ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣ ៖ ការ​ក្បត់​សាសនា​ដ៏ធំ


មេរៀន​ទី ៣

ការ​ក្បត់​សាសនា​ដ៏ធំ

បុព្វកថា

ព្រះយេស៊ូវ​គ្រីស្ទ បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ អំឡុង​ការ​បម្រើ​នៅលើ​ផែនដី​របស់​ទ្រង់ ។ « បន្ទាប់​ពី​ការ​យាង​ឡើង​ទៅ​របស់ព្រះគ្រីស្ទ ពួកសាវក បាន​បន្ដ​អនុវត្តកូន​សោ​ទាំងឡាយ​ដែល​ទ្រង់​បាន​បន្សល់​ទុក​នឹង​ពួកគេ ។ ប៉ុន្តែ ដោយ​សារ​ការ​មិន​គោរព​ប្រតិបត្តិ និង​ការ​បាត់បង់​សេចក្ដីជំនឿ​របស់សមាជិក នោះ​ពួកសាវក​បាន​ស្លាប់​ដោយមិនបានប្រគល់កូនសោឲ្យអ្នក​ស្នង​នោះទេ ។ យើង​ហៅ​ហេតុការណ៏នោះ​ថា​ជា​សោកនាដកម្ម ‹ ការ​ក្បត់សាសនា › » ( ហិនរី ប៊ី អាវរិង​« សាសនាចក្រ​ពិត ហើយ​សកម្ម » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២១ ) ។ ដោយ​សារ​តែ​ការ​ក្បត់​សាសនា​នេះ​បាន​រីកសាយភាយ នោះ​ព្រះអម្ចាស់​បានដក​សិទ្ធិអំណាច​បព្វជិតភាព​ចេញ​ពី​មនុស្ស ។ ការ​យល់​ដឹង​អំពី​ការ​ក្បត់​សាសនា​ដ៏ធំ ជួយ​យើង​យល់​កាន់​តែ​ច្រើន​អំពី​តម្រូវការ​ដើម្បី​មានការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុងថ្ងៃ​ចុង​ក្រោយ ។

យោបល់​សម្រាប់ការ​បង្រៀន

កំណត់ចំណាំ៖ ដោយ​សារ​មេរៀន​នេះ ផ្ដល់​យោបល់​ឲ្យ​ប្រើ​វត្ថុ និង​រូបភាព​ច្រើន ជា​ជំនួយ​ក្នុង​ការ​បង្រៀន នោះ​អ្នក​អាច​នឹង​ចង់​ប្រ​មូល​វត្ថុ​មួយចំនួន​មក​ទុក​ជា​មុន ។ ទាំង​នេះ រួម​មាន វត្ថុ​ខាង​មេកានិច​មួយចំនួន និង​រូបភាព​ដូច​ខាងក្រោម ៖ព្រះគ្រីស្ទ​កំពុង​តែងតាំង​ពួកសាវក (សៀវភៅសិល្បៈដំណឹងល្អ[ ឆ្នាំ ២០០៩ ] ទំព័រ ៣៨ សូមមើល​ផងដែរ LDS.org) យុវជន​កំពុង​ទទួល​បុណ្យ​ជ្រមុជ​ទឹក( លេខ ១០៣ )អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ( លេខ ១០៥ )ការ​ប្រសិទ្ធពរ​នំបុ័ង និងទឹក ( លេខ ១០៧ ) និង គូស្វាមីភរិយា​វ័យក្មេង​ទៅ​ព្រះវិហារ​បរិសុទ្ធ( លេខ ១២០ ) ។

រូបភាព
ព្រះគ្រីស្ទ​កំពុង​តែងតាំង​ពួកសាវក
រូបភាព
យុវជន​កំពុង​ទទួលបុណ្យជ្រមុជទឹក
រូបភាព
អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ
រូបភាព
ការប្រសិទ្ធពរនំបុ័ង និង​ទឹក
រូបភាព
គូស្វាមីភរិយា​វ័យក្មេង​ទៅ​ព្រះវិហារ​បរិសុទ្ធ

ព្រះយេស៊ូវ​គ្រីស្ទ បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ អំឡុង​ការ​បម្រើ​នៅលើ​ផែនដី​របស់​ទ្រង់

សូម​នាំ​យកផ្នែកគ្រឿងម៉ាស៊ីន ដែល​ចាំបាច់​សម្រាប់​ម៉ាស៊ីន​មួយ ឬ​ជា​ចំណែក​នៃ​ឧបករណ៍​ដើម្បីធ្វើការ ( ដូចជា​ខ្សែភ្លើង​ពីឧបករណ៍​ប្រើប្រាស់ ឬ​កុំព្យូទ័រ ច្រវ៉ាក់ ឬ​សំបក​កង់ ឬ​ក្បាល​ប៊ុយស៊ីឡាន) ។ សូម​បង្ហាញផ្នែកទាំងនោះ​ដល់​សិស្ស ហើយ​សួរ​ពួកគេ​ថា តើវាត្រូវនឹងផ្នែកណា ហើយ​វាមាន​មុខងារ​ធ្វើ​អ្វី ។ ( បើ​អ្នក​ពុំ​មានគ្រឿង​មេកានិច​មួយទេ សូម​គូស​រូប​នៅលើ​ក្ដារខៀន ) ។

  • តើ​មាន​អ្វី​កើត​ឡើង នៅពេល​របស់​នេះ​បាន​បាត់​ពី​ឧបករណ៍ ?

