មេរៀនទី ១០
យ៉ូសែប ស៊្មីធ–ប្រវត្តិ ១:៥៥-៥៦
បុព្វកថា
ព្យាការី យ៉ូសែប ស៊្មីធ បានពិពណ៌នាអំពីព្រឹត្តការណ៍សំខាន់មួយចំនួន ដែលលោកបានទទួលបទពិសោធន៍ នៅចន្លោះអាយុ ១៧ និង ២២ ឆ្នាំ ។ ព្រឹត្តការណ៍ទាំងនេះ រួមមានការងាររបស់លោកដើម្បីជួយផ្គត់ផ្គង់គ្រួសាររបស់លោក ការស្លាប់របស់បងប្រុសលោក ឈ្មោះ អាល់វិន និងអាពាហ៍ពិពាហ៍របស់លោក ជាមួយនិង អិមម៉ា ហេល ។ យ៉ូសែប ក៏បានសរសេរផងដែរថា បន្ទាប់ពីអស់រយៈពេលជាច្រើនឆ្នាំក្នុងការទទួលការបង្រៀនមកពីទេវតា មរ៉ូណៃ នោះលោក ផ្តល់ នូវ ការទទួលខុសត្រូវលើផ្ទាំងចំណារ ហើយបានចាប់ផ្ដើមបកប្រែព្រះគម្ពីរមរមន ។ ម៉ាទីន ហារីស បានបង្ហាញច្បាប់ចម្លងនៃអក្សរមួយចំនួនចេញមកពីផ្ទាំងចំណារ និងការបកប្រែរបស់ពួកលោកទៅល់ពួកបណ្ឌិតនៅរដ្ឋនូវយ៉ោក ។ បណ្ឌិតទាំងនេះ បានអះអាងពីភាពត្រឹមត្រូវនៃតួអក្សរទាំងឡាយ និងភាពត្រឹមត្រូវនៃការបកប្រែរបស់ពួកលោក ។ ទោះជាយ៉ាងណាក៏ដោយ មានបណ្ឌិតម្នាក់ បានបដិសេធដំណើររឿងដែលយ៉ូសែប ស្ម៊ីធ បានទទួលផ្ទាំងចំណារ ដែលបំពេញតាមការព្យាករណ៍មួយមកពីគម្ពីរអេសាយ ( សូមមើល អេសាយ ២៩:១១–១២ និង នីហ្វៃទី ២ ២៧:១៥–២០ ) ។
យោបល់សម្រាប់ការបង្រៀន
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៥៥-៥៨
យ៉ូសែប ស៊្មីធ ធ្វើការឲ្យ យ៉ូសៀស ស្ដោល ហើយបានរៀបការជាមួយ អិមម៉ា ហេល
កំណត់ចំណាំ ៖ នៅក្នុងយ៉ូសែប ស៊្មីធ–ប្រវត្តិ ព្យាការីសំដៅទៅលើ យ៉ូសៀស ស្ដូល ។ នៅក្នុងកំណត់ត្រាខាងប្រវត្តិសាស្ត្រមួយចំនួន ស្ដោល ក៏លេចចេញជា ស្ដូវែល ឬពាក្យក្លាយផ្សេងៗទៀតផងដែរ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្រាប់ពីព្រឹត្តការណ៍សំខាន់មួយ ដែលបានកើតឡើងនៅក្នុងជីវិតរបស់ពួកគេ អំឡុងប៉ុន្មានឆ្នាំមុន ។ សូមឲ្យពួកគេពន្យល់អំពីរបៀបដែលព្រឹត្តការណ៍នេះ មានឥទ្ធិពលទៅលើចរិយា និងអនាគតរបស់ពួកគេ ។ បន្ទាប់មក សុំឲ្យសិស្សក្នុងថ្នាក់ ប្រាប់ពីព្រឹត្តការណ៍សំខាន់មួយចំនួន ដែលពួកគេរំពឹងថាកើតឡើងនៅក្នុងជីវិតរបស់ពួកគេ អំឡុងប្រាំឆ្នាំទៀត ។ សូមពន្យល់ថា នៅក្នុងមេរៀនថ្ងៃនេះថា ពួកគេនឹងរៀនអំពីព្រឹត្តការណ៍សំខាន់ៗនៅក្នុងរយៈពេលប្រាំឆ្នាំនៃជីវិតរបស់ព្យាការី យ៉ូសែប ស៊្មីធ ។ សូមចង្អុលបង្ហាញថា នៅក្នុងដំណើររឿងដែលបានកត់ត្រានៅក្នុង យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៥៥-៦៥ យ៉ូសែប ស៊្មីធ គឺមានអាយុចន្លោះពី ១៧ និង ២២ ឆ្នាំ --គឺស្រករនឹងអាយុរបស់សិស្សថ្នាក់សិក្ខាសាលាជាច្រើន ។
សូមអញ្ជើញសិស្សឲ្យអាន យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៥៥-៥៨ ដោយស្ងាត់ស្ងៀម រកមើលព្រឹត្តការណ៍សំខាន់ៗនៅក្នុងជីវិតរបស់យ៉ូសែប ស្ម៊ីធ ។
-
តើព្រឹត្តការណ៍សំខាន់អ្វីខ្លះ ដែលបានកើតឡើងអំឡុងពេលនេះក្នុងជីវិតរបស់យ៉ូសែប ស៊្មីធ ? ( ចម្លើយរបស់សិស្សអាចរួមមានដូចខាងក្រោម ៖ ការស្លាប់បងប្រុសរបស់យ៉ូសែប ឈ្មោះ អាល់វិន, យ៉ូសែប ស្ម៊ីធ បានចេញទៅធ្វើការឲ្យ យ៉ូសៀស ស្ដោល, យ៉ូសែប បានរៀបការជាមួយ អិមម៉ា ហេល ) ។
យ៉ូសែប ស៊្មីធ – ប្រវត្តិ ១:៥៩-៦២
យ៉ូសែប បានទទួលផ្ទាំងចំណារ ហើយបានចាប់ផ្ដើមធ្វើការបកប្រែវា
សូមយកវត្ថុមួយមកពីផ្ទះ ( ឬប្រាប់ពីវត្ថុមួយនៅក្នុងថ្នាក់រៀនរបស់អ្នក ) ដែលអ្នកដឹងថាមានតម្លៃខ្ពស់ ហើយអ្នកចង់ថែរទាំវាដោយយកចិត្តទុកដាក់ ។ សូមពន្យល់អំពីសារៈសំខាន់នៃវត្ថុនោះ ហើយហេតុអ្វីក៏អ្នកថែរទាំវាយ៉ាងយកចិត្តទុកដាក់ដូច្នេះ ។
-
តើអ្នកធ្លាប់ឃើញនរណាម្នាក់ ដែលធ្វេសប្រហែល ឬពុំយកចិត្តទុកដាក់មើលថែអ្វីមួយដែលមានតម្លៃដែរឬទេ ? ហេតុអ្វីក៏មនុស្សមួយចំនួន ធ្វើដូច្នេះ ?
