ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៨


មេរៀនទី ១១៤

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨

បុព្វកថា

នៅ​ថ្ងៃ​ទី ២៦ ខែ ធ្នូ ឆ្នាំ ១៨៣៥ ឡៃម៉ាន ស៊ើម៉ាន ជា​សមាជិក​ស្មោះត្រង់​ក្នុងជំរុំ​ស៊ីយ៉ូន និង​ប្រធាន​ម្នាក់​ក្នុង​ចំណោម​ប្រធាន​ប្រាំពីរនាក់ នៃ​កូរ៉ុម​នៃ​ក្រុម​ចិតសិបនាក់ បាន​ធ្វើ​តាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ឲ្យ​សួរ​ព្យាការី យ៉ូសែប ស៊្មីធ រក​ការ​ដឹកនាំ​ទាក់ទង​នឹង​តួនាទី​របស់​លោក ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨ មាន​វិវរណៈ​ដែល​បាន​ប្រទាន​ដល់ ឡៃម៉ាន តាម​រយៈ​ព្យាការី ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:១-៣

ព្រះអម្ចាស់​អភ័យទោស​ឲ្យ ឡៃម៉ាន ស៊ើម៉ាន ចំពោះ​អំពើ​បាប​របស់គាត់

សូម​ចាប់ផ្ដើម​បង្រៀន​ដោយសួរសំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ធ្លាប់​ត្រូវ​បាន​បំផុសគំនិត ដោយ​ព្រះវិញ្ញាណ​ឲ្យ​ធ្វើ​អ្វី​មួយដែរឬ​ទេ ? តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​បាន​ទទួល ពេល​អ្នក​ធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​សេចក្ដីណែនាំ​កណ្ឌ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨ដោយស្ងាត់ស្ងៀម រកមើល​អ្នក​ដែល​បាន​មក​រក​ព្យាការី ដើម្បី​ស្នើសុំ​វិវរណៈ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ពត័​មានខាង​ក្រោម ដោយ ឡៃម៉ាន ស៊ើម៉ាន ឲ្យ​ឮៗ ៖

ឡៃម៉ាន ស៊ើម៉ាន ជា​សមាជិក​ស្មោះត្រង់ម្នាក់របស់សាសនាចក្រ ដែល​បាន​បម្រើនៅ​ក្នុងជំរុំ​ស៊ីយ៉ូន ហើយ​ត្រូវ​បាន​ហៅ​ជា​ប្រធាន​ម្នាក់​ក្នុង​ចំណោម​ប្រធាន​ប្រាំពីរ​នាក់ នៃ​កូរ៉ុម​នៃ​ក្រុម​ចិតសិបនាក់ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​កត់ត្រា​នៅ​ក្នុងកំណត់ហេតុរបស់​លោក​នៅ​ថ្ងៃ​ទី ២៦ ខែ ធ្នូ ឆ្នាំ ១៨៣៥ ថា « បងប្រុស ឡៃម៉ាន ស៊ើម៉ាន បាន​មករក​ខ្ញុំ ហើយ​បាន​ស្នើសុំ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​តាម​រយៈ​ខ្ញុំ គាត់បាននិយាយ​ថា ‹ ព្រោះ​ខ្ញុំ​ត្រូវ​បាន​បំភ្លឺ​ឲ្យ​ដឹង​ថា ខ្ញុំ​ត្រូវ​បង្ហាញ​អារម្មណ៍ និង​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ដល់​ព្យាការី ហើយ​ខ្ញុំ​ត្រូវ​បាន​សន្យាថា នឹង​ទទួល​បាន​នូវ​វិវរណៈ​ដែល​បង្ហាញ​ប្រាប់​ពី​តួនាទី​របស់​ខ្ញុំ ›» ( នៅក្នុង History of the Church, ២​:៣៤៥ សូម​មើល​ផង​ដែរ Journals, វ៉ុល ១: ១៨៣២–១៨៣៩, វ៉ុល ១ of the Journals series of The Joseph Smith Papers [ឆ្នាំ ២០០៨]ទំព័រ ១៣៧ ) ។

