ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១១ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៦:១-១០៧:២០


មេរៀនទី ១១១

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៦:១-១០៧:២០

បុព្វកថា

នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៨៣៤ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែលបានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៦ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ហៅ វ៉ារិន អេ ខៅឌើរី និង​បងប្រុស​របស់ អូលីវើ ខៅឌើរី ឲ្យ​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​នៅ​ទីក្រុង ហ្វ្រីដុម រដ្ឋ នូវ យ៉ោក និង​សហគម​នៅ​ជុំវិញ​នោះ ។ យ៉ូសែប ស៊្មីធ បាន​ទទួលវិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧ ប្រហែល​ក្នុង​ខែ មេសា ឆ្នាំ ១៨៣៥ ថា​សមាជិក​ទាំងអស់ក្នុង​កូរ៉ុម​នៃ​សាវក​ដប់ពីរនាក់ ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម​នៅ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជាលាយលក្ខណ៍​អក្សរ​មួយ ក្រុម​សាវក​ដប់ពីរនាក់បាន​មាន​ប្រសាសន៍​ថា ៖ « ពេល​ដែល​យើង​ត្រូវ​បែកគ្នា​ជិត​មក​ដល់​ហើយ មានតែ​ព្រះ​ដែល​ជ្រាប​ថា យើង​នឹង​ជួបគ្នា​ម្ដងទៀត ដូច្នេះ​យើង​សូម​អ្នក​ដែល​យើង​ទទួលស្គាល់​ថា​ជា​ព្យាការី និង​អ្នក​មើលឆុត​ឲ្យ​អធិស្ឋាន និង​ទទួល​វិវរណៈ​សម្រាប់​ពួកយើង … ដែរ​យើង​នឹង​ពឹងផ្អែក​លើ​វា​នៅពេល​ដែល​យើង​បែកគ្នា ហើយ​ដួងចិត្ត​របស់​យើង​អាច​ត្រូវ​បាន​លួងលោម »​( នៅក្នុង History of the Church, ២:២០៩–១០ ) ។ វិវរណៈ​នេះ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ឆ្នាំ ១៨៣៥, ប៉ុន្តែ « កំណត់ត្រា​ប្រវត្តិសាស្ត្រ​បញ្ជាក់​ថា​វិវរណៈ​ភាគច្រើន​នៃ ខ ៦០ ដល់​ខ ១០០ បញ្ចូល​វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យតាម​រយៈ យ៉ូសែប ស៊្មីធ នៅថ្ងៃ​ទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ » ( បុព្វកថាក្នុង គ. និង ស. ១០៧ ) ។ នេះ​គឺ​ជាមេរៀនទីមួយ​នៃ​មេរៀន​ទាំងបី​នៅ​ក្នុង​សៀវភៅ​សិក្សា​នេះ​លើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦

ព្រះអម្ចាស់​បាន​ហៅ វ៉ារិន ខៅឌើរី ជា​សង្ឃជាន់ខ្ពស់​ជា​អធិបតី នៅ​ទីក្រុង ហ្វ្រីដុម រដ្ឋ នូវ យ៉ោក

សូម​ឲ្យ​សិស្ស​គិត​ពីពេល​ដែល​ពួកគេ​បាន​គាំទ្រ​ប៊ីស្សព ឬ​ប្រធាន​សាខា​ថ្មី​ម្នាក់ ។

  • តើ​អ្នក​គិត​ថា បុគ្គល​ម្នាក់​មាន​អារម្មណ៍​យ៉ាងដូចម្តេច នៅពេល​ដែល​លោក​ត្រូវ​បាន​គាំទ្រ ?

សូម​ពន្យល់​ថា ក្នុង​ឆ្នាំ ១៨៣៤ សាសនាចក្រ​បាន​ជួបប្រទះ​ការ​រីកចម្រើន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ នៅ​ទីក្រុង ហ្វ្រីដុម រដ្ឋ ញូវយ៉ក ចម្ងាយ​ប្រមាណ​ជា ៣២០​គីឡូម៉ែត្រ​ពី​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ។ ព្រះអម្ចាស់​បាន​ហៅ​អ្នក​ដឹកនាំ​បព្វជិត​ភាព​ម្នាក់ ឲ្យ​ធ្វើ​ជា​អធិបតី​លើ​សមាជិក​នៅ​ទីនោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៦:១-៣ ដោយ​ស្ងាត់ស្ងៀម ។

  • តើ​ព្រះអម្ចាស់​ណែនាំ វ៉ារិន ខៅឌើរី ឲ្យ​ធ្វើ​អ្វីខ្លះ ?

