មេរៀនទី ៩៨
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២១-៥៣
បុព្វកថា
នេះគឺជាផ្នែកទីពីរនៃមេរៀនពីរអំពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនេះ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ១៨៣៣ ។ នៅក្នុងផ្នែកខាងក្រោយនៃវិវរណៈ ព្រះអម្ចាស់បានបើកសម្ដែងសេចក្ដីពិតសំខាន់អំពីជីវិតមុនជីវិតនេះរបស់យើង ។ នៅគ្រានៃវិវរណៈនេះ បានទទួល មានមនុស្សជាច្រើនបានជឿថា ជីវិតរបស់យើង បានចាប់ផ្ដើមពេលចាប់ទំផ្ទៃម្ដាយ ឬនៅពេលចាប់កំណើតមក ។ ការគិតដូច្នេះ គឺមានជាទូទៅនៅសព្វថ្ងៃនេះផងដែរ ។ ព្រះអម្ចាស់បានបង្រៀន យ៉ូសែប ស៊្មីធ ថា « កាលដើមដំបូងមនុស្សក៏បាននៅជាមួយនឹងព្រះដែរ » (គ. និង ស. ៩៣:២៩) ហើយថាវិញ្ញាណរបស់យើង គឺអស់កល្បជានិច្ច ។ ទ្រង់ក៏បានបង្រៀនអំពីរបៀបដែលយើងអាចទទួលបានសេចក្ដីពិត និង ពន្លឺ ហើយបានណែនាំព្យាការី និងអ្នកដឹកនាំសាសនាចក្រដទៃទៀតឲ្យរៀបចំគេហដ្ឋានរបស់ពួកគេឲ្យមានរបៀបរៀបរយ ដើម្បីគ្រួសាររបស់ពួកគេអាចត្រូវបានពង្រឹង និងការពារ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២១-៣៩
ព្រះអម្ចាស់បានណែនាំពួកអ្នកបម្រើរបស់ទ្រង់អំពីរបៀបដើម្បីទទួលសេចក្ដីពិត និងពន្លឺ
សូមស្មើរដល់សិស្ស ដែលជាកូនច្បងនៅក្នុងគ្រួសាររបស់ពួកគេឲ្យក្រោកឈរឡើង ។
-
តើអ្នកគិតថាទំនួលខុសត្រូវមួយចំនួននៃការធ្វើជាកូនច្បងមានអ្វីខ្លះ ?
សូមឲ្យសិស្សអង្គុយចុះវិញ ។ បន្ទាប់មកសូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២១-២៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអ្វីដែលព្រះយេស៊ូវ គ្រីស្ទ បានបើកសម្ដែងអំពីព្រះអង្គទ្រង់ ។
-
ស្របតាមខ ២១ តើភាពខុសប្លែកអ្វីខ្លះ ដែលព្រះយេស៊ូវគ្រីស្ទ មាននៅក្នុងចំណោមកូនវិញ្ញាណនៃព្រះវរបិតាសួគ៌ទាំងអស់ ? ( សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ព្រះយេស៊ូវគ្រីស្ទ គឺជាកូនច្បងនៃកូនចៅខាងវិញ្ញាណនៃព្រះវរបិតាសួគ៌ទាំងអស់ )។
សូមពន្យល់ថា ដោយសារតែព្រះយេស៊ូវគ្រីស្ទ គឺជាកូនច្បងនៃព្រះបិតា នោះទ្រង់គឺជា « អ្នកទទួលមរតកដែលបានតែងតាំង » លើអ្វីៗទាំងអស់ដែលព្រះបិតាមាន (ហេព្រើរ ១:២) ។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់ចង់ឲ្យកូនចៅរបស់ព្រះវរបិតាសួគ៌ទាំងអស់ចែកចាយគ្នានៃកេរតំណែលនេះ ។ យើងមានឱកាសដើម្បីធ្វើជា « អ្នកគ្រងមរតកនៃព្រះជាមួយព្រះគ្រីស្ទ » (រ៉ូម ៨:១៧) ហើយត្រូវបានរាប់នៅក្នុងចំណោម « សាសនាចក្រនៃកូនច្បង » (គ. និង ស. ៩៣:២២, សូមមើលផងដែរគ. និង ស. ៧៦:៥១-៥៤) ។ នៅតាមរបៀបនេះ យើងក៏អាចទទួលនូវអ្វីៗទាំងអស់ដែលព្រះបិតាមានផងដែរ ( សូមមើលគ. និង ស. ៧៦:៥៥,៨៤:៣៧-៣៨) ។
-
ស្របតាមគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២២តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីធ្វើជាអ្នកទទួលសិរីល្អនៃបុត្រច្បង ?
