ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២៨


មេរៀនទី ៣៤

គោលលទ្ធិ និង សេចក្ដី សញ្ញា ២៨

បុព្វកថា

នៅ​ក្នុង​ឆ្នាំ ១៨៣០ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ជួប​នឹង​បញ្ហា​មួយ ដោយសារ​សមាជិក​សាសនាចក្រ​ពុំ​យល់​អំពី​លំដាប់​នៃវិវរណៈ​នៅក្នុង​សាសនាចក្រ ។ ហៃរាំ ភេច បាន​ប្រកាស​ថា​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ តាមរយៈ​រូបអារក្ស​នៃ​ថ្ម​ពិសេស​មួយ ហើយ​សមាជិក​សាសនាចក្រ​មួយចំនួន រួមទាំង អូលីវើរ ខៅឌើរី ផងក៏បានជឿ​គាត់​ផងដែរ ។ មិន​យូរប៉ុន្មាន​មុន​ពេល​សន្និសីទ​សាសនាចក្រ​មួយ ដែលធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ១៨៣០ នោះ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដីពិត ដែល​បានជួយ​អូលីវើរ ខៅឌើរី និង​អ្នក​ដទៃទៀត​ឲ្យ​យល់​អំពី​លំដាប់​នៃ​វិវរណៈ​នៅក្នុង​សាសនាចក្រ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១-៧

ព្រះអម្ចាស់ ប្រកាស​ថា ប្រធាន​នៃ​សាសនាចក្រ គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​អាច​ទទួល​វិវរណៈ​ដើម្បីគ្រប់​គ្រង​សាសនាចក្រ ។

សូម​សរសេរ​ពាក្យក្លែងក្លាយនៅលើ​ក្ដារខៀន ។

  • តើ​ឧទាហរណ៍​មួយចំនួន​នៃ​រឿង​ដែល​គ្រាន់តែ​ជាការ​ក្លែង​ក្លាយ​មានអ្វីខ្លះ ? ( ជា​ចំណែក​នៃ​ការ​ពិភាក្សា​នេះ អ្នកអាច​នឹង​ចង់​បង្ហាញ​ឧទាហរណ៍​មួយ​អំពី​វត្ថុ​មួយ​ដែល​ក្លែងក្លាយ ដូចជា​រូបគំនូរ​ថតចម្លង លុយក្លែងក្លាយ ឬ​ផ្លែឈើ​ជ័រ​មួយចំណិត​ជាដើម ) ។

  • ហេតុអ្វីក៏ការ​យល់ខុស​ថា វត្ថុក្លែង​ក្លាយ​ជា​វត្ថុពិត អាច​ជារឿង​ប្រកប​ដោយ​គ្រោះថ្នាក់​ដូច្នេះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ការ​ព្រមាន​ដូច​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« អារក្ស​គឺ​ជា​បិតា​នៃ​ការ​កុហក ហើយ​វា​អន្ទះសារ​ធ្វើ​ឲ្យ​ស្មុគ​ស្មាញ​ដល់​កិច្ចការ​របស់ព្រះ តាមរយៈ​ការ​ក្លែង​បន្លំ​ដ៏ ឆ្លាតវៃ​របស់​វា » ( Two Lines of Communication, »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៤ ) ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​ការណែនាំ នៃ​ក្បាល​កណ្ឌ​សម្រាប់គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​អំពីរឿង​ក្លែង​ក្លាយ​ដែល​សាតាំង​បាន​ប្រើ​ដើម្បី​បញ្ឆោត​ដល់​សមាជិក​មួយ ចំនួន​ក្នុង​សាសនាចក្រ​កាល​ពី​ជំនាន់​មុន ។

  • តើ​រឿង​ក្លែង​ក្លាយ​ដែល​សាតាំង​បាន​ប្រើ​ដើម្បី​បញ្ឆោត​ដល់​សមាជិក​សាសនាចក្រ​គឺ​ជា​អ្វី ? ( បើ​សិស្ស​ពុំ​បាន​ប្រាប់​ពី​ភាព​ស្រដៀង​គ្នា​រវាង​ថ្ម​របស់​ហៃរាំ ជាមួយយូរិម និង​ធូមីម ដែល​យ៉ូសែប​ស្ម៊ីធ បាន​ប្រើ​ពេល​ខ្លះនោះ សូមចង្អុលបង្ហាញ​ពី​ភាព​ស្រដៀងគ្នា​នេះ ) ។

សូម​ពន្យល់​ថា សមាជិក​សាសនាចក្រ​មួយ​ចំនួន​បាន​ជឿ​វិវរណៈ​ក្លែង​ក្លាយ​ដែល​សាតាំង​បាន​បញ្ឆោត ហៃរាំ ភេច ។ នៅពេល​សិស្ស​សិក្សា ហើយ​ពិភាក្សា​អំពី​វិវរណៈ​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨សូម​លើក​ទឹកចិត្ត​ដល់ពួកគេ​ឲ្យរក​មើល​សេចក្ដី​ពិត​ដែល​អាច​ជួយ​ពួកគេ​ចៀសវាង​ពី​ការបញ្ឆោត ដោយសារ​ការ​ក្លែង​បន្លំ​របស់សាតាំង ។ សូម​ប្រាប់​សិស្ស​ថា អ្នក​នឹង​សរសេរ​សេចក្ដីពិត​ទាំង​នេះ​នៅលើ​ក្ដារខៀន នៅ​ពេល​ពួកគេ​រក​ឃើញ​វា​នៅ​ក្នុង​មេរៀន ។ អ្នក​អាច​នឹង​ចង់ផ្ដល់​យោបល់​ឲ្យ​សិស្ស​សរសេរ​សេចក្ដីពិត​ទាំងនេះ​នៅ​គែម​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:១-៤ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ប្រាប់​អំពី​ទំនួល​ខុសត្រូវ​របស់​អូលីវើរ ខៅឌើរី នៅក្នុង​សាសនាចក្រគឺ​ខុស​ពី​ទំនួលខុសត្រូវ​របស់ យ៉ូសែប ស៊្មីធ ដោយ​របៀប​ណា ។