សូម​ពន្យល់​ថា អារម្មណ៍​របស់​បងប្រុស ខៅឌើរី ប្រហែល​ជា​ដូច​អ្នក​ដែល​ជា​ប៊ីស្សព ឬ​ប្រធាន​សាខា​សព្វថ្ងៃ​នេះ​ដែរ ។ ព្រះអម្ចាស់​បាន​ចែកចាយ​ពាក្យ​លួងលោម នៅពេល​ដែល​បងប្រុស ខៅឌើរី បាន​ទទួលយក​ការ​ហៅបម្រើ​ថ្មី​របស់​លោក ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៦:៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម ហើយរកមើលមូលហេតុ​ដែល​ព្រះអម្ចាស់​មាន​សេចក្ដី​អំណរ​ជាមួយ​បងប្រុស ខៅឌើរី ។

  • តើ​អ្នក​គិត​ថា​ឃ្លា « ក្រាប​ចំពោះ​ដំបងពេជ្រ​របស់​យើង » មាន​ន័យ​យ៉ាងណា ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹងសំណួរ​នេះ អ្នក​អាច​ពន្យល់​ថា ដំបង​ពេជ្រ​គឺ​ជា​របស់​ដែល​កាន់​ដោយ​ស្ដេច និង​ម្ចាស់ក្សត្រី ។ វា​គឺ​ជា​និមិត្តសញ្ញា​នៃ​អំណាច ) ។

  • តើ​អ្នក​គិត​ថា​ឃ្លា « បំបែកខ្លួន​ចេញ​ពីកលល្បិច​នៃ​មនុស្ស » មាន​អត្ថន័យ​ដូចម្ដេច ?

សូម​សេរសេរ​ពាក្យ បើនៅលើ​ក្ដារខៀននោះ .សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៦:៧-៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​ទូន្មាន និង​ការ​សន្យា​របស់​ព្រះអម្ចាស់​ចំពោះ​បងប្រុស ខៅឌើរី ។ សូម​អញ្ជើញ​សិស្សឲ្យ​សរសេរ​អ្វី​ដែល​ពួកគេ​រកឃើញ ដោយ​សរសេរ​គោលការណ៍ « បើ-នោះ » នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​គោលការណ៍​ដែល​ពួកគេ​បាន​រកឃើញ​នោះ ។ (សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែពួកគេ​គួរ​តែ​បង្ហាញ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់ នោះ​ទ្រ់ង​នឹង​មាន​ក្ដីមេត្តា​ករុណា​មក​លើ​យើង តម្កើង​យើង ហើយ​ប្រទាន​ឲ្យ​យើង​នូវ​ព្រះគុណ និង​ការ​លួងលោម ) ។

  • តើ​ព្រះអម្ចាស់​តម្កើង​អ្នក​ដែល​បន្ទាបខ្លួន​ចំពោះ​ទ្រង់​តាម​វិធីណា ?

សូម​ថ្លែង​ទីបន្ទាល់​ថា​យើង​អាច​ទទួល​បាន​ពរជ័យ ដែល​បាន​សន្យា​ដល់ វ៉ារិន ខៅឌើរី ដែលថា បើ​យើង​បន្ទាប​ខ្លួន​ចំពោះ​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១-២០

ព្រះអម្ចាស់​បង្រៀន​អំពី បព្វជិតភាព អើរ៉ុន និង បព្វជិតភាព មិលគីស្សាដែក

សូម​ពន្យល់​ថា វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧ បានជួយ​បញ្ជាក់​ពី​ការរៀបចំ និង​ទំនួល​ខុសត្រូវ​របស់​គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួកដប់​ពីរនាក់ និង​កូរ៉ុម​នៃ​ពួក​ចិតសិបនាក់ ។

សូម​អាន​ការពិពណ៌នា​ពី​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដូច​ខាងក្រោម ។ សូម​អញ្ជើញ​សិស្សឲ្យ​ទាយ​ថា​អ្នក​កំពុង​ពិពណ៌នា​ពី​នរណា ។

ព្យាការី​នេះ « គឺ​ជា​បុរស​នៃ​សេចក្ដី​ជំនឿ ដែល​សម្ដែង​នូវ​ភាព​សុចរិត ហើយ​កាល​លោក​នៅ​ជា​កុមារ លោក​ខ្លាច​ព្រះ ហើយ​បាន​បិត​មាត់​របស់​ហ្វូងតោ ហើយ​បាន​ពន្លត់​ភ្លើង​ដ៏​សន្ធោសន្ធៅ » ( ការបកប្រែ​របស់យ៉ូសែប ស្ម៊ីធ, លោកុប្បត្តិ ១៤:២៦ [ នៅ​ក្នុង the Bible appendix ] ) ។ ក្នុង​នាម​ជា​ស្តេច​ក្រុង​សាឡិម ទ្រង់ « បាន​បង្កើត​សេចក្ដី​សុខសាន្ត​នៅ​ក្នុង​ស្រុក​នៅ​សម័យ​ទ្រង់ ហេតុដូច្នេះហើយ ទ្រង់​ត្រូវបាន​ហៅ​ថា​ជា​ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត » ( អាលម៉ា ១៣:១៨ ) ។ ព្យាការី អ័ប្រាហាំ​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគដប់​ដល់​ទ្រង់ ( សូមមើល អាលម៉ា ១៣:១៥ ) ។

