ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧១ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៥


មេរៀន​ទី ៧១

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥

បុព្វកថា

នៅថ្ងៃទី ១២ ខែ​កញ្ញា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ និង​គ្រួសារ​របស់លោក បានផ្លាស់ពីខឺតឡង់មក រដ្ឋ អូហៃអូ ទៅ ហៃរុម រដ្ឋ អូហៃអូ មានចម្ងាយ​ប្រហែលជា ៣០ ម៉ែល​ភាគអាគ្នេយ៍​នៃ​ទីក្រុង​ខឺតឡង់ ។ ពួកគេ​បាន​ធ្វើការ​ផ្លាស់​លំនៅនេះ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ទូន្មានមកពី​ព្រះអម្ចាស់ ( សូមមើលគ. និង ស. ៦៣:៦៥) ។ ព្យាការី និង​គ្រួសារ​របស់លោក បាន​ផ្លាស់​ទៅរស់នៅ​ជាមួយ​គ្រួសារ យ៉ូហាន និង អាលីស ចនសុន ដែលជា​អ្នក​ផ្លាស់ប្រែចិត្តជឿ​សាសនាចក្រ​ថ្មី ។ មូលហេតុចម្បង​មួយ​នៃ​ការ​ផ្លាស់​លំនៅ​ពី​ទីក្រុង​ខឺតឡង់ គឺ​ដើម្បី​ទៅធ្វើកិច្ចការ​ការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប​ដ៏​បំផុសគំនិតបន្ត ។ ពេលនៅភូមិ ហៃរាំ យ៉ូសែប បាន​ចាប់​ផ្ដើម​កិច្ចការ​នោះ ។ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៨៣១ យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥ ។ នៅ​ក្នុងវិវរណៈ​នេះ ព្រះអម្ចាស់​បាន​បង្រៀន​ថា ដំណឹងល្អ​នឹង​ចេញទៅ​គ្រប់​ជាតិសាសន៍​ក្នុងការ​រៀបចំ​សម្រាប់ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះអង្គ​សង្គ្រោះ ហើយ​ថា​ពួកបរិសុទ្ធ​គឺ​ត្រូវ​អធិស្ឋាន​សុំឲ្យមាន​ការ​រីកចម្រើន​ដល់​នគរ​របស់ព្រះ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥

ព្រះអម្ចាស់​ប្រកាស​ថា ដំណឹងល្អ​នឹង​បំពេញ​នៅលើ​ផែនដីទាំងមូល

សូម​អញ្ជើញ​សិស្ស​ឲ្យសរសេរ​ក្នុងសៀវភៅ​កំណត់ត្រា​ក្នុងថ្នាក់របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ នូវរឿង​ដែល​ពួកគេ​បាន​អធិស្ឋាន​សុំ​ជា​ទៀងទាត់ ។ អ្នក​អាច​​សុំ​ដល់សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​នូវអ្វី​ដែល​ពួកគេ​បាន​សរសេរ​ទុក បើ​ពួកគេ​មានអារម្មណ៍​ថា​ចង់​ចែកចាយវា។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាននូវ​ការណែនាំ នៃ​ក្បាល​កណ្ឌ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥​ឲ្យ​ឮៗ​ ។ សូម​ពន្យល់​ថា នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់​បាន​ប្រាប់​យើង​ពីអ្វីមួយ​ដែល​យើងគួរ​អធិស្ឋានសុំ--ជាពិសេស នៅពេល​យើង​ធ្វើជាសាក្សី​នៃ​ការ​បំពេញ​ព្រឹត្តការណ៍​ដែលបាន​ព្យាករ​ថា​នឹង​កើត​ឡើងនៅថ្ងៃ​ចុង​ក្រោយ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:១-២ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពីការ​ផ្សាយដំណឹងល្អ​ ។

