មេរៀនទី១៧
គោលលទ្ធិ និង សេចក្តីសញ្ញា ៩
បុព្វកថា
នៅក្នុងខែ មេសា ឆ្នាំ១៨២៩ អូលីវើរ ខៅឌើរី ក៏ត្រូវបានសន្យាផងដែរថា លោកអាចមានអំណោយទាននៃការបកប្រែ ( សូមមើលគ. និង ស. ៦:២៥–២៩ ) ។ ក្រោយមក អូលីវើរ ត្រូវបានណែនាំអំពីការទទួលវិវរណៈនៅក្នុងដំណើរការនៃការបកប្រែ ( សូមមើល គ. និង ស. ៨:១-៤) ហើយលោកបានព្យាយាមបកប្រែ ។ ទោះជាការចាប់ផ្ដើមរបស់លោកល្អក្ដី ក៏លោកពុំបាន « ធ្វើតទៅទៀត ដូចជា [ លោក ] បានចាប់ផ្ដើម » ( គ. និង ស. ៩:៥)ដែរ ។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយ ពន្យល់ពីមូលហេតុដែលការខិតខំរបស់អូលីវើរ ដើម្បីបកប្រែពុំមានជោគជ័យ ។ នៅក្នុងវិវរណៈ ព្រះអម្ចាស់ មានបន្ទូលថា វាពុំសមគួរនឹងឲ្យអូលីវើរ បកប្រែតទៅទៀតឡើយ ។ ព្រះអម្ចាស់ ក៏ប្រទានការប្រឹក្សាបន្ថែមផងដែរអំពីការទទួលវិវរណៈ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ៩:១-៦,១១
ព្រះអម្ចាស់ ពន្យល់ពីមូលហេតុដែលអូលីវើរ ខៅឌើរី មានបញ្ហាលំបាកដើម្បីបកប្រែ
សូមឲ្យសិស្សប្រាប់អំពីការសម្រេចចិត្តសំខាន់ៗមួយចំនួន ដែលពួកគេនឹងធ្វើការសម្រេចចិត្តនៅឆ្នាំក្រោយ ។ បន្ទាប់មកសុំឲ្យពួកគេសរសេរការសម្រេចចិត្តសំខាន់ៗដែលពួកគេនឹងធ្វើនៅ ៥ ទៅ១០ ឆ្នាំក្រោយទៀត ។ ពេលសិស្សឆ្លើយតប នោះអ្នកអាចកត់ត្រាចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ សូមឲ្យសិស្សគិតអំពីការសម្រេចចិត្តមួយនៃការសម្រេចចិត្តទាំងនេះ ទាក់ទងនឹងសំណួរដូចខាងក្រោម ។
-
តើការស្វែងរកការណែនាំពីព្រះអម្ចាស់ ជួយអ្នកធ្វើការសម្រេចចិត្តនេះយ៉ាងដូចម្ដេច ?
បន្ទាប់ពីសិស្សម្នាក់ ឬពីរនាក់បានឆ្លើយតប សូមប្រាប់ដល់សិស្សថា នៅក្នុងមេរៀននេះ ពួកគេនឹងរៀនអំពីបទពិសោធន៍ដែលអូលីវើរ ខៅឌើរី មានពេលលោកព្យាយាមធ្វើការបកប្រែ ។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលគោលលទ្ធិ និងគោលការណ៍នានាពេលពួកគេសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៩ ដែលអាចជួយពួកគេទទួលបាន និងស្គាល់ការណែនាំរបស់ព្រះអម្ចាស់ ពេលពួកគេធ្វើការសម្រេចចិត្តសំខាន់ៗ ។