បន្ទាប់​ពី​សិស្ស​បីបួន​នាក់​បាន​សាកល្បង​ទាយ​ឈ្មោះ​របស់​ព្យាការី​នេះ​ហើយ សូម​សរសេរ មិលគីស្សាដែក នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្សស្រាវជ្រាវ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:១-៤ ដោយ​ស្ងាត់​ស្ងៀម រកមើលខ​ទាំងនេះ​ដែល​បង្រៀន​អំពី​មិលគីស្សាដែក ។

  • តើ​បព្វជិតភាព មិលគីស្សាដែក ត្រូវ​បាន​ហៅថាជា​អ្វី​មុន​ជំនាន់​របស់​មិលគីស្សាដែក ? តើ​ហេតុអ្វី​បាន​ជា​វា​ត្រូវ​បាន​ហៅថា បព្វជិតភាព​មិលគីស្សាដែក ?

សូម​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ បព្វជិតភាព​មិលគីស្សាដែក គឺ​ត្រូវ​បាន​ហៅ​តាម​បញ្ជា​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។ អ្នក​អាច​ស្នើ​សិស្ស​ឲ្យ​គូសចំណាំ​ឃ្លា​នេះ​នៅក្នុង ខ ៣ ។

  • តើ​គោលការណ៍​នេះ​បង្ហាញ​អំពី​របៀប​ដែល​ពួកអ្នកកាន់​បព្វជិតភាព​គួរតែ​បំពេញ​ទំនួលខុសត្រូវ​របស់​ពួកគេ​អ្វីខ្លះ​?

ជា​ចំណែក​នៃ​ការ​ពិភាក្សានេះ សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យ​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« អំណាច​បព្វជិតភាព​ត្រូវ​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ គឺ​នៅពេល​អ្នកកាន់​បព្វជិតភាព​ធ្វើ​អ្វី​ដែល​ទ្រង់ [ព្រះយេស៊ូវ​គ្រីស្ទ]​នឹង​ធ្វើ បើ​ទ្រង់​គង់នៅ » ( The Power of the Priesthood » Ensign ខែ ឧសភា ឆ្នាំ ២០១០, ទំព័រ ៧ ) ។

សូម​សរសេរ​អង្គការ​របស់​សាសនាចក្រ​នៅលើ​ក្ដារខៀន ៖ សមាគម​សង្គ្រោះ ថ្នាក់​សាលា​ថ្ងៃអាទិត្យ យុវជន យុវនារី និង ថ្នាក់​អង្គការបឋមសិក្សា ។ សូម​អញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៥, ៨-៩ ដោយ​ស្ងាត់​ស្ងៀម ហើយ​រកមើល​នូវ​ឃ្លា​មួយ​ដែល​បង្រៀន​ពី​របៀប​ដែល​អង្គការ​ទាំងនេះ​ទាក់ទង​នឹង​បព្វជិតភាព​មិលគីស្សាដែក ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ផ្នែក​បន្ថែម​ជាអ្វី ? ( ជា​ផ្នែក​នៃ​រាងកាយ ដូច​ជា​ដៃ ឬ​ជើង ) ។

  • យោងតាម ខ ៨, តើ​សិទ្ធិ និង​អំណាច​អ្វី​ដែល​បព្វជិតភាព​មិលគីស្សាដែកកាន់ ? ( នៅពេល​ដែល​សិស្ស​ឆ្លើយ អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដី​ពិតខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បព្វជិតភាព​មិលគីស្សាដែក​មាន​សិទ្ធិ​ខាង​គណៈប្រធាន និង​សិទ្ធិ​អំណាច​លើ​អស់​ទាំង​តំណែង​នៅក្នុង​សាសនាចក្រ និង​មាន​អំណាច​ដើម្បី​ចាត់ចែង​ការណ៍​ទាំងឡាយ​ខាង​វិញ្ញាណ ។ សូម​ពន្យល់​ថា « [ការ]ចាត់ចែង​ការណ៍​ទាំងឡាយ​ខាង​វិញ្ញាណ » រួមបញ្ចូល​ការ​ចាត់ចែង​ការ​ប្រសិទ្ធិពរ ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា ) ។

សូម​ពន្យល់​ថា គណៈប្រធាន​ដែល​បាន​លើកឡើង​នៅ​ក្នុង ខ ៩ គឺ​ជា​គណៈប្រធាន​ទីមួយ ។ សូម​អញ្ជើញសិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:១០ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ថា​ តើនរណាផ្សេង​ទៀត​ដែល​មាន​សិទ្ធិ​ធ្វើការ​ក្នុង​ដំណែង​របស់​ខ្លួន​ក្រោម​ការ​ដឹកនាំ​នៃ​គណៈប្រធាន​ទីមួយ ។ នៅពេល​សិស្ស​រាយការណ៍​លើ​អ្វី​ដែល​ពួកគេ​បាន​រៀន សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា គណៈប្រធាន​ស្តេក និង​គណៈប៊ីស្សព គឺ​ជាឧទាហរណ៍​នៃ​សង្ឃជាន់ខ្ពស់​ធ្វើការ​ក្នុង​ដំណែង​របស់​ខ្លួន​នៅក្រោម​ការ​ដឹកនាំ​នៃ​គណៈប្រធាន​ទីមួយ ។

