ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២១ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៧


មេរៀន​ទី ២១

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧

បុព្វកថា

ខណៈ​ពេល​ដែល​ យ៉ូសែប ស្ម៊ីធ កំពុង​​បកប្រែ​ព្រះគម្ពីរមរមន លោក​បាន​រៀន​ថា សាក្សីបីនាក់ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មើល​ផ្ទាំង​ចំណារ ( សូមមើល នីហ្វៃទី ២ ២៧:១២–១៤; អេធើរ ៥:២–៤; គ. និង ស. ៥:១១–១៥, ១៨ ) ។ នៅពេល អូលីវើរ ខៅឌើរី និង​ដាវីឌ វិតមើរ បាន​ដឹង​អំពី​រឿងនេះ ពួកលោកទាំងពីរនាក់ បាន​ទទួល​អារម្មណ៍នៃ​​បំណង​ប្រាថ្នា​ដ៏បំផុស​គំនិត​មួយ ដើម្បី​ធ្វើជា​សាក្សី ។ ពីមុន​ហេតុការណ៍​នេះ ព្រះអម្ចាស់ បាន​មានបន្ទូលថា បើ​ម៉ាទីន ហារិស ចេះ​បន្ទាបខ្លួន និង គោរព​ប្រតិបត្តិល្មម​​គ្រប់គ្រាន់ នោះ​គាត់​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មើលឃើញ​ផ្ទាំង​ចំណារ ( សូមមើល គ. និង ស. ៥:២៣–២៨ ) ។ អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង ម៉ាទីន ហារិស បាន​សុំ​ដល់ព្យាការី​ឲ្យ​សួរ​ដល់​ព្រះអម្ចាស់ ថាតើពួកគេ​នឹង​អនុញ្ញាត​ឲ្យ​មាន​ឱកាស​នេះឬទេ ។ ព្រះអម្ចាស់ បានបញ្ជាក់ថា បុរស​ទាំងបីនាក់នេះ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មើល​ផ្ទាំង​ចំណារ ហើយ​នឹង​វត្ថុផ្សេងៗ​ទៀត បើ​ពួកគេ​អនុវត្ត​សេចក្ដីជំនឿ​ល្មម​គ្រប់គ្រាន់ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:១-២

ព្រះអម្ចាស់ ប្រាប់​ដល់អូលីវើរ ខៅឌើរី និង​ ដាវីឌ វិតមើរ និង ម៉ាទីន ហារិស ថា​បើ​ពួកគេ​មាន​សេចក្ដីជំនឿ​ល្មម​គ្រប់គ្រាន់ នោះ​ពួកគេ​នឹង​អនុញ្ញាត​ឲ្យ​មើលឃើញ​ផ្ទាំងចំណារ និង​វត្ថុ​ពិសិដ្ឋ​ដទៃទៀត ។

នៅ​លើ​ក្ដារខៀន សូម​សរសេរ​លេខ ១ ដល់លេខ ៥ បញ្ឈរពីលើចុះក្រោម ។ សូម​សរសេរ ផ្ទាំង​ចំណារ​មាស នៅជិត​នឹង​លេខ ១ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យកត់ត្រានូវ​ចំនួនលេខក្នុង​បញ្ជី​ នោះ​ចូល​​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ សូម​ឲ្យ​សិស្ស​បំពេញ​ក្នុងបញ្ជី​នោះ ដោយ​សរសេរ​នូវ​វត្ថុផ្សេង​ទៀត ដែល​សាក្សី​បីនាក់​បាន​មើលឃើញ នៅពេល​មរ៉ូណៃ​បាន​បង្ហាញ​ផ្ទាំង​ចំណារ​ដល់​ពួកលោក ។ បន្ទាប់ពី​ឲ្យ​ពេល​ល្មម​គ្រប់គ្រាន់ សូម​សួរ​ដល់សិស្ស​ឲ្យ​ប្រៀបធៀប​បញ្ជី​របស់ពួកគេ​ជាមួយ​នឹង​វត្ថុ​ដែលមាន​ប្រាប់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៧:១ ។

  • តើ​វត្ថុណា​ខ្លះ ដែល​មានប្រាប់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៧:១ ដែល​អ្នក​ចង់​មើល​ឃើញ​បំផុត ? ហេតុអ្វី ?

  • តើ​ការ​មើល​ឃើញ​វត្ថុទាំងនេះ បាន​ពង្រឹង​ដល់​ទីបន្ទាល់​របស់​សាក្សីបីនាក់​យ៉ាង​ដូចម្ដេច ? ហេតុអ្វី ?

  • តើ​ការ​មើលឃើញ​ដាវ​របស់​ឡាបាន់ និង​លីអាហូណា ផ្ដល់​ជាសាក្សីបន្ថែម​អំពី​ព្រះគម្ពីរមរមន​ដោយរបៀប​ណា ?

