ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:១១៨-១៤១


មេរៀន​ទី ៩៤

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨-១៤១

បុព្វកថា

នេះ​គឺ​ជា​មេរៀន​ទីបួន​ចុង​ក្រោយ​គេ ក្នុង​ការ​ពិភាក្សា​អំពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨។ វិវរណៈត្រូវ​បាន​ប្រគល់​ឲ្យ​នៅ​ក្នុង​សន្និសីទ​មួយ​នៃ​ពួកសង្ឃ​ជាន់ខ្ពស់​នៅថ្ងៃទី ២៧-២៨ ខែ​ធ្នូ ឆ្នាំ ១៨៣២ (ខ ១-១២៦) និង​ថ្ងៃទី ៣ ខែ មករា ឆ្នាំ ១៨៣៣ (ខ ១២៧-១៤១) ។ មេរៀននេះ​គ្រប​ដណ្ដប់ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:១១៨-១៤១ នៅ​ក្នុង​ផ្នែក​នៃ​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់ដល់ក្រុមអ្នកកាន់បព្វជិតភាពឲ្យ​រៀបចំ​សាលា​របស់ពួក​ព្យាការី នៅក្រោម​ការ​ដឹកនាំ​របស់ យ៉ូសែប ស៊្មីធ ។ អ្នក​ទាំងឡាយ​ដែល​ចូលរួម​នៅក្នុង​សាលា​រៀន គឺ​ត្រូវ​រៀន​ជាមួយ​គ្នា​ដោយ​ការ​សិក្សា និង​ដោយ​សេចក្ដីជំនឿ ហើយ​បង្ហាញ​សេចក្ដីស្រឡាញ់ និង​មិត្តភាពចំពោះគ្នាទៅវិញ​ទៅមក ។

យោបល់សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨-១២៦

ព្រះអម្ចាស់​ពិពណ៌នា​អំពី​គំរូ​នៃ​ការ​រៀន​សូត្រ

សូម​ចាប់ផ្ដើម​ដោយការពិភាក្សា​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​កំពុង​រៀន​បានអ្វីខ្លះ​នៅសាលារៀន​នៅ​ពេល​នេះ ? នៅ​ផ្ទះ ? នៅ​កន្លែង​ធ្វើការ ? នៅ​ព្រះវិហារ ?

  • តើ​ការ​រៀន​អំពី​ប្រធានបទ​នៅសាលារៀន ដូចជាមុខវិជ្ជា​គណិតវិទ្យា ឬ​វិទ្យាសាស្ត្រ​ខុស​ពី​ការ​រៀនសូត្រអំពីដំណឹងល្អ​យ៉ាង​ដូចម្ដេចដែរ ? តើ​វា​អាច​ដូចគ្នា​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា នៅក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ នៅ​ខែ មករា ឆ្នាំ ១៨៣៣ ក្រុម​នៃ​អ្នកកាន់បព្វជិតភាព​មួយក្រុម​បាន​ធ្វើតាម​ការ​បង្គាប់​របស់ព្រះអម្ចាស់​ឲ្យជួប​ជុំគ្នា​នៅកន្លែង​មួយ ដែល​ហៅ​ថា សាលា​នៃ​ពួកព្យាការី ដើម្បី​ត្រៀមខ្លួន​ផ្សាយ​ដំណឹងល្អ​នៅពេញ​ផែនដី ។ នៅពេលពួកគាត់ជួបជុំ​គ្នា ព្រះអម្ចាស់​បាន​បង្រៀន​ដល់​បងប្អូន​ប្រុស​ទាំងនេះ​អំពី​របៀប​ដើម្បីត្រូវបាន​ស្អាង ឬ​លើក​តម្កើង តាមរយៈ​ព្រះវិញ្ញាណ នៅពេលពួកគេ​រៀន​ជាមួយ​គ្នា ។ សូម​អញ្ជើញ​សិស្ស​ឲ្យរក​មើល​គោលការណ៍​ទាំងឡាយ​អំពី​ការ​រៀន​សូត្រ នៅពេល​ពួកគេ​សិក្សា​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៨-១៤១នៅថ្ងៃនេះ ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៨ឲ្យ​ឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយរក​មើល​របៀប​ដែល​សមាជិក​នៃ​សាលា​នៃ​ពួក​ព្យាការី​ត្រូវ​ស្វែងរក​ការ​រៀនសូត្រ ។

  • តើ​បងប្អូនប្រុស​ទាំងនេះ​ត្រូវ​ស្វែងរក​ការ​រៀនសូត្រ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណាក្នុងការរៀនសូត្រ « ដោយសារ​ការសិក្សា និង ដោយ​សារ​សេចក្ដីជំនឿ​ផង » នោះ ?

