ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៧៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:១១-៣៣


មេរៀនទី ១២៧

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១១-៣៣

បុព្វកថា

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១ គឺ​ជាការដកស្រង់​ពី​លិខិត​ដ៏​បំផុស​គំនិត​ដែល យ៉ូសែប ស៊្មីធ​បាន​សរសេរ​ទៅ​កាន់​ពួកបរិសុទ្ធ​ចុះ​ថ្ងៃ​ទី ២០ ខែ មិនា ឆ្នាំ ១៨៣៩ ពី​គុក លីប៊ើធី ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១១–៣៣ ពិពណ៌នា​អំពី​ការជំនុំជម្រះ​ដែល​នឹង​ធ្លាក់​លើ​ពួក​ទុច្ចរិត និង វិវរណៈ​ដែល​បាន​សន្យា​ដល់​មនុស្ស​ដែល​ក្លាហាន ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១១-២៥

ព្រះអម្ចាស់ ពិពណ៌នា​អំពី​ការជំនុំជម្រះ​ដែល​នឹង​ធ្លាក់​លើ​អស់​អ្នក​ដែល​បៀតបៀន​ពួក​បរិសុទ្ធ

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ « ត្រូវ​ចាត់ទុក​ពួក​មរមន​ជា​សត្រូវ ហើយ​ត្រូវ​សម្លាប់​ផ្តាច់​ពូជ » ។

នៅពេល​ចាប់ផ្តើម​ថ្នាក់​រៀន សូមអញ្ជើញ​សិស្ស​ឲ្យស្រមៃ​គិត​ថា​នា​ព្រឹក​មួយ នៅពេល​ពួកគេ​កំពុង​ចេញ​ពី​ផ្ទះ នោះ​ពួកគេ​បាន​ឃើញ​ការប្រកាស​នេះ​បិទ​នៅមាត់​ទ្វារផ្ទះរ​របស់​ខ្លួន ។

  • តើ​អ្នក​ភ័យខ្លាច​ដែល​ត្រូវ​ចេញ​ពី​ផ្ទះដែរ​ឬ​ទេ ? តើ​អ្នក​នឹង​ទៅរក​ជំនួយ​នៅ​កន្លែង​ណា ? តើ​អ្នក​នឹង​មាន​អារម្មណ៍​ដូចម្តេច បើសិន​អ្នក​ដឹង​ថា​សេចក្តី​ប្រកាស​នោះ​ចេញមកពី​មិត្តភក្តិ​ចាស់ៗ​មួយ​ចំនួន​របស់​អ្នក​នោះ ?

