ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣៨ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣១


មេរៀនទី ១៣៨

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣១

បុព្វកថា

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១ រួម​មាន​នូវ​ការ​បកស្រាយ​មួយ​អំពី​គោលការណ៍​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​កាល​នៅ​រ៉ាមូស រដ្ឋ អិលលីណោយ នៅ​ថ្ងៃ​ទី ១៦–១៧ ខែ ឧសភា ឆ្នាំ ១៨៤៣ ។ លោក​បាន​បង្រៀន​អំពី​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​ជានិច្ច​នៃ​អាពាហ៍​ពិពាហ៍ និង ការ​សន្យា​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​សម្រាប់​អ្នក​ស្មោះត្រង់ ។ លោក​ក៏បាន​បង្រៀន​ថា​វិញ្ញាណ​ទាំងអស់​គឺ​ជា​ធាតុ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១-៤

យ៉ូសែប ស៊្មីធ​បង្រៀន​អំពី​សារៈសំខាន់​នៃ​សេចក្តី​សញ្ញា​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច

សូមបង្ហាញដល់សិស្សនូវ សោ​ដែល​មាន​លេខសម្ងាត់​សាមញ្ញ​មួយ ។ អ្នក​អាច​គិតប្រើ​វា​ដើម្បីចាក់សោ​គម្រប​ប្រអប់​មួយ​ឲ្យ​មាន​សុវត្ថិភាព ។ បើសិន​អ្នក​គ្មាន​សោ​ទេ​នោះ សូម​គូរ​រូបសោ​នេះ​លើ​ក្តារខៀន ។ សូម​អញ្ជើញ​សិស្ស​ប្រុសម្នាក់ និង សិស្ស​ស្រី​ម្នាក់​ឲ្យ​ឈរ​នៅខាង​មុខក្តារខៀន ។ សូមឲ្យ​ក្រដាសមួយសន្លឹក​ដែលមានផ្នែក​ដំបូង​នៃ​លេខ​សម្ងាត់​សរសេរ​នៅលើ​នោះ​ទៅ​សិស្ស​ម្នាក់ ។ សូម​ឲ្យ​ក្រដាស​មួយ​សន្លឹកទៀត ​ដែល​មាន​ផ្នែក​នៅសល់​នៃ​លេខ​សម្ងាត់មួយទៀត​សរសេរ​នៅលើ​នោះ​ឲ្យ​ទៅ​សិស្ស​ម្នាក់​ទៀត ។ បើសិន​អ្នក​បាន​នាំ​យក​សោ​មួយ​មក​ថ្នាក់​រៀន សូម​ឲ្យ​សិស្ស​ម្នាក់​បើក​សោ​នៅ​ដោយ​ពុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ជួយ​ឡើយ ។ បន្ទាប់មក​សូម​ឲ្យ​ពួកគេ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បើក​សោ​នោះ ។

រូបភាព
លេខ​សម្ងាត់

សូម​សរសេរ​សំណួរ​ខាង​ក្រោម​លើ​ក្តារខៀន ( ឬ សូម​សរសេរ​វា​នៅ​ក្រដាស​មួយ​នៅក្នុង​ប្រអប់​ដែល​សិស្ស​ពីរ​នាក់​ទើបតែ​បាន​ចាក់សោ ) ៖ បើសិន​សោ​តំណាង​ឲ្យ​ច្រកចូល​ទៅ​ក្នុង​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល តើ​លេខសម្ងាត់​នោះ​តំណាង​ឲ្យ​អ្វី ? សូម​ឲ្យ​សិស្ស​អាន​រកមើល​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅពេល​ពួកគេ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១ ។

សូម​ពន្យល់​ថា​នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ១៨៤៣ យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ដំណើរ​ទៅកាន់ រ៉ាមូស រដ្ឋ​ អិលលីណយ ។ ខណៈ​នៅ​ផ្ទះ​របស់​បេនយ៉ាមីន និង​មីលីសា ចនសិន លោក​បាន​ធ្វើ​ពិធី​ផ្សារភ្ជាប់​ឲ្យ​ពួកគេ​ជា​ស្វាមី និង ភរិយា​សម្រាប់​ភាពអស់កល្បជានិច្ច ។ លោក​ក៏​បាន​បង្រៀន​ពួកគេ​ពី របៀប​ដែល​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច​ទាក់ទង​នឹង​នគរ​សេឡេស្ទាល ។ សេចក្ដីពិត​ទាំង​នេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣១:១–៤ ។ ( សូមមើល History of the Church, ៥:៣៩១-៩២ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សេចក្តីពិត​ដែល​ព្យាការី​បាន​បើក​សម្តែង​អំពី នគរសេឡេស្ទាល ។

  • តើ​យ៉ូសែប ស្ម៊ីធ​បាន​បើក​សម្តែង​អ្វី​ខ្លះ​អំពី​នគរ​សេឡេស្ទាល ?

