ថ្នាក់​សិក្ខាសាលា
បុព្វកថា​នៃ​សៀវភៅ​សិក្សា​គោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រ​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា


បុព្វកថា​នៃ​សៀវភៅ​សិក្សា​គោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រ​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលបំណង​របស់​យើង

គោលបំណង​របស់​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា ៖

« គោលបំណង​របស់​យើង​គឺ ដើម្បី​ជួយ​យុវវ័យ និង យុវមជ្ឈិមវ័យ​ឲ្យ​យល់ និង ពឹងផ្អែក​លើ​ការបង្រៀន និង ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មានភាព​សក្តិសម​សម្រាប់​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ ក្រុមគ្រួសារ​របស់ពួកគេ និង អ្នក​ដទៃទៀត សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ឋានសួគ៌ » ។

ដើម្បី​សម្រេច​បាន​នូវ​គោលលបំណង​របស់​យើង នោះ​យើង​បង្រៀន​សិស្ស​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដូច​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ និង ពាក្យ​សម្តី​របស់​ព្យាការី​ទាំងឡាយ ។ គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​គឺ​ត្រូវ​បាន​បង្រៀន​តាម​របៀប​មួយ​ដែល​ដឹកនាំ​ឲ្យ​មាន​ការយល់ដឹង និង ការស្អាងឡើង ។ យើង​ជួយ​សិស្ស​ទាំងឡាយ ឲ្យ​បំពេញ​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ដំណើរការ​នៃ​ការរៀនសូត្រ និង រៀបចំ​ពួកគេ​ឲ្យ​បង្រៀន​ដំណឹងល្អ​ដល់​អ្នក​ដទៃ​ទៀត ។

ដើម្បី​ជួយ​សម្រេចបាន​គោលបំណង​ទាំងនេះ នោះ​អ្នក និង សិស្ស​ដែល​អ្នក​បង្រៀន​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យសហការ ធ្វើ​តាម​មូលដ្ឋាន​គ្រឹះ​នៃ​ការបង្រៀន និង ការរៀន​ដំណឹងល្អ នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​រួមគ្នាដូច​ខាង​ក្រោម ៖

  • បង្រៀន និង រៀនសូត្រ​ដោយ​ព្រះវិញ្ញាណ ។

  • បង្កើត​បរិយាកាស​រៀនសូត្រ​ដែល​ពោរពេញ​ដោយសេចក្តី​ស្រឡាញ់ ការគោរព និង មាន​គោលបំណង ។

  • សិក្សា​ព្រះគម្ពីរ និង អាន​មេរៀន​នៃវគ្គ​សិក្សា​រៀង​រាល់ថ្ងៃ ។ ( តារាង​សម្រាប់​តាមដាន​ការអាន​ព្រះគម្ពីរ អាច​រក​បាន​នៅក្នុង​ឧបសម្ព័ន្ធ​នៅ​ខាង​ចុង​នៃ​សៀវភៅ​សិក្សា​នេះ​នៅ​គេហទំព័រ LDS.org, និង store.lds.org [ សៀវភៅ​លេខ ១០៤៩៤ ] ) ។

  • យល់​ពី​បរិបទ និង មាតិកា​នៃព្រះគម្ពីរ ព្រមទាំង​ពាក្យ​សម្តី​របស់​ព្យាការី​ទាំងឡាយ ។

  • ស្វែង​រក យល់ ដឹង​ពី​សេចក្តី​ពិត និង សារៈសំខាន់​នៃ​ដំណឹង​ល្អ ហើយ​អនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ ។

  • ពន្យល់ ចែកចាយ និង ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។

  • ចាំ​ស្ទាត់​នូវខគម្ពីរ​សំខាន់ៗ និង គោលលទ្ធិគ្រឹះ​ទាំងឡាយ

សៀវភៅ​សម្រាប់​គ្រូបង្រៀន​នេះ​បាន​រៀបចំ​ឡើង ដើម្បី​ជួយ​ដល់​អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការសម្រេច​នូវ​គោលបំណង​ទាំងនេះ ។

រូបភាព
​ក្មេងស្រី​កំពុងអានព្រះគម្ពីរ

កម្មវិធី​សិក្សា​របស់​យុវវ័យ​នៅ​ថ្នាក់​សិក្ខាសាលា និង នៅថ្ងៃ​អាទិត្យ

ការ​ជួយ​យុវវ័យ​ឲ្យ​កាន់តែ​ប្រែចិត្តជឿ​ចំពោះ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ

ការរួមបញ្ចូលគ្នា

គណៈប្រធានទីមួយ​បានអំពាវនាវ​ឪពុក​ម្តាយ គ្រូបង្រៀន និង ថ្នាក់​ដឹកនាំ​ឲ្យ « យុវវ័យ​ឲ្យ​ដំណឹង​ល្អ​តាមរយៈ​ការសិក្សា និង សេចក្តីជំនឿ​ផ្ទាល់​ខ្លួន​ពួកគេ រកឃើញ​ភាពពោរពេញនៃ​សេចក្តីពិត​អំពី​ដំណឹង​ល្អ​សម្រាប់​ខ្លួន​ពួកគេ ហើយ​ពង្រឹង​គ្រួសារ​របស់​ពួកគេ និង មនុស្ស​ដទៃ​តាមរយៈការចែក​ចាយ​បទពិសោធន ការយល់ដឹង និង ទីបន្ទាល់រ​បស់​ខ្លួន » ។ ការធ្វើ​ដូច្នេះ​នឹង​ជួយ​ពួកគេ​ឲ្យ​ធ្វើ​តាម​ផ្លូវ​ដែល « នឹងនាំ​ពួកគេ​ឲ្យ​ប្រែចិត្ត​ជឿ » (Teaching the Gospel in the Savior’s Way [ ឆ្នាំ ២០១២ ] ទំព័រ ២ ) ។

នៅក្រោមការ​ដឹកនាំ​បព្វជិតភាព​អង្គការ យុវជន យុវនារី សាលា​ថ្ងៃ​អាទិត្យ និង ថ្នាក់​សិក្ខាសាលា ធ្វើ​ការសហការ​គ្នា​ដោយបាន​អភិវឌ្ឍ​កម្មវិធី​សិក្សា ដើម្បីជួយ​យុវវ័យ​ឲ្យ​សម្រេច​បាននូវ​គោលបំណង​ទាំងនេះ ។ ខណៈ​ដែល​អង្គការ​និមួយៗ​មាន​តួនាទី​ពិសេស​ក្នុង​ការពង្រឹង​យុវវ័យ នោះ​គោលបំណង​សំខាន់​នៃ​កម្មវិធី​សិក្សា​ទាំងអស់​របស់​យុវវ័យ​គឺ​ដើម្បីដឹកនាំ​យុវវ័យ​ឆ្ពោះ​ទៅកាន់​ព្រះអង្គសង្គ្រោះ ហើយ​នាំ​ឲ្យ​មាន​ការប្រែចិត្ត​ជឿ​លើ​ដំណឹង​ល្អ​របស់​ទ្រង់ ។ កម្មវិធី​សិក្សា​សម្រាប់​អង្គការ​យុវវ័យ​និមួយៗ​គឺ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ធ្វើការឲ្យ​ស៊ីសង្វាក់​គ្នា​ជាមួយ​នឹង​អង្គការយុវវ័យ​ដទៃ​ទៀត ។ ឧទាហរណ៍ ៖

