ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៧


មេរៀន​ទី ៦២

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៧

បុព្វកថា

នៅ​ខែ មិថុនា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បានបញ្ជា​ឲ្យ យ៉ូសែប ស្ម៊ីធ និង ពួកអែលឌើរ​ផ្សេងទៀត កោះហៅ​ប្រជុំ​សន្និសីទ​សាសនាចក្រ​មួយ​នៅ​រដ្ឋ មីសសួរី ( សូមមើលគ. និង ស. ៥២:២) ។ ដោយគោរព​ប្រតិបត្តិ​តាម​បញ្ញត្តិ នោះ​យ៉ូសែប ស្ម៊ីធ និង​អ្នកផ្សេងទៀត បាន​ធ្វើដំណើរ​ចម្ងាយ ៩០០ ម៉ែល ពី អូហៃអូ ទៅរដ្ឋមីសសួរី ។ បន្ទាប់ពី​ព្យាការី​បាន​ធ្វើដំណើរ​ដល់រដ្ឋ មីសសួរី នោះ​លោក​បាន​ទទួល​វិវរណៈ ដែល​ឥឡូវ​បានកត់ត្រា​ទុក​នៅក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៧ ។ នៅក្នុងកណ្ឌ​នេះ ព្រះអម្ចាស់ បាន​បើក​សម្ដែង​ទីតាំង​សម្រាប់ទីក្រុង ស៊ីយ៉ូន ដែលបំពេញ​តាមការ​សន្យា​មួយ ដែលទ្រង់បាន​ធ្វើ​ពីដើម​ចំពោះ​ពួកបរិសុទ្ធ ( សូមមើលគ. និង ស. ៥២ ) ។ ព្រះអម្ចាស់ ក៏​បាន​ណែនាំ​ផងដែរ​ដល់​បុគ្គល​ជាច្រើន ទាក់ទង​នឹង​តួនាទីរបស់​ពួកគេ​នៅក្នុង​ការ​ស្ថាបនា ស៊ីយ៉ូន ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧:១-៦

ព្រះអម្ចាស់​បើក​សម្ដែង​ទីតាំង​នៃ​ទីក្រុង​ស៊ីយ៉ូន

សូម​អញ្ជើញ​សិស្ស​ឲ្យគិត​អំពី​គ្រា​មួយ​ដែលពួកគេមានចំណង់ពិតជា​ចង់​ធ្វើអ្វីមួយ​យ៉ាង​ខ្លាំង​ ដូចជា​ការ​ប្រារព្ធពិធីសម្រាប់​ថ្ងៃ​ឈប់សម្រាក​មួយ ឬ​ថ្ងៃ​ខួបកំណើត ការ​បម្រើ​បេសកកម្ម ការ​ទៅព្រះវិហារបរិសុទ្ធ ការ​ទទួល​អំណោយ ឬ​ការ​ទៅសួរសុខទុក្ខ​មនុស្ស​ជាទីស្រឡាញ់ ។ សូម​សួរ​សិស្ស​ថា តើពួកគេមានអារម្មណ៍​យ៉ាង​ណា នៅពេល​ព្រឹត្តការណ៍​ដែល​ពួកគេ​កំពុងទន្ទឹងរងចាំនោះនឹង​មក​ដល់ឆាប់ៗ ។

  • ហេតុអ្វី​ព្រឹត្តការណ៍​នេះ​សំខាន់​ខ្លាំងម្ល៉េះ​ចំពោះអ្នក ?

  • តើ​សកម្មភាព​របស់អ្នក ជះឥទ្ធិពល​លើ​ការ​រំភើប​ចិត្ត​របស់អ្នកចំពោះព្រឹត្តការណ៍​នេះ​យ៉ាងដូចម្ដេច ?

សូម​រំឭកសិស្ស​ថា តាមរយៈវិវរណៈ​ដែលបាន​ប្រទាន​ដល់ យ៉ូសែប ស្ម៊ីធ នោះពួកបរិសុទ្ធ​បាន​ដឹង​ថា ស៊ីយ៉ូន នឹង​ស្ថិត​នៅក្នុង​ទីតាំង​ណាមួយ​នៅ រដ្ឋ មីសសួរី ( សូមមើលគ. និង ស. ៥២:២, ៥, ៤២ ) ។ សូម​ពន្យល់​ថា បន្ទាប់ពីព្រះអម្ចាស់​ហៅ​ពួកបរិសុទ្ធ​ជំនាន់​មុន​មួយចំនួន​ឲ្យធ្វើ​ដំណើរ​មកពីរដ្ឋ អូហៃអូ ទៅ​កាន់រដ្ឋ មីសសួរី​មក នោះ​សមាជិក​ជាច្រើន​នៃ​សាសនាចក្រ​បានសិក្សាស្មានដឹង​ជាមុន អំពីទីតាំង​ជាក់លាក់​នៃ​ទីក្រុង​ស៊ីយ៉ូន ។