សូម​មើល​ឈ្មោះ​អង្គការ​ដែល​អ្នក​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ទំនាក់ទំនង​រវាង​អង្គការ និង​ស្តេក និង​អ្នកដឹកនាំ​បព្វជិតភាព​ក្នុង​វួដ​ទាំងនេះ សូមអញ្ជើញ​សិស្សឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍ខាងក្រោម ដោយ​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ឲ្យឮៗ ៖

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

« គ្មាន​រដ្ឋាភិបាល​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដាច់ដោយឡែក ឬ​ជា​ផ្នែកនៅខាងលើ ឬ​នៅ​ក្រៅ​ពី​បព្វជិត​ភាពដ៏​បរិសុទ្ធ ឬ​អំណាច​របស់​វា​ឡើយ ។… [ អង្គការ​ជំនួយ ] មិន​នៅក្រៅ ឬ​នៅ​លើ ហើយ​ក៏​មិន​ហួស​ពី​វា​ឡើយ ។ ពួកគេ​ទទួលស្គាល់​គោលការណ៍​នៃ​បព្វជិតភាព ។ គ្រប់​ទីកន្លែង​ដែល​ពួកគេ​ទៅ ពួកគេ​តែងតែ​នាំ​ទិដ្ឋភាព​នៃ​ការ​សម្រេចបាន​នូវ​កិច្ចការ​ល្អ​មួយ​ចំនួន ការ​សង្គ្រោះ​ព្រលឹង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ » ( ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប អេហ្វ ស៊្មីធ [ ឆ្នាំ ១៩៩៨ ], ទំព័រ ៣៤១-៤២ ) ។

សូម​អញ្ជើញ​សិស្សឲ្យ​ស្វែងរក គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:១៨-១៩ ដោយ​ស្ងាត់​ស្ងៀម ដើម្បី​រកមើល​អំណាច​បន្ថែម​ដែល​បព្វជិតភាព​មិលគីស្សាដែក​កាន់ ។

  • ស្របតាម ខ ១៨តើ​អំណាច​អ្វី​ទៅ ដែល​បព្វជិតភាព​មិលគីស្សាដែក​កាន់ ? ( សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នៅ​លើក្ដារខៀន នៅពេល​សិស្ស​បា្រប់ថា ៖ បព្វជិតភាព​មិលគីស្សាដែក​កាន់​កូនសោ​នៃ​ពរជ័យ​ខាង​វិញ្ញាណ​នៅ​ក្នុង​សាសនាចក្រ​ទាំងអស់) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​សេចក្ដីពិត​នេះ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែងការណ៍ ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ឲ្យឮៗ ។ សូម​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​ពរជ័យ​ខាង​វិញ្ញាណ ដែល​មក​តាមរយៈ​បព្វជិតភាព​មិលគីស្សាដែក ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

«[ បព្វជិតភាព​មិលគីស្សាដែក ] គឺ​ជា​ផ្លូវ​ដែល​ចំណេះដឹង គោលលទ្ធិ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​រឿង​សំខាន់ៗ​ទាំងអស់ ត្រូវ​បាន​បើកសម្ដែង​ពី​ស្ថានសួគ៌​មក » ( នៅក្នុង History of the Church,៤:២០៧ ) ។

  • តើ​ពរជ័យ​ខាងវិញ្ញាណ​មួយណា​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង ខ ១៩ ដែលលេចធ្លោ​ចំពោះ​អ្នក ? ហេតុអ្វី ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា​អ្នក​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក ប្រើ​វា​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​បាន​ពរជ័យ ដូច​ជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ ។

  • តើ​ពរជ័យ​ណាខ្លះ ដែល​អ្នក​បាន​ទទួល​តាម​រយៈ​បព្វជិតភាព​មិលគីស្សាដែក ?

សូម​ពន្យល់​ថា ព្រះអម្ចាស់​ក៏​បាន​ពិពណ៌នា​ពី​សេចក្ដីពិត​ដែល​បាន​បើក​សម្ដែង អំពី​សិទ្ធិ​អំណាច​បព្វជិតភាព​អើរ៉ុនផង​ដែរ ។ ​សូមអញ្ជើញ​សិស្ស​បីនាក់ឲ្យ​ឆ្លាស់វេណ​គ្នា​អានឲ្យ​ឮៗមកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:១៣-១៤, ២០ ។ សូម​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​ពី​សិទ្ធិ​អំណាច​ដែល​បព្វជិតភាព​អើរ៉ុន​កាន់​ ។

