ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣០ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២២- ២៣


មេរៀនទី ៣០

គោលលទ្ធិ និង សេចក្តី​សញ្ញា ២២- ២៣

បុព្វកថា

អំឡុងការក្បត់សាសនា​ដ៏ធំ ពិធី​បរិសុទ្ធ​នៃសាសនាចក្រ​របស់ព្រះយេស៊ូវ​គ្រីស្ទ ត្រូវ​បាន​ផ្លាស់ប្ដូរ លុបបំបាត់ ឬ​ធ្វើឡើង​ដោយគ្មានសិទ្ធិអំណាច​ត្រឹមត្រូវ ។ នៅក្នុង​វិវរណៈ​ដែលបានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២២ព្រះអម្ចាស់ បាន​បញ្ជាក់​ថា ពិធីបរិសុទ្ធនៃ​ពិធីបុណ្យជ្រមុជទឹក ត្រូវ​បាន​ធ្វើឡើង​ដោយ​អ្នកទាំងឡាយ​ណា​ដែល​មានសិទ្ធិ​អំណាច​ដើម្បី​ផ្ដល់​សមាជិក​ភាព​សាសនាចក្រ​ដល់​បុគ្គល​ម្នាក់ៗ ហើយ​អាច​ចូល​ទៅក្នុង​នគរ​របស់ព្រះ ។ កណ្ឌ ២៣ នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា រួមទាំង​វិវរណៈ​មួយ ដែលបាន​ទទួល​ដោយ យ៉ូសែប ស៊្មីធ សម្រាប់​បុរស​ប្រាំ​នាក់ ដែល​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង ដើម្បី​ដឹង​អំពី​ព្រះឆន្ទៈ​របស់ព្រះ​អំពីពួកគេ ៖ អូលីវើរ ខៅឌើរី, ហៃរ៉ុម ស្ម៊ីធ, សាំយូអែល ស្ម៊ីធ, យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ និង យ៉ូសែប ណៃត៍ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដី សញ្ញា ២២

ពិធីបុណ្យជ្រមុជទឹក ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​អ្នក​ទាំងឡាយ ដែល​មាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ ។

សូម​អញ្ជើញ​សិស្ស​បីនាក់​ឲ្យ ដើរតួក្នុងការ​សម្ដែង​មួយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ដើរ​តួ​ជា​អ្នក​រៀន ដែល​ជឿ​ថា សាសនាចក្រ​ពិត ។ អ្នក​រៀន​បានទទួល​បុណ្យជ្រមុជទឹក ដោយ​ការ​ពន្លិច​ទៅក្នុងទឹក នៅ​ព្រះវិហារ​ផ្សេង​រួច​ហើយ ហើយ​ពុំ​យល់​ថា ហេតុអ្វី​ក៏​ចាំបាច់ត្រូវ​ទទួល​បុណ្យ​ជ្រមុជទឹក​ម្ដងទៀតនោះទេ ។ សូម​សិស្ស​ពីរ​នាក់​ផ្សេងទៀត ឲ្យ​ដើរតួ​ជា​អ្នក​ផ្សព្វផ្សាយសាសនា ដែល​ព្យាយាម​ឆ្លើយតប​ចំពោះ​សំណួរ​របស់អ្នក​រៀន ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​គិត​ពីរបៀប​ដែលពួកគេ​អាច​ឆ្លើយ​តប បើ​ពួកគេ​ស្ថិត​នៅក្នុង​ស្ថានភាពដូចគ្នា​នេះ ។

បន្ទាប់ពីការសម្ដែង សូម​ពន្យល់​ថា វិវរណៈដែល​បានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២២ ត្រូវ​បាន​បំផុសគំនិត​ដោយ​ស្ថានភាព​ស្រដៀងគ្នា​មួយ ។ មាន​មនុស្ស​ជាច្រើន​ដែល​ចង់ក្លាយជា​សមាជិក​សាសនាចក្រ បាន​ទទួលបុណ្យជ្រមុជទឹក​នៅក្នុង​ជំនឿពីមុន​របស់ពួកគេ​ហើយ ។ ពួកគេ​ងឿងឆ្ងល់​ថា ហេតុអ្វី​ក៏​ពួកគេ​ត្រូវ​ទទួលបុណ្យ​ជ្រមុជទឹក​ម្ដងទៀត ។

យ៉ូសែប ស៊្មីធ បាន​សួរ​ដល់ព្រះអម្ចាស់​អំពី​សំណួរ​របស់ពួកគេ ។ ក្នុង​ចម្លើយ ព្រះអម្ចាស់បាន​បង្រៀន​នូវគោលលទ្ធិ​ដ៏សំខាន់មួយ​នៃ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២២: ១ ២២:១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ឃ្លា​មួយ​ដែលទាក់ទង​ទៅនឹង​ការ​ស្ដារឡើងវិញ​នៃដំណឹងល្អ ។

  • តើ​ឃ្លាណា ក្នុង​ខគម្ពីរ​នេះ ដែលទាក់ទង​នឹង​ការ​ស្ដារឡើងវិញ​នៃដំណឹងល្អ ? ( « សេចក្ដី​សញ្ញា​ថ្មី ហើយអស់កល្បអស់កាលជានិច្ច ) ។

