ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៦ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:១–១០; ១២២


មេរៀនទី ១២៦

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:១–១០; ១២២

បុព្វកថា

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១-១២៣ មាន​សំបុត្រ​ដែល​បាន​ជ្រើសរើស​ឬ សំបុត្រ​មក​ពី​ព្យាការី​យ៉ូសែប ស្ម៊ីធ​ទៅ​កាន់​សាសនាចក្រ កាលបរិច្ឆេទចុះ​ថ្ងៃ​ទី ២០ ខែ មិនា ឆ្នាំ ១៨៣៩ ។ យ៉ូសែប ស្ម៊ីធ បាន​សរសេរ​សំបុត្រ​មួយ​ខណៈ​ដែល​លោក និង ដៃគូ​ពីរបី​នាក់​ទៀត​កំពុង​ជាប់​នៅក្នុង​គុក​លីប៊ើធី ។ នៅក្នុង​សំបុត្រនេះ ព្យាការី​បញ្ចូល​ការអធិស្ឋានខ្លះៗ​របស់​លោក ដោយ​បាន​សុំ​ព្រះអម្ចាស់​ឲ្យ​ប្រទាន​ពរ​ដល់​លោក និង ដៃគូ​ផ្សេងៗ​របស់​លោក និង ពួកបរិសុទ្ធ​ទាំងអស់​ដែល​រងទុក្ខ ដោយសារ​ទង្វើ​របស់​មារសត្រូវ​របស់​ខ្លួន ។ លោក​ក៏​បាន​បញ្ចូល​ចម្លើយ​ដែល​លោក​បាន​ទទួល​ទៅ ក្នុង​ការអធិស្ឋាន​ទាំង​នោះ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១-៦

យ៉ូសែប ស៊្មីធ អធិស្ឋាន​សម្រាប់​ពួកបរិសុទ្ធ​ដែល​រងទុក្ខ

សូម​អញ្ជើញ​សិស្ស​ឲ្យស្រមៃ​ថា មាន​មិត្ត​ម្នាក់ ឬមនុស្ស​ជាទី​ស្រឡាញ់​កំពុង​ឆ្លងកាត់​បទពិសោធន៍​លំបាក​មួយ ។ នាង​បង្ហាញ​អ្នក​ថា នាង​ពុំ​យល់​ពី​មូលហេតុ​ដែល​នាង​កំពុង​រងទុក្ខ​បែប​នោះឡើយ ហើយ​ថា​នាង​មាន​អារម្មណ៍​ថា​ព្រះ​ហាក់បី​ដូចជា​បោះបង់​នាង​ចោល ។

  • តើ​អ្នក​នឹង​ប្រាប់​អ្វី​ខ្លះ​ដល់​មិត្ត​របស់​អ្នក ? តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​បើសិន​អ្នក​ជា​ម្នាក់​ដែល​ជួប​បទពិសោធន៍​នៃ​ការរងទុក្ខ​ទាំងនេះ ?

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​ទូន្មាន និង លួងលោម​ព្យាការី​យ៉ូសែប ស្ម៊ីធ អំឡុង​ពេល​នៃ​បទពិសោធន៍​ដ៏​លំបាក​បំផុតមួយ ។ សូម​លើកទឹកចិត្ត​សិស្ស ឲ្យ​ស្វែងរក​របៀប​នានា​ដែល​ព្រះបន្ទូលនៃ​ព្រះឱវាទ និង ការលួងលោម​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:-១២៣ អាច​ជួយ​ពួកគេ​ឆ្លងកាត់​ការសាកល្បង​របស់​ខ្លួន​ផ្ទាល់ ។

សូម​ពន្យល់​ថា​នៅថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ ១៨៣៨ ចច ហ៊ីងខ្លេ ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ និង ជា​វរសេនីយឯក​ម្នាក់​នៅ​ក្នុង​ជួរជីវពល ​រដ្ឋ មិសសួរី បាន​ក្បត់​នឹង​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ហ៊ីងខ្លេ បាន​ប្រាប់​យ៉ូសែប ស្ម៊ីធ​ថា​សមាជិក​នៃ​ជួរជីវពល​រដ្ឋ មិសសួរី ដែល​បាន​វាយ​ប្រហារ​ពួកបរិសុទ្ធ​នៅ ហ្វា វេស រដ្ឋ មិសសួរី ចង់​ជួប​លោក​សាកសួរ​ដើម្បីរក​ដំណោះស្រាយ​ចំពោះភាពមិនចុះសម្រុង​គ្នា​ដោយ​សន្តិភាព ។ នៅពេល​យ៉ូសែប និង អ្នក​ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត បាន​មក​ដល់​សម្រាប់​ការសាកសួរ នោះ​ពួកជីវពល​បាន​ចាប់ដោយ​ចោទ​ពួកគេ​ថាជា​ទណ្ឌិត​សង្គ្រាម ។ ដោយសារនៅខែបន្ទាប់មក យ៉ូសែប ស៊្មីធ និង អ្នក​ពាក់ព័ន្ធ​នឹង​លោក​ត្រូវបាន​ធ្វើបាប និង ជេរស្តី នៅពេល​សត្រូវ​របស់​ពួក​លោក​បាន​ដាក់​ពួកលោក​ក្នុង​គុក​នៅ ​អ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី និង រិចម៉ុន រដ្ឋ មិសសួរី ។ ខណៈ​កំពុង​រង់ចាំ​ការសាកល្បង​នេះ ដែល​ផ្តោត​លើ​ការចោទប្រកាន់​ខុសឆ្គង និង ធ្វើឡើង​ដោយ​គ្មាន​ដំណើរការ​ត្រឹមត្រូវ នោះ​យ៉ូសែប ស្ម៊ីធ និង អ្នក​ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​ត្រូវបាន​ប្តូរ​ឲ្យ​ទៅ​នៅ​ក្នុង​គុក​មួយ​នៅ​លីប៊ើធី រដ្ឋ មិសសួរី នៅថ្ងែ​ទី ១ ខែ ធ្នូ ។

