ថ្នាក់​សិក្ខាសាលា
មេរៀន​ទី១៥ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៦៦-៦៧, គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦-៧


មេរៀនទី១៥

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៦៦-៦៧; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦-៧

បុព្វកថា

នៅ​ដើម​និទារឃរដូវ ឆ្នាំ១៨២៩ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួលអារម្មណ៍​ជម្រុញមួយ​យ៉ាង​ខ្លាំង​អំពី​ការ​បកប្រែ​នៃ​ព្រះគម្ពីរមរមន ។ លោក​បាន​ឃើញ​ថា ពេលវេលា​របស់លោក​ដើម្បី​ធ្វើការ​បកប្រែ​គឺ​មាន​ពេលកំណត់យ៉ាង​ខ្លាំង ដោយ​សារ​លោក​ចាំបាច់ត្រូវ​ធ្វើ​ការ​ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​លោក ។ បងប្រុស​របស់ អិមម៉ា និង យ៉ូសែប ឈ្មោះ សាំយូអែល បាន​ជួយ​ធ្វើ​ជា​ស្មៀន​ប៉ុន្តែ​ពួកគេ​ពុំ​អាច​សរសេរ​ឲ្យ​លោក​ពេញ​ម៉ោង​ទេ ។ យ៉ូសែប​បាន​មាន​ផ្ទាំង​ចំណារ​អស់រយៈពេល​ច្រើន​ជាង​មួយ​ឆ្នាំ​កន្លះ ព្រមជាមួយ​នឹង​ការ​បាត់​ឯកសារ​សរសេរ​ដោយដៃ​ចំនួន ១១៦ ទំព័រ នោះ​លោក​មាន​តែ​ពីរបី​ទំព័រ​ប៉ុណ្ណោះ​នៃ​ឯកសារ​ដែល​បាន​បកប្រែ​ហើយ​នោះ ។ យ៉ូសែប​បាន​អធិស្ឋាន​ទូល​សូម​ព្រះអម្ចាស់ឲ្យ​បញ្ជូន​នរណា​ម្នាក់​ដែល​អាច​ជួយលោក​នៅក្នុង​កិច្ចការ​បកប្រែ ។ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​អធិស្ឋាន​របស់​យ៉ូសែប នោះ​ព្រះអម្ចាស់​បាន​បញ្ជូន​អូលីវើរ ខៅឌើរី ឲ្យមក​ធ្វើ​ជា​ស្មៀន​ ។

វិវរណៈ​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦ និង ត្រូវ​បាន​ផ្ដល់​ឲ្យ​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ការ​មកដល់​របស់ អូលីវើរ ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦ មាន​នូវ​ការ​ប្រឹក្សា​ដល់​អូលីវើរ ស្ដីអំពី​តួនាទី​របស់លោក នៅក្នុងកិច្ចការ​របស់ព្រះអម្ចាស់ ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧ មាន​នូវ​កំណែថ្មី​នៃ​ការ​សរសេរ​មួយចំនួន​ដែល​បាន​បកប្រែ​រួច​ដោយ យ៉ូហាន ដែល​បង្រៀន​ថា ព្រះអម្ចាស់ បាន​ប្រទាន​តាម​បំណង​របស់ យ៉ូហាន ជា​សិស្ស​ដ៏​ជា​ទីស្រឡាញ់ ដែល​ចង់​នៅរស់ និង​នាំ​ព្រលឹង​ជាច្រើន​មក​កាន់​ព្រះយេស៊ូវ​គ្រីស្ទ រហូត​ដល់​ការ​យាង​មកជា​លើក​ទីពីរ ។

យោបល់​សម្រាប់ការ​បង្រៀន

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៦៦-៦៧; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:១–៩ ។