សូម​ពន្យល់​ថា​ជាញឹកញាប់​យើង​និយាយ​ពី ការទទួល​កម្រិត​នៃ​សិរីរុងរឿង​ដ៏​ខ្ពស់​បំផុត​នៅក្នុង​នគរ​សេឡេស្ទាល ថា​ជា​ភាពតម្កើងឡើង ឬ ជីវិតដ៏នៅអស់កល្បជានិច្ច ។ សូម​សរសេរ​ពាក្យ ភាពតម្កើងឡើង នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា​អស់​អ្នក​ដែល​ទទួល​កម្រិត​នៃ​សិរីរុងរឿង​នៃ​នគរ​សេឡេស្ទាល​នេះ​នឹង​រស់នៅ​ដូចជា​ព្រះវរបិតាសួគ៌​ទ្រង់​រស់នៅ​ដែរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:២–៤ ឲ្យ​ឮៗ, ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ​ដើម្បី​ទទួល​បាន​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ? ( សិស្ស​គួរ​រកឃើញ​គោលលទ្ធិ​ខាងក្រោម ៖ ដើម្បី​ទទួល​បាន​កម្រិត​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល នោះ​យើង​ត្រូវ​តែ​ចូល​ទៅ​ក្នុង​សេចក្តី​សញ្ញា​ថ្មី ហើយ​ដ៏អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍) ។

  • តើ​អ្នក​គិតថាវា​មាន​ន័យ​ដូចម្តេច​នៅក្នុង ខ ៤ ដែល​ថា​បើសិន​យើង​មិន​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​សិទ្ធិ​អំណាច​ត្រឹមត្រូវ​នោះ​យើង « ពុំ​អាច​បាន​ភាព​ចម្រើន​ឡើយ ? » ( ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ខ​នេះ​អ្នក​អាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ចម្រើន សំដៅលើ​ឱកាស​ដើម្បី​បន្ត​មាន​កូនចៅ​នៅក្នុង​នគរ​សេឡេស្ទាល ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ឃ្លា « សេចក្តី​សញ្ញា​ថ្មី ហើយ​ដ៏អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ » ​សូម​ពន្យល់​ពាក្យ ថ្មី នៅក្នុង​បរិបទ​នេះ​មានន័យ​ថា សេចក្ដីសញ្ញា​នេះ​ត្រូវបាន​ស្ដារឡើង​វិញ​ថ្មី​នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​របស់​យើង ។ ពាក្យ ដ៏​អស់កល្ប​អស់កាល​ជានិច្ច មានន័យ​ថា​សេចក្ដីសញ្ញា​ដ៏​ចាំបាច់​នេះ​នឹង​បន្ដ​ឆ្ពោះ​ទៅ​រក​ភាព​អស់កល្ប ។ សូម​រំឭក​សិស្ស​ថា ពួកគេ​ចូលទៅ​ក្នុង​សេចក្តីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​សេឡេស្ទាល​នេះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ) ។

  • តើ​អ្នក​គិត​ថា​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់​រៀបចំ​ពួកគេ​សម្រាប់​ភាពតម្កើង​ឡើងតាមរបៀប​ណា​ខ្លះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ឲ្យ​ឮៗ ៖ សូម​ឲ្យ​សិស្ស​ស្ដាប់​ដោយ​រកមើល​ពី​របៀប​ដែល​អាពាហ៍ពិពាហ៍​ជួយ​យើង​រៀបចំ​ខ្លួន​សម្រាប់​ជីវិតដ៏នៅអស់កល្បជានិច្ច ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« ហេតុផល​ខាង​គោលលទ្ធិ​ពីរ​ជួយ​យើង​ឲ្យ​យល់​ដឹង​ពី​ហេតុផល​ដែល​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​ជា​រឿង​ដ៏​សំខាន់​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា ។

« មូលហេតុទី ១ ៖ ធម្មជាតិ​នៃវិញ្ញាណ​ភេទប្រុស និងភេទ​ស្រី បំពេញកង្វះគ្នាទៅវិញទៅមក និង​ជួយគ្នាទៅវិញទៅ​មក​ឲ្យ​ល្អ​ឥតខ្ចោះ ហេតុដូច្នោះ​ហើយ បុរស និង​ស្ត្រី គឺមានបំណង​ចង់​រីកចម្រើន​ទៅជាមួយ​គ្នា​ឆ្ពោះ​ទៅរកភាពតម្កើងឡើង ។…

« តាមរយៈ​ការរចនាដ៏ទេវភាព ​បុរស និង ស្ត្រី ត្រូវបាន​តាំងចិត្ត​ដើម្បី​រីក​ចម្រើន​ជាមួយ​គ្នា​ឆ្ពោះទៅកាន់​ភាពល្អ​ឥតខ្ចោះ និង ភាពដ៏​ពេញលេញ​នៃ​សិរី​ល្អ ។ ដោយសារ​ភាពខុសគ្នា​នៃ​និស្ស័យ និង សមត្ថភាព​របស់​ខ្លួន បុរស និង ស្ត្រី​គ្រប់រូប​នាំ​មក​កាន់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​នូវ​ទស្សនវិស័យ និង បទពិសោធន៍​ដ៏​ពិសេស ។ បុរស និង ស្ត្រី​មាន​លក្ខណៈ​ផ្សេង​គ្នា ប៉ុន្តែមានភាព​ស្មើគ្នាតែមួយ និង សាមគ្គី​ភាព​ ដែល​កិច្ចការ​ទាំងនេះ​មិន​អាច​ទទួល​បាន​ជោគជ័យ​បានតាម​វិធី​ផ្សេង​ឡើយ ។ បុរស​បំពេញ និង​ធ្វើ​ឲ្យ​ស្រ្ដី​បាន​គ្រប់លក្ខណ៍ ហើយ​ស្ត្រីបំពេញ និង​ធ្វើ​ឲ្យបុរស​បាន​គ្រប់​លក្ខណ៍ នៅពេលពួកគេ​រៀនពីគ្នា ហើយពង្រឹង និង​ប្រទានពរ​ដល់គ្នាទៅវិញទៅមក​នោះ ។