ដើម្បីជួយសិស្ស​យល់ដឹង​​អំពី​ប្រវត្តិជា​ប្រវត្តិសាស្ត្រ​នៃ​វិវរណៈ ដែលពួកគេ​នឹង​សិក្សា​នៅថ្ងៃនេះ សូម​សង្ខេប​បុព្វកថា​នៃមេរៀននេះ ។ ព្រះអម្ចាស់ បានប្រាប់​យ៉ូសែប ស្ម៊ីធ ថា ម៉ាទីន ហារិស អូលីវើ ខៅឌើរី និង ដាវីឌ វិតមើរ នឹង​ត្រូវបាន​អនុញ្ញាតឲ្យ​មើលឃើញ​ផ្ទាំង​ចំណារ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអម្ចាស់ បាន​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​កិច្ចការ​មួយ​ចំនួន​ជា​មុន​សិន ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:១-២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​តាម​ជាមួយ រក​មើ​ល​នូវ​អ្វី​ដែល​សាក្សីបីនាក់​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​មើល​ផ្ទាំង​ចំណារ​បាន ។ ក្រោយពី​សិស្ស​បាន​រាយការណ៍អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា វាមានន័យ​យ៉ាង​ណា ដើម្បី​ពឹងផ្អែក​ទៅ​លើ​ព្រះបន្ទូល​របស់ព្រះ « ដោយស្មោះ​អស់​ពី​ចិត្ត » នោះ ? ( អត្ថន័យ​មួយអាច​ថា យើង​គោរព​ព្រះ ឬ​ធ្វើតាម​ព្រះបន្ទូលរបស់ទ្រង់​ដោយអស់ពី​ដួងចិត្ត​របស់យើង ) ។

  • ហេតុអ្វី​ក៏​អ្នកគិត​ថា បុរស​ទាំង​នេះ​ចាំបាច់​ត្រូវ​បង្ហាញ​សេចក្ដីជំនឿ ដូចជា​ពួកព្យាការី​ជំនាន់​ដើម ពីមុន​ព្រះអម្ចាស់​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​មើល​ផ្ទាំង​ចំណារ​នោះដូច្នោះ ?

ទោះជា​យ៉ាងណា យើង​អាច​នឹង​គ្មាន​ឱកាស​មើល​ឃើញ​វត្ថុទាំងឡាយ ដូច​​ដែល​ពួកសាក្សីបីនាក់​មើលឃើញ​ដោយ​ផ្ទាល់ក៏ដោយ តែ​យើងអាច​ទទួល​បាន​សាក្សី​មួយ​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែរ ។ សូម​សរសេរ​សេចក្ដីថ្លែងការ​ណ៍​ពុំ​ពេញលេញ​ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន ៖ បើ​យើង​គោរព ហើយ យើង​អាច​ទទួលបាន​សាក្សី​មួយ​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ពាក្យ ដើម្បី​បំពេញ​សេចក្ដី​ថ្លែងការណ៍​នេះ ។ ( សិស្ស​អាច​នឹង​ឆ្លើយ​តប​ជាមួយ​អ្វី​ដូចនេះថា ៖ បើ​យើងគោរព ហើយអនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះ នោះយើង​អាច​ទទួលបាន​សាក្សី​មួ​យ​អំពី​សេចក្ដីពិត នៃ​ដំណឹងល្អ ។ សូម​សរសេរ​គោលការណ៍​ពេញលេញ​នៅលើ​ក្ដារខៀន ដោយ​ប្រើ​ពាក្យ​របស់សិស្ស ) ។

  • តើ​អ្នក​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះ ដើម្បី​ទទួលបាន​សាក្សី​មួយ​អំពី​ព្រះគម្ពីរមរមន​យ៉ាង​ដូចម្ដេច ?

ដើម្បីជួយសិស្ស​យល់​អំពី​របៀប​ដែល​យ៉ូសែប​ ស្ម៊ីធ បាន​ជួយ​ដល់​ ម៉ាទីន ហារិស អនុវត្ត​គោលការណ៍​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ដំណើរ​រឿង​ដោយ​ម្ដាយ​របស់​យ៉ូសែប ស៊្មីធ ឈ្មោះ លូស៊ី ម៉ាក ស្ម៊ីធ ដូច​ខាង​ក្រោមថា ៖

រូបភាព
លូស៊ី ម៉ាក ស្ម៊ីធ

« ព្រឹក​ស្អែកឡើង បន្ទាប់ពី​ការ​ចូលរួម​ក្នុងកម្មវិធីប្រជុំ​តាមធម្មតា​រួច​ហើយ ដែលមានដូចជា ការអាន ការ​ច្រៀង និងការអធិស្ឋាន នោះ​យ៉ូសែប បាន​ក្រោក​ឡើង​ពីការលុត​ជង្គង់​របស់គាត់ ហើយ​បាន​ដើរ​ទៅ​រក ម៉ាទីន ហារិស ដោយ​មុតមាំ ដែល​ធ្វើ​ឲ្យ​នឹកចាំយ៉ាង​ស្ងើចសរសើរ​រហូត​មកដល់ពេល​នេះ ដោយ​មាន​ប្រសាសន៍​ថា ‹ ម៉ាទិន ហារិស អ្នក​ត្រូវ​រាបសារ​នៅចំពោះព្រះ​ថ្ងៃនេះ​ ដើម្បី​អ្នក​អាច​ទទួលបាន​ការ​អភ័យទោស​ចំពោះអំពើបាប​របស់អ្នក ។ បើ​អ្នក​ធើ្វ​ដូច្នោះ ព្រះ​ឆន្ទៈ​របស់ព្រះ ចង់​ឲ្យ​អ្នក​មើលឃើញ​​ផ្ទាំង​ចំណារ ព្រមជាមួយ​នឹង​អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ » ( History of Joseph Smith by His Mother, បាន​បោះពុម្ព​ដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ], ១៥១–៥២ ) ។

  • តើ​ម៉ាទីន ចាំបាច់​ត្រូវកែ​ប្រែ​ខ្លួន ដើម្បី​ធ្វើជា​សាក្សីម្នាក់​អំពីផ្ទាំងចំណារ​មាស​តាម​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៣-៩

ព្រះអម្ចាស់ បើក​បង្ហាញ​អំពី​ទំនួស​ខុសត្រូវ​របស់​ពួកសាក្សីបីនាក់ ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ផ្ទាំង​ចំណារ