  • តើ​ដំណឹងល្អ​របស់ព្រះយេស៊ូវគ្រីស្ទ​នឹង​ទៅដល់កន្លែងណា​ខ្លះ ? ( សិស្ស​គួរ​តែ​រកឃើញ​នូវ​គោលលទ្ធិ​ខាង​ក្រោម ៖ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នឹង​ចេញទៅ​ដល់​ចុង​ផែនដី​នេះ ។ សូម​សរសេរ​គោលលទ្ធិ​នេះ​នៅលើ​ក្ដារខៀន ) ។

  • ស្របតាមខ ២ តើព្រះអម្ចាស់ « ផ្ទុក​ផ្ដាក់​ដល់​មនុស្ស » មានអ្វីខ្លះ ដើម្បី​អាច​ឲ្យ​ដំណឹងល្អ​បាន​មាន​ពេញ​លើ​ផែនដី​ទាំងមូល ? ( កូនសោ​នៃ​នគរ​នៃ​ព្រះ ។ អ្នក​អាច​នឹង​ចាំបាច់​ត្រូវ​រំឭក​ដល់​សិស្ស​ថា ឃ្លា « កូនសោ​នៃ​នគរ » សំដៅទៅលើ​សិទ្ធិ​អំណាច​បព្វជិតភាព ដើម្បី​ធ្វើជា​អធិបដី​នៅក្នុង​សាសនាចក្រ ។ ដោយកូនសោទាំងនេះ ប្រធាន នៃ​សាសនាចក្រ​ដឹកនាំ​កិច្ចខិតខំ​របស់​យើង​ដើម្បីផ្សាយ​ដំណឹងល្អ ។ ទ្រង់​បាន​ផ្ទេរកូនសោ​មួយចំនួន​ដល់អ្នកដឹកនាំ​ទូទៅ និង​អ្នកដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន ) ។

រូបភាព
ដានីយ៉ែល បកស្រាយ​សុបិន​របស់ នេប៊ូគ្នេសា

សូម​ដាក់​បង្ហាញ​រូបភាពដានីយ៉ែល បកស្រាយ​សុបិន​របស់ នេប៊ូគ្នេសា(សៀវភៅ​សិល្បៈ​ដំណឹងល្អ[ឆ្នាំ ២០០៩ ] ទំព័រ ២៤, សូមមើលផងដែរLDS.org) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ពីអ្វី​ដែល​ពួកគេ​ដឹង​អំពី​ការ​បកស្រាយ​របស់ ដានីយ៉ែល អំពី​សុបិន​របស់​ស្ដេច នេប៊ូគ្នេសា ។ ( អ្នកអាច​ពិចារណា​ធ្វើការ​អាន ឬ​សង្ខេបដានីយ៉ែល ២:៣១-៤៥។ សូមជួយសិស្ស​ឲ្យយល់​ថា ស្ដេចនេប៊ូគ្នេសា ត្រូវ​បាន​ស្មុគ​ស្មាញ​ដោយ​សុបិន​មួយ ហើយ​ថា​ព្រះអម្ចាស់​បាន​បើក​បង្ហាញ​សុបិន និង​អត្ថន័យ​របស់វាដល់​ដានីយ៉ែល ។ នៅ​ក្នុង​សុបិន មានរូប​ដ៏ធំមួយ ដែល​តំណាង​ឲ្យ​នគរ​ខាង​នយោបាយ​ផ្សេងៗគ្នា ត្រូវ​បាន​បំផ្លាញ​ដោយ​ថ្មមួយ ដែល​បាន​កាត់​ផ្ដាច់​ពីភ្នំ ឥត​ដៃ​ណា​ធ្វើ ។ ថ្ម​បាន​ផ្ដើម​រីក​ពីតូចទៅ​ធំ រហូត​ដល់​វា​មានពេញ​ផែនដី​ទាំងមូល ) ។