ដើម្បីជួយសិស្ស​យល់​នូវ​ឃ្លានេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« សេចក្ដី​សញ្ញា​ថ្មី ហើយអស់កល្បអស់កាលជានិច្ច គឺ​ជា​ភាព​ពេញលេញ​នៃ​ដំណឹងល្អ ។​ [ សូម​មើល គ. និង ស.៦៦:​២] ។ វា​មាននូវ ‹ សេចក្ដីសញ្ញា កិច្ចសន្យា សំបុត្រធានា កាតព្វកិច្ច សម្បថ ការសច្ចា ការ​ប្រព្រឹត្តិ ការ​រួបរួម ការ​ចូលរួម ឬ​ការ​សង្ឃឹម › ដែល​ភ្ជាប់​មក​លើ​សមាជិក​នៃ​សាសនាចក្រ ដោយ​ព្រះវិញ្ញាណបរិសុទ្ធ​នៃការ​សន្យា ឬ​ព្រះវិញ្ញាណបរិសុទ្ធ ដោយ​សិទ្ធិអំណាច​នៃប្រធាន​សាសនាចក្រ ដែល​កាន់​កូនសោ​ទាំងឡាយ ។ [សូម​មើល គ. និង ស. ១៣២:៧  ] ។ ប្រធាន​នៃ​សាសនាចក្រ​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ លោក​ផ្ទេរ​សិទ្ធិអំណាច​ដល់អ្នកដទៃ ហើយ​ផ្ដល់សិទ្ធិ​ឲ្យពួកគេ​ធ្វើ​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​នៃ​បព្វជិតភាព ។

« អាពាហ៍ពិពាហ៍​សម្រាប់ភាព​អស់កល្ប​គឺ​ជាសេចក្ដីសញ្ញា​អស់កល្ប​អស់កាលជានិច្ច មួយ ។ ពិធីបុណ្យជ្រមុជទឹក ក៏​ជា​សេចក្ដី​សញ្ញា​ថ្មី ហើយអស់កល្បអស់កាលជានិច្ច មួយ [ សូមមើល គ និង ស ១៣២: ២២  ] ហើយ​ក៏​ដូចជា​ការ​តែងតាំង​បព្វជិតភាពដែរ ហើយ​សេចក្ដីសញ្ញា​ដទៃទៀត​ទាំងអស់ គឺ​អស់កល្ប​អស់កាលជានិច្ច ហើយ​ជា​ផ្នែក​មួយ​នៃ សេចក្ដី សញ្ញា​ថ្មី ហើយអស់កល្បអស់កាលជានិច្ច ដែល​ឱបក្រសោប​នូវ​រឿង​គ្រប់​យ៉ាង » ( Answers to Gospel Questions, ចងក្រងដោយ Joseph Fielding Smith Jr., វ៉ុល​ទី​៥ [ ឆ្នាំ​១៩៥៧– ៦៦ ១​:៦៥ ) ។

សូម​ឲ្យ​សិស្សសង្ខេប​តាមសម្ដី​ផ្ទាល់​របស់ពួកគេ​អំពី​អត្ថន័យ​នៃ​ឃ្លា​ថា សេចក្ដី​សញ្ញា​ថ្មី ហើយអស់កល្បអស់កាលជានិច្ច ។

  • តើ​ការ​រៀន​សូត្រ​អំពី​សេចក្ដី​សញ្ញា​ថ្មី ហើយអស់កល្បអស់កាលជានិច្ច អាច​ជាជំនួយ​ដល់អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​ទទួលបុណ្យជ្រមុជទឹក ដោយ​គ្មានសិទ្ធិអំណាច​បព្វជិតភាព​យ៉ាង​ដូចម្ដេច ?

  • តើ​ពិធីបរិសុទ្ធ នៅ​ក្រោម​សេចក្ដី​សញ្ញា​ថ្មី ហើយអស់កល្បអស់កាលជានិច្ច ដែល​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​អ្វី ? ( សិទ្ធិអំណាច​បព្វជិតភាព ) ។

សូមសរសេរ​នូវ​គោលលទ្ធិ​ដូចខាងក្រោម​នៅលើ​ក្ដារខៀន ៖ ពិធីបុណ្យជ្រមុជទឹក ត្រូវ​តែ​ធ្វើឡើង​ដោយ​មនុស្ស​ម្នាក់ ដែល​មាន​សិទ្ធិអំណាច​មកពីព្រះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២២:២-៤ ឲ្យឮៗ ។ សូមឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​អំពី​ឃ្លា​ដែល​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​ពុំ​ទទួល​យក​ពិធីបុណ្យជ្រមុជទឹក ដែលបាន​ធ្វើឡើង​ដោយ​គ្មាន​សិទ្ធិអំណាច​បព្វជិតភាព​នោះទេ ។ នៅក្នុង​វិវរណៈនេះ ព្រះអម្ចាស់ បាន​សំដៅ​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក ជា​ការ​ចូល​ទៅក្នុង « ទ្វារចង្អៀត » ( សូមមើល គ និង ស ២២: ២ ) ។ ​បន្ទាប់​មក​សូម​អញ្ជើញ​សិស្ស​ឲ្យប្រាប់​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ពិធីបុណ្យជ្រមុជទឹក​ដោយគ្មានសិទ្ធិអំណាច អាច​ជា « កិច្ចការគ្មានន័យ » របៀបណា ? ( ​វា​ពុំ​ផ្ដល់​ប្រយោជន៍​ដ៏​អស់កល្ប​ដល់អ្នកទាំងឡាយ​ដែលបានធ្វើកិច្ចការនោះទេ ) ។

  • យោងតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៣: ៣ តើព្រះអម្ចាស់​បាន​ធ្វើ​អ្វីខ្លះ ព្រោះតែ​កិច្ចការដ៏គ្មានន័យ ដែល​ត្រូវ​បាន​ធ្វើឡើង​នៅគ្រានោះ ? ( ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដីសញ្ញា​របស់ទ្រង់ ស្ថាបនា​ឡើងវិញ ហើយ​សាសនាចក្រ​របស់ទ្រង់ ត្រូវ​បាន​ស្ថាបនាឡើង ) ។

  • តើ​អ្នក​ត្រូវ​បាន​ប្រទានពរ​យ៉ាងដូចម្ដេច ដោយសារ​តែ​អ្នក​បានក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ-- ជា​ព្រះវិហារ​តែមួយគត់ ដែលមាន​សិទ្ធិអំណាច​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​សំខាន់ៗ ?

