មេរៀនទី ២៣
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១៧-៤៧
បុព្វកថា
យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនេះសម្រាប់ខ្លួនលោក អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ក្នុងខែមិថុនា ឆ្នាំ ១៨២៩ ។ បន្ទាប់ពីការហៅបុរសពីរនាក់ដើម្បីប្រកាសពីការកែប្រែចិត្ត ព្រះអង្គសង្គ្រោះបានបង្រៀនពួកគេអំពីសារៈសំខាន់នៃការទទួលយកព្រះនាមទ្រង់ដាក់មកលើខ្លួនពួកគេ ។ លោកបានប្រាប់អំពីការចេញមកនូវការហៅពួកសាវកដប់ពីរនាក់ និងបំណងប្រាថ្នា ដែលពួកគេនឹងត្រូវទទួលមកដាក់លើខ្លួនពួកគេនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដោយ « បំណងចិត្តដ៏ពោរពេញ » ( គ. និង ស. ១៨:២៧ ) ។ រួចហើយព្រះអម្ចាស់បានប្រទានដល់ អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ នូវការទទួលខុសត្រូវដើម្បីស្វែងរកបុរស ដែលអាចបម្រើជាសមាជិកនៃកូរ៉ុមនៃពួកដប់ពីរនាក់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១៧-២៥
ព្រះយេស៊ូវគ្រីស្ទបង្រៀនថា ព្រះនាមរបស់ទ្រង់ គឺជានាមតែមួយគត់ ដែលយើងអាចត្រូវបានសង្គ្រោះ
សូមអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យសរសេរគោត្តនាមរបស់ពួកគេនៅលើក្តារខៀន ។ សូមសួរពួកគេនូវសំណួរខាងក្រោម ៖
-
តើគោត្តនាមរបស់អ្នកមានអត្ថន័យយ៉ាងណាចំពោះអ្នក ?
-
តើមាននូវឯកសិទ្ធិ និងការទទួលខុសត្រូវអ្វីខ្លះ ជាមួយនឹងនាមនោះ ? ( ឯកសិទ្ធិអាចរាប់បញ្ចូលទាំងទីកន្លែងមួយដើម្បីរស់នៅ ក្ដីស្រឡាញ់ពីគ្រួសារ សុវត្ថិភាព និងការត្រូវបានចិញ្ចឹមនៅក្នុងសាសនាចក្រ ។ ការទទួលខុសត្រូវ អាចរាប់បញ្ចូលទាំង ការជួយរក្សាផ្ទះឲ្យមានសុវត្ថិភាព ការប្រព្រឹត្តនឹងសមាជិកគ្រួសារដោយគោរព ការធ្វើកិច្ចការផ្ទះ និងការនាំកិត្តិយសមកដល់ឈ្មោះគ្រួសារ ) ។
សូមរំឭកសិស្សថា ព្រះអម្ចាស់ បានហៅអូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ឲ្យស្រែកប្រាប់ពីការប្រែចិត្ត ( សូមមើលគ. និង ស. ១៨:៦, ៩, ១៤ ) ។ សូមពន្យល់ថា បន្ទាប់ពីព្រះអម្ចាស់បានប្រទានការណែនាំនេះដល់ពួកគេ នោះទ្រង់មានបន្ទូលទៅកាន់ពួកគេអំពីឯកសិទ្ធិ និងការទទួលខុសត្រូវដើម្បី លើកដាក់មកលើខ្លួនពួកគេនូវព្រះនាមរបស់ទ្រង់ ។
សូមចម្លងតារាងខាងក្រោម ដាក់លើក្ដារខៀន ប៉ុន្ដែសូមកុំចម្លងចម្លើយនៅបន្ទាត់ខាងក្រោមឡើយ ។ សូមអញ្ជើញពួកគេឲ្យចម្លងតារាងចូលក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៧-២៥ដោយស្ងាត់ស្ងៀម ហើយប្រាប់អំពីឯកសិទ្ធិ និងទំនួលខុសត្រូវដែលកើតមានមកជាមួយនឹងការទទួលយកមកដាក់លើខ្លួនពួកគេនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទនោះ ។ សូមឲ្យពួកគេសរសេរនូវអ្វីដែលពួកគេបានរកឃើញនៅក្នុងជួរខាងក្រោមនៃតារាង ។
ឯកសិទ្ធិ |
ទំនួលខុសត្រូវ |
---|---|