-
តើការធ្វើជាកូនសំណប់តាមរយៈព្រះយេស៊ូវគ្រីស្ទមានន័យដូចម្តេច ? ( ដើម្បីកើតម្ដងទៀតខាងវិញ្ញាណ ហើយបានស្អាតពីគ្រប់អំពើបាបតាមរយៈព្រះចេស្ដានៃដង្វាយធួន ) ។
-
សូមកំណត់សម្គាល់នៅក្នុងខ ២១ថា ព្រះយេស៊ូវគ្រីស្ទ បានមានបន្ទូលថា ទ្រង់គឺជា « កាលដើមដំបូងគង់នៅជាមួយព្រះវរបិតា » ។ ស្របតាមខ ២៣តើនរណាផ្សេងទៀតដែលកាលដំបូងបាននៅជាមួយព្រះវរបិតា ? ( ពាក្យអ្នករាល់គ្នានៅក្នុងខនេះសំដៅទៅលើកូនចៅវិញ្ញាណទាំងអស់របស់ព្រះវរបិតាសួគ៌ ។ អ្នកអាចផ្ដល់យោបល់ដល់សិស្សឲ្យជំនួសពាក្យអ្នករាល់គ្នានៅក្នុងខ ២៣ដោយឈ្មោះរបស់ពួកគេ ហើយសរសេរវានៅរឹមទំព័រនៃព្រះគម្ពីររបស់ពួកគេ ) ។
សូមពន្យល់ថា ខណៈដែលយើងបានរស់នៅជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅក្នុងជីវិតមុនជីវិតនេះ នោះយើងត្រូវបានបង្រៀនដោយព្រះបិតា និងព្រះរាជបុត្រា ហើយមានឱកាសដើម្បីទទួលយក ឬបដិសេធសេចក្ដីពិត ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៤-២៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វី ដែលព្រះអម្ចាស់បានបង្រៀនអំពីសេចក្ដីពិតនៅក្នុងខគម្ពីរទាំងនេះ ។
-
តើអ្នករៀនមកពីនិយមន័យនៃសេចក្ដីពិតរបស់ព្រះអម្ចាស់នៅក្នុងខ ២៤ អ្វីខ្លះ ?
-
តើនរណាត្រូវបានពិពណ៌នានៅក្នុងខ ២៥? ( សាតាំង ) ។
-
តើសាតាំងព្យាយាមមានឥទ្ធិពលលើចំណេះដឹងអំពីសេចក្ដីពិតរបស់យើងយ៉ាងដូចម្ដេចខ្លះ ? ( ឃ្លា « ការណ៍ណាដែលលើស ឬតិចជាងនេះ » បង្ហាញថា សាតាំងព្យាយាមបង្ខូច ហើយកាត់បន្ថយចំណេះដឹងរបស់យើងអំពីសេចក្ដីពិត ) ។
-
តើយើងរៀនអ្វីខ្លះមកពីខ ២៦អំពីព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៣៦-៣៧ ដោយស្ងាត់ស្ងៀម ហើយប្រាប់ពីសេចក្ដីពិតបន្ថែម ដែលព្រះអម្ចាស់បានបើកសម្ដែងអំពីពន្លឺ និងសេចក្ដីពិត ។
-
តើព្រះអម្ចាស់បានបើកសម្ដែងអំពីពន្លឺ និងសេចក្ដីពិតនៅក្នុងខគម្ពីរទាំងនេះអ្វីខ្លះ ? ( សូមជួយសិស្សឲ្យយល់ថា ពន្លឺ និងសេចក្ដីពិត ក៏ហៅថាជាបញ្ញាផងដែរ គឺជាចរិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ និង ព្រះវរបិតាសួគ៌ ) ។
-
តើយើងទទួលប្រយោជន៍ដោយការទទួលពន្លឺ និងសេចក្ដីពិតយ៉ាងដូចម្ដេច ? ( សិស្សអាចផ្ដល់ចម្លើយផ្សេងៗគ្នា ។ នៅពេលពួកគេឆ្លើយតប សូមជួយពួកគេស្គាល់នូវគោលការណ៍ដូចខាងក្រោម ៖ដោយការទទួលពន្លឺ និងសេចក្ដីពិត នោះយើងអាចប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ )។
