ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨៦ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤:១-៤៤


មេរៀន​ទី ៨៦

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១-៤៤

បុព្វកថា

នៅ​ខែ​កញ្ញា ឆ្នាំ ១៨៣២ ពួកអ្នក​ផ្សព្វផ្សាយសាសនា បាន​ត្រឡប់​ទៅ​កាន់​ទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ បន្ទាប់ពី​ការ​ផ្សាយដំណឹងល្អ នៅក្នុង​សហរដ្ឋ​អាមេរិកប៉ែក​ខាង​កើត ។ នៅ​ក្នុង​ការជួបជុំ​ដ៏​រីករាយរបស់​ពួក​លោក ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែល​ឥឡូវ​នេះ បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ ។ លោក​បាន​ទទួលវិវរណៈ​អស់រយៈពេល​ពីរថ្ងៃ ៖ ថ្ងៃទី ២២ និងទី ២៣ ខែ កញ្ញា ឆ្នាំ ១៨៣២ ។ នៅក្នុង​សៀវភៅសិក្សា​នេះ កណ្ឌ ៨៤ ត្រូវ​បាន​បែងចែកជាបី​មេរៀន​។ មេរៀន​ទីមួយនេះ ផ្ដោត​ទៅលើ​ការ​ណែនាំ​របស់ព្រះអម្ចាស់​អំពី​បព្វជិតភាព និង​អំពី​របៀប​ដែលបព្វជិតភាព​អាច​រៀបចំយើង​ដើម្បី​ទទួល​នូវអ្វីៗ​ទាំងអស់​ដែលព្រះវរបិតា​សួគ៌មាន ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១-៣០

ព្រះអម្ចាស់​ប្រកាស​ថា ព្រះវិហារបរិសុទ្ធ​មួយ នឹង​ត្រូវ​បាន​សាងសង់ឡើង ហើយ​ពន្យល់​អំពីគោលបំណង​នៃ​បព្វជិតភាព

បើ​អាច​ធ្វើទៅបាន សូម​យកច្បាប់​ចម្លង​ខ្សែ​ស្រឡាយនៃ​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​នរណាម្នាក់មក​ក្នុង​ថ្នាក់ ( ជា​របស់​អ្នក ឬ​របស់សមាជិក​គ្រួសារ​ម្នាក់ ) ។​ ( អ្នកអាច​ថតចម្លង​ខ្សែ​ស្រឡាយ​នៃ​សិទ្ធិអំណាច​នៅលើ​ក្ដារខៀន ) ។ សូមជួយសិស្ស​ឲ្យ​យល់​ថា ខ្សែ​ស្រឡាយ​នៃ​សិទ្ធិអំណាច​បព្វជិតភាព បង្ហាញ​ពី​សិទ្ធិអំណាច​បព្វជិតភាពដែល​ត្រូវ​បាន​ប្រគល់ ពីសំណាក់អ្នក​កាន់បព្វជិតភាព​ម្នាក់​ទៅ​ដល់​ម្នាក់ទៀត ចាប់តាំងពី​ព្រះយេស៊ូវ​គ្រីស្ទ ទៅ​ឲ្យ​អ្នកកាន់បព្វជិតភាព​នាសព្វថ្ងៃនេះ ។

សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤ មាននូវ​វិរណៈ​មួយ អំពី​បព្វជិតភាព និង​របៀប​ដែល​វា​ប្រទាន​ពរ​ដល់​កូនចៅ​របស់ព្រះវរបិតាសួគ៌ ។ ផ្នែកទីមួយ​នៃ​វិវរណៈ បើក​សម្ដែង​អំពីខ្សែស្រឡាយ​បព្វជិតភាព​របស់ ម៉ូសេ ។ សូមអញ្ជើញសិស្ស​ឲ្យ​មើល​ត្រួសៗ​នូវ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៦-១៩ដោយ​ស្ងាត់ស្ងៀម ហើយរក​មើល​របៀប​ដែល​ម៉ូសេ អាច​គូស​ដាន​សិទ្ធិអំណាច​បព្វជិតភាព​របស់លោក​ទៅដល់ព្រះ ។

  • ហេតុអ្វី​ក៏អ្នកគិត​ថា​វា​សំខាន់ ដែលសិទ្ធិអំណាច​បព្វជិតភាព​ត្រូវ​ប្រទាន​ឲ្យ​តាម​ខ្សែ​ត្រង់​ត្រឡប់ទៅ​រក​ព្រះវិញ​ដូច្នេះ ? ( សូម​មើល ហេព្រើរ ៥:៤ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​នូវ​ឃ្លា​ដែល​ពិពណ៌នា​អំពី​លក្ខណៈ​ដ៏អស់កល្ប​នៃ​បព្វជិតភាព ( « ដោយគ្មានថ្ងៃចាប់ផ្ដើម ឬ​ឆ្នាំ​បញ្ចប់​ឡើយ » ) ។ អ្នក​អាច​នឹង​ចង់​ថ្លែងទីបន្ទាល់​ថា បព្វជិតភាព គឺ​ជា​អំណាច និង​សិទ្ធិអំណាច​ដ៏អស់កល្បជានិច្ច​នៃ​ព្រះ ហើយ​ចែកចាយ​នូវ​ការ​ដឹងគុណ​របស់អ្នក​ចំពោះ​ព្រះ ដែល​បាន​ប្រទាន​អំណាច​នេះ មកលើ​មនុស្ស​លោក​សម្រាប់ជា​ប្រយោជន៍​នៃ​កូនចៅ​របស់ទ្រង់ ។

