ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៣-១១៤


មេរៀនទី ១២២

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៣-១១៤

បុព្វកថា

បន្ទាប់​ពី​មកដល់​ក្រុង​ហ្វាវេស្ទ រដ្ឋ មិសសួរី នៅខែ មិនា ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៣ ។ នៅ​ក្នុង​វិវរណៈ​នោះ ព្រះអម្ចាស់​បាន​ឆ្លើយ​សំណួរ​នានា​អំពី​វគ្គ​ព្រះគម្ពីរ​ចេញ​មក​ពី​គម្ពីរ​អេសាយ ។ នៅ​ថ្ងៃ​ទី ១១ ខែ មេសា ឆ្នាំ​១៨៣៨ យ៉ូសែប ស៊្មីធ​បាន​ទទួល​វិវរណៈ​ដែល​មាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៤,ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ជាសមាជិក​ម្នាក់​នៃ​កូរ៉ុម​នៃ​ពួក​ដប់​ពីរនាក់​ឲ្យ​រៀបចំ​ខ្លួន​បម្រើ​បេសកកម្មមួយ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១៣

នោះព្រះអម្ចាស់​បាន​ឆ្លើយ​សំណួរ​នានា​អំពី​វគ្គ​បទគម្ពីរចេញមកពីគម្ពីរអេសាយ

សូមចាប់ផ្ដើមបង្រៀនដោយសួរសំណួរខាងក្រោមនេះ​ដល់​សិស្ស ៖

  • តើ​អ្នក​ធ្លាប់​មាន​ការលំបាក​យល់​ពីអ្វី​ដែល​អ្នក​បាន​អាន​ពី​ព្រះគម្ពីរ​ដែរ​ឬ​ទេ ?

សូម​បង្ហាញ​ថា​ការព្យាករណ៍​មួយ​ចំនួន​នៅ ក្នុង​ព្រះគម្ពីរ​រួម​មាន​និមិត្តរូប​ដែល​ពិបាក​យល់ ។ សូម​ពន្យល់​ថា​នៅ​ក្នុង ហ្វា វេស្ទ រដ្ឋ មិសសួរី បងប្អូនប្រុស​មួយ​ចំនួន​បាន​សួរ​យ៉ូសែប ស្ម៊ីធ​ឲ្យ​បញ្ជាក់​ន័យ​នៃ​វគ្គបទគម្ពីរ​នៅ​ក្នុង​ជំពូក ១១ និង ៥២ នៅ​ក្នុង​គម្ពីរ​អេសាយ ។ ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​សំណួរ​ទាំង​នោះ ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៣ ។ អ្នក​អាច​ពន្យល់​ថា នៅពេល​មរ៉ូណៃ​បាន​ជួប យ៉ូសែប ស៊្មីធ​លើក​ដំបូង នោះ​លោក​បាន​ដកស្រង់​ការព្យាករណ៏​នៅ​ក្នុង អេសាយ ១១ ។ មរ៉ូណៃ បាន ប្រាប់ យ៉ូសែប ស្ម៊ីធ ថា ការព្យាករណ៍នេះជិតនឹងបាន សម្រេចហើយ ( សូមមើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៤០) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អេសាយ ១១:១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​វត្ថុ​បួន​ដែល​បាន​រៀបរាប់​ក្នុង​ខ​នេះ ។

  • តើ​អ្នក​បាន​រកឃើញ​វត្ថុ​អ្វី​ខ្លះ ? ( សិស្ស​គួរតែ​រៀបរាប់​ថា​ជា លំពង់ ១ គល់ ១ មែក ១ និង ឬស ។ សូម​ចង្អុល​បង្ហាញ​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៣ មាន​ការពន្យល់​ពី​លំពង់ គល់ មែក និង ឬស ) ។

រូបភាព
គល់​ឈើ

សូម​ពន្យល់​ថា​ពាក្យ គល់ នៅក្នុង អេសាយ ១១:១ ត្រូវ​បាន​បកប្រែ​ពី​ភាសា​ហេព្រើរ​ដែល​សំដៅ​លើ​ដើម ឬ គល់​របស់​ឈើ—ទោះ​ជា​ឈើ​ដែល​បាន​កាត់ ឬ ដើមឈើ​ដែល​បាន​ដាំ​ក្តី ។ សូម​ឲ្យ​សិស្ស​ម្នាក់ គូរ​គល់​ឈើ​មួយ​លើ​ក្តារខៀន ហើយ​សរសេរ​ពាក្យ គល់ នៅ​ក្បែរ​រូប​នោះ ។ បន្ទាប់​មក​សូម​សិស្ស​ឲ្យ​បន្ថែម​ឬស ហើយ​សរសេរ​ជាពាក្យថា ឬស ។