  • « Teaching in the Savior’s Way » ( គឺ​ជា​ការបោះពុម្ព​ដែល​បាន​ជ្រើសរើស​ទាំង​មេរៀន​សម្រាប់​ថ្នាក់​សិក្ខាសាលា និង កម្មវិធីសិក្សារបស់​យុវវ័យ​នៅ​ថ្ងៃ​អាទិត្យ ) ត្រូវបានដាក់បញ្ចូលគ្នា​ដោយ​អង្គការ​យុវវ័យ ដើម្បីជួយ​គ្រូបង្រៀន ឪពុក​ម្ដាយ និង ថ្នាក់​ដឹកនាំ​រៀន​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន ( សូមមើល ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ ៖ ក្បួន​ខ្នាត​ណែនាំ​សម្រាប់​គ្រូបង្រៀន និង ថ្នាក់​ដឹកនាំ​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា [ ឆ្នាំ ២០១២ ] ទំព័រ v–vii Teaching the Gospel in the Savior’s Way [ ឆ្នាំ ២០១២ ] ទំព័រ ៤–៥ ) ។ « Teaching in the Savior’s Way » បង្ហាញ​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ជួយ​មនុស្ស​ដទៃ​វិភាគឲ្យ​ស៊ីជម្រៅ​អំពី​សេចក្តីពិត​ដ៏ពិសិដ្ឋ ដែល​ទ្រង់​បាន​បង្រៀន​តាមរយៈ​ការលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​ដោយ​សេចក្តីជំនឿ ហើយ​ធ្វើការ​យ៉ាង​សកម្ម​នៅក្នុង​ដំណើរ​ការ​រៀនសូត្រ ។ គោលការណ៍​នៃ​ការ​បង្រៀន និង ការ​រៀនសូត្រ​ដំណឹង​ល្អ​ទាំងនេះ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុង​កម្មវិធី​សិក្សា​សម្រាប់​អង្គការ​យុវវ័យ​ទាំងអស់ ។

  • កម្មវិធី​សិក្សា​សម្រាប់​អង្គការ​យុវវ័យ​ទាំងអស់ សង្កត់ធ្ងន់លើ​គោលលទ្ធិគ្រឹះ​ដូចគ្នា​នេះផងដែរ ។ គោលលទ្ធិ​គ្រឹះ បានសង្កត់ធ្ងន់​នៅក្នុង​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​ដែល​ត្រូវនឹង គោលការណ៍​នៃ​គោលលទ្ធិគ្រឹះ ដែល​បាន​បង្រៀន​នៅក្នុង​កម្មវិធីសិក្សា​របស់​យុវវ័យ ។ នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​នានា កម្មវិធីសិក្សា​របស់​យុវវ័យ​ផ្តោតលើ​គោលលទ្ធិ​ទាំង​នេះ​រៀងរាល់ខែ​ ។ នៅក្នុង​ថ្នាក់​សិក្ខាសាលា គោលលទ្ធិ​ទាំងនេះ​ត្រូវបាន​សង្កត់ធ្ងន់ នៅពេល​យុវវ័យ​សិក្សា​បទដ្ឋាន​ព្រះគម្ពីរ​និមួយៗ ។ ការរួមបញ្ចូលគ្នា​នេះ​ជួយ​ពង្រឹង​សេចក្តីពិត​ដែល​យុវវ័យ​បាន​រៀន​នៅ​ថ្ងៃ​អាទិត្យ ជាមួយនឹង​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា ហើយ​ដូចគ្នា​ផងដែរ​នឹង​អ្វី​ដែល​យុវវ័យ​រៀន​នៅក្នុង​ថ្នាក់សិក្ខាសាលា​នឹង​ជួយ​ពង្រឹងពួកគេ​នូវ​អ្វី​ដែល​ពួកគេរៀន​នៅ​ថ្ងៃ​អាទិត្យ​ផងដែរ ។ ការសង្កត់ធ្ងន់​លើ​គោលលទ្ធិ​ខ្លឹម​ដូចគ្នា​នេះ​នៅក្នុង​កម្មវិធី​សិក្សា​ទាំងអស់​របស់​យុវវ័យ ធ្វើ​ឲ្យមាន​បទពិសោធន៍​កាន់តែ​ល្អ​ឥតខ្ចោះ​សម្រាប់​យុវវ័យ គ្រូបង្រៀន និង ឪពុក​ម្ដាយ ។

  • កម្មវិធី​សិក្សា​សម្រាប់​អង្គការ​និមួយៗ​ត្រូវបាន​រៀបចំ​ឡើង ដើម្បីជួយ​យុវវ័យ​ឲ្យ​ពង្រីក​ការយល់ដឹង និង ទីបន្ទាល់​របស់​ពួកគេ​កាន់តែ​ជ្រៅជ្រះ អំពី​ដំណឹង​ល្អ ព្រមទាំង​រៀន​ពី​របៀប​ដើម្បី​បង្រៀន​វា​ដល់​អ្នក​ដទៃ ។ ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​នេះ ទាំង​មេរៀន​ថ្នាក់​សិក្ខាសាលា និង កម្មវិធី​សិក្សា​របស់​យុវវ័យ​គឺ​មាន​បំណង​ជួយ​យុវវ័យ ឲ្យ​អនុវត្ត​នូវ​តួនាទី​របស់​ខ្លួន​ឲ្យ​កាន់តែ​សកម្មឡើង​ក្នុង​នាម​ជា​អ្នក​សិក្សា​ដំណឹង​ល្អ ស្វែងរក​សេចក្តពិត​នៃ​ដំណឹង​ល្អ​សម្រាប់​ខ្លួន​ពួកគេ ហើយ​ពន្យល់ ចែកចាយ និង ថ្លែងទីបន្ទាល់​អំពី​សេចក្តីពិតទាំងនេះ​ទៅកាន់​មនុស្ស​ដទៃ​ទៀត ។

  • អស់​អ្នក​ដែល​ត្រូវបាន​ហៅឲ្យ​បង្រៀន​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ យុវជន យុវនារី ឬ ថ្នាក់​សិក្ខាសាលា នឹងអាចមើល​ឃើញ​ពីវិធីសាស្ត្រា​ដែល​ស្រដៀង​គ្នា​នេះ​ដើម្បី​បង្រៀន​ និង រៀន​ដំណឹង​ល្អ ។ ទាំង​មេរៀន​ថ្នាក់​សិក្ខាសាលា និង កម្មវិធី​សិក្សា​យុវវ័យ​ផ្តោត​លើ​ការជួយ​យុវវ័យ​ឲ្យ​ពង្រីក​ការប្រែចិត្តជឿ​របស់​ពួកគេ​ឲ្យ​កាន់តែ​ជ្រាលជ្រៅ ។ ជាលទ្ធផល​នៃ​គោលបំណ​ង​ដែល​បានចែកចាយ​នេះ មាន​ឯកសារ​បំពាក់បំប៉ន និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​បង្កើត​ឡើង​សម្រាប់​គ្រូបង្រៀន ប្រើប្រាស់​កម្មវិធី​សិក្សា​ថ្ងៃអាទិត្យ​របស់​យុវវ័យ​ដែល​បាន​ចែកចាយ​ដោយ​ថ្នាក់​សិក្ខាសាលា និង រួម​មាននៅលើ​គេហទំព័រ LDS.org