សូមរំឭកសិស្សថា ព្រះអម្ចាស់ បានប្រទានអំណោយទាននៃការបកប្រែដល់ អូលីវើរ ហើយអនុញ្ញាតឲ្យលោកបកប្រែ បើលោកមានបំណងចង់ធ្វើដូច្នោះ ( សូមមើល គ. និង ស. ៦:២៥–២៨ ) ។ ព្រះអម្ចាស់ បានប្រាប់ដល់អូលីវើរ ថាអំណោយទាននៃការបកប្រែនេះ នឹងកើតមានតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើលគ. និង ស. ៨:១–២ ) ។ បំណងរបស់អូលីវើរ ដើម្បីបកប្រែពីដំបូងបានចាប់ផ្ដើមយ៉ាងល្អ ប៉ុន្តែនៅទីបញ្ចប់ លោកពុំទទួលបានជោគជ័យទេ ។ បន្ទាប់ពីការមានបំណងចង់បកប្រែរបស់អូលីវើរ នោះយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលឥឡូវត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩ ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩:១–៤ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលកិច្ចការដែលព្រះអម្ចាស់ បានហៅឲ្យអូលីវើរ ឲ្យធ្វើជំនួសការបកប្រែ ។
-
តើកិច្ចការអ្វីខ្លះ ដែលព្រះអម្ចាស់សុំឲ្យអូលីវើរ ធ្វើ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៥–៦,១១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុដែលអូលីវើរ ពុំទទួលបានជោគជ័យ ពេលលោកមានបំណងចង់បកប្រែ ។
ដើម្បីជួយសិស្សឲ្យកាន់តែយល់ឃ្លាដែលថា ‹ អ្នកពុំបានធ្វើតទៅទៀត ដូចជាអ្នកបានចាប់ផ្ដើម › ( គ. និង ស. ៩:៥) សូមអញ្ជើញសិស្សម្នាក់ឲ្យអានការពន្យល់ដូចខាងក្រោម ដោយប្រធានយ៉ូសែប ហ្វីលឌិង ស៊្មីធថា ៖
« ការបរាជ័យរបស់អូលីវើរ កើតឡើងដោយសារតែលោកពុំបន្ដធ្វើដូចដែលលោកបានចាប់ផ្ដើម ហើយដោយសារការងារវាលំបាក នោះលោកបានបោះបង់សេចក្ដីជំនឿចោល » ( Church History and Modern Revelationឆ្នាំ១៩៥៣ ],១:៥១ ) ។
-
ស្របតាមប្រធាន ស៊្មីធ ហេតុអ្វីអូលីវើរ ពុំអាចបន្ដធ្វើល្អតទៅទៀត ដូចដែលពេលលោកបានចាប់ផ្ដើមយ៉ាងដូច្នេះ ? ( សេចក្ដីជំនឿរបស់លោកត្រូវបានធ្លាក់ចុះ ) ។
-
តើការភ័យខ្លាច ឬ ការខ្វះសេចក្ដីជំនឿ អាចរារាំងយើងពីការទទួល ឬការធ្វើតាមវិវរណៈមកពីព្រះអម្ចាស់តាមរបៀបណាខ្លះ ?
-
តើបទពិសោធន៍របស់អូលីវើរ អាចបង្រៀនយើងអ្វីខ្លះ អំពីរបៀបដើម្បីទទួលវិវរណៈមកពីព្រះអម្ចាស់ ? ( គោលការណ៍មួយ ដែលសិស្សអាចប្រាប់គឺថា ដើម្បីទទួលវិវរណៈ នោះ យើងត្រូវតែធ្វើកិច្ចការនៅក្នុងសេចក្ដីជំនឿ ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែល្អពីសេចក្ដីពិតនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« នៅក្នុងដំណើរការនៃវិវរណៈ និង ការធ្វើការសម្រេចចិត្ត នោះភាពភ័យខ្លាចដើរតួនាទីជាការបំផ្លាញ ពេលខ្លះធ្វើឲ្យស្លន់ ។ ចំពោះអូលីវើរ ខៅឌើរី ដែលបាត់បង់ឱកាសមានតែម្ដងក្នុងមួយជីវិត ដោយសារលោកពុំចាប់យកឱកាសនោះ ព្រះអម្ចាស់បានមានបន្ទូលថា ‹ អ្នកពុំបានធ្វើតទៅទៀត ដូចជាអ្នកបានចាប់ផ្ដើមឡើយ › ។ តើនោះវាស្រដៀងគ្នាទៅនឹងអ្នកទាំងឡាយដែលបានទទួលការណែនាំហើយ តែបែរជាបោះបង់ចោលដោយសារតែគំនិតទីពីរ និងការសង្ស័យកើតមាននោះយ៉ាងដូចម្តេច ?…