  • តើ​ឧទាហរណ៍​នេះ​អាច​ប្រៀបប្រដូច​ទៅ​នឹង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ? ( សាសនាចក្រ នៃ​ព្រះយេស៊ូវ​គ្រីស្ទ មាន​សមាសភាគ​សំខាន់ៗ បើគ្មាន សមាសភាគ​សំខាន់ៗ​ទាំង​នេះ​ទេ វា​ពុំ​អាច​ដំណើរការ ឬ​មាន​វានោះឡើយ ) ។

សូម​សិស្ស​ឲ្យ​គិត​អំពី​ផ្នែក​នានា​ក្នុង​សាសនាចក្រ​ដែល​សំខាន់ ដើម្បី​ឲ្យ​សាសនាចក្រ​មានដំណើរ​ការ​នៃ​ការ​ផ្ដល់​សេចក្ដីសង្គ្រោះ​ដល់ពិភពលោក ។ សូមសរសេរ​ក្បាលរឿង ធាតុសំខាន់ៗ​នៃ​សាសនាចក្រ​របស់ព្រះយេស៊ូវ​គ្រីស្ទ នៅលើ​ក្ដារខៀន ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន អេភេសូរ ២:១៩-២២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម និង​ប្រាប់​អំពី​គ្រឹះ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់ អំឡុង​ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់ទ្រង់ ។ ( អ្នក​អាច​ឲ្យ​លេខ​ទំព័រ​ដល់​សិស្ស ដើម្បីជួយ​ពួកគេ​រក​ខគម្ពីរ​ក្នុង​គម្ពីរសញ្ញាចាស់ ដែល​ពួកគេ​នឹង​អាន​ក្នុង​មេរៀន​នេះ) ។ នៅពេល​ពួកគេ​រាយការណ៍​ពីអ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​សរសេរ​សេចក្ដីពិត​ដូច​ខាង​ក្រោម នៅពីក្រោម​ក្បាលរឿង នៅលើ​ក្ដារខៀន ៖ ពួក​សាវក និង​ពួក​ព្យាការី ជា​គ្រឹះ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ឲ្យ​យោបល់​ដល់​សិស្សឲ្យ​គូស​ចំណាំ​ឃ្លា​នៅក្នុង​អេភេសូរ ២:២០ ដែល​បង្រៀន​ពី​សេចក្ដីពិត​នេះ ។

  • តើ​ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ពួកសាវក និង​ពួក​ព្យាការី ត្រូវ​បាន​ចាត់ទុក​ជា « គ្រឹះ » នៃ​សាសនាចក្រ​ដូច្នេះ ?

ដើម្បីជួយសិស្ស​ស្គាល់​ធាតុ​សំខាន់​ដទៃទៀត​នៃ​សាសនាចក្រ​របស់ព្រះយេស៊ូវគ្រីស្ទ សូម​ដាក់​បង្ហាញ​រូបភាព​ព្រះគ្រីស្ទ កំពុង​តែង​តាំង​ពួកសាវក(សៀវភៅ​សិល្បៈដំណឹងល្អលេខ ៣៨ ) ។ សូម​ឲ្យ​សិស្ស​ពិពណ៌នា​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​រូបភាព​នោះ ។ បន្ទាប់​មក​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ាកុស ៣:១៣-១៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​ប្រាប់​ធាតុ​នៃ​សាសនាចក្រដទៃទៀត ដែល​វា​សំខាន់​ចំពោះ​សេចក្ដីសង្គ្រោះ​របស់​កូន​ចៅ​ព្រះ ។ បន្ទាប់ពី​សិស្សរាយការណ៍​ពីអ្វី​ដែល​ពួកគេ​រក​ឃើញ សូម​សរសេរ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ សិទ្ធិ​អំណាច​បព្វជិតភាព គឺ​ចាំបាច់​ដើម្បី​ទទួល​បានពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​នៃ​សេចក្ដី​សង្គ្រោះ ។