សូមពន្យល់ថា យ៉ូសែប ស៊្មីធ ត្រូវបានទុកចិត្តឲ្យមើលថែវត្ថុដ៏សំខាន់បំផុត ។ សូមលើកទឹកចិត្តសិស្សឲ្យពិចារណាអំពីអ្វី ដែលពួកគេបានរៀនមកពីគំរូលោក នៅពេលពួកគេសិក្សា យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៥៩-៦២ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៩ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយប្រាប់ពីវត្ថុសំខាន់ដែលទេវតា មរ៉ូណៃ បានប្រគល់ទៅឲ្យយ៉ូសែប ស៊្មីធ ។
-
តើវត្ថុអ្វីខ្លះ ដែលមរ៉ូណៃ បានទុកចិត្តឲ្យយ៉ូសែប ស៊្មីធ មើលថែ ? ( ផ្ទាំងចំណារមាស, យ៉ូរីម និងធូមីម និងប្រដាប់បាំងទ្រូង ។ សូមពន្យល់ថា យ៉ូរីម និងធូមីម គឺជាឧបករណ៍ដែលបានរៀបចំដ៏ទេវភាព ដើម្បីជួយអ្នកមើលឆុតនៅក្នុងកិច្ចការបកប្រែ និងក្នុងការទទួលវិវរណៈ ) ។
-
តើការទទួលខុសត្រូវអ្វីខ្លះ ដែលមរ៉ូណៃប្រគល់ទៅឲ្យ យ៉ូសែប ស៊្មីធ ទាក់ទងនឹងផ្ទាំងចំណារទាំងឡាយនោះ ? ( អ្នកអាចនឹងចង់ឲ្យយោបល់ដល់សិស្សឲ្យគូសចំណាំឃ្លា « ខំប្រើសេចក្ដីព្យាយាមដ៏អស់ពីចិត្តខ្ញុំដែលនឹងរក្សាវត្ថុទាំងនោះទុក » ) ។
សូមសរសេរសេចក្ដីថ្លែងការដូចខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលយើងមានការទទួលខុសត្រូវហើយថែរក្សានូវអ្វីដែលព្រះអម្ចាស់បានប្រទានដល់យើង នោះទ្រង់នឹង .
-
តើព្រះអម្ចាស់សន្យាអ្វីខ្លះដល់យ៉ូសែប បើលោកនឹងទទួលខុសត្រូវមើលថែផ្ទាំងចំណានោះ ?
សូមអញ្ជើញសិស្សឲ្យផ្ដល់យោបល់ពីវិធី ដើម្បីបំពេញសេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន ។ នៅខាងក្រោមនេះ គឺជាវិធីមួយ ដែលពួកគេអាចឆ្លើយ ៖ នៅពេលយើងមានការទទួលខុសត្រូវហើយថែរក្សានូវអ្វីដែលព្រះអម្ចាស់បានប្រទានដល់យើង នោះទ្រង់នឹងផ្ដល់ការការពារ និងជំនួយរបស់ទ្រង់ដល់យើង ។
ដើម្បីជួយសិស្សឲ្យប្រដូចបទពិសោធន៍របស់យ៉ូសែប ទៅនឹងស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ សូមសួរសំណួរដូចខាងក្រោម ៖
-
តើគំរូមួយចំនួននៃការទុកចិត្តដ៏ពិសិដ្ឋ ដែលព្រះអម្ចាស់បានប្រទានដល់យើង មានអ្វីខ្លះ ? ( ចម្លើយ អាចរួមមាន ការមើលថែរូបកាយយើងដោយគារវភាព, សេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក និងសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ ,កាតព្វកិច្ច និងសិទ្ធិអំណាចបព្វជិតភាព, ការហៅបម្រើក្នុងសាសនាចក្រ, ការទទួលខុសត្រូវរបស់យើងដើម្បីចិញ្ចឹមបីបាច់គំនិត និងវិញ្ញាណរបស់យើង, ការទទួលខុសត្រូវ និងទំនាក់ទំនងក្នុងគ្រួសាររបស់យើង និងទីបន្ទាល់របស់យើង ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ ១:៦០ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយប្រាប់នូវប្រយោគមួយ ដែលបង្ហាញថា ព្រះអម្ចាស់ បានបំពេញការសន្យារបស់ទ្រង់ ពេលយ៉ូសែប ស្មោះត្រង់ចំពោះទំនុកចិត្តដែលបានផ្ដល់ឲ្យលោក ។ ( « ប៉ុន្តែដោយសារប្រាជ្ញារបស់ព្រះ របស់ទាំងនោះបាននៅក្នុងកណ្ដាប់ដៃរបស់ខ្ញុំដោយផុតអន្តរាយ លុះត្រាខ្ញុំបានសម្រេចភារកិច្ច ដោយវត្ថុនោះដែលត្រូវការធ្វើពីដៃរបស់ខ្ញុំ » ។