« … បន្ទាប់ពីអ្នកបានទទួលសារលិខិត បន្ទាប់ពីអ្នកបានបង់ថ្លៃដើម្បីដឹងពីក្ដីស្រឡាញ់របស់ទ្រង់ ហើយស្ដាប់តាមព្រះបន្ទូលទ្រង់ហើយ សូមបន្ដឆ្ពោះទៅមុខ ។ សូមកុំខ្លាច កុំស្ទាក់ស្ទើរ កុំគិតលើរឿងដែលពុំសំខាន់ កុំរអ៊ូរទាំ ។… សូមលះចោលនូវភាពភ័យខ្លាចរបស់អ្នក ហើយដើរដោយក្លាហានដោយជើងទាំងពីររបស់អ្នក » ( Cast Not Away Therefore Your Confidence, » Ensign, ខែ មិនា ឆ្នាំ ២០០០, ទំព័រ១០ ) ។
-
តើនៅពេលណា ដែលអ្នកបានទទួលចម្លើយមួយមកពីព្រះអម្ចាស់ ហើយបានធ្វើតាមដោយពុំស្ទាក់ស្ទើរនោះ ? ( សូមប្រាកដថាសិស្សយល់ថា ពួកគេមិនគួរចែកចាយពីបទពិសោធន៍ដែលផ្ទាល់ខ្លួន ឬ ឯកជនពេកនោះទេ ។ )
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៧-១០
ព្រះអម្ចាស់បើកសម្ដែងគោលការណ៍នៃការគ្រប់គ្រងវិវរណៈ
សូមពន្យល់ថា ព្រះអម្ចាស់ បានបើកសម្ដែងនូវគោលការណ៍សំខាន់មួយ ស្ដីអំពីរបៀបដើម្បីស្វែងរកការដឹកនាំរបស់ទ្រង់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៧-៨ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលមូលហេតុផ្សេងទៀតដែលអូលីវើរ បានមានបញ្ហាដើម្បីទទួលជំនួយរបស់ព្រះអម្ចាស់ក្នុងកិច្ចខិតខំបកប្រែរបស់លោក ។
-
ស្របតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៧ តើអូលីវើរបានសន្និដ្ឋានអ្វី ដែលជារឿងតែមួយគត់ ដែលលោកចាំបាច់ត្រូវធ្វើដើម្បីទទួលបានវិវរណៈ ខណៈដែលលោកបកប្រែនោះ ?
-
តើព្រះអម្ចាស់បង្រៀនដល់អូលីវើរ ថាលោកគួរធ្វើអ្វីខ្លះ មុនពេលសុំការណែនាំ ?
នៅពេលសិស្សឆ្លើយ អ្នកអាចផ្ដល់យោបល់ឲ្យពួកគេគូសចំណាំការប្រឹក្សារបស់ព្រះអម្ចាស់ នៅក្នុងបទគម្ពីររបស់ពួកគេ ។ ដើម្បីជួយសិស្សឲ្យវិភាគពីអត្ថន័យនៃខគម្ពីរទាំងនេះ សូមសួរសំណួរដូចតទៅនេះ ៖
-
តើអ្នកគិតថាវាមានន័យយ៉ាងណា ដើម្បី « ត្រូវសិក្សាក្នុងគំនិតរបស់អ្នក » នោះ ? ( ដើម្បីពិចារណាអំពីការសម្រេចចិត្ត និងជម្រើសនានា សូមធ្វើការថ្លឹងថ្លែងពីជម្រើសដោយប្រុងប្រយ័ត្ន ) ។ តើអ្នកបានធ្វើការនេះយ៉ាងដូចម្ដេច ពេលអ្នកចាំបាច់ត្រូវធ្វើការសម្រេចចិត្តនោះ ?