សូម​ពន្យល់​ថា មុន​ពេល​ព្រះអង្គសង្គ្រោះ​ចាក​ចេញ​ពី​ផែនដី នោះ​ទ្រង់​បាន​ប្រទាន​ដល់​ពួកសាវក​របស់ទ្រង់​នូវ​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​សាសនាចក្រ និង​ធ្វើកិច្ចការ​ក្នុង​ព្រះនាម​របស់ព្រះ​សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​កូនចៅ​របស់ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូមឲ្យ​សិស្ស​ក្នុង​ថ្នាក់​ប្រាប់​ពី​ធាតុ​សំខាន់​ដទៃទៀត​នៃ​សាសនាចក្រ​ពិត ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« សេចក្ដីពិត និង​គោលលទ្ធិ ដែល​យើង​បាន​ទទួល បានមក ហើយ​នឹង​បន្ដ​មាន​មក ​តាមរយៈ​វិវរណៈ​របស់ព្រះ ។ នៅក្នុង​ទំនៀមទំលាប់​ជំនឿមួយចំនួន…បញ្ហា​ខាង​គោលលទ្ធិ អាច​ក្លាយ​ជា​ការខ្វែង​មតិយោបល់គ្នា ។ …ប៉ុន្តែ នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ ក៏ដូចជា​ជំនាន់បុរាណ ការ​ស្ថាបនា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ឬ​ការ​កែគំនិត​ភ័ន្ដច្រឡំ​ខាង​គោលលទ្ធិ គឺ​ជារឿង​មួយ​នៃ​វិវរណៈរបស់ព្រះ​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​ព្រះអម្ចាស់ បាន​ប្រគល់​ឲ្យ​នូវ​សិទ្ធិអំណាច​ជា​សាវក» ( គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៦ ) ។

  • យោងតាម​អែលឌើរ គ្រីស្តូហ្វឺសិន តើ​តួនាទីសំខាន់មួយ​របស់​ព្យាការី និង​ពួកសាវក​គឺ​ជា​អ្វី ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង​ពីគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ប្រាប់​អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ពួកសាវក និង​ពួក​ព្យាការី ស្ថាបនា​គោលលទ្ធិ​ត្រឹមត្រូវ​តាមរយៈ​វិវរណៈ​របស់​ព្រះ ។ អ្នក​អាច​នឹង​ត្រូវការ​រំឭក​ដល់​សិស្ស​ថា​គោលលទ្ធិ សំដៅ​ទៅលើ​សេចក្ដីពិត​ជា​គ្រឹះ និង​អស់កល្ប​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​បន្ថែម​សេចក្ដីពិត​នេះ​ទៅលើ​បញ្ជី​នៅលើ​ក្ដារខៀន ) ។

សូម​បង្ហាញ​សិស្ស​នូវបញ្ជី​គោលលទ្ធិ​គ្រឹះ ដែល​បាន​រកឃើញ​នៅក្នុងសេចក្ដីបន្ថែម​នៃ​សៀវភៅសិក្សា​នេះ ឬ​នៅក្នុងសៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ ។ សូម​ពន្យល់​ថា​សិស្ស​ថ្នាក់សិក្ខាសាលា ត្រូវ​បាន​លើក​ទឹកចិត្ត​ដើម្បី​ទទួល​បាន​នូវ​ការ​យល់ដឹង​កាន់​តែ​ជ្រៅជ្រះ​អំពី​គោលលទ្ធិ​គ្រឹះ ​ក្នុង​ពេល​សិក្សា​ថ្នាក់​សិក្ខាសាលា​របស់ពួកគេទាំងមូល ។ ការ​ធ្វើ​ដូច្នេះ នឹង​ជួយ​ពួកគេ​ពង្រឹង​ទីបន្ទាល់​របស់ពួកគេ ហើយ​រៀបចំ​ពួកគេ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​អ្នកដទៃ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​គោលលទ្ធិ​ទាំងនេះ អំឡុង​ពេលនៃការសិក្សា​របស់ពួកគេ​អំពី គោលលទ្ធិ និង សេចក្ដី​សញ្ញានា​ឆ្នាំ​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​គោលលទ្ធិ​គ្រឹះ​មួយ ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ហើយ​សួរ​ពួកគេ​មួយចំនួន​ឲ្យ​ពន្យល់​ដោយ​សង្ខេប​អំពី​មូលហេតុ​ដែល​ពួកគេ​ជ្រើសរើស​វា ។

  • ហេតុអ្វីក៏​វា​សំខាន់ថា គោលលទ្ធិ​ពិត ត្រូវ​បាន​បង្រៀន ហើយ​ត្រូវយល់ដឹងឲ្យបាន​ត្រឹមត្រូវ​នៅក្នុង​សាសនាចក្រ​របស់ព្រះអម្ចាស់​ដូច្នេះ ? ( ពេល​សិស្ស​ឆ្លើយ​តប នោះ​អ្នក​អាច​ចែកចាយ​សេចក្ដី​ថ្លែង​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់៖ « ពេល​យល់​គោលលទ្ធិ​ពិត នោះ​វា​ផ្លាស់ប្ដូរ​អាកប្បកិរិយា និង​អត្តចរិក » [« Little Children »Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ១៧ ) ។