លក្ខណៈ​ពិសេសៗ

អង្គការ​យុវវ័យ​និមួយៗ​មាន​តួនាទី​ពិសេស ក្នុងការជួយ​យុវវ័យ​ឲ្យ​កាន់តែ​ប្រែចិត្ត​ជឿ​ចំពោះ​ដំណឹង​ល្អ ( សូមមើល Teaching the Gospel in the Savior’s Way, ទំព័រ ១២–១៣ ) ។ ឧទាហរណ៍ កម្មវិធីសិក្សា​ដែល​បាន​ប្រើ​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃអាទិត្យ យុវជន និង យុវនារី​ផ្តោត​លើ​គោលការណ៍​នៃ​គោលលទ្ធិ​គ្រឹះមួយ​ជា​រៀងរាល់​ខែ ។ ផ្ទុយទៅវិញ សិស្ស​នៅក្នុង​ថ្នាក់​សិក្ខាសាលា​រៀន​គោលលទ្ធិ និង គោលការណ៍​នៃ​ដំណឹង​ល្អ នៅពេល​ពួកគេ​សិក្សា​បទដ្ឋាន​ព្រះគម្ពីរ​តាំង​ពី​ដើម​រហូត​ដល់​ចប់ ។

តាមរយៈ​ការសិក្សា​ដំណឹង​ល្អ តាម​ប្រធានបទនៅក្នុង​ថ្នាក់​ថ្ងៃ​អាទិត្យ នោះ​យុវវ័យ​អាច​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​ខ្លួន​អំពី​គោលលទ្ធិ​ជាក់លាក់​នានា​កាន់តែ​ជ្រាលជ្រៅ តាមរយៈ​ការរកមើល​លក្ខណៈ​ខុសៗ​គ្នា​នៃ​សេចក្តីពិត​ទាំង​នោះ និង ការបង្រៀន​គោលលទ្ធិ​ទាំង​នោះ​ដល់​គ្នា​ទៅវិញ​ទៅមក ។ នៅក្នុង​ថ្នាក់​សិក្ខាសាលា​យុវវ័យ​អាច​ឃើញ និង យល់​នូវ​គោលលទ្ធិ​ដូចគ្នា​ទាំង​នោះ នៅក្នុង​បរិបទ​ដែល​ទាក់ទង​នឹង​សេចក្តពិត​នៅក្នុង​ព្រះគម្ពីរ ហើយ​មើល​ឃើញ​ពី​គោលលទ្ធិ​ទាំង​នោះ​បង្ហាញ​នៅក្នុង​ជីវិត និង ការបង្រៀន​របស់​បុគ្គល​ម្នាក់ៗ​នៅក្នុង​ព្រះគម្ពីរ ។ លើសពី​នេះ​ទៀត តាមរយៈការសិក្សា​ព្រះគម្ពីរ​តាំង​ពី​ដើមរហូត​ដល់​ចប់ នោះ​យុវវ័យ​អាច​រីក​ចម្រើន​លើ​ទំនុកចិត្ត​របស់​ខ្លួន​ថា « ព្រះវរបិតាសួគ៌​កំពុង​មាន​ព្រះបន្ទូល​យ៉ាង​ពិត​ប្រាកដ​ទៅកាន់​ពួកគេ​តាម រយៈ​ព្រះគម្ពីរ និង [ ទទួល​បាន ] ទំនុកចិត្ត​ដែល​ពួកគេ​អាច​បែរ​ទៅ​អាន​ព្រះគម្ពីរ ហើយ​ស្វែងរក​ចម្លើយ​ចំពោះ​បញ្ហា​ និង ការអធិស្ឋាន​នានារបស់​គេ » ( ហាវើដ ដបុលយូ ហឹនធើរ « Eternal Investments » [ address to Church Educational System religious educators ថ្ងៃ​ទី ១០ ខែ កុម្ភៈ ឆ្នាំ [ ១៩៨៩ ] ទំព័រ ២ គេហទំព័រ LDS.org ) ។ យុវវ័យ​ក៏​នឹង​កាន់តែយល់ដឹងជាមួយ​ព្រះគម្ពីរ ដូច្នេះ​ពួកគេ​អាច​ប្រើ​វា​យ៉ាង​មាន​ប្រសិទ្ធិភាព ក្នុង​ពេល​ខាង​មុខ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អ្នក​ដឹកនាំ និង ឪពុក​ម្ដាយ ។ របៀប​ទាំង​ពីរ​នៃ​ការសិក្សា​គោលលទ្ធិ​នៃ​ដំណឹង​ល្អធ្វើ​ការរួមគ្នា ដើម្បី​ជួយ​យុវវ័យ​ឲ្យ​ពង្រីក​ការយល់​ដឹង​របស់​ពួកគេ​អំពី​ដំណឹង​ល្អ ហើយ​រៀបចំ​ពួកគេ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​អ្នកដទៃ ។

ការរៀបចំ​មេរៀន

ព្រះអម្ចាស់​បាន​បញ្ជា​ដល់​អស់​អ្នក​ដែល​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់​ឲ្យ « បង្រៀន​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​យើង​ ដែល​មាន​នៅក្នុង​ព្រះគម្ពីរប៊ីប និង ព្រះគម្ពីរ​មរមន​ គឺ​ជា​ភាពពោរពេញ​នៃ​ដំណឹងល្អ » (គ. និង ស. ៤២:១២) ។ ទ្រង់​បាន​ត្រាស់​បង្គាប់​បន្ថែម​ទៀត​ថា សេចក្តី​ពិត​ទាំង​នេះគួរតែ​ត្រូវបាន​បង្រៀន​ដូចដែល « ត្រូវបាន​ដឹកនាំ​ពីព្រះវិញ្ញាណ » ដែល « ត្រូវ​បាន​ប្រទាន​ដល់​អ្នក … ដោយ​ពាក្យ​អធិស្ឋាន​នៃសេចក្តីជំនឿ » (គ. និង ស. ៤២:១៣–១៤) ។ នៅពេលរៀបចំ​មេរៀន​និមួយៗ សូម​អធិស្ឋាន​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ដើម្បី​ជួយ​អ្នក​យល់​ព្រះគម្ពីរ និង គោលលទ្ធិ ព្រមទាំង​គោលការណ៍​នានា​ដែល​មាននៅក្នុងគម្ពីរ ។ ដូចគ្នា​នេះ​ផងដែរ សូម​ធ្វើ​តាម​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណ នៅពេល​ដាក់​ផែនការ​ពី​របៀប​ដើម្បី​ជួយ​សិស្សឲ្យ​យល់​ពី​បទគម្ពីរ ដែល​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ទទួល​មាន​ឆន្ទៈ​ដើម្បី​អនុវត្ត​អ្វី​ដែល​ពួកគេ​រៀន ។