  • តើ​សិទ្ធិអំណាច​អ្វី ដែល​បព្វជិតភាព​អើរ៉ុនកាន់ ? ( សិស្ស​គួរ​តែ​ប្រាប់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ បព្វជិតភាព​អើរ៉ុន​កាន់​កូនសោ​នៃ​ការ​ចាត់ចែង​ពួកទេវតា និង​ការ​ចាត់ចែង​ពិធីបរិសុទ្ធ​ខាង​ក្រៅ ) ។

  • តើ​ពិធីបរិសុទ្ធ​អ្វី​ទៅ​ដែល​លើកឡើង​នៅក្នុង ខ ២០ ? តើ​ពិធីបរិសុទ្ធ​អ្វី​ខ្លះទៀត​ដែល​បាន​ចាត់ចែង​ដោយ​សិទ្ធិអំណាច នៃ​បព្វជិតភាព​អើរ៉ុន ? ( ពិធី​សាក្រាម៉ង់ ) ។

  • តើ​ពរជ័យ​អ្វីខ្លះ ដែល​អ្នក​បាន​ទទួល​តាម​រយៈ​បព្វជិត​ភាព​អើរ៉ុន​ ?

សូម​សរសេរ ចំណងជើង ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

ដំណែង​បព្វជិតភាព​មិលគីស្សាដែក ដំណែង​បព្វជិតភា​អើរ៉ុន

មុន​ពេល​ចូលរៀន សូម​សរសេរ​ដំណែង​បព្វជិតភាព​ខាងក្រោម នៅលើ​ក្រដាស​មួយ​ផ្ទាំង ៖ ឌីកុន គ្រូ សង្ឃ ប៊ីស្សព អែលឌើរ សង្ឃជាន់ខ្ពស់ លោកអយ្យកោ ពួក​ចិតសិបនាក់ សាវក ។ សូម​ដាក់​ក្រដាស​ចូល​ក្នុង​ប្រអប់មួយ មិន​តាម​លំដាប់​លំដោយ ។

នៅចំណុចណាមួយក្នុង​មេរៀន សូម​ចែក​ក្រដាស​ឲ្យ​សិស្ស​បីបួន​នាក់ ។ សូម​អញ្ជើញ​សិស្ស​ឡើងមក​លើ​ក្ដារខៀន ហើយ​ដាក់​តំណែង​និមួយៗ​នៅ​ក្រោម​ចំណងជើង​ដែល​ត្រឹមត្រូវ ។

សិស្ស​មួយ​ចំនួន​អាច​និយាយ​ថា​តំណែង​ប៊ីស្សព គឺ​ជា​តំណែង​បព្វជិតភាព​មិលគីស្សាដែក ។ បើ​ពួកគេ​យល់​ដូច្នោះ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៣ ១៥ ឲ្យឮៗ ។ សូម​សូម​ឲ្យ​សិស្ស​ប្រើ​ខគម្ពីរ​ទាំង​នេះ​ដើម្បី​សម្រេច ទីកន្លែង​ដែល​ពួកគេ​គួរដាក់​ដំណែង​ប៊ីស្សព​នៅ​លើ​ក្ដារខៀន ។ សូម​ពន្យល់​ថា តំណែង​ប៊ីស្សព គឺ​ជា​តំណែង​នៅ​ក្នុង​បព្វជិតភាព​អើរ៉ុន ៖ ប៊ីស្សព​ម្នាក់ គឺ​ជា​ប្រធាន​នៃ​បព្វជិតភាព​អើរ៉ុន និង​ជា​សង្ឃជាន់ខ្ពស់​ជា​អធិបតី​នៅ​ក្នុង​វួដ​របស់​គាត់ ។ ( សូម​ចំណាំ​ថា ការ​ហៅ​នៃ​ពូជពង្ស​នៃ​លោកអើរ៉ុន​ពិត ដូច​ដែល​បាន​លើកឡើង​នៅ​ក្នុង ខ ១៦-១៧ត្រូវ​បាន​លើកឡើង​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:១៥-២១ និង​មេរៀន​ទី ៧៤ ) ។

សូម​ប្រាកដ​ថា តំណែង​ទាំងឡាយ​ត្រូវ​បាន​ដាក់​យ៉ាង​ត្រឹមត្រូវ​នៅ​លើ​ក្ដារខៀន ។ ( តំណែង​បព្វជិតភាព​មិលគីស្សាដែក​មាន អែលឌើ សង្ឃជាន់ខ្ពស់ លោកអយ្យកោ ពួកចិតសិប​នាក់ និង​សាវក ។ តំណែង​នៃ​បព្វជិតភាព​អើរ៉ុន​មាន ឌីកុន គ្រូ សង្ឃ និង ប៊ីស្សព ។ សូម​ពន្យល់​ថា បញ្ជី​ទាំង​នេះ នឹង​រៀបចំ​សិស្ស​សម្រាប់​មេរៀន​ពីរ​បន្ទាប់​ទៀត ហើយ​ពួកគេ​នឹង​រៀន​បន្ថែម​ទៀត​អំពី​តំណែង​បព្វជិតភាព ។

សូម​បញ្ចប់ ដោយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ពី​អារម្មណ៍ដែល​មាន​នៅ​ក្នុង​ថ្នាក់​ថ្ងៃនេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១ ។ តើ​បព្វជិតភាព​អើរ៉ុន និង​បព្វជិតភាព​មិលគីស្សាដែក មាន​ទំនាក់​ទំនង​អ្វី​នឹង​គ្នា ?

ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ទោះ​ជា​មាន​បព្វជិត​ភាព​ពីរ​ក៏ដោយ ប៉ុន្តែ​បព្វជិតភាព​មិលគីស្សាដែក​ត្រូវក្តោប​បព្វជិតភាព​អើរ៉ុន ឬ​បព្វជិតភាព​លេវី ហើយ​វាជា​បព្វជិតភាពដ៏​សំខាន់ និង​ជា​សិទ្ធិអំណាច​ដ៏​ខ្ពស់​បំផុត​ដែល​ជាប់ទាក់ទងនឹង​បព្វជិតភាព និង​កូនសោ​នៃ​នគរ​នៃ​ព្រះ​នៅ​គ្រប់​សម័យកាល​នៃ​ពិភពលោក មក​ដល់​កូនចៅ​ចុងក្រោយ​គេ​នៅលើ​ពិភពលោក ហើយ​គឺ​ជា​ផ្លូវ​ដែល​ចំណេះដឹង គោលលទ្ធិ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​រឿង​សំខាន់ៗ​ទាំងអស់ ត្រូវ​បាន​បើកសម្ដែង​ពី​ស្ថានសួគ៌​មក » ( Teachings of Presidents of the Church: Joseph Smithឆ្នាំ ២០០៧], ទំព័រ ១០៨

« បព្វជិតភាព​ទាំងអស់​គឺ មិលគីស្សាដែក ប៉ុន្តែ​វាមាន​ផ្នែក ឬ​កម្រិត​ខុសគ្នា ។… ព្យាការី​ទាំង​អស់​មាន​បព្វជិតភាព​មិលគីស្សាដែក » ( ទំព័រ ១០៩

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧:៨-៩, ១៨ ។ កូនសោ​បព្វជិតភាព

« កូនសោ​បព្វជិតភាព​គឺ​ជា​សិទ្ធិ​អំណាច​ព្រះ ដែល​បាន​ប្រទាន​ដល់​អ្នក​ដឹកនាំ​បព្វជិតភាព​ដើម្បី ដឹកនាំ គ្រប់គ្រង និង ត្រួតត្រា​ការប្រើប្រាស់​បព្វជិតភាព​របស់​ទ្រង់​នៅ​លើ​ផែនដី ។ ការ​អនុវត្ត​សិទ្ធិអំណាច​នៃ​បព្វជិតភាព គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយអ្នកទាំងឡាយ​ដែល​កាន់​កូនសោ ( សូមមើលគ. និង ស. ៦៥:២,៨១:២,១២៤:១២៣) ។ អ្នកទាំងឡាយ​ដែល​កាន់កូនសោ​មានសិទ្ធិ​ដើម្បី​ធ្វើ​ជា​អធិបតី និង​ដឹកនាំ​សាសនាចក្រ​នៅក្នុង​ដែន​កំណត់​មួយ ។

« ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់​កូនសោ​បព្វជិតភាព​ទាំងអស់​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​សាវក​របស់​ទ្រង់​ម្នាក់ៗ​រាល់​កូនសោ ដែល​មាន​សម្រាប់​នគរ​ព្រះ​នៅ​លើ​ផែនដី ។ សាវក​ច្បង​ដែល​កំពុង​រស់នៅ ដែល​ជា​ប្រធាន​សាសនាចក្រ គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​នៅ​លើ​ផែនដី​នេះ ដែល​ត្រូវបាន​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ​ប្រើ​រាល់​កូន​សោ​បព្វជិតភាព ( សូម​មើល គ. និង ស. ៤៣:១–៤; ៨១:២; ១០៧:៦៤–៦៧, ៩១–៩២; ១៣២:៧ ) ។

« ពួក​ចិតសិប​នាក់ បម្រើ​តាម​ការចាត់តាំង និងតាម​ការផ្ទេរ​សិទ្ធិអំណាច ពី​គណៈប្រធាន​ទី​មួយ និងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ប្រធាន​តំបន់ ត្រូវ​បាន​ចាត់តាំង​ឲ្យ​គ្រប់គ្រង​តំបន់​នៅ​ក្រោម​ការអនុញ្ញាត​ពី​គណៈប្រធាន​ទីមួយ និង​សាវក​ដប់ពីរនាក់ ។ គណៈ​ប្រធាន​នៃ​ពួកចិតសិបនាក់​ត្រូវ​បាន​ញែកចេញ ហើយ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​កូនសោ ដើម្បីធ្វើជាអធិបតីលើកូរ៉ុមនៃពួកចិតសិបនាក់ ។