  • យោង​តាម អេសាយ ១១:១តើ​អ្វី​ដែល​ចេញ​មក​ពី​គល់ឈើ ? ( លំពង់—ពាក្យ​ម្យ៉ាង​ទៀត​ថា ដើម​ដុះ​ថ្មី ) ។

សូម​ឲ្យ​សិស្ស​គូរ​ដើម​ដុះ​ថ្មី​ចេញ​ពី គល់​ហើយ​សរសេរ​ថា លំពង់ ។

សូម​ពន្យល់​ថា​វត្ថុ​ទាំង​នេះ​គឺ​ជា​និមិត្ត​រូប ។ សូម​អញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៣:១-៦ ដោយ​ស្ងាត់ស្ងៀម រកមើល​និយមន័យ​នៃ​និមិត្ត​រូប​នោះ ។

  • យោង​តាម ខ ១–២តើ​គល់​របស់អ៊ីសាយ​តំណាង​ឲ្យ​នរណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរពាក្យ ព្រះយេស៊ូវគ្រីស្ទ នៅ​លើ​ក្តារខៀន​ជាប់​នឹង​ពាក្យ គល់ ។

សូម​ពន្យល់​ថា អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​ពី​ការបកស្រាយ​មួយ​អំពី​ឬស និង លំពង់—ដែល​វត្ថុ​ទាំង​ពីរ​នេះ​តំណាង​ឲ្យ​យ៉ូសែប ស្ម៊ីធ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោម​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« តើ​យើង​និយាយ​ខុសឬ​ដែល ថា​ព្យាការី​ដែល​បាន​លើកឡើង​នៅ​ទីនេះ​គឺជា​យ៉ូសែប ស្ម៊ីធ ដែល​មាន​បព្វជិតភាព ដែល​បាន​ទទួល​កូនសោ​ទាំងឡាយ​នៃ​នគរ និង ដែល​បាន​លើក​ទង់​ដើម្បី​ប្រមូល​រាស្ដ្រ​របស់​ព្រះអម្ចាស់​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រារបស់យើង​ឬ ? ហើយ​តើ​លោក​ក៏​មិនមែន​ជា ‹ អ្នក​បម្រើ​នៅក្នុង​ព្រះហស្ត​នៃ​ព្រះគ្រីស្ទ​ដែល​ជា​ពូជពង្ស​របស់​អ៊ីសាយ​ខ្លះ និង ពូជពង្សរបស់​អេប្រាអិម​ខ្លះ ឬ ជា​វង្ស​នៃ​យ៉ូសែប​ដែល​មាន​អំណាច​ដ៏​ខ្លាំង › ទេ​ឬ​អី ? ( គ. និង ស. ១១៣:៤-៦ ) ។ អ្នក​ដែល​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការណ៍​ដ៏​ទេវភាពនោះ​នឹង​ដឹង​អំពី​អត្ថន័យ​នៃ​ការណ៍​ទាំងនេះ » ( The Millennial Messiah: The Second Coming of the Son of Man [ ឆ្នាំ ១៩៨២ ] ទំព័រ ៣៣៩-៤០ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​សរសេរ យ៉ូសែប ស៊្មីធ នៅ​លើ​ក្តារខៀន​ជាប់​នឹង​ពាក្យ ឬស​ និង លំពង់ ។

  • តើ​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ​អ្វីខ្លះ​ក្នុង​នាម​ជា « អ្នកបម្រើ​នៅ​ក្នុង​ព្រះហស្ត​នៃ​ព្រះគ្រីស្ទ ? » (គ. និង ស. ១១៣:៤) ។

  • នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣:៦, តើ​ការប្រទាន​កូនសោ​ទាំងឡាយ​នៃ​នគរ​ឲ្យ​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ​មាន​បំណង​អ្វី ? ( នៅពេល​សិស្ស​ពិភាក្សា​សំណួរ​នេះ សូម​សរសេរ​សេចក្តី​ពិត​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ យ៉ូសែប ស៊្មីធ បាន​ទទួល​កូនសោ​ទាំងឡាយ​នៃ​នគរ​សម្រាប់​ប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុង​ក្រោយ ។ អ្នក​អាច​សូម​អញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១) ។