ដើម្បី​ជួយ​សិស្ស​យល់ បរិបទប្រវត្តិសាស្ត្រ នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១, សូម​ពន្យល់​ថា​មាន​មិត្តភក្តិ​របស់​យ៉ូសែប ស្ម៊ីធ​មួយ​ចំនួន​ដែល​ធ្លាប់​ស្មោះត្រង់​នឹង​លោក​បែរ​ជា​ប្រឆាំង​ទាស់​នឹង​លោក​ទៅវិញ ។ មាន​មិត្តភក្តិ​ពីរនាក់ គឺ ថូម៉ាស ប៊ី ម៉ាស និង អួរសុន ហៃឌ ជា​សមាជិក​នៃ​កូរ៉ុមនៃពួកដប់ពីរនាក់ ។ បុរស​ទាំងពីរ​នាក់​នេះ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​សច្ចា ( សេចក្តី​សម្បថ ) ក្លែងក្លាយ​មួយ​ដោយ​ចោទប្រកាន់​យ៉ូសែប ស្ម៊ីធ និង សមាជិក​សាសនាចក្រ​ដទៃ​ទៀត​អំពី​ផែនការ​នៃ​ការបណ្តេញសត្រូវរបស់ខ្លួនចេញដោយការដុត និង បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ពួកគេ ។ លិខិត​ថ្លែង​សច្ចា​នោះ​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​នៃ​រដ្ឋ មិសសួរី​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដែល​ស្គាល់​ថា​ជា​ការបញ្ជា​ឲ្យ​សម្លាប់​ផ្តាច់​ពូជ ដោយ​ប្រកាស​ថា​ត្រូវតែ​កំទេច​ពួក​មរមន​ចោល​ឲ្យ​សាបសូន្យ​ ឬ បណ្តេញ​ចេញពី​រដ្ឋ​នេះ ។ សេចក្តី​ថ្លែងការណ៍​នៅ​លើ​ក្តារខៀន​នេះ​គឺ​ជា​ការដកស្រង់​ផ្ទាល់​មក​ពី​ការបញ្ជា​ឲ្យ​សម្លាប់​ផ្តាច់​ពូជ ។ ( ថូម៉ាស ប៊ី ម៉ាសត្រូវបា​នកាត់កាលចេញ​នៅ​ថ្ងៃ​ទី ១៧ ខែ មិនា ឆ្នាំ ១៨៣៩ ហើយ​បាន​ជ្រមុជទឹក​ម្តង​ទៀត​នៅ​ថ្ងៃ​ទី ១៦ ខែ កក្កដា ឆ្នាំ ១៨៥៧ ។ អួរសុន ហៃឌ ​ត្រូវបាន​ដក​ចេញ​ពី​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​នៅថ្ងៃ​ទី ៤ ខែ ឧសភា ឆ្នាំ ១៨៣៩ ហើយ​បាន​ដាក់​ចូល​ក្នុង​កូរ៉ុម​វិញ​នៅ​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ១៨៣៩ ) ។

សូម​រំឭក​សិស្ស​ថា គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១-១២៣ គឺ​ជា​ផ្នែក​នៃ​លិខិត​ដ៏​បំផុស​គំនិត​មួយ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ដែល​បាន​សរសេរ​ឲ្យ​ពួកបរិសុទ្ធ នៅ​ខែ មិនា ឆ្នាំ ១៨៣៩ ខណៈ​ដែល​លោក​នៅ​ជាប់​គុកលីប៊ើធី ។ សូម​អញ្ជើញសិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:១១-១៧ ដោយ​ស្ងៀមស្ងាត់ ដើម្បី​រកមើល​អ្វី​ដែល​ព្យាការី​បាន​រៀន​ពី ព្រះអម្ចាស់​ទាក់ទង​នឹង​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​អស់​អ្នក​ដែល​បាន​ចោទប្រកាន់​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​អំពី​អំពើ​រំលង ។ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អ្នក​គិត​ថា​ឃ្លា « សេចក្ដី​សង្ឃឹម​របស់​ពួកគេ​នឹង​ត្រូវ​បែក​ខ្ទេចខ្ទី ហើយ​សេចក្តី​ប្រាថ្នា​របស់​ពួកគេ​នឹង​ត្រូវ​បាន​រលាយ​បាត់​ទៅ » មាន​ន័យ​ដូចម្តេច ? ( អស់​អ្នក​ដែល​ប្រឆាំង​ទាស់​នឹង​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​នៅទីបំផុត​នឹង​គ្មាន​ជោគជ័យ​តាម​បំណង​ខ្លួន​ឡើយ ) ។

  • នៅក្នុង ខ ១៣ និង ១៧, តើ​ហេតុផល​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​សម្រាប់​មូលហេតុ​ដែល​មនុស្ស​ខ្លះ​បាន​ចោទប្រកាន់​ដល់​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​អំពី​អំពើ​បាប ? ( អ្នក​ចោទប្រកាន់ « ដួងចិត្ត [ ត្រូវបាន ] ពុក​រលួយ » ហើយ​ពួកគេ​គឺ​ជា « ពួក​អ្នក​បម្រើ​នៃ​អំពើ​បាប » និង « កូនចៅ​នៃ​ការមិន​គោរព​ប្រតិបត្តិ » ) ។