សូមថតចម្លងឌីយ៉ាក្រាមដែលអមជាមួយនៅលើក្ដារខៀន ប៉ុន្តែកុំដាក់សេចក្ដីថ្លែងការណ៍នៅក្នុងប្រអប់ទាំងពីរឡើយ ។ សិស្សនឹងរកឃើញថាគោលការណ៍ទាំងនេះជាការរីកចម្រើនក្នុងមេរៀន ។ ( អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យចម្លងឌីយ៉ាក្រាមទុកនៅក្នុងសៀវភៅកត់ចំណាំការរៀនសូត្ររបស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរ ) ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៦-២៨ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម ហើយរកមើលនូវអ្វីដែលយើងត្រូវតែធ្វើដើម្បីទទួលសេចក្ដីពិត និងពន្លឺ ។
-
តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលសេចក្ដីពិត និងពន្លឺ ? ( សិស្សគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ យើងទទួលសេចក្ដីពិត និងពន្លឺ នៅពេលយើងរក្សាបទបញ្ញត្តិ ។ សូមសរសេរគោលការណ៍នេះនៅក្នុងប្រអប់នៅខាងស្ដាំដៃនៃឌីយ៉ាក្រាមនៅលើក្ដារខៀន ) ។
-
តើការគោរពបទបញ្ញត្តិជួយយើងទទួលបានសេចក្ដីពិត និងពន្លឺយ៉ាងដូចម្ដេច ?
-
តើពេលណាដែលអ្នកមានអារម្មណ៍ថា អ្នកបានទទួលសេចក្ដីពិត និងពន្លឺដោយការរក្សាបទបញ្ញត្តិ ?
សូមពន្យល់ថា នៅពេលយើងរស់នៅជាមួយព្រះមុនពេលយើងកើតមក នោះយើងមានសិទ្ធិសេរីភាព--ជាលទ្ធភាពដើម្បីជ្រើសរើស និងធ្វើសកម្មភាពសម្រាប់ខ្លួនយើង ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៩-៣២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលការប្រើសិទ្ធិសេរីភាពរបស់យើង មានឥទ្ធិពលលើលទ្ធភាពរបស់យើង ដើម្បីទទួលពន្លឺ និងសេចក្ដីពិតដោយរបៀបណា ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យរាយការណ៍នូវអ្វីដែលពួកគេរកឃើញ ។
-
ស្របតាមខ ៣១-៣២តើមានផលវិបាកអ្វីខ្លះ បើយើងជ្រើសរើសពុំទទួលយកពន្លឺ ? ( យើងដាក់ខ្លួនយើងនៅក្រោមការដាក់ទោស ។ នេះមានន័យថា យើងបង្អាក់ការរីកចម្រើនខាងវិញ្ញាណរបស់យើង ដោយការបដិសេធពុំទទួលយកពន្លឺដែលមានដល់យើងនោះ ) ។
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើយើងអាចបាត់បង់ពន្លឺ និងសេចក្ដីពិត ដែលយើងបានទទួលរួចហើយដែរឬទេ ? ( ដើម្បីជួយសិស្សឆ្លើយសំណួរនេះ សូមអញ្ជើញឲ្យពួកគេស្វែងរកនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៣៩) ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យស្វែងរកនៅក្នុងអាលម៉ា ១២:១០-១១) ។
-
តើមានអ្វីខ្លះ ដែលបណ្ដាលឲ្យយើងបាត់បង់ពន្លឺ និងសេចក្ដីពិត ? ( សិស្សគួរប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ ការមិនគោរពប្រតិបត្តិ និងទំនៀមទម្លាប់ខុសឆ្គង បណ្ដាលឲ្យយើងបាត់បង់ពន្លឺ និងសេចក្ដីពិត ។ សូមសរសេរគោលការណ៍នេះនៅក្នុងប្រអប់នៅខាងឆ្វេងដៃនៃឌីយ៉ាក្រាមនៅលើក្ដារខៀន ) ។
-
តើគំរូនៃទំនៀមទំលាប់ ឬសកម្មភាពទូទៅដែលមនុស្សជាច្រើនបានធ្វើមួយចំនួនណាខ្លះ ដែលអាចបណ្ដាលឲ្យយើងបាត់បង់ពន្លឺ និងសេចក្ដីពិតពីព្រះវរបិតាសួគ៌របស់យើង ?