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១៩-២២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយរកមើល​នូវ​ពរជ័យ​ទាំងឡាយ​ដែល​យើង​អាច​ទទួលបាន តាមរយៈ​បព្វជិតភាព​មិលគីស្សាដែក ។

  • ស្របតាមខ ១៩-២២តើពរជ័យអ្វីខ្លះ ដែល​យើង​អាច​ទទួលបាន​តាមរយៈ​បព្វជិតភាព​មិលគីស្សាដែក ? ( សិស្ស​អាច​ចែកចាយនូវ​ចម្លើយ​មួយចំនួន ។ សូម​ប្រាកដ​ថា ពួកគេ​ប្រាប់ពី​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ នៅក្នុងពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​មិលគីស្សាដែក អំណាច​នៃ​ភាព​ជា​ព្រះ​ត្រូវ​បាន​សម្ដែងឡើង ។ សូមសរសេរ​គោលលទ្ធិ​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​ពិធីបរិសុទ្ធ​នៃការ​សង្គ្រោះ​មួយណា ដែលត្រូវ​ធ្វើឡើង ដោយ​សិទ្ធិអំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ? ( ពិធីបញ្ជាក់ ការ​ប្រគល់​នៃ​បព្វជិតភាព​មិលគីស្សាដែក អំណោយទានពិសិដ្ឋ​ក្នុងព្រះវិហារបរិសុទ្ធ និង​ការ​ផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ សូម​សរសេរ​ពិធីបរិសុទ្ធ​ទាំងនេះ​នៅលើ​ក្ដារខៀន ) ។ តើ​អ្នកបាន​ឃើញ​អំណាច​នៃ​ភាពជាព្រះ​សម្ដែង​ឲ្យឃើញនៅក្នុង​ពិធីបរិសុទ្ធ​ទាំងនេះ​យ៉ាង​ដូចម្ដេច ?

  • ស្របតាមខ ២២ហេតុអ្វី​ក៏វា​សំខាន់ ដែល​យើង​ទទួលពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​មិលគីស្សាដែក ? ( « អំណាច​នៃ​ភាពជាព្រះ » ដែល​សម្ដែង​ឡើងនៅក្នុងពិធីបរិសុទ្ធ​ទាំងនេះ នឹង​អនុញ្ញាត​ឲ្យ​យើង​មើលឃើញ​ព្រះភ័ក្រ្ត​របស់ព្រះ ហើយ​រស់ ) ។

សូម​សរសេរ​សេចក្ដីពិត​ដូចខាង​ក្រោ​ម​នៅលើ​ក្ដារខៀន ៖ ដើម្បី​ក្លាយដូចជា​ព្រះ ហើយ​រស់នៅ​ក្នុង​វត្តមាន​របស់ទ្រង់ នោះយើង​ត្រូវ​ទទួល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

សំដៅទៅលើ​បញ្ជី​នៃ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​មិលគីស្សាដែក​នៅលើ​ក្ដារខៀន ។

  • តើពិធីបរិសុទ្ធ​ទាំងនេះ​ណាមួយ ដែលអាច​ត្រូវ​បាន​ទទួល​តែ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ?

បន្ទាប់ពីសិស្ស​ឆ្លើយ​តប សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ថា ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« ព្រះវិហារបរិសុទ្ធជាគោលបំណងនៃរាល់សកម្មភាព រាល់មេរៀន រាល់ជំហានដែលរីកចម្រើន​នៅក្នុងសាសនាចក្រ ។… ពិធី​បរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​សំខាន់​ខ្លាំង​ណាស់ ។ យើង​ពុំ​អាច​ត្រឡប់​ទៅ​រកសិរីល្អ​នៃព្រះ​ដោយគ្មាន​វា​បានឡើយ » (Prepare for the Blessings of the Temple, » Ensign ខែ តុលា ឆ្នាំ ២០១០ ទំព័រ ៤១ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:២៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់នូវអ្វី​ដែល​ម៉ូសេ​បាន​ធ្វើ​ដើម្បី​រៀបចំ​រាស្ត្រ​របស់លោក​ឲ្យ​មើលឃើញ​ព្រះភ័ក្រ្ត​របស់​ព្រះ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ អ្នកអាច​នឹង​ចង់​ពន្យល់​ថា ពាក្យញែកចេញ មានន័យ​ថា ស្អាតស្អំ ហើយ​ធ្វើឲ្យបរិសុទ្ធ ។ យើង​អាច​ត្រូវ​បាន​ញែកចេញ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:២៤-៣០ដោយ​ការ​ពន្យល់​ថា ដោយសារ​កូនចៅ​នៃ​អ៊ីស្រាអែលមានចិត្ត​រឹងរូសពេក នោះពួកគេ​បានបាត់បង់ឱកាសដើម្បីទទួលបព្វជិតភាពមិលគីស្សាដែក និងពិធីបរិសុទ្ធ​ទាំងឡាយដែលជាប់ទាក់ទងនឹងវា​នៅក្នុង​ជីវិត​នេះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអម្ចាស់​បានបន្ដ​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន ។ ទ្រង់បាន​អនុញ្ញាត​ឲ្យ​មានបព្វជិតភាព​ទាបជាង ឬ​បព្វជិតភាព​អើរ៉ុន ដើម្បី​បន្ដ​មានជាមួយពួកគេ ( សូមមើលគ. និង ស. ៨៤:២៦-២៧) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣១-៤៤