អំឡុង​ពេល​បួន​ខែ​ក្រោយ​មក​បងប្រុសរបស់ព្យាការី ហៃរុម អាឡិចសាន់ឌើរ ម៉ាករ៉េ ឡៃម៉ាន វ៉ៃត និង កាលីប បាលវីន ត្រូវបាន​ជាប់​នៅក្នុង​គុក​ងងឹត​ជាន់​ក្រោម​នៃ​គុក លីប៊ើធី អំឡុង​ពេល​រដូវ​រងា​ដែល​ត្រជាក់​ដ៏​ល្វីងជូរចត់ ។ ស៊ីឌនី រិកដុន ក៏​បាន​នៅជាមួយ​ពួកគេ​មួយរយៈ​ដែល ប៉ុន្តែ​ចៅក្រម​បាន​អនុញ្ញាត​ឲ្យ​គាត់​រួច​ទោស​នៅ​ចុង​ខែ មករា ឆ្នាំ ១៨៣៩ ។ ដោយ​ខ្លាច​ការគំរាមកំហែង​ពី​ពួក​ខ្លាំងសត្រូវ​បងប្រុស រិកដុន ពុំបាន​ចេញ​ពី​គុក​ឡើយ​រហូត​ដល់​ដើម​ខែ កុម្ភៈ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ដឹង​ពី​ពី​ស្ថានភាព​ឃោរឃៅ​ដែល​ព្យាការី និង មិត្តភក្ដិ​របស់​លោក​បាន​ជួប ខណៈ​នៅក្នុង​គុក​លីប៊ើធី នោះ​អ្នក​អាច​ប្រើ​ស្កត់ ឬ អ្វី​ផ្សេង​ទៀត​ដើម្បី​គូស​ផ្ទៃ​កម្រាល​ឥដ្ឋឲ្យ​មាន​រាង​បួនជ្រុង​ដែល​មាន​ទំហំ ៤.៣ គុណ ៤.៣ ម៉ែត្រ ។ សូម​ពន្យល់​ថា​នេះ​គឺ​ជា​ទំហំ​ប្រហាក់ប្រហែល​នឹង​កម្រាល​នៃ​គុក​នោះ ។ ដំបូល​គុក​មាន​កំពស់​ប្រហែល ១.៨ ម៉ែត្រ និង ២ ម៉ែត្រ ។

អ្នក​ក៏​អាច​ឲ្យ​យោបល់​ដល់​សិស្ស​មើល​រូបភាព​នៃ​គុក លីប៊ើធី​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេផងដែរ ( សូមមើល​រូបថត​ប្រវត្តិសាស្ត្រ​សាសនាចក្រ រូបថត​ទី ១២ « គុក លីប៊ើធី ») ។ សូម​អញ្ជើញ​សិស្សឲ្យស្រមៃ​ថា​តើ​វា​មាន​សភាព​បែប​ណា ដែល​នៅ​ជាប់​ក្នុង​គុក​ដ៏​តូច​បែប​នោះ​ជាមួយ​មនុស្ស​៤ ឬ ៥ នាក់​ទៀត​អស់​រយៈពេល​៤ខែ​នារដូវ​រងា​នោះ ។ របាំង​បង្អួច​ពីរ​តូច​ផ្តល់​ពន្លឺ​តិចៗ ហើយ​នៅ​ខាង​ក្រៅ​បង្អូច​ទាំងនេះ មនុស្ស​នានា​បាន​សើច​ចំអក និង ជេរស្តី​ទណ្ឌិត ។ ទណ្ឌិត​ដេក​លើ​ចំបើងដ៏កខ្វក់​លើ​កម្រាល​នោះ ។ ការផ្តល់​ឲ្យដ៏ស្តួចស្តើង​របស់​ពួកលោក​រួមមាន​ធុង​មួយ​សម្រាប់​ដាក់​លាមក ។ មានពេល​ខ្លះ យ៉ូសែប​គ្មានសូម្បី​តែ​ភួយ​មួយ ដែលវា​គ្រាន់​តែ​ទុកឲ្យទណ្ឌិតដណ្តប់​ការពារ​ពីអាកាសធាតុដ៏សែនត្រជាក់ប៉ុណ្ណោះ ។ ម្តងម្កាល​អាហារមានជាតិ​ពុល ហើយ​នៅពេល​ខ្លះ​វា​គួរឲ្យ​ខ្ពើមណាស់ ដែល​ពួកលោក​គ្រាន់តែបរិភោគ​ដើម្បី​កុំ​ឲ្យឃ្លាន​ប៉ុណ្ណោះ ។ ពួកលោក​កម្រ​មាន​អ្នក​មកសួរសុខទុក្ខណាស់ ហើយ​មាន​ការឈឺចាប់​ជាខ្លាំង​ដោយ​បាន​ឮ​ការរងទុក្ខ​របស់​ពួក​បរិសុទ្ធ​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​រដ្ឋ មិសសួរី​នៅពាក់កណ្តាល​នៃ​រដូវ​រងារ​នោះ ។