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៧:៣–៥ ដោយ​ខ្លួនគេ រក​មើល​ទំនួលខុសត្រូវ​ដែល​សាក្សីបីនាក់ នឹង​មាន​ បន្ទាប់ពី​មើល​ឃើញ​ផ្ទាំងចំណាររួច ។ ( ពួកគេ​នឹង​មាន​ទំនួលខុសត្រូវ​ដើម្បីថ្លែងទីបន្ទាល់អំពី​អ្វី​ដែលពួកគេ​បាន​ធ្វើ​ជា​សាក្សី​ផ្ទាល់ភ្នែក ) ។

  • តើ​យើងមាន​ទំនួលខុសត្រូវ​អ្វី​ខ្លះ ពេល​ព្រះអម្ចាស់​ប្រទាន​ដល់​យើង​នូវ​សាក្សី​អំពី​សេចក្ដីពិត​ដ៏ទេវភាព ? ( សិស្ស​គួរ​តែ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ បន្ទាប់ពីយើង​ទទួលបាន​សាក្សីមួយ​អំពី​សេចក្ដីពិត យើង​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ថ្លែងទីបន្ទាល់អំពី​វា ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​​សិស្ស​គូស​ចំណាំ​ឃ្លា​នៅក្នុង​គម្ពីរ​របស់ពួកគេ ដែល​បង្រៀន​ពី​គោលការណ៍​នេះ ) ។

  • តើ​ការ​មានឆន្ទៈ​របស់​យើង​ដើម្បី​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត បង្ហាញ​ពី​សេចក្ដីជំនឿ​របស់យើង​យ៉ាង​ដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​យល់​អំពី​ដំណើរ​រឿង​នៃ​សាក្សីបីនាក់ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យឮៗ​អំពី​ដំណើរ​រឿង​ដូច​ខាង​ក្រោម ដោយ​ យ៉ូសែប ស៊្មីធ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ម៉ាទីន ហារិស, ដាវីឌ វិតមើរ, អូលីវើរ ខៅឌើរី និង [ ខ្ញុំ ] … បាន​ចូល​ទៅ [ កាន់​ព្រៃ​ដែលនៅជិត​នឹង​ផ្ទះ​របស់​ វិតមើរ ] ហើយ​បាន​លុតជង្គង់ចុះ រួច​ពួក​យើង​បាន​ចាប់​ផ្ដើម​អធិស្ឋាន​ដោយសេច​ក្ដីជំនឿ​យ៉ាង​ខ្លាំង​ចំពោះព្រះ​ដ៏មាន​មហិទ្ធិឬទ្ធិ ។…

« យោង​តាម​ការ​រៀបចំ​ពី​មុន ខ្ញុំបាន​ចាប់​ផ្ដើម​ដោយការ​អធិស្ឋានជា​សំឡេង​ទៅកាន់ព្រះវរបិតាសួគ៌ ហើយអ្នកដទៃទៀត​ម្នាក់ៗ​ក៏​បាន​ធ្វើតាម​តាម​លេខ​រៀង​ផងដែរ ។ ទោះជា​យ៉ាង​ណា តាំងពីគ្រា​ដំបូងមក យើង​ពុំ​បាន​ទទួល​ចម្លើយ ឬ​ការ​បើក​សម្ដែង​ពីព្រះ​ជំនួសឲ្យ​យើង​នោះទេ ។ យើង​បាន​សង្កេតមើល​នូវ​របៀប​ដូចគ្នា​នៃ​ការ​អធិស្ឋាន… ប៉ុន្តែ​មាន​លទ្ធផល​ដូចគ្នា​នឹង​ពីមុន ។

« យើង​បាន​បរាជ័យ​ជា​លើក​ទីពីរ ចំពោះ​រឿង​នេះ ម៉ាទីន ហារិស បាន​ស្នើ​សុំ​ថា គាត់​គួរ​តែ​ដក​ខ្លួន​ចេញ​ពី​យើង តាម​ដែល​គាត់​បាន​បង្ហាញ​ប្រាប់ដោយ​ខ្លួន​គាត់​ថា គាត់ជឿថា​វត្តមាន​របស់​គាត់ គឺ​ជា​មូលហេតុ​ដែល​យើង​ពុំ​អាច​ទទួលបាន​ចម្លើយ​តាម​ដែល​យើង​ប៉ងប្រាថ្នាសុំ​នោះទេ ។ រួច​គាត់ក៏​បាន​ដកខ្លួន​ចេញពីយើង​ទៅ ហើយ​យើង​បាន​លត់ជង្គង់​ចុះ​ម្ដងទៀត ហើយមិនបាន​ប៉ុន្មាន​នាទីផង នៅក្នុង​ការ​អធិស្ឋាន​នោះ យើង​បាន​ឃើញពន្លឺ​មួយ​នៅចំ​ពី​លើ​យើង​ក្នុង​អាកាស ដែលភ្លឺចែងចាំង​​យ៉ាង​ខ្លាំង ហើយ​មើល​ចុះ មាន​ទេវតា​មួយ​អង្គ​ឈរ​នៅចំពោះយើង ។ នៅក្នុងដៃ​របស់លោក លោកមាន​ផ្ទាំង​ចំណារ​ដែលយើង​កំពុង​អធិស្ឋាន​សុំ​ឲ្យ​អ្នក​ទាំងឡាយ​នោះ​បាន​មើល​ឃើញ ។ លោក​បាន​បើក​មួយ​សន្លឹក​ម្ដងៗ ដើម្បីយើង​អាច​មើល​ឃើញ​វា ហើយ​យល់​អំពី​ការ​ឆ្លាក់​ត្រា​នៅក្នុង​នោះ​បាន​យ៉ាង​ច្បាស់ ។… យើង​បាន​ស្ដាប់ឮ​សំឡេង​មួយ​ចេញមកពី​ក្នុង​ពន្លឺ​នៅ​ខាង​លើ​យើង ដោយ​ថ្លែង​ថា ‹ ផ្ទាំងចំណារ​ទាំងនេះ ត្រូវ​បាន​បើក​សម្ដែង​ឡើង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ហើយ​វា​ត្រូវ​បាន​បក​ប្រែ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ។ ការ​បកប្រែ​របស់​វា ដែលអ្នកបាន​មើល​ឃើញ​គឺ​ត្រឹមត្រូវ ហើយ​ខ្ញុំ​បញ្ជា​ដល់អ្នក​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពីអ្វី​ដែលឥឡូវ​អ្នក​បាន​ឃើញ និង​ស្ដាប់​ឮនោះ › ។