ព្រះអម្ចាស់​បង្រៀន​អំពី​សម្បថ និង សេចក្តី​សញ្ញា​នៃ​បព្វជិតភាព

សូម​សួរ​ដល់សិស្ស​ម្នាក់​ដែល​កាន់​បព្វជិតភាព​ឲ្យ​ឆ្លើយ​តប​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នកត្រូវ​បាន​ប្រទាន​ពរ ដោយសារ​អ្នកកាន់​បព្វជិតភាព​យ៉ាង​ដូចម្ដេច ? តើ​អ្នកត្រូវ​បាន​ប្រទាន​ពរ ដោយសារអ្នកដទៃ​កាន់​បព្វជិតភាព​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣១-៣២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើលឃ្លា​ដែល​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​សំដៅ​ទៅលើអ្នកទាំងឡាយ​ដែល​កាន់បព្វជិតភាព ។

  • តើ​ព្រះអម្ចាស់​សំដៅទៅលើ​អ្នក​ទាំងឡាយ​ដែល​កាន់បព្វជិតភាព​យ៉ាង​ដូចម្ដេច ? ( សូមជួយ​សិស្ស​យល់​ថា ឃ្លា « កូនប្រុស​របស់លោកម៉ូសេ » សំដៅ​ទៅលើ​អ្នកទាំងឡាយ​ដែល​កាន់បព្វជិត​ភាព​មិលគីស្សាដែក ហើយ​ថា ឃ្លា « កូនប្រុស​របស់​អើរ៉ុន » សំដៅទៅលើ​អ្នកទាំងឡាយ​ដែល​កាន់បព្វជិតភាព​អើរ៉ុន ) ។

សូម​សរសេរ​ឃ្លា​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖សម្បថ និង​សេចក្ដីសញ្ញា នៃ​បព្វជិតភាព ។

សូម​ពន្យល់​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣៣-៤៤ត្រូវ​បាន​ស្គាល់​ថាជា សេចក្ដី​សម្បថ និង​សេចក្ដីសញ្ញា​នៃ​បព្វជិតភាព ។ ខគម្ពីរ​ទាំង​នេះ ចែងថា (១) ជា​សេចក្ដីសញ្ញាដែល​មនុស្ស​ម្នាក់​ធ្វើ នៅពេល​គាត់​ទទួលបានបព្វជិតភាព ហើយ (២) ការ​សន្យា​ដែលព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​ពួកអ្នកកាន់បព្វជិតភាព​ស្មោះត្រង់។ 

សូម​សរសេរ​សេចក្ដីថ្លែងការ​ណ៍​ពុំ​ពេញលេញ​ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន៖ បើ​អ្នកទាំងឡាយ​ដែលទទួលបព្វជិតភាព​នឹង នោះព្រះ​នឹង .

សូមអញ្ជើញ​​សិស្ស​ឲ្យសិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣៣-៤៤ ដោយស្ងៀមស្ងាត់ ឬជា​គូៗ ។ សូម​ពួកគេ​ឲ្យ​បំពេញ​សេចក្ដីថ្លែងការណ៍​នៅលើ​ក្ដារខៀន​ដោយ​ផ្អែក​ទៅលើ​ខគម្ពីរ​ទាំង​នោះ ។

  • តើអ្នក​បំពេញ​សេចក្ដី​ថ្លែងការណ៍​យ៉ាង​ដូចម្ដេច ? ( សិស្ស​គួរ​តែ​ស្គាល់​គោលការណ៍​ដូច​ខាង​ក្រោម ៖បើ​អ្នកទាំងឡាយណា​ដែល​ទទួលបព្វជិតភាព នឹង​តម្កើង​ការ​ហៅ​របស់​ពួកគេ ធ្វើតាម​ព្រះអម្ចាស់ និង​ពួកអ្នកបម្រើ​ទ្រង់ ហើយ​ស្ដាប់​ឮ​ព្រះបន្ទូល​នៃ​ជីវិត​ដ៏អស់កល្បជានិច្ច នោះ​ព្រះនឹង​ញែក​ពួកគេ​ចេញ ហើយ​ប្រទាន​ដល់ពួកគេ​នូវអ្វីៗ​ទាំងអស់​ដែលទ្រង់​មាន )

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« យើង​តម្កើង​បព្វជិតភាព​យើង ហើយ​ពង្រីក​ការហៅ​របស់​យើង នៅ​ពេល​យើង​បម្រើ​ដោយ​មាន​ចិត្ត​ឧស្សាហ៍​ព្យាយាម និង សេចក្ដី​សោមនស្ស​ក្នុង​ការទទួល​ខុសត្រូវ​ដែល​យើង​ត្រូវបាន​ហៅ​ដោយ​សិទ្ធអំណាច​ត្រឹមត្រូវ ។… យើង​តម្កើង​ការហៅ​យើង យើង​ពង្រីក​សក្ដានុពល​នៃ​បព្វជិតភាព​យើង នៅ​ពេល​យើង​ឈោង​ទៅ​ជួយ​អ្នក​ដែល​មាន​ទុក្ខព្រួយ ហើយ​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ជំពប់​ជើង​ដួល ។… យើង​តម្កើង​ការ​ហៅ​របស់​យើង នៅពេល​យើង​ដើរ​ដោយ​ទៀងត្រង់ និង​សេចក្ដីសុចរិត » (Magnify Your Calling, »Ensignខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៤៨-៤៩ ) ។