ដើម្បី​ជួយ​សិស្ស​យល់អំ​ពីអត្ថន័យ​នៃ​ការ​រៀន​សូត្រ​ដោយ​សេចក្ដីជំនឿ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ថា៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ តម្រូវ​ឲ្យ​មាន​កិច្ចខិត​ខំ​ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ និង ខាង​រូបកាយ ហើយ​ពុំ​មែន​គ្រាន់​តែ​ជា​ការ​ទទួលភាព​អកម្ម​នោះ​ទេ ។…

« …ការ​រៀនសូត្រ​ដោយ​សេចក្ដីជំនឿ ពុំអាច​ត្រូវ​បាន​ផ្ទេរ​ពី​គ្រូបង្រៀន​ទៅ​សិស្សម្នាក់​តាមរយៈ​ការ​បង្រៀន ការ​បង្ហាញ ឬ​តាមសកម្មភាព​ក្នុង​ថ្នាក់រៀន​ទេ តែ​សិស្ស​ម្នាក់​ត្រូវ​តែ​អនុវត្ត​សេចក្ដីជំនឿ និងធ្វើ​សកម្មភាព ដើម្បី​ទទួលបាន​ចំណេះ​ដឹង​សម្រាប់​ខ្លួនគាត់ » (Seek Learning by Faith»Ensignខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦៤ ) ។

ចូ​រពន្យល់​ថា យើងអាច​រៀន​សូត្រ​ដោយ​សេចក្ដីជំនឿ នៅពេល​យើង​ចូល​រួម​ដោយសកម្ម និង​ប្រកប​ដោយការ​អធិស្ឋាន​នៅក្នុង​ឱកាស​រៀន​សូត្រ​ទាំងឡាយ បន្ទាប់មក​អនុវត្ត​នូវអ្វី​ដែល​យើង​បាន​រៀន​នោះ ។ យើង​រៀន​នៅពេល​យើងអនុវត្ត​សេចក្ដីជំនឿ​របស់​យើង តាមរយៈ​ការ​គោរពប្រតិបត្តិ ។

  • សូមកត់សម្គាល់នៅ​ដើមខ ១១៨ ថា​ព្រះអម្ចាស់​បាន​ចង្អុល​បង្ហាញ​ថា​មនុស្ស​មួយចំនួន​ពុំមាន​សេចក្ដីជំនឿ​ទេ ។ តើ​យើង​អាចរៀន​អ្វីខ្លះ មកពី​ខ​នេះ អំពី​របៀបដើម្បី​បង្កើន​សេចក្ដីជំនឿ​របស់​យើង ? ( សូមជួយសិស្ស​ឲ្យ​ប្រាប់​គោលការណ៍​ស្រដៀងគ្នា​ដូច​ខាង​ក្រោម ៖បើ​យើង​ស្វែងរក​ការ​រៀនសូត្រ​ដោយ​សកម្ម តាមរយៈ​ការ​សិក្សា និង​សេចក្ដីជំនឿ នោះសេចក្ដីជំនឿ​របស់​យើង​ទៅលើព្រះយេស៊ូវ​គ្រីស្ទ​នឹង​រីកចម្រើន ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន) ។

ដើម្បីជួយសិស្ស​យល់​អំពី​ស្ថានភាព​មួយចំនួនដែលពួកគេ​អាច​អនុវត្ត​គោលការណ៍​នេះ​នៅក្នុងជីវិត​របស់ពួកគេ សូមអាន​ឮៗ​នូវ​ស្ថានភាព​ដូច​ខាង​ក្រោម ។ បន្ទាប់ពី​ការ​អាននិមួយៗ សូម​សិស្ស​ឲ្យពន្យល់​អំពី​របៀប​ដែល​មនុស្ស​អាច​ស្វែងរក​ការ​រៀនសូត្រ​ដោយ​សកម្ម តាមរយៈ​ការ​សិក្សា និង​សេចក្ដីជំនឿ ។ សូម​ពួកគេ​ឲ្យ​ពន្យល់​អំពី​របៀប​ដែល​ការ​ធ្វើដូច្នោះ​នឹង​ជួយ​បុគ្គល​នោះ​ឲ្យ​បង្កើន​សេចក្ដីជំនឿ​ផងដែរ ។