  • ស្របតាមគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:២ តើ​ថ្ម​ដែលកាត់ចេញ​ពី​ភ្នំ​ដោយ​ឥតដៃណា​ធ្វើ នោះគឺ​ជា​អ្វី ? ( នគរ​នៃ​ព្រះ ។ សូម​ពន្យល់​ថា នៅក្នុង​ខគម្ពីរ​នេះ ឃ្លា « នគរ​នៃ​ព្រះ » សំដៅ​ទៅលើ​នគរ​នៃ​ព្រះនៅលើ​ផែនដី-- សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​សរសេរ​ការពន្យល់​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ខ ២ ) ។

បើ​អាច​ធ្វើទៅបាន សូម​ផ្ដល់​ឲ្យ​សិស្សនូវ​សេចក្ដីថ្លែង​ការណ៍​មួយច្បាប់​ដូច​ខាង​ក្រោម ដើម្បី​ពួកគេ​អាច​ដាក់​វា​នៅក្នុង​គម្ពីរ​របស់ពួកគេ ។ បើ​នេះមិនអាច​ធ្វើបានទេ អ្នកអាច​នឹង​សរសេរ​សេចក្ដីថ្លែង​ការណ៍​នៅលើ​ក្ដារខៀន ពីមុន​ថ្នាក់រៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់ត្រា​ក្នុងថ្នាក់របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍នេះ​ឲ្យ​ឮៗ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង​ថា ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« យើង​គឺ​ជា​ពលរដ្ឋ​នៅក្នុង​នគរ​ដ៏ធំបំផុត​នៅលើ​ផែនដី--​ជា​នគរ​មួយ​ដែលពុំ​ត្រូវ​បាន​ដឹកនាំ​ដោយ​ប្រាជ្ញា​មនុស្ស​ឡើយ ប៉ុន្តែ​បានដឹកនាំ​ដោយ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ វត្តមាន​របស់​នគរ គឺមានពិតមែន ។ ជោគវាសនា​របស់នគរ គឺ​មានជាក់ ។ នេះ​គឺ​ជា​នគរ​ដែល​ព្យាការី ដានីយ៉ែល បាន​ថ្លែង-- ថ្មមួយដុំ ដែល​គួរ​តែ​ត្រូវបាន​កាត់​ផ្ដាច់ពី​ភ្នំ​ដោយ​ឥតដៃណា​ធ្វើ ហើយ​រមៀល​ចេញទៅ រហូត​ដល់បាន​ពេញផែនដីទាំងមូល ។ ( សូមមើលដានី. ២:៣៤-៣៥) ។

« គ្មាន​មនុស្ស​រមែង​ស្លាប់​ណា​ម្នាក់ បាន​បង្កើត​នគរ​នេះ​ឡើយ » (Pillars of Truth »Ensignខែ មករា ឆ្នាំ ១៩៩៤ ទំព័រ ៤ ) ។

  • តើ​មានភស្ដុតាង​អ្វីខ្លះ​ដែល​អ្នក​បាន​ឃើញ​ថា ការ​ព្យាករណ៍​របស់​ដានីយ៉ែល ត្រូវ​បាន​បំពេញ​នៅ​សព្វថ្ងៃ​នេះ ?

  • តើ​ភស្ដុតាង​នេះ ជួយពង្រឹង​ដល់ទីបន្ទាល់​របស់អ្នកអំពី សាសនាចក្រ នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​យ៉ាង​ដូចម្ដេច ?

  • តើ​វា​មានន័យ​យ៉ាង​ណា ដែល​អ្នក​ត្រូវមានចំណែក​នៃ​នគរ​របស់ព្រះ​នៅលើ​ផែនដី ?

សូមអាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោមឲ្យឮៗ ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ពី​មុន​អ្នកអាន សូម​ប្រាប់​ដល់​សិស្ស​ថា អ្នក​នឹង​បញ្ឈប់ការ​អាន​នៅ​ពាក់​កណ្ដាល​នៃ​ប្រយោគចុង​ក្រោយ​នៃ​សេចក្ដីថ្លែង​ការណ៍ ។ សូម​ពួកគេ​ឲ្យ​ស្ដាប់​ដោយ​យកចិត្តទុកដាក់ ហើយ​គិតអំពី​របៀប​ដែលពួកគេ​អាច​បញ្ចប់​ប្រយោគ​ចុង​ក្រោយ ។

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« តើ​អ្នក​ធ្លាប់​គិត​អំពី​មូលហេតុ ដែល​អ្នក​ត្រូវបាន​បញ្ជូន​ឲ្យ​មក​កើត​នៅ​លើ​ផែនដី​នៅ​ជំនាន់​ដ៏​ពិសេស​នេះ​ដែរ​ឬ​ទេ ? អ្នក​ពុំ​កើត​មក​អំឡុង​ជំនាន់​របស់អ័ដាម និង អេវ៉ា ឬ​នៅពេល​ដែល ផារ៉ោន បាន​គ្រប់គ្រង​លើ​ប្រទេសអេស៊ីព្ទ ឬ​អំឡុង​ពេល រាជវង្ស មីងនោះទេ ។ អ្នក​បាន​មក​កាន់​ផែនដី​នៅគ្រា​នេះ ២០ សតវត្សរ៍ បន្ទាប់ពី​ការ​យាងមក​របស់ព្រះគ្រីស្ទ​ពីដំបូង ។ បព្វជិតភាព​របស់ព្រះ ត្រូវ​បាន​ស្ដារឡើងវិញ​នៅលើ​ផែនដី ហើយ​ព្រះអម្ចាស់​បាន​ដាក់ព្រះហស្ថ​ទ្រង់​រៀបចំ​ពិភពលោក​សម្រាប់​ការ​ត្រឡប់​មកវិញ​ដ៏រុងរឿង​របស់ទ្រង់ ។ ទាំង​នេះ គឺជា​បណ្តា​ពេល​វេលា​នៃ​ឱកាស និង​ការ​ទទួល​ខុសត្រូវ​ទាំង​ឡាយ​ដ៏​សំខាន់ ។ ទាំង​នេះ គឺជា​ពេល​វេលា​របស់​អ្នក ។… ទំនួល​ខុសត្រូវ​សំខាន់​មួយ​របស់អ្នក គឺត្រូវ … » (Preparing the World for the Second Coming,» Ensignលីអាហូណា, ខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៤៩ ) ។

សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​និយាយ​អំពី​របៀប​ដែលពួកគេ​នឹង​បំពេញ​ប្រយោគ​ចុង​ក្រោយ​នៃ​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ អាន់ឌើរសិន ។ បន្ទាប់មកសូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលបញ្ជារបស់ព្រះអម្ចាស់ចំពោះ​យើង ក្នុង​នាម​ជា​សមាជិក​នៃ​នគរ​របស់ទ្រង់ ។

  • តើ​វាមានន័យ​យ៉ាងណា ដែល​យើងត្រូវ​រៀបចំ​ផ្លូវ​ទទួលព្រះអម្ចាស់ និងរៀបចំភោជនា​អាហារទទួល​កូនចៀម ហើយ​រៀបចំ​ជាស្រេច​ចាំ​ប្ដី​ថ្មោង​ថ្មី​នោះ ? ( ឃ្លា​ទាំងនេះសំដៅទៅលើ​ទំនួល​ខុសត្រូវ​ដើម្បី​រៀបចំ​ពិភពលោក​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ) ។