សកម្មភាពដូចខាងក្រោម អាចជួយបង្ហាញពីរបៀបដែលជម្រើសផ្ទាល់ខ្លួនរបស់យើង ដើម្បីគោរព ឬមិនគោរពតាមបទបញ្ញត្តិរបស់ព្រះ ជះឥទ្ធិពលលើលទ្ធភាពរបស់យើង ដើម្បីទទួលបានពន្លឺ និងសេចក្ដីពិត ឬបាត់បង់វា ។ សូមបង្ហាញ ព័ត៌មានដូចខាងក្រោម នៅលើក្ដារខៀន ឬ ចម្លងវានៅលើក្រដាសចែកសម្រាប់សិស្សម្នាក់ៗ ។ សូមអញ្ជើញសិស្សម្នាក់អានកថាខណ្ឌទីមួយឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ពន្យល់ពីរបៀប និងមូលហេតុដែលការជ្រើសរើសរបស់ ម៉ារៀ នឹងជះឥទ្ធិពលលើលទ្ធភាពរបស់នាងដើម្បីទទួលពន្លឺ និងសេចក្ដីពិតយ៉ាងណាខ្លះ ។ បន្ទាប់ពីសិស្សរៀបរាប់នូវអ្វីដែលពួកគេបានរកឃើញហើយ សូមធ្វើដំណើរការនេះជាមួយនឹងកថាកណ្ឌ ២-៤ ម្ដងទៀត ។
-
ម៉ារៀ អធិស្ឋានរៀងរាល់ព្រឹក និងល្ងាច ។ នាងមានអារម្មណ៍សេចក្ដីអំណរដែលបានធ្វើការបម្រើ រក្សាសេចក្ដីសញ្ញារបស់នាង និង ស្រាវជ្រាវបទគម្ពីរជារៀងរាល់ថ្ងៃ ។ នាងបានជួយប្រមូលគ្រួសាររបស់នាងមកសិក្សាព្រះគម្ពីរ និង អធិស្ឋានជាគ្រួសារយ៉ាងទៀងទាត់ ។ នាងទន្ទឹងរង់ចាំទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍នៅព្រះវិហារ ។
-
ម៉ារៀ អធិស្ឋាន ហើយសិក្សាគម្ពីរជាញឹកញាប់ ប៉ុន្តែពុំមែនជារៀងរាល់ថ្ងៃនោះទេ ។ ភាគច្រើននាងចូលរួមក្នុងព្រះវិហារ ហើយតាមធម្មតា នាងស្ដាប់អ្នកទាំងឡាយដែលឡើងនិយាយ និងបង្រៀន ។ នាងទៅសកម្មភាពយុវនារី បើនាងដឹងថា មិត្តរបស់នាងនឹងទៅទីនោះ ។
-
ម៉ារៀ អធិស្ឋានថាបើសិនជានាងពុំនឿយហត់ ឬស្រេកឃ្លាន។ នាងជួយកិច្ចការងារផ្ទះមិនពេញដៃពេញជើង ហើយអានគម្ពីរជាមួយគ្រួសារតែពេលដែលងាយស្រួលប៉ុណ្ណោះ ។ តាមធម្មតានាងបានគេចព្រះវិហារ ហើយគេចពីសកម្មភាពយុវនារី ។ ជួនកាលនាងពុំគោរពច្បាប់នៃប្រាជ្ញាវាងវៃ ។
-
ម៉ារៀ ពុំដែលអធិស្ឋាន អានព្រះគម្ពីរ ឬចូលរួមក្នុងការប្រជុំសាសនាចក្រទេ ។ ប៊ីស្សព បានសុំជួបនាង ប៉ុន្តែនាងនឹងពុំនិយាយជាមួយប៊ីស្សពទេ ។ នាងល្មើសនឹងពាក្យសម្ដីនៃប្រាជ្ញាវាងវៃជាញឹកញាប់ ។ នាងតែងឈ្លោះប្រកែកជាមួយសមាជិកគ្រួសារ ។ នាងមានអារម្មណ៍នៅឆ្ងាយពីព្រះវរបិតាសួគ៌ ។
-