  • តើ​អ្នក​គិត​ថា ឡៃម៉ាន មាន​ន័យ​យ៉ាងណា​នៅពេល​ដែល​គាត់​និយាយ​ថា « បំភ្លឺ » ឲ្យ​និយាយ​ទៅ​កាន់ យ៉ូសែប ស៊្មីធ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨:១ ឲ្យឮៗ ។ សូម​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ឲ្យផ្ទៀង​តាម រកមើល​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ឡៃម៉ាន ស៊ើម៉ាន ព្រោះ​លោក​ធ្វើ​តាម​ការ​បំផុស​គំនិត​ឲ្យ​និយាយ​ទៅកាន់​ព្យាការី ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • យោង​តាម​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង​ដល់ ឡៃម៉ាន ស៊ើម៉ាន តើ​ពរជ័យ​អ្វី​ដែល​យើង​ចង់អោយ​មាន​ក្នុង​ជីវិតរបស់​យើង នៅពេល​យើង​ធ្វើតាម​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​ដោយ​ពេញចិត្ត​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​បង្ហាញ​អំពីគោលការណ៍​ដូច​ខាង​ក្រោម ៖ នៅពេល​យើង​ធ្វើតាម​ព្រះបន្ទូល​ព្រះអម្ចាស់ នោះ​យើងត្រូវបាន​អញ្ជើញឲ្យ​សុំ​ការ​អភ័យទោស​ពី​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការ​ធ្វើតាម​ការ​បំផុសគំនិត​ពី​ព្រះអម្ចាស់ គឺជាអញ្ជើញឲ្យមានការអភ័យទោស ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​នេះ សូម​ពន្យល់​ថា ព្រះបន្ទូល​របស់​ព្រះអម្ចាស់ អាច​ត្រូវ​បាន​ស្ដាប់ឮ​តាម​រយៈព្រះគម្ពីរ ពាក្យសម្ដី​ព្យាការី​ថ្ងៃចុងក្រោយ​របស់​ទ្រង់ និង​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការ​ធ្វើ​តាម​ព្រះ រួម​មាន​ការ​បំពេញ​ជីវិត​របស់​យើង​ដោយ​សកម្មភាព​សុចរិត ដែល​នាំ​មក​នូវ​អំណាច​ខាង​វិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន​ការពន្យល់​ដូច​ខាងក្រោម​ដកស្រង់ពី ពិត​ចំពោះសេចក្ដីជំនឿឲ្យឮៗ ៖ « ការគោរព​យ៉ាង​ឥតល្អៀង នាំ​មកនូវ​អំណាច​ពេញលេញ​នៃ​ដំណឹងល្អ​មកក្នុង​ជីវិត​របស់​អ្នក រួមទាំងការបង្កើនកម្លាំងឲ្យ​យក​ឈ្នះ​លើ​ភាព​ទន់​ខ្សោយ ។ ការគោរព​នេះ រួម​មាន​សកម្មភាព​ដែល​អ្នកមិនអាចគិតដល់ពីដំបូងនៃផ្នែក​នៃការប្រែចិត្តដូចជា ការចូលរួម​ការប្រជុំ ការបង់​ដង្វាយ​មួយ​ភាគ​ដប់ ការ​ផ្តល់​ការបម្រើ និងការ​អភ័យទោស​ដល់​អ្នកដទៃ ។ ព្រះអម្ចាស់​បាន​សន្យា​ថា ‹ អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ធ្វើតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ នោះ​នឹង​បាន​អត់ទោស › ( គ. និង ស. ១:៣២ពិត​ចំពោះសេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ[ ឆ្នាំ ២០០៤ ]ទំព័រ ១៣៥ ) ។

សូមអញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨:២ ដោយ​ស្ងាត់ស្ងៀម ហើយ​រក​មើល​ដំបូន្មាន​របស់ព្រះអម្ចាស់​ទៅកាន់ ឡៃម៉ាន ស៊ើម៉ាន បន្ទាប់​ពី​គាត់ ត្រូវបានប្រាប់ថាអំពើបាបរបស់គាត់ត្រូវបានអត់ទោស​ ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • តើ​អ្នក​គិត​ថា « សូម​ឲ្យ​ព្រលឹង​អ្នក​បាន​ស្ងប់ស្ងៀម​អំពីរ​ជំហរ​ខាង​វិញ្ញាណ​របស់​អ្នក​ចុះ » មាន​ន័យ​យ៉ាងណា ?