សូម​ពន្យល់​ថា នៅពេល​យើង​ទទួល​ការ​ហៅ​នៅក្នុង​សាសនាចក្រ នោះយើង​មាន​ឱកាស​ដើម្បី​រៀបចំ​ខ្លួន​យើង និង​អ្នកដទៃ​ឲ្យ​ទទួល​ពិធី​បរិសុទ្ធ​នៃ​ការ​សង្គ្រោះ​នៃ​បព្វជិតភាព ។ សូម​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដូចខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ហើយ​តើ​មនុស្ស​ម្នាក់​តម្កើង​ការហៅ​មួយ​ដោយ​របៀប​ណា ? វា​សាមញ្ញណាស់ គឺតាម​រយៈ​ការបំពេញ​ការបម្រើ​ដែល​ទាក់ទង​ទៅ​នឹងការ​ហៅនោះ ។… ខ្ញុំ​សង្ឃឹម​ដោយអស់ពីដួងចិត្ត និង​ព្រលឹង​របស់ខ្ញុំ​ថា យុវជន​គ្រប់រូប​ដែល​ទទួលបព្វជិតភាព នឹងផ្តល់តម្លៃឲ្យ​បព្វជិតភាព​នោះ ហើយ​ស្មោះត្រង់ចំពោះ​ទំនុកចិត្ត​ដែល​ត្រូវ​បានទទួលនៅពេលវាត្រូវបានប្រគល់​ឲ្យ » (​Priesthood Power »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៤៩, ៥១ ) ។

  • តើ​មានវិធីមួយចំនួន​ណាខ្លះ ដែល​អ្នក​កាន់បព្វជិតភាព​អើរ៉ុន​តម្កើង​ការ​ហៅ​របស់ពួកគេ​ក្នុង​បព្វជិតភាព ?

  • តើ​នៅពេល​ណា​ដែលអ្នក​ត្រូវ​បាន​ប្រទានពរ ដោយ​សារ​តែ​នរណា​ម្នាក់​បាន​តម្កើង​ការ​ហៅបម្រើ​របស់ពួកគេ​នោះ ?

សូមជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ថា ពរជ័យ​នៃ​សេចក្ដីសម្បថ និង​សេចក្ដីសញ្ញា​បព្វជិតភាព គឺ​ពុំ​គ្រាន់​តែ​សម្រាប់​អ្នកកាន់​បព្វជិតភាពនោះទេ ។ ពរជ័យ​ដ៏ធំបំផុត​របស់ព្រះ កើតមាន​ដល់​បុរស និងស្ត្រី ដែល​ត្រូវ​បាន​ផ្សាភ្ជាប់​នឹង​គ្នាទៅវិញ​ទៅមក​ក្នុង​ព្រះវិហារបរិសុទ្ធ ។ សូមអាន​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ អែលឌើរ រ័សុល អិម ណិលសុន ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« នៅថ្ងៃ​ណាមួយ ស៊ីស្ទើរ ណិលសុន និង​ខ្ញុំ នឹង​រស់នៅ​ជុំគ្នា​ក្នុងវត្តមាន​នៃ​គ្រួសារ​របស់​យើង និង​ព្រះអម្ចាស់​ជា​រៀងរហូត ។ យើង​នឹង​ស្មោះត្រង់ចំពោះសេចក្ដីសញ្ញា​ទាំងឡាយ​ដែល​យើងបានធ្វើ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​ស្មោះត្រង់ចំពោះ​សម្បថ និង​សេចក្ដីសញ្ញា​នៃ​បព្វជិតភាព ដែល​បាន​អះអាង​ដល់​យើង នៅក្នុងព្រះបន្ទូល​នៃ​ព្រះអម្ចាស់​ថា ‹ គ្រប់អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​យើងមាន នោះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់ [អ្នក] នោះដែរ › (គ. និង ស. ៨៤:៣៨) ។

« ស្ត្រីស្មោះត្រង់​ចែក​រំលែក​ពរជ័យនៃ​បព្វជិតភាព ។ សូម​គិត​អំពីពាក្យ​ទាំងនេះ​ថា ‹ គ្រប់អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​យើងមាន › ។… វា​មានន័យថា គ្មានរង្វាន់ខាងលោកិយ៏ណា ​-- គ្មាន​ជោគជ័យណា-- អាច​សង​ថ្លៃ​ចំពោះពរជ័យទាំងឡាយ ដែលព្រះ​នឹង​ចាក់​ស្រោច​មកលើ​អ្នកទាំង​ឡាយ​ដែល​ស្រឡាញ់​ទ្រង់ រក្សា​បទបញ្ញត្តិ​របស់ទ្រង់ឡើយ ( សូមមើល​មរ៉ូណៃ ៤:៣ហើយកាន់​ខ្ជាប់​ដល់​ចុង​បំផុត​នោះទេ » ( សូមមើលគ. និង ស. ១៤:៧Identity, Priority, and Blessings,» Ensignខែ សីហា ឆ្នាំ ២០០១ ទំព័រ ១០ ) ។

ដើម្បីជួយសិស្ស​យល់​នូវការ​សន្យា​ជាក់លាក់​ដែល​ព្រះអម្ចាស់​បាន​ធ្វើ ជាចំណែក​នៃ​សេចក្ដីសម្បថ និង​សេចក្ដីសញ្ញា នៃ​បព្វជិតភាព សូម​សរសេរ​នូវ​សេចក្ដីថ្លែងការ​ណ៍​ពុំពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ដែលព្រះអម្ចាស់​សន្យា​ចំពោះ…