ទទួលយក និងត្រូវបានបង្រៀនដោយព្រះវិញ្ញាណបរិសុទ្ធ សូមអញ្ជើញអ្នកដទៃឲ្យទទួលបុណ្យជ្រមុជទឹក ហើយកាន់ខ្ជាប់ដល់ចុងបំផុត ទទួលយកសេចក្ដីសង្គ្រោះនៅក្នុងនគរនៃព្រះវរបិតា |
មានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ចៀសវាងពីការទាស់ទែងនឹងព្រះវិហារផ្សេងទៀត និយាយសេចក្ដីពិតដោយស្លូតត្រង់ ប្រែចិត្ត ហើយបានកាន់ខ្ជាប់ដល់ចុងបញ្ចប់ ។ |
-
យោងទៅតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:២៣ ហេតុអ្វីបានជាវាសំខាន់ចំពោះយើង ដើម្បីលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ? ( សិស្សគួរតែប្រាប់អំពីគោលលទ្ធិខាងក្រោម៖ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ គឺជាព្រះនាមតែមួយគត់ ដែលយើងអាចត្រូវបានសង្គ្រោះ ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ) ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមដល់សិស្សក្នុងថ្នាក់ឲ្យស្ដាប់ការប្រឹក្សារបស់អែលឌើរ បាឡឺដ អំពីរបៀបដែលយើងត្រូវលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ៖
« យើងនឹងលើកដាក់លើខ្លួនយើងនូវព្រះនាមនៃព្រះគ្រីស្ទនៅក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក ។ យើងរំឭកប្រសិទ្ធភាពនៃពិធីបុណ្យជ្រមុជទឹកនោះរាល់សប្ដាហ៍ នៅពេលយើងទទួលទាននៃពិធីសាក្រាម៉ង់ ដែលបង្ហាញពីឆន្ទៈរបស់យើងដើម្បីលើកដាក់ព្រះនាមទ្រង់មកលើយើង ហើយសន្យាថាចងចាំទ្រង់ជានិច្ច ( សូមមើល គ. និង ស. ២០:៧៧, ៧៩) ។…
« យើងត្រូវបានសុំឲ្យឈរជាសាក្សីម្នាក់នៃទ្រង់ ។… នេះមានន័យថា យើងត្រូវតែមានឆន្ទៈដើម្បីប្រាប់ឲ្យអ្នកដទៃដឹងថា យើងដើរតាមនរណា ហើយយើងស្ថិតនៅក្នុងសាសនាចក្ររបស់នរណា ៖ ជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ យើងច្បាស់ជាចង់ធ្វើនូវកិច្ចការនេះដោយអារម្មណ៍នៃក្ដីស្រឡាញ់ និងទីបន្ទាល់ ។ យើងចង់ធ្វើតាមព្រះអង្គសង្គ្រោះ ដោយសាមញ្ញ និងដោយច្បាស់លាស់ ប៉ុន្តែដោយរាបសារ ដែលប្រកាសថា យើងជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ » ( «The Importance of a Name, » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១, ទំព័រ ៧៩-៨០ ។
-
តើអែលឌើរ បាឡឺដ ឲ្យយោបល់ថា យើងត្រូវប្រាប់ឲ្យអ្នកដទៃដឹងថា យើងដើរតាមព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
-
នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១៩-២០ ព្រះអម្ចាស់ បានបញ្ជាអូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ឲ្យមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ហើយចៀសវាងពីការឈ្លោះទាស់ទែងជាមួយនឹងព្រះវិហារដទៃទៀត និងសមាជិករបស់ពួកគេ ។ ហេតុអ្វីក៏អ្នកគិតថា វាសំខាន់សម្រាប់យើងដើម្បីធ្វើនូវរឿងទាំងនេះ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ?