ដើម្បីបង្ហាញពីរបៀបដែលព្រះអម្ចាស់បានផ្ដល់ការការពារនិងជំនួយរបស់ទ្រង់ នៅពេលយ៉ូសែប ស៊្មីធ បានព្យាយាមដោយឧស្សាហ៍ព្យាយាមដើម្បីថែរក្សាផ្ទាំងទាំងឡាយ សូមអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងដូចខាងក្រោមឲ្យឮៗ ។ មុនពេលសិស្សអាន ចូរពន្យល់ថា វាគឺជាការដកចេញមួយមកពីដំណើររឿងមួយ ដោយម្ដាយរបស់យ៉ូសែប ស៊្មីធ គឺ លូស៊ី ម៉ាក ស្ម៊ីធ អំពីអ្វីដែលបានកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពី យ៉ូសែប ស្ម៊ីធ បានទទួលផ្ទាំងចំណារមកពី មរ៉ូណៃ នៅកូនភ្នំកូម៉ូរ៉ា ។ សូមពន្យល់ផងដែរថា នៅពេលយ៉ូសែប ស៊្មីធ បានទទួលផ្ទាំងចំណារទាំងឡាយមកពីមរ៉ូណៃ ដំបូងគេគឺលោកបានលាក់វាទុកក្នុងឈើពុក ដែលមានចម្ងាយប្រហែលជា ៣ ម៉ែលពីផ្ទះរបស់លោក ។ ម្ដាយរបស់ យ៉ូសែប ស៊្មីធ បានកត់ត្រាពីអ្វីដែលបានកើតឡើង ដែលក្រោយមកលោកបានទៅយកផ្ទាំងចំណារពីកន្លែងលាក់ទុករបស់លោក ហើយបាននាំមកផ្ទះវិញ ។
« យ៉ូសែប ស្ម៊ីធ បានទៅ ហើយបានយកចេញពីកន្លែងសម្ងាត់មក ហើយបានរុំវានៅក្នុងក្រណាត់អាវរងារ ដាក់វាក្ដៀតនៅនឹងដៃ រួចដើរមកផ្ទះ ។
« បន្ទាប់ពីដើរបានបន្ដិចមក លោកបានគិតថា វានឹងមានសុវត្ថិភាពជាងដើម្បីកុំដើរតាមផ្លូវ ហើយទៅដើរកាត់តាមព្រៃវិញ ។ បន្ទាប់ពីដើរចុះពីផ្លូវ បានបន្ដិចមក នោះលោកបានទៅជួបនឹងខ្យល់បក់យ៉ាងខ្លាំងមួយ ហើយពេលលោកលោតរំលងគល់ឈើមួយ នោះមានមនុស្សម្នាក់បានលេចចេញមកពីក្រោយ ហើយបានវាយលោកយ៉ាងខ្លាំងនឹងកាំភ្លើង ។ យ៉ូសែប បានងាកក្រោយ ហើយវាយមនុស្សម្នាក់នោះដួល រួចរត់យ៉ាងលឿនបំផុតតាមដែលលោកអាចធ្វើបាន ។ ពេលទៅបានប្រហែលជាកន្លះម៉ាយល៍ទៀត លោកត្រូវបានគេវាយប្រហារម្ដងទៀតតាមរបៀបដូចមុនដែរ លោកបានវាយមនុស្សនោះដួល ដូចមុន ហើយក៏បានរត់ម្ដងទៀត ហើយពីមុនលោកបានទៅដល់ផ្ទះ នោះលោកត្រូវបានគេវាយជាលើកទីបី ។ នៅក្នុងការវាយប្រហារចុងក្រោយនេះ លោកបានភ្លាត់ឆ្អឹងមេដៃ តែទោះជាយ៉ាងណា លោកពុំបានដឹងទេ រហូតទាល់តែលោកបានមកជិតដល់ផ្ទះ ពេលលោកបានទម្លាក់ខ្លួនចុះនៅជិតនឹងកាច់ជ្រុងរបងផ្ទះ ដើម្បីឈប់ឲ្យបាត់ហត់ ។ ពេលលោកមានកម្លាំងភ្លាម នោះលោកបានក្រោកឡើង ហើយចូលទៅក្នុងផ្ទះ ។ លោកនៅតែពុំទាន់អាចនិយាយបានទេ ដោយសារតែការវាយប្រហារ និងការហត់មកពីការរត់នោះ » ( នៅក្នុង លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother, បានបោះពុម្ពដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ], ទំព័រ ១០៨ ) ។
-
តើនៅពេលណា ដែលអ្នក ( ឬនរណាម្នាក់ដែលអ្នកស្គាល់ ) បានទទួលការការពារ និងបានជួយមកពីព្រះអម្ចាស់ នៅពេលអ្នកព្យាយាមដោយឧស្សាហ៍ព្យាយាម ដើម្បីនៅស្មោះត្រង់ចំពោះការទុកចិត្តដ៏ពិសិដ្ឋមួយមកពីព្រះអម្ចាស់ ?