  • តើ​អារម្មណ៍ ឬ គំនិត​អ្វី​ខ្លះ​ដែល​អ្នក​អាច​មាន បើសិនជា​អ្នក​បាន​នៅ​ក្នុង​ស្ថានភាព​ដូច​យ៉ូសែប​នោះ ?

សូម​ពន្យល់​ថា គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១-១២៣ រួមមាន​នូវ​សំបុត្រ​មួយ​ដែល​បាន​ជ្រើសរើស​មក​ពី​ព្យាការី ទៅកាន់ពួក​បរិសុទ្ធ​ដែល​លោកបាន​សរសេរ​នៅជិត​ចុងបញ្ចប់​នៃ​ការជាប់ឃុំឃាំង​របស់​លោក​នៅគុក​លីប៊ើធី ។ សំបុត្រ​នោះ​រួមមាន​ការអធិស្ឋាន​មួយ​ចំនួន​របស់​យ៉ូសែប​ទូល​អង្វរ​ដល់​ព្រះអម្ចាស់ ។

សូម​អញ្ជើញ​សិស្ស​ពីរបីឲ្យ​នាក់​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:១-៦ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​សំណួរ និង ការទូលអង្វរ​ដែល​ព្យាការី​បាន​បង្ហាញ​ដល់​ព្រះអម្ចាស់ ។ ( ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ ខ ១ និង , អ្នក​អាច​ពន្យល់​ថា ពន្លា​គឺ​ជា​អគារ​មួយ ឬ សំណង់​មួយ​ផ្សេង​ទៀត​ដែល​ផ្តល់​ជាទីជម្រក ) ។

  • តើ​សំណួរ និង ការទូលអង្វរ​អ្វីខ្លះ​ដែល​អ្នក​បានរក​ឃើញ ? តើ​មាន​អ្វី​ខ្លះ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នកមានភាព​អស្ចារ្យ​ពី​ខគម្ពីរ​ទាំងនេះ ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៧–១០; ១២២

ព្រះអម្ចាស់​លួងលោម​ព្យាការី យ៉ូសែប ស៊្មីធ

សូម​ពន្យល់​ថា​ចម្លើយ​មួយ​ចំនួន​របស់​ព្រះអម្ចាស់​ទៅ​នឹង​ការអធិស្ឋាន​របស់​យ៉ូសែប ស្ម៊ីធ​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧–២៥ និង ១២២:១–៩ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៧-១០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​គោលការណ៍​នានា​ដែល​បាន​ជួយ យ៉ូសែប ស៊្មីធ និង ដៃគូ​របស់​លោក​អំឡុង​ពេល​ពួកគេ​នៅ​ក្នុង​គុក​លីប៊ើធី ។ សូម​អញ្ជើញ​សិស្សឲ្យ​សរសេរ​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​ពួកគេ​រៀន​ពី​ខគម្ពីរ​ទាំងនេះ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

ក្រោយពី​ទុក​ពេល​ឲ្យគ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​គោលលទ្ធិ និង គោលការណ៍​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ នៅលើ​ក្ដារខៀន ។ គោលការណ៍​ខាង​ក្រោម​នេះ​គឺ​ជា​គោលការណ៍​បី​ដែល​ពួកគេ​អាច​រក​ឃើញ ៖

នៅពេល​យើង​អំពាវនាវ​ទៅ​កាន់ទ្រង់​នៅក្នុង​គ្រា​នៃ​សេចក្តីវេទនា និង ការឈឺចាប់ នោះ​យើង​អាច​ទទួល​ក្ដី​សុខសាន្ដ​របស់​ទ្រង់ ។

បើសិន​យើង​តស៊ូ​នឹង​ការសាកល្បង​បាន​ប្រសើរ​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ នោះ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើង​នាពេល​នេះ និង​នៅក្នុង​ពេល​ដ៏​អស់កល្ប ។

នៅពេល​នៃ​ការសាកល្បង នោះ​យើង​អាច​រកឃើញ​ការលួងលោម​ និងការគាំទ្រ​ពីសំណាក់​មិត្តភក្តិ​ដ៏​ពិតទាំងឡាយ ។

សូម​ចែក​សិស្ស​ជា​គូៗ ហើយ​សូម​អញ្ជើញ​ពួកគេឲ្យ​ពិភាក្សា​ពី​សំណួរ​ខាងក្រោម ។ សូម​សួរមួយសំណួរ​ម្តងៗ ដោយ​ទុក​ពេល​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា ។

  • តើ​ការស៊ូទ្រាំ​នឹងការសាកល្បង​ខុស​គ្នា​នឹង​ការស៊ូទ្រាំ​ការសាកល្បង​ដោយ​អំណត់ដូចម្តេច​ខ្លះ ?