ផ្អែកទៅលើឧទាហរណ៍ទាំងនេះ តើអ្នកនឹងសង្ខេបអំពីសារៈសំខាន់នៃការសម្រេចចិត្តប្រចាំថ្ងៃរបស់យើង និងឥទ្ធិពលរបស់ពួកគេទៅលើពន្លឺ និងសេចក្ដីពិតដែលយើងទទួលយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤០-៥៣
ព្រះអម្ចាស់ទូន្មានដល់ពួកអ្នកបម្រើទ្រង់ឲ្យរៀបចំគេហដ្ឋានឲ្យមានរបៀបរៀបរយ
សូមអញ្ជើញឲ្យសិស្សពិភាក្សាសំណួរខាងក្រោមជាមួយនឹងដៃគូពួកគេ ៖
-
តើការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយនឹងឪពុកម្ដាយអ្នក ឬសមាជិកគ្រួសារដទៃទៀត ជួយអ្នកឲ្យរីកចម្រើននៅក្នុងពន្លឺ និងសេចក្ដីពិតយ៉ាងដូចម្ដេច ?
បន្ទាប់ពីសិស្សបានពិភាក្សាអំពីសំណួរទាំងនេះ សូមអញ្ជើញពួកគេពីរបីនាក់ឲ្យចែកចាយនូវចម្លើយរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ទាំងមូល ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការទទួលខុសត្រូវដែលព្រះបានប្រទានដល់ឪពុកម្ដាយ ។
-
តើការទទួលខុសត្រូវអ្វីខ្លះ ដែលព្រះបានប្រទានដល់ឪពុកម្ដាយ ?
-
តើឪពុកម្ដាយចិញ្ចឹមបីបាច់កូនរបស់ពួកគេ « នៅក្នុងពន្លឺ និងសេចក្ដីពិត » យ៉ាងដូចម្ដេច ?
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤១-៤៨ដោយការពន្យល់ថា ព្រះអម្ចាស់បានណែនាំ ហ្រ្វែឌើរិក ជី វិលលាស៏ , ស៊ីឌនី រិកដុន និង យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ឲ្យធ្វើឲ្យល្អប្រសើរនៅក្នុងការបង្រៀនដល់កូនចៅរបស់ពួកគេអំពីពន្លឺ និងសេចក្ដីពិត ហើយរៀបចំក្រុមគ្រួសារពួកគេឲ្យមានរបៀបរៀបរយ ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤៩-៥០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការព្រមានមួយ ដែលអនុវត្តចំពោះក្រុមគ្រួសាររបស់យើង។
-
តើការព្រមានអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានឲ្យនៅក្នុងខទាំងនេះ ? ( សូមជួយសិស្សឲ្យប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖យើងត្រូវតែអធិស្ឋានជានិច្ច ហើយឧស្សាហ៍ព្យាយាម និងខ្វល់ខ្វាយអំពីគេហដ្ឋានជានិច្ច ក្រែងសាតាំងនឹងមានអំណាចលើយើង )។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « ឧស្សាហ៍ព្យាយាម និងខ្វល់ខ្វាយអំពីគេហដ្ឋាន » ?