« ហេតុផល​ទី ២ ៖ តាមរយៈ​ការតាក់តែង​ដ៏​ទេវភាព​ទាំង​បុរស និង ស្ត្រី​គឺ​ចាំបាច់​ត្រូវ​នាំ​កូន​ចូល​មក​ក្នុង​ជីវិត​រមែងស្លាប់​នេះ ហើយ​ផ្តល់​គំរូ​ដ៏​ល្អ​បំផុត​ដើម្បី​ចិញ្ចឹម និង ថែទាំ​កូនចៅ » (« Marriage Is Essential to His Eternal Plan » Ensign, ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨៣–៨៤ អក្ស​ដិត និង ទ្រេត​ត្រូវបាន​ដកចេញ ) ។

  • យោងតាម​អែលឌើរ បែដណា​ ហេតុអ្វី​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់​ចាំបាច់​សម្រាប់​ភាពតម្កើងឡើង​របស់​ពួកគេ ?

  • តើ​ការយល់​ដឹង​ពី​គោលលទ្ធិ​ដែល​ថា​អាពាហ៍ពិពាហ៍សេឡេស្ទាល​ចាំបាច់​សម្រាប់​ភាពតម្កើងឡើង​អាចជះលទ្ធិពល​លើ​អ្វី​ដែលអ្នក​ស្វែងរកចំពោះ​អនាគត​ស្វាមី ឬ ភរិយា​យ៉ាង​ដូចម្តេច ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដែល​នៅក្នុងវ័យ​របស់​អ្នក ត្រូវ​ដាក់ផែនការ​ការរៀប​អាពាហ៏ពិពាហ៏​អស់​កល្ប​ជានិច្ច​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺជា​អាទិភាពយ៉ាងដូច្នេះ ?

អ្នក​អាច​ពន្យល់​ថា​ពរជ័យ​នៃភាពតម្កើងឡើង​នឹង​មាន​ដល់​មនុស្ស​ទាំងអស់​ដែល​ពុំមាន​ឱកាស​សម្រាប់​អាពាហ៍ពិពាហ៍សេឡេស្ទាល​នៅក្នុង​ជីវិត​នេះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ដកស្រង់ពី​សៀវភៅ ពិត​ចំពោះ​សេចក្ដីជំនឿ ៖

« សមាជិក​សាសនាចក្រ​ខ្លះ​នៅតែ​នៅលីវ ដោយមិន​មែនជា​កំហុស​របស់គេ ទោះបីជា​ពួកគេ​ចង់​រៀបការ​ក្ដី ។ ប្រសិនបើ​អ្នក​ឃើញ​ខ្លួន​អ្នក​ស្ថិតនៅ​ក្នុង​ស្ថានភាព​នេះ សូម​ប្រាកដ​ថា ‹ គ្រប់ការណ៍​ទាំងអស់​ផ្សំគ្នា​សម្រាប់​សេចក្តីល្អ ដល់​ពួកអ្នក​ដែល​ស្រឡាញ់​ព្រះ › ( រ៉ូម ៨:២៨ ) ។ នៅពេល​អ្នក​បន្ដ​មាន​ភាពសក្ដិសម នោះ​នៅ​ថ្ងៃ​ណា​មួយ នៅក្នុង​ជីវិត​នេះ ឬ​ជីវិត​បន្ទាប់ អ្នក​នឹង​បាន​ពរជ័យ​ទាំងឡាយ​នៃ​ទំនាក់ទំនង​គ្រួសារ​ដ៏​អស់កល្ប » ( ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​ដំណឹងល្អ [ ឆ្នាំ ២០០៤ ], ទំព័រ ៩៩ ) ។

  • តើ​ការរក្សា​សេចក្តីសញ្ញា​នៃពិធីបុណ្យ​ជ្រមុជទឹក​របស់​អ្នក​ក្នុង​ពេល​នេះ អាច​ជួយ​អ្នក​រៀបចំ​ខ្លួនដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​របៀប​ណា ? តើ​យុវជន និង​យុវនារី​អាច​ធ្វើ​អ្វីខ្លះ​ក្នុង​ពេល​ឥឡូវ​នេះ ដើម្បី​ធ្វើ​ឲ្យ​អាពាហ៏ពិពាហ៏សេឡេស្ទាល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក្លាយ​ជា​អាទិភាព​មួយ ? ( អ្នក​អាច​សរសេរ​ចម្លើយ​របស់​សិស្ស​នៅ​លើ​ក្តារខៀន ។)

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ដាក់អាពាហ៏ពិពាហ៏ដ៏​អស់កល្ប​ជានិច្ច​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​អាទិភាព​សម្រាប់​ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​មក​ពីលទ្ធផល​នៃ​អាពាហ៍ពិពាហ៍​សេឡេស្ទាល ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:៥-៦

ព្យាការី​ពន្យល់​ពី « ពាក្យ​ព្យាការណ៍​ដ៏​ពិត​ជាង »

សូម​បង្ហាញ​សំបុត្រ​ធានា​ខុសត្រូវ ឬ សំបុត្រ​ធានា​មួយ​ច្បាប់ ។

  • តើ​ការមាន​អ្នក​ធានា​ម្នាក់​វា​មាន​ប្រយោជន៍​អ្វី​ខ្លះ ?