  • តើ​អ្នក​ស្គាល់​នរណា​ម្នាក់ដែល​ជា​គំរូ​នៃ​ការស៊ូទ្រាំ​នឹងការសាកល្បង​ដោយ​អំណត់​ដែរឬទេ ?

បន្ទាប់មក សូម​លើកទឹកចិត្ត​សិស្ស​ពីរបីនាក់ឲ្យ​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​ពី​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា​ជាមួយ​ដៃគូ​របស់​ខ្លួន ។

  • ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា សេចក្តី​ទំនាស់ និង សេចក្តីវេទនា​របស់​យ៉ូសែប​ស្ម៊ីធ គឺ « គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ » (គ. និង ស. ១២១:៧) ។ តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាងដូចម្តេចខ្លះ ? តើ​ទស្សនវិស័យ​នេះ​អាច​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​ការសាកល្បង​របស់​យើង​ដោយអំណត់​យ៉ាង​ដូចម្តេច​ទៅ ?

សូម​ទុក​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​បាន​ទទួល​ភាពសុខសាន្ត​របស់​ព្រះអង្គសង្គ្រោះ​អំឡុង​ពេល​នៃ​ការលំបាក ។

សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើក្ដារខៀន ៖ តើ​នរណា​នឹង​ស្វែងរក​ការទូន្មាន និង ពរជ័យ​តាមរយៈព្យាការី​យ៉ូសែប ស្ម៊ីធ ?

សូម​អញ្ជើញ​សិស្សឲ្យ​អាន​រកមើល​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅពេល​ពួកគេ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:១-៤ ដោយ​ស្ងៀមស្ងាត់ ។ ក្រោយ​ពី​ទុកពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ពួកគេឲ្យ​ពិចារណា​ថា​តើ ខ ២–៣ ពិពណ៌នា​ពី​ចម្លើយ​នោះ​ឬ​អត់ ។

  • តើ​យើង​បន្ត​ទទួល​ការទូន្មាន​ពី យ៉ូសែប ស្ម៊ីធ​តាម​របៀប​ណា​ខ្លះ ? តើ​យើង​ទទួល​សិទ្ធិ​អំណាច និង ពរជ័យតាមរយៈលោក​ដោយរបៀប​ណា​ខ្លះ ?

  • តើ​ការសន្យា​អ្វីខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យ៉ូសែប ស្ម៊ីធ ?

សូម​អញ្ជើញ​សិស្ស​បី​នាក់ឲ្យ​ឆ្លាស់វេន​គ្នា​អាន​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:៥-៧ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​គោលការណ៍​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​យ៉ូសែប ស្ម៊ីធ អំពី​ការលំបាក​ដែល​លោក និង មនុស្ស​ដទៃ​ទៀត​កំពុង​ជួបប្រទះ ។

  • យោង​តាម​ ខ ៧, តើ​លទ្ធផល​វិជ្ជមាន​អ្វី​ខ្លះ​ដែល​បាន​ទទួល​មក​ពី​សេចក្តីវេទនា និង ការឈឺចាប់ ? ( នៅពេល​សិស្ស​ឆ្លើយ​សំណួរ​នេះ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅ​លើ​ក្តារ​ខៀន ៖ ការឈឺចាប់​អាច​ផ្តល់​ជា​បទពិសោធន៍ និងជា​សេចក្តី​ល្អសម្រាប់​យើង) ។

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​ពី​របៀប​ដែល​ការឈឺចាប់​អាចកើត​មាន​សម្រាប់ជា​សេចក្តី​ល្អ​សម្រាប់​យើង ។

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ឯកោ នៅ​ពេល​សេចក្ដី​ទំនាស់​ចូល​មក​ក្នុង​ជីវិត​អ្នក ។ អ្នក​គ្រវី​ក្បាល ហើយ​នឹក​ឆ្ងល់​ថា ‹ ហេតុអ្វី​ជា​រូប​ខ្ញុំ › ?

« ប៉ុន្តែ​នៅ​ទី​បំផុត​ទុក្ខព្រួយ​នេះ​នឹង​កើត​មាន​ចំពោះ​យើង​ម្នាក់ៗ ។ នៅ​ពេល​ខុសៗគ្នា មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ជួប​នឹង​ទុក្ខព្រួយ ។ គ្មាននរណាម្នាក់ចៀសផុតឡើយ » ។…

« ការ​រៀន​ស៊ូទ្រាំ​ក្នុងគ្រា​នៃ​ការ​ខកចិត្ត ការ​រងទុក្ខ និង​សោកសៅ គឺ​ជា​ផ្នែក​នៃ​ការ​បំពាក់បំប៉ន​ការងារ​របស់​យើង ។ ​ជា​ញឹកញាប់ បទពិសោធន៍​ទាំងនេះហាក់​បីដូច​ជា​ពិបាក​ទ្រាំទ្រ តែវាក៏​ជា​ប្រភេទ​នៃ​បទពិសោធន៍​ជាក់លាក់ ដែល​ពង្រីក​ការ​យល់ដឹង​របស់​យើង ស្ថាបនា​ចរិក​លក្ខណៈ​របស់​យើង ហើយ​បង្កើន​សេចក្ដីមេត្តា​របស់​យើង​ចំពោះ​អ្នក​ដទៃ » (Come What May, and Love It »EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៧ ) ។

  • តើ​អែលឌើរ វ៉ឺតលីន បាន​មាន​ប្រសាសន៍​អំពី​បទពិសោធន៍​លំបាក​របស់​យើង​អាចជួយយើងអ្វីខ្លះ ?