នៅក្នុង​វគ្គសិក្សា​នេះ គោលលទ្ធិ និង សេចក្តីសញ្ញា​គឺ​ជា​អត្ថបទ​ចម្បង​របស់​អ្នក នៅ​ពេល​អ្នក​រៀបចំ និង បង្រៀន ។ សូម​សិក្សា​កណ្ឌ ឬ ខគម្ពីរ​នានាដែល​អ្នក​នឹង​បង្រៀន​ដោយការ​អធិស្ឋាន ។ សូម​ព្យាយាម​យល់​ពី​បរិបទ និង មាតិកា​នៃបណ្តុំ​បទគម្ពីរ រួម​ទាំង​ខ្សែ​រឿង មនុស្ស ទីកន្លែង និង ព្រឹត្តិការណ៍​នានា ។ នៅពេល​អ្នក​កាន់តែ​ស្គាល់​បរិបទ និង មាតិកា​នៃ​បណ្តុំ​បទគម្ពីរ​និមួយៗ នោះ​សូម​ព្យាយាម​ស្វែងរក​គោលលទ្ធិ និង គោលការណ៍​ដែល​មាននៅក្នុង​ខគម្ពីរ​នោះ ហើយ​សម្រេច​ចិត្ត​ថា​សេចក្តីពិត​ណា​មួយ​ដែល​សំខាន់​សម្រាប់​សិស្ស​របស់​អ្នកដើម្បី​យល់ ហើយ​អនុវត្ត​វា​នោះ ។ កាលណាអ្នក​បាន​រកឃើញ អ្វីដែល​ផ្តោត​ចិត្ត​ទុក​ដាក់​ហើយ​នោះ នោះ​អ្នក​អាច​សម្រេច​ពី​វិធីសាស្ត្រ យុទ្ធសាស្ត្រ និង សកម្មភាព​ណា​មួយ​ដែល​ជួយ​សិស្ស​របស់​អ្នក​បាន​ល្អ​បំផុត​ឲ្យ​រៀន និង អនុវត្ត​សេចក្តីពិត​ដ៏ពិសិដ្ឋ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ។

សៀវភៅ​សិក្សានេះ ត្រូវបាន​រៀបចំ​ឡើងដើម្បី​ជួយ​អ្នក​ក្នុង​ដំណើរ​ការ​នេះ ។ សូម​រំឭក​មេរៀន​ដោយ​យកចិត្ត​ទុកដាក់​ ឲ្យ​ស្រប​ទៅ​នឹង​បណ្តុំបទគម្ពីរ​ដែល​អ្នក​នឹង​បង្រៀន ។ អ្នក​អាច​ជ្រើសប្រើប្រាស់​យោបល់​ណែនាំ​ទាំង​អស់ ឬ​មួយចំនួន​សម្រាប់​បណ្តុំ​បទគម្ពីរ ឬ អ្នកអាច​សម្របសម្រួល​ទៅ​តាម​គំនិត​ ដែល​បាន​ណែនាំ​ទៅ​តាម​តម្រូវការ និង ស្ថានភាព​សិស្ស​ដែល​អ្នក​បង្រៀន ។

វា​សំខាន់​ថា ​អ្នក​ជួយសិស្ស​ឲ្យ​សិក្សា​បណ្តុំ​បទ​គម្ពីរ​ទាំងមូល​នៅក្នុង​មេរៀន​នីមួយៗ ។ ការធ្វើ​ដូច្នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ចាប់យក​សារ​លិខិត​ពេញលេញ ដែល​អ្នក​សរសេរ​ព្រះគម្ពីរ​មាន​បំណង​ចង់​បង្ហាញ ។ ប៉ុន្តែ នៅពេល​អ្នកគ្រោង​មេរៀន​របស់​ខ្លួន អ្នក​អាច​រកឃើញ​ថា ​អ្នក​ពុំ​មាន​ពេល​គ្រប់​គ្រាន់​នៅក្នុង​ម៉ោង​បង្រៀន​ ដើម្បី​ប្រើគ្រប់​អស់​ទាំង​យោបល់​នៃ​ការបង្រៀន​នៅក្នុង​សៀវភៅ​សិក្សា​នេះ​ឡើយ ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ហើយ​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​តម្រូវការ​នៃ​សិស្ស​របស់​អ្នក នៅពេល​អ្នក​សម្រេច​ចិត្ត​ដើម្បី​បញ្ជាក់​អត្ថន័យ​លើ​ផ្នែក​ណាមួយ​នៃ​បណ្តុំ​បទ​គម្ពីរ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីពិត និង សារៈសំខាន់​របស់​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ ហើយ​អនុវត្ត​វា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ប្រសិន​បើ​ពេលវេលា​ខ្លី អ្នក​ត្រូវតែ​សម្រប​សម្រួល​ផ្នែកដ​ទៃ​ទៀត​នៃ​មេរៀន ដោយ​សង្ខេប​ក្រុមខគម្ពីរ​នោះ​ឲ្យ​ខ្លី ឬ តាមរយៈ​ការ​នាំ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍ ឬ គោលលទ្ធិ​មួយ​យ៉ាង​លឿន ពីមុន​បន្ត​ទៅ​ក្រុមខគម្ពីរ​បន្ទាប់​ទៀត ។

នៅពេល​អ្នក​ពិចារណ​អំពី​របៀប​ដើម្បី​សម្រប​សម្រួល​មេរៀន សូមប្រាកដ​ថា​បាន​ធ្វើតាម​ការប្រឹក្សា​នេះ ពី​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ខ្ញុំ​ស្ដាប់​ឮ​ប្រធាន ផាកកឺ បាន​បង្រៀន​ជាញឹកញាប់​ថា ដំបូង​យើង​ត្រូវ​ទទួលយក បន្ទាប់មក​សម្រប​តាម​វា ។ ប្រសិនបើ​យើង​ចេះ​ច្បាស់​នៅក្នុង​មេរៀន​ដែល​បាន​ពិពណ៌នា ដែល​យើង​ត្រូវ​បង្រៀន នោះ​យើង​អាច​ធ្វើតាម​ព្រះវិញ្ញាណ​ដើម្បី​កែសម្រួល​វា » (A Panel Discussion with Elder Dallin H. Oaks » Seminaries and Institutes of Religion satellite broadcast ថ្ងៃ​ទី ៧ ខែ សីហា ឆ្នាំ [ ២០១២ ] គេហទំព័រ sis.lds.org

នៅពេល​អ្នករៀបចំ​បង្រៀន សូមនឹកគិត​ដល់​សិស្ស​ដែល​មាន​តម្រូវការ​ជាពិសេស​ផង ។ សូមសម្របសម្រួល​សកម្មភាព​នានា និង​ការរំពឹងទុក​ទាំងឡាយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​ជោគជ័យ ។ ទំនាក់ទំនង​ជាមួយ​នឹង​ឪពុកម្ដាយ និង អ្នកដឹកនាំ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​តម្រូវការ​របស់​សិស្ស ហើយ​ជួយ​អ្នក​ឲ្យ​បាន​ជោគជ័យ ក្នុងការផ្ដល់​នូវ​បទពិសោធន៍​ដ៏​មាន​ន័យ​សម្រាប់​ពួកគេ ។