  1. យុវនារី​ម្នាក់​អាន​ព្រះគម្ពីរ​ជា​ទៀងទាត់ ប៉ុន្តែ​នាង​កម្រ​ឈប់​មួយ​សន្ទុះ​ដើម្បីគិត​អំពី​អ្វី​ដែល​នាង​អាន​ណាស់ ។ នាង​ពុំ​ដែល​មានអារម្មណ៍​ថា ការ​អាន​ព្រះគម្ពីរ​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់នាង​នោះទេ ។

  2. យុវជន​ម្នាក់​ចូលរួម​ក្នុងការ​ប្រជុំ​នៅ​ព្រះវិហារ​របស់​គាត់ ហើយ​រីករាយ​នឹង​ការ​ចូលរួម​ក្នុងការ​ពិភាក្សា​ក្នុងថ្នាក់រៀន ។ ពេល​ខ្លះ​គាត់មានអារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​ការ​ផ្លាស់ប្ដូរ​នៅក្នុង​ជីវិត​របស់គាត់​ដោយ​ផ្អែក​ទៅលើ​អ្វី​ដែល​គាត់​បានរៀន ប៉ុន្តែ​តាមធម្មតា គាត់ពុំ​អនុវត្ត​តាម​ការ​បំផុសគំនិត​ទាំង​នោះទេ ។

បន្ទាប់ពី​សិស្ស​ក្នុង​ថ្នាក់​បាន​ពិភាក្សា​អំពី​ស្ថានភាព​ទាំងនេះ​រួច​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​នៅពេលណា​ដែល​អ្នក​មានអារម្មណ៍​ថា សេចក្ដីជំនឿ​របស់អ្នក​កើន​ឡើង ដែល​ជា​លទ្ធផល​បានមកពីការ​ស្វែងរក​ការ​រៀនសូត្រ​ដោយ​សកម្ម តាមរយៈ​ការសិក្សា និង​សេចក្ដីជំនឿ ? តើ​សកម្មភាព​របស់អ្នក​ជួយ​ឲ្យ​សេចក្ដីជំនឿ​របស់អ្នក​រីកចម្រើ​ន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៩–១២០ ដោយ​ស្ងាត់ស្ងៀម ហើយរក​មើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ ។ សូម​ឲ្យ​សិស្ស​រាយការណ៍ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា ក្នុងការ​ឆ្លើយ​តប​ចំពោះ​បទបញ្ញត្តិ​ដើម្បី​សាង​សង់​ដំណាក់ឡើង ដែលបាន​ពិពណ៌នា​នៅក្នុង​ខ ១១៩ នៅទីបំផុត ពួកបរិសុទ្ធ​បាន​សាងសង់​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ។ ខណៈ​ដែល​ព្រះវិហារបរិសុទ្ធ​ស្ថិត​នៅក្នុង​ការ​សាង​សង់នៅឡើយ នោះ​សាលារៀន​ពួកព្យាការីបាន​ជួប​ជុំ​គ្នា​នៅ​បន្ទប់ខាង​លើ​នៃ​ហាង​របស់ នូវល ខេ វិតនី នៅទីក្រុង​ខឺតឡង់ ។

  • តើ​ការ​ទូន្មាននៅក្នុងខ ១១៩ក៏អាច​ជាប់ទាក់ទង​ទៅនឹង​ទីកន្លែង ដែល​បងប្អូនប្រុស​បានជួប​គ្នា​សម្រាប់​សាលារៀន​នៃ​ពួកព្យាការី​យ៉ាង​ដូចម្ដេច ? ទាក់ទង​ទៅនឹង​គេហដ្ឋាន​របស់យើងយ៉ាង​ដូចម្ដេច ? ទាក់ទង​ទៅនឹង​កិច្ចខិតខំ​ផ្ទាល់ខ្លួន​របស់អ្នក​ដើម្បីសិក្សានៅ​សាលារៀន​យ៉ាង​ដូចម្ដេច ? ( សាលា​នៃ​ពួក​ព្យាការី ត្រូវបាន​ធ្វើ​ជា​គំរូ បន្ទាប់ពី​គោលការណ៍​ទាំងឡាយ​ត្រូវ​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​នេះ ។ គេហដ្ឋា​ន​របស់​យើង អាច​ត្រូវ​បាន​ប្រទានពរ​ឲ្យជា​កន្លែងនៃ​ការ​អធិស្ឋាន ការ​តមអាហារ សេចក្ដីជំនឿ ការ​រៀនសូត្រ និង​របៀប​រៀបរយ ) ។

សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១២១-១២៦ជាមួយដៃគូ​របស់ពួកគេ ហើយប្រាប់អំពី​របៀប​ដែលព្រះអម្ចាស់​បាន​រំពឹង​ទុក​ឲ្យ​បងប្អូនប្រុស​នៅ​សាលា​នៃពួកព្យាការី ឲ្យ​រៀបរយ​ខ្លួន​គេ ។ អ្នក​អាច​ស្នើ​ឲ្យ ពួកគេ​គួរ​គូស​ចំណាំចំពោះ​អ្វី​ដែល ពួកគេ​រកឃើញ ។ នៅពេល​សិស្ស​កំពុង​សិក្សា​អំពីខគម្ពីរ​ទាំងនេះ សូម​សរសេរការ​ណែនាំ​ដូច​ខាង​ក្រោមនៅលើ​ក្ដារខៀន សម្រាប់​ដៃគូ​និមួយៗ​ឲ្យ​បំពេញជាមួយគ្នា​បន្ទាប់ពី​ពួកគេ​បាន​ស្រាវជ្រាវ​បទគម្ពីរ​ហើយ ៖

សូម​សម្រេច​ថា​តើ​ចំណុច​នៃ​ការ​ទូន្មាន​មួយណា ដែលជា​ជំនួយ​ពិសេស​សម្រាប់​យុវវ័យ ដែល​កំពុង​ស្វែងរក​ការ​រៀនសូត្រ​ដំណឹងល្អ ។ ចូ​រពិភាក្សា​ថា​ហេតុអ្វី​ក៏អ្នក​គិត​ថា សកម្មភាព​ទាំងនេះ​សំខាន់​នៅក្នុង​ការ​ជួយ​ដល់នរណា​ម្នាក់​រៀនដំណឹងល្អ ។

បន្ទាប់ពីសិស្ស​មានពេល​អាន និង​ពិភាក្សា​អំពី​ដំបូន្មាន​របស់ព្រះអម្ចាស់​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យពន្យល់​នូវអ្វី​ដែលពួកគេ​បាន​រៀន​នៅក្នុង​ការ​ពិភាក្សា​របស់ពួកគេ ។ នៅពេល​ពួកគេ​ឆ្លើយតប សូម​ពិចារណា​អំពី​ការ​ប្រើ​សំណួរ និង​ការ​ពន្យល់​ដូច​ខាង​ក្រោម​មួយចំនួន ដើម្បី​ជួយពួកគេ​យល់​នូវ​ដំបូន្មាន​ខ្លះៗ​របស់ព្រះអម្ចាស់ ៖

  • តើអ្នកគិត​ថា « ការ​ឈប់​ពី​សម្ដី​អសារ​ឥតការ​ទាំងអស់​របស់​អ្នក ពីសំណើច​ទាំងអស់​… និងគំនិតផ្តេសផ្តាស​ទាំងអស់​របស់អ្នក » (ខ ១២១) មានន័យ​យ៉ាង​ណា ? ហេតុអ្វី​ក៏ការ​ឈប់​ធ្វើ​នូវ​រឿង​ទាំងនោះនៅក្នុង​កន្លែង​ខាង​វិញ្ញាណ អាច​ជា​ជំនួយ​នៅក្នុងកិច្ចខិតខំ​របស់​យើង​ដើម្បី​រៀន​នូវ​រឿង​ទាំងឡាយ​ដែល​ពិសិដ្ឋ​ដូច្នេះ ?

សូម​ពន្យល់​ថា ការ​ជួបជុំ​សម្រាប់​សាលា​នៃ​ពួកព្យាការី គឺ​ពិសិដ្ឋ ។ ការ​ណែនាំ​ទាំងនេះស្តី​អំពី​ការ​សើច និង​ការ​និយាយ​សម្ដី​អសារឥតការ មានន័យ​ថា អ្នកទាំងឡាយ​ដែល​ចូលរួម​នៅក្នុង​សាលា​នៃ​ពួកព្យាការី ចាំបាច់​ត្រូវ​មានគារវភាព​នៅ​ក្នុង​កន្លែង​ពិសិដ្ឋ ។ ការជួបជុំ​ទាំងនេះ នឹង​ធ្វើឡើង​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។

  • សូម​កត់សម្គាល់​នូវ​ពាក្យ​ដដែលៗថាទាំងអស់គ្នានៅក្នុងខ ១២២។ តើ​សិស្ស​ម្នាក់ អាច​ទទួល​រង​ឥទ្ធិពល​ដែរឬទេ បើសិស្ស​ក្នុង​ថ្នាក់ទាំងអស់គ្នារៀន​មេរៀន ហើយព្យាយាម​ដើម្បី​រៀនមកពីគ្នាទៅវិញទៅមក​នោះ ?