សូម​អញ្ជើញ​សិស្សឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ អំពី​របៀបដែល​ការសាកល្បង​បាន​ផ្តល់​បទពិសោធន៍ និង​សម្រាប់ជា​សេចក្តី​ល្អដល់ពួកគេ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ អ្នក​អាច​សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​មក​មុខ​ក្ដារខៀន ហើយ​ធ្វើ​ជា​អ្នក​សរសេរ ។ សូម​ឲ្យ​គាត់​គូស​បន្ទាត់​ផ្តេក​មួយ ប្រហែល​មួយ​ភាគ​បី​ពី​ផ្នែក​ខាង​ក្រោម​នៃ​ក្តារខៀន ។ បន្ទាប់​មក​សូម​ឲ្យ​សិស្ស​សរសេរអំ​ពី​ស្ថានភាព​ឧបសគ្គ​នានាដែល​មនុស្ស​ជួបប្រទះ ។ សូម​ឲ្យ​អ្នក​សរសេរ​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ខាង​លើ​បន្ទាត់​នោះ ។

បន្ទាប់ពី​សិស្ស​មាន​ពេល​ធ្វើ​បញ្ជី​នោះ​គ្រប់គ្រាន់​ហើយ សូម​សួរ​ពួកគេ​បើសិន​ពួកគេ​ធ្លាប់​ឮ​នរណា​ម្នាក់​និយាយ​ថា « គ្មាន​នរណា​ម្នាក់​យល់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លង​កាត់នោះទេ » ។ សូម​អញ្ជើញ​ពួកគេឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:៨ ដោយ​ស្ងៀមស្ងាត់ រកមើល​អ្វី​ដែល​ព្រះអម្ចាស់ អាច​មាន​បន្ទូល​ឆ្លើយ​តបចំពោះ​សេចក្តីអធិប្បាយនេះ ។ នៅពេល​ពួកគេ​រាយការណ៍​ពី​ចម្លើយ​របស់​ខ្លួន សូម​ឲ្យ​អ្នក​សរសេរ​សរសេរ​ពាក្យ ព្រះយេស៊ូវគ្រីស្ទ នៅក្រោម​បន្ទាត់​នៅ​លើ​ក្តារខៀន ។

  • តើ​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ « បាន​ចុះ​ទាប​ជាង​ការណ៍​ទាំង​នោះ​ទៅ​ទៀត » វា​មាន​ន័យ​យ៉ាង​ណា ? ( ពីមុន​សិស្ស​ឆ្លើយ​សំណួរ​នេះ អ្នក​អាច​ឲ្យ​ពួកគេ​អាន នីហ្វៃទី ២ ៩:២០–២១, អាលម៉ា ៧:១១, និង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៥–៦ ។ សិស្ស​អាច​ប្រើពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញអំពី​គោលលទ្ធិ​ខាង​ក្រោម​នេះ ៖ ព្រះអង្គសង្គ្រោះ​បាន​រងទុក្ខ​នូវ​ការឈឺចាប់ និង សេចក្តី​វេទនា​នៃ​មនុស្ស​ទាំងអស់) ។

  • តើ​អ្នក​គិត​ថា​សេចក្តី​ពិត​នេះអាចមានប្រយោជន៍ចំពោះយ៉ូសែប ស្ម៊ីធ និង ដៃគូ​របស់លោកនៅក្នុង​គុក​លីប៊ើធីយ៉ាង​ដូចម្តេច ?

ដើម្បី​ជួយ​សិស្ស​យល់​អំពី​គោលលទ្ធិ​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ វ៉ឺតលីន​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« ដោយ​សារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​យ៉ាង​មហិមា ទ្រង់​យល់​ពី​ការ​រង​ទុក្ខ​របស់​យើង ។ ទ្រង់​យល់​ពី​ភាព​សោកសៅ​របស់​យើង ។ យើង​ជួប​រឿង​លំបាកៗ​ដើម្បី​យើង​អាច​មាន​សេចក្ដី​មេត្តា​ករុណា និង ការ​យល់​ដឹង​កាន់តែ​ច្រើន​ចំពោះ​មនុស្ស​ផ្សេង​ទៀត ។

« សូម​ចងចាំ​បន្ទូល​ដ៏​ឧត្តម​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ព្យាការី​យ៉ូសែប ស្ម៊ីធ នៅ​ពេល​លោក​បាន​រង​ទុក្ខ​ជាមួយ​នឹង​ពួក​ដៃ​គូ​របស់​លោក​នៅ​ក្នុង​ភាព​ងងឹត​អាប់អួរ​នៃ​គុក​លិបើធី ។…

« …យ៉ូសែប បាន​ទទួល​ការលួងលោម​ដោយសារ​ព្រះបន្ទូល​នេះ ហើយ​យើង​ក៏​អាច​ធ្វើ​ដូច្នោះ​ផងដែរ » (« Come What May, and Love It, »ទំព័រ ២៧ ) ។

  • តើ​ការជួប « បញ្ហា​លំបាកៗ » អាច​បង្កើន​ការអាណិតអាសូរ និង ការយល់​ចិត្តមនុស្ស​ដទៃ​ទៀត​ដោយ​របៀប​ណា ?

