀន​គោលការណ៍​ថា យើង​ពុំ​គួរ​លើក​ដាក់​លើ​ខ្លួន​យើង​នូវ​ទំនួលខុសត្រូវ ដែល​ត្រូវ​ដឹកនាំ («ទប់ហឹប») ដែល​បាន​ប្រគល់​ទៅឲ្យ​អ្នកដឹកនាំ​បព្វជិតភាព ឬ​អ្នកដទៃ​ដែលព្រះបាន​ហៅ និង​បានតែងតាំង​នោះទេ ( សូមមើលគ. និង ស. ៨៥:៨) ។ ប៉ុន្ដែ​ក៏មានមនុស្ស​មួយចំនួន​ដែល​ខ្លាច​ហឹប គឺភ័យញ័រ ហើយ​ធ្វើជា​កាន់​ហឹប​នោះ ។ សមាជិក​នៃ​សាសនាចក្រ​មួយចំនួន អាច​មើលឃើញ​បញ្ហា ហើយ​មានអារម្មណ៍​មួរម៉ៅ​នឹងអារម្មណ៍ដែលពួកគេមានចំពោះអ្នកដឹកនាំរបស់ពួកគេ ឬ​អ្នកដទៃទៀត ដែល​កំពុងតែដោះស្រាយបញ្ហាទាំងនោះ ។ ពួកគេ​អាច​មានអារម្មណ៍ថា ទោះបីជាពួកគេពុំមានសិទ្ធិអំណាច​ដើម្បីធ្វើដូច្នោះក្ដី ក៏ពួកគេចាំបាច់ត្រូវកែតម្រូវផ្លូវ​របស់វួដ​របស់ពួកគេ ឬ​សូម្បី​តែសាសនាចក្រ ។ ទោះជាយ៉ាងណាក៏ដោយ បំណង​ល្អបំផុត គឺពុំអាច​ការពារ​ការ​រំខាន​ដូច្នេះ​ជាមួយនឹង​សាសនាចក្រ​របស់ព្រះអម្ចាស់​បាន​ទេ ។

ប្រធាន ដេវីឌ អូ មិកឃេ បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន ដេវីឌ អូ មិកឃេ

« វា​គ្រោះ​ថ្នាក់​បន្ដិច​សម្រាប់​យើង​ដើម្បីចេញ​ទៅក្រៅ​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​យើង ហើយព្យាយាម​ដឹកនាំកិច្ចការ​របស់មនុស្សដទៃទៀត​ដោយ​គ្មានសិទ្ធិអំណាច​នោះ ។ អ្នកចងចាំ​ហើយអំពីករណី​របស់ អ៊ុសា ដែល​បាន​លាតដៃ​របស់ខ្លួន​ទៅ​ទប់ហឹប​នោះ ។ [ សូមមើលរបាក្សត្រទី ១ ១៣:៧-១០] ។ គាត់ហាក់ដូចជា​មើលទៅ​ត្រឹមត្រូវ នៅពេល​ដែល​គោ​កញ្ជ្រោល បាន​ដាក់ដៃ​របស់គាត់​ទៅទប់​ហឹប ដែលជា​និមិត្តរូប​នៃ​សេចក្ដីសញ្ញានោះ​ ។ សព្វថ្ងៃ​នេះ យើង​គិត​ថា ការ​ដាក់ទោសលើគាត់​គឺហាក់ដូចជា​ធ្ងន់ធ្ងរ​ពេក​ហើយ ។ ប៉ុន្ដែ​ទោះជា​ករណីនេះ​ដូច្នេះ​ក៏ដោយ រឿង​នេះ​បាន​បង្រៀន​នូវ​មេរៀន​ជីវិត​មួយ ។ សូម​យើងក្រឡេក​មើលជុំវិញ​ខ្លួន​យើង ហើយ​មើល​ថា​តើមនុស្ស​ប៉ុន​ប៉ង​ក្នុង​ការ​ទប់​ហឹបដោយគ្មានការអនុញ្ញាត​រហ័ស​​ប៉ុណ្ណា​ដែលបាន​ស្លាប់ខាង​វិញ្ញាណ ។ ព្រលឹង​របស់ពួកគេ​ប្រែជា​ល្វីងជូរចត់ គំនិត​របស់ពួកគេបានបកស្រាយខុស ការវិនិច្ឆ័យ​របស់ពួកគេ​ខុស​ឆ្គង ហើយ​វិញ្ញាណ​របស់​ពួកគេ​អស់សង្ឃឹម ។ ដូច្នេះ​គឺជា​ស្ថានភាព​សង្វេគ​របស់​មនុស្ស​ដែល​ពុំ​ខ្វល់ខ្វាយពី​ទំនួលខុសត្រូវ​របស់ខ្លួន​ពួកគេ តែបែរ​ជា​ចំណាយពេល​ក្នុងការ​រកកំហុស​របស់​អ្នកដទៃទៅវិញនោះ » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៣៦,ទំព័រ ៦០ ) ។