« ប្រធាន​នៃ​សាសនាចក្រ​បែង​ចែក​កូនសោ​នៃ​បព្វជិតភាព​ទៅ​អ្នក​ដឹកនាំ​បព្វជិតភាព​ផ្សេង​ទៀត ដើម្បី​ពួកលោក​អាច​ធ្វើ​ជា​អធិបតី​នៅ​ក្នុងតំបន់ ដែលស្ថិតនៅក្រោមការទទួលខុស​ត្រូវរបស់ខ្លួន ។ កូនសោនៃបព្វជិតភាព ត្រូវបានប្រទានមកលើ​ប្រធាន​ព្រះវិហារបរិសុទ្ធ ប្រធាន​បេសកកម្ម ប្រធាន​ស្តេក និង​ប្រធាន​មណ្ឌល ប៊ីស្សព ប្រធានសខា និង​ប្រធាន​កូរ៉ុម ។ សិទ្ធិអំណាច​ជា​អធិបតី​នេះ មាន​សុពលភាព​សម្រាប់​ការទទួល​ខុសត្រូវ​ដែល​បាន​កំណត់ និង​នៅក្នុងទីតាំង​ភូមិសាស្ត្រ​នៃ​ការ​ហៅ​របស់​អ្នក​ដឹកនាំ​ម្នាក់ៗ ។ នៅពេល​ប្រធាន​បព្វជិតភាព ត្រូវ​បាន​ដោះលែង​ពី​ការ​ហៅ​របស់​ពួកគេ នោះពួកគេ​មិន​កាន់​កូនសោ​នោះ​ទៀត​ឡើយ ។

« ទីប្រឹក្សា​របស់​អ្នកដឹកនាំ​បព្វជិតភាព មិន​ទទួល​បាន​កូនសោ​នោះទេ ។ ពួក​លោក​ត្រូវបាន​ញែក​ចេញ ហើយ​ធ្វើ​ការហៅ​បម្រើ​របស់​ខ្លួន តាម​ការចាត់តាំង និងសិទ្ធិអំណាច​ដែល​បាន​ផ្ទេរ​ឲ្យ ។

« អង្គការ​ជំនួយ​របស់​វួដ និងស្តេក​ទាំងអស់ ប្រតិបត្តិការ​នៅ​ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព និងប្រធាន​ស្តេក ដែល​កាន់​កូនសោ​ដើម្បី​ធ្វើ​អធិបតី ។ ប្រធាន​អង្គការ​ជំនួយ និង​ទីប្រឹក្សា​ពួកលោក​ពុំ​មាន​កូនសោ​ទេ ។ ពួកលោកទទួល​បាន​ការ​ចែករំលែក​សិទ្ធិអំណាច ដើម្បី​ធ្វើ​ការ​ហៅ​របស់​ខ្លួន » ( ក្បួន​ខ្នាត​ភាគ ២ ៖ ការ​គ្រប់គ្រង​សាសនាចក្រ [ឆ្នាំ ២០១០], ២.១.១ ) 

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៨-១២។ គណៈប្រធាន​ទីមួយ គណៈប្រធាន​នៃ​បព្វជិតភាព​មិលគីស្សាដែក

« ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ព្រះអម្ចាស់​បើកសម្ដែង​ព្រះទ័យ​របស់​ទ្រង់​តាម​រយៈ​គណៈប្រធាន​នៃ​បព្វជិតភាព​មិលគីស្សាដែក ដែល​មានន័យថាជា​គណៈប្រធាន​ទីមួយ ៖ ‹ បព្វជិតភាព​មិលគីស្សាដែក​ដ៏​ខ្ពស់ មិន​មែន​ជា​អ្វី​ផ្សេងទៀត​ក្រៅ​ពី​បព្វជិតភាព​នៃ​ព្រះរាជបុត្រា​របស់​ព្រះឡើយ … មាន​ពិធីបរិសុទ្ធ​មួយ​ចំនួន​ដែល​ជា​របស់​បព្វជិតភាព ដែល​នាំ​មក​នូវ​លទ្ធផល​ជាក់លាក់ ហើយ​ប្រធាន ឬ​គណៈប្រធាន​គ្រប់គ្រង​លើ​សាសនាចក្រ ហើយ​វិវរណៈ​នៃ​ព្រះគំនិត និង​ព្រះទ័យ​របស់​ព្រះ​ដល់​សាសនាចក្រ នឹង​ប្រទានឲ្យ​តាម​រយៈ​គណៈប្រធាន ។ នេះ​គឺ​ជា​របៀប​នៃ​ស្ថានសួគ៌ ហើយ​អំណាច និង​ឯកសិទ្ធិ​នៃ​បព្វជិតភាព​នេះ › ( នៅក្នុង History of the Church, ២:៤៧៧) » ( សៀវភៅសិក្សា​សិស្ស គោលលទ្ធិ និង សេចក្តីសញ្ញា ការបោះពុម្ព​លើកទី ២​ . [ Church Educational System manual, ឆ្នាំ ២០០១ ],ទំព័រ ២៦៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៨ ។ បព្វជិតភាព​មិលគីស្សាដែក កាន់ « កូនសោ​ទាំងឡាយ​នៃ​អស់ទាំង​ព្រះពរ​ខាងវិញ្ញាណ នៅក្នុង​សាសនាចក្រ »