សូម​អញ្ជើញសិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:៩ ដោយ​ស្ងៀមស្ងាត់ ហើយ​ពិចារណា​អំពី​របៀប​ដែល​ខគម្ពីរ​នេះ​ទាក់ទង​នឹង​ជីវិត និង ការបម្រើ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។

សូម​ពន្យល់​ថា មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​សំបុត្រ​នេះ​ត្រូវ​បាន​សរសេរ​រួច ព្រះអម្ចាស់​បាន​បើក​ផ្លូវ​ឲ្យ​យ៉ូសែប និង ដៃគូ​របស់​លោក​បាន​ជួបជុំ​ជាមួយ​ពួក​បរិសុទ្ធ​ម្តង​ទៀត​នៅ​រដ្ឋ អិលលីណោយ ។ សូម​ថ្លែង​ទីបន្ទាល់​ថា​ព្រះ​គង់​នៅជាមួយ​អ្នក​បម្រើ​ទ្រង់ គឺ​យ៉ូសែប ស្ម៊ីធ​ពេញ​មួយ​ជិវិតរបស់យ៉ូសែប ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា បើសិន​យើង​បន្ត​នៅ​ស្មោះត្រង់​អំឡុង​ពេល​នៃការសាកល្បង​របស់​យើង នោះ​ព្រះ​នឹង​គង់​នៅ​ជាមួយ​យើង​ផងដែរ ។ ដើម្បី​បញ្ចប់ សូម​ចែកចាយ​ទីបន្ទាល់​ខាង​ក្រោម​ដែល​យ៉ូសែប ស្ម៊ីធ បាន​ថ្លែង​នៅជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក ៖ « ព្រះ​ដ៏​មាន​មហិ្ធរិទ្ធិ​គឺ​ជា​ខែល​របស់​ខ្ញុំ ហើយ​តើ​នរណា​ហ៊ាន​ធ្វើ​អ្វី​ខ្ញុំ ព្រោះ​ព្រះ​គឺ​ជា​មិត្ត​សំឡាញ់​របស់​ខ្ញុំ​នោះ ? » ( នៅ​ក្នុង History of the Church, ៥:២៥៩ ) ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១-១២៣ ។ ជីវ​ប្រវត្តិ​ខាង​ប្រវត្តិសាស្ត្រ

« ព្យាការី យ៉ូសែប ស៊្មីធ និង ដៃគូ​របស់​លោក ( ហៃរុម ស្ម៊ីធ, ឡៃម៉ាន វ៉ៃត, កាលីប បាលវីន, អាឡិចសាន់ឌើរ ម៉ាករ៉េ និង ស៊ីឌនី រិកដុន ដែល​ជា​ផ្នែក​មួយ​នៃ​ពេល​នោះ ) បាន​រងទុក្ខ​យ៉ាង​ខ្លាំង​ពេល​ពួកគេ​ត្រូវបាន​ជាប់​ឃុំ​នៅ​ក្នុង​គុក រង់ចាំ​ការសាកល្បង​លើ​ការចោទប្រកាន់​ខុស​ឆ្គង​ថា ៖ ‹ មាន​រឿង​សាហាវ​ឃោរឃៅ​ជា​ច្រើន​បាន​កើត​ឡើង​លើ​ពួកគេ​ខណៈ​ដែល​ពួកគេ​ជាប់​នៅ​ទីនោះ ។ អាហារ​មិន​គ្រប់គ្រាន់ និង មិន​សមគួរ​គឺ​ជា​អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ​របស់​ពួកលោក នៅពេល​នោះ​មាន​តែ​ការបំផុស​គំនិត​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​សង្គ្រោះ​ពួកគេ​ចេញ​ពី​អាហារ​ពុល​នោះ​ដែល​ទាំងអស់​គ្នា​គេចមិនផុត ។ [ អាឡិចសាន់ឌើរ ម៉ាក់រ៉េ បាន​និយាយ​ថា « យើង​មិន​អាច​បរិភោគ​វា​បាន​ឡើយ លុះត្រា​តែ​យើង​ត្រូវ​បាន​បង្ខំចិត្ត​ដោយ​សារតែ​ភាព​ស្រែក​ឃ្លាន » ( ប៊ី អេច រ៉ូប៊ើត A Comprehensive History of the Church, ១:៥២១ ) ] ។