អ្នកអាចនឹងចង់ជួយដល់សិស្សឲ្យយល់ថា នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:២០ ឃ្លា « សាសនាចក្រនៃអារក្ស » ពុំសំដៅទៅលើព្រះវិហារជាក់លាក់ណាមួយទេ ។ វាសំដៅទៅលើបុគ្គល ក្រុម អង្គការ ឬទស្សនវិជ្ជាណាដែលធ្វើការប្រឆាំងទាស់នឹងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីសង្គ្រោះនៃកូនចៅរបស់ព្រះ ។
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់រៀនរបស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរអំពីរបៀបមួយ ដែលពួកគេប្រាប់អ្នកដទៃឲ្យដឹងថា ពួកគេដើរតាមព្រះយេស៊ូវគ្រីស្ទ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:២៦-៤៧
ព្រះអម្ចាស់បើកសម្ដែងការហៅ និងបេសកកម្មរបស់ពួកសាវកដប់ពីរនាក់
សូមពន្យល់ថា ព្រះម្ចាស់មានបន្ទូលអំពីបុរសៗ ក្រៅពីអូលីវើរ ខៅឌើរី និងដាវិត វិតមើរ ដែលនឹងលើកដាក់មកលើខ្លួនពួកគេនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយប្រកាសដំណឹងល្អរបស់ទ្រង់ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:២៧-៣២ ដោយស្ងាត់ស្ងៀម ហើយសរសេរចម្លើយរបស់ពួកគេចំពោះសំណួរដូចខាងក្រោម ។ ( សូមសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ពីមុនពេលចាប់ផ្ដើមថ្នាក់ ឬ សូមរៀបចំវាជាក្រដាសចែកឲ្យសិស្សម្នាក់ៗ) ។
បន្ទាប់ពីឲ្យពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សរាយការណ៍ចម្លើយរបស់ពួកគេចំពោះសំណួរទីមួយដែលបានសរសេរនៅលើក្ដារខៀន ។ បន្ទាប់មក សួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដើម្បីលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទដោយស្មោះអស់ពីចិត្តនោះ ?
សូមអញ្ជើញសិស្សពីរបីនាក់ ឲ្យរាយការណ៍ពីចម្លើយរបស់ពួកគេចំពោះសំណួរទីពីរដែលបានសរសេរនៅលើក្ដារខៀន ។ គោលការណ៍មួយ ដែលសិស្សគួរប្រាប់មកគឺថា ពួកសាវកដប់ពីរនាក់របស់ព្រះអម្ចាស់ គឺត្រូវបានហៅឲ្យផ្សាយ និងបម្រើដំណឹងល្អទៅដល់ពិភពលោកទាំងមូល ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:៣៧-៣៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលទំនួលខុសត្រូវដែលព្រះបានប្រទានដល់អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ។
-
តើព្រះអម្ចាស់បានបញ្ជាឲ្យអូលីវើរ និងដាវិតធ្វើអ្វីខ្លះ ? ( ស្វែងរកបុរស ដែលព្រះអម្ចាស់នឹងហៅឲ្យធ្វើជាសមាជិកនៃកូរ៉ុមនៃពួកសាវកទាំងដប់ពីរទីមួយនៅក្នុងថ្ងៃចុងក្រោយ ) ។
-
តើពួកគេអាចដឹងថានរណាគួរត្រូវបានហៅឲ្យធ្វើជាសាវកបានយ៉ាងដូចម្ដេច ? ( ពួកសាវកនាពេលអនាគត នឹងបង្ហាញពីបំណងប្រាថ្នា និងកិច្ចការដែលព្រះអម្ចាស់បានមានបន្ទូល ) ។