« ឥឡូវ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ដេវីឌ និង​អូលីវើរ ហើយ​បាន​ទៅរក​ម៉ាទីន ហារិស ដែល​ខ្ញុំ​បាន​ឃើញ​ថា គាត់​កំពុង​តែ​អធិស្ឋាន​យ៉ាង​ក្លៀវក្លា​នៅ​កន្លែង​ឆ្ងាយ​មួយ ។ ទោះជា​យ៉ាង​ណា មិនយូរ​ប៉ុន្មាន គាត់បាន​ប្រាប់​ខ្ញុំថា គាត់​ពុំ​ទាន់បាន​ទទួល​ជោគជ័យ​ជាមួយព្រះអម្ចាស់​នៅឡើយទេ ហើយ​បាន​ស្នើសុំ​យ៉ាង​ក្លៀវក្លា ដើម្បី​ខ្ញុំ​ចូលរួម​នឹង​គាត់​ក្នុងការ​អធិស្ឋាន ដើម្បី​គាត់អាច​បាន​ដឹង​នូវ​ពរជ័យ​ដូចគ្នា​ដែល​យើង​បាន​ទើបតែ​ទទួល​នោះ​ផងដែរ ។ យើង​បានចូលរួម​ក្នុង​ការ​អធិស្ឋាន ហើយ​ទីបំផុត​បាន​ទទួល​តាមបំណង​របស់យើង ដ្បិត​មុនពេល​យើង​បាន​បញ្ចប់​ការអធិស្ឋាន នោះ​មាន​ការ​និមិត្ត​ដូចគ្នា ត្រូវ​បាន​បើក​សម្ដែង​ឲ្យ​យើង​ឃើញ ហើយ​ទីបំផុត​វា​ត្រូវ​បាន​បើក​ឲ្យ​ឃើញ​ម្ដងទៀត​ចំពោះខ្ញុំ ហើយ​ខ្ញុំ​បាន​មើលឃើញ និង​ស្ដាប់​ឮ​នូវ​រឿង​ដូចគ្នា​ម្ដងទៀត ហើយក្នុង​គ្រា​នោះ ម៉ាទីន ហារិស បាន​ស្រែក​ឡើង ដោយ​ក្ដីអំណរ​យ៉ាង​ខ្លាំង​ថា « ‹ គ្រប់គ្រាន់​​ហើយ គ្រប់គ្រាន់ហើយ ភ្នែក​របស់​ខ្ញុំ​​ផ្ទាល់​បាន​មើល​ឃើញ ភ្នែក​របស់ខ្ញុំ​ផ្ទាល់​បាន​មើល​ឃើញ› » ( នៅក្នុង History of the Church ១:៥៤–៥៥ ) ។

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា ច្បាប់​នៃ​សាក្សីភាព ឬ​ការ​មាន​សាក្សី​ច្រើន សំខាន់យ៉ាង​ខ្លាំង​នៅក្នុង​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដូច្នេះ ?

សូម​ពិចារណា​សុំ​ដល់​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម ដែល​ប្រាប់​លម្អិត​អំពី​អារម្មណ៍​របស់​យ៉ូសែប​ ស្ម៊ីធ នូវ​បទពិសោធន៍នោះ​ថា៖