អូលីវើរ ខៅឌើរី បាន​ក្លាយ​ជា​ស្មៀនរបស់ យ៉ូសែប ស៊្មីធ

សូម​គូរ​រូប អំពូលភ្លើង និង ព្រះអាទិត្យ​រះ នៅលើ​ក្ដារខៀន ។

រូបភាព
គំនូ​​អំពូលភ្លើង
រូបភាព
គំនូ​ព្រះអាទិត្យ
  • តើ​ការ​បើក​អំពូលភ្លើង​ឲ្យភ្លឺ ខុសគ្នា​ពី​ការ​មើល​ព្រះអាទិត្យ​រះ​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​នឹង​ផ្ដល់​យោបល់​ផ្សេងៗ​គ្នា​ជាច្រើន ប៉ុន្តែ​សូម​ចង្អុល​បង្ហាញ​ថា មួយ អ្នក​មើល​ឃើញ​ពន្លឺភ្លាមៗ ហើយ​មួយ​ទៀត អ្នក​មើល​ឃើញ​វា​បន្ដិចម្ដងៗ ) ។

សូម​ពន្យល់​ថា អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ប្រើ​ភាព​ស្រដៀងគ្នា​ដើម្បី​បង្រៀន​អំពី​វិវរណៈ​ផ្ទាល់​ខ្លួន ។ លោក​បាន​បង្រៀន​ថា ពេល​ខ្លះ​វិវរណៈ​កើត​ឡើង « ភ្លាមៗ ទាំងស្រុង និង​តែម្ដង​ក្នុង​ពេល​តែ​មួយ [ ដូចជា​ការ​បើក​ភ្លើង​នៅ​ក្នុង​បន្ទប់​ងងឹត​ដូច្នោះ​ដែរ ] ។ …[ ប៉ុន្ដែ ] ជាញឹក​ញាប់បំផុត វិវរណៈ​កើត​មាន​មក​ច្រើន​ឡើងៗ​​តាម​ពេលវេលា » ( The Spirit of Revelation, » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១១,ទំព័រ ៨៨ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​គ្រា​នានា​ដែលព្រះអម្ចាស់​បាន​ឆ្លើយតប​ការ​អធិស្ឋាន​របស់ពួកគេ​ភ្លាមៗ និង​គ្រា​ដែល​ទ្រង់​បាន​ឆ្លើយ​ដោយ​សន្សឹមៗ ។ នៅពេល​ពួកគេ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦ នៅថ្ងៃ​នេះ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​សេចក្ដីពិត ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ថា ពេលណា​ព្រះ​កំពុង​ប្រទានវិវរណៈដល់ពួកគេ ។

ដើម្បីជួយសិស្ស​យល់​អំពី​បរិបទ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​វិវរណៈនេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ឮៗ​នូវ​កថាកណ្ឌ​ទីមួយ​នៃ​បុព្វកថា​មេរៀន​នេះ ។ បន្ទាប់​មក​អញ្ជើញ​សិស្ស​ទាំងអស់​ឲ្យ​អាន យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៦៦–៦៧ ដោយ​ស្ងៀម​ស្ងាត់ ហើយ​ប្រាប់​ពីរបៀប​ដែលព្រះវរបិតាសួគ៌ បានជួយ​យ៉ូសែប នៅក្នុងកិច្ចខិតខំ​របស់លោក​ដើម្បី​បកប្រែ​កាន់​តែ​ឆាប់​ដោយ​របៀប​ណា ។

  • តើ​ព្រះអម្ចាស់​បាន​ធ្វើ​អ្វីខ្លះ នៅក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ទូលអង្វរ​របស់ យ៉ូសែប សូម​មនុស្ស​ម្នាក់​មក​ជួយ​ដល់​ការ​បកប្រែ​របស់​លោក​នោះ ?

បន្ទាប់​ពី​សិស្ស​រាយការណ៍​នូវ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ សូម​ពន្យល់​ថា អូលីវើរ ខៅឌើរី បានមក​ពី ប៉ាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក មានចម្ងាយ​ជាង ២២៥ គីឡូម៉ែត្រ ដើម្បី​មកជួប​នឹង​យ៉ូសែប នៅ​ភូមិ ហាម៉ូនី រដ្ឋ ផែនសិលវេញ៉ា ( សូមមើល ផែនទី​ប្រវត្តិសាស្ត្រ​សាសនាចក្រ ផែនទី ទី១ « សហរដ្ឋ​ប៉ែក​ឦសាន » ) ហើយ​ថា​លោក​បាន​មកដល់​នៅ​ពីរបីថ្ងៃ​ក្រោយ​ពេល យ៉ូសែប បាន​អធិស្ឋាន​សុំ​ជំនួយ ។