« ‹ គុក​គ្មាន​កន្លែង​ដេក​ឡើយ ដូច្នេះ​ពួកលោក​ត្រូវបានបង្ខំឲ្យសម្រាក និង ដេក​លើ​គ្រែ​ចំបើងដែល​ដាក់​លើ​ក្តារ​រឹង និង កម្រាល​ថ្ម ។ ពួកលោក​ត្រូវបាន [ អនុញ្ញាត ] ឲ្យ​ទាក់ទង​ទៅ​ខាងក្រៅ​បាន​តិចតួច​ណាស់ ជាពិសេស​អំឡុងពេល​ខែ​ដំបូង ឬ ក្នុងពេលនៃការ​ជាប់​ឃុំ​របស់​ពួកលោក ។ ហើយ​នេះ​ជា​ពេលវេលា​សំខាន់ នៅពេល​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​ការបៀតបៀន​យ៉ាង​ខ្លាំង​នៅ​ក្នុង​រដ្ឋ មិសសួរី ហើយ​ត្រូវការ​ព្យាការី​ឲ្យដឹកនាំ​យ៉ាង​ខ្លាំង ›​ [ អាវីន អ័រ ឌីយើ, The Refiner’s Fire, ការបោះពុម្ព​លើក​ទី ២. [ ឆ្នាំ ១៩៦៨ ] ទំព័រ ២៧៦ ] ។

« ម្តងម្កាល​ពួកលោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​មិត្តភក្តិ​នៅ​ឯ​គុក ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ផ្ញើ និង ទទួល​សំបុត្រ ។ នៅចន្លោះ​ថ្ងៃ​ទី ២០ ខែ មិនា និង ថ្ងៃ ២៥ ខែ មិនា ឆ្នាំ​១៨៣៩ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​សរសេរ សំបុត្រ​ដ៏​វែង​មួយ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ទណ្ឌិត​ទាំងអស់ ( តាមពិត​ទៅមាន​សំបុត្រ​ពីរ​ច្បាប់ ប៉ុន្តែ​ព្យាការី​បានប្រាប់ថា សំបុត្រ​ទី​ពីរ​គឺ​បន្តពីសំបុត្រ​ទី​មួយ ) ។ ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន សរសរចម្លើយនោះ ៖ ‹ នេះ​គឺ​ជា​សំបុត្រ​មួយ​ច្បាប់​ដ៏​អស្ចារ្យ​ដែល​បាន​សរសេរ​ដោយ​មនុស្ស​ម្នាក់ ។ តាម​ពិត​វា​គឺ​ជា​លទ្ធផល​នៃ​ការបំផុសគំនិត​ដ៏​រាបទាប ។ វា​គឺ​ជា​ការអធិស្ឋាន និង ការព្យាករណ៍ ហើយ​ជា​ចម្លើយ​មួយ​តាមរយៈ​វិវរណៈ​មកពី​ព្រះអម្ចាស់ ។ គ្មាន​នរណា​ម្នាក់​ឡើយ​ក្រៅ​ពី​មនុស្សដ៏ថ្លៃថ្នូរដែលពេញ​ដោយ​ស្មារតី​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ដែល​បាន​សរសេរ​សំបុត្រ​បែប​នេះ ។ ដោយ​ពិចារណា [ ការរងទុក្ខ​របស់​ពួកលោក ]​ វា​គ្មាន​ចម្ងល់ទេ​ថា​ព្យាការី​បាន​យំស្រែក​យ៉ាង​តានតឹង​ក្នុង​ព្រលឹង​របស់​លោក​ដើម្បី​បាន​ធូរ​ចិត្ត ។ ប៉ុន្តែ នៅក្នុង​ការទូលអង្វរ​របស់​លោក មាន​ស្មារតី​នៃ​ការអត់អោន និង សេចក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ទូទៅ​របស់​លោក › ។ (Church History and Modern Revelation, ភាគទី ២. [ ឆ្នាំ ១៩៥៣ ] ២:១៧៦ ) ។

« កណ្ឌ ១២១–២៣ ត្រូវ​បាន​ដកស្រង់​ចេញពី​សំបុត្រ​របស់​លោក និង រួម​បញ្ចូល​នៅ​ក្នុង​ការបោះពុម្ព​ឆ្នាំ ១៨៧៦ នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។ ការបោះពុម្ព​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ដែល​រួម​មាន​កណ្ឌ​ទាំង​បី​នេះ​ត្រូវបាន​គាំទ្រ​ជា​ព្រះគម្ពីរ​នៅ​ក្នុង​ខែ តុលា ឆ្នាំ ១៨៨០ នៅ​ក្នុង​សន្និសីទ្ធ នៃ​សាសនាចក្រ » (Doctrine and Covenants Student Manual, ការបោះពុម្ព​លើក​ទី ២. [ Church Educational System manual, ឆ្នាំ ២០០១ ], ទំព័រ ២៩៥–៩៦ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១-៣ ។ « តើ​ពួកលោក​ត្រូវ​រងទុក្ខ​ការគាប​សង្កត់​ដែល​ខុស​ឆ្គង និង ល្មើសច្បាប់​នេះ​យូរ​ប៉ុណ្ណា​ទៀត ? »