សូមពន្យល់ថា ម៉ាទីន ហារិស ក៏បានទទួលទំនួលខុសត្រូវឲ្យស្វែងរកពួកសាវកដប់ពីរនាក់ផងដែរ ។ សមាជិកនៃកូរ៉ុមនៃពួកសាវកទាំងដប់ពីរទីមួយនៅក្នុងថ្ងៃចុងក្រោយ ត្រូវបានហៅនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៨៣៥ ជិតនឹងរយៈពេលប្រាំឆ្នាំ បន្ទាប់ពីការរៀបចំសាសនាចក្រឡើងជាផ្លូវការនោះ ។ វិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨ ជួយយើងយល់អំពីសារៈសំខាន់នៃកូរ៉ុមតាមរយៈការចែងពីតួនាទីនៃពួកសាវកនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
សូមអញ្ជើញសិស្សឲ្យរាយការណ៍ចម្លើយរបស់ពួកគេ ចំពោះសំណួរទីបីដែលសរសេរនៅលើក្ដារខៀន ដោយការសួរពួកគេឲ្យប្រាប់ឈ្មោះរបស់សមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បច្ចុប្បន្ននេះ ។ បើអាចធ្វើទៅបាន សូមបង្ហាញរូបភាពនៃបុរសទាំងនេះ ។ រូបថតមាននៅក្នុងច្បាប់ទស្សនាវដ្ដីEnsignនិងលីអាហូណា ខែឧសភា និងខែវិច្ឆិកា ព្រមទាំងនៅក្នុង lds.org/church/leaders ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រីអ័រ.ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ មុនពេលសិស្សអាន សូមពន្យល់ថា អែលឌើរ ហូឡិន បានផ្ដល់ប្រសាសន៍ទាំងនេះនៅក្នុងសុន្ទរកថាសន្និសីទទូទៅដំបូងរបស់លោក ក្នុងនាមជាសាវកត្រូវបានហៅថ្មីម្នាក់ ។
« ប្រាកដណាស់ វាគឺជាសេចក្ដីរំភើប និង សេចក្ដីអំណរដ៏ធំដែលខ្ញុំមានឱកាសដូចជានីហ្វៃបានថ្លែងដើម្បី ‹ និយាយអំពីព្រះគ្រីស្ទ…អររីករាយក្នុងព្រះគ្រីស្ទ…ផ្សាយអំពីព្រះគ្រីស្ទ [ និង ] ព្យាករអំពីព្រះគ្រីស្ទ › ( នីហ្វៃទី២ ២៥:២៦) នៅគ្រប់ទីកន្លែងដែលខ្ញុំនឹងទៅ និង គ្រប់មនុស្សដែលខ្ញុំនឹងជួប ដរាបដល់ខ្ញុំឃើញថា នេះជាវិនាទីចុងក្រោយនៃដង្ហើមជីវិតរបស់ខ្ញុំ ។ ប្រាកដណាស់ គ្មានគោលបំណង ឬ ឯកសិទ្ធិណាប្រសើរជាង ‹ [ សាក្សី ] ពិសេសអំពីព្រះនាមនៃព្រះគ្រីស្ទនៅពេញសព្វក្នុងពិភពលោក › នោះទេ ( គ. និង ស. ១០៧:២៣) ។
« …លើសពីពាក្យសម្ដី និង ការបង្រៀន និង ទីបន្ទាល់ដែលបានថ្លែងរបស់ខ្ញុំ នោះជីវិតរបស់ខ្ញុំក៏ត្រូវតែជាផ្នែកក្នុងទីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទនោះដែរ ។ តួអង្គរបស់ខ្ញុំ ត្រូវតែឆ្លុះបញ្ចាំងអំពីទេវភាពនៃកិច្ចការនេះ ។ ខ្ញុំពុំអាចទទួលវាបានទេ បើអ្វីណាមួយដែលខ្ញុំនិយាយ ឬធ្វើ ដែលនឹងបង្អាក់សេចក្ដីជំនឿរបស់អ្នកទៅលើព្រះគ្រីស្ទ បង្អាក់សេចក្ដីស្រឡាញ់របស់អ្នកចំពោះសាសនាចក្រនេះ ឬបង្អាក់ការគោរពរបស់អ្នកចំពោះភាពជាសាវកដ៏បរិសុទ្ធនោះ ។
« ខ្ញុំសន្យានឹងអ្នក-- ដូចខ្ញុំបានសន្យានឹងព្រះអម្ចាស់ និងបុរសទាំងនេះ--ថា ខ្ញុំនឹងព្យាយាមដើម្បីរស់នៅដ៏សក្ដិសមតាមទំនុកចិត្តនេះ ហើយបម្រើដោយពេញរង្វាស់នៃសមត្ថភាពរបស់ខ្ញុំ » ( Miracles of the Restoration » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤, ៣១ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:២៧ ឲ្យឮៗ ។
-
តើវាជួយអ្នកឲ្យស្គាល់ថា អ្នកទាំងឡាយដែលបម្រើជាពួកសាវក បានលើកដាក់មកលើខ្លួនពួកគេនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដោយបំណងចិត្តដ៏ពោរពេញយ៉ាងដូចម្ដេច ? តើយើងអាចធ្វើតាមគំរូរបស់ពួកគាត់ដោយរបៀបណា ?