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានឡើងវិញនូវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣៣-៣៤ ,៣៨,៤២ ដោយ​ស្ងាត់ស្ងៀម ។ សូម​ពួកគេ​ឲ្យ​ប្រាប់ពី​ពរជ័យ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​សន្យា ដែលជា​ចំណែក​នៃ​សេចក្ដីសម្បថ និង​សេចក្ដីសញ្ញា នៃបព្វជិតភាព ។ អ្នកគួរ​តែ​សរសេរ​ចម្លើយ​របស់ពួកគេ នៅ​លើ​ក្តារខៀន ។ ពួកគេអា​ចប្រាប់​ថា ព្រះអម្ចាស់នឹង ៖ ( ១) ញែក​យើងជាបរិសុទ្ធដោយព្រះវិញ្ញាណ ( សូមមើលខ ៣៣) (២) កសាងរូបកាយ​របស់​យើ​ង​ជា​ថ្មី ( សូមមើលខ ៣៣) (៣) រាប់​យើង​នៅក្នុង​ចំណោម​ពូជ​របស់​អ័ប្រាហាំ --​ជា​ពាក្យ​ម្យ៉ាង​ទៀត​ថា ប្រទាន​ដល់​យើង​នូវ​ពរជ័យ​ដែលបាន​សន្យា​ដល់​អ័ប្រាហាំ និង​ពូជ​របស់​លោក ( សូមមើលខ ៣៤) (៤) ធ្វើ​ឲ្យ​យើង​ក្លាយជា​ពួកជម្រើស ឬ​ពួក​ដែលត្រូវ​បានជ្រើសរើស​របស់ទ្រង់ ( សូមមើលខ ៣៤) (៥) ប្រទាន​ដល់​យើង​នូវអ្វី​ៗ​ទាំងអស់​ដែល​ព្រះបិតា​មាន ( សូមមើលខ ៣៨) ហើយ (៦) ប្រទាន​ពួកទេវតា​របស់ទ្រង់​ឲ្យមើល​ថែ​យើង ( សូមមើលខ ៤២) ។ ( នៅពេល​សិស្ស​ប្រាប់​ពី​ការ​សន្យានៅក្នុងខ ៣៨អ្នកអាច​នឹង​ចង់​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​លក្ខណៈ និង​សិរីល្អ​របស់ព្រះ ពុំ​មែន​ការមានបាន​ទ្រព្យ​សម្បត្តិ និង​សម្ភារ​នោះទេ ។ ឧទាហរណ៍ យើងអាច​ទទួល​សេចក្ដីពិតរបស់​ទ្រង់ សេចក្ដីស្រឡាញ់​របស់ទ្រង់ ក្ដីអំណររបស់​ទ្រង់ និង​ភាព​សុខសាន្ដ​របស់ទ្រង់ ។ យើង​អាច​ត្រូវ​បាន​ប្រទាន​ពរ​ដោយ​ភាព​ពេញលេញ​នៃ​ព្រះចេស្ដា​ទ្រង់ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ថា ហេតុអ្វី​បានជាបព្វជិតភាព​​មាន​ន័យ​ចំពោះ​ពួកគេ ។ សូម​ពិចារណា​ចែកចាយ​ពី​ទីបន្ទាល់របស់​អ្នក​អំពី​ពរជ័យ​នៃ​បព្វជិតភាព ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣-៥។ « ជំនាន់នេះ »

នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣-៥យើងអាន​អំពី​វិវរណៈ​របស់ព្រះអម្ចាស់ថា ព្រះវិហារបរិសុទ្ធមួយ នឹង​ត្រូវ​សាងសង់ឡើង​នៅ​ទីក្រុង​យេរូសាឡិម នៅក្នុងរដ្ឋ មិសសួរី ។ នៅក្នុងវិវរណៈ​នេះ ដែលត្រូវ​បាន​ប្រទាន​ឲ្យ​ក្នុង​ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បានមានបន្ទូលថា ព្រះវិហារបរិសុទ្ធ នឹង​ត្រូវ​បាន​សាងសង់​ឡើងនៅក្នុង « ជំនាន់​នេះ » (គ. និង ស. ៨៤:៤-៥) ។ ព្រះវិហារបរិសុទ្ធ​នោះ ពុំទាន់ត្រូវ​បាន​សាងសង់ទេ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យពួកបរិសុទ្ធ​របស់ទ្រង់​ឲ្យ​សាងសង់​ព្រះវិហារបរិសុទ្ធ​ផ្សេងទៀត​ជាច្រើន ។ ព្រះអម្ចាស់បាន​អត់​ទោស​ដល់​រាស្ត្រ​របស់​ទ្រង់​ជាបណ្ដោះ​អាសន្ន​ពី​ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​នៅក្នុង​ទីក្រុង​នៃ​យេរូសាឡិម​ថ្មី ( សូមមើល​គ. និង ស. ១២៤:៤៩-៥១) ។