-
ស្របតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៨តើយើងចាំបាច់ត្រូវធ្វើអ្វីខ្លះ បន្ទាប់ពីយើងបានសិក្សាអំពីរឿងដែលយើងកំពុងពិចារណានោះ ? ( សូមសម្រេចថាតើជម្រើសមួយណា ដែលយើងជឿថាត្រូវ រួចហើយនាំយកការសម្រេចចិត្តរបស់យើងនោះទៅកាន់ព្រះវរបិតាសួគ៌ក្នុងការអធិស្ឋាន ) ។
-
តើមេរៀនអ្វីខ្លះ ដែលយើងអាចរៀនមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៨ អំពីអ្វីដែលព្រះអម្ចាស់ រំពឹងឲ្យយើងធ្វើ ពេលយើងស្វែងរកការដឹកនាំ និងការណែនាំរបស់ទ្រង់នោះ ? ( សិស្សអាចនឹងឆ្លើយតបសេចក្តីពិតមួយចំនួនដូចខាងក្រោម ៖ ការទទួល និងការទទួលស្គាល់វិវរណៈ តម្រូវឲ្យមានការខិតខំពីផ្នែករបស់យើង ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។
ដើម្បីជួយសិស្សយល់ពីសេចក្ដីពិតនេះ សូមសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកគិតថា ការសិក្សាអំពីរឿងមួយក្នុងគំនិតរបស់អ្នក អាចជួយអ្នកឲ្យទទួលវិវរណៈយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សយល់អំពីរបៀបដែលសេចក្ដីពិតនេះ អាចទាក់ទងទៅនឹងស្ថានភាពនានាក្នុងជីវិតរបស់ពួកគេ សូមអានឧទាហរណ៍ដូចខាងក្រោម ។ បន្ទាប់ពីអានវានីមួយៗហើយ សូមអញ្ជើញសិស្សឲ្យពន្យល់ពីរបៀបដែលម្នាក់ៗបានពិពណ៌នា អាចប្រើសេចក្ដីពិតនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៧–៨ ដើម្បីទទួលវិវរណ ៖ ។
-
យុវជនម្នាក់បានទទួលការងារល្អមួយ ប៉ុន្តែតម្រូវឲ្យគាត់ធ្វើការនៅថ្ងៃអាទិត្យ ។ គាត់ព្យាយាមសម្រេចចិត្តថាតើគួរទទួលការងារឬអត់ ។
-
យុវនារីម្នាក់បានគិតអំពីមិត្តដែលនាងសេពគប់ និងឥទ្ធិពលអវិជ្ជមានដែលពួកគេមានមកលើនាង ។ នាងចង់ឈប់ដើរលេងជាមួយពួកគេ ប៉ុន្តែនាងពុំដឹងរបៀបដែលល្អបំផុតដើម្បីដកខ្លួនចេញពីពួកគេនោះទេ ។
-
យុវនារីម្នាក់ កំពុងគិតនូវអ្វីដែលនាងគួរធ្វើ បន្ទាប់ពីនាងបញ្ចប់វិទ្យាល័យ ។ នាងដឹងថា នាងចង់បន្ដការសិក្សា ប៉ុន្តែពុំប្រាកដថា វិទ្យាស្ថានសិក្សាណាមួយ ដែលនាងគួរទៅរៀននោះទេ ។
បន្ទាប់ពីការពិភាក្សាអំពីឧទាហរណ៍ទាំងនេះជាមួយសិស្សក្នុងថ្នាក់ហើយ សូមអនុញ្ញាតឲ្យសិស្សគិតពីបទពិសោធន៍របស់ពួកគេ ជាមួយនឹងគោលការណ៍នេះ តាមរយៈការសរសេរសំណួរដូចខាងក្រោម នៅលើក្ដារខៀន ៖ តើអ្នកបានដឹងពីការខិតខំនៅផ្នែករបស់អ្នក បានជួយអ្នកឲ្យទទួលវិវរណៈមកពីព្រះអម្ចាស់នៅពេលណា ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីសំណួរនេះមួយសន្ទុះ ។ បន្ទាប់មក សុំសិស្សពីរបីនាក់ដែលស្ម័គ្រចិត្តចែកចាយបទពិសោធន៍របស់ពួកគេជាមួយសិស្សដទៃទៀតក្នុងថ្នាក់ ។
សូមអញ្ជើញសិស្សឲ្យមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៨ ឡើងវិញ រកមើលរបៀបដែលអូលីវើរ អាចដឹងថាតើការសន្និដ្ឋាន ឬការសម្រេចចិត្តរបស់លោកត្រឹមត្រូវឬអត់នោះ ។
-
តើយើងអាចរៀនមកពី ខ ៨ អំពីរបៀបដែលព្រះអម្ចាស់ឆ្លើយសំណួររបស់យើងយ៉ាងដូចម្ដេច ? (វិវរណៈ អាចកើតមានមក តាមរយៈអារម្មណ៍របស់យើង ពេលយើងសូមការដឹកនាំពីព្រះអម្ចាស់ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។