  • តើអ្នក​គិត​ថា​ការ​ដេក « យូរ​ជាង​ដែល​ត្រូវការ » ជះឥទ្ធិពល​ដល់​លទ្ធភាព​នៃ​ការ​រៀនសូត្ររបស់​យើង ឬ​ការ​ទទួល​អារម្មណ៍​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ? តើ​អ្នកគិត​ថា​ការ​ដេក​ក្នុង​ចំនួន​ម៉ោង​ត្រឹមត្រូវ និងការ​ក្រោក​ពី​ព្រលឹម អាចជួយយើង​រៀនសូត្រ​បានកាន់តែ​ល្អ​ប្រសើរ​តាមវិធីណា ?

  • តើ​អ្នក​នឹង​សង្ខេប​ដំបូន្មានអំពី​ការ​រៀនសូត្រ​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យនៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៨-១២៦ដោយ​របៀប​ណា ? ( សិស្ស​អាច​នឹង​ប្រាប់​អំពី​គោលការណ៍​ផ្សេងៗ។ បន្ទាប់ពី​ពួកគេ​ឆ្លើយតបរួច សូម​សរសេរ​គោលការណ៍ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ការ​ធ្វើ​សកម្មភាព​សុចរិត និង​ការ​ឈប់​ពី​សកម្មភាព​ពុំសុចរិត នឹង​ជួយ​យើង​រៀនសូត្រ ហើយ​ត្រូវ​បាន​ស្អាងឡើង )

  • តើ​ឥរិយាបទ​ណា ដែលបាន​ប្រាប់​នៅក្នុង​ខគម្ពីរ​ទាំងឡាយ អាច​ឲ្យ​សិស្ស​ក្នុង​ថ្នាក់សិក្ខា​សាលា​របស់យើង អាច​ទទួលយក ឬ​បោះបង់ ដើម្បី​យើងអាច​រៀនសូត្រ​អំពីដំណឹងល្អ​បាន​កាន់តែ​ល្អ​ប្រសើរ ហើយ​ត្រូវ​បាន​ស្អាងជាមួយ​គ្នា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ត្រឡប់ទៅមើលគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១២១-១២៦ហើយពិចារណា​ថា​តើ​ដំបូន្មានអ្វី​ដែល​ពួកគេ​ចាំបាច់​ត្រូវ​ទទួល​យក​ឲ្យ​បាន​កាន់តែ​ពេញ​លេញ​នៅក្នុង​ជីវិត​នោះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យសរសេរ​នូវ​គោលដៅ​មួយ​ដើម្បី​ធ្វើ​សកម្មភាព​ទៅលើ​អ្វី​ដែលពួកគេ​បាន​រៀន ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១២៧-១៤១

ព្រះអម្ចាស់​បាន​រៀបចំ​របៀប​រៀបរយ​នៃ​សាលា​ពួកព្យាការី

សូម​អញ្ជើញ​សិស្ស​មក​កាន់​ក្ដាខៀន ហើយ​សរសេរ​ពី​ទីកន្លែ​ង​មួយចំនួន​ដែល​ពួកគេ​សិក្សា​ដំណឹងល្អ ។ ( ចម្លើយ​អាច​រួមមាន​ដូច​ខាង​ក្រោម ៖ថ្នាក់សាលាថ្ងៃអាទិត្យ ថ្នាក់​យុវនារី ឬ​កូរ៉ុម​បព្វជិតភាព ថ្នាក់​សិក្ខាសាលា និងគេហដ្ឋាន) ។ សូម​ឲ្យ​សិស្ស​ពិចារណា​ថា បើ​មានមនុស្ស​នៅក្នុង​កន្លែង​ទាំងនេះ ដែលពួកគេ​ពុំ​ធ្លាប់​ស្គាល់ច្បាស់ ឬ​ដែលពួកគេ​កំពុង​តែ​ពុះពារ​ដើម្បីចុះសម្រុងជាមួយ​នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យគិតអំពី​មនុស្ស​ម្នាក់​នៃ​មនុស្ស​ទាំងនេះ នៅពេលពួកគេ​សិក្សា​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១២៧-១៤១។ សូម​ឲ្យ​ពួកគេ​សញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម ៖