ស្ដីអំពី​ឃ្លា « ជំនាន់​នេះ » ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានសរសេរ​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« សេចក្ដីថ្លែងការណ៍​នេះ គឺ​ជា​ថ្មជំពប់​មួយ​ចំពោះ​មនុស្ស​មួយចំនួន ហើយ​មានការ​បកប្រែ​ជាច្រើន​ផ្សេងៗ​គ្នា​អំពី​អត្ថន័យ​នៃ​ជំនាន់​មួយ ។ វា​ត្រូវ​បាន​កាន់​ដោយ​មនុស្ស​មួយចំនួន​ថា ជំនាន់​មួយ គឺ​រយៈពេល​មួយរយ​ឆ្នាំ តែ​អ្នកដទៃទៀត ថា​វាគឺជា​មួយរយ​ម្ភៃ​ឆ្នាំ អ្នកខ្លះទៀត​ថា ជំនាន់​មួយ ត្រូវ​បាន​បង្ហាញ​នៅក្នុង​បទគម្ពីរ​នេះ និង​គម្ពីរ​ផ្សេងៗ មាន​សេចក្ដីយោង​ទៅ​រយៈពេល​មួយ​ដែល​គ្មាន​កំណត់ ។ ព្រះអង្គ​សង្គ្រោះ​បាន​មានបន្ទូលថា ៖ ‹ ដំណរមនុស្ស​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​ងចង់​ឃើញ​ទី​សម្គាល់ › ។ នេះ​ពុំ​មាន​សេចក្ដីយោង​អំពី​រយៈពេល​នៃ​ឆ្នាំទេ ប៉ុន្តែ​ជា​រយៈ​កាល​នៃ​សេចក្ដីទុច្ចរិត ។ ជំនាន់​មួយ អាច​មានន័យ​ថា ជា​គ្រា​នៃ​ការ​កាន់កាប់ត្រួតត្រា​បច្ចុប្បន្ន​នេះ ។ លើសពី​នោះទៀត សេចក្ដីថ្លែងការណ៍ គឺមានលក្ខណៈសម្បត្តិសក្តិសម​នៅក្នុង​វិវរណៈ​នេះ នៅក្នុង​ពាក្យ​ដក​ស្រង់​ខាង​លើ ។ ‹ ដ្បិត​មើល​ចុះ ជំនាន់​នេះ​នឹង​ពុំ​កន្លង​ផុតទៅ​ឡើយ › ជាដើម ។ វាពុំ​មែន​ជា​បំណង​របស់​យើង​ដើម្បី​ដាក់​ការ​បក​ប្រែ​ណាមួយនៅក្នុង​ការ​បង្ហាញ​ឡើយ ប៉ុន្តែដើម្បីនិយាយ​ថា បញ្ហា​ទាំងនេះ​គឺ​ស្ថិត​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ហើយ​ទ្រង់​នឹង​សម្រេច​គោលបំណង​ទ្រង់ នៅពេល​ទ្រង់​ចាត់ទុក​ថា​ពេលវេលា​បាន​មក​ដល់ » (Church History and Modern Revelation វ៉ុល​ទី ២ [ ឆ្នាំ ១៩៥៣ ] ១:៣៣៧ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:២៤-២៥។ « ទ្រង់​ដក​យក … បព្វជិតភាព​បរិសុទ្ធ »

នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:២៥យើងអាន​ថា ព្រះអម្ចាស់​បាន​ដក​យក​បព្វជិតភាព​បរិសុទ្ធ​ចេញពី​ក្នុង​ចំណោម​កូនចៅ​អ៊ីស្រាអែល ដែល​នៅជាមួយ​ម៉ូសេ​ក្នុង​ទីរហោស្ថាន ។ អែលឌើរ ប្រូស អរ ម៉ាក់ខនគី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ព្រះអម្ចាស់ « ដក​យក​បព្វជិតភាព​មិលគីស្សា​ដែក​ដែល​បម្រើ​ដំណឹង​ល្អ ចេញពី​ក្នុង​ចំណោម​ពួកគេ ​ក្នុង​ន័យ​ថា វា​ពុំ​បន្ដ ឬ​បន្ដ​ដល់​អ្នកកាន់បព្វជិតភាព​ម្នាក់​ទៅ​ម្នាក់ទៀត ដែលបានប្រើក្នុងភាសាសាមញ្ញ ឬធម្មតានោះទេ។ កូនសោ​នៃបព្វជិតភាព​ត្រូវ​បានដកចេញពីម៉ូសេ ដូច្នេះរាល់ពិធីបរិសុទ្ធ​បព្វជិតភាព​នាពេល​អនាគត តម្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត​ពីព្រះជាពិសេស » (The Mortal Messiah វ៉ុល​ទី ៤ [ ឆ្នាំ ១៩៧៩–៨១], ១:៦០ ) ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានពន្យល់​បន្ថែម​ថា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« យើង​រៀន​តាមរយៈការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ថា ព្រះអម្ចាស់… បានណែនាំ​ដល់​ម៉ូសេ​ថា ៖ ‹ យើង​នឹង​ដក​យក​បព្វជិតភាព​ចេញពី​ក្នុង​ចំណោម​ពួកគេ ជា​លំដាប់​ដ៏បរិសុទ្ធ​របស់​យើងនិង​ពិធីបរិសុទ្ធ​ទាំងឡាយផង › ។ (ក.យ.ស និក្ខមនំ ៣៤:១; បាន​បន្ថែម​អក្សរទ្រេត ) ។

« បព្វជិតភាព​ដែលខ្ពស់​ជាង​នេះ ព្រមជាមួយ​នឹង​ពិធីបរិសុទ្ធ​ទាំងឡាយ ត្រូវ​បាន​ដកចេញពី​អ៊ីស្រាអែល​រហូត​ដល់​ជំនាន់​របស់ព្រះយេស៊ូវ​គ្រីស្ទ ។…

« នៅចន្លោះ​ជំនាន់ម៉ូសេ និង ព្រះគ្រីស្ទ គឺមានតែពួក​ព្យាការី​ជាក់លាក់​ប៉ុណ្ណោះដែល​មាន​សិទ្ធិ​ចំពោះ​បព្វជិតភាពដែល​ខ្ពស់ជាង និងពរជ័យទាំងឡាយ ដែលអាច​នាំ​មនុស្ស​ចូល​ក្នុង​វត្តមាន​របស់ព្រះ » (What I Hope You Will Teach Your Children about the Temple » Ensign ខែ សីហា ឆ្នាំ ១៩៨៥ ទំព័រ ៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:២៨។ បាន​តែងតាំង​ដោយ​ទេវតា​មួយអង្គ