រូបភាព
លូស៊ី ម៉ាក ស្ម៊ីធ

« នៅពេល​ពួកលោក​ត្រឡប់មក​ផ្ទះ​វិញ គឺ​នៅ​ចន្លោះ​ម៉ោង​បីទៅបួន​ល្ងាច នោះ​លោក វិតមើរ លោក ស្ម៊ីធ និង រូបខ្ញុំ អង្គុយ​នៅ​ក្នុង​បន្ទប់គេង​មួយ នាគ្រានោះ ។ ពេល​មក​ដល់​ផ្ទះ យ៉ូសែប បាន​ទម្លាក់​ខ្លួន​នៅជិត​ខ្ញុំ ហើយ​ប្រកាស​ថា ‹ពុកអើយ ម៉ែអើយ លោកទាំងពីរ​ពុំ​ដឹង​ទេ​ថា​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​​យ៉ាងណា ៖ ឥឡូវ ព្រះអម្ចាស់​បាន​បង្ហាញ​​ផ្ទាំង​ចំណារ​ទៅដល់​បុរស​បីនាក់​ផ្សេងទៀត​ក្រៅពី​រូបខ្ញុំ ។​ ពួកគេ​បាន​មើល​ឃើញ​ទេវតា ដែល​បាន​ថ្លែងទីបន្ទាល់​ដល់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើ​ជា​សាក្សីចំពោះ សេចក្ដីពិត​នៃ​អ្វី​ដែល​ខ្ញុំបាន​និយាយ ដ្បិត​ឥឡូវ​នេះ ពួកគេ​បាន​ដឹង​ដោយ​ផ្ទាល់​ខ្លួន​គេ​ហើយ​ថា ខ្ញុំ​ពុំបាន​ទៅ​បោកបញ្ឆោត​មនុស្ស​ទេ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ខ្ញុំត្រូវ​បាន​រួច​ពី​បន្ទុក​មួយ ដែល​ធ្ងន់​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ខ្ញុំពុំ​អាច​រែក​បាន​នោះ ហើយ​វា​ធ្វើ​ឲ្យ​ព្រលឹង​របស់​ខ្ញុំ​រីករាយ ដែល​ខ្ញុំ​ឈប់​ជា​អ្នកដឹង​តែ​ឯង​ក្នុង​លោកិយ​នេះ​ទៀត​ហើយ› ។ ចំពោះ​រឿង​នេះ ម៉ាទីន ហារិស បាន​ចូលមក ៖ គាត់​ហាក់ដូចជា​គ្របដណ្ដប់​ដោយក្ដីអំណរ ហើយ​ថ្លែងទីបន្ទាល់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះអ្វី​ដែល​គាត់​បាន​ទាំង​មើល​ឃើញ និង​ស្ដាប់ឮ​នោះ ។ ហើយ​ក៏​ដូចគ្នា​នឹង ដាវីឌ វិតមើរ​ផងដែរ បាន​បន្ថែម​ថា គ្មាន​អណ្ដាត​ណា​អាច​បង្ហាញ​ប្រាប់ពី​ក្ដីអំណរ​នៃ​ដួងចិត្ត​របស់ពួកលោក​ឡើយ និងភាពមហិមា​នៃ​រឿង​ទាំងឡាយ​ដែលពួកលោក​បាន​ទាំង​មើល​ឃើញ និង​ស្ដាប់​ឮ​នោះ » ( History of Joseph Smith by His Mother ១៥២ ) ។

  • តើ​អ្នកមានអារម្មណ៍​យ៉ាងណា ពេល​អ្នក​ស្ថិត​នៅជាមួយ​នឹង​អ្នកទាំងឡាយ​ដែល​ដឹង​ថា​ដំណឹងល្អ​គឺជា​ការ​ពិត​នោះ ? តើ​ទីបន្ទាល់​របស់ពួកគេ​ ជួយដល់​អ្នក​ដូចម្តេច​ដែរ ?

សូម​បែងចែក​សិស្ស​ជា​ដៃគូ ។ សូម​អញ្ជើញ​ដៃគូ​នីមួយៗឲ្យ​អាន « ទីបន្ទាល់​នៃ​សាក្សី​បីនាក់ » ឲ្យ​ឮៗ ( មាន​នៅ​បន្ទាប់ពី​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ) ។ នៅពេល​សិស្ស​អាន សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​ពាក្យ ឬ​ឃ្លា​ដែល​ពង្រឹង​ដល់ទីបន្ទាល់​របស់ពួកគេ ។

សូម​ពន្យល់​ទៅដល់សិស្ស​ថា ទោះបី​ជា​សាក្សី​ទាំងបីនាក់ ដែលម្នាក់ៗ​បាន​ធ្លាក់​ចេញពី​សាសនាចក្រ​ក្ដី ( អូលីវើរ ខៅឌើរី និង ម៉ាទីន ហារិស ដែល​ក្រោយ​មក​បាន​ទទួលបុណ្យជ្រមុជទឹក​ឡើងវិញ ) នោះគ្មាន​ពួកគេ​ណា​ម្នាក់​បាន​បដិសេធ​ភាព​ជាសាក្សី​របស់ពួកគេ​អំពីព្រះគម្ពីរមរមន​នោះទេ ។

សូម​ឲ្យ​សិស្ស​នឹកគិត​ថា ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់ពួកគេ​អំពី​ព្រះគម្ពីរមរមន អាច​បន្ថែម​ទៅក្នុង​ច្បាប់​នីមួយៗ​នៃ​ព្រះគម្ពីរមរមន ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​សរសេរ​នៅក្នុងសៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ នូវអ្វី​ដែលពួកគេ​នឹង​ចង់​ដាក់បញ្ចូល​ទៅក្នុងទីបន្ទាល់របស់ពួកគេ ។ សូម​ពិចារណា​ធ្វើការ​អញ្ជើញ​ដល់​សិស្ស​មួយចំនួន​ឲ្យ​​ចែកចាយនូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​អញ្ជើញសិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៧:៦ ដោយ​ស្ងាត់ស្ងៀម រកមើល​ទីបន្ទាល់របស់ព្រះយេស៊ូវ​គ្រីស្ទ​អំពី​ព្រះគម្ពីរមរមន ។ ព្រះយេស៊ូវ​គ្រីស្ទ ក៏​បាន​ថ្លែងទីបន្ទាល់​ផងដែរ​ថា ព្រះគម្ពីរមរមន​ពិត !