អំឡុង​ពេល​នៃ​ការរៀបចំ​មេរៀន​របស់​អ្នក អ្នក​អាច​ជ្រើសរើសប្រើប្រាស់​ឧបករណ៍កំណត់ចំណាំ និង សៀវភៅ​កំណត់ហេតុ​នៅលើគេហទំព័រ LDS.org ឬ នៅក្នុង Gospel Library សម្រាប់​ឧបករណ៍​ចល័ត​របស់​អ្នក ។ អ្នក​អាច​ប្រើប្រាស់​ឧបករណ៍​ទាំង​នេះ​ដើម្បី​គូស​ចំណាំ​ព្រះគម្ពីរ សុន្ទរកថា​សន្និសីទ អត្ថបទ​ទស្សនាវដ្តី​នៃ​សាសនាចក្រ និង មេរៀន​នានា ។ អ្នក​អាច​បន្ថែម ឬ រក្សាទុក​កំណត់ចំណាំ​នោះ​សម្រាប់​ប្រើវា​អំឡុង​ពេល​អ្នក​បង្រៀន ។ ដើម្បី​រៀន​បន្ថែម​ពី​របៀប​ប្រើប្រាស់​ឧបករណ៍​ទាំង​នេះ សូមមើល Notes and Journal Help នៅគេហទំព័រ LDS.org

ការប្រើ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ប្រចាំថ្ងៃ

សេចក្ដីណែនាំនៃបណ្តុំបទគម្ពីរ

សេចក្ដីណែនាំនៃបណ្តុំបទគម្ពីរ​ផ្ដល់​នូវ​ទិដ្ឋភាព​ទូទៅ​ដ៏​ខ្លី​មួយ​នៃ​បរិបទ និង មាតិកា​នៃ​បណ្តុំ​បទគម្ពីរ​សម្រាប់​មេរៀននីមួយៗ ។

សេចក្ដីសង្ខេប​នៃក្រុម​ខគម្ពីរ និង បរិបទ

ជាញឹកញាប់​ បណ្តុំបទគម្ពីរ​ត្រូវបាន​បែង​ចែក​ចេញ​ទៅជា​វគ្គតូចៗ ឬ ក្រុម​ខគម្ពីរដែល​ផ្តោត​លើ​ប្រធាន​បទ ឬ សកម្មភាព​ជាក់លាក់​មួយ ។ សេចក្ដីយោង​នៃ​ក្រុម​ខគម្ពីរ​នីមួយៗ ត្រូវ​បាន​បន្ត​ដោយ​សេចក្ដីសង្ខេបខ្លី​នៃ​ហេតុ​ការណ៍ ឬ​ការបង្រៀន​នៅក្នុង​ក្រុម​ខគម្ពីរ​នោះ ។

ជំនួយក្នុងការបង្រៀន

ជំនួយក្នុងការបង្រៀន​នឹង​ពន្យល់​អំពី​គោល​ការណ៍ និង វិធីបង្រៀន​ដំណឹងល្អ​ ។ វា​អាច​ជួយ​អ្នក​នៅក្នុង​ការខិតខំ​ ដើម្បី​កែ​លម្អ​ក្នុងនាម​ជា​គ្រូបង្រៀន​ម្នាក់ ។

តួសេចក្តី​នៃ​មេរៀន

តួ​សេចក្តី​នៃមេរៀន​មានសេចក្តីណែនាំ​សម្រាប់​អ្នក នៅពេល​អ្នក​សិក្សា និង បង្រៀន ។ វា​ផ្ដល់​គំនិត​បង្រៀន រួមមាន​សំណួរ សកម្មភាព ការដកស្រង់ ដ្យាក្រាម និង តារាង​នានា ។

គោលលទ្ធិ និង គោលការណ៍

ជាធម្មតា​នៅពេល​គោលលទ្ធិ និង គោលការណ៍​នានាបង្ហាញ​ចេញ​មក​ពី​ការសិក្សា​នៃអត្ថបទ​ព្រះគម្ពីរ វា​ត្រូវបាន​គូសចំណាំ​ជា​អក្សរក្រាស់​ខ្មៅ​ដើម្បី​ជួយ​ដល់​អ្នក​ឲ្យ​រកឃើញ និង សង្កត់​ធ្ងន់ លើ​វា នៅក្នុង​ការពិភាក្សា​របស់​អ្នក​ជាមួយ​សិស្ស ។

រូបភាព

រូបភាព​នៃ​អ្នកដឹកនាំ​សាសនាចក្រ និង ព្រឹត្តិការណ៍​នានា​អំពី​ព្រះគម្ពីរ​ តំណាង​ឲ្យ​ជំនួយ​ចក្ខុវិស័យ ដែល​អ្នក​អាច​បង្ហាញ​ ប្រសិន​បើ​វា​មាន​នៅពេល​អ្នក​បង្រៀន ។

ចន្លោះ​ជួរឈរ

ចន្លោះ​ជួរឈរ​អាច​ត្រូវបាន​ប្រើ សម្រាប់​ការរៀបចំ​មេរៀន​រួមមាន​ការសរសេរ​កត់ចំណាំ គោលការណ៍ បទពិសោធន៍ ឬ គំនិត​ផ្សេង​ទៀត​នៅពេល​អ្នក​ទទួល​បាន​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

ការ​ដកស្រង់ និង ការពន្យល់​បន្ថែម​ត្រូវបាន​ផ្ដល់​ឲ្យ​នៅចុងបញ្ចប់​មេរៀន​មួយ​ចំនួន ដើម្បី​ផ្ដល់​ដល់​អ្នក​នូវ​ការយល់ដឹង​បន្ថែម​នៃ​ប្រវត្តិ​បរិបទ សិក្ខាបទ​ជាក់លាក់ ឬ វគ្គបទគម្ពីរ ។ សូម​ប្រើ​ព័ត៌មាន​នៅក្នុង​ផ្នែក​នេះ ដើម្បី​រៀបចំ​ឆ្លើយនឹង​សំណួរ ឬ ផ្ដល់​ការយល់​ដឹង​បន្ថែម​នៅពេល​អ្នក​បង្រៀន ។ សេចក្តីអធិប្បាយ​បន្ថែម​ផ្សេង​ទៀត អាច​រក​បាននៅ​ក្នុង​ទម្រង់​អេឡិចត្រូនិច​នៃ​សៀវភៅ​សិក្សា​នេះ​នៅ​គេហទំព័រ LDS.org

គំនិត​បន្ថែម​សម្រាប់​ការបង្រៀន

គំនិត​បន្ថែម​នានា​សម្រាប់​ការបង្រៀន​ មាន​នៅ​ខាង​ចុង​នៃ​មេរៀន​មួយ​ចំនួន ។ គំនិត​នេះ​ផ្តល់​យោបល់​សម្រាប់​ការបង្រៀន​គោលលទ្ធិ និង គោលការណ៍​ដែល​ពុំ​អាច​រកឃើញ ឬ សង្កត់ធ្ងន់​នៅក្នុង​តួមេរៀន ។ ពួកគេ​ក៏​ផ្តល់ផងដែរ​នូវ​យោបល់​ស្តី​ពី ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សោតទស្សន៍ ដូច​ជា​ឌី.វី.ឌី.​បទបង្ហាញ និង វីដេអូ​នៅ​លើ​គេហទំព័រ LDS.org។ គំនិត​បន្ថែម​នានាសម្រាប់​ការបង្រៀន អាច​រក​បាននៅ​ក្នុង​ទម្រង់​អេឡិចត្រូនិច​នៃ​សៀវភៅ​សិក្សា​នេះ​នៅ​គេហទំព័រ LDS.org។​

កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ ( ម៉ោង​សិក្សា​អំពីសាសនា និង ម៉ោង​ព្រឹកព្រលឹម )

សៀវភៅសិក្សា​នេះ រួមមាន​មូលដ្ឋាន​គ្រឹះ​ដូច​ខាង​ក្រោម​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ ៖ មេរៀន​ប្រចាំ​ថ្ងៃ​សម្រាប់​គ្រូបង្រៀន​ចំនួន ១៦០​មេរៀន ជំនួយក្នុងការបង្រៀន និង ធនធាន​សម្រាប់​ការបង្រៀន​ចំណេះចំណានខគម្ពីរ និង គោលលទ្ធិ​គ្រឹះ​ទាំងឡាយ ។

មេរៀន​ប្រចាំ​ថ្ងៃ​សម្រាប់​គ្រូបង្រៀន

ទម្រង់​នៃ​មេរៀន

មេរៀននីមួយៗ​នៅក្នុង​សៀភៅសិក្សា​នេះ​ផ្តោតលើ​បណ្តុំ​បទគម្ពីរ​មួយ ជាជាង​ផ្តោតទៅ​លើ​គំនិត​ គោលលទ្ធិ ឬ គោលការណ៍ពិសេស​ណា​មួយ ។ ទម្រង់​នៃ​មេរៀន​នេះ​ជួយ​អ្នក និង សិស្ស​របស់​អ្នក​ឲ្យ​សិក្សា​ព្រះគម្ពីរតាម​លំដាប់​លំដោយ ហើយ​ពិភាក្សា​ពីគោលលទ្ធិ និង គោលការណ៍​ដែល​វា​មាន​នៅក្នុង​អត្ថបទ​ព្រះគម្ពីរ ។ នៅពេល​សិស្ស​រៀន​មាតិកា​នៅក្នុង​គោលលទ្ធិ ឬ គោលការណ៍​ដែល​រកឃើញ នោះ​ការយល់ដឹង​របស់​ពួកគេ​អំពី​សេចក្តីពិត​នោះ​នឹង​កាន់តែជ្រាលជ្រៅ ។ លើស​ពី​នេះ​ទៅ​ទៀត សិស្ស​នឹង​មើល​ឃើញ ហើយ​យល់​កាន់តែ​ប្រសើរ​ឡើង​អំពីវិសាលភាព​ទាំង​មូល​នៃ​សារលិខិត​ដែល​បំផុស​គំនិត​ដល់​អ្នក​សរសេរ​គម្ពីរ​ ដែល​មាន​បំណង​ចង់​បង្ហាញ ។ ការបង្រៀន​ព្រះគម្ពីរ​តាម​របៀប​នេះ​ក៏នឹង​ជួយ​សិស្ស​ឲ្យ​រៀន​ផងដែរ ពីរបៀប​ស្វែងរក និង អនុវត្ត​សេចក្តីពិត​ដ៏​អស់កល្ប​នានា​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

នៅក្នុង​មេរៀន​នីមួយៗ​គ្រប់ផ្នែក​ទាំងអស់​នៃ​បណ្តុំ​បទគម្ពីរ​ពុំ​ត្រូវបានសង្កត់​ធ្ងន់​ឡើយ ។ ផ្នែក​មួយ​ចំនួន​ត្រូវបាន​ផ្តោត​លើ​តិចតួច ដោយសារ​វា​ពុំសូវ​ផ្តោត​សំខាន់​លើ​សារលិខិត​ទាំងមូល ​នូវ​ការបំផុសគំនិត​របស់​អ្នក​សរសេរ ឬ ដោយសារ​វា​ពុំសូវពាក់ព័ន្ធ​ចំពោះ​យុវវ័យទេ ។ អ្នកមាន​ទំនួលខុសត្រូវ​ដើម្បី​កែសម្រួល​មេរៀន​ទាំង​នេះ​ទៅតាម​តម្រូវការ និង ការចាប់​អារម្មណ៍​របស់​សិស្ស​ដែល​អ្នក​បង្រៀន ។ អ្នក​អាចសម្របសម្រួល​គំនិត​នៃ​មេរៀន​នៅ​ក្នុង​សៀវភៅ​សិក្សា​នេះ ដោយ​ជ្រើសយក​ការសង្កត់ធ្ងន់​កាន់​តែ​ខ្លាំង​ចំពោះគោលលទ្ធិ ឬ គោលការណ៍​ពិសេសៗ​ ជាជាង​គំនិត​នានា​ដែលត្រូវបាន​ផ្តល់​ឲ្យ​ក្នុង​មេរៀន ឬ ដោយ​ជ្រើស​យក​ការសង្កត់ធ្ងន់​តែ​បន្តិចបន្តួច​លើ​ផ្នែក​មួយ​នៃ​បណ្តុំ​បទគម្ពីរ ដែលត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​នៅក្នុង​សៀវភៅ​សិក្សា​នេះ ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ជួយ​អ្នកឲ្យធ្វើ​ការកែសម្រួល​នេះ ​នៅ​ពេល​អ្នក​រៀបចំ និង បង្រៀន ។

គោលលទ្ធិ និង គោលការណ៍

នៅក្នុង​តួ​សេចក្តី​នៃ​មេរៀននិមួយៗ អ្នក​នឹង​ឃើញ​គោលលទ្ធិ និង គោលការណ៍​គន្លឹះ​មួយ​ចំនួននោះ​ដែល​ត្រូវបាន​គូសចំណាំ​ជា​អក្សរ​ដិត​ខ្មៅ ។ គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ត្រូវបាន​រកឃើញ​នៅក្នុង​កម្មវិធី​សិក្សា​ដោយសារ (១) វា​ឆ្លុះ​បញ្ចាំង​ពីសារលិខិត​សំខាន់​នៃ​បណ្តុំ​បទគម្ពីរ (២) វា​អាច​ត្រូវបាន​អនុវត្ត​បាន​ចំពោះ​សេចក្តីត្រូវការ និង ស្ថានភាព​នានា​នរបស់​សិស្ស (៣) វា​គឺ​ជា​សេចក្តីពិត​គន្លឹះ​ដែល​អាច​ជួយ​សិស្សឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ព្រះអម្ចាស់ ។ សូម​ដឹង​ថា គោលលទ្ធិ និង សេចក្តីសញ្ញា​បង្រៀន​សេចក្តីពិត​មួយ​ចំនួន​ ហួស​ពី​សេចក្តីពិត​ទាំងអស់​ដែល​មាននៅក្នុង​កម្មវិធី​សិក្សា ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ បាន​បង្រៀន​ថាព្រះគម្ពីរ​មាន​នូវ « បណ្តុំ​នៃ​សេចក្តីពិត​ដ៏​អស់​កល្ប​ដែល​នឹង​បំពេញ​នូវ​សេចក្តីត្រូវការ​នៃ​ជន​គ្រប់រូប​នៅក្នុង​គ្រប់​ស្ថានភាព​ទាំងអស់ » (« The Great Plan of Happiness » CES Symposium on the Doctrine and Covenants/Church History, ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ១៩៩៣ ]​ គេហទំព័រ LDS.org; សូមមើល​ផងដែរ Teaching Seminary: Preservice Readings [ ឆ្នាំ ២០០៤ ] ទំព័រ ៦៩ គេហទំព័រ LDS.org) ។