សូម​ពន្យល់​ថា នៅ​មិន​យូរប៉ុន្មាន​បន្ទាប់ពី អូលីវើរ​បាន​ធ្វើ​ជា​ស្មៀន​របស់​យ៉ូសែប នោះ​យ៉ូសែប បាន​ទទួលវវិរណៈ​មួយ​ដែល​ព្រះអម្ចាស់​មានបន្ទូល​ទៅ​អូលីវើរ ។ វិវរណៈ​នេះ​បាន​ថ្លែង​ពី​បំណង​របស់អូលីវើរ ហើយ​ជាក់​ស្ដែង​បាន​ឆ្លើយ​សំណួរ ដែល​គាត់​បានអធិស្ឋាន​ប៉ុន្តែ​ពុំ​បាន​បង្ហាញ​ប្រាប់​ដល់​យ៉ូសែប ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៥–៦, ៨ដោយ​ស្ងៀម​ស្ងាត់ ហើយ​រកមើល​ការ​បង្ហាញ​ដែល​ព្រះអម្ចាស់ បាន​ដឹង​ពី​បំណង​ប្រាថ្នា​របស់​អូលីវើរ ។

  • តើ​ខគម្ពីរ​ទាំងនេះ និង​កិច្ចកិតខំ​របស់​អូលីវើរ ដើម្បី​ធ្វើ​ដំណើរ ២២៥ គីឡូម៉ែត្រ​មក​ជួយ​យ៉ូសែប ស្ម៊ីធ ប្រាប់​យើង​អំពី អូលីវើរ​យ៉ាង​ណា​ខ្លះ ?

កំណត់ចំណាំ ៖ ខ១-៩ ត្រូវ​បានកើត​មានម្ដងទៀតនៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា១១ ជា​វិវរណៈ​មួយដែល​និយាយ​ចំៗ​ទៅ​ហៃរ៉ុម ស្ម៊ីធ ហើយ​នឹង​ពិភាក្សា​បន្ថែម​នៅក្នុង​មេរៀន​នោះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១០–២៤

ព្រះអម្ចាស់ អះអាង​ដល់​អូលីវើរ ខៅឌើរី អំពី​សេចក្ដីពិត​ពេញលេញ​នៃ​កិច្ចការនោះ

សូម​ឲ្យ​សិស្ស​ពិចារណាពី​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​ធ្លាប់​បាន​ទទួលចម្លើយ​មួយ​មកពីព្រះ ហើយ​ក្រោយ​មក​ជួប​នឹង​កង្វល់ ឬ​ការ​ច្របូកច្របល់​អំពី​ចម្លើយ​នោះ​ឬ​ទេ ? ( សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់​គេ ។ អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​មួយ​របស់​អ្នកផ្ទាល់​ផង​ដែរ ។ សូម​រំឮក​សិស្ស​ថា បទពិសោធន៍​មួយចំនួន គឺ​ពិសិដ្ឋ ឬ​ផ្ទាល់ខ្លួន​ណាស់ ពុំ​គួរ​ចែក​ចាយទេ ) ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:១០–១៣ ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់ បាន​ប្រាប់​ដល់​អូលីវើរ ខៅឌើរី ថា អូលីវើរ មានអំណោយ​ទាន​មួយ​នៃ​វិវរណៈ ។ សូម​អញ្ជើញសិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:១៤–១៧, ២០​ដោយ​ស្ងៀម​ស្ងាត់ រកមើល​អ្វី​ដែល​ព្រះអម្ចាស់ បាន​បង្រៀន​ដល់​អូលីវើរ អំពី​ការ​ទទួល និងការ​ស្គាល់​វិវរណៈ ។

  • តើ​សេចក្ដីពិត​អ្វី ដែល​ព្រះអម្ចាស់​បង្រៀនដល់ អូលីវើរ អំពី​ការ​ទទួល និងការ​ស្គាល់​វិវរណៈ​នោះ ?