  • តើ​ទីបន្ទាល់របស់ព្រះអម្ចាស់​អំពី ព្រះគម្ពីរ​មរមន ជួយពង្រឹង​ដល់ទីបន្ទាល់របស់អ្នក​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៧-៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​តាម​ជាមួយ រកមើល​នូវ​ការ​សន្យា​ទាំងឡាយ​ដែល​បាន​ផ្ដល់​ទៅ​ឲ្យ​ពួកសាក្សី​បីនាក់ ។ សូម​នាំ​ការផ្ដោត​យកចិត្ត​ទុកដាក់​របស់សិស្ស​ទៅលើ​ឃ្លា « គោលបំណងដ៏​​សុចរិត » នៅក្នុង ខ ៩ ។

  • តើគោលបំណង​របស់ព្រះអម្ចាស់​មួយចំនួន ដើម្បីមានសាក្សី​បីនាក់​មានអ្វីខ្លះ ? ( អ្នកអាច​នឹង​ចង់​ឲ្យ​សិស្ស​រំឮក គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៧:៤ ដើម្បី​ឆ្លើយ​សំណួរ​នេះ​ផងដែរ ) ។

  • តើ « គោលបំណង​ដ៏សុចរិត » មួយ ដើម្បី​ផ្ដល់​នូវ​សាក្សី​នៃ​សេចក្ដីពិតដល់អ្នក ដែល​អ្នក​ប្រាថ្នា​ចង់ដឹង​គឺជា​អ្វី ?

សូម​រំឭក​សិស្ស​ថា យើងអាច​ទទួលបាន ឬ​ពង្រឹង​ទីបន្ទាល់​មួយ នៅពេល​យើង​ចែកចាយ​វា ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ពិចារណា​អំពី​នរណា​ដែល​ពួកគេ​អាច​ចែកចាយ​ទីបន្ទាល់​របស់ពួកគេ​ជាមួយ ដែលអាច​ទទួលបាន​ផល​ប្រយោជន៍​មកពីការ​ស្ដាប់ឮ​វា​នោះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយទីបន្ទាល់​របស់ពួកគេ​ជាមួយ​នឹង​មនុស្ស​ម្នាក់​នោះ​ក្នុង​សប្ដាហ៍នេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:១ ។ ផ្ទាំង​ចំណារ​មាស, យ៉ូរីម និង​ធូមីម និងប្រដាប់​បាំង​ទ្រូង ។

យ៉ូសែប ស៊្មីធ បាន​ប្រគល់​ផ្ទាំងចំណា ប្រដាប់បាំង​ទ្រូង និង យ៉ូរីម និង​ធូមីម ទៅ​ទេវតា​មរ៉ូណៃ នៅពេល​លោក​បាន​បញ្ចប់ ហើយ​បាន​សម្រេច​កិច្ចការ​ដែលព្រះ​តម្រូវ​ឲ្យ​លោក​ធ្វើរួច​ហើយ​​នោះ ( សូមមើល យ៉ូសែប ស្ម៊ីធ -- ប្រវត្តិ ១:៥២, ៥៩–៦០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៣, ៥ ។ ទីបន្ទាល់​របស់​អូលីវើរ​ ខៅឌើរី ដាវីឌ វិតមើរ និង ម៉ាទីន ហារិស

ទោះ​បី​ជា​យើង​ពុំ​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​សាក្សី​ទាំងបីរូប ធ្លាក់​ចេញពី​សាសនាចក្រ​ក្នុង​ពេល​​មួយ​គ្រា​ក្ដី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:៤ អាច​នឹង​ជួយ​ពន្យល់​អំពី​របៀប​ដែល​មនុស្ស​ម្នាក់ អាច​នឹង​ធ្លាក់ចេញ​ បន្ទាប់ពី​បាន​ទទួល​នូវសាក្សី​ដ៏​សំខាន់​មួយ ដូចជា​ការ​មើល​ឃើញ​ទេវតា និង​ផ្ទាំង​ចំណារ​ថា ៖

« ដ្បិត​ទោះ​ជា​មនុស្ស​ម្នាក់​អាច​មាន​វិវរណៈ​ជា​ច្រើន ហើយ​មាន​អំណាច​អាច​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ជា​ច្រើន​បាន​ក៏​ដោយ តែបើ​គេ​អួតអាង​ដោយ​កម្លាំង​របស់​ខ្លួន ហើយ​ចាត់​ទុក​ដំបូន្មាន​ទាំងឡាយ​នៃ​ព្រះ​ទុក​ជា​គ្មាន​តម្លៃ ហើយ​ដើរ​តាម​សេចក្តី​បញ្ជោរ​នៃ​បំណង និង​សេចក្តី​ប៉ងប្រាថ្នា​ខាង​រូបកាយ​របស់​ខ្លួន អ្នក​នោះ​ត្រូវ​តែ​ធ្លាក់​ចុះ ហើយធ្វើ​ឲ្យ​សេចក្តីសងសឹក​នៃ​ព្រះដ៏យុត្តិធម៌​មាន​មក​លើ​ខ្លួន​ឯង » ។

ក្រៅ​ពី​ការ​ធ្លាក់​ចេញ​ពី​សាសនាចក្រ នោះ​គ្មានសាក្សីណាម្នាក់​នៃ​សាក្សី​ទាំង​បីរូប​នេះ ធ្លាប់បាន​បដិសេធ​នូវ​ភាព​ជា​សាក្សីរបស់ពួកគេ​អំពី​ព្រះគម្ពីរមរមនទេ ដូច​បាន​ចង្អុល​បង្ហាញ​ដោយ​ដំណើរ​រឿង​ដូច​ខាង​ក្រោម ៖

អូលីវើរ ខៅឌើរី បាន​ចែកចាយ​ទីបន្ទាល់​ដូច​ខាង​ក្រោម​នៅ​ក្នុង​សន្និសីទ​មួយ ដែល​ធ្វើឡើង​នៅ កាន់នេស្វីល អៃអូវ៉ា ថ្ងៃទី ២១ ខែ​តុលា ឆ្នាំ ១៨៤៨ ៖