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់ឲ្យ​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:១៨-២២ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម​នៅ​ក្នុង​គម្ពីរ​ពួកគេ រកមើល​លទ្ធផល​បន្ថែម​ទៀត​ដែល​នឹង​កើតមាន​មក​លើ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខុស​ឆ្គង ហើយ​ប្រឆាំង​នឹង​ពួក​បរិសុទ្ធ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។ អ្នក​អាច​ពន្យល់​ថា​ដើម្បី​ត្រូវបាន « កាត់ចេញ​ពី​ពីធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណាក់​របស់ [ ព្រះអម្ចាស់ ] » (ខ ១៩) មាន​ន័យ​ថា​ត្រូវ​បាត់បង់ ឬ បំបែក​ចេញ​ពី​ពរជ័យ​ដែល​ទាក់ទង​ជាមួយ​នឹង​ពិធី​បរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សូម​ប្រាប់​សិស្ស​ថា​សេចក្តី​ថ្លែងការណ៍​ក្លែងក្លាយ​មក​ពី​សមាជិក​សាសនាចក្រ​ដែល​ក្បត់​សាសនាចក្រ និង មនុស្ស​ដទៃ​ទៀត រួម​ជាមួយ​នឹង​ការបញ្ជា​ឲ្យ​សម្លាប់​ផ្តាច់​ពូជ​របស់​រដ្ឋាភិបាល បាន​ជម្រុញ​ឲ្យ​ពួក​មនុស្ស​កំណាច​បង្កើន​ការបៀតបៀន​លើ​ពួក​បរិសុទ្ធ ។ សូម​អាន​ដំណើរ​រឿង​ខាង​ក្រោម​ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ស្តាប់​ឧទាហរណ៍​មួយ​ពី​របៀប​ដែល​ពួក​បរិសុទ្ធ​ត្រូវបាន​ប្រព្រឹត្ត​យ៉ាង​អយុត្តិធម៌​នៅពេល​នោះ ៖

នៅថ្ងៃ​ទី​៣០ ខែ តុលា ឆ្នាំ ១៨៣៨ គឺ​បី​ថ្ងៃ​បន្ទាប់​ពី​ការបញ្ជា​ឲ្យ​សម្លាប់​ផ្តាច់​ពូជ​ត្រូវ​បាន​ចេញ មាន​មនុស្ស​ប្រហែល ២៤០ នាក់​បាន​មក​ដល់​ភូមិ​ឋាន​ពួក​មរមន​ជា​កន្លែង​មួយ​ហៅ​ថា រោង​ម៉ាស៊ីន​កិនស្រូវ​ហន ។ ស្ត្រី និង ក្មេងៗ​បាន​រត់ភាស​ខ្លួនចូល​ទៅ​ក្នុង​ព្រៃ ខណៈ​ដែល​បុរសៗ​បាន​ព្យាយាម​ការពារ​ខ្លួន​នៅ​ក្នុងរោងជាង​ដែក ។ ថ្នាក់ដឹកនាំ​ម្នាក់​របស់​ពួក​បរិសុទ្ធ គឺ​ដេវីឌ អេវ៉ានស៍ បាន​គ្រវី​មួក​របស់​គាត់ ហើយ​ស្រែក​សុំ​សន្តិភាព ។ សំឡេង​កាំភ្លើង​រាប់រយ​បាន​ឆ្លើយ​តប​នឹង​ការ​សុំ​របស់​គាត់ ភាគច្រើន​បាញ់​តម្រង់​ទៅ​ហាង​ជាង​ដែក​នោះ ។ ពួក​មនុស្ស​កំណាច​នោះ​បាន​លើក​កាំភ្លើង​បាញ់​ដោយ​គ្មាន​ក្ដី​មេត្តា​ទៅ​លើ​មនុស្ស​គ្រប់​គ្នា​ដែល​ពួកគេ​ឃើញ រួម​ទាំង​ស្ត្រី បុរស​ចំណាស់ និង​កុមារ​ផង​ដែរ ។ អាមេនដា ស្ម៊ីធ បាន​ឆក់​កូន​ស្រី​តូច​ពីរ​នាក់​របស់​ខ្លួន ហើយ​បាន​រត់​ទៅ​ជាមួយ​ម៉ារី ស្តេដវេល កាត់​ទឹក​តាម​ផ្លូវ​ដើរ ។ អាម៉ានដា​បាន​និយាយ​ថា « ទោះបី​ជា​យើង​ជា​ស្ត្រី ដែល​មាន​កូន​តូចៗ បាន​រត់​ដើម្បី​រស់រាន​មាន​ជីវិត ក៏​ពួក​ជន​កំណាចនៅ​បន្ត​បាញ់​សម្លាប់​ពួក​យើង » ( នៅក្នុង អេនឌ្រូ ជេនសិន The Historical Record, ខែ កក្កដា ឆ្នាំ ១៨៨៦ ទំព័រ ៨៤ ) ។