ដើម្បីជួយសិស្សញាណ​ដឹង​អំពី​អារម្មណ៍​ក្លៀវក្លា​របស់ពួកបរិសុទ្ធអំពីការ​ស្ថាបនា​ឡើងនៃ​ស៊ីយ៉ូន សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​អាន​នូវ​ដំណើរ​រឿង​ដូច​ខាង​ក្រោម​អំពី​បងស្រី ប៉ូលី ណៃត៍ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ស្ដាប់​អំពី​របៀប​ដែល​សកម្មភាព​របស់​បងស្រី ណៃត៍ ឆ្លុះ​បញ្ចាំង​អំពី ការ​គិត​ទុកជាមុន​សម្រាប់ការ​ស្ថាបនា​នៃ​ក្រុង​ស៊ីយ៉ូន ។

« បងស្រី ណៃត៍ ជា​ម្ដាយ​របស់ នូវែល និង​ជាសមាជិក​នៃ​សាខា ខូលស្វិល បាន​ប្រថុយជីវិត​របស់គាត់​ធ្វើដំណើរទៅ​ស៊ីយ៉ូន ។ សុខភាព​របស់ ភូលី បាន​ធ្លាក់ចុះ ប៉ុន្តែ​ចិត្ត​រំភើប​របស់គាត់​ដើម្បី​មើល​ទឹកដី​សន្យា គឺ​ខ្លាំងក្លា​បំផុត ដែល​គាត់​បាន​បដិសេធ​ពុំ​ចង់​នៅ​ក្នុង​រដ្ឋ អូហៃអូ ។… កូនប្រុស​របស់គាត់​បានសរសេរ​ថា ‹ បំណង​ដ៏ធំបំផុត​របស់គាត់​តែមួយគត់ គឺ​ដើម្បី​ទៅជាន់លើ​ទឹកដី​ស៊ីយ៉ូន និង​រូបកាយ​របស់​គាត់ត្រូវ​បញ្ចុះ​នៅក្នុង​ទឹកដីនោះ › ។… ក្រោយមក គាត់​បាន​ប្រាប់​ថា ‹ ព្រះអម្ចាស់​បាន​ប្រទាន​តាម​បំណង​នៃ​ដួងចិត្ត​គាត់ ហើយ​គាត់​បាន​រស់នៅ​ដើម្បី​ឈរ​លើ​ទឹកដីនោះ › [Scraps of Biography: Tenth Book of the Faith-Promoting Series, 1883 ) ទំព័រ ៧០ សូមមើល​ផងដែរHistory of the Church,១:១៩៩] ។ ភូលី បាន​ទទួលមរណភាព ក្រោយពីទៅដល់ទឹកដីស៊ីយ៉ូន បានពីរសប្តាហ៏ ហើយគាត់គឺជាពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដំបូង​គេ​ដែល​បានបញ្ចុះសពនៅរដ្ឋ មីសសួរី » (Church History in the Fulness of Times,បោះពុម្ព​លើកទីពីរ [Church Educational System manual, ២០០៣] ទំព័រ ១០៥ ) ។

សូម​រំឭក​សិស្ស​ថា មាន​មនុស្ស​បីក្រុម ដែលត្រូវបានហៅឲ្យធ្វើដំណើរជិត ៩០០ ម៉ែល​ទៅ​រដ្ឋ មីសសួរី ៖ ព្យាការី និងក្រុមតូចមួយនៃពួកអែលឌើរ ( សូមមើលគ. និង ស. ៥២, ៥៣) ក្រុម​ពួកអ្នកផ្សព្វផ្សាយសាសនា​មួយ​ក្រុម ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​នៅតាមផ្លូវ ( សូមមើលគ. និង ស. ៥២) និង​ពួកបរិសុទ្ធ​ខូលស្វិល ដែលបានដឹកនាំ​ដោយ នូវែល ណៃត៍ ( សូមមើលគ. និង ស. ៥៤) ។