សូម​ពន្យល់​ថា បន្ទាប់​ពី​ព្រះអម្ចាស់​បាន​បើក​សម្តែង​ចម្លើយ​ចំពោះ​សំណួរ​អំពី អេសាយ ១១, អេលីយ៉ាស ហ៊ីកប៊ី​ បាន​សួរ​សំណួរ​ដែល​ទាក់ទង​នឹង អេសាយ ៥២ ។ សូម​អញ្ជើញ​សិស្ស​ពាក់​កណ្តាល​ថ្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៣:៧–៨ ដោយ​ស្ងាត់ស្ងៀម ។ សូម​អញ្ជើញ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​ទៀតឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៣:៩-១០ ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​សិស្ស​ទាំង​ពីរ​ក្រុម​ស្វែងរក​ព្រះទ័យរបស់​ព្រះអម្ចាស់​សម្រាប់​ប្រជារាស្ត្រ​នៃ​ក្រុង​ស៊ីយ៉ូន ។

  • យោង​តាម ខ ៧–៨, តើ​យើង​គួរ ​« ពាក់ » ​អ្វី ? យោង​តាម​ ខ ៨​តើ​កម្លាំង​របស់​ក្រុង​ស៊ីយ៉ូន​នោះ​ជា​អ្វី ? ( សិស្ស​គួរតែ​បង្ហាញ​សេចក្តី​ពិត​ខាង​ក្រោម​នេះ ៖ សិទ្ធិអំណាច​បព្វជិតភាព​គឺ​ជា​កម្លាំង​នៃ​ក្រុង​ស៊ីយ៉ូន) ។

សូម​ពន្យល់​ថា ខ ៩ រួម​មាន​សំណួរ​មួយ​អំពី​ទីក្រុង​ស៊ីយ៉ូន « ដោះ​ចំណង​ពី​ក​នាង​ចេញ » ។ នៅ​ក្នុង​ខ​នេះ​ពាក្យ ចំណង សំដៅ​ទៅលើ​ឧបករណ៍​ប្រើ​ដើម្បី​ឃាត់​នរណា​ម្នាក់​ឲ្យ​នៅ​ក្នុង​សេវកភាព ។

  • យោង​តាម ខ ១០, តើ​ឃ្លា « ចំណង​ទាំងឡាយ​នៅ​ក​នាង » មាន​ន័យ​ដូចម្តេច ? »

  • តើ​វិធី​មួយ​ចំនួន​ដែល​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ជួយ​យើង​ទាំងអស់​គ្នា​ឲ្យ « ពាក់​កម្លាំង [ របស់​យើង ] មាន​អ្វី​ខ្លះ ? »

  • តើ​មាន​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ​ដើម្បី​ដោះ​ខ្លួន​យើង​ចេញ​ពី « ចំណង​ទាំងឡាយ » នោះ ? តើ​យើង​អាច​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ធ្វើ​ការណ៍​ទាំងនេះ​យ៉ាង​ដូចម្តេច ?

គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៤

ព្រះអម្ចាស់ចេញបញ្ជាដល់ ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ឲ្យ​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម

សូម​ពន្យល់​ថា​មនុស្ស​ម្នាក់​ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស​ដើម្បី​ជួយ​ទីក្រុង​ស៊ីយ៉ូន « ពាក់​កម្លាំង​របស់​នាង » នោះ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ។ សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​អាន​ការពិពណ៌នា​ខាង​ក្រោម​ឲ្យ​ឮៗ ៖

ដាវីឌ ដ័បុលយូ ប៉ាទ្ទិន បាន​ចូលរួម​សាសនាចក្រ​នៅ​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ១៨៣២ ។ លោកត្រូវបានតែងតាំងជាសាវកនៅ ឆ្នាំ ១៨៣៥ ។ លោក​គ្មាន​ការភ័យ​ខ្លាច​ក្នុង​ការការពារ​សេចក្តី​ជំនឿ និង​ព្យាការី យ៉ូសែប ស្ម៊ីធ​ឡើយ ។ ក្នុង​ការការពារ​ដល់​ពួកបរិសុទ្ធ​ប្រឆាំង​នឹង​ពួក​មនុស្ស​កំណាច​នៅ​រដ្ឋ មិសសួរី ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ត្រូវបាន​ស្គាល់​ថា​ជា « មេបញ្ជាការ​ដែល​មិនចេះ​ខ្លាច » ។ ( សូមមើល លីខុហ្គាស អេ វិលសុន Life of David W. Patten: The First Apostolic Martyr [ ឆ្នាំ ១៩០០ ] ទំព័រ ៥, ៣២, ៥២, ៦២ ) ។