ពួក​មនុស្ស​កំណាច​បាន​ចូល​ទៅ​ក្នុងរោងជាង​ដែក ហើយ​បាន​ឃើញ រួច​សម្លាប់ សាឌៀស ស្ម៊ីធ កូន​ប្រុស​របស់​អាម៉ានដា ស្ម៊ីធ ដែល​បាន​លាក់​ខ្លួន​នៅ​ក្នុង​ខាង​ក្រោម​ស្នប់រោងជាង​ដែក​នោះ ។ ក្រោយ​មក​ពួកនោះ​និយាយ​គ្នា​ថា « អា​ពងចៃ​ [ កូនចៃ ] នេះនឹង​ក្លាយ​ជា​ចៃ ហើយ​បើសិន​ជា​ទុក​ឲ្យវា​នៅ​រស់​នោះ​វា​នឹង​ក្លាយ​ជា​ពួក​មរមន »​( នៅក្នុង ជេនសិន The Historical Record, ខែ ធ្នូ ឆ្នាំ ១៨៨៨ ទំព័រ ៦៧៣; សូមមើល​ផងដែរ ជេម ប៊ី អាឡែន និង ហ្គិន អិម ឡេអូណាត The Story of the Latter-day Saints [ ឆ្នាំ ១៩៧៦ ] ទំព័រ ១២៧–២៨ ) ។ អាលម៉ា ស្ម៊ីធ ជា​ប្អូនប្រុស​សាឌៀស អាយុ​ប្រាំពីរ​ឆ្នាំ បាន​ឃើញ​ពី​ការធ្វើ​ឃាត​លើ​ឪពុក និង បងប្រុស​របស់​ខ្លួន ព្រម​ទាំង​ខ្លួន​ផ្ទាល់​ត្រូវបាន​បាញ់​ចំ​ភ្លៅ ។ ក្រុម​មនុស្ស​កំណាច​រក​វា​មិន​ឃើញ​ឡើយ ហើយ​ក្រោយ​មក​ត្រូវ​បាន​ជា​សះស្បើយ​យ៉ាង​អព្ភូតហេតុ​តាមរយៈ​ការ​អធិស្ឋាន និង សេចក្ដី​ជំនឿ ។ ទោះបី​ជាមាន​បុរស​ពីរបី​នាក់ រួម​នឹង​ស្ត្រី ព្រមទាំង​កូន​ក្មេង​បាន​រត់​គេច​ឆ្លង​ទន្លេ​ចូលទៅ​ក្នុង​កូនភ្នំ​រួច​ក្តី យ៉ាង​ហោចណាស់​មាន​មនុស្ស ១៧ នាក់​ត្រូវបាន​សម្លាប់ ហើយ​មាន​១៣​នាក់​ត្រូវរង​របួស ។ ( សូមមើល Church History in the Fulness of Times Student ManualChurch Educational System manual, ឆ្នាំ ២០០៣ ]ទំព័រ ២០១ ២០៣–៤; សូមមើល​ផងដែរ History of the Church ៣:១៨៣–៨៧ ) ។ មនុស្សកំណាច​ឃោរឃៅទាំងនោះ មិន​ត្រូវបាន​នាំ​ទៅ​កាត់ទោសចំពោះអំពើ​ឃាតកម្ម​របស់​ពួកគេ​នៅ​ក្នុង​តុលាការ​រដ្ឋ មិសសួរី ឬ ដោយ​សហព័ន្ធ​ដែល​មាន​សិទ្ធិ​អំណាចឡើយ ។