  • ហេតុអ្វី​បាន​ជា​ការធានា​មួយ​មក​ពី​ព្រះវរបិតាសួគ៌ មាន​តម្លៃ​ពិសេស​យ៉ាង​ដូច្នេះ ?

សូម​ពន្យល់​ថា​នៅ​រ៉ាមូស រដ្ឋ អិលលីណោយ នៅព្រឹក​ថ្ងៃ​ទី ១៧ ខែ ឧសភា ឆ្នាំ ១៨៤៣ យ៉ូសែប ស៊្មីធ បាន​បង្រៀន​ឃ្លា​មួយ​ដែល​មាន​នៅក្នុង ពេត្រុសទី ២ ១:១៩ ដែល​តំណាង​ឲ្យ​អ្នក​ធានា​មួយ​មក​ពី​ព្រះ ( សូមមើល History of the Church, ៥:៣៩២ ) សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ពេត្រុសទី ២ ១:១៩ ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​ឃ្លា​នោះ ។ ( ពាក្យ​ទំនាយ​ដ៏​ពិត​ជាង » ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:៥ ហើយ​រកមើល​អត្ថន័យ​នៃ​ឃ្លា « ពាក្យ​ព្យាការណ៍​ដ៏​ពិត​ជាង » ។ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • យោង​តាម ខ ៥, តើ​ព្រះវរបិតាសួគ៌​ធានា​អ្វី​ខ្លះ​ដល់​មនុស្ស​ម្នាក់​តាមរយៈ​ពាក្យ​ព្យាការណ៍​ដ៏​ពិត​ជាងនោះ ? ( ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច) ។

  • តើ​អ្នក​គិត​ថា​អ្នក​នឹង​មាន​អារម្មណ៍​ដូចម្ដេច​ដើម្បី​ទទួល​ការធានា​បែប​នោះ ? ហេតុអ្វី ?

កំណត់ចំណាំ ៖ សូម​កុំមើ​លស្រាល​បុគ្គល​ដែលនៅ​រស់ដែល​អាចនឹង​ទទួល​បាន « ពាក្យ​ព្យាការណ៍​ដ៏​ពិត​ជាង »​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ព្រះគម្ពីរ​ប្រាប់​យើង​ពី បុគ្គល​មួយ​ចំនួន​ដែល​បាន​ទទួល​ការធានា​នៃ​ជីវិតដ៏នៅអស់កល្បជានិច្ច អំឡុងពេលនៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ​នៅឡើយ ។ ឧទាហរណ៍ ព្រះអម្ចាស់​បាន​បង្ហាញ​នៅក្នុង​ការធានា​អះអាង​នេះ​ចំពោះ​យ៉ូសែប ស្ម៊ីធ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៤៩) និង ចំពោះ​អាលម៉ា ( សូមមើល ម៉ូសាយ ២៦:២០) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:៦ ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​នឹង​រារាំង​មនុស្ស​ម្នាក់​ពី​ការទទួល​ជីវិត​អស់កល្ប​ជានិច្ច ។

  • តើ​យ៉ូសែប ស៊្មីធ​បាន​មាន​ប្រសាសន៍ពីកិច្ចការ​អ្វី​ខ្លះ ​ដែល​ធ្វើឲ្យយើងមិន​បាន​សង្គ្រោះ ឬ ទទួល​ជីវិត​អស់កល្ប​ជានិច្ច ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្ដែ​សូម​ប្រាកដ​ថា​ពួកគេ​យល់​ថា យើង​មិន​អាច​បាន​សង្គ្រោះ​នៅក្នុង​ភាព​ល្ងង់ខ្លៅ​ឡើយ ។ អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ការពន្យល់​ខាងក្រោម អំពី​សេចក្តីពិត​ដែលបានផ្តល់ឲ្យដោយ​ប្រធាន ម៉ារ៉ុន ជី រ៉មនី នៃ​គណៈប្រធាន​ទី​មួយ ។ សូម​ឲ្យ​សិស្ស​ស្តាប់​រកមើល​ចំណេះវិជ្ជា​បែប​ណា​ដែល​យើង​ត្រូវការ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

រូបភាព
ប្រធាន ម៉ារុន ជី រ៉មនី

« ចំណេះវិជ្ជា​នៃការ ‹ ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង ព្រះយេស៊ូវគ្រីស្ទ › (យ៉ូហាន ១៧:៣) គឺ​ជា​ចំណេះវិជ្ជា​ដ៏​សំខាន់​បំផុត​នៅលើ​សាកល​លោក​នេះ វា​គឺ​ជា​ចំណេះវិជ្ជា​ដែល​យ៉ូសែប ស្ម៊ីធ​បាន​មាន​ប្រសាសន៍​ថា​បើ​គ្មានចំណេះនេះ ​នោះ​គ្មាន​នរណា​បាន​សង្គ្រោះ​ឡើយ ។ ការខ្វះ​នូវ​ចំណេះ​វិជ្ជា​នេះ​គឺ​ជា​ភាពល្ងង់ខ្លៅ​សំដៅ​ទៅក្នុង​វិវរណៈ​ដែល​បាន​សរសេរ​ក្នុង​នោះ​ថា ៖ ‹ គឺ​គ្មាន​ផ្លូវទេ​សម្រាប់​ឲ្យ​មនុស្ស​បាន​សង្គ្រោះ​ក្នុងការល្ងង់ខ្លៅ​ឡើយ › ។ ( គ. និង ស. ១៣១:៦ ) » ។ (« Except a Man Be Born Again »Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨១ ទំព័រ ១៤ ) ។

  • តើ​ចំណេះវិជ្ជា​បែបណា​ដែល​យើង​ត្រូវតែ​មាន ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ? តើ​អ្នក​គិត​ថា ហេតុអ្វី​ចំណេះវិជ្ជា​បែប​នេះ​ចាំបាច់​សម្រាប់​សេចក្តី​សង្គ្រោះ ?