សូម​ពន្យល់​ថា អែលឌើរ ប៉ាទិន បាន​សុំ​ឲ្យ​ព្យាការី​យ៉ូសែប ស្ម៊ីធ​ស្វែងរក​វិវរណៈ​ជំនួស​លោក ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៤:១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ អែលឌើរ ប៉ាទិន ធ្វើ ។

  • តើ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​អែលឌើរ ប៉ាទិន ធ្វើ​អ្វីខ្លះ ?

  • យោង​តាម ខ ១តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ត្រូវ​បាន​ហៅ​ដោយ​ព្រះអម្ចាស់​ដើម្បី​បម្រើ​បេសកកម្ម​នេះ ? ( ដប់ពីរ​នាក់ ។ ខ​នេះ​សំដៅ​លើ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ និង បេសកកម្ម​បន្ទាប់​ទៀត​របស់​ពួកគេ​ទៅ​ប្រទេស អង់គ្លេស ) ។

  • តើ​អែលឌើរ ដាវីឌ ប៉ាទិន ចេញ​បេសកកម្ម​នៅពេល​ណា ? សូមមើល​នៅ​ក្នុង​សេចក្តីផ្តើម​នៃ​កណ្ឌ ហើយ​សម្គាល់​ពី​កាលបរិច្ឆេទ​នៃ​វិវរណៈ​នេះដែល​បាន​ប្រទាន​ឲ្យ ។ តើ ដាវិឌ​មាន​ពេល​ប៉ុន្មាន​ពី​មុន​លោក​ចាកចេញ​នោះ ? ( ប្រហែល​មួយ​ឆ្នាំ ) ។

សូម​ប្រាប់​សិស្ស​ថា មាន​សោកនាកម្ម​មួយ​បាន​កើតឡើង​ក្រោម​ពី​វិវរណៈ​នេះ​ត្រូវបាន​ប្រទាន​ដល់ ដាវីឌ ប៉ាទិន ​ប្រាំមួយ​ខែ​ក្រោយ​មក ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ដំណើរ​រឿង​ខាង​ក្រោម​ឲ្យឮៗ អំពី​សង្គ្រាម​នៅ​ទន្លេ​គ្រូក ៖

នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៃ ឆ្នាំ ១៨៣៨ ជម្លោះ និង ការបៀតបៀន​នានា​បាន​កើន​ឡើង​ម្តង​ទៀត​ប្រឆាំង​នឹង​ពួក​បរិសុទ្ធ​នៅ​ក្នុង​រដ្ឋ មិសសួរី ។ នៅ​ថ្ងៃ​ទី ២៤ ខែ តុលា មនុស្ស​កំណាច​មួយ​ក្រុម​បាន​ចាប់​ជំរិត​ពួក​បរិសុទ្ធ​បី​នាក់ ហាក់​ដូច​ជា​មាន​គម្រោង​សម្លាប់​ពួកគេ​នៅ​យប់​នោះ ។ ដោយ​បាន​ឮ​ពី​រឿង​នេះ ចៅក្រម​ក្នុង​មូលដ្ឋាន​ម្នាក់​ឈ្មោះ អេលីយ៉ាស ហ៊ីកប៊ី​ ជា​សមាជិក​សាសនាចក្រ បាន​បញ្ជា​ឲ្យ​អនុសេនីយ៍​ទោ ខូលូណែល ចច អិម ហ៊ីងខ្លេ​នៃ​ពល​ទាហាន​រដ្ឋ ដែល​ជា​សមាជិក​ផងដែរ​នោះ ឲ្យ​រៀបចំ​បុរស​មួយ​ក្រុម​ដើម្បី​បំបែក​ក្រុម​មនុស្ស​កំណាច ហើយ​សង្គ្រោះ​ឈ្លើយ​សឹក ។ បុរស​ចិតសិប​ប្រាំ​នាក់​បាន​ប្រមូល​គ្នា​នៅពាក់​កណ្តាល​យប់ ដែល​មាន ដាវីឌ ដ័បុលយូ ប៉ាទិន ​ជា​មេបញ្ជាការ​របស់​ពួកគេ ។ អែលឌើរ ប៉ាទិន សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​ពួក​ជន​កំណាចភ្ញាក់ផ្អើល​ ហើយ​សង្គ្រោះ​ពួក​ឈ្លើយ​សឹក​ដោយ​ពុំ​កំចាយ​ឈាម​ឡើយ ប៉ុន្តែ​នៅពេល​ក្រុម​បុរស​នោះ​បាន​ទៅ​ដល់​ទន្លេ គ្រូក សមាជិក​នៃ​ពួក​មនុស្ស​កំណាច​ដែល​លាក់​ខ្លួន​បាន​បាញ់​កាំភ្លើង​មួយគ្រាប់ ។ ផាទ្រីក អូ បានៀន សមាជិកម្នាក់នៃទាហានពួកបរិសុទ្ធ​បាន​ដួល​ចុះ ។ មេបញ្ជាការ ប៉ាទិន​បាន​ដឹកនាំ​បុរស​១៥ នាក់​ទៀត​នៅ​ឆ្ងាយ​ពី​ក្រុម​ទាំងអស់ បាន​ឮ​សំឡេង​កាំភ្លើង ហើយ​បាននាំ​កងកម្លាំង​ទាំង​នោះ​ទៅ​តំបន់​នោះ ។ ការវាយប្រហារ​បន្ទាប់​ភ្លាមៗ​មួយ​បាន​ធ្វើ​ឡើង ហើយ​មនុស្ស​បីបួន​នាក់​បាន​រងរបួស ។ គេឌាន ខាតើរ បាន​ស្លាប់​ភ្លាមៗ ហើយ​ផាទ្រីក អូ បានៀន​ក៏​បានស្លាប់​នៅ​យប់​នោះដែរ ។ អែលឌើរ ប៉ាទិន​ក៏​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រងរបួស​ទាំង​នោះ​ដែរ ។

អែលឌើរ ប៉ាទិន​បាន​ស្លាប់​បីបួន​ម៉ោង​បន្ទាប់​ពី​ការប្រយុទ្ធ​គ្នា​នោះ ។ សេចក្តី​ជំនឿ​របស់​គាត់​នៅ​ក្នុង​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ នោះ​គឺ​ថា​គាត់​បាន​បង្ហាញ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ នូវ​ឆន្ទៈ​ដើម្បី​ស្លាប់ក្នុង​នាម​ជាទុរក្ករបុគ្គល ។ « ព្យាការី រន្ធត់​ចិត្ត​ជា​ខ្លាំង បាន​បង្ហាញ​ការសោកស្តាយ​ជា​ពន់ពេក ដែល​លោក​បាន​មាន​ប្រសាសន៍​ទៅកាន់​ដាវីឌ​ថា ‹ ដ្បិត​នៅពេល​មនុស្ស​ម្នាក់​ដែល​មាន​សេចក្តី​ជំនឿ​ដូច​ជា​អ្នក​សុំ​ព្រះអម្ចាស់​នូវ​អ្វី​មួយ នោះ​ភាគច្រើន​គាត់​នឹង​ទទួល​វា (Church History in the Fulness of Times Student Manual, ការបោះពុម្ព​លើកទី ២ [ Church Educational System manual, ២០០៣ ], ទំព័រ ២០០; ការដកស្រង់ យ៉ូសែប ស៊្មីធ នៅក្នុង Life of David W. Patten, ទំព័រ ៥៣ ) ។ ពីមុន​ពិធី​បុណ្យសព​របស់​អែលឌើរ ប៉ាទិន នៅ ហ្វា វេស នោះ​យ៉ូសែប ស្ម៊ីធ បាន​ចង្អុល​ទៅ​សព​របស់​អែលឌើរ ប៉ាទិន ហើយ​មាន​ប្រសាសន៍​ថា « នេះ​គឺ​ជា​បុរស​ម្នាក់​ដែល​បាន​ធ្វើ​ដូច​អ្វី​ដែល​គាត់​បាន​និយាយ—គាត់​បាន​លះបង់​ជីវិត​ខ្លួន​ដើម្បី​មិត្តភក្តិ​របស់​គាត់ » ( នៅក្នុង History of the Church ៣:១៧៥ ) ។