ពីមុន​យ៉ូសែប ស្ម៊ីធ ត្រូវបាន​ជាប់​ក្នុង​គុក​លីប៊ើធី លោក និង អ្នក​ដឹកនាំ​សាសនាចក្រ​មួយ​ចំនួន​ទៀត រួមទាំង ប៉ាលី ភី ប្រាត្ត ត្រូវបាន​ដាក់​គុក​ដោយ​អយុត្តិធម៌​នៅ​ក្នុង​រីចម៉ុន រដ្ឋ មិសសួរី ។ អំឡុងពេល​នៅ​ក្នុង​គុក​នៅ រីចម៉ុន ពួកលោក​បាន​ស្តាប់ឮ​អ្នក​យាម​គុករៀបរាប់នូវ​ពាក្យអសុរស អំពី​ការឆក់ប្លន់​ រំលោភ និង សម្លាប់​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំងឡាយ​ ដែល​បាន​ប្រព្រឹត្ត​ទៅលើ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ប៉ាលី ភី ប្រាត្ត បាន​និយាយ​ថា ​បន្ទាប់​ពី​ស្តាប់​ពាក្យ​ទាំង​នោះ​មក​យ៉ូសែប​បាន​ឆ្លើយ​ថា ៖

រូបភាព
ប៉ាលី ភី ប្រាត្ត

« ភ្លាម​នោះ [ យ៉ូសែប ] បាន​ក្រោក​ឈរ​ឡើង ហើយ​និយាយ​ដោយ​សំឡេង​ខ្លាំងៗដូចជាផ្គរលាន់ ប្រៀបដូចជា​សត្វ​តោ​ដែល​គ្រហឹម ដូច​ដែល​ខ្ញុំ​ចាំ​ច្បាស់​ដោយ​ពាក្យ​ខាងក្រោម​នេះ ៖

« ‹ សូមស្ងាត់ទៅ ! មនុស្ស​អាក្រក់​ក្នុង​រណ្ដៅ​ដ៏​អប្រិយ​អើយ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​ស្ដី​បន្ទោស​ដល់​អ្នក ហើយ​បញ្ជា​ឲ្យ​អ្នក​ស្ងាត់​ភ្លាម ដ្បិត​ខ្ញុំ​នឹង​មិន​រស់នៅ​មួយ​នាទី​ទៀត ហើយ​ស្ដាប់​ឮ​ភាសា​ដូច្នេះ​ឡើយ ។ ឈប់​និយាយ​ពាក្យ​ដូច្នោះ​ទៅ ឬ អ្នក ឬ ខ្ញុំ​ត្រូវ​ស្លាប់​នៅពេល​នេះ ! › »

អ្នក​យាម « បាន​សុំ​ទោស​លោក ហើយ​នៅ​ស្ងៀម​រហូត​ដល់​អ្នក​យាម​ថ្មី​មក​ផ្លាស់វេន » ។ ក្រោយមក​ប៉ាលី បាន​រំឭក​ពី​បទពិសោធន៍​នេះ ៖ « ខ្ញុំ​បាន​ឃើញ​ការបម្រើ​នៃ​សេចក្តី​យុត្តិធម៌ … នៅក្នុង​តុលាការ​នៃ​ប្រទេស អង់គ្លេស ខ្ញុំ​បាន​ឃើញ​ការប្រជុំ​សមាជ​មួយ​ដ៏​សំខាន់​ដើម្បី​ផ្តល់​ច្បាប់​ដល់​ប្រជាជាតិ​នានា…ប៉ុន្តែ​សេចក្តី​ថ្លៃថ្នូរ និង ភាពអស្ចារ្យ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ពុំ​មាន ម្តង, គឺនៅពេល​ឈរ​ជាប់​ច្រវ៉ាក់ កណ្តាល​អាធ្រាត្រ នៅ​ក្នុង​គុកងងឹត​នៅ​ក្នុង​ភូមិ​មួយ​ដ៏​លាក់​កំបាំង​នៃ​រដ្ឋ មិសសួរី » (Autobiography of Parley P. Pratt, ed. Parley P. Pratt Jr. [ ឆ្នាំ ១៩៣៨ ], ទំព័រ ២១១ ; សូមមើល​ផងដែរ ទំព័រ ២១០ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:៥-៧ ។ គោលបំណង​នៅ​ក្នុង​ការរងទុក្ខ

យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២១-១២២, អែលឌើរ អ័រសុន អេហ្វ វីតនី នៃ​កូរ៉ុមនៃ​ពួក​ដប់​ពីរនាក់ បាន​បង្រៀន​អំពី​ហេតុផល​មួយ​ដែល​យើង​ជួប​នឹង​សេចក្តីវេទនា ។

រូបភាព
អែលឌើរ អួសុន អែហ្វ វិតនី

« វា​គឺ​សម្រាប់​ការអភិវឌ្ឍន៍ ការបន្សុទ្ធ ការរីកចម្រើន ការអប់រំ និង ការវឌ្ឍនភាពរបស់យើង ដែលយើងប៉ះទង្គិចនឹងភាពកាចសាហាវ​នៃ​រលក​ទុក្ខ​ព្រួយ និង ជោគវាសនាអាក្រក់ ហើយយើងនឹងកាន់តែខ្លាំង និង ប្រសើរ​ឡើង​នៅពេល​យើង​ហែល​ឆ្លង​កាត់​ទឹក​ជំនន់ និង ឈរ​លើ​ឆ្នេរ​សមុទ្រ​ដ៏​វែង​ឆ្ងាយ​នោះ » ( « A Lesson from the Book of Job » Improvement Era, ខែ វិច្ឆិកា ឆ្នាំ ១៩១៨ ទំព័រ ៦ ) ។