  • តើ​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ​នឹងអ្នកទាំងនេះ ដែល​ខ្ញុំ​រៀនដំណឹងល្អ​ជាមួយ​នោះ ជះឥទ្ធិពល​លើ​សមត្ថភាព​របស់ខ្ញុំ​ដើម្បី​រៀន​សូត្រ និង​ត្រូវ​បាន​ស្អាង​ឡើងដោយ​ព្រះវិញ្ញាណ​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ព្រះអម្ចាស់​រំពឹង​ឲ្យ​សមាជិក​នៃ​សាលា​ពួកព្យាការី បង្កើត​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ទៅវិញទៅមក នៅពេល​ពួកគេ​រៀន​ជាមួយគ្នា ។ សូម​ឲ្យ​សិស្ស​ពីរបីនាក់​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១២៨-១៣៤ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរក​មើល​នូវ​តួនាទី​របស់គ្រូបង្រៀន​នៅក្នុង​ការ​បង្កើត​បរិយាកាស​រៀន​សូត្រ​ខាង​វិញ្ញាណ​នៅក្នុង​សាលា​ពួកព្យាការី ។

  • តើ​គ្រូបង្រៀន​នៃ​សាលាពួកព្យាការី​បង្កើត​បរិយាកាស​រៀនសូត្រ​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ? ( អ្នកអាច​នឹង​ពន្យល់​ថា គ្រូបង្រៀន​ស្វាគមន៍​សមាជិក​នៃ​ថ្នាក់​រៀន មានន័យ​ថា​គាត់​ជំរាបសួរ​ពួកគេ នៅពេលពួកគេ​ចូល​ថ្នាក់​រៀន ។ នេះ​គឺជា​ការ​ស្វាគមន៍​ជាក់លាក់​មួយ​នៅក្នុង​សាលា​ពួកព្យាការី ) ។

  • តើ​អ្នកកត់សម្គាល់អំពី​ការ​ស្វាគមន៍ ឬ​ការ​ជំរាប​សួរ​នៅក្នុងខ ១៣៣អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១៣៥-១៣៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរក​មើល​នូវ​តួនាទី​របស់សិស្ស​នៅក្នុង​ការ​បង្កើត​បរិយាកាស​រៀន​សូត្រល្អ ។

  • តើ​ទំនាក់ទំនង​ប្រភេទណា ដែលសមាជិក​នៃ​សាលា​នៃ​ពួកព្យាការី​មាន​ចំពោះ​គ្នាទៅវិញទៅមក ?

  • ស្របតាមខ ១៣៧តើ​ព្រះអម្ចាស់​សន្យា​អ្វីខ្លះ បើ​សមាជិក​នៃ​សាលា​នៃ​ពួកព្យាការី នឹង​ធ្វើតាម​ការណែនាំ​របស់ទ្រង់ ? ( សាលា​នឹង​ក្លាយទៅជា​កន្លែង​បរិសុទ្ធ​មួយ ដែលព្រះវិញ្ញាណ នឹង​ស្អាង​ពួកលោកឡើង ) ។

  • តើអ្វីខ្លះ​អាចនឹង​កើតឡើង​នៅក្នុង​សាលារៀន​នៃ​សាសនាចក្រ​របស់​យើង ឬ គេហដ្ឋាន​របស់​យើង បើ​យើង​ធ្វើតាមការ​ណែនាំ​របស់ព្រះអម្ចាស់​នៅក្នុងខ ១២៨-១៣៧? ( សិស្ស​អាច​នឹង​ប្រាប់នូវ​គោលការណ៍​ផ្សេងៗ ប៉ុន្តែ​អ្នកអាច​នឹង​ចង់​គូស​បញ្ជាក់​ដូច​ខាងក្រោម ៖បើ​យើង​បង្ហាញ​មិត្តភាព និង​ក្ដីស្រឡាញ់​ចំពោះគ្នាទៅវិញទៅមក នោះ​យើងអាច​អញ្ជើញ​ព្រះវិញ្ញាណ នៅពេល​យើង​សិក្សា​ដំណឹងល្អ​ជាមួយ​គ្នា )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ត្រឡប់ទៅ​មើលគារវកិច្ចនៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១៣៣ ។

  • តើ​អ្នក​គិត​ថា​យើង​អាច​បង្ហាញ « នូវការ​សម្រេចចិត្ត​ដែល​ជាប់ ឥត​កម្រើក ហើយ​ឥតប្រែប្រួល​ដើម្បីជា​មិត្ត [ម្នាក់] » ចំពោះ​សិស្ស​ក្នុង​ថ្នាក់ ឬ​សមាជិក​គ្រួសារ​ដែល​យើង​អាច​នឹង​ពុំ​ស្គាល់ច្បាស់ ឬ​អាច​នឹង​ពិបាក​ដើម្បីស្រឡាញ់​នោះ​យ៉ាង​ដូចម្ដេច ?