  • តើ​ទំនួល​ខុសត្រូវ​របស់​អូលីវើរ ខៅឌើរី ខុស​ពី​យ៉ូសែប ស្ម៊ីធ យ៉ាង​ដូច​ម្ដេច ? ( យ៉ូសែប គឺ​ទទួល​ខុសត្រូវ​ដើម្បី​ទទួល​បញ្ញត្តិ និង​វិវរណៈ​សម្រាប់​សាសនាចក្រ ) ។ អូលីវើរ គឺ​ទទួលខុសត្រូវ​ដើម្បី​បង្រៀន​តាមរយៈ​អង្គលួងលោម​ចិត្ត ទាក់ទង​នឹង​បទបញ្ញត្តិ និង​វិវរណៈ​ទាំងឡាយ ដែល​យ៉ូសែប បាន​ទទួល ) ។

  • តើ​សេចក្ដីពិត​សំខាន់​អំពី ប្រធាន​សាសនាចក្រ​ដែល​យើង​អាច​រៀន​មក​ពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:២ មានអ្វីខ្លះ ? ( សិស្សគួរ​ប្រាប់​អំពីគោលលទ្ធិ​ដូច​ខាង​ក្រោម ៖ ប្រធាន​នៃ​សាសនាចក្រ​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ទទួលវិវរណៈ សម្រាប់​សាសនាចក្រ​ទាំងមូល ។ សូម​សរសេរសេចក្ដីថ្លែង​ការ​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​ចំណេះ​ដឹង​របស់​យើង​អំពី​សេចក្ដីពិត​នេះ ជួយ​យើង​ចៀសវាង​ពី​ការ​ត្រូវបាន​បោក​បញ្ឆោត​យ៉ាង​ដូចម្ដេច ?

នៅពេល​សិស្ស​ពិភាក្សា​អំពី​សំណួរ​ទាំងនេះ អ្នកអាច​នឹង​ចង់​មើល​ឲ្យប្រាកដ​ថា​ពួកគេ​អាច​ទុកចិត្តជានិច្ច​ទៅលើ​ការ​បង្រៀន និង​ការ​ទូន្មាន​របស់​ប្រធាន​នៃ​សាសនាចក្រ ដោយ​សារតែ​ព្រះអម្ចាស់​នឹង​ពុំ​ដែល​អនុញ្ញាត​ឲ្យ​ប្រធាន​ដឹកនាំ​យើង​ឲ្យ​វង្វេង​នោះទេ ។ ( កំណត់ចំណាំ​ថា ការសន្យានេះ​គឺ​រកបាន​នៅក្នុង​សេចក្ដីថ្លែងការ​មួយ​ដោយ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ។ សេចក្ដី​ថ្លែង​ការ​ណ៍​នោះ គឺមាន​បញ្ចូល​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា នៅ​ក្នុង​ឯកសារ​បន្ថែម​បន្ទាប់ពីការ​ប្រកាស​ជា​ផ្លូវ​ការ​ទី ១ ) ។

សូម​ពន្យល់​ថា មិន​យូរប៉ុន្មាន ពីមុន​ពេល​ព្រះអម្ចាស់​បើក​សម្ដែង​សេចក្ដីពិត ដែល​ឥឡូវ​នេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨ អូលីវើរ ខៅឌើរី បាន​ធ្វើ​អ្វីមួយ ដែលបង្ហាញ​ថា គាត់​ពុំ​ទាន់​យល់​ដឹង​ពេញ​លេញ​អំពី​ភាព​ខុសគ្នា រវាង​ទំនួល​ខុសត្រូវ​របស់គាត់​នៅក្នុង​សាសនាចក្រ និង​ទំនួលខុសត្រូវ​របស់យ៉ូសែប ស្ម៊ីធ ក្នុង​នាមជា​ប្រធាន​នៃ​សាសនាចក្រនៅឡើយទេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានដំណើរ​រឿង​ដូច​ខាង​ក្រោម ៖

យ៉ូសែប ស៊្មីធ រស់នៅ​ក្នុង​ភូមិ ហាម៉ូនី រដ្ឋ​ផែនសីលវេញ៉ា នៅពេល​លោក​បាន​ទទួល​សំបុត្រ​មួយ​មកពី អូលីវើរ ខៅឌើរី ដែល​នៅ​ភូមិ​ហ្វាយ៉ែត រដ្ឋ​នូវយ៉ោក ដែលមានចម្ងាយ​ប្រហែលជា ១០០ ម៉ែល ( ១៦០ គ.ម ) ពីគ្នា ។ អូលីវើរ បាន​មាន​ប្រសាសន៍​ថា គាត់បាន​រក​ឃើញ​កំហុស​ឆ្គង​មួយ​នៅក្នុង​វិវរណៈ ដែល​យើង​ឥឡូវ​ហៅ​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០ ។ អូលីវើរ បានសរសេរ​ថា ៖ « ខ្ញុំ​បញ្ជា​អ្នក​នៅក្នុង​នាម​នៃព្រះ​ឲ្យ​លុប​ពាក្យ​ទាំងឡាយ​នោះ​ចោល » ។ យ៉ូសែប បាន​ធ្វើ​ដំណើរ​ទៅភូមិ ហ្វាយ៉ែត ហើយ​បាន​ដឹង​ថា គ្រួសារ វិតមើរ បាន​យល់ព្រម​ជាមួយ​នឹង អូលីវើរ អំពី​កំហុស​ឆ្គង​ដែល​គិតស្មាន​នៅក្នុង​វិវរណៈ ។ យ៉ូសែប បាន​សរសេរ​ថា « បើ​គ្មាន​ការខិតខំធ្វើការ និង​ការ​អត់ធន់​នោះ​ទេ ខ្ញុំ​ពុំ​អាច​យក​ឈ្នះ​លើ​ពួកគេ​ណាម្នាក់ ឲ្យ​គិតអំពី​ហេតុផល​ដោយ​ស្ងប់ស្ងាត់​អំពី​ប្រធានបទនោះទេ » ។ នៅទីបំផុត ព្យាការី « បាន​ទទួល​ជោគជ័យ​ក្នុង​ការ​នាំ​គ្រួសារ វិតមើរ ថែមទាំង…អូលីវើរ ខៅឌើរី ផង មក​កាន់​ចំណេះ​ដឹង​ដែលពួកគេបាន​មានកំហុស​ឆ្គង​នោះ » (Histories, វ៉ុលទី ១: ឆ្នាំ ១៨៣២–១៨៤៤,វ៉ុល​ទី ១ of the Histories series ofThe Joseph Smith Papers[ ឆ្នាំ ២០១២], ទំព័រ ៤២៦; សូមមើល​ផងដែរ​ទំព័រ ៤២៤–២៥ ) ។

សូម​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:៦-៧ដោយ​ស្ងាត់ស្ងៀម រកមើលការដឹកនាំ​របស់​ព្រះអម្ចាស់​ទៅ​កាន់អូលីវើរ ខៅឌើរី ។

  • តើ​ព្រះអម្ចាស់បាន​បង្រៀនដល់ អូលីវើរ ខៅឌើរី អ្វីខ្លះ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូមសរសេរ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារ​ខៀន ៖ នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ បុគ្គល​ម្នាក់ៗ​ពុំ​ទទួល​វិវរណៈ​ដើម្បី​ដឹកនាំ​នរណា​ម្នាក់ ដែល​ធ្វើ​ជា​អធិបតី​លើ​ពួកគេ​ឡើយ ) ។

  • តើ​សេចក្ដីពិត​នេះ ទាក់ទង​នឹង​ដំណើរ​រឿង​ដែល​យើង​ទើបតែ​អាន​យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្ដីពិត​នេះ អាច​ជួយ​យើង​នៅសព្វ​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:៨-១០

ព្រះអម្ចាស់ បាន​ហៅ​អូលីវើរ ខៅឌើរី ឲ្យ​ផ្សព្វផ្សាយ​ដំណឹងល្អ​ទៅកាន់​ពួក​សាសន៍​លេមិន

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:៨-១០ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ ប្រាប់​ពី​អ្វី​ដែល​ព្រះអម្ចាស់ បាន​ហៅ​ឲ្យអូលីវើរឲ្យធ្វើ​នោះ ។

  • តើ​​ព្រះអម្ចាស់​ហៅ​ឲ្យ​អូលីវើរ ឲ្យ​ធ្វើ​អ្វីខ្លះ ? ( ផ្សាយ​ដំណឹងល្អ​នៅក្នុង​ចំណោម​ពួក​សាសន៍​លេមិន ) ។

  • តើ​យើង​អាច​រៀន​វិវរណៈ​ផ្ទាល់ខ្លួនអ្វីខ្លះ​មកពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:៨ ? ( បន្ទាប់​ពីសិស្ស​បាន​ឆ្លើយ​តប សូម​សរសេរ​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន ៖ យើង​អាច​ទទួល​វិវរណៈ​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​យើង និង​ដើម្បី​ជួយ​យើង​នៅក្នុង​ការ​ហៅបម្រើ និង​ការចាត់​តាំង​ដែល​បាន​ប្រគល់​ដល់​យើង ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូច​ខាងក្រោម ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« យើង​អាច​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លុះត្រា​តែ​យើង​ត្រូវបាន​ញែកចេញ​ទៅតំណែង​អធិបតី​មួយចំនួនប៉ុណ្ណោះ នោះ​យើង​នឹង​ពុំ​ទទួល​បាន​វិវរណៈ​ទាក់ទង​នឹង​អ្វី​ដែល​អ្នកដទៃ​គួរ​ធ្វើ​នោះឡើយ … ។

« បទពិសោធន៍​ខាង​វិញ្ញាណ​ខុស​ប្រក្រតី​មួយ ពុំ​គួរគិត​ថា​ជា​ការ​ហៅ​ផ្ទាល់ខ្លួនឲ្យ​ដឹកនាំ​អ្នកដទៃ​នោះទេ ។ ការជឿជាក់​របស់ខ្ញុំ​គឺ​ថា បទពិសោធន៍​ពិសេសមួយ ដែល​មានលក្ខណៈពិសិដ្ឋ​គឺ​ជាលក្ខណៈ​បុគ្គល ហើយ​គួរ​តែ​រក្សា​ទុក​សម្រាប់​ខ្លួន​ឯង » ( ​« Revelation in a Changing World, »Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ១៤-១៥ ) ។

ពីមុន​ចាប់​ផ្ដើម​ថ្នាក់​រៀន សូម​សរសេរ​តួនាទី និង​ការហៅ​ដូច​ខាង​ក្រោម នៅ​លើ​សន្លឹក​ក្រដាស​ផ្សេងគ្នា ៖ ឪពុកម្ដាយ អ្នក​ដែលមានសិទ្ធិ​អំណាច​ទូទៅ ប៊ីស្សប អ្នក​ផ្សព្វផ្សាយ​សាសនា គ្រូបង្រៀន​សាលាថ្ងៃអាទិត្យ ប្រធានម៉ៃម៉េត គ្រូបង្រៀនតាម​ផ្ទះ គ្រូបង្រៀន​សួរសុខទុក្ខ ។ ដាក់​ក្រដាស​ចូល​ក្នុង​ប្រអប់មួយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ក្រដាស​មកពី​ប្រអប់ ហើយ​អាន​វា​ទៅ​កាន់សិស្ស​ក្នុង​ថ្នាក់​ម្ដង​មួយ​ៗ ។ នៅពេល​ក្រដាស​និមួយៗ​ត្រូវ​បាន​អាន សូម​ឲ្យ​សិស្ស​ផ្ដល់​យោបល់​អំពី​ប្រភេទ​នៃ​វិវរណៈ ដែល​បុគ្គល​ម្នាក់ៗ​អាច​ទទួល​បាន ដើម្បី​ជួយ​ពួកគេ​បំពេញ​នូវតួនាទី ឬ​ការ​ហៅបម្រើ​នោះ ។

អ្នកអាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍ ដែលពួកគេ​បាន​ទទួល​វិវរណៈ​នៅក្នុង​ការ​ចាត់តាំង ឬ​ការ​ទទួលខុសត្រូវ​មួយ ។ អ្នក​ក៏អាច​នឹង​ចង់​ចែកចាយ​បទពិសោធន៍​មួយ ដែលអ្នក​បាន​ទទួល​វិវរណៈ​ដើម្បីជួយ​អ្នក​នៅក្នុង​ការហៅ ឬ​ការចាត់តាំង​មួយ ។ សូម​រំឭក​សិស្ស​ថា បទពិសោធន៍​មួយចំនួន គឺ​ពិសិដ្ឋ ឬ​ផ្ទាល់ខ្លួន​ណាស់ ពុំ​គួរ​ចែក​ចាយ ។

សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​អធិស្ឋានសូមវិវរណៈ ដើម្បីជួយ​ពួកគេ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់គេ និង​នៅក្នុង​ការហៅបម្រើ​ក្នុង​សាសនាចក្រ និងការ​ចាត់តាំង​ទាំងឡាយ​របស់ពួកគេ ។ ក៏សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អធិស្ឋាន​សូម​ឲ្យ​អ្នកដឹកនាំ​សាសនាចក្រ នឹង​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យ​មានសុខភាព​ល្អ និង​សុវត្ថិភាព ហើយ​មានការ​បំផុសគំនិត ដែល​ពួកលោក​ត្រូវការ ដើម្បី​បំពេញ​ទំនួលខុសត្រូវ​របស់ពួកលោក ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១១-១៦

ព្រះអម្ចាស់​ដឹកនាំ អូលីវើរ ខៅឌើរី ឲ្យ​កែតម្រូវ ហៃរាំ ភេច ហើយ​ជួយ​រៀបចំ​សាសនាចក្រ​ឲ្យ​មានរបៀប​រៀបរយ

សូម​រំឭកសិស្ស​អំពី​វិវរណៈ​ក្លែងក្លាយ ដែល​ហៃរាំ ភេច បាន​បង្ហាញ​ដល់​សមាជិក​សាសនាចក្រ​មួយចំនួន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:១១-១៤ដោយ​ស្ងាត់ស្ងៀម ដើម្បី​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ អូលីវើរ ខៅឌើរី ឲ្យ​ធ្វើ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​លំបាក​នេះ ។

  • តើ​ព្រះអម្ចាស់​បញ្ជា​ឲ្យ អូលីវើរ ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ​នឹង ហៃរាំ ភេច ?

  • តើ​យើង​អាច​រៀន​អ្វី​បាន​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ អំពី ការ​ទទួលខុសត្រូវ​របស់​អ្នកដឹកនាំ​សាសនាចក្រ ? ( សិស្ស​អាច​ប្រាប់​អំពី​គោលការណ៍​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា អ្នក​គូស​បញ្ជាក់​ដូច​ខាង​ក្រោម​នេះ ៖ អ្នកដឹកនាំ​សាសនាចក្រ មាន​ទំនួលខុសត្រូវ​ដើម្បី​កែតម្រូវ​អ្នកទាំងឡាយ​ណា ដែល​កំពុង​ដឹកនាំ​អ្នកដទៃ​ឲ្យ​វង្វេង ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • តើ​យើង​អាច​រៀនអ្វីខ្លះ មកពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:១៣​អំពី​របៀប​ដែល​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់ ? ( សិស្ស​អាចនឹង​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​សូម​ប្រាកដ​ថា ពួកគេ​ប្រាប់​អំពី គោលការណ៍​ដូច​ខាង​ក្រោម ៖ នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អ្វីៗ​គ្រប់យ៉ាង ត្រូវ​តែ​មាន​របៀប​រៀបរយ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

សូម​ពន្យល់​ថា របៀប​មួយដែល​យើង​ធ្វើ​គ្រប់​ការណ៍ទាំងអស់ « ​តាម​របៀប​រៀបរយ និង​តាមការ​យល់ព្រម​ទូទៅ » គឺថា​យើង​គាំទ្រ​ដល់បុគ្គល​ម្នាក់ៗ​ជា​សាធារណៈ​នៅក្នុង​ការ​ហៅបម្រើ​សាសនាចក្រ ។ 

  • ហេតុអ្វី​ក៏​អ្នកគិត​ថា​វាសំខាន់ ចំពោះបុគ្គល​ម្នាក់ៗ ត្រូវ​បាន​គាំទ្រ​ជាសាធារណៈ​នៅក្នុងការ​ហៅបម្រើ​របស់ពួកគេដូច្នេះ ?

ដើម្បីជួយ​សិស្ស​ក្នុង​ថ្នាក់​យល់​អំពី​របៀប​យល់ព្រមទូទៅ ផ្ដល់​នូវ​របៀប​រៀបរយ និង​ការការពារ​ដល់​សាសនាចក្រ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​នូវ​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម ដោយ​ប្រធាន ផាកកឺ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« វិវរណៈ​ក្នុងសាសនាចក្រ កើត​មាន​ដល់​អ្នកទាំង​ឡាយ​ដែល​ត្រូវ​បានហៅ បានគាំទ្រ បាន​តែងតាំង ឬ​បានញែកចេញ​ដោយត្រឹមត្រូវ ។ ឧទាហរណ៍ ប៊ីស្សព​ម្នាក់ នឹង​ពុំ​ទទួល​វិវរណៈ​ណា​ទាក់ទង​នឹង​វួដ​ជិត​ខាងទេ ដោយ​សារ​វា​ស្ថិត​នៅ​ក្រៅ​តំបន់​របស់​គាត់ ។

« កម្រ​មាន​មនុស្ស​ម្នាក់ណា នឹង​ប្រកាសខ្លួន​ថា​បាន​ទទួល​សិទ្ធិអំណាច​ដើម្បី​បង្រៀន និងប្រទានពរ​ដោយ​ពុំ​ត្រូវ​បាន​ហៅ និង​ញែក​ចេញ​ណាស់ ។…

« នោះ​ជា​មូលហេតុ​ដែល​ដំណើរការ​នៃ​ការ​គាំទ្រ​ដល់អ្នកទាំងឡាយ បាន​ហៅ​ឲ្យ​កាន់តំណែង គឺ​ត្រូវ​បានការ​ពារ​យ៉ាង​ខ្លាំ​ងបំផុត​ក្នុង​សាសនាចក្រ-- ដើម្បី​ឲ្យ​មនុស្ស​អាច​ដឹង​ថា នរណា​មាន​សិទ្ធិអំណាច​ដើម្បី​បង្រៀន និង​ប្រទានពរ » ( « Revelation in a Changing World, » ទំព័រ ១៥ ) ។

  • យោង​តាម ប្រធាន ផាកកឺ ហេតុអ្វី​ក៏​យើង​គាំទ្រ​អ្នកទាំងឡាយ​ដែល​បាន​ទទួល​ការ​ហៅ​បម្រើក្នុង​សាសនាចក្រ​ជាសាធារណៈ​ដូច្នេះ ?

  • បន្ទាប់ពី​យើង​បាន​លើក​ដៃដើម្បី​និយាយ​ថា យើង​នឹង​គាំទ្រ​ដល់អ្នកទាំងឡាយ​ក្នុង​ការហៅ​បម្រើ​របស់ពួកគេ តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ ដើម្បីបង្ហាញថា​ពិត​ជា​បាន​គាំទ្រ​ដល់ពួកគេពិត​មែន ?

ដើម្បីជួយសិស្ស​អនុវត្ត​គោលការណ៍​ដែលពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​ថ្ងៃនេះ សូម​អាន​ស្ថានភាព​ដូចខាង​ក្រោម​ឲ្យ​ឮៗ ហើយ​សួរ​ពួកគេ​អំពី​របៀប​ដែលពួកគេ​នឹង​ឆ្លើយ​តប​ទៅនឹងគោលការណ៏​នីមួយៗ ៖

  1. អ្នកទទួលបានសារ​ទំនាក់ទំនង​អេឡេចត្រូនិច​មួយ ប្រកាស​ថា​ជា​វិវរណៈថ្មី ។ វា​មាន​នូវការ​បង្រៀន​ដែល​ពុំ​ត្រូវ​តាម​បទគម្ពីរ ឬ​ពាក្យ​សម្ដី​របស់ព្យាការី​នៅ​រស់ ។

  2. អ្នក​កត់សម្គាល់​ឃើញ​ថា សមាជិក​ម្នាក់​ក្នុង​វួដ​របស់អ្នក បាន​ធ្វើ​សេចក្ដីថ្លែង​ការណ៍​មួយ ដែល​ពុំត្រឹមត្រូវ​តាម​គោលលទ្ធិ នៅពេល​នាង​ថ្លែង​ទីបន្ទាល់​របស់​នាង អំឡុង​ការ​ប្រជុំ​សាក្រាម៉ង់ ។ អ្នក​បារម្ភ​បើ​សិន​ជា​សារលិខិត​នោះខុស​ពីសេចក្ដីពិត វា​អាច​នឹង​មានឥទ្ធិពល​ប៉ះពាល់បំផ្លាញ​អ្នកដទៃ ។ តើ​នរណា​គួរ​កែ​តម្រូវ​សមាជិក​ដែល​កំពុង​និយាយ​ខុស​ឆ្គង​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:១៥-១៦ឲ្យ​ឮៗ ហើយ​សួរ​ដល់សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ប្រាប់​អំពី ការ​ទូន្មានចុង​ក្រោយ​របស់​ព្រះអម្ចាស់ ទៅកាន់​អូលីវើរ ខៅឌើរី នៅក្នុង​វិវរណៈ ។

ចូ​រពន្យល់​ថា បន្ទាប់ពី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នេះ លោក​បាន​ចាប់​ផ្ដើម​ធ្វើ​សន្និសីទ​មួយ ហើយ​បាន​រៀបចំ​សាសនាចក្រ​តាម​របៀប​រៀប​រយ ។ នៅ​ក្នុង​សន្និសីទ « បងប្រុស ភេច ក៏​ដូចជា​សាសនាចក្រ​ទាំងមូល ដែល​មាន​វត្តមាន​នៅទីនោះ បាន​បដិសេធ​នឹង​ថ្ម​ចេះ​និយាយ ព្រមទាំង​អ្វីៗ​ទាំងអស់ ដែល​បានជាប់ទាក់ទង​នឹង​រឿង​នោះ » ( Histories, វ៉ុល​ទី ១: ១៨៣២–១៨៤៤,៤៥២ ) ។ ដើម្បី​បញ្ចប់​មេរៀននេះ សូម​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​អ្នក​បាន​ពិភាក្សា និង​តម្លៃ​របស់ពួកគេ​ក្នុងការ​ជួយ​យើង​ឲ្យ​ចៀស​ផុត​ពី​ការ​បញ្ឆោត ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៨:១-៤ ។ ទំនួលខុសត្រូវ​របស់​អូលីវើរ ខៅឌើរី

ព្រះអម្ចាស់ បាន​ប្រទាន​ទំនួលខុសត្រូវ​ដល់ អូលីវើរ ខៅឌើរី បន្ថែម​ពី​លើ​អ្វី​ដែល​មាន​រៀបរាប់​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:១-៤ ។ អូលីវើរ ខៅឌើរី និង យ៉ូសែប ស៊្មីធ កាន់​កូនសោ​នៃ​អំណោយទាន ដើម្បី​បកប្រែ​ព្រះគម្ពីរមរមន ( សូមមើល គ និង ស ៦:២៥-២៨ ) ។ អូលីវើរ បាន​បម្រើ​ជា « សាវក​ម្នាក់​របស់ព្រះយេស៊ូគ្រីស្ទ » និង « អែលឌើរ​ទីពីរ​នៃ​សាសនាចក្រ » ( គ និង ស ២០:៣ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៨:១-២, ៨ ។ វិវរណៈ​ផ្ទាល់ខ្លួន និង​វិវរណៈ​តាមរយៈ​ព្យាការី​របស់​ព្រះអម្ចាស់

នៅក្នុង​វិវរណៈ​មួយ​ទៅ​កាន់​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់ បាន​ប្រាប់​អូលីវើរ ខៅឌើរី ថា​មានតែ​ប្រធាន​សាសនាចក្រ​ប៉ុណ្ណោះ ដែល​អាច « ទទួល​បញ្ញត្តិ​ទាំងឡាយ និង​វិវរណៈ​ទាំងឡាយ » សម្រាប់​សាសនាចក្រ​ទាំងមូល ( សូមមើលគ និង ស ២៨:១-២ ) ។ ព្រះអម្ចាស់​ក៏បាន​មានបន្ទូលផងដែរ​ថា អូលីវើរ ខៅឌើរី នឹង « មាន​វិវរណៈទាំងឡាយ » នៅក្នុង​ទំនួលខុសត្រូវ​ជាក់លាក់​របស់គាត់ ( សូមមើលគ និង ស ២៨:៨ ) ។ អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​តុល្យភាព​រវាង​វិវរណៈ​ផ្ទាល់ខ្លួន និង​វិវរណៈ​ដែលត្រូវ​បាន​ប្រទាន​ឲ្យ​តាមយៈ​ថ្នាក់ដឹក​នាំ​បព្វជិតភាព ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ព្រះវរបិតា​សួគ៌​របស់​យើង បានប្រទានដល់​កូនចៅ​របស់​ទ្រង់​នូវការ​ទំនាក់ទំនង ពីរ​ខ្សែ​ជាមួយ​ទ្រង់-- ជា​អ្វី​ដែល​យើង​អាច​ហៅថា ខ្សែ​ផ្ទាល់ខ្លួន និង​ខ្សែ​បព្វជិតភាព ។ មនុស្ស​ទាំងអស់​គួរ​យល់ ហើយ​ត្រូវ​បាន​ដឹកនាំ​ដោយ​ទំនាក់ទំនង​ទាំងពីរ​ខ្សែ​ដ៏សំខាន់​នេះ ។…

« … នៅក្នុង​ភាព​ពេញលេញ​របស់វា ខ្សែ​ផ្ទាល់ខ្លួន​ពុំ​ដំណើរ​ការ​ដោយ​ឯករាជ្យ​ពី​ខ្សែ​បព្វជិតភាព​ឡើយ ។ អំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធ-- ជាមធ្យោបាយ​ទំនាក់ទំនង​ពីព្រះ​មកកាន់​មនុស្ស-- គឺ​ត្រូវ​បាន​ប្រទាន​ឲ្យ​ដោយ​សិទ្ធិអំណាច​បព្វជិតភាព ដែល​បានអនុញ្ញាត​ដោយ​អ្នកទាំងឡាយ​ដែល​កាន់កូនសោ​បព្វជិតភាព ។…

« … ជា​អកុសល វា​ជា​រឿង​ធម្មតា​សម្រាប់មនុស្ស​ដែល​ល្មើស​នឹង​បទបញ្ញត្តិ​របស់ព្រះ ឬ​មិនគោរព​ប្រតិបត្តិ​ចំពោះ​ដំបូន្មាន​ពី​អ្នកដឹកនាំ​បព្វជិតភាព​របស់ពួកគេ ដែលគេ​ប្រកាស​ថា ព្រះ​បាន​បើក​សម្ដែង​ដល់ពួកគេ​ថា ពួកគេ​ត្រូវ​បានលើកលែង​ ដោយមិនបាច់​គោរព​នូវ​បទបញ្ញត្តិ​មួយចំនួន ឬ​មិនឲ្យ​ធ្វើតាម​ដំបូន្មាន​មួយចំនួន​បាន ។ មនុស្ស​ដូច្នេះ​អាច​ទទួលបាន​វិវរណៈ ឬ​ការ​បំផុសគំនិត ប៉ុន្តែ​វា​ពុំ​មកពី​ប្រភព​ដែល​វា​គួរ​មក​នោះទេ ។ អារក្ស​គឺ​ជា​បិតា​នៃ​ការ​កុហក ហើយ​វា​អន្ទះសារ​ធ្វើ​ឲ្យ​ស្មុគ​ស្មាញ​ដល់​កិច្ចការ​របស់ព្រះ តាមរយៈ​ការ​ក្លែង​បន្លំ​ដ៏​ឆ្លាតវៃ​របស់​វា » ( ​« Two Lines of Communication »Ensignលីអាហូណាខែ​វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៣-៨៤ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:២ ។ តួនាទី​របស់​ប្រធាន​នៃ​សាសនាចក្រ

ប្រធាន ជែមស៍ អ៊ី ហ្វោស្ដ នៃ​គណៈប្រធានទីមួយ​បាន​ថ្លែង​ទីបន្ទាល់​ថា ប្រធាន​សាសនាចក្រ​គឺជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​អាច​ទទួល​បាន​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំង​មូល ។ លោក​បាន​ពន្យល់​ពី​របៀប​ដែល​ការណ៍​នេះ ផ្ដល់​នូវ​របៀប​រៀបរយ និង​ការការពារ​ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« មនុស្ស​មួយ​ចំនួន​បាន​អះអាង​នូវ​អំណោយទាន ឬ​សិទ្ធិអំណាច​ខាង​វិញ្ញាណ​ខ្ពស់ជាង ក្រៅផ្សេង​ពី​សិទ្ធិអំណាច​បព្វជិតភាព​ដែលបាន​ស្ថាបនា​ឡើង​ក្នុង​សាសនាចក្រ ។ ពួកគេ​និយាយ​ថា ពួកគេ​ជឿ​លើ​គោលការណ៍ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ ហើយ​ទទួល​យក​ប្រធាន​នៃ​សាសនាចក្រ ជា​អ្នក​គ្រប់គ្រង​ខាង​ច្បាប់ ប៉ុន្ដែ​បានអះអាង​ថា ពួកគេ​មាន​លំដាប់​ខ្ពស់ជាង ប្រធានម្នាក់​មាន ។ ជាញឹកញាប់ រឿងនេះ​គឺ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​កែតម្រូវសកម្មភាព​មួយ​ឲ្យ​មើល​ទៅសម តែ​វា​ពុំ​សមស្រប​ទៅតាម​គោលលទ្ធិ​របស់សាសនាចក្រឡើយ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ វាគ្មាន​លំដាប់ណាខ្ពស់ជាង​នោះទេ ដោយ​សារ​តែប្រធាន​សាសនាចក្រ មានកាន់ទាំង​កូនសោផង ហើយ​អាច​អនុវត្ត​គ្រប់​កូនសោ​នៃ​នគរ​របស់ព្រះ​នៅលើ​ផែនដីផង ។ ព្រះអម្ចាស់ បាន​មានបន្ទូលអំពី​ប្រធាន​នៃ​សាសនាចក្រ ‹ ថា​គ្មាន​អ្នក​ណា​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​តែងតាំង [ ដើម្បី​ទទួល​បទបញ្ញត្តិ និង​វិវរណៈ​ទាំងឡាយ ] នេះ​ឡើយ លើក​លែង​តែ​តាមរយៈលោក​នោះ​ប៉ុណ្ណោះ › ។ [គ. និង ស. ៤៣:៤] ។…

« … ការមានវិវរណៈ និង​ថ្នាក់ដឹកនាំ​ជាបន្ដ​បន្ទាប់​សម្រាប់​សាសនាចក្រ កើត​ឡើង​តាមរយៈ​ប្រធាន​នៃ​សាសនាចក្រ ហើយ​លោក​នឹង​ពុំ​ដែល​ឲ្យ​ពួក​បរិសុទ្ធ​ត្រូវ​បានបញ្ឆោត​ឡើយ » ( The Prophetic Voice, » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦, ទំព័រ ៦-៧ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:៦ ។ « អ្នក​មិនត្រូវ​បញ្ជា​អ្នកណា​ដែល​នៅលើ​អ្នកឡើយ »

ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀន​ថា បុគ្គល​ម្នាក់ៗ​ពុំ​ទទួលវិវរណៈ ដើម្បីដឹកនាំ​នរណា​ម្នាក់ ដែល​ធ្វើជា​អធិបតី​លើ​ពួកគេ​ក្នុង​សាសនាចក្រ​ឡើយ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« វា​គឺ​ជាការ​ផ្ទុយ​ពី​របៀប​របស់ព្រះ ដែល​សមាជិក​គ្រប់រូប​នៃ​សាសនាចក្រ ឬ​មនុស្ស​គ្រប់រូប ដើម្បី​ទទួលបាន​ការណែនាំ​សម្រាប់​អ្នកទាំងឡាយ​ដែល​មានសិទ្ធិអំណាចខ្ពស់​ជា​ង​ពួកគេ​នោះ » ( Teachings of Presidents of the Church: Joseph Smith[ ឆ្នាំ ២០០៧ ]១៩៧–៩៨ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៨:៨-១០ ។ សាសន៍​លេមិន

ពាក្យ​ថាសាសន៍​លេមិន សំដៅ​ទៅលើ​មនុស្ស​មួយក្រុម​នៅក្នុង​ព្រះគម្ពីរមរមន ដែល​ពួកគេ​ជាច្រើន​ជា​កូនចៅ​របស់​លេមិន ជា​កូន​ប្រុសច្បង​របស់​លីហៃ ។ ការ​ប្រើពាក្យថាសាសន៍​លេមិនរបស់ព្រះអម្ចាស់ នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:៩ ចង្អុល​បង្ហាញ​ថា កូនចៅ​មួយចំនួន​របស់​លីហៃ គឺ​ស្ថិត​នៅក្នុង​ចំណោម​ពួក​អាមេរិកាំង​ស្បែកក្រហម ដែលនៅគ្រានោះ ពួកគេត្រូវបានគេចាត់ទុកថារស់នៅ លើ​ព្រំប្រទល់​ភាគខាង​លិច​នៃ​សហរដ្ឋអាមេរិក ។ នៅក្នុង​ខែ​ឧសភា ឆ្នាំ ១៨៣០ សមាជ​របស់​សហរដ្ឋ បាន​អនុមតិ​លើ​សំណើរ​សុំ​បំផ្លាស់ទី​របស់​ពួក​អាមេរិក​ស្បែក​ក្រហម ដែល​តម្រូវ​ឲ្យ​ពួកគេ​ទៅ​បោះទីតាំង​ថ្មី​នៅ​ដែនដីសហព័ន្ធ​អាមេរិក​ស្បែកក្រហម នៅខាង​លិច​នៃ​រដ្ឋ​មីសសួរី ។ ហេតុដូច្នេះ​ហើយ អូលីវើរ ខៅឌើរី និង​ដៃគូ​របស់គាត់ បានធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​លិច​រដ្ឋ​មីសសួរី « នៅ​ចំព្រំប្រទល់​ជិត​ពួកសាសន៍​លេមិន » ( គ និង ស ២៨:៩ ) ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​ពួក​អាមេរិក​ស្បែក​ក្រហម ។

ព្រះគម្ពីរ​មរមន ពុំ​មាន​ប្រកាស​ថា ពួក​អាមេរិក​ស្បែកក្រហម​ជា​កូនចៅ​គ្រួសារ​លីហៃ​ទាំង​ស្រុង​នោះទេ ។ ប្រធាន អានថូនី ដបុលយូ អាយវិនស៍ នៃ​គណៈប្រធាន​ទី​មួយ​បាន​មាន​ប្រសាសន៍​ថា ៖

រូបភាព
ប្រធាន អានថូនី ដបុលយូ អាយវិនស៍

« យើង​ត្រូវ​តែ​ប្រយ័ត្ន ពេល​យើង​ឈានទៅ​ដល់​សេចក្ដី​សន្និដ្ឋាន ។ ព្រះគម្ពីរ​មរមន​បាន​បង្រៀន​អំពី​ប្រវត្តិសាស្ដ្រ​នៃ​ប្រជាជន​បី​ក្រុម​ផ្សេង​គ្នា … ដែល​បាន​ចេញ​ពី​កន្លែង​ចាស់​មក​កាន់​ទ្វីប​នេះ ។ ប៉ុន្ដែ​ព្រះគម្ពីរ​មរមន​មិន​បាន​ប្រាប់យើង​ថា គ្មាន​នរណា​ម្នាក់​នៅ​ទីនោះ​ពីមុន​ពួកគេ​នោះ​ទេ ។ ព្រះគម្ពីរ​មរមន​ក៏​មិន​បាន​ប្រាប់យើង​ថា គ្មាន​ប្រជាជន​មក​តាម​ក្រោយ​នោះ​ដែរ ។ ដូចនេះ​ហើយ ប្រសិនបើ​មាន​របកគំហើញ​ដែល​លើក​ឡើង​ពី​ភាពខុសគ្នា​អំពី​ភាពដើម​នៃជាតិសាសន៍ វា​អាច​នឹង​ងាយ​បកស្រាយ ដោយ​មាន​ហេតុផល ដោយសារ​យើង​ពិត​ជា​ជឿ​ថា ប្រជាជន​ផ្សេង​ទៀត​បាន​មក​ដល់​ទ្វីប​នេះ​មែន » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩២៩ ទំព័រ ១៥ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១១ ។ « អ្វីៗ​ទាំងនេះ ដែល​គាត់​បាន​កត់ពី​ត្បូង​នោះ នោះ​ពុំ​មែន​មកពី​យើង​ទេ »

នៅទិស​ពាយព្យ​រដ្ឋ នូវ យ៉ោក អំឡុង​ដើម​ទស្សវត្សរ៍ ១៨០០ នោះមាន​ប្រជាជន​ជាច្រើន​បានជឿ​ថា បុគ្គល​ម្នាក់ៗ អាច​ទទួល​ចំណេះដឹង​ដ៏​ហួសវិស័យ​តាមរយៈ​ឧបករណ៍ ដូចជា​ថ្ម ឬ ឈើវេទមន្ត ។ ហៃរាំ ភេច បាន​ប្រកាស​ថា ពាក្យទាំងឡាយ នឹង​លេច​ឡើងនៅលើ​ថ្ម ដែល​គាត់​មាន​នោះ ។ គាត់​បាន​និយាយ​ថា បន្ទាប់ពី​គាត់​បានអាន​​ពាក្យ​ទាំងឡាយ ហើយ​​ចម្លង​វា​ដាក់លើ​ក្រដាស ស្រាប់​តែ​ពាក្យ​ទាំង​នោះ​បាន​រលប់​បាត់ពី​លើ​ថ្ម ហើយ​ពាក្យ​ថ្មី​ទៀត នឹង​លេច​ឡើងមក ( សូមមើល​Documents: Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨ខែ មិថុនា ឆ្នាំ ១៨៣១,វ៉ុលទី ១ of the Documents series ofThe Joseph Smith Papers[ ឆ្នាំ ២០១៣ ],ទំព័រ ១៨៤ ) ។ ព្រះអម្ចាស់​បានបដិសេធ​ចំពោះ​វិវរណៈ​ក្លែង​ក្លាយ​របស់ ហៃរាំ ភេច ។ បន្ថែម​ពី​លើ ការ​ប្រើ យ៉ូរីម និង​ធូមីម នោះ​យ៉ូសែប អាច​នឹង​បាន​ប្រើ​ថ្ម​អ្នកមើល​ឆុត ដែល​លោក​រក​បានកាល​ពីយុវវ័យ ដើម្បីបកប្រែ​ផ្នែក​មួយ​នៃ​ព្រះគម្ពីរមរមន ។ នៅ​មាន​ទ្រឹស្ដីមួយចំនួន​អំពី​របៀប​ដែល​ព្យាការី បាន​ប្រើ យូរីម និងធូមីម ដើម្បី​បកប្រែ​ព្រះគម្ពីរមរមន និង​អំពី​ដំណើរការបកប្រែជាក់លាក់​ផ្សេងទៀត ប៉ុន្តែ​អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ថា « ជាធម្មតា យើង​ពុំ​ដឹង​រឿង​លម្អិត​នោះទេ » ( « By the Gift and Power of God, »Ensign ខែ មករា ឆ្នាំ ១៩៩៧, ទំព័រ ៣៩ ) ។ រឿង​មួយខុស​ប្លែកគ្នា​ដ៏សំខាន់​រវាង យ៉ូសែប ស៊្មីធ និង ហៃរាំ ភេច គឺ​ថា​ព្រះ​បាន​ហៅ​យ៉ូសែប ស្ម៊ីធ ដើម្បី​ធ្វើកិច្ចការ​បកប្រែ ហើយ​ទទួលវិវរណៈ​សម្រាប់​សាសនាចក្រ ( សូមមើលគ និង ស ២១:១–៦ ) ។ ផ្ទុយទៅវិញ ព្រះអម្ចាស់ បាន​ថ្លែង​យ៉ាង​ច្បាស់​លាស់​ថា សាតាំង បាន​កំពុង​តែ​បញ្ឆោត ហៃរាំ ភេច និង​អ្នកទាំងឡាយ​ដែល​ជឿ​តាម​ពាក្យ​ដែល​គាត់​បាន​សរសេរ ( សូមមើលគ និង ស ២៨:១១ ) ។

ប្រធាន ជែមស៍ អ៊ី ហ្វោស្ដ នៃ​គណៈប្រធាន​ទីមួយ បាន​ដាស់តឿង​យើង​ឲ្យ​ចៀសវាង​ពី​សកម្មភាព​ទាំងឡាយ ដែលអាច​នឹង​នាំ​ឲ្យ​មាន​ឥទ្ធិពល​របស់សាតាំង​ក្នុង​ជីវិត​របស់យើង ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« សាតាំង ពុំ​ត្រូវ​បានបំភ្លឺ​អំពី​ប្រធានបទ​ទេ ។ ខ្ញុំ​បានគិត​ថា​វា​គឺ​ជា​មេក្លែង​បន្លំ​ដ៏អស្ចារ្យ ។…

« វា​ពុំមែន​ជា​ការណ៍​ល្អ​ទេ ដែល​ទៅ​ចាប់អារម្មណ៍​នឹង​ឧបាយកល​របស់​សាតាំង និង​អាថ៌កំបាំង​របស់វា​នោះ ។ វា​គ្មាន​លទ្ធផល​ល្អ​ទេ ដែល​ខំចូល​ទៅជិត​នឹង​អារក្ស​នោះ ។ ដូចជា​ការ​លេង​ភ្លើង​អញ្ចឹង​ដែរ វាគឺ​ងាយ​នឹង​រលាក​ភ្លើង​ណាស់ ។… ផ្លូវ​សុវត្ថិភាព​តែ​មួយគត់ គឺ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​វា ហើយ​នៅ​ឲ្យ​ឆ្ងាយ​ពី​សកម្មភាព​ទុច្ចរិត​របស់វា ឬ​សកម្មភាព​អាក្រក់​ទាំងឡាយ ។ រាល់សេចក្ដី​អន្ដរាយ​នៃ​ការ​ថ្វាយបង្គំ​អារក្ស អាបធ្មប់ ធ្វើ​អំពើ មន្ដ​អាគម ការដាក់អាគម វេទមន្ដអាក្រក់ និង​គ្រប់ទម្រង់​នៃបីសាច​ទាំងអស់​ផ្សេងទៀត គួរ​ចៀសវាងជានិច្ច » The Forces That Will Save Us, » Ensign, ខែ មករា ឆ្នាំ ២០០៧, ទំព័រ ៥ ) ។