សូម​ពន្យល់​ថា បន្ទាប់ពី​ទៅដល់​រដ្ឋ មីសសួរី ព្យាការី បាន​ទូល​សួរ​ព្រះអម្ចាស់​ដើម្បីដឹង​ច្រើន​ទៀត​អំពី​ទីកន្លែង​នៃ​ក្រុង​ស៊ីយ៉ូន នឹងត្រូវ​បោះទីតាំង ហើយពេល​ណា​ដែលគួរតែ​សាងសង់ឡើង ។ ចម្លើយ​របស់ព្រះអម្ចាស់ ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៧ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៧:១-៣ ឲ្យ​ឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​កន្លែង​ដែលព្រះអម្ចាស់​មានបន្ទូលអំពីទីក្រុង​ស៊ីយ៉ូន​ត្រូវ​សាងសង់ឡើង ។

  • តើ​ទីក្រុង​ស៊ីយ៉ូន​ត្រូវ​សាងសង់ឡើងនៅកន្លែងណា ? ( អ៊ិនឌីប៉ែនដែនស៍ ឃុំ​ចាកសុន រដ្ឋ មីសសួរី ) ។

  • តើ​ព្រះវិហារបរិសុទ្ធ​ត្រូវ​សាងសង់​ឡើង​នៅកន្លែងណា ដែល​ទាក់ទង​ទៅនឹង​ទឹកដី​ស៊ីយ៉ូន ?​ ( នៅក្នុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរី ជាកន្លែងកណ្ដាល​នៃ​ស៊ីយ៉ូន ) ។

សូម​អញ្ជើញសិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧:៣សារឡើងវិញដោយ​ស្ងាត់ស្ងៀម រកមើល​ថា​តើ​ព្រះអម្ចាស់​មានបន្ទូល​ថាគួរ​តាំង​នៅកន្លែងណា​ក្នុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរី ជាកន្លែងកណ្ដាល​នៃ​ស៊ីយ៉ូន ។

  • តើ​ព្រះអម្ចាស់​ចង្អុល​បង្ហាញ​ពីអ្វីខ្លះ ដែលគួរ​តែ​តាំង​នៅក្នុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរី ឬ​នៅក្នុង​កន្លែងកណ្ដាល​នៃ​ស៊ីយ៉ូន ? ( នៅពេល​សិស្ស​ឆ្លើយ​តប សូម​សរសេរ​សេចក្ដីពិត​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ព្រះវិហារបរិសុទ្ធ​គឺ​ស្ថិតនៅ​កន្លែងកណ្ដាល​នៃ​ស៊ីយ៉ូន ) ។

សូម​សង្ខេបគោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៧:៤-៦ដោយពន្យល់​ថា ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យពួកបរិសុទ្ធ​ទិញ​ដី​នៅជុំវិញ​ឃុំ​ចាកសុន រដ្ឋ មីសសួរី ដែល​នឹង​អាច​ឲ្យពួកគេ​ចាប់​ផ្ដើម​ស្ថាបនា​ស៊ីយ៉ូន និង​សាងសង់​ព្រះវិហារបរិសុទ្ធ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧:៧-១៦

ព្រះអម្ចាស់ ណែនាំ​ដល់​បុគ្គលម្នាក់ៗ ដែលទាក់ទង​នឹង​តួនាទីរបស់​ពួកគេ​នៅក្នុង​ការ​ស្ថាបនា ស៊ីយ៉ូន ។

សូម​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យ​ដើរតួ​សម្តែងដូច​ខាង​ក្រោម នៅខាង​មុខ​ថ្នាក់រៀន ( អ្នកអាច​និយាយ​ជាមួយ​សិស្ស​ពីរ​នាក់នោះ មុនពេល​ចាប់​ផ្ដើម​ថ្នាក់រៀន ហើយទុក​ពេល​ឲ្យពួកគេ​រៀប​ចំខ្លួន ) ៖

សិស្ស​ម្នាក់សួរ​ដល់សិស្ស​ផ្សេងទៀត​ថា ហេតុអ្វី​ក៏​ពួកគេ​មិន​មក​កាន់​ការ​ប្រជុំ​សាសនាចក្រ ឬ​សកម្មភាព​នានា​មួយរយៈ​ក្រោយនេះ ។ សិស្ស​ទីពីរ​តបថា ពួកគាត់មានអារម្មណ៍ថា​មិនចាំបាច់ ។ សិស្ស​ពុំ​មែនជា​អ្នកដឹកនាំ​ក្នុង​ថ្នាក់​យុវវ័យ ឬ​កូរ៉ុម ហើយ​ពុំ​មាន​អារម្មណ៍​ថា​គាត់​ធ្វើ​ឲ្យមានភាព​ខុសប្លែក​អ្វីចំពោះ​អ្នកដទៃ​នៅក្នុង​ក្រុម ។