គោលលទ្ធិ និង សេចក្ដី សញ្ញា ២៣

បុរស​ប្រាំនាក់​ត្រូវ​បាន​ហៅ​ឲ្យ​ពង្រឹង​ដល់​សាសនាចក្រ

សូម​ឲ្យ​សិស្ស​គិត​អំពី​គ្រា​មួយ ដែល​ពួកគេត្រូវការ​ពាក្យស​ម្ដី​នៃ​ការ​លើក​ទឹកចិត្ត ឬការ​ដឹកនាំ​មកពី​មនុស្ស​ផ្សេង​ទៀត ។ អ្នក​អាច​នឹង​សុំឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យមើល​សេចក្ដី​ណែនាំ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៣ ហើយ​ប្រាប់​ពី​បុរស​ប្រាំ​នាក់​ដែលបាន​ថ្លែង​នៅក្នុង​កណ្ឌ​នេះ ។ សូម​ពន្យល់​ថា នៅក្នុង​វិវរណៈ​នេះបុរសទាំងនេះ​ម្នាក់ៗ​បាន​ទទួល​ការណែនាំ​ជាក់លាក់​មកពីព្រះអម្ចាស់ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​មេរៀន​ដែលពួកគេ​អាច​រៀន នៅពេល​ពួកគេ​សិក្សា​ព្រះបន្ទូល​របស់ព្រះអម្ចាស់​ទៅកាន់បុរស​ទាំងនេះ ។ ជីវប្រវត្តិ​ខ្លីៗ​ដូច​ខាង​ក្រោម ផ្ដល់​បរិបទ​ដ៏ជា​ជំនួយ​សម្រាប់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៣ ។

ហៃ​រ៉ុម ស្ម៊ីធ ជា​បងប្រុស​របស់ ព្យាការី បានជួយក្នុង​ការ​បោះពុម្ព​ព្រះគម្ពីរមរមន​ដោយ​ការ​ធ្វើការ​ដោយផ្ទាល់​ជាមួយ​នឹង​អ្នក​បោះពុម្ព ។ គាត់​បាន​បម្រើ​ជា​ប្រធាន​នៃសាខា​ទីមួយ​របស់​សាសនាចក្រ​នៅ ខូស្វីល រដ្ឋនូវយ៉ោក ។ ហៃរ៉ុម ស្មោះត្រង់​ចំពោះព្រះអម្ចាស់ និង​សាសនាចក្រ​ពេញ​មួយជីវិត​របស់គាត់ ។

សាំយូអែល ស្ម៊ីធ ជា​ប្អូនប្រុស​របស់​ព្យាការី បាន​ជ្រមុជទឹក​នៅក្នុង​ខែ​ឧសភា ឆ្នាំ ១៨២៩ ។ នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ ១៨៣០ គាត់​បាន​ធ្វើដំណើរ​ទៅ​បេសកកម្ម​មួយ ហើយ​បាន​ដាក់លក់​ព្រះគម្ពីរមរមន ដែល​ទីបំផុត​បាន​នាំ​ឲ្យមាន​ការ​ផ្លាស់ប្រែចិត្តជឿ​ដល់​​ព្រីហ្គាំ យ៉ង់ និង​សមាជិក​គ្រួសារ​គាត់​ជាច្រើន ។ សាំយូអែល មានភក្ដី​ចំពោះព្រះគ្រួសារ​គាត់ និង​សាសនាចក្រ​ពេញ​មួយជីវិត​របស់គាត់ ។ សាំយូអែល ពុំ​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បីផ្សព្វ​ផ្សាយ​ទេ ពេល​វិវរណៈ​នេះ ត្រូវ​បាន​ផ្ដល់​ឲ្យ ប៉ុន្តែ​រយៈពេល​ពីរ​ខែ​ក្រោយមក គាត់​បាន​ចាប់​ផ្ដើម​ការ​បម្រើ​បេសកកម្ម​របស់គាត់ ។

យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ជា​ឪពុក​របស់ព្យាការី បាន​ចូលរួម​ក្នុង​សាសនាក្រ នៅថ្ងៃ​ដែល​សាសនាចក្រ​បាន​រៀបចំឡើង ។ នៅ​រដូវក្ដៅ​ក្រោយមក គាត់ និង​កូនប្រុស​របស់​គាត់ ដុន ខាឡុស បាន​ចាប់​ផ្ដើម​បេសកកម្ម​មួយ​ទៅ​ដល់​គ្រួសារសាច់ញាតិ​នៅរដ្ឋ​នូវយ៉ោក ។ គាត់​បាន​ក្លាយជា​សង្ឃជាន់ខ្ពស់​ម្នាក់ ហើយ​ជា​អយ្យកោ​ទីមួយ​នៃ​សាសនាចក្រ ។ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ បានពិពណ៌នា​អំពី​ឪពុក​លោក​ថាជា « បុរស​ស្មោះត្រង់​ចំពោះព្រះ​របស់​គាត់ និង​ចំពោះ​សាសនាចក្រ គ្រប់ស្ថានភាព​ទាំងអស់ និង​ក្រោម​កាលៈទេសៈទាំងអស់ ដែលគាត់​បាន​ឆ្លងកាត់ » ( History of the Church, ) ។