អ្នកអាចបញ្ជាក់ថា ការបណ្ដាលឲ្យទ្រូងខ្មួលខ្មាញ់ ដែលបានសន្យាដល់អូលីវើរ គឺជាវិធីតែមួយគត់ដែលព្រះវិញ្ញាណអាចបញ្ជាក់ជម្រើសត្រឹមត្រូវមួយ ។ ការបញ្ជាក់ពីព្រះវិញ្ញាណ អាចកើតមានតាមវិធីផ្សេងៗ ដែលផ្ទាល់ខ្លួន និងបំភ្លឺគំនិត ។
ដើម្បីជួយសិស្សយល់ពីរបៀបដែលព្រះអម្ចាស់ អាចបណ្ដាលឲ្យយើង « មានអារម្មណ៍ថា [ ការសម្រេចចិត្តមួយ ] ត្រឹមត្រូវ » ( គ. និង ស. ៩:៨) សូមអញ្ជើញសិស្សម្នាក់ឲ្យអានការពន្យល់ដូចខាងក្រោមដោយអែលឌើរ រីឆាដ ជី ស្កត ៖
« អារម្មណ៍សុខសាន្ដ គឺជាសាក្សីបញ្ជាក់ដ៏សាមញ្ញបំផុតដែលខ្ញុំបានទទួលបទពិសោធន៍ផ្ទាល់ខ្លួន ។ ពេលខ្ញុំខ្វល់ខ្វាយខ្លាំងអំពីរឿងសំខាន់មួយ លំបាកក្នុងការដោះស្រាយវាដោយគ្មានជោគជ័យ ខ្ញុំបានបន្ដកិច្ចខិតខំទាំងនោះដោយសេចក្ដីជំនឿ ។ ក្រោយមកភាពសុខសាន្ដប្រកបដោយអានុភាពបំផុតមួយបានកើតមាន រម្ងាប់កង្វល់របស់ខ្ញុំ ដូចដែលទ្រង់បានសន្យាដូច្នោះមែន » ( Using the Supernal Gift of Prayer » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៧, ទំព័រ១០ ) ។
-
តើអ្នកបានទទួលអារម្មណ៍ថាព្រះអម្ចាស់បានបញ្ជាក់ពីការសម្រេចចិត្តមួយ ដែលអ្នកបានធ្វើនៅពេលណា ? តើការបញ្ជាក់នោះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងដូចម្ដេច ? ( សូមរំឭកសិស្សថា ពួកគេមិនគួរចែកចាយពីបទពិសោធន៍ ឬ រឿងផ្ទាល់ខ្លួនច្រើនពេកនោះទេ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៩ ឲ្យឮៗ ។ សូមឲ្យសិស្សប្រាប់ឃ្លា ដែលពិពណ៌នាអំពីរបៀបដែលយើងអាចដឹង បើសិនជាការសម្រេចចិត្តមួយ ដែលយើងបានធ្វើពុំត្រឹមត្រូវ ។ ដើម្បីជួយសិស្សយល់ឃ្លា « អាប់គំនិត » សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងដូចខាងក្រោមដោយអែលឌើរ រីឆាដ ជី ស្កត ដែលលោកបានពន្យល់ពីបទពិសោធន៏មួយ ដែលជាការអាប់គំនិត ៖
« [ ការអាប់គំនិត ] នោះ សម្រាប់ខ្ញុំគឺជាអារម្មណ៍ពុំសុខស្រួល ពុំស្ងប់ » ( « Using the Supernal Gift of Prayer, » ទំព័រ១០ ) ។
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ នូវអ្វីដែលពួកគេបានរៀន អំពីការទទួលវិវរណៈ ដែលអាចជួយពួកគេធ្វើការសម្រេចចិត្តសំខាន់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩ :១២-១៤
ព្រះអម្ចាស់ លើកទឹកចិត្តដល់អូលីវើរ ដើម្បីបន្ដនៅក្នុងកិច្ចការដែលលោកត្រូវបានហៅឲ្យធ្វើ
សូមរំឭកសិស្សអំពីការហៅបម្រើរបស់អូលីវើរ ដើម្បីធ្វើជាស្មៀនសម្រាប់ព្យាការី ( សូមមើល គ. និង ស. ៩:១, ៤ ) ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:១២-១៤ ដោយស្ងាត់ស្ងៀម រកមើលពាក្យឬឃ្លា ដែលយ៉ូសែប ស្ម៊ីធ និងអូលីវើរ ខៅឌើរី អាចរកឃើញថាជាការលើកទឹកចិត្តនៅពេលនេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយពាក្យ និងឃ្លានានា ដែលពួកគេរកឃើញថាមានអត្ថន័យ ហើយពន្យល់ពីមូលហេតុ ។
ដើម្បីបញ្ចប់មេរៀននេះ អ្នកអាចចែកចាយទីបន្ទាល់របស់អ្នក ដែលយើងអាចទទួលវិវរណៈផ្ទាល់ខ្លួន ពេលយើងធ្វើតាមគោលការណ៍ដែលបានចែងនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩ ។