ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៥៧ ៖ សេចក្ដីប្រកាស​ជាផ្លូវ​ការ​ទី ២


មេរៀនទី ១៥៧

សេចក្តី​ប្រកាស​ជា​ផ្លូវការទី ២

បុព្វកថា

អំឡុង​សតវត្សរ៍​ទី ២០ កិច្ចការ​ផ្សព្វផ្សាយសាសនា បាន​សាយភាយ​ទៅទូទាំង​ផែនដី ។ អ្នកដឹកនាំ​សាសនាចក្រ បានអធិស្ឋាន​សុំ​ការ​ដឹកនាំពាក់ព័ន្ធទៅនឹងលក្ខខណ្ឌ​ចំពោះ​ការតែងតាំងបព្វជិតភាព និង​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ​សម្រាប់​សមាជិក​សាសនាចក្រ​ដែល​ជា​កូនចៅ​របស់​ជនជាតិ​អាហ្វ្រិក ។ វិវរណៈ​ដ៏​ជាក់លាក់​មួយ​បាន​ប្រទាន​ដល់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ហើយ​ត្រូវ​បានអះអាង​បញ្ជាក់​ដល់ទីប្រឹក្សា​របស់​លោក​នៅក្នុង​គណៈ​ប្រធាន​ទី​មួយ និង សមាជិកនៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ១៩៧៨ ។​ នៅក្នុង​សំបុត្រ​មួយ​ដែលចុះ​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ១៩៧៨ ពួកលោកបានប្រកាស​វិវរណៈ​នោះ ។

យោបល់​សម្រាប់​ការបង្រៀន

សេចក្តី​ប្រកាស​ជា​ផ្លូវការទី ២

ព្រះអម្ចាស់​បើក​សម្ដែង​ថា ពរជ័យបព្វជិតភាព និង​ពរជ័យព្រះវិហារបរិសុទ្ធ អាច​ផ្ដល់​ទៅ​ឲ្យ​គ្រប់​សមាជិក​សាសនាចក្រ​ដែល​មានភាព​សក្ដិសម ។

សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​មានមិត្ត​ម្នាក់​ដែលជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​កំពុង​តែ​មានចម្ងល់​ចំពោះ​សំណួរ​ខ្លះៗ​អំពី​សាសនាចក្រ ។

  • តើ​អ្នក​នឹង​លើក​ទឹកចិត្ត​ឲ្យ​មិត្ត​របស់អ្នក​ធ្វើ​អ្វីខ្លះ ?

បន្ទាប់ពីសិស្ស​ឆ្លើយតប សូម​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ឌៀថើរ​ អេស្វ. អុជដូហ្វ នៃ​គណៈ​ប្រធាន​ទី​មួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

មិត្តភក្ដិ​វ័យ​ក្មេង​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ យើង​គឺជា​មនុស្ស​ដែល​សួរ​សំណួរ ដោយសារ​យើង​ដឹង​ថា​សំណួរ​នាំ​ទៅរក​សេចក្ដីពិត ។…

« …ចម្ងល់​គឺជា​ទីកំណើត​នៃ​ទីបន្ទាល់ ។ អ្នក​ខ្លះ​អាច​មាន​អារម្មណ៍​អៀនខ្មាស់ ឬ ថាមិន​ស័ក្ដិសម ដោយសារ​ពួកគេ​បាន​រក​សំណួរ​ដែល​ទាក់ទង​ទៅនឹង​ដំណឹងល្អ ប៉ុន្ដែ​ពួកគេ​មិន​ចាំបាច់​មាន​អារម្មណ៍​បែប​នោះ​ទេ ។ ការសួរ​សំណួរ មិន​មែន​ជា​សញ្ញា​នៃ​ភាពទន់​ខ្សោយ​នោះ​ទេ វា​គឺជា​ប្រផ្នូល​មួយ​នៃ​ការរីកចម្រើន ។

« ព្រះ​បាន​បញ្ជា​យើង​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ( សូម​មើល យ៉ាកុប ១: ៥ –៦ ) ហើយ​សួរ​តែ​អ្វី​ដែល​យើង​ស្វែងរក ‹ ដោយ​ចិត្ត​ស្មោះ​ស គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ › ( មរ៉ូណៃ ១០​:៤ ) ។ នៅពេល​យើង​ធ្វើ​ដូច្នោះ សេចក្ដីពិត​នៃ​ការណ៍​ទាំងអស់​អាច​ត្រូវ​បាន​បង្ហាញ​ដល់​យើង ‹ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ › (មរ៉ូណៃ ១០:៥) ។

« សូម​កុំ​ខ្លាច​ឡើយ សូម​សួរ​សំណួរ ។ សូម​ឆ្ងល់ ប៉ុន្ដែ​កុំ​សង្ស័យ​ឡើយ ! សូម​កាន់ខ្ជាប់​ទៅនឹង​សេចក្ដី​ជំនឿ និង​ពន្លឺ ដែល​អ្នក​បាន​ទទួល​រួចហើយ​ជានិច្ច » ( «The Reflection in the Water» [ ការប្រជុំ​ពិសេស​ប្រព័ន្ធអប់រំ​សាសនាចក្រ​សម្រាប់​មជ្ឈិមវ័យ​វ័យក្មេង ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ] នៅ LDS.org ) ។

  • តើប្រធាន អុជដូហ្វ បាន​បង្រៀន​អ្វីខ្លះ​ ដែល​អាច​ជួយ​ដល់​នរណា​ម្នាក់​ដែល​មាន​សំណួរ​អំពី​សាសនាចក្រ​នោះ ?

សូម​ឲ្យសិស្ស​ម្នាក់អានដំណើរ​រឿង​ដូច​ខាង​ក្រោម​អំពី​មនុស្ស​ពីរ​នាក់ ឈ្មោះ ហេលវេស៊ីអូ និង រូដា ម៉ាទិន ដែល​ព្យាយាម​ចង់ទទួលបាន និង​យល់​អំពី​សេចក្ដីពិត តាម​ការ​សួរ​សំណួរ ៖

រូបភាព
អែលឌើរ ហេលវេស៊ីអូ ម៉ាទិន

អែលឌើរ ហេលវេស៊ីអូ ម៉ាទិន

« នៅ​យប់​ភ្លឺថ្លា​ខែ​មេសា ឆ្នាំ ១៩៧២ … ហេលវេស៊ីអូ ម៉ាទិន បាន​សញ្ជឹងគិត​អំពី​ការស្វែងរក​សេចក្ដីពិត​របស់គ្រួសារ​គាត់ ។ គាត់ និងភរិយា រូដា បាន​ស៊ើបអង្កេតអំពី​សាសនា​ជាច្រើន ប៉ុន្តែ​ហាក់ដូចជា​គ្មាន​បំពេញ​នូវ​ភាព​ទទេស្អាត​ខាង​វិញ្ញាណ​របស់ពួកគេ​សោះ ។ គាត់​និយាយថា ‹ ខ្ញុំ​បាន​សន្ទនា​ជាមួយ​ព្រះ​នា​យប់នោះ ដោយ​ទូល​សុំ​ជំនួយ ›» («Elder Helvécio Martins of the Seventy»Ensignខែ ឧសភា ឆ្នាំ ១៩៩០ ទំព័រ ១៦០ ) ។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក ពួកអ្នក​ផ្សព្វផ្សាយសាសនា​បាន​មក​ដល់​ផ្ទះរបស់ពួកគេ​នៅ រីយ៉ូ ដេ ចានេរូ ប្រទេស​ប្រេស៊ីល ។ អែលឌើរ ម៉ាទីន បាន​នឹកចាំថា « នៅគ្រា​ដែល​យុវជន​ទាំងពីរ​នាក់​នោះ បាន​បោះជំហាន​ចូលមកក្នុង​ផ្ទះរបស់​យើងភ្លាម នោះ​ភាព​ងងឹត និង​ភាពរសាប់រសល់​ខាង​វិញ្ញាណទាំងអស់​របស់ខ្ញុំ​ ត្រូវ​បាន​រលាយ​បាត់​មួយរំពេច ហើយត្រូវបានដាក់ជំនួស​វិញ​ដោយភាព​ស្ងប់ស្ងាត់ ដែល​ឥឡូវ​ខ្ញុំ​ដឹង​ថា វា​បានមកពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ដោយ Mark Grover, The Autobiography of Elder Helvécio Martins [ឆ្នាំ ១៩៩៤] ទំព័រ ៤៣ ) ។

នៅពេល ហេលវេស៊ីអូ និង រូដា ដែលជា​កូនចៅ​ជនជាតិអាហ្វ្រិក បានសន្ទនា​ជាមួយអ្នកផ្សព្វផ្សាយ​សាសនានោះ ហេលវេស៊ីអូ បាន​សួរ​អំពី​តួនាទី​របស់​ប្រជាជន​ស្បែក​ខ្មៅ​នៅក្នុង​សាសនាចក្រ ។ ម៉ាទិនបានដឹង​ថា នៅគ្រានោះ គោលនយោបាយ​សាសនាចក្រ បានដាក់កំហិត​ចំពោះ​បុរស​ស្បែកខ្មៅ​ដែលជា​កូនចៅ​ជនជាតិ​អាហ្វ្រិក ពីការ​ត្រូវ​បានតែងតាំង​បព្វជិតភាព ។ រឿង​នេះ​បាននាំ​ឲ្យ​ពួកគេ​សួរ​សំណួរ​បន្ថែម​ទៀត​ដល់​ពួកអ្នក​ផ្សព្វផ្សាយសាសនា ។

  • បើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​គ្រួសារ​ម៉ាទិន តើ​សំណួរ​អ្វីខ្លះ​ដែលអ្នក​អាច​នឹង​សួរ នៅពេល​អ្នក​បាន​ដឹង​អំពី​ការ​ដាក់កំហិត​ចំពោះ​បព្វជិតភាព ?

សូម​បង្ហាញ​ពី​សេចក្ដីថ្លែងការណ៍​ដូច​ខាងក្រោម ដែល​ជា​ចំណែក​មួយ​នៃ​សេចក្ដីណែនាំ​ទៅកាន់ សេចក្ដីប្រកាស​ជាផ្លូវការ​ទី ២។ ( អ្នកអាច​នឹង​ចង់​បោះពុម្ព ច្បាប់​នៃ​សេចក្ដីថ្លែងការណ៍​នេះដល់សិស្ស​ដែលពុំ​ទាន់មានកំណែថ្មី​នៃ​ព្រះគម្ពីរ​សម្រាប់ឆ្នាំ ២០១៣ ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដីថ្លែងការណ៍​ឲ្យ​ឮ ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ដែល​បុគ្គល​ម្នាក់ៗ អាច​នឹង​មាន​អំពី​ការ​ដាក់កំហិត​ចំពោះ​បព្វជិតភាព ។

« ព្រះគម្ពីរ​មរមន​បង្រៀន​ថា​គ្រប់ ‹ មនុស្ស​ទាំងអស់​ក៏​ដូចគ្នានៅ​ចំពោះ​ព្រះ › រួម ‹ ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី ›( នីហ្វៃទី ២ ២៦:៣៣ ) ។ ពេញ​ទាំង​ប្រវត្តិសាស្ដ្រ​នៃ​សាសនាចក្រ មនុស្ស​ទាំងអស់​នៃ​អស់​ទាំង​សាសន៍ និង​ជាតិពន្ធ​នៅក្នុង​ប្រទេស​ជាច្រើន បាន​ជ្រមុជទឹក និង​បាន​រស់នៅ​ជា​សមាជិក​ដ៏​ស្មោះត្រង់​នៃ​សាសនាចក្រ ។ អំឡុងពេល យ៉ូសែប ស្ម៊ីធ នៅមាន​ជីវិត មាន​បុរស​ស្បែក​ខ្មៅ​ពីរ​បី​នាក់​ដែលជា​សមាជិក​នៃ​សាសនាចក្រ ត្រូវបាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព ។ កាលពី​ដើម​នៅក្នុង​ប្រវត្តិសាស្ដ្រ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​បញ្ឈប់​ការអនុញ្ញាត​ឲ្យ​មាន​បព្វជិតភាព​ដល់​បុរស​ស្បែក​ខ្មៅ​ដែល​មាន​ពូជអំបូរ​អាហ្រ្វិក ។ កំណត់ត្រា​សាសនាចក្រ ពុំ​បាន​ផ្ដល់​នូវ​ការ​យល់​ដឹង​ច្បាស់លាស់​ នៅក្នុង​ច្បាប់ដើម​នៃ​ការ​អនុវត្ត​នេះទេ » ។

  • តើ​សំណួរ​ណាខ្លះ អំពី​ការ​ដាក់កំហិត​បព្វជិតភាព ដែលអាច​ត្រូវ​បាន​ឆ្លើយ​តាមរយៈ​សេចក្ដីថ្លែងការណ៍​នេះ​ ?

សូម​ចង្អុលបង្ហាញ​ជួរ​ដែលថ្លែងថា « កំណត់ត្រា​នៃ​សាសនាចក្រ ពុំបានផ្ដល់​នូវ​ការ​យល់​ដឹង​ច្បាស់លាស់​អំពី​ការអនុវត្ត​បែបនេះ​ពីដើម​ដំបូង​ឡើយ » ។ សូម​ប្រាកដ​ថា សិស្ស​យល់​ថា ខណៈដែល​មនុស្ស​មួយចំនួន​ អាច​នឹង​ផ្ដល់​នូវ​មូលហេតុ​ដែល​បុរស​អំបូរ​អាហ្វ្រិក មិន​ត្រូវបាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព​មួយរយៈ​នោះ មូលហេតុ​ទាំងនោះ​ប្រហែលមិន​ត្រឹមត្រូវ​ឡើយ ។ សេចក្ដីថ្លែងការណ៍​ដែលទើបតែបានអាន​រួច មានតំណាង​ឲ្យ​តំណែង​ជា​ផ្លូវការ​នៅក្នុង​សាសនាចក្រ ។

សូម​អញ្ជើញសិស្ស​ផ្សេងទៀត​ឲ្យអាន​នូវកថាកណ្ឌ​ដូច​ខាង​ក្រោម ពិពណ៌នា​អំពីអ្វី​ដែល​គ្រួសារ​ម៉ាទីន បានធ្វើ បន្ទាប់ពី​ពួកគេ​បានដឹងអំពី​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ ៖

គ្រួសារ​ម៉ាទិន បានទទួលបុណ្យជ្រមុជទឹក​នៅថ្ងៃទី ២ ខែ​កក្កដា ឆ្នាំ ១៩៧២ ហើយបាន​បម្រើ​ដោយ​ស្មោះត្រង់នៅក្នុង​សាសនាចក្រ ។ នៅពេល​កូនប្រុស​ច្បង​របស់​ពួកគេ ម៉ាគឹស បាន​ទទួល​ពរ​របស់​លោក​អយ្យកោ​របស់​គាត់ ក្នុងនោះបានសន្យា​ថា គាត់​នឹង​ផ្សាយដំណឹងល្អ ។ ទោះជា​មាន​ការ​ដាក់កំហិត​បព្វជិតភាព​នៅគ្រានោះ​ដែល​បានរារាំង ម៉ាគឹស​មិន​ឲ្យ​បម្រើ​បេសកកម្ម​ពេញម៉ោង​ក្ដី ក៏ឪពុក​ម្ដាយគាត់​ បាន​បើក​គណនី​សន្សំ​ប្រាក់​ចេញ​ផ្សាយសាសនា​ឲ្យគាត់ដែរ ។ នៅឆ្នាំ ១៩៧៥ សាសនាចក្រ​បាន​ប្រកាស​ថា ព្រះវិហារបរិសុទ្ធ​នឹង​ត្រូវ​សាងសង់​នៅក្នុង​ទីក្រុង សៅ ផាឡូ ប្រទេសប្រេស៊ីល ។ ដើម្បីជួយដល់ការរៃអង្គាស បងស្រី​ម៉ាទិន បាន​លក់​គ្រឿង​អលង្ការ​របស់គាត់ ។ បងប្រុស ម៉ាទិន បាន​បម្រើ​ដោយស្មោះត្រង់​ជា​សមាជិក​នៃ​គណៈ​កម្មការ​សាធារណៈ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ។ គ្រួសារ​ម៉ាទិន បាន​ធ្វើការ​លះបង់​ទាំងនេះ ទោះជាពួកគេ​បាន​ដឹងថា ពួកគេ​នឹង​ពុំ​មាន​ឱកាស​ទទួល​ពិធីបរិសុទ្ធ​បព្វជិតភាព​នៅក្នុងព្រះវិហារបរិសុទ្ធ​ក្ដី ។

  • ហេតុអ្វី​អ្នក​គិត​ថា គ្រួសារ​ម៉ាទិស មាន​ឆន្ទៈ​ទទួលបុណ្យជ្រមុជទឹក ហើយ​បម្រើ​ដោយស្មោះត្រង់​នៅ​ក្នុង​សាសនាចក្រ ទោះជា​ពួកគេ​រង​ឥទ្ធិពល​ដោយការ​ដាក់កំហិត​បព្វជិតភាព​នៅគ្រា​នោះដូច្នេះ ?

បន្ទាប់ពី​សិស្ស​ពិភាក្សា​អំពី​សំណួរ​នេះ សូមអាន​ចម្លើយ​របស់​បងប្រុស ម៉ាទីន ៖

រូបភាព
អែលឌើរ ហេលវេស៊ីអូ ម៉ាទិន

« ‹យើង​បាន​រកឃើញ​សេចក្ដីពិត ហើយ​គ្មានអ្វី​នឹង​បញ្ឈប់យើង​ពី​ការ​រស់នៅតាម​សេចក្ដីពិត​នោះ​ទេ › ។… នៅពេល​ព្រះវិញ្ញាណ​ប្រាប់អ្នក​ថា ដំណឹងល្អ​ពិត តើអ្នក​អាច​បដិសេធ​ដោយ​របៀបណា ?» ( នៅក្នុង « Elder Helvécio Martins of the Seventy,» ទំព័រ ១០៦ ) ។

សូម​ចង្អុល​បង្ហាញ​ថា ដោយសារ​តែ​គ្រួសារ​ម៉ាទីន បាន​ទទួល​ទីបន្ទាល់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះពួកគេ​អាច​ដើរ​ឆ្ពោះទៅមុខ ទុកចិត្ត​លើ​ព្រះអម្ចាស់ ដោយមិនគិត​ពីអ្វី​ដែលពួកគេ​ពុំ​យល់​នោះ​ឡើយ ។

  • តើគ្រួសារ​ម៉ាទិន ធ្វើជា​គំរូ​មួយ​សម្រាប់អ្នក នៅពេល​អ្នកមាន​ចម្ងល់​ដោយរបៀបណា ? ( យើងអាច​តោង​ឲ្យជាប់​ទៅនឹង​អ្វី​ដែលអ្នក​បាន​ដឹង​រួច​ហើយនោះ ហើយ​ឈរ​ឲ្យ​រឹងមាំ​រហូត​ដល់​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម )។

សូម​ពន្យល់​ថា បន្ថែមពីលើ​គ្រួសារ​ម៉ាទិន ពូជ​អំបូ​អាហ្វ្រិក​រាប់​ពាន់​ទៀត នៅក្នុងជាតិសាសន៍​ជាច្រើន​ប្រភេទ បាន​មក​ស្គាល់​នូវសេចក្ដីពិតពេញលេញ​នៃ​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​នៅក្នុ​ង​បណ្តាទស្សវត្សរ៍​មុននឹង​មាន​វិវរណៈឆ្នាំ ១៩៧៨ ទៅទៀត ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅក្នុង​ទីក្រុង​សលត៍ លេក បាន​ទទួល​សំបុត្រ​ជាច្រើន​មកពី​អ្នក​ប្រែចិត្ត​ដែល​មិន​ទាន់​បាន​ជ្រមុជទឹក​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា និង​ហ្គាណា​ស្នើ​សុំ​ឲ្យ​មាន​អ្នកផ្សព្វផ្សាយ​សាសនា​ជាច្រើន​បញ្ជូន​ទៅកាន់​អាហ្វ្រិក ។ អស់រយៈពេលជាច្រើនឆ្នាំ ពួកអ្នកដឹកនាំ​សាសនាចក្រ​បាន​ពិចារណា​ប្រកប​ដោយការ​អធិស្ឋាន​អំពី​រឿង​នោះ ប៉ុន្តែ​ពួកលោកបានមានអារម្មណ៍​ថា ពេលវេលា​ពុំទាន់មកដល់នៅឡើយ ដើម្បីបញ្ជូនពួកអ្នក​ផ្សព្វផ្សាយសាសនា​ទៅអាហ្វ្រិក ជាកន្លែង​ដែលសមាជិក​ក្នុងមូលដ្ឋាន​នឹង​ពុំ​អាច​ធ្វើជាអធិបតី​ ឬ​ធ្វើ​ពិធីបរិសុទ្ធ​នៅឡើយនោះ ។

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

សូម​ប្រាប់សិស្ស​ថាសេចក្ដីប្រកាស​ជាផ្លូវការ​ទី ២មាននូវការ​ប្រកាស​ជា​ផ្លូវការ​អំពី​វិវរណៈ​មួយ​ដែល ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ទទួលនៅថ្ងៃទី ១ ខែ​មិថុនា ឆ្នាំ ១៩៧៨ ។ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​កថាកណ្ឌ​ទី​មួយ នៅ​ត្រង់​ឃ្លា « បងប្អូនប្រុសជាទីស្រឡាញ់ » ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ដោយរកមើល​អ្វី​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​មាន​ប្រសាសន៍ ថា​ពួកលោក​បាន​ធ្វើ​ជា​សាក្សី ។

  • តើ​ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​មើលឃើញទូទាំង​ផែនដី​អំពី​អ្វីខ្លះ ?

  • តើ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ត្រូវបាន​បំផុស​គំនិត​អ្វីខ្លះ នៅពេល​ពួកលោក​បាន​ធ្វើ​ជា​សាក្សី​អំពី​កិច្ចការ​របស់​ព្រះអម្ចាស់ ? ( បំណង​ប្រាថ្នា​ដើម្បី​ផ្ដល់ពរជ័យ​នៃដំណឹងល្អ​ទាំងអស់​ទៅដល់​សមាជិក​សក្ដិសម​ទាំងអស់ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​កថាកណ្ឌ​បន្ទាប់ ( ដែល​ចាប់ផ្ដើម​ត្រង់ ( «សូម​យល់​ពី​សេចកដ្ដី​សន្យា​ទាំងឡាយ» ) ឲ្យ​ឮៗ ។ សូមអញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​របៀប​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ធ្វើសកម្មភាព​លើ​បំណងប្រាថ្នា​ដ៏​បំផុសគំនិត​របស់​ពួកលោក ។

  • តើ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​បាន​ធ្វើ​សកម្មភាព​លើ​បំណងប្រាថ្នា​ដ៏​បំផុសគំនិត​របស់​ពួកលោក​ដោយយ​របៀប​ណា ?

  • តើ​រឿង​នេះ​បង្រៀន​យើង​អំពី​ពួក​ព្យាការី​យ៉ាងណា​ខ្លះ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយតប អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ នៅលើ​ក្ដារខៀន ៖​ ពួកព្យាការី​បាន​ស្វែងរក​ការ​ដឹកនាំ​របស់ព្រះអម្ចាស់​នៅក្នុងការ​ដឹកនាំ​សាសនាចក្រ) ។

សូម​ចង្អុល​បង្ហាញ​ថា ឃ្លា « ដោយ​យល់​ពី​សេចក្ដីសន្យា​ទាំងឡាយ ដែលបាន​ធ្វើ​ដោយពួកព្យាការី » ។

  • តើ​ឃ្លា និង​ប្រយោគ​នេះបង្រៀន​យើង​អំពី​អ្វី ដែលពួក​អ្នកដឹកនាំ​សាសនាចក្រ​បាន​ដឹង​អំពី​ការ​ដាក់ កំហិត​បព្វជិតភាព​យ៉ាងណា​ខ្លះ ? ( ពួកលោក​បាន​ដឹង​ថា នៅពេល​ខ្លះ បុរស​សក្ដិសម​ទាំងឡាយ​នឹង​មាន​ឱកាស​ដើម្បី​ទទួល​បាន​បព្វជិតភាព ) ។

សូម​ពន្យល់​ថា អស់ជាច្រើនឆ្នាំ​ពីមុន​ឆ្នាំ ១៩៧៨ គណៈ​ប្រធាន​ទី​មួយ និង​ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពិភាក្សា ហើយ​អធិស្ឋាន​អំពី​ការដាក់កំហិត​បព្វជិតភាព​នេះ ។ ពួកអ្នកដឹកនាំ​មានអារម្មណ៍​ថា វិវរណៈ គឺចាំបាច់​ត្រូវ​មាន​ដើម្បី​មានការ​ផ្លាស់ប្ដូរ​នូវការ​ដាក់កំហិត​នេះ ដែលបាន​ស្ថាបនាឡើង​ជា​យូរ​មក​អស់មួយសតវត្សន៍​ហើយនោះ ។ ពេលខ្លះ សំណួរនេះ បាន​ដិត​ជាប់យ៉ាង​ខ្លាំង​ក្នុងចិត្ត​របស់ប្រធាន ឃឹមបឹល ហើយ​ជាញឹកញាប់ លោក​បាន​ចេញ​ទៅ​ព្រះវិហារបរិសុទ្ធ​តែ​ម្នាក់​ឯង​ដើម្បីអធិស្ឋានអំពី​រឿងនោះ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​នូវ​កថាកណ្ឌ​ពីរ​បន្ទាប់ទៀត ដោយចាប់​ផ្ដើមត្រង់ « ទ្រង់​បាន​ឮ​ពាក្យ​អធិស្ឋាន​ទាំងឡាយ​របស់​យើង » ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម ស្វែងរកចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​ការ​អធិស្ឋាន​របស់ប្រធាន ឃឹមបឹល ជាទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ និង​សមាជិក​ដប់រូប​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ ។

  • តើ​អ្វីជា​ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​ការអធិស្ឋាន​របស់​ព្យាការី​របស់​ទ្រង់ ?

  • តើ​រឿងនេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​ដែលព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់ ? ( បន្ទាប់ពី​សិស្ស​បាន​ឆ្លើយ​តប សូម​សរសេរ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖​ ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ) ។

សូម​ពន្យល់​ថា វិវរណៈ​នេះមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​មនុស្សនៅទូទាំងពិភពលោក ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​អំពី​របៀប​ដែល ហេលវេស៊ីអូ ម៉ាទិន និង​ភរិយារបស់គាត់ រូដា បាន​ឆ្លើយ​តប នៅពេលពួកគេ​បានដឹង​អំពី​វា​នោះ ៖

« ខ្ញុំ​ពុំអាច​ទប់​អារម្មណ៍​បានទេ ។ រូដា និង​ខ្ញុំ​បាន​ចូលទៅ​បន្ទប់ដេក​របស់​យើង លុតជង្គង់ចុះ ហើយបានអធិស្ឋាន ។ យើងបាន​យំ ខណៈពេល​ដែល​យើងអរគុណ​ដល់​ព្រះវរបិតាសួគ៌ ចំពោះ​ព្រឹត្តិការណ៍​មួយ ដែល​យើងបាន​គ្រាន់តែ​សុបិន្ត​ចង់​បាន​ប៉ុណ្ណោះ ។ ថ្ងៃនោះបានមកដល់យ៉ាងពិត ហើយ​វា​នៅក្នុងជីវិត​រមែងស្លាប់របស់​យើង» (Autobiographyទំព័រ ៦៩-៧០ ) ។ គ្រួសារ​ម៉ាទិន បាន​ផ្សាភ្ជាប់​នៅក្នុងព្រះវិហារបរិសុទ្ធ ។ កូនប្រុស​របស់​ពួកគាត់ ម៉ាគឹស គឺជា​សមាជិក​សាសនាចក្រ​ជនជាតិ​អាហ្វ្រិក​ដំបូងគេ​បំផុត ដែល​បម្រើ​បេសកកម្ម​បន្ទាប់ពី​ទទួល​វិវរណៈ ដើម្បី​បញ្ចប់​នូវ​ការដាក់កំហិត​ចំពោះ​បព្វជិតភាព ។ ហេលវេស៊ីអូ ម៉ាទិន បាន​ក្លាយជាអ្នកកាន់បព្វជិតភាព​ក្នុង​មូលដ្ឋាន​ ហើយ​ទីបំផុត ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​សមាជិក​ម្នាក់​នៃ​កូរ៉ុម​ទីពីរ​នៃ​ពួកចិតសិបនាក់ ។

សូម​ពន្យល់​ថា ក្នុងអំឡុងពេលយ៉ាងខ្លី​ក្រោយពី​វិវរណៈ​ដែល​បាន​បញ្ចប់​ការដាក់កំហិត​បព្វជិតភាព​ត្រូវបាន​ទទួល នោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាច្រើន​ត្រូវបាន​បញ្ជូន​ទៅកាន់​ទ្វីប​អាហ្វ្រិក ។ ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​ត្រូវបាន​សាងសង់​នៅលើ​ទ្វីប​នោះ ហើយ​មនុស្ស​រាប់រយ​រាប់​ពាន់​នាក់​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​សម្រាប់​ខ្លួន​គេ និង​សម្រាប់​ដូនតា​ដែល​ចែកឋានទៅរបស់ពួកគេ ។

សូម​ចង្អុល​បង្ហាញ​ថា សិស្ស​ប្រហែលជានឹង​សួរ​ថា ហេតុអ្វី​សាសនាចក្រ​ពុំ​តែងតាំង​បុរស​ជនជាតិ​អាហ្វ្រិក មានបព្វជិតភាព​ក្នុង​មួយរយៈពេលនោះ ។ សូម​អញ្ជើញសិស្ស​ឲ្យពិចារណា​អំពី​របៀប​ដែលពួកគេ​នឹង​ឆ្លើយ​សំណួរ​នេះ ។

សូមបញ្ជាក់ថា វា​សមរម្យ​ដើម្បីពន្យល់​ដល់អ្នកដទៃថា យើង​ពុំ​ដឹង​ថា​ហេតុអ្វី​បាន​ជា​ចាប់​ផ្ដើមមាន​ការ​ដាក់កំហិត​បព្វជិតភាព​ដូច្នោះ​ទេ ។ បន្ថែម​ពី​លើ​នោះ យើងអាច​ចែកចាយ និង​ថ្លែងទីបន្ទាល់អំពី​សេចក្ដីពិត ដែល​យើង​ដឹង ។ ( អ្នកអាច​នឹង​ចង់​យោង​ទៅលើ​សេចក្ដីពិត​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន ) ។ សូម​បញ្ចប់​ដោយការអញ្ជើញសិស្ស​ឲ្យចែកចាយ​អារម្មណ៍​ និង​ទីបន្ទាល់​របស់ពួកគេ ។ អ្នក​ក៏​អាច​ចែកចាយ​ទីបន្ទាល់របស់​អ្នក​ផង​ដែរ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

សេចក្តី​ប្រកាស​ជា​ផ្លូវការទី ២ ។ ពរជ័យ​នៃបព្វជិតភាព គឺ​មានសម្រាប់​កូនចៅ​ទាំងអស់​នៃ​ព្រះ

អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ទោះជា​សិទ្ធិអំណាច​បព្វជិតភាព​ត្រូវ​ប្រគល់​ដល់បុរសៗ​ក្ដី ក៏កូនចៅ​ទាំងអស់របស់ព្រះវរបិតាសួគ៌-ទាំង​ប្រុស និង ស្រី-- អាច​ទទួលបានពរជ័យ​នៃ​បព្វជិតភាព​ដែរ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« នៅ​ក្នុង​ផែនការ​ប្រគល់​បព្វជិតភាព​ដ៏​អស្ចារ្យ​របស់​ព្រះវរបិតា​សួគ៌​យើង បុរស​មាន​ទំនួល​ខុស​ត្រូវ​ដ៏​សំខាន់​ក្នុង​ការ​គ្រប់គ្រង​បព្វជិតភាព តែ​ពួកគេ​ពុំ​មែន​ជា​បព្វជិតភាព​នោះ​ទេ ។ បុរស​ស្ត្រី​មាន​តួនាទី​ខុស​គ្នា តែ​មាន​តម្លៃ​ស្មើ​គ្នា ។ ដូចជា​ស្ត្រី​មិន​អាចមាន​ផ្ទៃ​ពោះ​បាន​ឡើយ​បើ​គ្មាន​បុរស​នោះ ដូច្នេះ​បុរស​ក៏​មិន​អាច​អនុវត្ត​អំណាច​ពេញលេញ​នៃ​បព្វជិតភាព​ដើម្បី​បង្កើត​គ្រួសារ​អស់​កល្ប​មួយ​បាន​ឡើយ បើ​គ្មាន​ស្ត្រី​នោះ ។ ន័យ​ម្យ៉ាង​ទៀត ក្នុង​ទស្សនៈ​អស់​កល្ប​ជានិច្ច​នោះ ទាំង​អំណាច​បង្កើត​ជីវិត និង អំណាច​បព្វជិតភាព ត្រូវ​បាន​ប្រើ​ប្រាស់​ទាំង​ស្វាមី និង ភរិយា ។ ហើយ​ក្នុងនាមជា​ស្វាមី និងភរិយា បុរស និង​ស្ត្រី គប្បី​ព្យាយាម​ធ្វើតាម​ព្រះវរបិតាសួគ៌​របស់​យើង ។ គុណសម្បត្តិ​នៃ​ក្ដីស្រឡាញ់ ភាពរាបសារ និង​ភាពអត់ធ្មត់របស់ពួកគ្រីស្ទាន គប្បី​ជា​ការ​ផ្ដោត​យកចិត្ត​ទុកដាក់របស់ពួកគេ នៅពេលពួកគេ​ស្វែងរក​ពរជ័យ​នៃបព្វជិតភាព​នៅក្នុង​ជីវិត​របស់ពួកគេ និង​សម្រាប់​គ្រួសារ​របស់ពួកគេ ។

« វា​សំខាន់​សម្រាប់​យើង​ដើម្បី​យល់​ថា ព្រះវរបិតាសួគ៌ បាន​ប្រទាន​មាគ៌ា​មួយ​សម្រាប់​ បុត្រា និង បុត្រី​របស់ទ្រង់​ទាំងអស់​ ដើម្បី​មាន​ពរជ័យ និង​ត្រូវ​បាន​ពង្រឹង ដោយអំណាច​នៃ​បព្វជិតភាព​ » (This Is My Work and Glory, »Ensign or លីអាហូណា,ខែ ឧសភា ឆ្នាំ ២០១៣, ទំព័រ ១៩) ។

សេចក្តី​ប្រកាស​ជា​ផ្លូវការទី ២ ។ ចៀសវាង​ពី​មូលហេតុ​មនុស្ស​ភ្ជាប់ទៅនឹង​វិវរណៈ​របស់ព្រះ

« នៅក្នុងការ​សម្ភាស​ឆ្នាំ ១៩៨៨ អំពី​ខួបទីដប់នៃ​វិវរណៈ​បព្វជិតភាព [អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់] បានពន្យល់​អំពី​អាកប្បកិរិយា [របស់លោក] ចំពោះការ​ប៉ុនប៉ង​ដើម្បី​យក​មូលហេតុ​នៃជីវិតរមែង​ស្លាប់​សម្រាប់ជាវិវរណៈ​ដ៏ទេវភាព​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ‹ ប្រសិនបើ​អ្នក​អាន​ព្រះគម្ពីរ​ដោយ​មាន​សំណួរ​នេះ​នៅក្នុង​ចិត្ត « ហេតុអ្វី​បានជា​ព្រះអម្ចាស់​បញ្ជា​ការណ៍​នេះ ឬ​ហេតុអ្វី​បានជា​ទ្រង់​បញ្ជា​ការណ៍​នោះ » នោះ​អ្នក​នឹង​រកឃើញ​ថា វា​មាន​តិច​ជាង​មួយ នៅក្នុង​ការបញ្ជា​មួយរយ​ដែល​មាន​មូលហេតុ​ផ្ដល់​ឲ្យ ។ វា​មិន​មែន​ជា​ផ្លូវ​របស់​ព្រះអម្ចាស់​ដើម្បីផ្ដល់​មូលហេតុ​ទេ ។ យើង [ ជីវិត​រមែងស្លាប់ ] អាច​ដាក់​មូលហេតុ​ចំពោះ​វិវរណៈ ។ យើង​អាច​ដាក់​មូលហេតុ​សម្រាប់​ព្រះបញ្ញត្តិ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ នោះ​យើង​ធ្វើ​វា​ដោយខ្លួនឯង​ហើយ ។ មនុស្ស​ខ្លះ​ដាក់​មូលហេតុ​ចំពោះ​ការណ៍​មួយដែល​យើង​កំពុង​ពិភាក្សានៅទី​នេះ ហើយ​ពួកគេ​បែរ​ជា​ខុសទាំងស្រុង ។ មានមេរៀន​មួយនៅក្នុង​រឿងនោះ ។… ខ្ញុំ​បាន​សម្រេចចិត្ត​ជា​យូរ​មក​ហើយ​ថា ខ្ញុំ​មានជំនឿ​ទៅលើ​បទបញ្ជា ហើយ​ខ្ញុំ​ពុំមាន​ជំនឿ​ទៅលើ​ហេតុផល ដែល​វា​ត្រូវ​បាន​ថ្លែងប្រាប់​នោះទេ › ។

« នៅពេល​សួរ​សំណួរ ចុះ​បើសិនជា [គាត់] យោងទៅ​លើ​មូលហេតុ​ដែល​បាន​ផ្ដល់​ឲ្យ ដោយអ្នកមាន​សិទ្ធិអំណាច​ទូទៅវិញ [គាត់] បាន​ឆ្លើយតប​ថា ៖