សិស្ស​អាច​ប្រាប់​នូវ​គោលការណ៍ដូច​ខាង​ក្រោម ។ អ្នកអាច​សរសេរ​វា​នៅលើ​ក្ដារខៀន នៅពេល​សិស្ស​ប្រាប់​ ។ អ្នក​ក៏​អាច​ឲ្យ​យោបល់​ដល់​សិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា ដែល​មានអត្ថន័យ​ចំពោះ​ពួកគេ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ផងដែរ ។

នៅពេល​យើង​ស្វែង​រក​ចម្លើយ​មកពី​ព្រះវរបិតាសួគ៌ នោះ​ទ្រង់​នឹង​ប្រទាន​ដល់​យើង​នូវការ​ណែនាំ ។

ព្រះអម្ចាស់ នឹង​បំភ្លឺ​គំនិត​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។

ព្រះ​ដឹង​ពីគំនិត និង​បំណង​នៃ​ដួងចិត្ត​របស់​យើង ។

នៅពេល​យើង​បាន​ទទួលវិវរណៈ នោះ​យើង​គួរ​តែ​រក្សា​វា​ទុក​នៅក្នុង​ដួងចិត្ត​របស់​យើង ។

  • ហេតុអ្វី​ក៏​វា​សំខាន់​សម្រាប់​យើង ដើម្បី​ដឹង​ថា ព្រះអម្ចាស់​ស្ដាប់ឮ និង​ឆ្លើយ​តបចំពោះការ​អធិស្ឋាន​របស់​យើង ?

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា ដែល​ថា ព្រះអម្ចាស់ នឹង « បំភ្លឺ » ដល់គំនិត​របស់​យើង​នោះ ? ( អ្នក​អាច​ពន្យល់​ថា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះ​ព្រះ​អម្ចាស់ នឹង​ប្រទាន​គំនិត និង​ការ​យល់​ដឹង​មកដល់​យើង ) ។

  • ហេតុអ្វី​ក៏​វាសំខាន់​ដើម្បីដឹង​ថា មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​ដឹង​ពី​គំនិត និង​បំណង​ប្រាថ្នានៃ​ដួងចិត្ត​របស់​យើង ?

  • តើ​អ្នក​គិត​ថា វាមានន័យយ៉ាង​ណា ដើម្បី « រក្សា » ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នោះ ? ( ដើម្បីសិក្សា ពិចារណា និង​ធ្វើ​នូវ​រឿង​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បើក​សម្ដែង និង​មានទំនុកចិត្ត​ទៅលើ​វិវរណៈ​ដែល​យើង​បាន​ទទួល ) ។

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:២១–២៤ ឲ្យឮៗ ហើយ​សុំសិស្ស​ឲ្យ​ស្វែងរក​របៀប​ផ្សេងទៀត​ដែលព្រះអម្ចាស់​បាន​ទំនាក់ទំនង​នឹង​យើង ។

  • តើ​យើង​អាច​រៀន​មកពី​ខទាំង​នេះ​អ្វីខ្លះ អំពី​របៀប​ផ្សេងទៀត​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​យើង​នោះ ? ( ព្រះអម្ចាស់ មានបន្ទូល​នូវភាព​សុខសាន្ដ​ដល់​គំនិតយើង ជា​សាក្សី​មួយ​អំពី​សេចក្ដីពិត ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​គូសចំណាំឃ្លា « ភាព​សុខសាន្ដ​ដល់គំនិត​របស់​អ្នក » [ គ. និង ស. ៦:២៣ ] ) ។

  • ចេញ​មកពី​បទពិសោធន៍​របស់អ្នក តើ​អ្នក​មានអារម្មណ៍​យ៉ាង​ណា ដែល​ព្រះអម្ចាស់​មានបន្ទូលពី​សេចក្ដីសុខសាន្ដ​កើត​មាន​ក្នុង​គំនិត​យើង​នោះ ?