រូបភាព
អូលីវើរ ខៅឌើរី

« ខ្ញុំ​បាន​សរសេរ​ដោយ​ទឹកប៊ិច​ខ្ញុំ​ផ្ទាល់ នូវ​ព្រះគម្ពីរ​មរមន​ទាំងមូល ( លើក​លែង​ពីរបីទំព័រ ) ដែល​វា​ចេញពីមាត់​របស់ព្យាការី យ៉ូសែប ស៊្មីធ កាល​លោក​បកប្រែ​វា​ដោយ​អំណោយទាន​ និង​ព្រះចេស្ដា​នៃ​ព្រះ ។ គម្ពីរ​នោះ គឺជា ការពិត ។ ស៊ិដនី រិកដុន​ពុំ​បាន​សរសេរ​វា​ឡើយ លោក ស្ពោលឌីល​ក៏​ពុំ​បាន​សរសេរ​វា​ផងដែរ ខ្ញុំ​បាន​សរសេរ​វា​ដោយ​ខ្លួន​ខ្ញុំ​តាម​អ្វី​ដែល​ខ្ញុំ​ទទួលអារម្មណ៍​ឮមក​ពី​មាត់​របស់​ព្យាការី » ( « The Three Witnesses » The Historical Record, បាន​បោះពុម្ព​ដោយ Andrew Jenson វ៉ុល ៦ nos. ៣–៥ [ ខែ ឧសភា ឆ្នាំ ១៨៨៧ ] ទំព័រ ២០១ សូមមើល​ផងដែរ George Reynolds « History of the Book of Mormon » The Contributor វ៉ុល. ៥, លេខ ១២ [ ខែ កញ្ញា ឆ្នាំ ១៨៨៤ ] ទំព័រ ៤៤៦ ) ។

កាសែត​ដែល​ហៅ​ថា Richmond Democrat ( អ្នក​កាន់​លទ្ធិ​ប្រជាធិបតេយ្យ រីចម៉ន្ដ )បាន​មាននូវ​ដំណើរ​រឿង​របស់​ ដាវីឌ វិតមើរ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន​ដូច​ខាង​ក្រោម ៖

រូបភាព
ដាវិឌ វិតមើរ

« នៅ​ល្ងាច​ថ្ងៃ​អាទិត្យមួយ វេលា​ម៉ោង ៥:៣០ ល្ងាច ( ​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៨៨៨ ) លោក​ វិតមើរ បាន​ហៅ​គ្រួសារ​របស់គាត់​ និង​មិត្ត​ភក្ដិ​មួយចំនួន​មក​ជិត​គ្រែ​របស់គាត់ ។… រួច​ហើយ​គាត់​បាន​ប្រាប់​ដោយ​ខ្លួន​គាត់​ទៅ​ដល់​មនុស្ស​ទាំងអស់​ដែល​នៅ​ជុំ​វិញ​គ្រែ​គាត់​នូវ​ពាក្យ​ទាំងនេះ​ថា ៖ ‹ ឥឡូវ អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះគ្រីស្ទ ។ ខ្ញុំ​ចង់​និយាយ​ទៅកាន់អ្នក​ទាំងអស់គ្នា​ថា គម្ពីរ​ប៊ីប និង​កំណត់ត្រា​នៃ​ពួកសាសន៍​នីហ្វៃ ( ព្រះគម្ពីរមរមន ) គឺ​ជា​ការ​ពិត ដូច្នេះ​អ្នក​អាច​និយាយ​ថា អ្នក​បាន​ស្ដាប់​ឮ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ពីលើ​គ្រែ ដែល​ខ្ញុំហៀប​នឹង​ជិត​ស្លាប់​នេះ ។ សូម​អ្នកទាំងអស់​គ្នា​មាន​ភាព​ស្មោះត្រង់​ចំពោះ​ព្រះគ្រីស្ទ ហើយ​រង្វាន់​របស់អ្នក នឹង​មាន​ស្រប​តាម​កិច្ចការ​របស់​អ្នក ។ សូមព្រះ​ប្រទានពរ​ដល់អ្នក​ទាំងអស់គ្នា ។ ទំនុកចិត្ត​របស់​ខ្ញុំ គឺ​ស្ថិតនៅ​លើ​ព្រះគ្រីស្ទ​ជា​រៀងរហូត ពិភលោក​គ្មាន​ទីបំផុត ។ អាម៉ែន › ។ [Richmond Democrat, ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ១៨៨៨, បាន​ដក​ស្រង់​នៅ​ក្នុង Andrew Jenson, Latter-day Saint Biographical Encyclopedia,វ៉ុលទី ៤ ( ឆ្នាំ ១៩០១ ), ១:២៧០ ] » ( នៅក្នុង សៀវភៅសិក្សា​​គោលលទ្ធិ និង សេចក្ដី​សញ្ញា​សម្រាប់​សិស្សChurch Educational System manual, ឆ្នាំ ២០០១ ], ៣៣ ) ។