  • តើ​នៅពេល​ណា ដែលអ្នក​មានបទពិសោធន៍​ទទួលបានបរិយាកាស​រៀនសូត្រ​ដំណឹងល្អ ចាត់ទុកជាកន្លែង​សម្រាប់​មនុស្ស​គ្រប់រូប​ត្រូវ​បាន​សម្រេចចិត្ត​ដើម្បីធ្វើ​ជា​មិត្តនោះ ? ( សូម​ពិចារណា​ធ្វើ​ការ​ចែកចាយ​បទពិសោធន៍​របស់អ្នក​ផ្ទាល់ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យគិតអំពី​របៀប​ដែលពួកគេ​អាច​អភិវឌ្ឍ​ការតាំង​ចិត្ត​ក្នុងការស្រឡាញ់​អ្នកទាំងឡាយ​ដែលពួកគេ​រៀនដំណឹងល្អ​ជាមួយ ។ សូម​លើក​ទឹកចិត្តពួកគេ​ឲ្យ​ធ្វើតាម​ការ​បំផុសគំនិត ដែលពួកគេ​បានទទួល ដើម្បី​បង្ហាញ​នូវ​សណ្ដាន​ចិត្ត​ល្អ និង​សេចក្ដីស្រឡាញ់​កាន់តែ​ខ្លាំង​ចំពោះ​មិត្ត​រួមថ្នាក់ និង​សមាជិក​គ្រួសារ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ជួយពួកគេ នៅពេលពួកគេ​ព្យាយាម​ដើម្បី​ស្រឡាញ់​អ្នកដទៃ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៨ ។ « សូមស្វែងរក​ការរៀនសូត្រ គឺ ដោយសារ​ការសិក្សា និង ដោយសារ​សេចក្តី​ជំនឿ​ផង »

ប្រធាន ម៉ារ៉ុន ជី រ៉មនី នៃ​គណៈប្រធានទីមួយ បាន​បង្រៀន​ថា៖

រូបភាព
ប្រធាន ម៉ារុន ជី រ៉មនី

« ខ្ញុំ​ជឿ​ទៅលើ​ការ​សិក្សា ។ ខ្ញុំជឿ​ថា មនុស្ស​រៀន​ច្រើន​តាមរយៈ​ការ​សិក្សា ។ តាម​ពិត វា​ជា​ការ​សង្កេតឃើញ​របស់ខ្ញុំ​ថា ពួកគេ​ពុំ​បានរៀន​អ្វី​ច្រើន​ទេ បើពួកគេ​មក​ដោយគ្មានការ​សិក្សា​នោះ ។​ ទោះជា​យ៉ាង​ណាក៏ដោយ ខ្ញុំ​ជឿ ហើយ​ដឹង​ផងដែរ​ថា ការ​រៀនសូត្រ​ដោយ​ការសិក្សា​គឺ​ជា​ការ​លើក​កម្ពស់​យ៉ាង​មហិមា​តាមរយៈ​សេចក្ដីជំនឿ » (Learning for the Eternities[ ឆ្នាំ ១៩៧៧ ] ទំព័រ ៧២ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១២១ ។ « ឈប់​ពី​សម្ដី​អាសារឥតការ​ទាំងអស់របស់អ្នក ពីសំណើរ​ទាំងអស់ »

ស្របតាមគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨សមាជិក​នៃ​សាលា​ពួក​ព្យាការី គឺ​ត្រូវ​ឈប់​ពីសម្ដី​អសារឥតការ​ទាំងអស់ សំណើច និង​បំណងប្រាថ្នាដ៏​ស្រើបស្រាលទាំងអស់ ដោយ​សារ​តែ​ការជួបជុំ​របស់​ពួកគេ​ពិសិដ្ឋ ហើយ​ជាយថាហេតុ​នឹង​ត្រូវ​ជួបជុំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ផងដែរ ។ នេះ​ពុំ​មែនមានន័យថា ការ​សើចលេងផ្ទាល់ខ្លួន គឺ​ប្រកប​ដោយអំពើបាប​នោះទេ ។ ទាក់ទង​នឹង​ការ​លេងសើច ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ប្អូនៗ​អាច​មាន​ពេល​ដ៏​រីករាយ ។ ប្រាកដ​ណាស់ ប្អូនៗ​អាច​មាន​វា​បាន ! យើង​ចង់​ឲ្យ​ប្អូនៗ មាន​ការសប្បាយ ។ យើង​ចង់​ឲ្យ​ប្អូនៗ រីករាយ​នឹង​ជីវិត ។… យើង​ចង់​ឲ្យ​ប្អូនៗ​រឹងមាំ និង អឹកធឹក​ឡើង ដើម្បី​ច្រៀង ហើយ​រាំ ដើម្បី​សើច ហើយ​សប្បាយ ។