សូម​ចង្អុល​បង្ហាញ​ថា នៅ​ពេល​អែលឌើរ ប៉ាទិន បាន​ស្លាប់ នោះ​គាត់​កំពុង​តែ​រៀបចំ​ខ្លួន​តាមរយៈ​ភាពស្មោះត្រង់​របស់​គាត់​ដើម្បី​បម្រើ​បេសកកម្ម ។ សូម​ឲ្យ​សិស្ស​ចាប់ដៃ​គូ​ហើយ​ពិភាក្សា​សំណួរ​ខាង​ក្រោម ៖

  • តើ​អ្នក​គិត​ថា ការបញ្ជា​របស់​ព្រះអម្ចាស់​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​បេសកកម្ម​បាន​ជះឥទ្ធិពល​ដល់​អែលឌើរ ប៉ាទិន​យ៉ាងដូចម្តេច ? តើ​ការបញ្ជា​នេះ​អាច​ក្លាយ​ជា​ពរជ័យ​មួយ​ដល់​អែលឌើរ ប៉ាទិន យ៉ាង​ដូចម្តេច ទោះបី​ជា​គាត់​ពុំ​ធ្លាប់​បាន​បំពេញ​បេសកកម្ម ដូច​ដែល​គាត់​រំពឹង​នឹង​ធ្វើ​នោះក្តី ?

  • តើ​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀន​ពី​ការណ៍​នេះ ? ( សិស្ស​អាច​ចែកចាយ​ការយល់ដឹង និង សេចក្តីពិត​មួយ​ចំនួន​ផ្សេងៗ​ពី​គ្នា រួមមាន​គោលការណ៍​ខាង​ក្រោម ៖ បើសិន​យើង​ស្តាប់​តាម​ការណែនាំ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រូវបាន​រៀបចំ​ខ្លួន​សម្រាប់​អ្វី​ដែល​ទ្រង់​បាន​រៀប​ផែនការ​សម្រាប់​យើង) ។

  • តើ​អ្នកធ្លាប់បាន​ធ្វើ​តាម​ការទូន្មាន​របស់​ព្រះអម្ចាស់ ហើយ​បាន​ឃើញ​ថា​វា​បាន​ធ្វើ​ឲ្យ​អ្នក​រៀបចំ​ខ្លួន​សម្រាប់​អ្វី​មួយ​ដែល​អ្នក​មិន​បាន​រំពឹង​ទុក​នៅពេល​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៤:២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា នឹង​កើត​ឡើង​នៅពេល​មនុស្ស​មិន​បាន​បំពេញ​ការហៅបម្រើ​របស់​ខ្លួន ។ ( អ្នក​អាច​ពន្យល់​ថា​នៅ​ក្នុង​ខ​គម្ពីរ​នេះ​ពាក្យ​ថា គណៈប៊ីស្សព សំដៅ​ទៅលើ​ទំនួលខុសត្រូវ​របស់​មនុស្ស​ម្នាក់ ពុំ​មែន​សំដៅ​លើ​ប៊ីស្សព និង ទីប្រឹក្សា​របស់​គាត់ទេ ។ សូមមើល ទំនុកតម្កើង ១០៩:៨; កិច្ចការ ១:២០) ។

  • តើ​យើង​អាច​រៀន​អ្វី​មកពី ខ ២ អំពី​អ្វី​ដែល​នឹង​កើតឡើង​បើសិនជា​យើង​មិន​បាន​ស្មោះត្រង់​នៅ​ក្នុង​ការហៅ​បម្រើ​យើងនោះ ? ( មនុស្សម្នាក់ទៀតនឹងត្រូវបានហៅដើម្បីបំពេញទំនួល​ខុសត្រូវ​របស់​យើង ) ។