សូម​សរសេរ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ យើង​មាន​ទំនួល​ខុសត្រូវ​មួយ​ដើម្បី​ត្រៀមខ្លួន​យើង និង​អ្នក​ដទៃ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នកអាច​នឹង​ចង់អញ្ជើញសិស្ស​ឲ្យ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​គម្ពីរ​របស់ពួកគេ​ជិត គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:៣) ។ សូម​ពន្យល់​ថា អែលឌើរ នែល អិល អាន់ឌើរសិន ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នេះ ។ សូមអាន​ការ​បំពេញ​ប្រយោគ​ចុង​ក្រោយចេញមកពី​សេចក្ដី​ថ្លែង​ការណ៍​របស់លោក ៖ « ការ​ទទួលខុសត្រូវ​ដ៏សំខាន់​មួយ​របស់អ្នក គឺ​ត្រូវ​ជួយ​រៀបចំ​ពិភពលោក​សម្រាប់ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះអង្គសង្គ្រោះ » (​Preparing the World, »ទំព័រ ៤៩ ។

  • នៅពេលអ្នក​គិត​អំពី​ទំនួលខុសត្រូវ​របស់អ្នក​ដើម្បី​រៀបចំខ្លួន និង​អ្នកដទៃ​សម្រាប់ការ​យាងមក​ជា​លើកទីពីរ តើ​អ្នកមាន​គំនិត និង​អារម្មណ៍​យ៉ាងណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:៤ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​នូវអ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បីរៀបចំ​ខ្លួនយើង និងអ្នកដទៃសម្រាប់ការ​យាងមក​ជា​លើក​ទីពីរ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​យើង​អាច «ប្រកាស​ប្រាប់​ពីកិច្ចការ​ដ៏អស្ចារ្យ [របស់ទ្រង់] នៅក្នុង​ចំណោម​ប្រជាជន » តាមវិធីណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:៥-៦ ឲ្យ​ឮៗ ហើយ​សុំ​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល នូវអ្វី​ដែល​យើង​គួរអធិស្ឋាន​សុំ ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​យើងគួរ​អធិស្ឋាន​សម្រាប់អ្វីខ្លះ នៅពេល​យើង​រៀបចំខ្លួន​សម្រាប់ការ​យាង​មក​ជា​លើកទីពីរ ? ( នៅពេល​សិស្ស​ឆ្លើយតបចំពោះ​សំណួរ​នេះ អ្នកអាច​អញ្ជើញ​ពួកគេ​ឲ្យ​ប្រៀបធៀបខ ៦ ជាមួយនឹង​ពាក្យ​នៃ​ការ​អធិស្ឋាន​របស់ព្រះអម្ចាស់នៅក្នុងម៉ាថាយ ៦:១០) ។

  • តើ​ការអធិស្ឋាន​សម្រាប់​រឿងទាំងនេះ ជួយ​យើង​រៀបចំខ្លួន​យើង និង​អ្នកដទៃ​សម្រាប់ការយាង​មកជា​លើក​ទីពីរ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ នូវ​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ ប្រធាន ថូម៉ាស អេស ម៉នសុន ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​អ្វីមួយ​ដែល​យើងគួរ​តែ​ដាក់បញ្ចូល​ទៅក្នុងការ​អធិស្ឋាន​របស់​យើង ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ខ្ញុំស្នើសុំឱ្យសេចក្តីជំនឿ និងការអធិស្ឋានរបស់អ្នកបន្តធ្វើឡើង ដល់គ្រប់តំបន់ទាំងឡាយ ដែលឥទ្ធិពលរបស់ យើងនៅមានកំណត់ ហើយនៅកន្លែងដែលយើងពុំត្រូវអនុញ្ញាត ឱ្យចែកចាយដំណឹងល្អដោយសេរីក្នុងពេលនេះ។ អព្ភូតហេតុ​ទាំងឡាយ​នឹង​កើត​ឡើង​ប្រសិនបើ​យើង​ធ្វើ​ដូច្នេះ » (Welcome to Conference » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៩, ទំព័រ ៦ ) ។