  • តើ​អ្នក​អាច​មាន​អារម្មណ៍​ដូច​ម្តេច​ខ្លះ បើសិន​អ្នក​ជួប​នូវ​រឿង​ដ៏ព្រៃផ្សៃ​បែប​នេះ ? តើ​អ្នក​នឹង​មាន​អារម្មណ៍​ដូចម្តេច​នៅពេល​អ្នក​បាន​ដឹង​ថា​អ្នក​វាយ​ប្រហារ​យើង​នឹង​មិន​ត្រូវ​បាន​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​នោះ ?

សូម​អញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:២៣–២៥ ដោយ​ស្ងៀមស្ងាត់ រកមើល​ឃ្លា​ដែល​បង្ហាញ​ថា​ព្រះ​នឹង​ឲ្យ​ពួក​សត្រូវ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន ។

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​យើង​បាន​រៀន​ពី ខ ២៣–២៥ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​គូស​បញ្ជាក់​គោលការណ៍​ខាង​ក្រោម​នេះ ដោយ​សរសេរ​វា​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​ទត​ឃើញ ហើយ​ជ្រាប​ដឹង​គ្រប់​កិច្ចការ​របស់​យើង ។ អស់​អ្នក​ដែល​ប្រឆាំង​ទាស់​នឹង​ព្រះអម្ចាស់ និង ប្រជារាស្ត្រ​របស់​ទ្រង់​នឹង​ទទួល​ការជំនុំជម្រះ​របស់​ព្រះ នៅ​ពេល​កំណត់​របស់​ទ្រង់) ។

សូម​អញ្ជើញ​សិស្ស​គិតឲ្យ​អំពី​ពេល ដែល​ពួកគេ​បាន​ឃើញ​មនុស្ស​ដែល​ធ្វើ​ខុស ហើយ​ពុំ​ឃើញ​លទ្ធផល​ភ្លាមៗ ។

  • តើ​គោលការណ៍​ដែល​យើង​ឃើញ​នៅ​ក្នុង ខ ២៣–២៥ អាច​ទាក់ទង​នឹង​ស្ថានភាព​សព្វថ្ងៃ​នេះ នៅពេល​មនុស្ស​ចង់​គេច​ចេញ​ពី​លទ្ធផល​នៃ​ទង្វើ​ខុស​ឆ្គង​របស់​ខ្លួន​យ៉ាង​ដូចម្តេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:២៦-៣៣

ព្រះ​សន្យា​បើកសម្តែង​សេចក្តី​ពិតដ៏​អស់កល្ប​តាមរយៈ ព្រះវិញ្ញាណបរិសុទ្ធ

បើ​អាច​ធ្វើ​បាន សូម​ដាក់​បង្ហាញ​រូបភាព យ៉ូសែប ស៊្មីធ នៅ ក្នុង​គុក​លីប៊ើធី (សៀវភៅ​សិល្បៈដំណឹងល្អ [ ឆ្នាំ ២០០៩ ] ទំព័រ ៩៧ សូមមើល​ផងដែរ LDS.org) ។

រូបភាព
យ៉ូសែប ស្ម៊ីធ នៅក្នុង​គុក​លីប៊ើធី
  • តើ​ការលំបាក​អ្វី​ខ្លះ​ដែល​យ៉ូសែប ស្ម៊ីធ និង ដៃគូ​របស់​លោក​បាន​ស៊ូទ្រាំ​នៅ​ក្នុង​គុក លីប៊ើធី ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:២៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សេចក្តីពិត​មួយដែល យ៉ូសែប ស៊្មីធបាន​កត់ត្រា​នៅពេល​លោក​ជាប់​ឃុំ​នៅ​ក្នុង​គុកលីប៊ើធី ។

  • តើ​សេចក្ដី​ពិត​អ្វី​ដែល​យ៉ូសែប​ស្ម៊ីធ​បាន​កត់ត្រា​នៅ​ក្នុង ខ ២៦ ? ( សិស្ស​គួរ​តែ​រកឃើញ​ចំណុចដូច​ខាង​ក្រោម​នេះ ៖ ព្រះ​នឹង​ផ្តល់​ចំណេះ​ដឹង​ដល់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ) ។

ដើម្បី​ជួយ​សិស្ស​យល់​ពី​របៀប​ដែលសេចក្តីពិតនេះអាចទាក់ទងនឹងពួកគេនៅពេលពួកគេជួបបទពិសោធន៍​លំបាក សូមអញ្ជើញសិស្សម្នាក់ឲ្យអានទីបន្ទាល់​ខាង​ក្រោម​ដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« អ្នក​អាច​មាន​បទពិសោធន៍​ដឹកនាំ​ដ៏​ពិសិដ្ឋ ដ៏​មានវិវរណៈ​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​នឹង​ព្រះអម្ចាស់ នៅក្នុង​បទពិសោធន៍​ដ៏​ឈឺចាប់​ក្នុង​ជីវិត​អ្នកនៅក្នុង​ដំណើរ​ដ៏​អាក្រក់​បំផុត ខណៈ​ស៊ូទ្រាំ​នឹង​ភាព​អយុត្តិធម៌​ដ៏​ខ្លោចផ្សា នៅពេល​ប្រឈមមុខ​នឹង​រឿងរ៉ាវ​ដែល​ពុំ​អាច​ឈ្នះ​បាន និង ការសង្កត់សង្កិន​ដែល​អ្នក​ធ្លាប់​បាន​ជួបប្រទះ​ពីមុន » (Lessons from Liberty Jail » Ensign, ខែ កញ្ញា ឆ្នាំ ២០០៩ ទំព័រ ២៨ ) ។

  • តើ​ការទទួល​ចំណេះ​ដឹង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ដូចម្តេចខ្លះ នៅពេល​យើង​ជួប​ការលំបាក ?

  • តើ​ពេល​ណា​ដែល​អ្នក​បាន​ទទួល​ចំណេះ​ដឹង ឬ ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជួយ​អ្នក​ឲ្យ​ឆ្លងកាត់​ពេល​ដ៏​លំបាក​នោះ ? ( សូម​រំឮក​សិស្ស​ថា បទពិសោធន៍​មួយចំនួន គឺ​ពិសិដ្ឋ ឬ​ផ្ទាល់ខ្លួន​ណាស់​ពុំ​គួរ​ចែក​ចាយ​ទេ ) ។

ដើម្បី​បង្ហាញ​សេចក្តី​ពិត​បន្ថែម​ទៀត​ដែល​សិស្ស​រកឃើញ​នៅ​ក្នុង ខ ២៦, អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ដំណើររឿង​ខាង​ក្រោម​ដោយ លូស៊ី ម៉ាក ស្ម៊ីធ ដែល​បាន​ទទួល​ចំណេះដឹង និង ការលួងលោម​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ បន្ទាប់​ពី​យ៉ូសែប និង ហៃរ៉ុម ត្រូវបាន​ចាប់​យក​ទៅ​ជា​ទណ្ឌិត ហើយ​គំរាមគំហែង​ដោយ​សេចក្តី​ស្លាប់ ៖