សូមពន្យល់ថា នៅពេលអែលឌើរ ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ​ដេក​ស្លាប់​លើ​គ្រែ​របស់​ខ្លួន នោះ​លោក​បាន​និយាយ​ពី​បងប្អូន​ពួកបរិសុទ្ធ​របស់​លោក​មួយ​ចំនួន រួម​មាន​ទាំង​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ដែល​ពុំ​មាន​ចិត្ត​ស្មោះត្រង់ ។ លោក​បាន​បន្លឺ​ឡើង​ថា « ឱ បើសិន​ពួកគេ​នៅ​ក្នុង​សភាព​ដូច​ជា​ខ្ញុំ​នេះ ! ដ្បិត​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ ខ្ញុំ​បាន​បញ្ចប់​កិច្ចការ​របស់​ខ្ញុំ ហេតុដូច្នេះហើយនឹងមាន​មកុដ​មួយ​សម្រាប់​ខ្ញុំ ដែល​ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏​សុចរិត​នឹង​ប្រទាន​ដល់​ខ្ញុំ » ។ គាត់​បាន​និយាយ​ទៅកាន់​ភរិយា​គាត់​ថា « ទោះ​ជា​អូន​ធ្វើ​អ្វី​ក៏ដោយ តែ​សូម​កុំ​បោះបង់​ចោល​សេចក្ដី​ជំនឿ​ឡើយ » ( សេចក្ដី​សម្រង់ Heber C. Kimball, នៅក្នុង Life of David W. Patten,ទំព័រ ៦៩ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ពី​ភាព​សំខាន់​នៃ​ការជ្រើសរើស​ក្នុង​ពេល​ឥឡូវ​នេះ​ដើម្បី​ស្មោះត្រង់ សូម​ឲ្យ​ពួកគេ​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថា្នក់ ឬ សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ខ្លួន​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​ធ្វើ​តាម​ព្រះឱវាទ​របស់​ព្រះអម្ចាស់ ហើយ​បំពេញ​ការរំពឹង​ទុក​នានា​ដែល​ទ្រង់​មាន​ចំពោះ​ពួកគេ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៣:១-៦ ។ ការបកស្រាយ​អំពី​និមិត្តរូប​នៅ​ក្នុង​បទគម្ពីរ

និមិត្តរូប​នៅ​ក្នុង​ព្រះគម្ពីរ​អាច​មានន័យ​ច្រើន​យ៉ាង ។ ឧទាហរណ៍ ការបកស្រាយ​ដ៏​បំផុស​គំនិត​នៃ អេសាយ ១១:១, ១០ ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣:១–៦ បង្ហាញ​ពី​ការបំពេញ​នៃ​ការព្យាករណ៍​ថ្ងៃ​ចុងក្រោយ ( សូមមើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៤០) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អេសាយ ១១:១, ១០ ក៏​អាច​ត្រូវបាន​បកស្រាយ​ត្រឹមត្រូវ​បែប​នេះ​ផងដែរ ៖ គល់ និង ឬស​របស់​អ៊ីសាយ​អាច​តំណាង​ឲ្យ​ពូជពង្ស​របស់​ដាវីឌ ហើយ​លំពង់ និង មែក​អាច​សំដៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៤:២ ។ « មាន​មនុស្ស​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ណា ដែល​មិន​ទទួល​ស្គាល់​ព្រះនាម​របស់​យើង »

នៅ​ក្នុង​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៤ព្រះអម្ចាស់ បាន​មាន​ព្រះបន្ទូល​អំពី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​នឹង​បដិសេធ​ព្រះនាម​របស់​ទ្រង់ ។ ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​អូលីវើរ ខៅឌើរី ដែល​បាន​ក្បត់​សាសនា ហើយ​ត្រូវ​បាន​កាត់កាលចេញ​នៅ​ក្នុង​ឆ្នាំ ១៨៣៨ នៅ​ហ្វា វេស រដ្ឋ មិសសួរី ។ ដោយសារ​អូលីវើរ ខៅឌើរី បាន​ក្លាយ​ជា​សាវក នោះ​ការក្បត់​សាសនា​របស់​គាត់​បាន​បង្ហាញ​ថា​គាត់​បាន​បោះបង់​ការហៅ​ដ៏​ខ្ពស់ និង បរិសុទ្ធ​របស់​ខ្លួន ហើយ​ពុំ​មែន​ជា​សាក្សី​ពិសេស​នៃ​ព្រះនាម​របស់​ព្រះគ្រីស្ទ​ទៀត​ឡើយ ។ ក្រោយមក​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​មាន​ប្រសាសន៍​អំពី​អូលីវើរ ខៅឌើរី​ថា​ជា​គំរូ​មួយ​នៃ​អស់​អ្នក​ដែល​បាន​ធ្លាក់​ចេញ​ពី​ភាព​ខ្ជាប់ខ្ជួន​នៅ​ក្នុង​សេចក្តី​ជំនឿ ៖