« ‹ ខ្ញុំ​យោងទៅលើ​មូលហេតុ​ដែលបាន​ផ្ដល់​ឲ្យ​ដោយ​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ និង​មូលហេតុល្អិត​ល្អន់… ដោយ​អ្នកដទៃ ។ មូលហេតុពេញលេញ ចំពោះ​ខ្ញុំ​វាហាក់ដូចជា ការទទួលយកហានិភ័យពុំ​ចាំបាច់ ។… សូម​កុំ​ធ្វើ​ខុស ដូច​អ្វី​ដែល​កើតពី​អតីតកាល ផ្នែក​នេះ និង​ផ្នែក​ផ្សេង​ទៀត ដោយ​ព្យាយាម​ដាក់​ហេតុផល​ទៅលើវិវរណៈ​ឡើយ ។ មូលហេតុនានា ប្រែ​ទៅជា​ការ​ធ្វើឡើងដោយមនុស្ស​ដើម្បីបាន​នូវ​អ្វី​ដែលធំ ។​ វិវរណៈ​គឺ​ជា​អ្វី​ដែល​យើង​គាំទ្រ ជា​ព្រះទ័យ​របស់ព្រះអម្ចាស់ និង​ជាកន្លែង​ដែល​មានសុវត្ថិភាព › [« Apostles Talk about Reasons for Lifting Ban » Daily HeraldProvo, Utah, ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩៨៨,ទំព័រ ២១ (AP)]” (Dallin H. Oaks,Life’s Lessons Learned [ឆ្នាំ ២០១១], ទំព័រ ៦៨–៦៩) ។

សេចក្តី​ប្រកាស​ជា​ផ្លូវការទី ២ ។ យើង​ពុំ​ចាំបាច់​ត្រូវ​ដឹង​ចម្លើយ​គ្រប់​យ៉ាង​នោះទេ ប៉ុន្តែ​យើង​គប្បី​ព្យាយាម​ប្រើ​ព័ត៌មាន​ថ្មីបំផុតដែល​យើង​ដឹង​

អែលឌើរ ផល វី ចនសុន នៃ​ពួកចិតសិបនាក់ បាន​ផ្ដល់នូវការ​ប្រឹក្សា​ដូច​ខាង​ក្រោម​ទៅដល់​គ្រូបង្រៀន​ដំណឹងល្អ ៖

រូបភាព
អែលឌើរ ផល វី ចនសុន

« វា​មិនអីទេ​សម្រាប់​សិស្ស​ ដែល​ឃើញ​ថា​គ្រូ​បង្រៀន​មិន​ដឹង​ពី​ចម្លើយ​ចំពោះ​អ្វីៗ​គ្រប់​យ៉ាង​នោះ ប៉ុន្តែគ្រូ​ពិត​ជា​ដឹង​ពី​ចម្លើយ​របស់​សំណួរខ្លឹម ហើយ​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ​ ។ ពេល​ទេវតា​សួរ​នីហ្វៃ​បើ​លោក​យល់​ពី​ការ​យាង​ចុះ​មក​នៃ​ព្រះ​ឬ​ទេ នីហ្វៃ​ឆ្លើយ​ថា ‹ ខ្ញុំ​ដឹង​ថា ព្រះ​អង្គ​ទ្រង់​ស្រឡាញ់​កូន​ចៅ​របស់​ទ្រង់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់​តែ​ខ្ញុំ​មិន​យល់​ន័យ​នៃ​រឿង​ទាំង​អស់​នោះ​ទេ › ( នីហ្វៃទី ១ ១១:១៧ ) ។ ទោះ​ជា​យើងមិនដឹង​ចម្លើយ​ចំពោះ​សំណួរ​ណា​មួយក្ដី ក៏​យើង​អាច​រំឭក​សិស្ស​របស់​យើង​អំពី​អ្វីៗ​ដែល​យើង​ដឹង​ដែរ ។

« បញ្ហា​មួយទៀត​ដែល​យើង​ប្រឈម​មុខ ជាពិសេស​បើ​យើង​ត្រូវ​បាន​បង្រៀន​មួយរយៈ គឺ​ទំនោរ​ដើម្បី​បន្ដ​តោងជាប់​នឹងសំណុំ​រឿង​ចាស់ និង​សេចក្តី​ពន្យល់​ចាស់ៗ​ ។ យើង​នឹង​ធ្វើ​បាន​ល្អ​ប្រសើរ​ច្រើនជាង ដើម្បី​ទទួលនូវជំហរ​ថ្មីៗ​របស់​សាសនាចក្រ ។ វិធីដ៏ល្អបំផុត​មួយដើម្បី​ធ្វើ​ការណ៍នេះ គឺ​ត្រូវ​ស្គាល់​សម្ភារ​ដែលមាននៅក្នុងបណ្ដុំ​សារព័ត៌មាន នៅ LDS.orgmormonnewsroom.org) ។…

« ខ្ញុំត្រូវបាន​ជួល​ឲ្យ​ធ្វើការ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ និងថ្នាក់​វិទ្យាស្ថាន​នៅ​រដូវ​ក្ដៅ​ឆ្នាំ ១៩៧៨ ។ នៅខែ​មិថុនា​នៃ​រដូវក្ដៅ​នោះ វិវរណៈ ត្រូវ​បានប្រកាស​ថា បព្វជិតភាព​អាច​មាន​ចំពោះ​បុរស​សក្ដិសម​គ្រប់រូប ។ នៅខែ​សីហា នៃ​ឆ្នាំ​ដដែលនោះ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ថ្លែង​ទៅកាន់​បុគ្គលិក​ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន​នៅក្នុងកា​រប្រជុំ​ស្រដៀងគ្នា​នេះ ។​ លោកបាន​គូសបញ្ជាក់​អំពី​របៀប​ដែល​វិវរណៈ​បាន​ផ្លាស់ប្ដូរការ​យល់​ដឹង​របស់​យើង​អំពី​រឿង​រ៉ាវ ។ លោក​បាន​មាន​ប្រសាសន៍​ថា ៖

« ‹សូម​បំភ្លេច​អ្វីៗ​ដែល​ខ្ញុំ​បាន​និយាយ ឬ​អ្វី​ដែល​ប្រធាន ព្រិកហាំ យ៉ង់ ឬ ប្រធាន ចច ឃ្យូ ខានុន ឬ​អ្នកណា​ក៏ដោយដែលបាន​និយាយ​នៅ​ជំនាន់​មុន​ដែល​វា​ផ្ទុយ​ទៅនឹង​វិវរណៈ​បច្ចុប្បន្ន ។ យើង​និយាយ​ដោយការ​យល់ដឹង​មាន​កម្រិត និង​ដោយគ្មានពន្លឺ និង​ចំណេះដឹង​ដែល​កើតមាននៅ​ក្នុង​ពិភពលោក​សព្វថ្ងៃនេះ​ទេ ។