បន្ទាប់ពីសិស្ស​ទីពីរ បាន​ចែកចាយអំពី​កង្វល់ទាំងនេះ សូម​សួរ​ដល់សិស្ស​ក្នុង​ថ្នាក់ ថា​តើ​ពួកគេ​នឹង​ឆ្លើយតប​ដើម្បីជួយសិស្ស​នេះ​យ៉ាង​ដូចម្ដេច ។ បន្ទាប់​ពី​ពួកគេ​បានចែកចាយគំនិត​របស់ពួកគេ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យរកមើល​គោលការណ៍​មួយ ដែល​អាច​ជួយ​យុវជន ឬ​យុវនារីនេះ នៅពេលពួកគេ​សិក្សា​ផ្នែក​ដែលនៅសល់ទាំងប៉ុន្មាន​ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៧ ។

សូម​សរសេរ​សេចក្ដីយោង​ខគម្ពីរដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖គ. និង ស. ៥៧:៧,គ. និង ស. ៥៧:៨-១០,គ. និង ស. ៥៧:១១-១២,គ. និង ស. ៥៧:១៣

សូម​បែងចែក​សិស្ស​ជា​គូៗ ហើយ​ចាត់ឲ្យ​គូ​នីមួយៗ​នូវ​វគ្គ​បទគម្ពីរយោង​មួយ ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀននោះ ។ សូម​ឲ្យ​សិស្ស​អាន​វគ្គបទគម្ពីរ ដែលពួកគេ​បាន​ចាត់ ហើយ​រក​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម ។ អ្នក​អាចនឹង​ចង់​សរសេរ​សំណួរ​ទាំង​នេះ​លើ​ក្ដារខៀន ។

  • តើ​ព្រះអម្ចាស់​ចាត់​ឲ្យ​នរណា​ជួយ​ស្ថាបនា​ស៊ីយ៉ូន ?

  • តើ​បុគ្គល​ម្នាក់​នេះ​បាន​ចាត់​ឲ្យធ្វើអ្វីខ្លះ ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេរាយការណ៍​ពីអ្វី​ដែល​ជាការ​រកឃើញ​របស់​ពួកគេ ។ សូម​ពន្យល់​ថា មនុស្ស​ម្នាក់ៗ​ដែល​ត្រូវ​បាន​ប្រឹក្សា​ឲ្យ​តាំង​លំនៅ​នៅក្នុង​រដ្ឋ មីសសួរី មានអំណោយទាន និង​ទេពកោសល្យ ដែល​ត្រូវ​ការចាំបាច់​ដើម្បីស្ថាបនា​ស៊ីយ៉ូន ។

  • តើពាក្យទូន្មាន​របស់ព្រះអម្ចាស់​បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​ដែលទ្រង់​ស្ថាបនា​នគរ​របស់ទ្រង់ ? ( សិស្ស​អាច​នឹង​ប្រើពាក្យផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​បង្ហាញនូវគោលការណ៍​ដូច​ខាង​ក្រោម ៖យើង​គួរតែ​ប្រើ​កម្លាំង​ផ្ទាល់ខ្លួន​យើង​ម្នាក់ៗ​ដើម្បីជួយ​ស្ថាបនា​នគរ​របស់ព្រះអម្ចាស់ នៅពេល​ទ្រង់​ហៅ​យើង​ឲ្យ​ធ្វើ​ដូច្នោះ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​អាច​នឹង​ចង់ផ្ដល់​យោបល់​ឲ្យ​សិស្ស​សរសេរវា​​នៅគែម​​ព្រះគម្ពីរ​របស់​ពួកគេជិតខ ៨-១៣ ) ។

  • តើ​ការ​យល់​ដឹង​អំពី​សេចក្ដីពិតនេះ អាច​ជួយ​យុវជន ឬ​យុវនារី ក្នុងការ​សម្ដែង​យ៉ាង​ដូចម្ដេច ?

ដើម្បីជួយសិស្សឲ្យ​យល់​ពីសេចក្ដីពិត​នេះ និង​របៀប​ដែល​វា​ទាក់ទង​នឹង​ពួកគេ​កាន់តែ​ល្អ សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន ហើយ​សុំ​ឲ្យសិស្ស​ឆ្លើយ​វានៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុងថ្នាក់ ឬ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់ពួកគេ៖

តើ​ភាព​ខ្លាំង​របស់អ្នក​គឺជា​អ្វី?