ដើម្បី​ជួយសិស្ស​ឲ្យ​កាន់​តែ​យល់​អំពី​របៀបដែល​វិវរណៈ​មាន​មកកាន់​ពួកគេ សូម​ចង្អុល​បង្ហាញ​ថា ការ​ទទួល​ស្គាល់​ពេល​ដែល​ព្រះអម្ចាស់​កំពុង​មាន​បន្ទូល​មក​កាន់​យើង ពេលខ្លះអាច​មានការ​លំបាក សូម​ពន្យល់​ថា អែលឌើរ បែដណា បាន​ប្រាប់​ពី​ភាព​ស្រដៀងគ្នា​នៃ​ព្រះអាទិត្យរះ​ទៅដល់​កម្រិត​មួយ​ទៀត ដើម្បី​បញ្ជាក់​បន្ថែម​ឲ្យ​ច្បាស់ អំពី​របៀប​ទំនាក់ទំនង​មកពី​ព្រះ​ដែលកើតមានជា​ញឹកញាប់នោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« ពេល​ខ្លះ ព្រះអាទិត្យ​រះ​នៅពេល​ព្រឹក​មួយ ដែលមាន​ពពក​ច្រើន ឬ​ចុះអ័ព្ទ ។ ដោយសារ​តែ​អាកាស​ធាតុ​មិនល្អ ការ​ទទួលបាន​ពន្លឺ​គឺ​មានភាព​លំបាក​ជាង ហើយ​ការប្រាប់​ដោយត្រឹមត្រូវអំពី​ពេល​ដែល​ព្រះអាទិត្យ​រះលើ​មេឃ គឺ​ពុំ​អាច​ធ្វើ​ទៅបាន​ទេ ។

« ស្រដៀងគ្នា​នឹង​នេះ​ដែរ ភាគ​ច្រើន​យើង​ទទួលបាន​វិវរណៈ​ដោយ​ពុំ​បាន​ដឹង​ពី​របៀប ឬ ពេលវេលា​ដែល​យើង​ទទួលបាន​វិវរណៈ​នោះ​ទេ » ( « The Spirit of Revelation, » ទំព័រ ៨៩ ) ។

  • តើ​ពេល​ខ្លះ​យើង​មើល​រំលង ឬ​បដិសេធ​ចម្លើយ​របស់ព្រះអម្ចាស់​ចំពោះ​ការ​អធិស្ឋាន​របស់យើងយ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​នឹង​ផ្ដល់​ឱវាទអ្វីខ្លះ ដល់នរណា​ម្នាក់​ដែល​ចង់​រៀនឲ្យ​ស្គាល់​ថា ពេលណា​ព្រះអម្ចាស់​កំពុង​មានបន្ទូល​ទៅ​កាន់ពួកគេ​ឲ្យ​បាន​កាន់​តែ​ប្រសើរនោះ ?

សូម​ពន្យល់​ថា វាពុំមាន​ទេ រហូត​ទាល់តែ​បន្ទាប់ពី​វិវរណៈនេះ ត្រូវ​បាន​ទទួល ដែល​អូលីវើរ បាន​ប្រាប់​យ៉ូសែប អំពី « យប់ » ដែល​ព្រះអម្ចាស់​បាន​សំដៅទៅ នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:២២ ។ សូម​អញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន​នូវ​អ្វី​ដែល​ព្យាការី យ៉ូសែប បាន​រៀន​បន្ទាប់​ពី​ការ​ទទួល​វិវរណៈ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« បន្ទាប់ពី​យើង​បាន​ទទួលវិវរណៈ​នេះ អូលីវើរ ខៅឌើរី បាន​ថ្លែង​មក​កាន់​ខ្ញុំ​ថា បន្ទាប់ពី​គាត់​បាន​ទៅ​រក​ឪពុក​ខ្ញុំដើម្បីរស់​នៅក្នុង​ផ្ទះ​របស់​គាត់ បន្ទាប់មក គ្រួសារ​ខ្ញុំ បាន​ទំនាក់ទំនង​នឹង​គាត់​អំពី​ខ្ញុំ​ដែលមាន​ផ្ទាំង​ចំណារ ហើយ​នៅ​យប់​មួ​យ​បន្ទាប់ពី​គាត់​ចូល​ដេក​នៅលើ​គ្រែ គាត់​បាន​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​ដើម្បី​ដឹង បើ​រឿង​ទាំង​នេះ គឺ​ពិត​ដូច្នោះ​មែន រួច​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​គាត់​ថា វា​ពិត​មែន ប៉ុន្តែ​គាត់​បាន​ទុក​រឿង​នោះ​ជា​សម្ងាត់​បំផុត ហើយ​ពុំ​បា្រប់​ទៅ​នរណា​ម្នាក់ទេ ដូច្នេះ​បន្ទាប់ពី​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ នោះ​គាត់​បាន​ដឹង​ថា កិច្ចការនេះ​គឺ​ពិត​មែន ដោយ​សារ​គ្មាន​មនុស្ស​ណា បាន​ដឹង​អំពី​រឿង​ដែល​បាន​ប្រាប់​នៅ​ក្នុង​វិវរណៈ​ទេ ក្រៅពីព្រះ និង​ខ្លួនគាត់​ផ្ទាល់ប៉ុណ្ណោះ » ( History of the Church១:៣៥ ) ។