  • តើ​អ្នក​គិត​ថា ការ​ប្រឹក្សា « កុំប្រឆាំង​នឹង​សំឡេង​របស់​[ ព្រះអម្ចាស់ ] » អាច​ជួយ​នរណា​ម្នាក់​ឲ្យ​ព្រលឹង​បាន​ស្ងប់ស្ងៀម​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ប្រាប់ពីគោលការណ៍ដែលដកស្រង់​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨:១-២ អំពី​ការ​អត់ទោស​របស់​ព្រះអម្ចាស់នាំមកនូវអ្វី ។ ( សិស្ស​អាច​នឹង​ប្រាប់​អំពី​គោលការណ៍​ផ្សេងៗ ប៉ុន្តែ​សូម​ប្រាកដ​ថា ត្រូវ​គូស​បញ្ជាក់​អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ការ​អត់ទោស​របស់​ព្រះអម្ចាស់​នាំមក​នូវ​ការ​ស្ងប់ស្ងៀម​ដល់​ព្រលឹង​របស់​យើង ) ។

សូម​ចង្អុល​បង្ហាញ​ថា ពេលខ្លះ​មនុស្ស​ដែល​បាន​ប្រែចិត្ត ឆ្ងល់​ថាតើ​ពួកគេ​ត្រូវ​បាន​អត់ទោស​បាប​ហើយ​ឬនៅ ព្រោះ​ពួកគេ​នៅ​តែមាន​អារម្មណ៍​ពី​បន្ទុក​របស់​អំពើ​បាប ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​ដំបូន្មាន សម្រាប់​អ្នក​ដែល​អាច​កំពុង​ពុះពារ ឲ្យ​ព្រលឹងពួកគេ​បានស្ងាត់ស្ងៀម ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« [ព្រឹក] ព្រលឹម​នៃ​ការ​អត់​ទោស អាច​នឹង​មិន​កើតឡើង​ទាំងអស់​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ សូម​កុំ​ចុះចាញ់ បើ​អ្នក​បរាជ័យ​លើក​ដំបូង​នោះ ។ ជា​ញឹកញាប់ ចំណុច​ដ៏​ពិបាក​បំផុត​នៃ​ការប្រែចិត្ត គឺ​ត្រូវ​អត់ទោស​ឲ្យ​ខ្លួន​ឯង ។ ការបាក់ទឹកចិត្ត គឺ​ជា​ចំណែក​មួយ​នៃ​ការសាកល្បង​នោះ ។ សូម​កុំ​ចុះចាញ់ ។ ទិវា​ដ៏​ចែងចាំង​នឹង​កើត​ឡើង ។

« យ៉ាង​នោះ ‹ សេចក្តី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី … គំនិត › នឹង​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​អ្នក​សាជាថ្មី ។ [ ភីលីព ៤:៧ ] ។ ហើយ​នោះ​អ្នក​នឹង​បាន​ដូច​ទ្រង់ គឺ​មិន​នឹកចាំ​អំពើ​បាប​របស់​អ្នក​ទៀត​ឡើយ ។ តើ​អ្នក​នឹង​ដឹង​ដោយ​របៀប​ណា ? អ្នក​នឹង​ដឹង ! [ សូម​មើល ម៉ូសាយ ៤:១–៣ ] » ។ « The Brilliant Morning of Forgiveness » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ២០ ) ។