ដើម្បីជួយសិស្ស​គិតអំពី​ធាតុ​សំខាន់ៗ​ដទៃទៀត​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ សូម​បង្ហាញ​រូបភាព យុវជន​កំពុង​ទទួលបុណ្យជ្រមុជទឹក(សៀវភៅសិល្បៈដំណឹងល្អលេខ ១០៣ )អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ( លេខ ១០៥ )ការប្រសិទ្ធពរ​នំបុ័ង និងទឹក ( លេខ ១០៧ ) និង គូស្វាមី​ភរិយា​វ័យក្មេង​កំពុង​ទៅ​ព្រះវិហារ​បរិសុទ្ធ( លេខ ១២០ ) ។ សូម​សួរ​សិស្ស​អំពី​បុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ពិធីប្រសិទ្ធពរ​នំបុ័ង និងទឹក និង​ការ​ផ្សារភ្ជាប់​ជាទូទៅ ។ ( ទាំងអស់នេះ​ជា​ពិធីបរិសុទ្ធ ) ។

  • តើ​ពិធីបរិសុទ្ធ​ជា​អ្វី ? ( ជាកិច្ចការដ៏ពិសិដ្ឋ និងជា​ផ្លូវការ​មួយ ដែល​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​នៃ​បព្វជិតភាព ) ។

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា ពិធី​បរិសុទ្ធនានា គឺ​ជា​ផ្នែក​សំខាន់​មួយនៃ​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? ( ដើម្បីជួយ​សិស្ស​ឆ្លើយ​សំណួរ​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន យ៉ូហាន ៣:៥ រួច​ហើយ​សួរពួកគេ​ថាតើ​អ្វី​នឹង​កើត​ឡើង បើ​ពួកគេ​គ្មាន​វិធី​ណា​អាច​ជ្រមុជទឹកបាន​នោះ ។ សូម​គូស​បញ្ជាក់​ថា រាល់​ពិធីបរិសុទ្ធ​នៃការ​សង្គ្រោះ​ទាំងអស់​នៃ​បព្វជិតភាព គឺ​មាន​អម​ជាមួយនឹង​សេចក្ដីសញ្ញា ដែល​ជា​ការ​ព្រមព្រៀង​ដ៏ពិសិដ្ឋ​ជាមួយ​ព្រះ ) ។

សូម​ថ្លែង​ទីបន្ទាល់​ថា នៅក្នុង​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ទទួល​បាន​ពិធីបរិសុទ្ធ​នានា ដែល​ចាំបាច់​សម្រាប់​សេចក្ដីសង្គ្រោះ​របស់​យើង ។ សូម​បន្ថែម​សេចក្ដីពិត​នេះ​ទៅលើ​បញ្ជី​នៅលើ​ក្ដារខៀន ) ។

សូម​ពន្យល់​ថា បន្ទាប់ពី​ព្រះយេស៊ូវ​គ្រីស្ទ​សុគត នោះ​ទ្រង់​បាន​រស់ឡើងវិញ ហើយ​ទ្រង់​បាន​យាង​ឡើងទៅ​ស្ថានសួគ៌ ។ ទ្រង់​ឈប់​មាន​វត្តមាន​ជារូបកាយសាច់ឈាម ដើម្បី​ដឹកនាំ​សាសនាចក្រ​នៅលើ​ផែនដីទៀតហើយ ។ ទោះជា​ទ្រង់ពុំមាន​វត្តមានជារូបកាយសាច់ឈាម​នៅលើ​ផែនដី​ក្ដី ក៏ព្រះយេស៊ូវ​គ្រីស្ទ ដឹកនាំ និងណែនាំ​ដល់​ពួកសាវក​របស់ទ្រង់ តាមរយៈវិវរណ​ដែរ ។ នៅក្រោមការ​ដឹកនាំ​របស់​ពួក​សាវក​ទ្រង់ នោះ​សាសនាចក្រ​ពីបុរាណ បានរីកសាយ​យ៉ាង​ឆាប់ ហើយ​មាន​មនុស្ស​រាប់ពាន់នាក់​បាន​ទទួលបុណ្យជ្រមុជទឹក ។ ក្រុមជំនុំពួក​បរិសុទ្ធ ភាគច្រើនត្រូវ​បាន​បង្កើតឡើង​នៅ​អណាចក្រ​រ៉ូម ។ អែលឌើរ ប៊ីស្សព ឌីកុន សង្ឃ គ្រូ និង​គ្រូផ្សាយដំណឹងល្អ ( អយ្យកោ ) ត្រូវ​បាន​ហៅ និង​ផ្ដល់​សិទ្ធិអំណាច​បព្វជិតភាព​ដោយ​ពួកសាវក ។

ការ​ក្បត់សាសនា​ដ៏ធំ បាន​កើតឡើង អំឡុង​ជាច្រើន​សតវត្សន៍ បន្ទាប់ពី​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអម្ចាស់