រូបភាព
លូស៊ី ម៉ាក ស្ម៊ីធ

« នៅក្នុង​អំឡុងពេល​នៃ​សេចក្តី​សោកសៅ​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ឃើញ​ការលួងលោម ដែល​មាន​ហួស​ពី​ការលួងលោម​នៃ​អស់​ទាំង​ខាង​លោកិយ ។ ខ្ញុំ​បាន​ពោរ​ពេញ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ ហើយ​បាន​ទទួល​ចំណេះដឹង​ដូចតទៅ​នេះ​តាមរយៈ​អំណោយទាន​នៃ​ការ​ព្យាករ ៖ ‹ សូម​ឲ្យ​ដួង​ចិត្ត​អ្នក​ទទួល​បាន​ការ​លួង​លោម​ទាក់ទង​នឹង​រឿង​កូនៗ​របស់​អ្នក មារសត្រូវ​របស់​ពួកគេ​នឹង​មិន​បៀតបៀន​ពួកគេ​ឡើយ ។…ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ធូរស្បើយ ហើយ​ខ្ញុំត្រូវបាន​រៀបចំ​ដើម្បី​លួងលោម​កូនៗ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​បាន​បើក​សម្តែង​ដល់​ខ្ញុំ ដែល​លួងលោម​ចិត្ត​របស់​ពួកគេ​យ៉ាង​ខ្លាំង » (History of Joseph Smith by His Mother, បាន​បោះពុម្ព ប្រេសតុន នីប្លី [ ឆ្នាំ ១៩៥៨ ] ទំព័រ ២៩១ ) ។

  • តើ​ការសន្យា​នៃ​វិវរណៈ​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​លួងលោម​យ៉ូសែប ស្ម៊ីធ និង ពួកបរិសុទ្ធ​អំឡុង​ពេល​នៃ​ការបៀតបៀន​ដោយ​របៀប​ណា ?

សូម​សង្ខេប ខ ២៦–៣៣ ដោយ​ពន្យល់​ថា​ព្រះអម្ចាស់​បាន​សន្យា​ថា​បើក​សម្តែង​ចំណេះដឹង​ដែល « ពុំ​ទាន់​បាន​បើក​សម្តែង​ប្រាប់​ចាប់តាំង​ពី​កំណើត​លោកិយ » (គ. និង ស. ១២១:២៦) ហើយ​ប្រទាន​ពរជ័យ​ដ៏​រុងរឿង​ដល់​អស់​អ្នក​ដែល​ស៊ូទ្រាំ​ដោយ « ក្លាហាន​ដើម្បី​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » (គ. និង ស. ១២១:២៩) ។

សូម​ប្រាប់​សិស្ស​ថា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៣, ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ប្រើ​ការប្រដូច​មួយ​ដើម្បី​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​យល់​ថា​ព្រះអម្ចាស់​មាន​ព្រះចេស្តា​ច្រើន​ជាង​អស់​អ្នក​ដែល​កំពុង​បៀតបៀន​ពួកបរិសុទ្ធ ហើយ​ព្យាយាម​រារាំង​កិច្ចការ​របស់​ព្រះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​រូបភាព​មួយដែលយ៉ូសែប ស្ម៊ីធ បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​ព្រះចេស្តា​នៃ​ព្រះ ។ ( « ទឹក​ហូរ » និង « ទន្លេ​មិសសួរី » ។ អ្នក​អាច​ពន្យល់​ថា​ទន្លេ​មិសសួរី​គឺ​ជា​ទន្លេ​ធំ​មួយ ហើយ​ជា​ទន្លេ​ដ៏​មាន​ឥទ្ធិពល​ដែល​ពួក​បរិសុទ្ធ​កាល​ពី​ដើម​បាន​រស់នៅ​ក្បែរ​នោះ ហើយ​បាន​ស្គាល់​ទីនោះ ) ។

សូមអញ្ជើញ​សិស្ស​ឲ្យគិត​ពី​ពេល ដែល​ពួកគេ​បាន​ឃើញ​ទឹក​ហូរ​គំហុក​ដូច​ជា​ទន្លេ ឬ ស្ទឹង​មួយ​ដែល​ហូរ​ពី​លើ​ភ្នំ ។ សូម​ឲ្យ​សិស្ស​គិត​ពី​ពេល ដែល​ពួកគេ​បាន​ឃើញ​ទឹកនឹងថ្កល់​ដូចជាស្រះមួយ ។ បើ​អាច​ធ្វើ​បាន អ្នក​អាច​បង្ហាញ​រូបភាព​នៃ​ទឹក​ដែលផ្ទុយ​ពី​នោះ ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ចេញ​ពី​ខគម្ពីរ​នេះ ? ( សូម​ជួយ​សិស្ស​ស្វែងរក​គោលការណ៍​ខាង​ក្រោម​នេះ ៖ គ្មាន​អ្វី​មួយ​អាច​បញ្ឈប់​កិច្ចការ​របស់​ព្រះអម្ចាស់​ឲ្យ​បន្ត​រីកចម្រើន​បាន​ឡើយ) ។