  • តើ​អ្នក​នឹង​ពិពណ៌នា​ថា​តើ​ការធ្វើ​ឲ្យ​ព្រលឹង​អ្នក​បាន​ស្ងប់ស្ងៀម​ ធ្វើឲ្យអ្នកមាន​អារម្មណ៍​យ៉ាងណា​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨:៣ ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​ការ​ទូន្មាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ឡៃម៉ាន ស៊ើម៉ាន។

  • តើ​ការ​ទូន្មាន​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​បងប្រុស ស៊ើម៉ាន ? ( ដើម្បី « ក្រោកឡើង ហើយ​សូម​ប្រយ័ត្ន​ពី​ពេល​នេះ​តទៅ ក្នុង​ការ​គោរពតាម​សម្បថ​ទាំងឡាយ​របស់​[គាត់] » ។ ពាក្យ គោរពតាម មានន័យ​ថា ព្រមធ្វើតាម ឬប្រតិបត្តិតាម ។ ពាក្យ​សម្បថ គឺ​ជា​ការ​សន្យា ឬ​ជា​សេចក្ដី​សញ្ញា ) ។

  • តើ​យើង​បាន​ធ្វើ​សម្បថ​អ្វីខ្លះ ?

​សូមអញ្ជើញ​សិស្សឲ្យ​ពិចារណា​អំពី​របៀប ដែល​ពួកគេ​អាច « ប្រយ័ត្ន​ពីពេល​នេះ​តទៅ » ក្នុង​ការ​គោរពតាម​សម្បថ​របស់​ពួកគេ ។ បើ​មាន​ពេល អញ្ជើញ​ពួក​គេឲ្យ​សរសេរ​ពី​របៀប​ដែល​ពួកគេ​អាច​មាន​ការ​ប្រយ័ត្ន​កាន់​តែខ្លាំង​ក្នុង​ការ​គោរពតាម​សម្បថ​របស់​ពួកគេ ។

សូមអញ្ជើញ​សិស្ស​ពីរបី​នាក់ ពន្យល់ ពី​របៀប​នៃ​សេចក្ដី​ពិត​ដែល​ពួកគេ​រកឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:១–៣ អាច​លើក​ទឹកចិត្ត​ពួកគេ ឬ​មិត្តភក្ដិ ឬ​សមាជិក​ក្រុមគ្រួសារ​ឲ្យ​គោរពតាម​សំឡេង​របស់​ព្រះអម្ចាស់ និង​ទទួលបាន​ការ​អត់ទោស ។

សូមអញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​គោលការណ៍​ទាំងនេះ ហើយ​មាន​អារម្មណ៍​ស្ងប់ស្ងៀម​អំពី​ជំហរ​ខាង​វិញ្ញាណ​របស់​អ្នក នៅ​ចំពោះព្រះភក្ដ្រព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:​៤ -៨