សូមអញ្ជើញសិស្សម្នាក់ ឬពីរនាក់ ឲ្យជួយអ្នកក្នុងសកម្មភាពមួយ ។ សូមបិទភ្នែកសិស្សទាំងនេះ ឬសុំឲ្យពួកគេបិទភ្នែក ។ សូមអញ្ជើញសិស្សមួយចំនួនផ្សេងទៀត ឲ្យផ្លាស់វេណគ្នានិយាយដោយសំឡេងធម្មតាមួយ ។ សូមសុំឲ្យសិស្សដែលបិទភ្នែកនោះ ប្រាប់ឈ្មោះអ្នកដែលនិយាយ ។ បន្ទាប់មក សួរសំណួរដូចខាងក្រោមនេះ ៖
-
ហេតុអ្វីក៏មានសំឡេងមនុស្សខ្លះ ងាយស្រួលស្គាល់ជាងមនុស្សខ្លះទៀត ? ( សិស្សអាចនឹងចង្អុលបង្ហាញថា កាលណាយើងស្ដាប់ឮសំឡេងមួយកាន់តែញឹកញាប់ នោះយើងកាន់តែស្គាល់ ហើយកាន់តែដឹងច្បាស់ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:៣៤-៣៦, ៣៧ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយប្រាប់អំពីវិធីមួយដែលព្រះអម្ចាស់បានមានបន្ទូលថា យើងអាចស្ដាប់ឮសំឡេងទ្រង់ ។ ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា នៅក្នុងខ ៣៤ ឃ្លា « ព្រះបន្ទូលទាំងនេះ » សំដៅទៅលើវិវរណៈទាំងឡាយនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ) ។
-
ស្របតាមខគម្ពីរទាំងនេះ តើយើងអាចស្ដាប់ឮសំឡេងរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ? ( សិស្សអាចផ្ដល់នូវចម្លើយផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា គោលការណ៍ដូចខាងក្រោម ប្រាប់បានច្បាស់លាស់ ៖ យើងអាចស្ដាប់ឮសំឡេងនៃព្រះយេស៊ូវគ្រីស្ទ នៅពេលយើងអានបទគម្ពីរដោយព្រះចេស្ដានៃព្រះវិញ្ញាណ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
-
តើការសិក្សាព្រះគម្ពីរជួយយើងស្ដាប់ឮសំឡេងរបស់ព្រះយេស៊ូវគ្រីស្ទតាមវិធីណាខ្លះ ?
សូមជួយសិស្សឲ្យយល់ថា យើងអាចស្ដាប់ឮសំឡេងរបស់ព្រះអម្ចាស់តាមរបៀបជាច្រើន ដែលពុំមែនស្ដាប់ឮដោយត្រចៀករបស់យើងនោះទេ ។ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចទទួលអារម្មណ៍ និងសារលិខិតមកកាន់ដួងចិត្ត និងគំនិតរបស់យើង ( សូមមើលគ. និង ស. ៨:២–៣ ) ។
សូមយោងទៅលើសេចក្ដីពិត ដែលអ្នកបានសរសេរនៅលើក្ដារខៀន ។
-
តើសេចក្ដីពិតនេះ មានឥទ្ធិពលលើរបៀបដែលអ្នកគិតអំពីព្រះគម្ពីរយ៉ាងដូចម្ដេចខ្លះ ? តើវាអាចដឹកនាំអ្នកយ៉ាងដូចម្ដេច នៅពេលអ្នកជ្រើសរើសពេលវេលា និងទីកន្លែងដែលអ្នកអានព្រះគម្ពីរនោះ ?
-
នៅពេលណា ដែលអ្នកបានទទួលអារម្មណ៍ថា ព្រះអម្ចាស់ បានបំផុសគំនិតអ្នក នៅពេលអ្នកបានអាន ឬពិចារណាបទគម្ពីរនោះ ?
សូមលើកទឹកចិត្តដល់សិស្សឲ្យស្រាវជ្រាវបទគម្ពីរជាប្រចាំថ្ងៃ ហើយមានភាពឧស្សាហ៍ព្យាយាមក្នុងការស្វែងរក និងការយល់ដឹងអំពីសំឡេងរបស់ព្រះអម្ចាស់ ។ សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:៤០–៤៧ ដោយពន្យល់ថា ព្រះអម្ចាស់ បានបញ្ជាក់ថា អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និងសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់នាពេលអនាគត នឹងទទួលពរជ័យដ៏មហិមា បើសិនជាពួកគេស្មោះត្រង់នៅក្នុងការគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ អ្នកអាចនឹងចង់បញ្ចប់មេរៀននេះ ដោយការថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលអ្នកបានពិភាក្សាជាមួយសិស្ស ។