ចួរ​អញ្ជើញ​សិស្សឲ្យ​នឹក​គិតពី​គ្រា​ដែល​ព្រះ​បាន​បំភ្លឺ​គំនិត​របស់ពួកគេ ឬ​ផ្ដល់​ភាព​សុខសាន្ដ​ដល់ពួកគេ ។ សូម​ពិចារណាពីការ​​អញ្ជើញពួកគេឲ្យ​សរសេរ​ទុក​ពី​ការ​ចងចាំ​មួយចំនួន​ទាំង​នេះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ទុកចិត្ត​ទៅលើ​វិវរណៈ​ផ្ទាល់ខ្លួន កាល​ដែល​ពួកគេ​បាន​ទទួល​កាល​ពី​អតីតកាលមក​នោះ ។ សូម​ពន្យល់​ថា នៅមេរៀន​ពីរ​ក្រោយ​ទៀត នឹង​ជួយពួកគេ​រៀន​ស្គាល់​អំពីចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់ពួកគេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:២៥–៣៧

ព្រះអម្ចាស់ បាន​ប្រឹក្សា​ដល់​យ៉ូសែប និង​អូលីវើរ ឲ្យ​បកប្រែ ហើយ​កុំ​សង្ស័យ ឬ​ខ្លាច​ឡើយ

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:២៥–៣១ ដោយ​ពន្យល់​ថា ព្រះអម្ចាស់ បាន​ប្រាប់ដល់​អូលីវើរ​ថា បើលោក​មាន​បំណង នោះ​លោកអាច​មានអំណោយទាន​នៃ​ការ​បកប្រែ ហើយ​ឈរ​ជាមួយ​យ៉ូសែប ធ្វើជា​សាក្សីទីពីរ​អំពី​ព្រះគម្ពីរមរមន ។

  • បើ​អ្នក​ជា​អូលីវើរ​វិញ តើ​អ្នក​នឹង​មានអារម្មណ៍​យ៉ាង​ណា ពេល​អ្នក​បាន​ឮ​ពីការ​ទទួលខុស​ត្រូវ ដែលព្រះអម្ចាស់​ដាក់​មក​លើ​អ្នក​ដូច្នេះ ?

សូម​ឲ្យ​សិស្ស​គិត​អំពី​គ្រា​នានា ពេល​ពួកគេ​មាន​អារម្មណ៍​សង្ស័យ ឬ​ភ័យខ្លាច​អំពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ពួកគេ​ធ្វើ ។ សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៣២–៣៧ ដោយ​ស្ងៀមស្ងាត់ ហើយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ទូន្មាន​ដល់​យ៉ូសែប និង​អូលីវើរ ឲ្យ​យក​ឈ្នះ​លើ​ការសង្ស័យ និង​ការភ័យ​ខ្លាច ពេល​ពួកលោក​បន្ត​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

  • តើសេចក្ដីពិត ឬ​គោលការណ៍​អ្វីខ្លះ ចេញមកពី​ការ​ប្រឹក្សា​នេះ ដែលយើងអាច​អនុវត្ត​នៅក្នុង​ជីវិត​បាន ? ( សិស្ស​អាច​ផ្ដល់​យោបល់​អំពី​គោលការណ៍​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​គូសចំណាំ​ថា នៅពេល​យើង​មើល​ទៅព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​យកឈ្នះ​លើ​ការ​សង្ស័យ និង​ភាពភ័យ​ខ្លាច ) ។

  • តើ​គំរូ​មួយចំនួន​អំពី​របៀប​ដែល​មនុស្ស​ម្នាក់ អាច​មើល​ទៅព្រះគ្រីស្ទ​នៅគ្រប់​គំនិត​មាន​អ្វីខ្លះ ?

សូម​អញ្ជើញសិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែលពួកគេ​មាន នៅពេល​ចំណេះ​ដឹង​របស់ពួកគេ​អំពី​ព្រះអង្គសង្គ្រោះ បានជួយ​ពួកគេ​យកឈ្នះ​លើ​ការ​សង្ស័យ ឬ​ភាព​ភ័យខ្លាច ។ អ្នក​ក៏​អាចចង់​ចែកចាយ​ពី​បទពិសោធន៍​មួយ​របស់​អ្នក​ដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧

យ៉ូហាន​ជាទីស្រឡាញ់ ត្រូវ​បាន​សន្យា​ថា លោក​នឹង​រស់នៅ ហើយ​នាំ​ព្រលឹង​ជាច្រើន​មក​កាន់​ព្រះគ្រីស្ទ រហូត​ដល់​ការ​យាង​មក​ជា​លើក​ទីពីរ

កំណត់ចំណាំ ៖ គ្មាន​អ្វី​ត្រូវ​បាន​បើក​បង្ហាញ​អំពី​កិច្ចការ​បម្រើដ៏ជាក់លាក់​របស់​យ៉ូហាន ជា​តួអង្គ​ប្រែរូប​នោះទេ ។ សូម​កុំ​ប៉ាន់ស្មាន​អំពី​កន្លែង ឬ​កិច្ចការ​សម្រេច​របស់​យ៉ូហាន​នោះ​ឡើយ ។

សូម​ពន្យល់​ថា ពេល​មួយ នៅអំឡុង​ខែមេសា ឆ្នាំ១៨២៩ ខណៈដែល អូលីវើរ កំពុង​ជួយ​យ៉ូសែប ជាមួយនឹង​ការ​បកប្រែ នោះ​លោក និង​យ៉ូសែប បាន​មាន « គំនិត​ផ្សេង​មួយ… អំពី​ដំណើរ​រឿង​របស់​យ៉ូហាន ជា​សាវក ដែល​បាន​ប្រាប់​នៅក្នុង​គម្ពីរ​សញ្ញា​ថ្មី [ សូមមើល យ៉ូហាន ២១:២០–២៣ ]… ថា​តើ​លោក​ស្លាប់ ឬ​លោក​បន្ដ [ នៅរស់ ] » ( Histories, Volume១:១៨៣២–១៨៤៤,វ៉ុលទី១ នៃ the Histories series ofThe Joseph Smith Papers[ ឆ្នាំ ២០១២ ], ទំព័រ ២៨៤ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧:១–៣ដើម្បី​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​បស់ យ៉ូសែប និង អូលីវើរ ។ ( បើសិស្ស​មាន​ការ​ពិបាក​ក្នុង​ការ​ប្រាប់​ចម្លើយ អ្នក​អាច​ផ្ដល់​យោបល់​ថា ពួកគេ​អាន​កណ្ឌ​សង្ខេប​សម្រាប់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧:១–៣ ) ។

សេចក្តី​អធិប្បាយនិង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១៤-១៥ ។ ការ​ទទួល​ស្គាល់​ចម្លើយ​ចំពោះការអធិស្ឋាន

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​អំពី​តម្រូវការ​សម្រាប់អធិស្ឋាន និង​របៀប​ដើម្បី​ស្គាល់​ចម្លើយ​មកពី​ព្រះ​ថា ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« ការ​ទទួលស្គាល់​ចម្លើយ​ចំពោះការ​អធិស្ឋាន អាច​ពេល​ខ្លះ​មាន​ការ​លំបាក​ខ្លាំង​ណាស់ ។ ពេល​ខ្លះ យើង​ពុំឈ្លាសវៃ​បាន​ព្យាយាម ដើម្បី​ប្រឈមមុខ​នឹង​ជីវិត ដោយ ការ​ពឹងផ្អែក​លើ​បទពិសោធន៍ និង សមត្ថភាព​ផ្ទាល់​ខ្លួនឡើយ ។ យើង នឹងឈ្លាសវៃជាង បើ យើង ស្វែងរក តាមរយៈ ការអធិស្ឋាន និង ការ បំផុសគំនិត ពីព្រះ ដើម្បី ដឹង នូវ អ្វី ដែល ត្រូវ ធ្វើ ។ ការគោរពប្រតិបត្តិ របស់ យើង ធានាថា នៅពេលណាត្រូវការ នោះ យើង អាច សក្ដិសម ចំពោះ អំណាច ដ៏ ទេវភាព ដើម្បី សម្រេច នូវគោលបំណង ដ៏ បំផុសគំនិតមួយ ។