យ៉ូសែប ណៃត ស៊ីញ្ញ័រ គឺ​ជា​មិត្ត​ជិត​ស្និត​ម្នាក់​របស់ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ហើយ​បាន​បង្ហាញ​ដល់​លោកនូវ​សន្ដាន​ចិត្ត​ដ៏ល្អ ។ គាត់បាន​ផ្ដល់​សម្ភារ​ទៅដល់​ព្យាការី ខណៈ​ដែល​លោក​ធ្វើការ​បកប្រែ​ព្រះគម្ពីរមរមន ។ គាត់​មានបំណងប្រាថ្នា​ចង់​ទទួលបុណ្យជ្រមុជទឹក​ជាមួយ​អ្នកដទៃទៀត នៅថ្ងៃ​ដែល​សាសនាចក្រ​ត្រូវ​បាន​រៀប​ចំឡើង ប៉ុន្តែ​គាត់​បានរង់ចាំសិន ដោយសារ​គាត់​ចង់​សិក្សា​ព្រះគម្ពីរ​មរមន​បន្ថែម ។ ក្រោយមក គាត់បាន​សរសេរ​ថា « ខ្ញុំ​នឹង[ មាន ]​អារម្មណ៍​ល្អជាង បើ​ខ្ញុំ… បាន​ដើរ​ទៅមុខ » ដើម្បី​ទទួលបុណ្យជ្រមុជទឹក​នោះ ( ដូច​បាន​ដកស្រង់​នៅក្នុង Larry Porter, « The Joseph Knight Family » Ensign, ខែ តុលា ឆ្នាំ១៩៧៨,ទំព័រ ៤០ ការ​ប្រកប​ពាក្យ និង​ការ​ដាក់អក្សរធំ ត្រូវ​បាន​ធ្វើឡើង​តាមបទដ្ឋាន ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣: ១-​២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​ព្រមាន​មួយ ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​ទៅ​ឲ្យ​អូលីវើរ ខៅ​ឌើរី ។

  • តើ​ការ​ព្រមាន​អ្វី​ខ្លះ ដែលព្រះអម្ចាស់​បាន​ផ្ដល់​ទៅ​ឲ្យ​អូលីវើរ ? តើ​ភាព​ឆ្មើងឆ្មៃ​នាំ​ទៅរក​ការ​ល្បួង​យ៉ាង​ដូចម្ដេច ?

  • តើ​វិធីមួយចំនួន​ណាខ្លះ ដែល​យើង​អាច​ចៀសពី​អារម្មណ៍​នៃភាព​ឆ្មើងឆ្មៃ ដែល​នឹង​នាំ​យើង​ទៅរក​ការ​ល្បួង​នោះ ?

  • ស្របតាម ខ ២តើ​អូលីវើរ នឹង​មានពរជ័យ​អ្វីខ្លះ ? ( ​សមត្ថភាព​ដើម្បី « ផ្សព្វផ្សាយ​ពី​សេចក្ដីពិត » ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣ :៣-៥ ឲ្យឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ភាពស្រដៀងគ្នា​នៅក្នុង​ការណែនាំ ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​ទៅ​ឲ្យ ហៃរ៉ុម ស្ម៊ីធ, សាំយូអែល ស្ម៊ីធ និង យ៉ូសែបស៊្មីធ ស៊ីញ្ញ័រ ។

  • តើ​ការណែនាំ​របស់ព្រះអម្ចាស់​ចំពោះ​បុរស​ទាំងនេះ​ស្រដៀងគ្នា​យ៉ាង​ដូចម្ដេច ? ( ​ម្នាក់ៗ​ត្រូវ​បាន​ហៅ​ឲ្យដាស់តឿន និង​ពង្រឹង​ដល់​សាសនាចក្រ ។ អ្នក​ក៏អាច​ពន្យល់​ថា ការ​ហៅ​ឲ្យ​ដាស់តឿន សំដៅទៅលើ​ទំនួសខុសត្រូវ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់អ្នកដទៃ ) ។

សូម​អញ្ជើញ​សិស្ស​បីនាក់​ឲ្យ​បើក​ទៅ​អាន​ជីវប្រវត្តិ​សង្ខេប​របស់ ហៃរ៉ុម ស្ម៊ីធ, សាំយូអែល ស្ម៊ីធ និង យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ឲ្យ​ឮៗ ។ ពីមុន​នឹង​អាន សូម​ឲ្យ​សិស្ស​ស្ដាប់​រកមើល​របៀប​ដែល​បុរស​ទាំងនេះ បាន​បំពេញ​តាម​ការ​ហៅ​ឲ្យ​ដាស់តឿន និង​ពង្រឹង​ដល់សាសនាចក្រ ។ បន្ទាប់ពី​អានជីវប្រវត្តិ​នីមួយៗ​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែលពួកគេ​បាន​រៀន ។

  • តើមាន​ភាពស្រដៀងគ្នា និងភាពខុសគ្នាមាន​អ្វីខ្លះ រវាង​ការ​ណែនាំ​ទៅដល់ ហៃរ៉ុម ស្ម៊ីធ និង សាំយូអែល ស្ម៊ីធ ?