« ប៉ុន្តែ​ពេល​ធ្វើដូច្នោះ សូម​រាបសា និង​ប្រកប​ដោយការ​អធិស្ឋាន នោះ​ស្នាម​ញញឹម​នៅ​ស្ថានសួគ៌ នឹង​មានមក​លើ​អ្នក » (A Prophet’s Counsel and Prayer for Youth,»Ensignខែ មករា ឆ្នាំ ២០០១ ទំព័រ ១១ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១៣៨-១៤១។ ការ​លាង​ជើង

នៅ​ពេល​បងប្អូន​ប្រុស​ដែល​កាន់បព្វជិតភាព ចូលរួម​ក្នុងសាលា​ពួកព្យាការី ពួកគេ​ត្រូវ​ទទួល​ដោយ​ពិធីបរិសុទ្ធ​នៃ​ការ​លាង​ជើង ដែល​ត្រូវធ្វើឡើងដោយ​ព្យាការី តាម​គំរូ​របស់ព្រះយេស៊ូវ​គ្រីស្ទ ដែលបាន​ពិពណ៌នា​នៅក្នុងយ៉ូហាន ១៣។ ទាក់ទង​នឹង​ពិធីបរិសុទ្ធ​នេះ អែលឌើរ ប្រ៊ូស. អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ការ​លាង​ជើង គឺជាពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​មួយ វា​គឺជា​ក្បួន​រីត៍​ដ៏បរិសុទ្ធ និងពិសិដ្ឋ​មួយ ជាពិធីមួយ​ដែលបានធ្វើឡើង​ដោយពួក​បរិសុទ្ធ នៅក្នុងការ​ដក​ខ្លួន​ចេញពី​លោកិយ ដើម្បីចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​របស់ពួកគេ ។ វា​ពុំ​ត្រូវ​បាន​ធ្វើ​នៅ​ខាងមុខ​លោកិយ ឬ​សម្រាប់​មនុស្សខាង​លោកិយឃើញ​នោះទេ ។ ក្នុង​ជំនាន់ និង​គ្រាកាន់កាប់ត្រួតត្រា​របស់​ទ្រង់ ព្រះយេស៊ូវ បាន​ធ្វើ​វា​នៅក្នុង​បន្ទប់​ខាង​លើ ក្នុង​គ្រា​នៃ​អាហារ​ចុងក្រោយ ។

« ព្រះអម្ចាស់របស់យើងបានធ្វើរឿងពីរយ៉ាង នៅក្នុង​ការ​ធ្វើ​ពិធីបរិសុទ្ធ​នេះ ៖ ១. ទ្រង់​បាន​បំពេញ​តាម​ក្រឹត្យវិន័យ​ពីបុរាណ​ដែលបាន​ប្រទាន​ដល់ម៉ូសេ ហើយទី ២. ទ្រង់​បាន​បង្កើត​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​មួយ ដែលគួរ​តែ​ត្រូវ​បាន​ធ្វើឡើង​ដោយ​អ្នកបម្រើ​ដែលមានសិទ្ធិអំណាច​ត្រឹមត្រូវ នៅក្នុងចំពោះពួកសិស្ស​ពិត​របស់ទ្រង់​ចាប់តាំង​ពី​ថ្ងៃនោះមក ។

«‹ ជា​ចំណែក​នៃ​ការ​ស្ដារឡើងវិញ​នូវ​គ្រប់​អ្វីៗ​ទាំងអស់ នោះពិធីបរិសុទ្ធ​នៃការ​លាងជើង ត្រូវ​បាន​ស្ដារឡើងវិញ​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃពេល​ពេញកំណត់នេះ ។…

«‹ ចំណេះដឹង​ទាក់ទង​នឹង​ការ​លាង​ជើង បាន​បើក​សម្ដែង​មួយជំហាន​ម្ដងៗ​នៅក្នុង​ជំនាន់​នេះ រហូត​ដល់​ចំណេះ​ពេញលេញ ឥឡូវ​នេះ ត្រូវបានរួមបញ្ចូល​គ្នា​នៅក្នុង​ពិធីបរិសុទ្ធ​ដែលបាន​បើក​សម្ដែង​នៅក្នុងដំណាក់នៃ​ព្រះអម្ចាស់ › (​Mormon Doctrineបាន​បោះពុម្ព​លើកទី ២ ( ឆ្នាំ ១៩៦៦ ), ទំព័រ ៨២៩, ៨៣១ ]) » (Doctrinal New Testament Commentaryវ៉ុលទី ៣ [ ឆ្នាំ ១៩៦៦–៧៣ ], ១:៧០៨, ទំព័រ ៧១០ ) ។