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្កើន​ចំណេះ​វិជ្ជា​របស់យើង​អំពី​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:៧-៨

យ៉ូសែប ស្ម៊ីធ​បង្រៀន​ថា​វិញ្ញាណ​ទាំងអស់​គឺ​ជា​ធាតុ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:៧-៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើលថា​តើ​វិញ្ញាណ​ផ្សំឡើង​ពី​អ្វីខ្លះ ។

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ ? ( គ្រប់​អស់​ទាំង​ការបង្កបង្កើត​ផ្សំ​ពី​ធាតុនានា ប៉ុន្តែ​ធាតុ​នៃ​វិញ្ញាណ​គឺ « ហ្មត់ ឬ សុទ្ធសាធ » ) ។

សូម​ថ្លែងទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​ពិភាក្សា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១, ហើយ​សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​ទទួល​ចំណេះវិជ្ជា​អំពី​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ដូច្នេះ​ពួកគេ​អាច​ប្រែក្លាយ​កាន់តែ​ដូច​ពួក​ទ្រង់ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣១:១-៤ ។ « សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាល​ជានិច្ច ខាងអាពាហ៏ពិពាហ៏ »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​តំណ​រវាង អាពាហ៍ពិពាហ៍សេឡេស្ទាល និង ការហៅ​ហើយ​រើស​តាំង​របស់​បុគ្គល​ម្នាក់​មាន​ពិត​ប្រាកដមែន ។

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« នៅក្នុង​ន័យ​ដូចគ្នា​ដែល​ថា​ពិធីបុណ្យ​ជ្រមុជទឹក​បើក​ទ្វារ ហើយ​ចាប់​ផ្តើម​ប្រែចិត្ត​នោះ​មនុស្ស​ធ្វើ​ដំណើរ​លើ​ផ្លូវ​នាំ​ទៅរក​ជីវិតដ៏​អស់កល្ប វា​ក៏​ដូចគ្នា​ទៅ​នឹង អាពាហ៍ពិពាហ៍សេឡេស្ទាលដែរ ។ របៀប​ដ៏​ពិសិដ្ឋ​នៃ​អាពាហ៍ពិពាហ៍​នេះ​ក៏​នឹង​បើក​ទ្វារ​នាំ​ទៅ​រក​ភាពតម្កើង​ឡើងសេឡេស្ទាល​ដែរ ។…

« ដូច​ដែល​មនុស្ស​គ្រប់រូប​ដែល​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដឹងស្រាប់ហើយ គឺអ្នក​ទាំង​នោះ​ពិតជា​សាមគ្គីគ្នាណាស់—ដោយ​សារអំណាច និង សិទ្ធិអំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ និង ដោយ​គុណធម៌​នៃ​អំណាច​ផ្សារភ្ជាប់​ដែល​បាន​ស្តារ​ឡើងវិញ​ដោយ​អេលីយ៉ា—ត្រូវបាន​សន្យា​នូវ​មរតដ​នៃ​សិរិល្អ កិត្តិយស អំណាច និង ការត្រួតត្រា​នៅក្នុង​នគរ​របស់​ព្រះ ។ ប៉ុន្តែ ដូចជាពិធីបុណ្យ​ជ្រមុជទឹកដែរ គ្រប់ការសន្យា​ទាំងអស់​ត្រូវ​មាន​លក្ខខណ្ឌ វា​ត្រូវបាន​ថ្លែង​យ៉ាង​ជាក់លាក់ និង ច្បាស់លាស់​ថា​នៅក្នុង​លក្ខខណ្ឌ​នៃ​ភាពស្មោះត្រង់​ដែល​បាន​មក​ពី​ការចូលរួម​ពីគ្រប់គូ​ភាគី ។ បើសិន​ពួកគេ​រក្សា​បទបញ្ញាត្តិ​បន្ទាប់​ពី​អាពាហ៍ពិពាហ៍សេឡេស្ទាល នោះ​ការជួបជុំ​ពួកគេ​បន្ត​នៅក្នុង​ជីវិត​បន្ទាប់ បើសិន​ពួកគេ​ពុំ​បាន​ធ្វើតាម​បទដ្ឋាន​នៃ​ភាពសុចរិត​ផ្ទាល់​ខ្លួន​ដែល​ទាក់ទង​ទេ នោះ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​នឹង​ក្លាយ​ជា​ឥតប្រយោជន៍​នៅពេល​ពួកគេ​ស្លាប់ ហើយ​ពួកគេ​ត្រឡប់​ទៅក្នុង​ស្ថានភាពបែកបាក់គ្នា និង ឯកោ ។…