ដើម្បីជួយសិស្សគិតអំពីបំណងប្រាថ្នារបស់ពួកគេ ដើម្បីរក្សាទំនុកចិត្តដ៏ពិសិដ្ឋដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ សូមឲ្យសិស្សម្នាក់អាន នូវសេចក្ដីថ្លែងដូចខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ចូរឈ្លាសវៃជាមួយអ្វីដែលព្រះអម្ចាស់បានប្រទានដល់អ្នក ។ វាគឺជាទំនុកចិត្តមួយ ។ …
« ជាជាងធ្លាក់ចុះទៅក្នុងភាពធ្វេសប្រហែស សូមឲ្យជីវិតរបស់អ្នក ធ្វើជាមនុស្សម្នាក់ដែលបង្កើនភាពត្រឹមត្រូវច្បាស់លាស់ក្នុងការគោរពប្រតិបត្តិ ។ ខ្ញុំសង្ឃឹមថា អ្នកនឹងគិត ទទួលអារម្មណ៍ ស្លៀកពាក់ និងធ្វើសកម្មភាពតាមរបៀប ដែលបង្ហាញគារវភាព និងការគោរពដល់វត្ថុពិសិដ្ឋ កន្លែងពិសិដ្ឋ ឱកាសពិសិដ្ឋ » ( « A Sense of the Sacred » [ Church Educational System fireside for young adults, ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៤], ៩, ១០; speeches.byu.edu ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ ១:៦១-៦២ ឲ្យឮៗ ។ សូមសិស្សនៅក្នុងថ្នាក់ឲ្យផ្ទៀងតាម និងរកមើលគំរូពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់យ៉ូសែប និង អិមម៉ា ស៊្មីធ ចំពោះភាពស្មោះត្រង់របស់ពួកគេ នៅក្នុងការទទួលខុសត្រូវចំពោះវត្ថុពិសិដ្ឋ ។
-
តើព្រះអម្ចាស់ប្រទានពរដល់ព្យាការី និងភរិយារបស់លោកនៅគ្រានេះយ៉ាងដូចម្ដេច ? ( ជួយសិស្សឲ្យមើលឃើញថា ព្រះអម្ចាស់ បានជួយយ៉ូសែប សម្រេចនូវព្រះទ័យទ្រង់ តាមរយៈជំនួយរបស់ ម៉ាទីន ហារីស ) ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៣-៦៥
ម៉ាទីន ហារីស បង្ហាញតួរអក្សរលើផ្ទាំងចំណារទៅឲ្យបណ្ឌិតនៅរដ្ឋនូវយ៉ោកមើល
បើអាចធ្វើទៅបាន សូមបង្ហាញសិស្សនូវ រូបភាពដែលអមមកជាមួយ ដែលបង្ហាញនូវគំរូតួអក្សរដែលត្រូវបានសរសេរនៅលើផ្ទាំងចំណារមាស ។ នៅក្នុងឆ្នាំ ១៨២៨ យ៉ូសែប ស៊្មីធ បានថតចម្លងតួរអក្សរខ្លះៗដាក់នៅលើសន្លឹកក្រដាស ។ ម៉ាទីន ហារីស បានសុំបើសិនជាលោកអាចបង្ហាញច្បាប់ចម្លងនៃតួរអក្សរមួយចំនួនចេញមកពីផ្ទាំងចំណារនេះទៅឲ្យពួកបណ្ឌិតនៅរដ្ឋនូវយ៉ោក ដែលមានចំណេះដឹងផ្នែកអក្សរសាស្រ្តនិងអារ្យធម៌បុរាណបានដែរឬទេ ។ ( នៅពេលអ្នកបង្ហាញរូបភាព នោះអ្នកអាចនឹងចង់ប្រាប់ថា មានច្បាប់ចម្លងនៃតួរអក្សរមួយចំនួនត្រូវបានថតចម្លង ។ តែវាមិនដឹងថា នេះគឺជាច្បាប់ចម្លងពិត ដែល ម៉ាទីន ហារីសបានបង្ហាញទៅឲ្យពួកបណ្ឌិតមើលនោះទេ ។
សូមសរសេរ យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៦៣–៦៥ និង អេសាយ ២៩:១០–១២នៅលើក្ដារខៀន ។ សូមពន្យល់ថា ឯកសារយោងមកពី យ៉ូសែប ស្ម៊ីធ -- ប្រវត្តិ ពិពណ៌នាអំពីការប្រជុំរបស់ម៉ាទីន ហារីស ជាមួយពួកបណ្ឌិត ។ ឯកសារយោងរបស់អេសាយ មាននូវការព្យាករណ៍ អំពីថ្ងៃចុងក្រោយ ។ សូមអញ្ជើញសិស្សឲ្យធ្វើការជាគូ ហើយផ្លាស់វេណគ្នាអានវគ្គបទគម្ពីរទាំងនេះឲ្យឮៗម្នាក់ម្តង ។ សូមណែនាំពួកគេឲ្យអាន យ៉ូសែប ស្ម៊ីធ -- ប្រវត្តិ វគ្គទីមួយ ។ អ្នកអាចនឹងចង់ឲ្យយោបល់ដល់សិស្សឲ្យអានក្បាលជំពូកទៅ អេសាយ ២៩ មុនពេលពួកគេអានវគ្គបទគម្ពីរអេសាយ ។ នៅពេលពួកគេអានខគម្ពីរនៅក្នុង អេសាយ ២៩ សូមឲ្យពួកគេរកមើលភាពស្រដៀងគ្នាទៅនឹងដំណើររឿងរបស់ម៉ាទីន ហារីស ។ បន្ទាប់ពីសិស្ស បានបញ្ចប់ការអាន និងការពិភាក្សាវគ្គបទគម្ពីរទាំងពីរហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើសេចក្ដីពិតអ្វីខ្លះ ដែលវគ្គបទគម្ពីរទាំងនេះ បង្រៀនយើងអំពីបុរាណវិទ្យា របស់ព្រះអម្ចាស់ និងការព្យាការណ៍ទាំងឡាយរបស់ពួកអ្នកបម្រើរបស់ទ្រង់ ? ( អ្នកនឹងអាចចង់ប្រាប់ថា នៅពេល ម៉ាទីន បានបង្ហាញតួរអក្សរចេញមកពីផ្ទាំងចំណារដល់ពួកបណ្ឌិតនៅរដ្ឋនូវយ៉ោកហើយ នោះលោកបានជួយបំពេញតាមការព្យាករណ៍ដែលបានកត់ត្រានៅក្នុង អេសាយ ២៩:១១–១២ ) ។
ថ្វីបើសិស្សអាចប្រើពាក្យផ្សេងក៏ដោយ ក៏ពួកគេគួរតែប្រាប់ពីសេចក្ដីពិតដូចខាងក្រោម ៖ ការព្យាករណ៍ទាំងឡាយរបស់ពួកអ្នកបម្រើនៃព្រះអម្ចាស់ នឹងបានសម្រេច ។ អ្នកអាចសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។ អ្នកក៏អាចនឹងឲ្យយោបល់ដល់សិស្សឲ្យសរសេរវានៅក្នុងបទគម្ពីររបស់ពួកគេ ជិតនឹងយ៉ូសែប ស្ម៊ីធ -- ប្រវត្តិ ១:៦៥ ។ សូមសួរដល់សិស្សបើសិនជាពួកគេអាចគិតអំពី ចំណេះចំណានខគម្ពីរ ដែលបង្រៀនពីសេចក្ដីពិតដូចគ្នានេះ ( ឧទាហរណ៍ សូមមើល គ. និង ស. ១:៣៧–៣៨ និង អេម៉ុស ៣:៧ ) ។ អ្នកអាចនឹងឲ្យយោបល់ដល់ពួកគេឲ្យសរសេរសេចក្ដីយោងទាំងនេះនៅជិតនឹងយ៉ូសែប ស្ម៊ីធ -- ប្រវត្តិ ១:៦៥ ។
-
តើការបំពេញសេចក្ដីសន្យារបស់ព្រះ និងសេចក្ដីថ្លែងការណ៍របស់ព្យាការី ជួយពង្រឹងដល់សេចក្ដីជំនឿរបស់យើងយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យសរសេរប្រយោគមួយចំនួននៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ដើម្បីសង្ខេបអំពីអ្វីដែលពួកគេបានរៀននៅក្នុងមេរៀនថ្ងៃនេះ ហើយហេតុអ្វីបានជាវាសំខាន់ចំពោះពួកគេ ។ ដើម្បីផ្ដល់ឱកាសដល់សិស្សឲ្យពន្យល់ និងថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលពួកគេបានរៀន សូមអញ្ជើញពួកគេពីរបីនាក់ ឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរនៅក្នុងថ្នាក់ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
យ៉ូសែប ស្ម៊ីធ -- ប្រវត្តិ ១:៥៦ ។ ពាក្យសម្ដីប្រឹក្សាចុងក្រោយរបស់អាល់វិន ស្ម៊ីធ ទៅកាន់យ៉ូសែប ស៊្មីធ
លូស៊ី ម៉ាក ស្ម៊ីធ បានរាយការណ៍ថា មុនពេលអាល់វិន ស៊្មីធ ស្លាប់ គាត់បាននិយាយនូវពាក្យដូចខាងក្រោមនេះ ទៅកាន់ប្អូនប្រុសរបស់គាត់ យ៉ូសែប ស៊្មីធ ថា ៖
« បងចង់ឲ្យប្អូនធ្វើជាក្មេងល្អ ហើយធ្វើអ្វីៗគ្រប់យ៉ាងដែលអាចស្ថិតក្នុងអំណាចរបស់ប្អូនដើម្បីទទួលបានកំណត់ត្រា ។ សូមស្មោះត្រង់នៅក្នុងការទទួលយកការណែនាំ និងស្មោះត្រង់នៅក្នុងការរក្សាគ្រប់ព្រះបញ្ញត្តិដែលប្រទានមកដល់ប្អូន ។ បងប្រុស អាល់វិន របស់ប្អូន ត្រូវទៅចោលប្អូនហើយ ប៉ុន្តែសូមចងចាំគំរូដែលគាត់បានធ្វើសម្រាប់ប្អូន ហើយត្រូវធ្វើគំរូដូចគ្នានេះសម្រាប់ប្អូនៗដែលតូចជាងខ្លួន ហើយត្រូវមានចិត្តល្អចំពោះឪពុកម្ដាយរបស់ប្អូនជានិច្ច » ( លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother បានបោះពុម្ពដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ], ទំព័រ ៨៧ ) ។
យ៉ូសែប ស្ម៊ីធ -- ប្រវត្តិ ១:៥៦ ។ « ម្ល៉ោះហើយ ទើបមានរឿងប្រឌិតឡើងទូទៅថា ខ្ញុំជាអ្នកជីករកប្រាក់ »