  • ស្របតាម​ប្រធាន ម៉នសុន តើ​យើងគួរ​អធិស្ឋាន​សុំ​អ្វីខ្លះ ? តើ​ការ​អធិស្ឋាន​ទាំងនេះ ជួយ​រៀបចំ​ផ្លូវ​សម្រាប់ការ​យាងមក​ជា​លើក​ទីពីរ​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ត្រឡប់ទៅគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:១-២ហើយ​សុំ​ឲ្យ​សិស្ស​ម្នាក់អានខគម្ពីរទាំងនេះឮៗ ។

  • តើយើងចូលរួម​ក្នុងកិច្ចការ​របស់ព្រះអម្ចាស់​ដើម្បីបំពេញ​ផែនដី​ដោយដំណឹងល្អ​របស់ទ្រង់​តាមវិធីណា ? ( នៅពេល​សិស្ស​ឆ្លើយតប​ចំពោះ​សំណួរ​នេះ សូមជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ថា ពួកគេ​អាច​ចូលរួម​នៅក្នុងកិច្ចការ​នេះ​ជាអ្នកផ្សព្វផ្សាយសាសនា​ពេញម៉ោង ។ ក៏​សូមជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ថា ពួកគេ​ចូលរួម​ក្នុងកិច្ចការ​នេះ​ឥឡូវ តាមរយៈ​ឥទ្ធិពល​របស់ពួកគេ​នៅក្នុងគេហដ្ឋាន វួដ និងសាខា សាលារៀន និង​សហគមន៍​របស់ពួកគេ ) ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ត្រៀមខ្លួន និង​អ្នកដទៃ​សម្រាប់ការ​យាងមកជា​លើក​ទីពីរ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥។ « នគរ​នៃ​ស្ថាន​សួគ៌​នឹង​មក »

កាល​ពីជំនាន់​មុន នៅ​ក្នុង​ឯកសារ​សរសេរ​ដោយដៃ​អំពីវិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥រួម​ទាំង​ពាក្យ​នៃ​ការ​ណែនាំ​ថា ៖ « វិ​វរណៈ​របស់ យ៉ូសែប ជា​អ្នកមើល​ឆុត នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៨៣១ នៅលើកទីម៉ាថាយ ១០ ខ » William E. McLellin copy of Revelation, ថ្ងៃទី ៣០ ខែ​តុលា ឆ្នាំ ១៨៣១ [ គ. និង ស. ៦៥ ], in William E. McLellin Papers, ឆ្នាំ ១៨៣១–១៨៧៨, Church History Library ) ។ ម៉ាថាយ ៦:១០ មាននូវ​ចំណែក​នៃ ការ​អធិស្ឋាន​របស់ព្រះអម្ចាស់ ៖ « សូម​ឲ្យ​រាជ្យទ្រង់​បាន​មកដល់ ។ សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ » ។ វិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥ បង្ហាញពី​វិធី​ផ្សេងៗ​ដែលនគរ​របស់​ព្រះអម្ចាស់ បាន​មកដល់ផែនដី ហើយនឹងឆ្ពោះទៅមុខជានិច្ច ។ រួច​វា​បានបញ្ចប់ដោយពាក្យដែលស្រដៀងគ្នា​ទៅនឹង​បន្ទូល​ចុង​ក្រោយ​នៅក្នុងការ​អធិស្ឋាន​របស់ព្រះអម្ចាស់​ថា ៖ « ដ្បិត​កិត្តិយស ព្រះចេស្ដានិង​សិរីល្អ​ជា​របស់​ផង​ទ្រង់​ដ៏​អស់កល្បជានិច្ច និង​រៀង​ដរាប​តទៅ ។ អាម៉ែន » (គ និង ស ៦៥:៦សូមមើលផងដែរម៉ាថាយ ៦:១៣) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥:២។ « រហូត​ដល់​បាន​ពេញ​ផែនដីទាំងមូល »