« … ដោយសារ​ការហៅ និង ការរើស​តាំង​របស់​បុគ្គល​ម្នាក់ គឺដើម្បី​ប្រាកដថា ទទួលនូវ​ការធានា​មួយ​នៃ​ជីវិត​អស់កល្ប—វា​គឺ​ជា​រឿង​សាមញ្ញ​បំផុតនៅលើពិភពលោកនេះសម្រាប់ព្រះអម្ចាស់ដើម្បី​បើក​សម្តែង​ទាំង​គោលលទ្ធិ​អាពាហ៍ពិពាហ៍ដ៏អស់កល្ប និង គោលលទ្ធិ​នៃ​ការផ្សារភ្ជាប់​ឆ្ពោះទៅរក​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ( មាន​ន័យ​ថា​ការហៅ និង ​រើស​តាំង​របស់​បុគ្គល​ម្នាក់គឺដើម្បីធ្វើឲ្យប្រាកដ ) នៅក្នុង​វិវរណៈតែមួយ និង ដូចគ្នា ។ ជា​លទ្ធផល​វា​បាន​រីកចម្រើន​ចេញ​ពី​អ្វី​មួយ​ផ្សេង​ទៀត ។ មាន​មួយ​នៅក្នុង​លក្ខខណ្ឌ​នៃ​ការសន្យា​នៃ​ជីវិត​អស់កល្ប​ជានិច្ច មួយ​ទៀត​ពុំ​នៅក្នុង​លក្ខខណ្ឌ​នៃ​ការសន្យា​ឡើយ ។…

« …យើង​ត្រូវតែ​រស់នៅ​ដើម្បី​ទទួល​ការធានា ដែល​យើង​ត្រូវបាន​ហៅ ហើយ​ការអះអាង​ដែល​ទាក់ទង​នឹង​ការរើសតាំង​របស់​យើង ហើយ​ដែល​បាន​ផ្តល់​ឲ្យ​នូវ​លក្ខខណ្ឌ​មួយ​ដែល​ផ្តោតតែ​លើ​អាពាហ៍ពិពាហ៍សេឡេស្ទាល​តែ​មួយប៉ុណ្ណោះ ។ ដូច​នឹង​បុណ្យ​ជ្រមុជទឹក​ដែរ អាពាហ៍ពិពាហ៍សេឡេស្ទាល ដោយ​មាន​ការសន្យា​ដ៏​រុងរឿង​នៃ​ជីវិត​អស់កល្ប​ដែល​ជា​ផ្នែក​មួយ​នៃ​សេចក្តីសញ្ញា​ទាំង​នេះ នោះ​យើង​ត្រូវ​ឈាន​ទៅមុខ​ដោយ​សេចក្តីសុចរិត រហូត​ដល់​ការហៅ និង រើសតាំង​របស់​យើង​ត្រូវបាន​ធ្វើ​ឡើង ហើយ​ថា​ការសម្រេចបាន​នូវ​ការរីកចម្រើន​ដ៏​ខ្ពស់​ ហើយនឹងបានបំពាក់មកុដ​ដែលជារង្វាន់​នៃ​អាពាហ៍ពិពាហ៍​សេឡាស្ទាល » (Doctrinal New Testament Commentary, វគ្គ ៣. [ ឆ្នាំ ១៩៦៥–១៩៧៣ ], ៣:៣៣១, ៣៣២, ៣៣៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:៥ ។ « ពាក្យ​ព្យាករណ៍​ដ៏​ពិត​ជាង » ។

« ពាក្យ​ព្យាករណ៍​ដ៏​ពិត​ជាង មាន​ន័យពីមនុស្សដែលដឹងថា​ខ្លួនបានភ្ជាប់ទុក ចំពោះជីវិតដ៏នៅអស់កល្បជានិច្ច​ដោយ​វិវរណៈ និង វិញ្ញាណ​នៃ​ការព្យាករណ៍​តាមរយៈ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ » (គ. និង ស. ១៣១:៥) ។ ពរជ័យ​នេះ​ក៏​សំដៅ​ដូច​ទៅ​នឹង​ការធ្វើ​ឲ្យ « ការហៅ ហើយ​រើស​តាំង​អ្នករាល់គ្នា​បាន​ពិត​ប្រាកដ​ឡើង » (ពេត្រុសទី ២ ១:១០) ។

« អ្នក​ដើរតាម​ដ៏​សុចរិត​របស់​ព្រះគ្រីស្ទ អាច​ត្រូវបាន​រាប់​ក្នុង​ចំណោម​អ្នក​រើសតាំង​ដែល​ទទួល​ការធានា​អះអាង​នៃ​ភាព​តម្កើងឡើង ។ ការហៅ និង ការរើសតាំង​នេះ​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ការប្រែចិត្ត និង បុណ្យជ្រមុជទឹក ។ វា​នឹង​ប្រែជា​ពេញលេញ​នៅពេល​ពួកគេ ‹ ខំជឿនទៅមុខ​ដោយ​ទទួល​ទាន​នូវព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត › (នីហ្វៃទី ២ ៣១:១៩–២០) ។ ព្រះគម្ពីរ​បាន​ហៅ​ដំណើរការ​នេះ​ថា​ជា​ការធ្វើ​ឲ្យ​ការហៅ និង ការរើសតាំង​អ្នករាល់គ្នា​បាន​ពិត​ប្រាកដ​ឡើង (ពេត្រុស​ទី ២ ១:៤–១១; គ. និង ស. ១៣១:៥–៦) » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការហៅ និង ការរើស​តាំង » scriptures.lds.org ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ដូច​នេះ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