នៅក្នុង​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម អែលឌើរ ប្រូស អរ ម៉ាក់ខនគី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ យោង​ទៅគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:២៨ហើយ​ពន្យល់​ថា នៅពេល​យ៉ូហាន បាទីស្ទ​មាន​អាយុប្រាំបី​ថ្ងៃ នោះ​លោកត្រូវបាន​តែងតាំង ឬ​ជ្រើសរើស​ដើម្បីបំពេញ​បេសកកម្ម​មួយ--លោកពុំ​ត្រូវ​បាន​តែងតាំង​បព្វជិតភាព​នៅពេល​នោះទេ ។ យ៉ូហាន ត្រូវ​បាន​តែងតាំង​ឲ្យ​រំលំ​នគរ​នៃពួកសាសន៍​យូដា ហើយ​ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអម្ចាស់ ។ ទេវតា​បាន​បញ្ជា​ថា លោក​នឹង​ធ្វើ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« លូកា​បាន​ថ្លែង​ថា ៖ ‹ នោះព្រះទ្រង់មានព្រះបន្ទូលមកយ៉ូហាន ជាកូនសាការី នៅទី​រហោស្ថាន › ។ ក្រោយមក​យ៉ូហាន​បាន​ថ្លែង​ថា ៖ ​‹ ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា › នូវ​រឿង​ដូច្នោះ ។ (យ៉ូហាន ១:៣៣) ។ នរណា​បញ្ជូនលោក​យើង​ពុំ​ដឹង​នោះទេ ។ យើង​ដឹង​ថា ‹ លោក​ត្រូវ​បាន​ទទួលបុណ្យជ្រមុជទឹក ខណៈ​ដែលលោក​នៅ​កុមារភាព​នៅឡើយ [ មានន័យថា នៅពេល​ដែលលោក​មាន​អាយុ​ប្រាំបី​ឆ្នាំ ] ហើយ​ត្រូវ​បាន​តែងតាំង​ដោយ​ទេវតា​នៃ​ព្រះ​នៅ​ពេលលោក​មានអាយុ​ប្រាំបីថ្ងៃ​នូវ​អំណាច​នេះ [សូម​កត់ចំណាំ​ឲ្យច្បាស់​ថា ពុំ​មែន​តែងតាំង​បព្វជិតភាព​អើរ៉ុន​ទេ ប៉ុន្តែ] ដើម្បី​រំលំ​នគរ​របស់​ពួកសាសន៍​យូដា ហើយ​ដើម្បី​ធ្វើ​ឲ្យ​ផ្លូវ​នៃ​ព្រះអម្ចាស់​ត្រង់​ចំពោះ​រាស្ត្រ​របស់ទ្រង់ ដើម្បី​រៀបចំ​ពួកគេ​សម្រាប់​ការ​យាងមក​របស់​ព្រះអម្ចាស់ ដែល​ព្រះហស្ត​ទ្រង់​បាន​ប្រទាន​នូវ​គ្រប់អំណាច ​› ។ ( គ. និង ស. ៨៤:២៤ )។ យើង​ពុំ​ដឹង​ថា​ពេលណា​គាត់បានទទួលបព្វជិតភាព​អើរ៉ុន​ទេ ប៉ុន្តែ​វា​បានមក​ដល់លោក​បន្ទាប់ពី​ពិធីបុណ្យជ្រមុជទឹក​របស់លោក​យ៉ាង​ជាក់ស្ដែង តាមវ័យ​ដែលសមរម្យ ហើយ​ពីមុន​លោកត្រូវ​បានបញ្ជូន​ដោយ​តួអង្គ​មួយ ដែល​លោក​ពុំ​ប្រាប់នាម​ឲ្យ​ផ្សាយ និង​ធ្វើបុណ្យជ្រមុជដោយ​ទឹក » (The Mortal Messiahវ៉ុលទី ៤ [ឆ្នាំ ១៩៧៩-៨១] ១:៣៨៤-៨៥ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣៣-៤៤។ ភាព​សម្ងាត់​តាមរយៈ​​សម្បថ និង សេចក្តី​សញ្ញា​នៃ​បព្វជិតភាព

ប្រធាន ហិនរី ប៊ី អាវរិង បាន​ថ្លែង​អំពី​ភាព​សម្ងាត់​ដែល​អ្នកកាន់​បព្វជិតភាព គួរ​មាន នៅពេល​ចូល​ទៅក្នុង​សម្បថ និង​សេចក្ដីសញ្ញា​នៃ​បព្វជិតភាព ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ការ​ខិតខំ​ឲ្យ​មាន​ភាព​សក្ដិសម​ទៅ​នឹង​ទំនួល​ខុសត្រូវ​ទាំងឡាយ​នៃ​សម្បថ និង សេចក្ដី​សញ្ញា នាំ​មក​នូវ​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំងឡាយ​នៃ​ព្រះ ៖ គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ នោះ​ជា​គោលបំណង​មួយ​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ តាម​រយៈ​ការរក្សា​សេចក្ដី​សញ្ញា​ទាំងឡាយ កាលដែល​យើង​ទទួល​បព្វជិតភាព និង ការរំលឹក​វា​ឡើង​វិញ​នៅ​ក្នុងពិធីទាំងឡាយក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​សន្យា​ដោយ​នូវ​សម្បថ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ព្រះ​អេឡូហិម ជា​ព្រះវរបិតាសួគ៌​របស់​យើង ថា​យើង​នឹង​ទទួល​បាន​នូវ​ភាពពេញលេញ​នៃ​សិរី​ល្អ​របស់​ទ្រង់ និង រស់នៅ​ដូច​ជា​ទ្រង់​។ យើង​នឹង​មានពរជ័យ​នៃការ​ត្រូវ​បានផ្សាភ្ជាប់​ជា​គ្រួសារ​មួយ​ជា​រៀងរហូត​ដោយ​ការ​សន្យា​អំពីការ​រីកចម្រើ​ន​ដ៏អស់កល្បជានិច្ច ។…