ព្រះអម្ចាស់​ប្រទាន​ការ​ទូន្មាន និង​ការ​សន្យា​បន្ថែម​ដល់ ឡៃម៉ាន ស៊ើម៉ាន

សូម​សួរ​ដល់សិស្ស​ថាតើ​ពួកគេ​បាន​ឮពីសេចក្តី​ប្រកាស​ឲ្យ​មាន​ជំនុំ​មុតមាំ​មួយ​ឬទេ ។ បើ​មាន​នរណា​ម្នាក់​បាន​ឮ សូម​សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​យល់​អំពីសេចក្តី​ប្រកាស​នោះ ។ បើ​ពួកគេ​ត្រូវការ​ជំនួយ សូម​ពន្យល់​ថា​សេចក្តីប្រកាស​ឲ្យ​មាន​ជំនុំ​មុតមាំ​មួយ គឺ​ការ​ប្រមូលផ្ដុំ​ពិសេស​សម្រាប់ « ការ​បង្រៀន​ពិសេស​ដល់​អ្នក​ដឹកនាំ​បព្វជិតភាព និង​ការ​គាំទ្រសម្រាប់ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ និង​ការ​គាំទ្រ​ប្រធាន​សាសនាចក្រ​ថ្មី » ( David B. Haight, « Solemn Assemblies » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ទំព័រ ១៤ ) ។ នៅ​ខែ ធ្នូ ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​សន្យា​ចំពោះ​ពួកបរិសុទ្ធ​ថា បើ​ពួកគេ​សាងសង់​ព្រះវិហារ​បរិសុទ្ធ និង​មាន​ក្រុម​ជំនុំ​ដ៏​មុតមាំ​មួយ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរជ័យ​ដ៏​អស្ចារ្យ​មកលើ​ពួកបរិសុទ្ធ ( សូមមើល គ. និង ស. ៨៨:៧០–៧៥, ១១៧–១១៩ ) ។ នៅ​ខែ ធ្នូ ឆ្នាំ ១៨៣៥ នៅពេល​ដែល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨ ត្រូវ​បាន​ប្រទាន​ដល់ ឡៃម៉ាន ស៊ើម៉ាន នោះ​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ នៅសល់​តែ​បីខែ​ទៀត​ប៉ុណ្ណោះដើម្បីធ្វើ​ការ​ឧទ្ទិស ។ នៅចម្លោះ​ខែ មករា និង​ខែ ឧសភា ឆ្នាំ ១៨៣៦ មានការ​ប្រជុំ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីក្រុង ខឺតឡង់ ការប្រជុំ​មួយ​ចំនួន​ត្រូវ​បាន​ចាត់ថា​ជា​ជំនុំ​មុតមាំ ។ អំឡុង​សប្ដាហ៍​នៅ​ថ្ងៃទី ២៧ ខែ​មិនា ឆ្នាំ ១៨៣៦ ជំនុំ​មុតមាំ ត្រូវ​បាន​ធ្វើឡើង​ជា​ផ្នែក​នៃ​ការ​ឧទ្ទិស​ឆ្លង​នៃ​ព្រះវិហារបរិសុទ្ធ ខឺតឡង់ រួម​ទាំង​ជំនុំ​មុតមាំ​មួយ​ដើម្បី​បង្រៀន​ដល់​អ្នក​ដឹកនាំ​បព្វជិតភាព ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី ៣០ ខែ មិនា ឆ្នាំ ១៨៣៦ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨:៤-៦ ឲ្យឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែលព្រះអម្ចាស់​បាន​សន្យា​នឹង ឡៃម៉ាន ថា​លោក​នឹង​បាន​ទទួល​នៅក្នុង​ជំនុំ​មុតមាំ ។

  • តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ ឡៃម៉ាន ស៊ើម៉ាន ថា​គាត់​នឹង​ទទួល​បាន​អ្វី ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨:​ ៧-​៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ការ​បង្រៀន ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​បងប្រុស ស៊ើម៉ាន ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ អ្នកអាច​ត្រូវ​ពន្យល់​ថា សេចក្តី​ដាស់តឿន គឺ​ជា​ពាក្យ​នៃ​ការ​ទូន្មាន ឬ​ការ​លើកទឹកចិត្ត ។

  • តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ ឡៃម៉ាន ស៊ើម៉ាន ពង្រឹងដល់​បងប្អូនប្រុសរបស់គាត់ដោយ​របៀបណា ?

សូម​សូម​ឲ្យ​សិស្ស​រកមើល​សេចក្ដីពិត​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨:៧-៨ ។ ពួកគេ​អាច​រកឃើញ​សេចក្ដីពិត​ខុសៗគ្នា រួម​ទាំង​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ យើងពង្រឹងអ្នកដទៃតាមរយៈការសន្ទនា និងទង្វើរបរស់យើង។ អ្នក​អាច​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​គូស​ចំណាំសេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​អ្នក​អាច​ពង្រឹង​មនុស្ស​ទាំងឡាយ​ដែល​នៅ​ជំវិញ​ខ្លួន​អ្នក​តាម​រយៈការ​សន្ទនា​ដោយ​របៀប​ណា ? តើ​អ្នក​អាច​ពង្រឹង​មនុស្ស​ទាំងឡាយ​ដែល​នៅជុំវិញ​ខ្លួន​អ្នក​តាមរយៈ​ទង្វើ​របស់​អ្នក​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​រៀបរាប់​បទពិសោធន៍ ពេល​ដែលនរណាម្នាក់​បាន​ពង្រឹង​ពួកគេ​តាម​របៀប​ដែល​ព្រះអម្ចាស់​បាន​ទូន្មានដល់ ឡៃម៉ាន ស៊ើម៉ាន នៅក្នុង ខ ៧ ។