  • តើ​វិធីមួយចំនួន​ណា​ខ្លះ ដែល​យើងអាច​ដាស់តឿន និង​ពង្រឹង​ដល់​សាសនាចក្រ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ជីវប្រវត្តិ​សង្ខេប​របស់ យ៉ូសែប ណៃត ស៊ីញ្ញ័រ រួច​ហើយ​សុំ​ឲ្យ​សិស្ស​ផ្សេងទៀត​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៣:៦–៧ដែល​មាន​នូវ​ពាក្យ​ទូន្មាន​របស់ព្រះអម្ចាស់ ចំពោះ យ៉ូសែប ណៃត ស៊ីញ្ញ័រ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​តើ​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​គាត់​ឲ្យ​ធ្វើ​អ្វីខ្លះ ។

  • តើ​យ៉ូសែប ណៃត បាន​បញ្ជា​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( ឲ្យ​អធិស្ឋាន​ឮៗ​នៅក្នុង​ទីកំបាំង ជាមួយ​នឹង​គ្រួសារ និង​មិត្តភក្ដិ​គាត់ និង​នៅចំពោះ​ពិភពលោក ដើម្បី​ចូលរួម​ក្នុង​សាសនាចក្រ ហើយ​ដើម្បី​ដាស់តឿន​ដល់អ្នកដទៃ ) ។​

  • តើមាន​ភស្ដុតាង​អ្វី​ខ្លះ ដែល​អ្នកបាន​ឃើញ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៣: ៧ ដែល​ព្រះអម្ចាស់​មានព្រះទ័យ​ដើម្បី​ប្រទាន​ពរ​ដល់ យ៉ូសែប ណៃត ស៊ីញ្ញ័រ ?

សូម​ពន្យល់​ថា ក្នុង​រយៈពេល​ខ្លី​មួយ បន្ទាប់ពី​ព្រះអម្ចាស់​បាន​ប្រទានវិវរណៈនេះ យ៉ូសែប ណៃត ស៊ីញ្ញ័រ បាន​ជ្រើសរើស​ទទួលបុណ្យជ្រមុជទឹក ។ គាត់បាន​នៅ​ស្មោះត្រង់​ចំពោះ​សាសនាចក្រ​ពេញ​មួយជីវិត​របស់គាត់ ការពារ​ដល់ព្យាការី យ៉ូសែប ស៊្មីធ ដោយ​សម្ងាត់ និង​បើក​ចំហរ ។ ព្យាការី ក្រោយ​មក​បាន​ពិពណ៌នា​អំពី យ៉ូសែប ណៃត ស៊ីញ្ញ័រ ថា​ជា « មនុស្ស​ស្មោះ និង​ពិតត្រង់ ហើយជា​ជំនួយ និង​ជាគំរូ ហើយ​ប្រកប​ដោយគុណធម៌ និង​សន្ដានចិត្ត​ល្អ ពុំ​ដែលងាក​រេ​ទៅ​ឆ្វេង ឬ​ទៅ​ស្ដាំ​ឡើយ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ៤៦២ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​គោលការណ៍​មួយ ដែលពួកគេ​បាន​រៀន​មកពី​ការ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៣ ។ សិស្ស​អាច​នឹង​បង្ហាញអំ​ពីគោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖

នៅពេល​យើង​មានបំណង​ប្រាថ្នា​ដើម្បី​បម្រើ​ព្រះអម្ចាស់ យើង​អាច​ទទួល​បាន​ការ​ដឹកនាំ​ផ្ទាល់ខ្លួនមកពី​ទ្រង់ ។

ព្រះអម្ចាស់ នឹង​ប្រទានពរដល់​យើង នៅពេល​យើង​ធ្វើតាម​ការណែនាំ​ដែលទ្រង់​បាន​ប្រទាន​ដល់​យើង ។

សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពី​ការណែនាំ​ដែលពួកគេ​បាន​ទទួលមកពី​ព្រះអម្ចាស់ តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ពាក្យ​សម្ដី​របស់​ព្យាការី​នៅរស់ ឬ​ព្រះគម្ពីរ ។ សូម​ឲ្យ​ពេល​ពួកគេ​ពីរបី​នាទី ដើម្បី​នឹកគិត​អំពី​របៀប​ដែលពួកគេ​នឹង​គោរព​តាមដំបូន្មាន ដែលពួកគេ​បាន​ទទួល ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ រាល់​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​បាន​ទទួល ។ សូម​អះអាង​នឹង​ពួកគេ​ថា ពួកគេ​នឹង​ទទួលបានពរជ័យ​ជាមួយ​នឹង​ជំនួយ និងការណែនាំ​មកពីព្រះអម្ចាស់ នៅពេលពួកគេ​ធ្វើ​តាមអ្វី​ដែល​ទ្រង់​បានសុំ​ឲ្យពួកគេ​ធ្វើ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ២២: ១ ។ « មានតាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ »

នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២២: ១ឃ្លា « មានតាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ » គឺ​ពិត​ណាស់ ៖ ដំណឹងល្អ​ត្រូវ​បាន​បង្រៀន​ដល់ អ័ដាម និង​អេវ៉ា ហើយ​ពួកគាត់​បាន​ទទួលបុណ្យជ្រមុជទឹក ( សូមមើល ម៉ូសេ៥: ៥៨–៥៩, ៦: ៥២–៦៨ ៦:៥២–៦៨ ) អេណុស ត្រូវ​បាន​បញ្ជា​ឲ្យ​ជ្រមុជ​ទឹក​ដល់​អ្នក​ដើរ​តាម​ព្រះអម្ចាស់ ( ​សូមមើល ម៉ូសេ ៧:​១១ ) ហើយ ណូអេ បានបង្រៀន​មនុស្ស​ថា ពួកគេ​គួរ​តែ​ជ្រមុជទឹក​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដូច​ជា​ពួកអយ្យកោ​របស់ពួកគេ​បានធ្វើ​ផងដែរ ( ​សូមមើល ម៉ូសេ ៨: ២៤ ) ។ ពិធីបុណ្យជ្រមុជទឹក ក៏​ត្រូវ​បាន​បង្រៀន​ផងដែរ​នៅក្នុង​ព្រះគម្ពីរមរមន មុន​ពេល​កា​រយាង​មក​របស់ព្រះគ្រីស្ទ ។ អត្ថបទ​មួយ​នៅក្នុង​ខែ​កញ្ញា ឆ្នាំ ១៩៧៤ Ensign ចង្អុល​បង្ហាញ​ថា ពិធីបុណ្យជ្រមុជទឹក​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ចំណោម​ពួក​សាសន៍យូដា​ពីបុរាណ​ផងដែរ ៖