សូម​សរសេរ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ការ​ក្បត់​សាសនា កើត​ឡើង​នៅពេល​មនុស្ស​ងាក​ចេញ​ពី​គោលលទ្ធិពិត​នៃ​ដំណឹងល្អ ហើយ​បដិសេធ​ពួក​អ្នក​បម្រើ​ដែល​មានសិទ្ធិអំណាច​របស់ព្រះអម្ចាស់ ។

សូម​ពន្យល់​ថា គ្រា​នៃ​ការ​ក្បត់សាសនាទូទៅ បាន​កើត​ឡើង​នៅពេញ​ទាំង​ប្រវត្តិសាសនា​នៃ​ពិភពលោក ។ ឧទាហរណ៍មួយ​នៃ​ការ​ក្បត់សាសនា​ដ៏ធំ ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ព្រះអង្គសង្គ្រោះ​បាន​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់ (សូមមើល ថែស្សាឡូនិចទី ២ ២:១–៣) ។ បន្ទាប់​ពី​ការស្លាប់​នៃ​ពួក​សាវក​របស់​ព្រះ​អង្គ​សង្រ្គោះ នោះ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ​ត្រូវ​បាន​ខូច​បង់ ហើយ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដែល​មិន​មាន​ការ​អនុញ្ញាត​កើត​ឡើង​នៅ​ក្នុង​អង្គការ​សាសនាចក្រ និង ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព ។ ( សូមមើល ពិត​ចំពោះសេចក្ដីជំនឿ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៣-១៤ ) ។

សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ កិច្ចការ ១២:១-៣;ធីម៉ូថេទី ២ ៤:៣-៤;ពេត្រុសទី ២ ២:១-២

សូម​ពន្យល់​ថា ក្រៅពី​កិច្ចខិតខំ​របស់ពួកសាវក នោះ​សាសនាចក្រ​ជំនាន់​មុន បាន​ជួប​នឹង​ការ​គំរាមគំហែង ។ សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​បី​ក្រុម ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​សិក្សា​វគ្គ​បទគម្ពីរ​មួយ​នៅលើ​ក្ដារខៀន ដោយ​ស្វែងរក​អ្វីមួយ ដែល​បាន​គំរាមគំហែង​សាសនាចក្រ ។ ( សម្រាប់​អ្នក​ទាំងឡាយ​ដែល​កំពុង​អាន​កិច្ចការ ១២:១-៣ នោះអ្នក​អាច​ចាំបាច់​ត្រូវ​បញ្ជាក់​ថា យ៉ាកុប និង ពេត្រុស គឺ​ជា​ពួកសាវក ) ។ បន្ទាប់ពីផ្តល់​ពេលឲ្យ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​មកពី​ក្រុមនីមួយៗ ​រាយការណ៍​នូវ​អ្វី​ដែល​ក្រុម​បាន​រក​ឃើញ ។

  • ហេតុអ្វី​អ្នកគិត​ថា ការគំរាមគំហែង​ទាំងនេះ គ្រោះថ្នាក់ខ្លាំង​ចំពោះ​សាសនាចក្រ ?

សូម​អញ្ជើញ​សិស្សម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ដូច​ខាង​ក្រោម ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​ថ្លែង​អំពី​ការ​បាត់​បង់​ដ៏ធំ​នូវ​សក្ខីបទថ្មី ដែល​សាសនាចក្រ​បាន​ជួប​អំឡុង​គ្រា​នេះ​ថា ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« យ៉ាកុប​ត្រូវបាន​សម្លាប់​នៅ​ក្រុង​យេរ៉ូសាឡិម​ដោយ​ស្ដេច​ហេរ៉ូឌ ។ ពេត្រុស និង ប៉ុល ស្លាប់​នៅ​ក្រុង​រ៉ូម ។ ទំនៀមទំលាប់​បាន​ប្រាប់​ថា ភីលីព បាន​ចេញទៅ​ភាគ​ខាង​កើត ។ មាន​រឿង​ជា​ច្រើន​ទៀត​ដែល​យើង​ពុំ​ដឹង ។