« សមាជិក​សាសនាចក្រ​ទាំង​នោះ​ដែល​បាន​លះបង់​ខ្លួន​របស់​ពួកគេ​ទាំងស្រុង​ចំពោះ​ភាព​សុចរិត រស់នៅ​តាម​គ្រប់​ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះឱស​របស់​ព្រះ នោះ​នឹង​ធ្វើ​ឲ្យ ការហៅ និង ការរើសតាំង​របស់​ពួកគេ​បាន​ប្រាកដ​ឡើង ។ នោះ​ហើយ​ដែល​ពួកគេ​ទទួល​ពាក្យ​ព្យាករណ៍​ដ៏​ពិត​ជាង ដែល​មាន​ន័យ​ថា​ព្រះអម្ចាស់​ផ្សារភ្ជាប់​ភាព​តម្កើងឡើង​របស់​ពួកគេ​លើ​ពួកគេ ខណៈ​ដែល​ពួកគេ​មិន​ទាន់​នៅក្នុង​ជីវិត​នេះ​ម្ល៉េះ ។ ពេត្រុស​បាន​មាន​សង្ខេប​ដំណើរ​នៃ​ភាពសុចរិត​ដែល​ពួក​បរិសុទ្ធ​ត្រូវតែ​ធ្វើតាម​ដើម្បី​ធ្វើ​ឲ្យ​ការហៅ និង ការរើសតាំង​របស់​ពួកគេ​ត្រូវបាន​ប្រាកដ​ឡើង ហើយ​បន្ទាប់​មក ( សំដៅ​លើ​បទពិសោធន៍​របស់​លោក​នៅលើ​ភ្នំ​ប្រែរូប​ជាមួយ យ៉ាកុប និង យ៉ូហាន ) បាន​មាន​ប្រសាសន៍​ថា អ្នក​ទាំង​បី នាក់​នោះ​បាន​ទទួល​ពាក្យ​ព្យាករណ៍​ដ៏​ពិត​ជាង​នេះ ។ (ពេត្រុស​ទី ២ ១) ។

« យូសែប ស្ម៊ីធ បាន​បង្រៀន​ថា ៖ ‹ បន្ទាប់​ពី មនុស្ស​ម្នាក់​មាន​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ ប្រែចិត្ត​ពី​អំពើ​បាប​របស់​ខ្លួន ហើយ​បាន​ជ្រមុជទឹក​សម្រាប់​ការផ្តាច់បាប​ខ្លួន ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ( ដោយ​ការការដាក់ដៃ​លើ​ក្បាល ) ដែល​ជា​ព្រះ​ដ៏​ជា​ជំនួយ​ដំបូង​គេ បន្ទាប់​មក​ទុក​ឲ្យ​គាត់​បន្ត​បន្ទាបខ្លួន​ចំពោះ​ព្រះ ដោយ​ស្វែងរក​សេចក្តី​សុចរិត​ដោយ​អន្ទះសា ហើយ​រស់នៅ​តាម​គ្រប់​ទាំង​ព្រះបន្ទូល​នៃ​ព្រះ នោះ​មិន​យូរ​ប៉ុន្មាន​ព្រះអម្ចាស់​នឹង​មាន​បន្ទូល​ទៅ​គាត់​ថា កូនប្រុស សូម​ឯង​ទទួល​ភាព​តម្កើងឡើង​ចុះ ។ នៅពេល​ព្រះអម្ចាស់​បាន​ធ្វើការសាកល្បង​យ៉ាង​ខ្លាំង​ជាមួយ​គាត់ ហើយ​ឃើញ​ថាគាត់​សម្រេច​ចិត្ត​ដើម្បី​បម្រើ​ទ្រង់​គ្រប់​យ៉ាង នោះ​គាត់នឹង​ឃើញ​ថា​ការហៅ និង ការរើសតាំង​របស់​ខ្លួន​ត្រូវបាន​ប្រាកដ​ឡើង បន្ទាប់​មកវាគឺជាឯកសទ្ធិរបស់គាត់ដើម្បីទទួលព្រះ​ដ៏​ជា​ជំនួយ​ផ្សេង​ទៀត ។› ដើម្បី​ទទួល​ព្រះ​ដ៏​ជា​ជំនួយ​ផ្សេង​ទៀត គឺ​ដើម្បី​មាន​ព្រះគ្រីស្ទ​បង្ហាញ​អង្គ​ទ្រង់​ដល់​គាត់ ហើយ​ឃើញ​ពី​ទស្សនៈនិមិត្ត​នៃ​ភាព​អស់កល្ប​ជានិច្ច ។ [ការបង្រៀន​របស់​ព្យាការី​ យ៉ូសែប ស្ម៊ីធ ជ្រើសរើស​ចេញ​ដោយ យ៉ូសែប ហ្វីលឌិង ស៊្មីធ [ ឆ្នាំ ១៩៧៦ ] ទំព័រ ១៤៩–៥១ បាន​បន្ថែម​អក្សរ​ទ្រេត ] ។