« ថ្វីបើ​វា​ពុំ​បាន​ច្បាស់លាស់​ទាំងស្រុង មកពី​ប្រវត្តិសាស្ត្រ​លោកិយ ឬ​បទគម្ពីរ ដែល​ថា តាមពិត ពួកសាសន៍​យូដា ត្រូវបាន​ជ្រមុជទឹក​ឲ្យ​គ្នា​ទៅវិញ​ទៅមក​នៅ [ ជំនាន់​ព្រះយេស៊ូវគ្រីស្ទ ] ក្ដី តែ​វា​គឺ​ជា​ការ​អនុវត្ត​ជា​ធម្មតា​មួយ​នៅក្នុង​ចំណោម​ពួកគេ ដើម្បី​ជ្រមុជទឹកដល់សាសន៍​ដទៃ ដែល​ផ្លាស់​ប្រែ​មក​ជា​សាសន៍​យូដាទៅវិញ​ទេ ។

« វា​គួរ​ឲ្យកត់សម្គាល់​ថា នៅពេល​យ៉ូហាន មក​ក្នុងចំណោម​មនុស្ស នោះ​ពួកគេ​ពុំ​បាន​សួរ​ដល់​លោកថា ‹ តើ​អ្នក​កំពុង​ធ្វើ​រឿង​ថ្មីអ្វី​ហ្នឹង ? នោះ​ទេ › ប៉ុន្តែ​បែរ​ជា​បាន​សួរ​ថា ‹ តើ​អ្នកជានរណា​វិញ › ? ពួកគេ​ពុំ​ចោទ​សួរ​អំពី​ពិធីបរិសុទ្ធ​ទេ » ( Robert J. Matthews, « I Have a Question, » Ensign ខែ​កញ្ញា ១៩៧៤ ,ទំព័រ ១៦ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២២:២ ។ « អ្នក​ពុំអាច​ចូល​តាម​ទ្វារ​ចង្អៀត ដោយ​សារ​ក្រិត្យ​វិន័យ​នៃលោក​ម៉ូសេ​នោះ​បានឡើយ »

ក្រិត្យវិន័យ​របស់​ម៉ូសេ ព្រមជាមួយ​នឹង​ប្រព័ន្ធ​នៃ​បញ្ញត្តិ​ខាង​លោកិយ ពិធី ក្បួនច្បាប់ និង​និមិត្ត​សញ្ញា ត្រូវ​បាន​ផ្ដល់​ឲ្យ​ដើម្បី​ជួ​យ​ពួកសាសន៍​អ៊ីស្រាអែល ចងចាំ​ព្រះ ហើយ​ទន្ទឹងរង​ចាំ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអង្គសង្គ្រោះ បាន​បំពេញ​ក្រិត្យវិន័យ​នេះ តាមរយៈដង្វាយធួន ( សូមមើល អាលម៉ា ៣៤: ១៣–១៤ ) ។ អំឡុង​ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ និង​ពួកសាវក​របស់ទ្រង់ បាន​ធ្វើការ​ដើម្បីបង្រៀន​ដល់​ពួកសាសន៍​យូដា ថា​សេចក្ដីសង្គ្រោះ ពុំ​អាច​កើត​មាន​តាមរយៈ​តែ​ការ​គោរព​តាម​ច្បាប់​តែម្យ៉ាង​នោះ​ទេ ប៉ុន្តែ​តាមរយៈ​អំណាច​នៃការ​សង្គ្រោះ​របស់ដង្វាយធួន​វិញ ។ ដូច​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២២:២ព្រះអម្ចាស់ បាន​ប្រៀប​ធៀប​បុគ្គល​ម្នាក់ៗ ដែល​បានទទួល​​បុណ្យជ្រមុជទឹក ដោយ​គ្មាន​សិទ្ធិអំណាចត្រឹមត្រូវ ទៅនឹង​អ្នកទាំងឡាយ​ដែល​ពឹង​ផ្អែក​ទៅលើ​ក្រិត្យវិន័យ​ម៉ូសេ ដោយគ្មានជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទដូច្នោះដែរ ។ ការ​ប្រៀបធៀប​នេះ គូសបញ្ជាក់​អំពី​តម្រូវ​ការ​ដើម្បី​ជម្រុះ​ចោល​នូវការ​អនុវត្ត​ខាង​សាសនា « ដែលគ្មានជីវិត » ដែលពុំ​អាច​សង្គ្រោះ​យើង ហើយមក​ធ្វើ​តាម​សេចក្ដី​សញ្ញា​ថ្មី ហើយអស់កល្បអស់កាលជានិច្ច​នៃ​ដំណឹងល្អ ដូច​ជា​ពួក​យូដា​ជំនាន់​មុន បានផ្លាស់ប្រែចិត្ត​មក​ជា​គ្រីស្ទ​សាសនិក​វិញ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២២: ១-៤ ។ សារៈសំខាន់​នៃ​ការ​ស្ដារឡើងវិញ​នៃ​សិទ្ធិអំណាច​បព្វជិតភាព