« ពួកលោក​បាន​បំបែក​គ្នា ពួកលោក​បាន​បង្រៀន ថ្លែងទីបន្ទាល់ ហើយ​បាន​ស្ថាបនា​សាសនាចក្រ​ឡើង ។ ហើយ​ពួកគេ​បាន​ស្លាប់​ដើម្បី​ជំនឿ​របស់​ពួកគេ ហើយ​ដោយ​ការស្លាប់​របស់​ពួកគេ នោះ​កើត​មាន​នូវ​ភាពងងឹត​នៃ​ការ​ក្បត់សាសនា​ជាច្រើន​សតវត្សន៍ » (ពួក​ដប់ពីរនាក់ » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៨៤ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ទៀត​ឲ្យ​បន្ដ​អាន​ការ​ពន្យល់​របស់ប្រធាន​ផាកកឺ អំពី​ការ​បាត់បង់​ដ៏​ធំបំផុត នាំ​ឲ្យ​មាន​ការ​ក្បត់សាសនា​ដ៏ធំ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« របស់​ដ៏​មាន​តម្លៃ​បំផុតដែល​បាន​បាត់បង់​នៅក្នុង​ការ​ក្បត់សាសនា គឺ​សិទ្ធិអំណាច​ដែល​ពួកសាវក​កាន់--គឺ​កូន​សោបព្វជិតភាព ។ ដើម្បី​ឲ្យ​សាសនាចក្រ​នេះ ជា​សាសនាចក្រ​របស់ទ្រង់ សាសនាចក្រ​នេះ​ត្រូវ​តែ​មាន​កូរ៉ូម​មួយ​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដែលកាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ហើយ​ប្រគល់​វា​ទៅ​ដល់​មនុស្ស​ដទៃទៀត » (« The Twelves » ទំព័រ ៨៤ ) ។

  • តើ​ការ​បាត់បង់​សិទ្ធិអំណាច​បព្វជិតភាព នឹង​ជះឥទ្ធិពល​ដល់​ធាតុ​សំខាន់ៗ​ដទៃទៀត​នៃ​សាសនាចក្រយ៉ាង​ដូចម្ដេច ?

  • តើ​មាន​វិធីណា ដែល​មនុស្ស​អាច​ជួសជុល​សាសនាចក្រ ដោយ​គ្មាន​ពួក​សាវក និង​ពួកព្យាការី សិទ្ធិអំណាច​បព្វជិតភាព ឬ​ចំណេះដឹង​ត្រឹមត្រូវ​អំពី​គោលលទ្ធិ​របស់ព្រះយេស៊ូវ​គ្រីស្ទ​ឬ​ទេ ? ហេតុអ្វី​យល់ស្រប ឬ ហេតុអ្វី​មិន​យល់ស្រប ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ផាកកឺ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« នៅពេល​ជាច្រើន​សតវត្សន៍​បាន​កន្លង​ផុតទៅ នោះ​អណ្ដាត​ភ្លើងនៃ​គោលលទ្ធិ បាន​ភ្លឺព្រឹមៗ ហើយស្រអាប់​ងងឹតទៅ ។ ពិធីបរិសុទ្ធ​នានា ត្រូវ​បាន​ផ្លាស់ប្ដូរ ឬ​បោះបង់ចោល ។ ខ្សែតំណត្រូវ​បាន​ផ្ដាច់ ហើយ​សិទ្ធិអំណាច​ដើម្បី​ប្រគល់​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជា​អំណោយ​ទាន​មួយ​ត្រូវ​បាន​បាត់ ។ យុគសម័យ​ដ៏​ខ្មៅ​ងងឹត​នៃ​ការ​ក្បត់សាសនា បាន​រីកសាយ​ពេញ​លើ​ពិភពលោក » (« The Cloven Tongues of Fire » Ensign ខែ ឧសភា ឆ្នាំ ២០០២,ទំព័រ ៨ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បីយល់​អំពី ការ​ក្បត់សាសនា​ដ៏ធំ និង​ផលវិបាក​របស់​វា​ដូច្នេះ ? (ទោះ​ជា​សិស្ស​អាច​ប្រាប់​ពី​មូលហេតុ​ផ្សេងៗ​ក្ដី សូម​គូស​បញ្ជាក់​ថា ការ​យល់​ដឹង​អំពី ការ​ធ្លាក់ចុះ​ដ៏​ធំនេះ ជួយយើង​ដឹង​ថា ការ​ស្ដារ​ឡើងវិញ​នៃ​គោលលទ្ធិ និង​សិទ្ធិអំណាច​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ចាំបាច់​ដើម្បី​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ការ​ក្បត់សាសនា​ដ៏ធំ ) ។

សូម​ពន្យល់​ថា ទោះ​ជា​វា​នឹង​ពុំ​មាន​ការក្បត់​សាសនាពីសេចក្ដីពិត​ជាទូទៅ​មួយទៀត​ក្ដី ក៏​យើងម្នាក់ៗ ត្រូវ​តែ​ការពារ​ទប់ទល់​នឹង​ការក្បត់សាសនា​ផ្ទាល់​ខ្លួន តាមរយៈ​ការ​រក្សា​សេចក្ដីសញ្ញា ការ​គោរព​ព្រះបញ្ញត្តិ ការ​ធ្វើ​តាម​អ្នកដឹកនាំ​សាសនាចក្រ ការ​ទទួលទាន​សាក្រាម៉ង់ និង​ការ​ពង្រឹង​ទីបន្ទាល់​របស់​យើង​ដោយ​ខ្ជាប់ខ្ជួន តាមរយៈ​ការ​សិក្សា​ព្រះគម្ពីរ ការ​អធិស្ឋាន និង​ការ​បម្រើ ( សូមមើល ពិត​ចំពោះ​សេចក្ដីជំនឿទំព័រ ១៣-១៤) ។ សូម​បញ្ចប់​ដោយ​ការ​ថ្លែង​ទីបន្ទាល់អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ កូនចៅ​របស់ទ្រង់ ភាព​ពិត​នៃ​ការ​ក្បត់សាសនា​ដ៏ធំ និង​អំណោយទាន​ដ៏​មហិមា​នៃ​ការ​ស្ដារឡើង​វិញ​នៃ​ដំណឹងល្អ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