សូមចង្អុលបង្ហាញថា ទោះបីជាការព្រមាននេះ ត្រូវបានផ្ដល់ដល់ឪពុកក្ដី ក៏វាអនុវត្តចំពោះក្រុមគ្រួសាររបស់ពួកគាត់ផងដែរ ។ សូមអញ្ជើញសិស្សឲ្យផ្ដល់យោបល់នូវវិធីទាំងឡាយ ដែលយុវវ័យអាចឧស្សាហ៍ព្យាយាម និងខ្វល់ខ្វាយអំពីគេហដ្ឋាន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយ មកពីសិស្សក្នុងថ្នាក់នៅលើក្តារខៀន ។
សូមបញ្ចប់មេរៀននេះដោយការថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលសិស្សបានរៀននៅក្នុងមេរៀននេះ ។ សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យឆ្លើយសំណួរមួយក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរ៖
-
ប្រាប់នូវបទបញ្ញត្តិមួយ ដែលអ្នកអាចគោរពតាមកាន់តែស្មោះត្រង់ ដើម្បីអ្នកអាចបង្កើនពន្លឺ និងសេចក្ដីពិត ។ តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បីកាន់តែស្មោះត្រង់នៅក្នុងការរក្សាបទបញ្ញត្តិនោះ ?
-
តើអ្នកអាចកាន់តែឧស្សាហ៍ព្យាយាម និងខ្វល់ខ្វាយអំពីគេហដ្ឋានយ៉ាងដូចម្ដេច ? សូមសរសេរគោលដៅមួយ ដែលប្រាប់ពីវិធីមួយ ដែលអ្នកនឹងព្យាយាមដើម្បីកែលម្អអំឡុងសប្ដាហ៍ក្រោយ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤០-៥០។ ការចិញ្ចឹមបីបាច់កូនចៅក្នុងពន្លឺ និង សេចក្តីពិត
គណៈប្រធានទីមួយ បានផ្ដល់នូវការប្រឹក្សាដូចខាងក្រោម ៖
« យើងអំពាវនាវដល់ឪពុកម្ដាយទាំងឡាយឲ្យដាក់កិច្ចខិតខំឲ្យបានល្អបំផុតរបស់ពួកគេទៅលើការបង្រៀន និងការបីបាច់កូនចៅរបស់ពួកគេនៅក្នុងគោលការណ៍ដំណឹងល្អ ដែលនឹងរក្សាពួកគេឲ្យនៅជិតនឹងសាសនាចក្រ ។ គេហដ្ឋានគឺជាមូលដ្ឋាននៃជីវិតសុចរិត ហើយគ្មានឧបករណ៍ណាផ្សេងអាចជំនួស ឬបំពេញនូវមុខងារដ៏សំខាន់នេះ នៅក្នុងការអនុវត្តទំនួលខុសត្រូវដែលព្រះបានប្រទានឲ្យនោះទេ ។
«យើងសូមស្នើដល់ឪពុកម្ដាយ និងកូនៗ ឲ្យផ្ដល់អាទិភាពជាចម្បងដល់រាត្រីជួបជុំក្រុមគ្រួសារ ការសិក្សាដំណឹងល្អ និងការបង្ហាញ ព្រមទាំងសកម្មភាពគ្រួសារល្អទាំងអស់ ។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការ និងសកម្មភាពសក្ដិសម និងសមរម្យដទៃទៀត អាចមាន តែវាពុំត្រូវអនុញ្ញាតឲ្យយកមកជំនួសកាតព្វកិច្ចដែលបានតែងតាំងពីព្រះថា មានតែឪពុកម្ដាយ និងក្រុមគ្រួសារប៉ុណ្ណោះ ដែលអាចធ្វើវាឲ្យគ្រប់គ្រាន់បាន » ( សារលិខិតពីគណៈប្រធានទីមួយ ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៩៩ បានដកស្រង់នៅក្នុង ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ[ ឆ្នាំ ២០១០ ] ចំណុច ១.៤.១