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ៖

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

« នៅពេល​ព្រះអម្ចាស់ បានស្ថាបនា​សាសនាចក្រ​ទ្រង់​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ​លើ​ទ្វីបនេះ ទ្រង់​បាន​ប្រាប់​ដល់​អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​ជ្រើសរើស និង​តែងតាំង ដែល​ទទួលបាន​សិទ្ធិអំណាច អំពី​របៀប​ជាក់​លាក់​ដើម្បី​បម្រើ​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក ។ ពួកគេ​ត្រូវ​និយាយ​ថា ៖ ‹ ដោយ​មាន​សិទ្ធិ​អំណាចដែល​បាន​ប្រទាន​ដល់ខ្ញុំ​ពី​ព្រះយេស៊ូវគ្រីស្ទ នោះ​ខ្ញុំ​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​អ្នក ដោយ​នូវ​ព្រះនាម​ព្រះ​វរបិតា និង​ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ › ។ ចំណុច​​នោះ​ពុំ​ត្រូវ​បានប្រគល់​មក​ដល់​យើង​ក្នុង​ជំនាន់​នេះ​នូវ​សិទ្ធិអំណាច​ណា​មួយ​ដូច្នេះ​ទេ ។ ​បន្ទូល​​ដែល​ព្រះគ្រីស្ទ​មានបន្ទូល​ទៅកាន់​ពួកសាវក​របស់ទ្រង់​ពីជំនាន់​ដើម នឹង​ពុំ​មាន​សិទ្ធិអំណាច​ចំពោះ​ពួកសាវក​ជំនាន់​នេះ ឬ​សិទ្ធិ​អំណាច​ទៅកាន់ពួក​អែល​ឌើរ​នៃ​សាសនាចក្រ​ណា​ម្នាក់ទេ ។ ខ្ញុំ​និយាយឡើងវិញ​ថា បន្ទូល​ដែល​ទ្រងជាព្រះអម្ចាស់ បាន​មានបន្ទូល​ទៅកាន់​ពួកសិស្ស​ដែល​បានជ្រើសរើស​ក្នុងចំណោម​សាសន៍​នីហ្វៃ នឹង​ពុំ​មាន​សិទ្ធិអំណាច​ចំពោះ​ពួក​យើង​ទេ ប៉ុន្តែ​នៅក្នុង​ជំនាន់​នេះ ទ្រង់​បាន​មានបន្ទូល​ម្ដងទៀត ហើយ​បាន​ប្រទាន​នូវ​អំណាច និង​សិទ្ធិ​អំណាច​ដូចគ្នា​ឲ្យ​ថ្លែង​នៅក្នុងព្រះនាមទ្រង់ ហើយ​បម្រើ​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ តាម​គំរូ​ដែលទ្រង់​បាន​ដាក់​ឲ្យ ហេតុដូច្នោះហើយ ពួកអែលឌើរ និង​ពួកសង្ឃ ដែលទទួល​យក​មនុស្ស​ដែល​មាន​បំណងចង់​ជ្រមុជទឹក ដែល​បានបញ្ជាក់ពីសេចក្តី​ជំនឿ​របស់ពួកគេ ហើយ​ដែលបាន​ប្រែចិត្ត​ពីអំពើបាប​របស់ពួកគេ ចូលទៅ​ក្នុងទឹក​នៃពិធីបុណ្យជ្រមុជទឹក​ថ្ងៃ​នេះ ត្រូវ​ប្រកាស​ថា ពួកគេ​មាន​សិទ្ធិ​អំណាច​ដែល​បាន​ប្រទាន​ដល់ពួកគេ ដោយ​បាន​ទទួល​ការ​អនុញ្ញាត​​ពីព្រះយេស៊ូវគ្រីស្ទ ពួកគេ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​នៃព្រះវរបិតា និង​នៃ​ព្រះរាជបុត្រា និង​នៃ​ព្រះវិញ្ញាណបរិសុទ្ធ » ( ​នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩២៤,ទំព័រ ៦៨ សូមមើល​ផងដែរ ​ Doctrine and Covenants Student Manual,បោះពុម្ពជាលើកទី ២ [ Church Educational System manual, ឆ្នាំ ២០០១ ,ទំព័រ ៤៦ ] ) ។