ទោះ​ជា​សាសនាចក្រ​នៅតូច​បំផុត​នៅក្នុង​ពីរបីឆ្នាំ​ដំបូង បន្ទាប់ពី​វា​ត្រូវ​បាន​រៀបចំឡើង​ក្ដី ក៏​យ៉ូសែប ស្ម៊ីធ បានញាណ​ដឹង​ដោយ​ការ​ព្យាករណ៍​អំពី​ជោគវាសនា​ដ៏​មហិមា​របស់វា ។ វិលហ្វូឌ វូឌដ្រុព្វ បាន​ប្រាប់ អំពី​ការ​ប្រកាស​មួយ ដែល​ព្យាការី​បាន​ធ្វើឡើងនៅ​ក្នុង​ការ​ប្រជុំ​បព្វជិតភាព​នៅ​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ នៅក្នុង​ខែមេសា ឆ្នាំ ១៨៣៤ ថា ៖

រូបភាព
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

« ព្យាការី​បាន​ហៅ​ឲ្យ​អ្នកកាន់បព្វជិតភាព​ទាំង​អស់មក​ជួបជុំគ្នា​នៅក្នុង​ផ្ទះ​សាលារៀន​ធ្វើ​ពីឈើ​តូច​មួយ ដែល​ពួកគេ​មាននៅទីនោះ ។ វា​គឺជា​ផ្ទះ​តូច​មួយ ដែលមានទំហំ​ប្រហែលជា ១៤ ហ្វីត ។ ប៉ុន្តែ​វាអាចដាក់អ្នកកាន់បព្វជិតភាព នៃ​សាសនាចក្រ នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយទាំងអស់បាន ដែលពេល​នោះ​ធ្វើឡើងនៅ​ក្នុងទីក្រុង​ខឺតឡង់ ។… នៅពេល​យើង​មកជួបជុំ​គ្នា ព្យាការី​បាន​ហៅ​ពួក​អែលឌើរ​នៃ​អ៊ីស្រាអែល ដែល​នៅ​ជាមួយលោកឲ្យ​ថ្លែងទីបន្ទាល់អំពី​កិច្ចការ​នេះ ។… នៅពេលពួកគេ​បាន​ថ្លែង​គ្រប់គ្នា​ហើយ ព្យាការី បាន​មាន​ប្រសាសន៍​ថា ‹ បងប្អូន​ប្រុស ខ្ញុំ​ត្រូវ​បាន​ស្អាងឡើង និង​ត្រូវ​បាន​ណែនាំដោយសារទីបន្ទាល់​របស់​បងប្អូន​យ៉ាង​ខ្លាំង​នាយប់​នេះ ប៉ុន្តែ​ខ្ញុំ​ចង់ថ្លែង​ទៅកាន់​អ្នក​ចំពោះ​ព្រះភ័ក្រព្រះអម្ចាស់​ថា អ្នកពុំ​បានដឹង​អ្វី​ទៀត​អំពីជោគវាសនា​នៃ​សាសនាចក្រ​នេះ និង​នគរ ច្រើនជាង​ទារក​ដែល​នៅលើ​ភ្លៅ​ម្ដាយ​នោះទេ ។ អ្នកពុំ​អាច​យល់​វា​បាន​ទេ › ។ ខ្ញុំ​ភ្ញាក់ផ្អើល​ជាខ្លាំង ។ លោក​បាន​មានប្រសាសន៍​ថា ‹ នៅយប់នេះ អ្នកមើលឃើញ​មាន​បព្វជិតភាព​តែ​បន្ដិច​ទេ ប៉ុន្តែ​សាសនាចក្រ​នេះ នឹង​មានពេញ​នៅ​អាមេរិក​ខាងជើង និង​ខាង​ត្បូង-- វា​នឹង​មាន​ពេញ​ផែនដី​ទាំងមូល › » ( នៅក្នុងការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ[ ឆ្នាំ ២០០៧ ], ទំព័រ ១៣៧ ) ។