មិន​យូរ​ប៉ុន្មាន​មុន​ពេល​គាត់​ទទួល​មរណកាល ម៉ាទីន ហារិស បាន​ថ្លែង​ទីបន្ទាល់​ថា៖

រូបភាព
ម៉ាទិន ហារីស

« បាទ ខ្ញុំ​បាន​មើល​ឃើញ​ផ្ទាំង​ចំណា ដែល​ព្រះគម្ពីរ​មរមន​បាន​ចារទុក ខ្ញុំ​បាន​មើលឃើញ​ទេវតា ខ្ញុំ​បាន​ស្ដាប់​ឮ​សំឡេង​របស់ព្រះ ហើយ​ខ្ញុំ​បាន​ដឹង​ថា យ៉ូសែប ស៊្មីធ ជា​ព្យាការី​ម្នាក់​របស់ព្រះ ដែលកាន់កូនសោ​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ ។ [ «The Last Testimony of Martin Harris, » បាន​កត់ត្រា​ដោយ William H. Homer នៅក្នុង​សេចក្ដី​ថ្លែងការ​មួយ ដែល​បាន​ស្បថ​នៅ​ចំពោះ​មុខ​ J. W. Robinson, ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ១៩២៧, បាន​ដក​ស្រង់​នៅ​ក្នុង Francis W. Kirkham, A New Witness for Christ in America, វ៉ុល​ទី ២ ( ឆ្នាំ ១៩៦០ ), ១:២៥៤ ] » ។ ( នៅក្នុង សៀវភៅ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា សម្រាប់សិស្ស ៣៣ ) ។

គោលលទ្ធិ និង សេចក្ដី សញ្ញា ១៧ ។ ទីបន្ទាល់​នៃ​ពួក​សាក្សី​ប្រាំ​បី​នាក់

នៅ​ប៉ុន្មាន​ជា​ពីរបី​ថ្ងៃ​បន្ទាប់ពី​សាក្សីបីនាក់​ បាន​មើល​ឃើញ​ផ្ទាំង​ចំណារ​មាស នោះ​មាន « សាក្សីប្រាំបីនាក់​បន្ថែម​ទៀត -- ជា​បុរស​ស្មោះត្រង់ ដែល​ជិត​ស្និត​នឹង​យ៉ូសែប អំឡុង​ពេលនៃ​ការ​បកប្រែ--​ក៏​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​មើល​ឃើញ​ផ្ទាំង​ចំណារ​ផងដែរ ។… យ៉ូសែប ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្ហាញដល់​ពួកគេ​នូវ​ផ្ទាំងចំណារ នៅជិត​នឹង​ផ្ទះ​របស់​គ្រួសារ​ស្ម៊ីធ នៅ​ ម៉ាន​ឆែសស្ទើរ ពេល​លោក​កំពុង​ធ្វើការ​ចាត់តាំង​សម្រាប់​ការ​បោះពុម្ព​ព្រះគម្ពីរ ។ [ សូមមើល History of the Church, ១:៥៨ ] ។ សាក្សីប្រាំ​បីនាក់ បាន​ថ្លែង​ទីបន្ទាល់​ថា ពួកគេ​បាន​កាន់ ហើយ​បាន​លើក​ផ្ទាំង​ចំណារ ហើយ​បាន​ឃើញ​ការ​ឆ្លាក់​ត្រា​នៅ​លើ​សន្លឹក​ផ្ទាំង​ចំណារ​នីមួយៗ ។ ទីបន្ទាល់​របស់ពួក​គេ ក៏​មានគ្រប់​កំណែថ្មី​នៃ​ព្រះគម្ពីរមរមន​ដែល​បាន​បោះពុម្ព​​ផងដែរ » ( Church History in the Fulness of Times Student Manual, បាន​បោះពុម្ព​លើក​ទី ២ ។ [ Church Educational System manual, ឆ្នាំ ២០០៣ ], ៦០–៦១ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៦ ។ ទីបន្ទាល់​របស់ព្រះ អំពី​ព្រះគម្ពីរមរមន

អែលឌើរ ប្រ៊ូស. អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« សម្បថ​​ដ៏​ឧឡារិក​បំផុត​មួយ ដែល​ធ្លាប់​ប្រទាន​ដល់​មនុស្ស គឺ​រក​បាន​នៅ​ក្នុង​បន្ទូលរបស់​​ព្រះអម្ចាស់ទាំងនេះ ទាក់ទង​ទៅនឹង​ យ៉ូសែប ស៊្មីធ និង​ ព្រះគម្ពីរ​មរមន ។ ‹ លោក [ សំដៅ​លើ យ៉ូសែប ស៊្មីធ ] បាន​បកប្រែ​ព្រះគម្ពីរ សូម្បី​តែ​ចំណែក​នោះ ដែលយើង​​បាន​បញ្ជា​ដល់លោក› ព្រះអម្ចាស់​មាន​បន្ទូលថា ‹​ហើយ​ប្រាកដ​ដូចជា​ព្រះអម្ចាស់​របស់អ្នក និង​ព្រះរបស់អ្នក ទ្រង់​មាន​ព្រះជន្ម​រស់នៅ ការណ៍​នោះ​ពិត​មែន › ។ ( គ. និង ស. ១៧:៦ ) ។

« នេះ​គឺ​ជា​ទីបន្ទាល់​របស់ព្រះ អំពី​ព្រះគម្ពីរមរមន ។ នៅក្នុង​ភាព​ជាព្រះរបស់ទ្រង់​ផ្ទាល់ បាន​បង្ហាញ​ពីភាព​ជា​ព្រះរបស់ទ្រង់​នៅ​បន្ទាត់​នោះ ។ ថាតើ​ព្រះគម្ពីរ​នេះ​ពិត ឬក៏​ព្រះ​ឈប់​ជា​ព្រះ ។ គ្មាន​ភាសា​ណា​ត្រូវ​បាន​ស្គាល់​ជា​ផ្លូវការ​ ឬ​មានអំណាច​ជាង​ភាសា​នេះ​ ចំពោះ​មនុស្ស ឬ​ព្រះ​នោះទេ »The Doctrine of the Priesthood, » Ensign, ខែ ឧសភា ឆ្នាំ ១៩៨២, ៣៣ ) ។