សូមអញ្ជើញ​សិស្សឲ្យគិត​ពី​នរណាម្នាក់​ដែល​ពួកគេ​អាច​ពង្រឹង​នៅ​ថ្ងៃ​នេះ និង​សកម្មភាព​ជាក់លាក់​ណាមួយ​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​ពង្រឹង​អ្នក​នោះ ។

សូម​ប្រាប់​សិស្ស​ថា ឡៃម៉ាន ស៊ើម៉ាន បន្ត​មាន​សេចក្ដី​ជំនឿ​រហូត​ដល់​គាត់​ស្លាប់ ។ ព្យាការី យ៉ូសែប ស៊្មីធ ដែល​នៅ​ក្នុង​គុក​លីប៊ើទី បាន​ហៅ ហើយ​តែងតាំង ឡៃម៉ាន ធ្វើ​ជា​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ នៅ​ថ្ងៃ​ទី ១៦ ខែ មករា ឆ្នាំ ១៨៣៩ ប៉ុន្តែ ឡៃម៉ាន បាន​ស្លាប់​មុន​ពេល​ទទួល​សំបុត្រ​ពី​ការហៅ​ថ្មី​របស់​គាត់​ពី​ព្យាការី ។

សូម​បញ្ចប់​ដោយ​ការ​ចែកចាយ​បទពិសោធន៍ ពេល​នរណា​ម្នាក់​បាន​ពង្រឹង​អ្នក ឬ​ពេល​អ្នក​បាន​ពង្រឹង​នរណា​ម្នាក់ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨:១-២ ។ « អំពើ​បាប​របស់​អ្នក​ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ … សូម​ឲ្យ​ព្រលឹង​អ្នក​បាន​ស្ងប់ស្ងៀម »

ប្រធាន ហារ៉ូល ប៊ី លី បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន ហារ៉ូល ប៊ី លី

« ប្រសិន​បើ​ពេល​នោះ​មកដល់ កាល​អ្នក​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ប្រែចិត្ត​ពី​អំពើ​បាប​របស់​អ្នក មិន​ថា​អ្នក​ជា​នរណា អ្នក​នៅ​កន្លែង​ណា ហើយ​បាន​ធ្វើ​ការ​កែតម្រូវ និង​សងថ្លៃ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក … នោះអ្នក​នឹង​ចង់​បាន​ចម្លើយ​បញ្ជាក់​នោះ ថា​តើ​ព្រះអម្ចាស់​បាន​ទទួល​យក​អ្នក​ឬទេ ។ នៅក្នុង​ព្រលឹង​ដែល​ខ្វាយខ្វល់​របស់​អ្នក ប្រសិនបើ​អ្នក​ស្រាវជ្រាវ ហើយ​អ្នក​រកឃើញ​សេចក្ដីសុខសាន្ដ​ក្នុង​សតិសម្បជញ្ញៈ ដោយ​សញ្ញា​នោះ អ្នក​អាច​ដឹង​ថា ព្រះអម្ចាស់​បាន​ទទួល​យក​ការប្រែចិត្ត​របស់​អ្នក » ( Stand Ye in Holy Places [ឆ្នាំ ១៩៧៤]ទំព័រ ១៨៥ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:៣ ។ « សូម​ប្រយ័ត្ន​ពីពេល​នេះ​តទៅ ក្នុង​ការ​គោរព​តាម​សម្បថ​ទាំងឡាយ​របស់​អ្នក »