តើ​កម្លាំង​របស់អ្នក​អាច​ជា​ពរជ័យ​ចំពោះគ្រួសារ និង​សាសនាចក្រ​របស់អ្នក​យ៉ាង​ដូចម្ដេច ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យសិស្ស​ពីរ​បីនាក់​ចែកចាយ​ចម្លើយ​របស់​គេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យចែកចាយ​គំរូ​អំពីមនុស្ស​ដែលពួកគេ​ស្គាល់​ថា បាន​ស្ថាបនា​សាសនាចក្រ ដោយការ​ប្រើ​កម្លាំង​ផ្ទាល់ខ្លួន អំណោយទាន​ខាង​វិញ្ញាណ និង​ជំនាញ​ដែល​ពួកគេ​មាន ។ សូម​បញ្ចប់​ដោយ​ធ្វើការ​បញ្ជាក់​ថា សិស្ស​ម្នាក់ៗរបស់​អ្នក​មាន​តួនាទីសំខាន់​មួយ នៅ​ក្នុង​ការស្ថាបនា​នគរ​របស់ព្រះអម្ចាស់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រើដោយអស់​កម្លាំង​របស់ពួកគេ​ម្នាក់ៗ ដើម្បីប្រទានពរ​ដល់​ក្រុមគ្រួសារ និង​សាសនាចក្រ​របស់ពួកគេ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧:៣។ « ជាកន្លែង​សម្រាប់ព្រះវិហារបរិសុទ្ធ »

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានពន្យល់​ពីចំនុច​មួយ ដែល​យើង​អាច​ធ្វើ​នៅតែ​បន្ដ​ផ្ដោត​ទៅលើ​ព្រះវិហារបរិសុទ្ធ ហើយជួយ​កូនៗ​របស់​យើង​ផ្ដោត​ទៅលើ​វា​តាំងពី​វ័យ​ក្មេង​ថា ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« វានឹងជារឿងដ៏ល្អមួយ បើ … ឪពុកម្តាយ​មាន​រូបភាព​ព្រះវិហារ​បរិសុទ្ធ​គ្រប់បន្ទប់គេងទាំងអស់ ក្នុងផ្ទះរបស់ពួកគេ ដើម្បីឲ្យ​កូនៗ ចាប់តាំងពីពួកគេ​នៅជាទារក អាច​មើលឃើញ​រូបភាព​នោះជា​រៀងរាល់​ថ្ងៃ រហូត​ដល់វាក្លាយទៅជាចំណែកមួយនៃជីវិត​របស់​ពួកគេ ។ នៅពេល​គាត់​ឈាន​ចូល​ដល់​វ័យ​ដែលគាត់​ចាំបាច់​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ដ៏សំខាន់ [ទាក់ទង​នឹង​ការ​រៀបការ​នៅក្នុងព្រះវិហារបរិសុទ្ធ] នោះ​វា​នឹង​មានជា​ស្រេច​សម្រាប់​ធ្វើ​ការ​សម្រេចចិត្តនោះ » ( The Teachings of Spencer W. Kimball,ed. Edward L. Kimball [ ឆ្នាំ ១៩៨២ ], ៣០១) ។

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​ប្រកាស​ពី​សារៈសំខាន់​នៃ​ព្រះវិហារបរិសុទ្ធ​ចំពោះ​សមាជិក​នៃ​សាសនាចក្រថា ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« សូមឲ្យយើងធ្វើជាមនុស្សដែលចូលរួម និង​ស្រឡាញ់ព្រះវិហារបរិសុទ្ធ។ … សូម​យើង​ធ្វើ​ឲ្យ​ព្រះវិហារបរិសុទ្ធ ដែលមាន​ការ​ថ្វាយបង្គំ​នៅក្នុងព្រះវិហារបរិសុទ្ធ និង​សេចក្ដីសញ្ញា​ព្រះវិហារបរិសុទ្ធ និង​អាពាហ៍ពិពាហ៍​ក្នុងព្រះវិហារបរិសុទ្ធ ជាគោលដៅ​នៅ​លើ​ផែនដី​ក៏​គ្មាន​ទីបញ្ចប់ និង​ជា​បទពិសោធន៍​នៃជីវិត​ខាង​វិញ្ញាណ​ដ៏អស្ចារ្យ » (A Temple-Motivated People, »Ensign, ខែ កុម្ភៈ. ១៩៩៥, ទំព័រ ៥) ។