« ‹យើង​ទទួលសេចក្ដីពិត​របស់​យើង និង​ពន្លឺ​របស់យើង​មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទ​ម្ដងៗ ។ ឥឡូវ​យើង​បាន​បន្ថែម​នូវបញ្ញា និង​ពន្លឺ​ថ្មី​ទៅលើ​ប្រធានបទជាក់​លាក់​នេះ ហើយ​វា​បាន​លុប​បំបាត់​រាល់​ភាព​ងងឹត និង​រាល់​ទស្សនៈ និង​រាល់គំនិត​កាលពីអតីតកាល ។ វា​ឈប់សំខាន់ទៀត​ហើយ ។

« ‹វា​ពុំ​មាន​ធ្វើ​ឲ្យមានភាព​ខុសគ្នានឹងអ្វី​ដែល​មនុស្ស​គ្រប់គ្នា​ធ្លាប់និយាយអំពី… រឿងនោះ ពីមុន​ថ្ងៃទីមួយ ខែ​មិថុនា ឆ្នាំនេះ (ឆ្នាំ ១៩៧៨) នោះទេ › («All Are Alike unto God” [CES symposium on the Book of Mormon, ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ១៩៧៨], ទំព័រ ២;​LDS.org) ។

« សូមដើរ​ឲ្យទាន់ពេលវេលា​ជាមួយ​នឹង​ពន្លឺ​ដែល​យើង​ត្រូវ​បាន​ប្រគល់​ឲ្យនោះ » (« A Pattern for Learning Spiritual Things » [address to CES religious educators, ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២],LDS.org) ។

សេចក្តី​ប្រកាសជាផ្លូវការទី ២ ។ « ឥឡូវ​ព្រះអម្ចាស់បង្ហាញឲ្យឃើញ​ព្រះទ័យ​របស់ទ្រង់ »

សមាជិក​មួយចំនួន​នៃ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ក្រោយមក​បាន​ពិពណ៌នា​អំពី​បទពិសោធន៍​របស់​ពួក​លោក នៅពេល​វិវរណៈ​បាន​ទទួលនៅថ្ងៃទី ១ ខែ​មិថុនា ឆ្នាំ ១៩៧៨ ។ ឧទាហរណ៍ ប្រធាន​ ហ្គរដុន ប៊ី ហ៊ិងគ្លី ជា​សមាជិក​មួយរូប​នៃកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៅឆ្នាំ ១៩៧៨ បានថ្លែងទីបន្ទាល់ថា ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« វា​គឺជា​បរិយាកាស​ដ៏​សក្ដ័សិទ្ធិ និង​បរិសុទ្ធ​មួយ​នៅក្នុង​បន្ទប់​នោះ ។ សម្រាប់​ខ្ញុំ វា​មាន​អារម្មណ៍​ដូចជា​ការបើកផ្លូវ​មួយ​រវាង​បល្ល័ង្ក​ស្ថានសួគ៌ និង​ការលុតជង្គង់​ចុះ​ដោយការ​អង្វរ​សុំរបស់ព្យាការី​នៃ​ព្រះ ដែល​បាន​អមជាមួយនឹង​បងប្អូនប្រុស​របស់​លោក ។… ហើយ​ដោយ​ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះវាបានកើតឡើងដល់ព្យាការី​ថា មានការអះអាង​មួយអំពីរឿងដែល​លោក​បាន​អធិស្ឋាន​សុំ​នោះ​ជា​ការណ៍​ត្រឹមត្រូវ ថា​ពេលវេលាបានមកដល់ហើយ ហើយថាឥឡូវនេះ ពរជ័យដ៏មហិមា​នៃ​បព្វជិតភាព​គួរ​ត្រូវ​ពង្រីក​ដល់​បុរស​ដ៏​សក្ដិសម​គ្រប់រូប​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​គិត​ពី​ពូជ​អំបូរ​ឡើយ ។

« បុរស​គ្រប់​រូបដែលនៅក្នុង​រង្វង់នោះ ដោយព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ បានដឹង​រឿងនោះ​ដូចគ្នា ។…

« … ពុំ​មាននរណា​ម្នាក់​នៃ​ពួក​យើង​ដែលមានវត្តមាន​នៅក្នុងឱកាស​នោះ បានដូចគ្នា​ដូច្នោះ បន្ទាប់ពី​ពេល​នោះ​មកទេ ។ ទាំង​សាសនាចក្រ​ក៏ពុំ​បានដូចគ្នា​ដូច្នោះ​ដែរ » (« Priesthood Restoration »Ensignខែ តុលា ឆ្នាំ ១៩៨៨ ទំព័រ ៧០ ) ។

អែលឌើរ ប្រ៊ូស. អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានថ្លែង​បញ្ជាក់​ស្រដៀងនេះ​ថា ៖

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« នៅក្នុងឱកាស​នេះ [នៅពេល​វិវរណៈ​មាននៅក្នុង សេចក្ដី​ប្រកាស​ជាផ្លូវការ​ទី ២ បាន​ទទួល ] ដោយសារ​តែ​ទទូចអង្វរ និង​សេចក្ដីជំនឿ និង​ដោយសារ​តែ​ម៉ោង និងពេល​បានមកដល់ នោះព្រះអម្ចាស់​នៅក្នុង​សេចក្ដីមេត្តា​របស់ទ្រង់​បានចាក់ស្រោច​ព្រះវិញ្ញាណបរិសុទ្ធ​មកលើ​គណៈប្រធានទីមួយ និង​ពួកដប់ពីរ​នាក់​តាម​របៀប​ដ៏អព្ភូតហេតុ និង​អស្ចារ្យ​បំផុត​មួយ លើស​ពីអ្វីៗ​ដែល​ធ្លាប់ជួប ។ វិវរណៈ​បាន​មាន​មក​ដល់​ប្រធាន​នៃ​សាសនាចក្រ វា​ក៏​មាន​មក​ដល់​បុគ្គល​ម្នាក់ៗដែល​មានវត្តមាន​ផងដែរ » («All Are Alike unto God» [address to CES religious educators, ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ១៩៧៨], ទំព័រ ៣,LDS.org) ។

សេចក្តី​ប្រកាសជាផ្លូវការទី ២ ។ សម្រាប់ព័ត៌មានបន្ថែម

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី សេចក្ដីប្រកាស​ជាផ្លូវការ​ទី ២​សូមចូលទៅ​កាន់​ប្រធានបទ​ដំណឹងល្អ​នៅ LDS.org ហើយ​ស្រាវជ្រាវ​រក​ពាក្យ​«ពូជសាសន៍ និង​បព្វជិតភាព» ។