ចាប់តាំងពីថ្ងៃដំបូងនៃការស្ដារឡើងវិញ ពាក្យរិះគន់បានវាយប្រហារដល់ចរិយារបស់យ៉ូសែប ស្ម៊ីធ ដោយសារលោកបានធ្វើការជាក្មេងជីករកប្រាក់ ។ ពាក្យរិះគន់ បានបិទស្លាកកិច្ចខិតខំរបស់លោកថាជា « ការជីករកប្រាក់ » ឬ « ការស្វែងរកទ្រព្យសម្បត្តិ » ដើម្បីព្យាយាមបំផ្លាញដល់ចរិយារបស់លោក ។ យ៉ូសែប ស៊្មីធ បានធំឡើងក្នុងជំនាន់ និងវប្បធម៌មួយ ដែលការស្វែងរកទ្រព្យសម្បត្តិ ឬការដើរជីករកមាស និងប្រាក់ដែលកប់ក្នុងដី ជារឿងធម្មតា ហើយគ្រប់គ្នាទទួលយក ។ នៅក្នុងប្រវត្តិរបស់លោក យ៉ូសែប ស៊្មីធ បានពន្យល់ថា លោក និងគ្រួសារលោក ត្រូវបានជួលឲ្យជីករកប្រាក់ ( សូមមើលយ៉ូសែប ស្ម៊ីធ -- ប្រវត្តិ ១:៥៦ ) ។
យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៥៩-៦២ ។ បានបកប្រែដោយអំណោយទាន និងព្រះចេស្ដារបស់ព្រះ
មនុស្សមួយចំនួនបានសួរថា ៖ តើយើងមានព័ត៌មានលម្អិតអំពីរបៀបដែលព្រះគម្ពីរមរមន ត្រូវបានបកប្រែដែរឬទេ ? អែលឌើរ នែល អេ. ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ចម្លើយដូចខាងក្រោម ៖
« មនុស្សជាច្រើនដែលបានអានព្រះគម្ពីរមរមន មានបំណងចង់យល់ខ្លាំងដើម្បីដឹងកាន់តែច្រើនអំពីការណ៍ដែលនឹងកើតឡើង រួមមានដំណើរការពិតប្រាកដនៃការបកប្រែ ។ នេះគឺពិតជាដូច្នេះមែន ជាមួយនឹងហៃរ៉ុម ស្ម៊ីធ ដ៏ភក្ដីភាព និង ស្មោះត្រង់ ។ តាមការសួរសំណួររបស់គាត់ ព្យាការីយ៉ូសែប បានប្រាប់ដល់ហៃរ៉ុមថា ‹ វាពុំមែនមានចេតនាប្រាប់ពិភពលោកនូវរាល់រឿងជាក់លាក់នៃការចេញមករបស់ព្រះគម្ពីរមរមនទេ › ហើយថា ‹ វាពុំគប្បី ដែលគាត់រៀបរាប់នូវរឿងទាំងនេះដែរ › ( History of the Church១:២២០ ) ។ ដូចនេះ អ្វីដែលយើងពិតជាដឹងអំពីការចេញមកនៃព្រះគម្ពីរមរមន គឺគ្រប់គ្រាន់ ប៉ុន្ដែវាមិនពេញលេញទេ ។…
« សេចក្ដីលម្អិតណាក៏ដោយនៃដំណើរការនេះ វាតម្រូវឲ្យមានការខិតខំប្រឹងដ៏ហ្មត់ចត់ផ្ទាល់ខ្លួនរបស់យ៉ូសែប ជាមួយនឹងជំនួយនៃឧបករណ៍ដែលប្រកបដោយវិវរណៈនោះ ។ ដំណើរការនេះ ប្រហែលមានលក្ខណៈផ្សេងៗគ្នា ដោយសារសមត្ថភាពរបស់យ៉ូសែប បានរីកចម្រើន ដោយទាក់ទងនឹងយូរីម និង ធូមីម ប៉ុន្ដែប្រហែលជាការពឹងផ្អែកលើឧបករណ៍បែបនោះមានតិចជាងនៅក្នុងកិច្ចការបកប្រែលើកក្រោយទៀតរបស់ព្យាការី ។ អែលឌើរ អូរសុន ប្រាត្តនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា យ៉ូសែប ស៊្មីធ បានប្រាប់គាត់ថា លោកបានប្រើ យ៉ូរីម និងធូមីម នៅពេលលោកពុំមានបទពិសោធន៍ក្នុងការបកប្រែ ប៉ុន្តែក្រោយមក លោកពុំត្រូវការប្រើវាទេ ដែលករណីនោះ គឺនៅក្នុងការបកប្រែខគម្ពីរព្រះគម្ពីរប៊ីបរបស់យ៉ូសែបជាច្រើនខនោះ ( សូមមើលLatter-day Saints’ Millennial Starថ្ងៃទី ១១ ខែ សីហា ឆ្នាំ ១៨៧៤, ៤៩៨–៩៩ ) ។…
« ហេតុអ្វីក៏យើងមិនបង្ហាញឲ្យបានច្រើន អំពីដំណើរការនៃការបកប្រែព្រះគម្ពីរមរមនដូច្នេះ ? ប្រហែលជា ដំណើរការពេញលេញ ពុំត្រូវបានបង្ហាញដោយសារតែយើងពុំទាន់អាចយល់នៅឡើយ ទោះជាវាត្រូវប្រាប់ក្ដី ។ ប្រហែលជាព្រះអម្ចាស់ចង់ទុកឲ្យព្រះគម្ពីរមរមន ស្ថិតនៅក្នុងមូលដ្ឋាននៃសេចក្ដីជំនឿរបស់យើងទោះបីជាវាត្រូវបានពោរពេញទៅដោយភស្ដុតាងសំខាន់ក្ដី ។ ក្រៅពីនោះព្រះគ្រីស្ទ បានណែនាំមរមន ដែលកំពុងមើលការបង្រៀនផ្ទាល់របស់ព្រះអង្គសង្គ្រោះនៅក្នុងចំណោមសាសន៍នីហ្វៃ កុំឲ្យកត់ត្រារឿងទាំងនោះនៅលើផ្ទាំងចំណារ ដោយសារ ‹ យើងនឹងសាកល្បងសេចក្ដីជំនឿនៃរាស្ត្រយើងវិញ › ( នីហ្វៃទី ៣ ២៦:១១ ) ។ ប្រហែលជាសេចក្ដីលម្អិតនៃការបកប្រែ ត្រូវបានលាក់ផងដែរ ដោយសារយើងមានបំណងចង់ជ្រមុជខ្លួនយើងទៅក្នុងធាតុទាំងឡាយនៅក្នុងគម្ពីរនោះ ជាការខ្វល់ខ្វាយដោយមិនសមហេតុផលជាមួយនឹងដំណើរការ ដែលយើងបានទទួលគម្ពីរមកនោះ » ( “By the Gift and Power of God,” Ensign, ខែ មករា ឆ្នាំ ១៩៩៧, ទំព័រ ៣៩, ៤១ ) ។
ថ្វីដ្បិតតែយើងពុំដឹងរឿងលម្អិតទាំងអស់អំពីរបៀបដែលព្រះគម្ពីរមរមន ត្រូវបានបកប្រែក្ដី តែយើងដឹងថាវា ត្រូវបានបកប្រែ« ដោយអំណោយទាន និងព្រះចេស្ដានៃព្រះ » ( គ. និង ស. ១៣៥:៣) ហើយថាចំណែកនោះ ដែលត្រូវបានបកប្រែគឺជាការពិត ( សូមមើល គ. និង ស. ១៧:៦ ) ។
យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៥៩-៦២ ។ « តាមរយៈយូរីម និងធូមីម ខ្ញុំបានបកប្រែ »
យូរីម និងធូមីម គឺជា « ឧបករណ៍មួយរបស់ព្រះដែលបានរៀបចំ ដើម្បីជួយដល់មនុស្សដើម្បីទទួលបានវិវរណៈមកពីព្រះអម្ចាស់ និងនៅក្នុងការបកប្រែភាសា » ( Bible Dictionary,« យូរីម និងធូមីម » ) ។ យ៉ូសែប ស៊្មីធ បានប្រើយូរីម និងធូមីម ដើម្បីជួយនៅក្នុងការបកប្រែនៃព្រះគម្ពីរមរមន ។ បន្ថែមពីលើ យូរីម និងធូមីម ព្យាការីបានប្រើត្បូងមើលឆុតមួយ នៅក្នុងដំណើរការនៃការបកប្រែ ។
អែលឌើរ នែល អេ ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ដូចខាងក្រោមអំពីដំណើរការនៃការបកប្រែ និងការប្រើយូរីម និងធូមីម របស់យ៉ូសែប ស៊្មីធ និងត្បូងមើលឆុត ៖
« ព្យាការី យ៉ូសែប តែម្នាក់ប៉ុណ្ណោះដែលបានដឹងអំពីដំណើរការពេញលេញ ហើយលោកបានស្ទាក់ស្ទើរដើម្បីពិពណ៌នាលម្អិត ។ យើងកត់សម្គាល់អំពីពាក្យសម្ដីរបស់ដាវីឌ វីតមើរ, យ៉ូសែប ណៃត, ម៉ាទីន ហារីស ដែលជាអ្នកសង្កេតមើល ពុំមែនជាអ្នកបកប្រែទេ ។ ដាវីឌ វីតមើរ បានចង្អុលបង្ហាញថា នៅពេលព្យាការីបានប្រើឧបករណ៍ដ៏ទេវភាពទាំងឡាយ ដែលបានផ្ដល់ឲ្យដើម្បីជួយដល់គាត់ នោះ ‹ អក្សរបុរាណ និងការបកប្រែជាភាសាអង់គ្លេសបានបង្ហាញឡើង… ជាអក្សរយ៉ាងច្បាស់ៗផងដែរ › ។ បន្ទាប់មក យ៉ូសែប នឹងអានពាក្យទាំងឡាយទៅកាន់ អូលីវើរ ( បានដកស្រង់នៅក្នុង James H. Hart, “About the Book of Mormon » Deseret Evening News ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ១៨៨៤, ទំព័រ ២ ) ។ ម៉ាទិន ហារិស បានរៀបរាប់អំពីត្បូងអ្នកមើលឆុត ៖ ‹ ប្រយោគទាំងឡាយនឹងលេចឡើង ហើយត្រូវបានអានដោយព្យាការី ហើយត្រូវបានសរសេរដោយ ម៉ាទិន › ( បានដកស្រង់នៅក្នុង Edward Stevenson « One of the Three Witnesses: Incidents in the Life of Martin Harris » Latter-day Saints’ Millennial Star, ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ១៨៨២, ទំព័រ ៨៦–៨៧ ) ។ យ៉ូសែប ណៃត៍ បានធ្វើការសង្កេតស្រដៀងគ្នានេះ ( សូមមើល ឌីន ជេស៊ី « Joseph Knight’s Recollection of Early Mormon History » BYU Studiesថ្ងៃទី១៧ [ រដូវស្លឹកឈើជ្រុះ ឆ្នាំ១៩៧៦ ]: ៣៥ ) ។