« ក៏​ដូចជា​យើង​រាល់គ្នា​ជាច្រើន​ដែរ អូលីវើរ ខៅឌើរី ពុំ​បាន​ស្គាល់​ពី​ភស្ដុតាង​នៃ​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន ដែល​បាន​ផ្ដល់​រួចហើយ​ពី​ព្រះអម្ចាស់​នោះ​ទេ ។

« បើ​អ្នក​មានអារម្មណ៍​ថា ព្រះ​ពុំ​ឆ្លើយ​តប​ចំពោះ​ការ​អធិស្ឋាន​របស់​អ្នកទេ នោះ​សូម​ពិចារណា​ចំពោះបទគម្ពីរ​ទាំងនេះ [ គ. និង ស. ៦:១៤–១៥ បន្ទាប់មក​រកមើល​ភស្ដុតាង​នៅក្នុងជីវិត​របស់អ្នក​ដោយ​ប្រុងប្រយ័ត្ន​ដែល​ទ្រង់​អាច​នឹង​ឆ្លើយ​ដល់​អ្នក​រួច​ហើយ » ( How to Obtain Revelation and Inspiration for Your Personal Life, » Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១២, ទំព័រ ៤៧ ) ។

អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​នូវ​គំនិត​ស្ដីអំពី​របៀប​ដើម្បី​ទទួលស្គាល់​វិវរណៈ​ផ្ទាល់ខ្លួនថា ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« យើង​អាច​នឹង​ពុំ​ដែល​ឃើញ​ពួកទេវតា ពុំ​ដែល​ឮ​សំឡេង​ពី​ស្ថានសួគ៌ ឬ​ទទួល​អារម្មណ៍​ខាង​វិញ្ញាណ​ដ៏​ខ្លាំងក្លា​ទេ ។… ប៉ុន្តែ​នៅពេល​អ្នក​គោរព​សេចក្ដីសញ្ញា​របស់​យើង ហើយ​រក្សា​បទបញ្ញត្តិ នៅពេល​យើង​ព្យាយាម​កាន់​តែ​ខ្ជាប់ខ្ជួន​ដើម្បីធ្វើ​ល្អ និង​ដើម្បី​កាន់​តែ​បាន​ល្អ​ប្រសើរ នោះ​យើង​អាច​ដើរ​ដោយមាន​ទំនុកចិត្ត​ថា ព្រះ​នឹង​ដឹកនាំ​ជំហាន​របស់​យើង ។…

« … ពេល​ខ្លះ ព្រះវិញ្ញាណនៃ​វិវរណៈអាចកើត​មាន​ភ្លាមៗ ឬ​ដោយ​ប្រពលភាព​ពេល​ខ្លះទៀត​អាច​នឹង​មានដូចជាប្រាស្នា និង​បន្ដិចម្ដងៗ ហើយ​ជា​ញឹកញាប់​ដោយខ្សោយ​បំផុត ដែល​សូម្បីតែ​មនសិការ​ផងរបស់អ្នកពុំដឹងផង ។ ប៉ុន្តែមិន​ថា​ដោយ​គំរូ​ណា​ទេ ដោយហេតុនោះ ពរជ័យ​នេះ​ត្រូវ​បាន​ទទួល ពន្លឺ​ដែល​វា​ផ្ដល់​ឲ្យ នឹង​បំភ្លឺ ហើយ​ពង្រីក​ព្រលឹង​របស់អ្នក បំភ្លឺ​ការ​យល់​ដឹង​របស់អ្នក ( សូមមើល អាលម៉ា ៥:៧៣២:២៨ហើយ​ដោយ​ចំៗ រួច​ការ​ពារអ្នក និង​គ្រួសារ​អ្នក » ( The Spirit of Revelation » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៩០ ) ។