នៅពេល​អ្នក​បង្រៀន សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ជានិច្ច​ដើម្បី​ស្វែងរក​គោលលទ្ធិ និង គោលការណ៍​នានា​នៅក្នុង​ព្រះគម្ពីរ ។ នៅពេល​សិស្ស​បង្ហាញ​សេចក្តីពិត​ដែល​ពួកគេ​រក​ឃើញ នោះជាញឹកញាប់​ពួកគេ​អាច​ប្រើ​ពាក្យ ​ដែល​ខុសគ្នា​អំពី​របៀប​ដែល​គោលលទ្ធិ ឬ គោលការណ៍​នោះ​បាន​ថ្លែង​នៅក្នុង​សៀវភៅ​សិក្សា​នោះ ។ ពួកគេ​ក៏​អាច​រក​ឃើញ​ផងដែរ នូវ​សេចក្តីពិត​ដែលពុំ​មាន​នៅក្នុង​គម្រោង​មេរៀន ។ សូម​ប្រុងប្រយ័ត្ន​ កុំ​ផ្តល់​យោបល់​ដោយ​ងាយៗ​ថា ចម្លើយ​របស់​សិស្ស​គឺ​ខុស ដោយសារតែ​ពាក្យ​ដែល​ពួកគេ​ប្រើ​ដើម្បី​បង្ហាញ​ពី​សេចក្តីពិត ខុស​ពី​អ្វី​ដែល​បាន​ប្រើ​នៅក្នុង​សៀវភៅ​សិក្សា ឬ ដោយសារ​ពួកគេ​បាន​រក​ឃើញ​សេចក្តីពិត​មួយ​ ដែល​ពុំ​បាន​លើក​ឡើង​នៅក្នុង​កម្មវិធី​សិក្សា​នោះ ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើ​ប្រយោគ​របស់​សិស្ស​ម្នាក់​ខុស​ពី​គោលលទ្ធិ នោះ​វា​ជា​ទំនួល​ខុសត្រូវ​របស់​អ្នក​ដើម្បី​ជួយសិស្ស​ដោយ​ឥរិយាបទ​ទន់ភ្លន់ ​ដើម្បី​ជួយ​កែតម្រូវ​សេចក្តីថ្លែងការណ៍​របស់​គាត់ ដោយ​ធ្វើ​ការនេះ​ដោយ​សេចក្តីស្រឡាញ់ និង ការទុកចិត្ត ។ ការធ្វើ​ដូច្នោះ​អាច​ផ្ដល់​នូវ​បទពិសោធន៍​រៀន​សូត្រ​យ៉ាង​សំខាន់​ដល់​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ។

ល្បឿន​បង្រៀន

សៀវភៅសិក្សានេះ​មាន​មេរៀន​ថ្នាក់​សិក្ខា​សាលា​ប្រចាំថ្ងៃ​ចំនួន ១៦០ ​មេរៀន ។ អ្នក​អាច​សម្របសម្រួល​មេរៀន​នេះ និង ល្បឿន​នៃ​ការបង្រៀន​ទៅតាម​តម្រូវការ​នៃ​រយៈពេល​ដែល​អ្នក​មាន​ដើម្បី​បង្រៀន​វគ្គសិក្សា​នេះ ។ សូមមើល​ឧបសម្ព័ន្ធ​នៅចុងបញ្ចប់​នៃ​សៀវភៅសិក្សា​នេះ សម្រាប់​សេចក្តីណែនាំគំរូ​នៃ​ល្បឿន​បង្រៀន​ ។ សេចក្តីណែនាំនៃ​ល្បឿន​បង្រៀន​គឺ​ផ្តោត​លើ ៣៦​សប្តាហ៍ ឬ ១៨០​ថ្ងៃ​នៃ​ឆ្នាំ​សិក្សា និង ២០​ថ្ងៃ « ​ដែល​អាច​ផ្លាស់ប្ដូរ​បាន » ដែល​អ្នក​អាច​ប្រើ​ដើម្បី​សម្រួល​មេរៀន​ប្រចាំថ្ងៃ ជួយ​សិស្ស​ឲ្យ​សូត្រ​ចាំស្ទាត់​វគ្គ​ចំណេះចំណាន​ខគម្ពីរ និង គោលលទ្ធិគ្រឹះ រំឭក​មេរៀន​ពីមុនៗ និង ទុក​ពេល​សម្រាប់កាលវិភាគ​ដែល​រំខាន​នានា ។

កិច្ចការ​ជំនួស​អវត្តមាន

សៀវភៅមគ្គុទេសន៍ការសិក្សា​គោលលទ្ធិ និង សេចក្ដី​សញ្ញា និង ប្រវត្តិ​សាសនាចក្រ​សម្រាប់សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សានៅផ្ទះ អាច​ត្រូវបាន​ប្រើ​ប្រាស់​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ​ជា​ធនធាន​ ដើម្បី​ផ្តល់កិច្ចការ​ជំនួស​អវត្តមាន​ដល់​សិស្ស ។ មេរៀន​នៅក្នុង​សៀវភៅ​មគ្គុទេសន៍​ការសិក្សា​សម្រាប់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ​វា​ស្រប​នឹង​មេរៀន​ដែល​មាន​នៅក្នុង​សៀវភៅ​សិក្សា​នេះ ។ សិស្ស​ដែល​អវត្តមាន​ច្រើន​លើសលុប​អាច​ត្រូវបាន​ចាត់ឲ្យ​បំពេញ​នូវ​កិច្ចការ​នានា​នៅក្នុង​សៀវភៅ​មគ្គុទេសន៍​ការសិក្សា​ដែល​ត្រូវគ្នា​នឹង​មាតិកា​ដែល​ពួកគេ​ខកខាន​ពុំ​បាន​មក​រៀន ។ កិច្ចការ​នោះ​អាច​បោះពុម្ព​ចេញពីគេហទំព័រ LDS.org, ដូច្នេះ​អ្នក​ពុំ​ចាំបាច់​ត្រូវ​ផ្តល់សៀវភៅ​សិក្សា​ទាំងមូលនេះ​ដល់​សិស្ស​ ដែល​ត្រូវ​ធ្វើកិច្ចការ​ជំនួស​អវត្តមាន​ឡើយ ។ ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង សៀវភៅមគ្គុទេសន៍ការសិក្សា​គោលលទ្ធិ និង សេចក្ដី​សញ្ញា និង ប្រវត្តិ​សាសនាចក្រ​សម្រាប់សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សានៅផ្ទះ គឺ​ត្រូវបាន​ផ្តល់​ឲ្យ​នៅក្នុងវគ្គ​ចំណង​ជើង « កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលាដែល​សិក្សា​នៅ​ផ្ទះ » នៅក្នុងឯកសារ​ណែនាំ​ទាំង​នេះ ។