ការក្បត់សាសនា​កើតឡើង​ដោយ​សារ​ការ​មិន​គោរព​ប្រតិបត្តិ និង​ការ​បាត់​បង់​សេចក្ដីជំនឿ ។

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធានទីមួយ បាន​ពន្យល់​ថា មូលហេតុមួយ​ដែល​ការ​ក្បត់សាសនា​កើត​ឡើង គឺ​ការ​ខ្វះ​សេចក្ដីជំនឿ នៅក្នុង​ចំណោម​សមាជិក​នៃ​សាសនាចក្រ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« រាស្ត្រ​របស់ព្រះ ពុំ​តែងតែ​មានភាពសក្ដិសម​ចំពោះ​បទពិសោធន៍​ដ៏អស្ចារ្យ ដែល​យើង​បាន​ចែកចាយ​នៅថ្ងៃ​នេះ​ទេ ។ បន្ទាប់​ពី​ការ​យាង​ឡើង​ទៅ​របស់ព្រះគ្រីស្ទ ពួកសាវក បាន​បន្ដ​អនុវត្តកូន​សោ​ទាំងឡាយ​ដែល​ទ្រង់​បាន​បន្សល់​ទុក​នឹង​ពួកគេ ។ ប៉ុន្តែ ដោយ​សារ​ការ​មិន​គោរព​ប្រតិបត្តិ និង​ការ​បាត់បង់​សេចក្ដីជំនឿ​របស់សមាជិក នោះ​ពួកសាវក​បាន​ស្លាប់​ដោយមិនបានប្រគល់កូនសោឲ្យអ្នក​ស្នង​នោះទេ ។ យើង​ហៅ​ព្រឹត្តការណ៍​ដ៏​សោកនាដកម្ម​នោះ​ថា ‹ ការ​ក្បត់សាសនា › ។ បើ​សមាជិក​នៃ​សាសនាចក្រ​នៅជំនាន់នោះ មានឱកាស និង​ឆន្ទៈ​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ ដូច​ជា​អ្នក​មាន​សព្វថ្ងៃ​នេះ នោះ​ព្រះអម្ចាស់​នឹង​ពុំ​ដក​យក​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​ពី​ផែនដី​ទេ ។ ដូច្នេះ នេះ​គឺ​ជា​ជំនាន់​មួយ​ដ៏សំខាន់​ជា​ប្រវត្តិសាស្ត្រ និង​សំខាន់ដ៏អស់កល្បជានិច្ច នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក និង​ចំពោះ​កូនចៅ​របស់​ព្រះវរបិតាសួគ៌​យើង ។

« ឥឡូវ កាតព្វកិច្ច​របស់​យើង គឺ​ដើម្បី​បន្ដ​មានភាព​សក្ដិសម​នៃ​សេចក្ដីជំនឿ ដែល​ចាំបាច់​សម្រាប់​យើង ដើម្បី​បំពេញ​ការ​សន្យា​របស់​យើង ដើម្បី​គាំទ្រ​ដល់​អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ ។ ព្រះអម្ចាស់សព្វ​ព្រះទ័យ​នឹង​សាសនាចក្រ ចាប់តាំងពីការ​ស្ដារឡើងវិញ ក៏ដូច​ជា​នៅសព្វថ្ងៃនេះ​ដែរ ។ ប៉ុន្តែ​ទ្រង់​បាន​ដាស់តឿន​សមាជិក​នា​ពេល​នោះ ក៏​ដូចជា​ទ្រង់​បាន​ធ្វើ​នា​ពេល​នេះ ថា​ទ្រង់​ពុំ​អាច​ទត​មើល​អំពើបាប​ក្នុង​កម្រិត​ដ៏​តូច​មួយ​ណា​នោះបាន​ឡើយ ។ ចំពោះ​យើង​ដើម្បី​គាំទ្រ​ដល់​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ​នៅសព្វ​ថ្ងៃ​នេះ នោះ​យើង​ត្រូវ​តែ​ត្រួតពិនិត្យ​មើល​ជីវិត​របស់​យើង ប្រែចិត្ត​បើចាំបាច់ សន្យា​នឹង​រក្សា​បញ្ញត្តិ​របស់ព្រះអម្ចាស់ ហើយ​ធ្វើ​តាម​ពួកអ្នកបម្រើ​របស់​ទ្រង់ ។ ព្រះអម្ចាស់​ព្រមាន​យើង​ថា បើ​យើ​ង​មិន​ធ្វើ​នូវ​រឿង​ទាំង​នោះ​ទេ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ចាក​ចេញ យើង​នឹង​បាត់បង់ពន្លឺ ដែល​យើង​បាន​ទទួល ហើយ​យើង​នឹង​មិន​អាច​រក្សា​ការសន្យា​របស់​យើង ដែល​បាន​ធ្វើ​នៅថ្ងៃនេះ ដើម្បីគាំទ្រ​ពួកអ្នក​បម្រើ​របស់ព្រះអម្ចាស់ នៅក្នុង​សាសនាចក្រ​ពិត​របស់​ទ្រង់​ទេ » (The True and Living Church » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២១ ) ។