« …យ៉ាង​ហោច​ណាស់​មាន​មូលហេតុពីរ​ថា ហេតុអ្វី​អ្នក​គួរ​មាន​ទំនុកចិត្ត ជាជាង​ការ​បាក់ទឹកចិត្ត​ជាមួយ​នឹង​ទោស ដែល​នឹង​កើត​មាន​មក ពេល​ពុំ​បាន​រក្សា​នូវ​សម្បថ និង​សេចក្ដីសញ្ញា ឬ​សម្រេចចិត្ត​ថា​ពុំ​ទទួល​យក​វា ។ ទោះជា​អ្នក​ទទួលយក​សម្បថ និង សេចក្ដីសញ្ញា ហើយឃើញ​ថា​វា​ពិបាក​ខ្លាំង ឬ​បើ​អ្នក​ពុំ​បាន​ព្យាយាម នោះ​ទោស​គឺ​មាន​ដូចគ្នា ។ ហេតុដូច្នោះ​ហើយ គ្មាន​ចម្ងល់​ទេថា ទិស​ដៅ​ដ៏ល្អ​បំផុត​របស់​អ្នក និង​ខ្ញុំ គឺ​ត្រូវ​ទទួល​បព្វជិតភាព​បរិសុទ្ធ ហើយ​ព្យាយាម​ដោយអស់ពី​ដួងចិត្ត​របស់​យើង​ដើម្បី​រក្សា​សេចក្ដីសញ្ញារបស់​វា ។ បើ​យើង​ជ្រើសរើស​ពុំ​ព្យាយាម នោះ​យើង​នឹង​ប្រាកដ​ជា​បាត់​ឱកាស​ដើម្បី​មានជីវិត​អស់កល្បជានិច្ច​ហើយ ។ បើ​យើង​ព្យាយាម​ជាមួយនឹង​ជំនួយរបស់ព្រះ​ទទួល​បានជោគជ័យ នោះ​យើង​នឹង​មាន​ជីវិត​អស់កល្បជានិច្ច​ម្ដង​ទៀត ។

« មាន​មូលហេតុមួយ​ទៀត​ដើម្បី​សម្រេចចិត្ត​នាពេលឥឡូវ​នេះ ដែលអ្នក​នឹង​ព្យាយាម​ដោយអស់ពីដួងចិត្ត​អ្នក​ដើម្បី​សក្ដិសម​នឹង​សេចក្ដីសម្បថ និង​សេចក្ដីសញ្ញា​នោះ ហើយ​មាន​ទំនុកចិត្ត​ថា​អ្នកនឹង​ទទួលបានជោគជ័យ ។ ព្រះបាន​សន្យា​ដល់​អ្នក​នូវ​ជំនួយ និង​អំណាច បើ​អ្នក​អនុវត្ត​សេចក្ដីជំនឿ នោះ​នឹង​ប្រទាន​ដល់អ្នក​ឲ្យមានជោគជ័យ ។

« ខ្ញុំ​សូម​ពិពណ៌នា​អំពីពរព័យមួយចំនួន​ដែលអ្នក​នឹង​ទទួល នៅពេលអ្នក​ដើរ​ឆ្ពោះទៅមុខ​ដោយ​សេចក្ដីជំនឿ ។

« ទីមួយ គ្រប់កត្តាទាំងអស់​ដែល​អ្នក​ផ្ដល់​សេចក្ដីសម្បថ និង​សេចក្ដីសញ្ញា គឺ​ជា​ភស្ដុតាង​ថា ព្រះ​បាន​ជ្រើសរើស​អ្នក ដោយ​ស្គាល់​អំពី​អំណាច និង សមត្ថភាព ។ ទ្រង់បាន​ស្គាល់អ្នក ចាប់តាំងពី​អ្នក​នៅជាមួយទ្រង់ក្នុងពិភព​ជា​វិញ្ញាណមក​ម្ល៉េះ ។ ដោយ​សារការដឹងមុន​​របស់ទ្រង់​អំពី​កម្លាំង​របស់អ្នក នោះទ្រង់​អនុញ្ញាត​ឲ្យ​អ្នក​ស្វែងរក​សេចក្ដីពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ត្រូវ​ប្រគល់​ឲ្យនូវ​បព្វជិតភាព ។ អ្នក​អាចមាន​ទំនុកចិត្ត ដោយសារ​អ្នក​មាន​ភស្ដុតាង​អំពី​ទំនុក​ព្រះទ័យ​របស់ទ្រង់មក​លើ​អ្នក ។

« ទីពីរ នៅពេល​អ្នក​នឹង​ព្យាយាម​ដើម្បី​រក្សា​សេចក្ដីសញ្ញា​របស់អ្នក នោះ​ព្រះអង្គសង្គ្រោះ​បាន​សន្យា​ថានឹងផ្តល់ជំនួយដោយ​ផ្ទាល់ព្រះអង្គ​ទ្រង់ ។ ទ្រង់បានមានបន្ទូល​ថា នៅពេល​អ្នក​ឆ្ពោះទៅមុខ​ដោយ​ការ​គោរព​ដល់​បព្វជិតភាព​ ៖ ‹ នោះ​យើង​ក៏​នឹង​នៅទីនោះ​ដែរ ដ្បិត​យើង​នឹង​ទៅពីមុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃអ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើង​នឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយពួកទេវតា​របស់​យើង​នៅព័ទ្ធ​ជុំវិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » [គ. និង ស. ៨៤:៨៨] » (« Faith and the Oath and Covenant of the Priesthood, » Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៦១-៦២ ) ។