អ្នក​ផ្លាស់​ប្រែចិត្ត​ជឿ​ចូល​ក្នុង​សាសនាចក្រ​ពីជំនាន់​ដើម​មួយចំនួន ពុំ​យល់​ថា ព្រះអម្ចាស់​ពុំ​ទទួលយក​ពិធីបុណ្យជ្រមុជទឹក លុះត្រា​តែ​វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​នរណា​ម្នាក់​ដែល​កាន់​សិទ្ធិអំណាច​បព្វជិត​ភាព​នោះទេ ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ក្នុង​ពេល​ភ្លាមៗ បន្ទាប់​ពី​សាសនាចក្រ​ត្រូវ​បានរៀបចំឡើង នោះមាន​អ្នក​ផ្លាស់ប្រែចិត្ត​ជឿ ។ ពួក​គេ​មួយចំនួន​ទាំងនេះ ជា​សមាជិក​ក្នុងព្រះវិហារ​ដែល​ជឿ​លើ​ពិធីបុណ្យជ្រមុជទឹក​ដោយការ​ពន្លិច ។ តាមពិត អ្នក​ផ្លាស់ប្រែចិត្ត​ជឿចូល​ក្នុង​សាសនាចក្រ​ពីមុន​ជាច្រើន បាន​ទទួល​យក​លំនាំ​នេះ​កាលពីមុន ហើយ​ជឿ​ថា វា​គឺ​ជា​រឿងត្រឹមត្រូវ ។ ទោះជាយ៉ាង​ណា ចម្ងល់​អំពី​សិទ្ធិអំណាច​ពីព្រះ ពុំ​ដែលត្រូវ​បាន​ដោះស្រាយ​ដោយ​មុតមាំ​នៅក្នុង​ចិត្តពួកគេ​ទេ ។ នៅពេល​ពួកគេ​មានបំណង​ប្រាថ្នា​មក​ចូល​រួម​ក្នុង​សាសនាចក្រ ដោយ​បាន​ទទួល​នូវ​ទីបន្ទាល់​ថា យ៉ូសែប ស៊្មីធ [ គឺជា​ព្យាការីពិត ] ពួកគេ​បាន​ងឿង​ឆ្ងល់​ថា​ហេតុអ្វី​ក៏​វាចាំបាច់ ដើម្បី​ឲ្យពួកគេ​ទទួលបុណ្យជ្រមុជទឹក​ម្ដងទៀត កាល​ដែលពួកគេ​បាន​អនុលោម​តាម​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក​ដោយ​ការ​ពន្លិច​រួច​ទៅហើយ​នោះ១៩៥៣ ១:១០៩ » ( Church History and Modern Revelation [ ១៩៥៣ ], ១ :១០៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២២:៤ ។ « សូម​ចូល​តាម​ទ្វារចុះ »

ពិធីបុណ្យជ្រមុជទឹក គឺ​ជា​ទ្វារ ឬ​តម្រូវការ សម្រាប់​ចូលទៅក្នុង​នគរ​សេឡេស្ទាល សម្រាប់​មនុស្ស​គ្រប់រូប​ដែល​បាន​ឈាន​ចូល​ដល់អាយុ​ដឹង​ខុសត្រូវ ( សូមមើល នីហ្វៃទី ២ ៣១: ១៥– ២១ ) ។ ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក ខណៈ​ដែល​វា​សំខាន់​ទាំងស្រុង នោះ​វានឹង​ក្លាយជា​មាន​សុពល​ភាព តែ​ពេល​វា​ត្រូវ​បាន​មាន​អម​ទៅដោយ​ការ​ផ្លាស់ប្រែ​ដួងចិត្ត ដែល​នាំ​ទៅ​កាន់​ជីវិត​ថ្មីមួយប៉ុណ្ណោះ ។

អែលឌើរ អែលឌើរ ចន អេ វិតសូ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​អំពី​ជីវិត​ដែលបាន​ផ្លាស់ប្ដូរ​មួយថា ៖

រូបភាព
អែលឌើរ ចន អេ វិតសូ

« ខ្ញុំ​ចាំ​ពី​បុរស​ដែល​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​ខ្ញុំ​ចូល​មក​ក្នុង​សាសនាចក្រ ជា​បុរស​សាមញ្ញណាស់ … ដែល​ផឹក​ស្រាបៀរ​ពីរ​ឬបីដង​ក្នុង​មួយថ្ងៃ រួច​ផឹក​ស្រា​វីស្គី​បន្ដិច​នៅពេល​ក្រោយ… ជក់​ថ្នាំ​ស្ទើរ​តែ​ពេញ​មួយថ្ងៃ រស់នៅ​គ្មាន​ប្រយោជន៍ គ្មាន​គោលបំណង​ក្នុង​ជីវិត លើក​លែង​តែ​បរិភោគ​អាហារ​បីពេល​ក្នុង​មួយថ្ងៃ ហើយ​ស្កប់ស្កល់​នឹង​ការ​ស្រេក​ឃ្លាន​ខាង​លោកិយ​ខ្លះៗ ។ ពេល​គាត់​បាន​ឮ​ពីដំណឹងល្អ ហើយ​បាន​ទទួលយក​វា ។ វា​ល្អ ។ វា​ជា​អ្វីមួយ ដែល​គាត់​បាន​រក​ជាយូរ​មកហើយ ។ បុរស​នោះ រីកចម្រើន​នៅក្នុង​អំណាច និង​តំណែង​នៅក្នុង​សាសនាចក្រ ។ តាមខ្ញុំ​ចាំ គាត់​បាន​បម្រើ​បេសកកម្ម​ចំនួន​ប្រាំ ឬ​ប្រាំមួយ ហើយ​បាន​ធ្វើ​ជា​អធិបតី​លើ​បេសកកម្ម​របស់​សាសនាចក្រ​មួយ ។ គាត់ជា​បុរស​ដដែល មានដជើង​ដដែល មាន​រូបរាង​ដដែល និង​គំនិត​ដដែល ប៉ុន្តែ​បាន​ផ្លាស់ប្ដូរ ដោយសារ​តែព្រះវិញ្ញាណ ដែល​កើត​មាន​មក​ជាមួយ​នឹង​ការ​ទទួល​យក​សេចក្ដីពិត​ដ៏អស់កល្បជានិច្ច » ( ​នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៥២, ទំព័រ ៣៤ សូមមើល​ផងដែរ Doctrine and Covenants Student Manual បាន​បោះពុម្ព​លើក​ទីពីរ [ Church Educational System manual, ឆ្នាំ ២០០១ ] , ទំព័រ ៤៦-៤៧ ) ។