ព្រះ​ពុំ​បែរ​ខ្នង​ដាក់​កូនចៅទ្រង់​អំឡុង​ការក្បត់សាសនាទេ ។

អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ទោះ​ជា​អំឡុង​ពេល​នៃភាពងងឹត និងការ​ក្បត់​សាសនា​ក្ដី ក៏​ព្រះវរបិតាសួគ៌ ពុំ​បែរខ្នង​ដាក់​កូនចៅ​ទ្រង់​ឡើយ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ជា​សង្ខេប ក្នុង​ចន្លោះពេលខ្លី​នៃបណ្តា​ឆ្នាំ ដែល​គ្របដណ្ដប់​ដោយ​ព្រះគម្ពីរ​សញ្ញា​ថ្មី … មនុស្ស​បាន​បែរ​មក​ទាស់​នឹង​ព្រះ​គ្រីស្ទ និង​ពួកសាវក​របស់ទ្រង់ ។ ភាព​ក្រឡាប់ចាក់​បាន​មាន​ទំហំ​យ៉ាង​ធំ​ក្រៃ ដែល​យើង​បាន​ដឹង​ថា ​វា​ជា​ការ​ក្បត់​សាសនា​ដ៏​ធំ​ដែល​នាំ​ឲ្យគ្មាន​ការ​រីក​ចម្រើនខាង​សេចក្ដីជំនឿ និងល្ងិតល្ងង់​អស់ជា​ច្រើន​សតវត្សរ៍​ដែល​ហៅ​ថា យុគសម័យ​ខ្មៅ​ងងឹត ។

« ឥឡូវ ខ្ញុំ​ត្រូវ​ថ្លែង​ឲ្យ​ច្បាស់​អំពីរយៈកាល​នៃការ​ក្បត់សាសនា និង​ភាព​ល្ងិត​ល្ងង់​ខាង​វិញ្ញាណដែល​​កើត​ឡើងជា​ប្រវត្តិសាស្ត្រ​ទាំងនេះ​ ។ ព្រះវរបិតា​សួគ៌​យើង​ស្រឡាញ់​កូនចៅ​របស់ទ្រង់​ទាំងអស់ ហើយ​ទ្រង់​ចង់​ឲ្យ​ពួកគេ​ទាំង​អស់​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ​ក្នុង​ជីវិត​របស់​ពួកគេ ។ ពន្លឺ​ខាង​វិញ្ញាណ​ពុំ​បាត់បង់ ដោយ​សារ​ព្រះ​បែរ​ខ្នង​ដាក់​កូនចៅ​ទ្រង់​នោះឡើយ ។ តែ​ភាព​ល្ងិត​ល្ងង់​ខាងវិញ្ញាណ កើត​មក​ពី​គ្រា​ដែល​កូនចៅ​របស់​ទ្រង់​បែ​រ​ខ្នង​ពួកគេ​ដាក់​ទ្រង់​ទៅវិញ​ទេ​តើ ។ វា​ជា​លទ្ធផល​តាមធម្មជាតិ​មួយ​នៃ​ការ​ជ្រើសរើស​មិន​ល្អ ដែល​បុគ្គល​ម្នាក់ៗ​សហគមន៍ ប្រទេស និង អារ្យធម៌​ទាំងមូល​បាន​ធ្វើ ។ ការណ៍​នេះ​បាន​បង្ហាញ​ម្ដង​ហើយ​ម្ដង​ទៀត​គ្រប់​ជំនាន់ ។ មេរៀន​ដ៏​ធំ​មួយ​អំពី​លំនាំ​ប្រវត្តិសាស្ត្រ​នេះ គឺ​ថា​ជម្រើស​របស់​យើង ទាំង​ជា​បុគ្គល និង​ជា​រួម គឺ​នាំ​ឲ្យ​មាន​លទ្ធផល​ខាង​វិញ្ញាណ​សម្រាប់​ខ្លួន​យើង និង​ជំនាន់​របស់​យើង » (Learning the Lessons of the Past » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៣២ ) ។