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« [បព្វជិតភាព​មិលគីស្សាដែក] គឺ​ជា​មធ្យោបាយ​ដែល​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​តាមរយៈ​មនុស្ស​ដើម្បី​សង្គ្រោះ​ព្រលឹងទាំងឡាយ ។ បើ​គ្មាន​បព្វជិតភាព​នេះ​ទេ នោះ​មនុស្ស​នឹង​ត្រូវវង្វេង ។ មាន​តែ​តាម​រយៈ​អំណាច​នេះ​ប៉ុណ្ណោះ​ដែល​បុរស ‹ កាន់​កូនសោ​ទាំងឡាយ​នៃ​អស់​ទាំង​ព្រះពរ​ខាង​វិញ្ញាណ នៅ​ក្នុងសាសនាចក្រ › ហើយ​ធ្វើ​ឲ្យ​គេ​អាច​ទទួល ‹ សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​នៃ​នគរ​ស្ថានសួគ៌ ដើម្បី​ឲ្យ​ស្ថានសួគ៌​បាន​បើកចំហ › ចំពោះ​គេ ( សូមមើល គ. និង ស. ១០៧:១៨–១៩ ), ធ្វើ​ឲ្យ​គេ​អាច​ចូល​ក្នុង​សេចក្ដី​សញ្ញា​នៃ​អាពាហ៍ពិពា៍​ថ្មី និង​អស់កល្ប​ជានិច្ច ហើយ​អាច​មាន​ភរិយា និង​កូនៗ​របស់​គេ​ផ្សារភា្ជប់​ជាមួយ​គេ​ក្នុង​ចំណង​ដ៏​អស់កល្ប ធ្វើ​ឲ្យ​គេ​អាច​ក្លាយ​ជា​លោក​អយ្យកោ​ដល់​កូនចៅ​គេ​ជារៀងរហូត និង​ជួយ​ឲ្យ​គេ​អាច​ទទួល​បាន​ភាព​ពេញលេញ​នៃ​ពរជ័យ​របស់​ព្រះអម្ចាស់ » ( « The Example of Abraham » Ensign, ខែ មិថុនា ឆ្នាំ ១៩៧៥,ទំព័រ ៣; សូមមើល​ផងដែរ សៀវភៅសិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា សម្រាប់​សិស្ស ការបោះពុម្ព​លើក​ទី​ ២ [ Church Educational System manual,ឆ្នាំ ២០០១ ],ទំព័រ ២៦៣ ) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល​ពី​ពរជ័យ​ខាង​វិញ្ញាណ​ទាក់ទង​នឹង​បព្វជិតភាព​មិលគីស្សាដែក​ថា ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« ខ្ញុំ​បាន​កាន់​អំណាច​នៃ​ព្រះសម្ដែងនៅក្នុងគេហដ្ឋាន​ខ្ញុំ និង​នៅ​ក្នុង​ការ​បម្រើ​របស់​ខ្ញុំ ។ ខ្ញុំ​ធ្លាប់​បាន​ឃើញ​អំពើ​អាក្រក់​ត្រូវ​បាន​ស្ដីបន្ទោស និងអ្វីៗបានគ្រប់គ្រងដោយកម្លាំងធម្មជាតិ។ ខ្ញុំ​ដឹង​ថា​ការ​យក​ភ្នំនៃភាពក៏​លំបាក​ចេញ និង​ការ​ញែក​ទន្ល​ក្រហម​ដ៏​ខ្មួលខ្មាញ់​មាន​ន័យ​យ៉ាងណា ។ ខ្ញុំ​ដឹង​ថា​ការ​មាន​ទេវតា​ដែល​បំផ្លាញ ‹ បង្ហួស​ពួកគេ › មាន​ន័យ​យ៉ាងណា [ គ. និង ស. ៨៩:២១ ] ។ ការ​ទទួលបាន​សិទ្ធិអំណាច និង​ការ​អនុវត្ត​អំណាច​នៃ ‹ បព្វជិតភាព​ដ៏​បរិសុទ្ធ តាម​របៀប​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ›[ សូមមើល គ. និង ស. ១០៧:១-៣ ] គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ និង​សម្រាប់​ក្រុមគ្រួសារ​របស់​ខ្ញុំ ដែល​អ្នក​សង្ឃឹម​ចង់បាន​ក្នុង​ពិភពលោក​នេះ ។ ហើយ​នៅ​ទីបញ្ចប់ វា​គឺ​ជា​អត្ថន័យ​នៃ​បព្វជិតភាព​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ—ជា​ពរជ័យ​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន ជា​ពរជ័យ​ដើម្បី​ប្រទាន​ពរ​ដែល​គ្មាន​ទីបញ្ចប់ » ( Our Most Distinguishing Feature » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៥,ទំព័រ ៤៥ ) ។