« អូលីវើរ ខៅឌើរី ត្រូវបានរាយការណ៍ មានទីបន្ទាល់នៅក្នុងតុលាការថា យូរីម និងធូមីម ជួយឲ្យ ‹ អានជាភាសាអង់គ្លេស បានផ្គុំអក្សរអេស៊ីព្ទ ដែលបានឆ្លាក់នៅលើផ្ទាំងចំណារ › ( « Mormonites, » Evangelical Magazine and Gospel Advocate ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ១៨៣១ ) ។ បើរបាយការណ៍ទាំងនេះ ត្រឹមត្រូវ វាផ្ដល់យោបល់ពីដំណើរការមួយ ដែលចង្អុលបង្ហាញអំពីការប្រទានពរដល់យ៉ូសែប មកពីព្រះនូវ ‹ ចក្ខុវិស័យ និងអំណាចដើម្បីបកប្រែ › ( គ. និង ស. ៣:១២
« បើតាមឧបករណ៍ដ៏ទេវភាពទាំងនេះ ដែលព្យាការីមើលដាច់ពាក្យសម្ដីទាំងឡាយពីបុរាណដែលបកប្រែជាភាសាអង់គ្លេស បន្ទាប់មកសូត្រតាម នោះលោកពុំចាំបាច់សិក្សាតួអក្សរនៅលើផ្ទាំងចំណារដោយពិនិត្យពិចៃខ្ជាប់ខ្ជួន-- នូវដំណើរការបកប្រែ ដោយការគិតទៅវិញទៅមកអំពីអត្ថបទបុរាណ ហើយផ្ដល់អត្ថន័យតាមសម័យទំនើបជាតាមធម្មតានោះទេ ។
« ដំណើរការវិវរណៈពិតជា មិនបានតម្រូវឲ្យព្យាការីក្លាយជាអ្នកជំនាញខាងភាសាបុរាណនោះទេ ។
« សេចក្ដីលម្អិតណាក៏ដោយនៃដំណើរការនេះ វាតម្រូវឲ្យមានការខិតខំប្រឹងដ៏ហ្មត់ចត់ផ្ទាល់ខ្លួនរបស់យ៉ូសែប ជាមួយនឹងជំនួយនៃឧបករណ៍ដែលប្រកបដោយវិវរណៈនោះ ។ ដំណើរការនេះ ប្រហែលមានលក្ខណៈផ្សេងៗគ្នា ដោយសារសមត្ថភាពរបស់យ៉ូសែប បានរីកចម្រើន ដោយទាក់ទងនឹងយូរីម និង ធូមីម ប៉ុន្ដែប្រហែលជាការពឹងផ្អែកលើឧបករណ៍បែបនោះមានតិចជាងនៅក្នុងកិច្ចការបកប្រែលើកក្រោយទៀតរបស់ព្យាការី ។ អែលឌើរ អូសុន ប្រាត្ត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា យ៉ូសែប ស៊្មីធ បានប្រាប់គាត់ថា លោកបានប្រើ យ៉ូរីម និងធូមីម នៅពេលលោកពុំមានបទពិសោធន៍ក្នុងការបកប្រែ ប៉ុន្តែក្រោយមក លោកពុំត្រូវការប្រើវាទេ ដែលករណីនោះ គឺនៅក្នុងការបកប្រែខគម្ពីរព្រះគម្ពីរប៊ីបរបស់យ៉ូសែបជាច្រើនខនោះ ( សូមមើល Latter-day Saints’ Millennial Star ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ១៨៧៤, ៤៩៨–៩៩ ) » ( By the Gift and Power of God » Ensign, ខែ មករា ឆ្នាំ១៩៩៧, ទំព័រ ៣៩ ) ។
យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៦៣-៦៥ តើនរណាជាពួកបណ្ឌិតដែលម៉ាទីនហារិស បានទៅជួបនោះ ?
ម៉ាទីន ហារីស បានទៅជួបយ៉ាងតិច បុរសបីនាក់ ដែលជាមានកេរ្តិ៍ឈ្មោះជាភាសាវិទូ ។ នៅអាល់បានី រដ្ឋនូវ យ៉ោក គាត់បាននិយាយជាមួយ លូធើរ ប្រាឌីស ជាអ្នកការទូត រដ្ឋបុរសម្នាក់ដែលជាអ្នកធ្វើដំណើរជុំវិញពិភពលោក និងជាសិស្សផ្នែកភាសា ។ នៅទីក្រុងនូវ យ៉ោក លោកបានជួបនឹងបណ្ឌិត សាំយូអែល មិចឆែល ជាអនុប្រធាននៃសាកលវិទ្យាល័យពេទ្យ រ៉តជើរស៍ ។ លោកក៏បានទៅជួបនឹងបុរសម្នាក់ ដែលចេះភាសាជាច្រើន រួមទាំងភាសាហេព្រើរ និងភាសាបេប៊ីឡូនៀន ផងដែរ ។ នេះ គឺជាសាស្ត្រាចារ្យ ឆាល្សអ័នថុន នៃសាកលវិទ្យាល័យកូឡុំបៀរ នៅទីក្រុងនូវយ៉ោក ដែលស្ថិតនៅក្នុងចំណោមបណ្ឌិតខាងបុរាណវិជ្ជាដ៏កំពូលនៃជំនាន់របស់លោក ។ នៅគ្រានៃការទៅជួបរបស់ម៉ាទីន ហារីស ឆាល្ស អ័នថុន គឺជាសាស្ត្រាចារ្យមើលបន្ថែមទៅលើផ្នែកភាសាក្រិច និងភាសាឡាតាំង ។ លោកចេះភាសាបារាំង អាល្លឺម៉ង់ ក្រិច និងភាសាឡាតាំង មានសៀវភៅនៅក្នុងបណ្ណាល័យរបស់លោកជាភស្ដុតាង ហើយស្គាល់ការរកឃើញចុងក្រោយបំផុតចំពោះភាសាអេស៊ីព្ទ រួមទាំងកិច្ចការនៃឆាំប៉ូលីអុងជំនាន់ដើមផងដែរ ។