« ដូច្នោះ ដូច​ព្យាការី​បាន​មាន​ប្រសាសន៍ ‹ ពាក្យ​ព្យាករណ៍​ដ៏ ពិត​ជាង មាន​ន័យពីមនុស្សដែលដឹងថាខ្លួនបានភ្ជាប់ទុក​ចំពោះ​ជីវិតដ៏នៅ​អស់កល្ប​ជានិច្ច​ដោយ​វិវរណៈ និង វិញ្ញាណ​នៃ​ការព្យាករណ៍ តាមរយៈ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ › ។ (គ. និង ស. ១៣១:៥) ។ អស់​អ្នក​ដែល​ពេញចិត្ត​នឹង​ព្រះអម្ចាស់​ត្រូវបាន​ការពារ​ចំពោះ​គ្រប់​រូបភាព​ទាំងអស់​នៃ​អំពើ​បាប និង ពាក្យត្មេះតិះដៀល លើកលែង​តែ​ពាក្យ​ត្មេះតិះដៀល​ប្រឆាំង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការបង្ហូរ​ឈាម​នៃ​ជន​ស្លូតត្រង់ ។ ភាព​តម្កើង​ឡើងរបស់​ពួកគេ​ត្រូវបាន​ធានា​ថា​ការហៅ និង ការរើសតាំង​ត្រូវបាន​ប្រាកដ​ឡើង ដោយសារ​ពួកគេ​បាន​ធ្វើតាម​ក្រឹត្យវិន័យ​របស់​ព្រះ​ដ៏​ពោរពេញ ហើយ​បាន​យក​ឈ្នះ​លោកិយ ។…

«…ដ្បិត​មាន​តែ​ព្យាការី ម្នាក់​គត់​ដែល​បាន​ទទួល​ការផ្សារភ្ជាប់​នេះ​លើ​លោក ។ ការណ៍​នេះ​ហើយ​ដែល​លោក​បាន​ដឹង​ថា ‹ តាមរយៈ​វិវរណៈ និង វិញ្ញាណ​នៃ​ការព្យាករណ៍ តាមរយៈ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ › នោះ​លោក​នឹង​ទទួល​ភាព​ជាព្រះ​នៅក្នុង​ជីវិត​បន្ទាប់ ។ ចំពោះ​ទ្រង់ ព្រះ​បាន​មាន​ព្រះបន្ទូល ៖ ‹ យើង​ជា​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ហើយនឹងបានដល់អ្នកដរាបដល់បំផុតលោក និង រហូត​ដល់​អស់​ភាពអស់កល្បជានិច្ចផង ដ្បិត​យើង​ប្រាកដ ជា​ភ្ជាប់​មក​លើ​អ្នក​នូវភាព​តម្កើង​ឡើង​របស់​អ្នក ហើយ​រៀបចំ​បល្ល័ង្ក​មួយ​សម្រាប់​អ្នក​នៅ​នគរ​នៃ​ព្រះវរបិតា​របស់​យើង​ជាមួយ​លោកអ័ប្រាហាំ ជាអយ្យកោ​របស់​អ្នក › (គ. និង ស. ១៣២:៤៩បាន​បន្ថែម​អក្សរ​ទ្រេត ) ។

« វា​គួរតែ​យល់​ច្បាស់​ថា​ពរជ័យ​ដ៏​ខ្ពស់​ទាំងនេះ គឺពុំ​មែន​ជា​ផ្នែក​នៃ​អាពាហ៍ពិពាហ៍សេឡេស្ទាល​ឡើយ ។ ‹ ពរជ័យ​ដែល​បាន​ប្រទាន​ដល់​គូស្វាមី​ភរិយា​នៅក្នុង​ការផ្សារភ្ជាប់​ជាមួយ អាពាហ៍ពិពាហ៍សេឡេស្ទាល​គឺ​នៅក្នុង​លក្ខខណ្ឌ​នៃ​ភាពស្មោះត្រង់​ដែល​បាន​មក​ពី​ការចូលរួម​ពីសំណាក់គូភាគី​នោះ › ។ (Doctrines of Salvation, ភាគ​ទី ២ ទំព័រ ៤៦–៤៧ ) » ( Mormon Doctrine កំណែ​លើក​ទី​២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ១០៩-១០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:៦ ។ « គឺ​គ្មាន​ផ្លូវ​ទេ​សម្រាប់​ឲ្យ​មនុស្ស​បាន​សង្គ្រោះក្នុងការល្ងង់ខ្លៅ » ។

នៅថ្ងៃ​ទី ៧ ខែ​មេសា ឆ្នាំ ១៨៤៤ ព្យាការី​យ៉ូសែប ស្ម៊ីធ ចែកចាយ​ទេសនាកថា​មួយ​នៅក្នុង​ពិធីបុណ្យ​សព​របស់​មិត្តភក្តិ​លោក​ឈ្មោះ ឃីង ហ្វូលែត ។ នៅក្នុង​ទេសនាកថា​នោះ​លោក​បាន​បង្រៀន​អំពី​តម្លៃ​នៃ​ចំណេះវិជ្ជា ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ចំណេះវិជ្ជា​សង្គ្រោះ​មនុស្ស ហើយ​នៅក្នុង​ពិភព​វិញ្ញាណ​គ្មាន​នរណា​អាច​ត្រូវបាន​តម្កើង​ឡើងឡើយ ប៉ុន្តែ​អាច​ត្រូវបាន​ទទួល​ចំណេះវិជ្ជា ។ ដូច្នេះ បើសិន​មនុស្ស​ម្នាក់​ដែល​ពុំ​ស្តាប់​តាម​ព្រះបញ្ញត្តិ នោះ​គាត់​នឹង​រស់នៅ​ដោយ​គ្មាន​សេចក្តី​សង្គ្រោះ​ហើយ ។ បើសិន​មនុស្ស​ម្នាក់​មាន​ចំណេះវិជ្ជា នោះ​គាត់​អាច​ត្រូវបាន​សង្គ្រោះ » (The King Follett Sermon » Ensign, ខែ ឧសភា ឆ្នាំ ១៩៧១ ទំព័រ ១៥ ) ។