  • តើ​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដើម្បី​ដឹង​ថា កិច្ចការ​របស់​ព្រះអម្ចាស់​នឹង​បន្ត​ទោះបី​ជា​មាន​ការប្រឆាំង​ក៏​ដោយ ?

ដើម្បី​បញ្ចប់ អ្នក​អាច​រំឮក​ដោយសង្ខេប​អំពី គោលការណ៍​នានា​ដែល​សិស្ស​បាន​រៀន​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១ ។ សូមអញ្ជើញ​សិស្សឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​តាម​គោលការណ៍​ទាំង​នេះ​នៅក្នុង​ជីវិត​ពួកគេ ។ អ្នក​ក៏​អាច​ថ្លែង​ទីបន្ទាល់​អំពី របៀប​ដែល​សេចក្តី​ពិត​ទាំងនេះ​បាន​ប្រទាន​ពរ​ដល់​អ្នក ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១៦ ។ « លើក​កែង​ជើង​ទាស់​នឹង​អ្នក​ដែល​បាន​ចាក់​ប្រេងតាំង​របស់​យើង »

ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ជាធម្មតា មាន​អ្វី​ៗ​ជា​ច្រើន​ដែល​បាន​និយាយ និង សរសេរ​ដើម្បី​បង្ខូច​លោក [ យ៉ូសែប ស៊្មីធ ] ។ កាលពីមុន​វាតែងតែមានជានិច្ច ឥឡូវនេះ​ក៏នៅតែ​មាន ហើយ​នៅតែ​បន្ត​មាន​រហូត​នូវ​អ្នក​ដែល​ស្រាវជ្រាវ​រឿងរ៉ាវដែល​កប់​ក្នុងធូលីដីកាលពី ២០០​រយឆ្នាំកន្លងទៅ ដោយ​សង្ឃឹម​ថា​នឹង​រកឃើញ​អ្វី​មួយ​ចំនួន​ដែល​យ៉ូសែប ត្រូវបាន​ចោទ​ប្រកាន់​តាមរយៈពាក្យពេចន៏ ឬ សកម្មភាពដើម្បី​បន្ទាបបន្ទោក​លោក ។

វិវរណៈ​នេះ​ប្រាប់​យើង​អំពី ‹ អស់​អ្នក​ណា​ដែល​នឹង​លើក​កែង​ជើង​ទាស់​នឹង​អ្នក​ដែល​បាន​ចាក់ប្រេង​តាំង​របស់​យើង ព្រះអម្ចាស់​ទ្រង់​មាន​បន្ទូល​ថា​ដូច្នោះ ហើយ​ស្រែក​ប្រាប់​ថា ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​បាប ក្នុងកាល​ពួកគេ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​នៅ​ចំពោះ​យើង​ផង ព្រះអម្ចាស់​ទ្រង់​មាន​បន្ទូល​ថា​ដូច្នោះ ប៉ុន្តែ​បាន​ប្រព្រឹត្ត​នូវ​អ្វីៗ​ដែល​សម​នឹង​ភ្នែក​យើង និង អ្វី​ដែល​យើង​បាន​បញ្ជា​ដល់​ពួកគេ › (គ. និង ស. ១២១:១៦ ពិតណាស់ ពួកគេ​ជួប​នឹង​ការដាក់ទោស​ដ៏​ធ្ងន់ » (The Book of Mormon: Another Testament of Jesus Christ—Plain and Precious Things » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៩ ) ។