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដែល​មក​ពី​ការ​រក្សា​សេចក្ដី​សញ្ញា​ថា ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« នៅពេល​អ្នក​ទុកចិត្ត​លើ [ព្រះអម្ចាស់] ហើយ​ព្យាយាម​ធ្វើ​តាម​ព្រះទ័យ​ទ្រង់ នោះ​អ្នក​នឹង​ទទួល​បាន​ពរជ័យ​ដែល​គំនិតអ្នក​នៅ​លើ​ផែនដីនេះយល់មិនអស់ ។ ព្រះវរបិតាសួគ៌​របស់​អ្នក និង​ព្រះរាជបុត្រា​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ជ្រាប​ច្បាស់​ជាង​អ្នក​ពី​អ្វី​ដែល​នាំ​មក​នូវ​សុភមង្គល ។ ទ្រង់​ទាំង​ពីរ​អង្គ​បាន​ប្រទាន​ផែនការ​នៃ​សុភមង្គល ។ ពេល​អ្នក​យល់ ហើយ​ធ្វើតាម​ផែនការ​នោះ អ្នក​នឹង​ទទួល​បាន​ពរជ័យ​នៃ​សុភមង្គល ។ នៅពេល​ដែល​អ្នក​ធ្វើតាម​ដោយ​ស្ម័គ្រចិត្ត ហើយ​គោរពតាម​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ផែនការ​ដ៏​បរិសុទ្ធ​នោះ អ្នក​អាច​មាន​ការ​ស្កប់ស្កល់​ដ៏​លើសលប់​ក្នុង​ជីវិត​នេះ ។ មែនហើយ ជា​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​សុភមង្គល ។ អ្នក​នឹង​រៀបចំ​ខ្លួន​អ្នក​សម្រាប់​ជីវិត​ដ៏​រុងរឿង​អស់កល្ប​ជានិច្ច ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នៅ​ក្នុង​នគរ​នោះ » ( Trust in the Lord » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១៨ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:៦ ។ « អ្នក​នឹង​បាន​សិទ្ធិ​ដើម្បី​ផ្សាយ​ដំណឹងល្អ​របស់​យើង នៅ​ទីណា​ក៏ដោយ ដែល​យើង​នឹង​ចាត់​ឲ្យ​អ្នក​ទៅ »

ឡៃម៉ាន ស៊ើម៉ាន ជា​ប្រធានម្នាក់​ចំណោម​ប្រាំពីរ​នាក់នៃ​ប្រធាន​កូរ៉ុម​នៃ​ក្រុម​ចិតសិប​នាក់ ។ កាល​កំពុង​បង្រៀន​សមាជិ​ក្រុម​ចិតសិប​នាក់​នៅ​ថ្ងៃ​ទី ៣០ ខែ មិនា ឆ្នាំ ១៨៣៦ ពី​ការ​ហៅ​របស់​ពួកគេ​ឲ្យ​ផ្សាយ​ដំណឹងល្អ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ក្រុម​ចិតសិបនាក់ មាន​សេរីភាព​ដើម្បី​ទៅ​ទីក្រុង​ស៊ីយ៉ូន បើ​ពួកគេ​នឹង​ទៅ​កន្លែង​ណា​ក៏​ដោយ​ដែល​ពួកគេ​ចង់ទៅ ហើយ​ផ្សាយ​ដំណឹងល្អ​ ។ សូម​ឲ្យ​ការ​ប្រោសលោះ​ទីក្រុង​ស៊ីយ៉ូន​ក្លាយ​ជា​គោលបំណង​របស់​យើង ហើយ​ព្យាយាម​សម្រេច​វាឲ្យបាន ដោយការ​បញ្ជូនកម្លាំងទាំងអស់ ទៅដំ​ណាក់នៃព្រះអម្ចាស់ ( Journals, Volume 1: ឆ្នាំ ១៨៣២–១៨៣៩, វ៉ុល ១ of the Journals series of The Joseph Smith Papers [ឆ្នាំ ២០០៨] ទំព័រ ២១៥; spelling, punctuation, and capitalization standardized; សូមមើល​ផងដែរ History of the Church, ២:៤៣២ ) ។