រូបភាព
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

« បើសិន​ប្រធាន​សាសនាចក្រ ឬ ទីប្រឹក្សា​របស់​លោក​មួយ​ណា​ក៏​ដោយ ឬ សាវក ឬ នរណា​ម្នាក់​ផ្សេង​ទៀត​មាន​អារម្មណ៍​ក្នុង​ចិត្ត​ខ្លួន​ថា​ព្រះ​មិន​អាច​ធ្វើ​ការ​នានា​ដោយ​គ្មាន​ខ្លួន ហើយ​ថា​ខ្លួន​គាត់​សំខាន់​ដើម្បី​ឲ្យ​កិច្ចការ​របស់ព្រះអម្ចាស់​បាន​សម្រេច នោះគាត់ឈរ​នៅលើដីដែលរអិល​ហើយ ។ ខ្ញុំ​បាន​ឮ​យ៉ូសែប ស្ម៊ីធ និយាយ​ថា អូលីវើរ ខៅឌើរី ដែល​ជា​សាវក​ទីពីរ​នៅ​ក្នុង​សាសនាចក្រ បាន​និយាយ​មក​លោក​ថា ‹ បើសិន​ខ្ញុំ​ចាកចេញ​ពី​សាសនាចក្រ​នេះ នោះ​វា​នឹង​ដួល​រលំ​ហើយ › ។

« យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ‹ អូលីវើរ សូម​អ្នក​សាកល្បង​ធ្វើ​វា​ចុះ › ។ អូលីវើរ បាន​សាកល្បង​ធ្វើ​វា​មែន ។ គាត់​បាន​ដួល​រលំ ប៉ុន្តែ​នគរ​របស់​ព្រះ​មិន​ដួល​រលំ​ឡើយ ។ ខ្ញុំ​បាន​ស្គាល់​សាវក​ផ្សេង​ទៀត​នៅ​ក្នុង​ជំនាន់ និង សម័យ​របស់​ខ្ញុំ​ដែល​បាន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​មិន​អាច​ធ្វើ​កិច្ចការ​នានា​ឡើយ​បើ​គ្មាន​ពួកគេ​នោះ ប៉ុន្តែ​ព្រះអម្ចាស់​បាន​បន្ត​កិច្ចការ​របស់​ទ្រង់​ទៅ​មុខ​ដោយ​គ្មាន​ពួកគេ​ឡើយ ។

« ខ្ញុំ​បាន​ឃើញ អូលីវើរ ខៅឌើរី នៅពេល​ដែល​ផែនដី​ហាក់​បី​ដូច​ជា​ញាប់ញ័រ​នៅ​ក្រោម​ជើង​របស់​គាត់ ។ ខ្ញុំ​ពុំ​ធ្លាប់​ឮ​មនុស្ស​ណា​ម្នាក់​ថ្លែង​ទីបន្ទាល់​មួយ​ដ៏​រឹងមាំ​ជាង​គាត់​ឡើយ ពេល​គាត់​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​នោះ ។ ប៉ុន្តែ​នៅពេល​ដែល​គាត់​បាន​ចាកចេញ​ពី​នគរ​របស់​ព្រះ នោះ​ជា​ពេល​ដែល​អំណាចរបស់​គាត់​បាន​ធ្លាក់​ចុះ ។… អំណាច​របស់​គាត់​ត្រូវបាន​កាត់ផ្តាច់ គឺ​ដូច​ជា​សាំសុន​នៅលើ​ភ្លៅ​របស់​ដេលីឡា​អញ្ចឹង​ដែរ ។ គាត់​បាន​បាត់បង់​អំណាច និង ទីបន្ទាល់ ដែល​គាត់​ធ្លាប់​បាន​រីករាយ ហើយ​គាត់​ពុំ​ទទួល​បាន​វិញ​នូវ​ភាពពោរពេញ​របស់​វា​ម្តង​ទៀត​ឡើយ​ខណៈ​នៅ​ក្នុង​សាច់​ឈាម ទោះបី​ជា​គាត់​បានស្លាប់ក្នុងនាមជា [ សមាជិក​នៃ ] សាសនាចក្រក្តី » (Teachings of Presidents of the Church: Wilford Woodruffឆ្នាំ ២០០៤ ], ទំព័រ ១០៤–៥