ជំនួយក្នុងការបង្រៀន

ជំនួយក្នុងការបង្រៀន​មាននៅ​គែម​ទំព័រ​នៃ​សៀវភៅ​សិក្សា​នេះ ។ ការបង្រៀន​ទាំង​នេះ​ជួយ​ពន្យល់ និង បង្ហាញ​ពី​របៀប​ដែល​អ្នក និង សិស្សដែល​អ្នក​បង្រៀន​អាច​អនុវត្តការបង្រៀន និង ការរៀនសូត្រ​មូលដ្ឋានគ្រឹះនៃ​ដំណឹង​ល្អ នៅក្នុងការសិក្សារបស់​អ្នក​ អំពី​គោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រ​ ។ វា​ក៏​ផ្តល់​ផងដែរ​នូវ​យោបល់​នានា​ស្តីអំពីរបៀបដ៏​មាន​ប្រសិទ្ធភាព ​ដើម្បី​ប្រើ​វិធី​សាស្ត្រ ជំនាញ និង យុទ្ធសាស្ត្រា​បង្រៀន​ផ្សេងៗ ។ នៅពេល​អ្នក​យល់​គោលការណ៍​ដែល​មាន​នៅ​ក្នុងជំនួយក្នុងការបង្រៀន សូម​រក​មើល​របៀប​នានា​ដើម្បីអនុវត្ត ហើយ​ប្រើ​វា​ឲ្យ​បាន​ជាប់លាប់​នៅក្នុងការបង្រៀន​របស់​អ្នក ។

ការប្រើ​ប្រាស់​មេរៀនដែល​សិក្សា​នៅផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​របស់​សិស្ស

សេចក្ដីសង្ខេប​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​បរិបទ និង គោលលទ្ធិ ព្រមទាំង​គោលការណ៍​នានា ​ដែល​សិស្ស​បាន​សិក្សា​ក្នុង​មួយ​សប្ដាហ៍ នៅក្នុង​សៀវភៅមគ្គុទេសន៍ការសិក្សា​របស់​សិស្ស ។

សេចក្ដីផ្ដើម​នៃ​មេរៀន

សេចក្ដីផ្ដើម​នៃមេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​ផ្នែក​ខ្លះៗ​នៃ​បណ្តុំបទគម្ពីរ​ណា​មួយ ដែល​នឹង​ត្រូវសង្កត់ធ្ងន់​នៅក្នុង​មេរៀននេះ ។

តួសេចក្តី​នៃ​មេរៀន

តួ​សេចក្តីនៃ​មេរៀន​ផ្តល់​នូវ​សេចក្តីណែនាំ​សម្រាប់​អ្នក នៅពេល​អ្នក​សិក្សា និង បង្រៀន ។ វា​ផ្ដល់​គំនិត​បង្រៀន រួមមាន​សំណួរ សកម្មភាព ការដកស្រង់ គូររូបភាព និង តារាង​នានា ។

សេចក្ដីសង្ខេប​នៃក្រុម​ខគម្ពីរ និង បរិបទ

ខគម្ពីរ​ត្រូវបាន​ដាក់​ជា​ក្រុម ស្របតាម​ទីតាំង​ដែល​ផ្លាស់ប្តូរ​នៅក្នុង​បរិបទ ឬ មាតិកា​ដែល​មានពាស​ពេញ​ទាំង​បណ្តុំ​បទគម្ពីរ ។ សេចក្ដីយោង​នៃ​ក្រុម​ខគម្ពីរ​និមួយៗ ត្រូវបាន​បន្ត​ដោយ​សេចក្ដីសង្ខេបខ្លី​នៃ​ហេតុការណ៍ ឬ ការបង្រៀន​នៅក្នុង​ក្រុម​ខគម្ពីរ​នោះ ។

គោលលទ្ធិ និង គោលការណ៍

នៅពេល​គោលលទ្ធិ និង គោលការណ៍នានា​មាននៅក្នុង​ការសិក្សា​អត្ថបទ​ព្រះគម្ពីរ នោះ​វា​ត្រូវបាន​គូសចំណាំ​ ជា​អក្សរ​ខ្មៅ​ដិត​ដើម្បី​ជួយ​អ្នក​ឲ្យ​រកឃើញ និង សង្កត់ធ្ងន់​លើ​វា​នៅក្នុង​ការពិភាក្សា​របស់​អ្នក​ជាមួយ​សិស្ស ។

សេចក្ដីណែនាំ​នៃ​មេរៀន​បន្ទាប់

កថាខណ្ឌ​ចុង​ក្រោយ​នៃ​មេរៀន​នីមួយៗ​ផ្តល់​ការចង្អុល​បង្ហាញ​មួយ​ទៅ​មេរៀន​បន្ទាប់ ។ សូម​ចែកចាយ​កថាខណ្ឌ​នេះ​ជាមួយ​សិស្ស​របស់​អ្នក នៅពេល​បញ្ចប់​មេរៀន​នីមួយៗ ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ខ្នះខ្នែងសិក្សាព្រះគម្ពីរ​អំឡុង​ពេល​នៃ​សប្ដាហ៍​ក្រោយ ។

កម្មវិធី​ថ្នាក់​សិក្ខាសាលា​សិក្សា​នៅផ្ទះ

ក្រោមការ​ដឹកនាំ​របស់​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន និង អ្នក​តំណាង ស&វ នោះ​ថ្នាក់​សិក្ខា​សាលា​សិក្សា​នៅផ្ទះ​អាច​ត្រូវបាន​រៀបចំ​ឡើង​នៅកន្លែង​ណា ដែល​សិស្ស​ពុំ​អាច​ចូលរួម​រៀននៅក្នុង​ថ្នាក់​រៀងរាល់​ថ្ងៃ​បាន ដោយសារតែ​ចម្ងាយ​ធ្វើ​ដំណើរ ឬ កត្តា​ផ្សេងៗ​ទៀត ( ដូច​ជា​ពិការភាព​ជាដើម ) ។ ថ្នាក់​សិក្ខាសាលា​សិក្សា​នៅ​ផ្ទះជាទូទៅ​ពុំ​មាន​ដូច​ថ្នាក់​រៀ​នដែល​បង្រៀន​រៀងរាល់​ថ្ងៃ ( ថ្ងៃ​នៃ​សប្តាហ៍ ) នៅពេល​ព្រឹក​ព្រលឹម ឬ ម៉ោង​សិក្សា​អំពីសាសនា​ឡើយ ។

កម្មវិធី​សិក្សា​នៅ​ផ្ទះ​អនុញ្ញាត​ឲ្យ​សិស្ស​ទទួលក្រេឌីត​នៅក្នុង​ថ្នាក់​សិក្ខាសាលា តាមរយៈ​ការបំពេញ​មេរៀន​និមួយៗ​នៅ​ផ្ទះ​ជាជាងចូលរួម​រៀន​នៅក្នុង​ថ្នាក់​រាល់​ថ្ងៃ​នៃ​សប្តាហ៍ ។ មេរៀន​ទាំង​នេះ​មាន​នៅក្នុង​សៀវភៅសិក្សា​ផ្សេង​មួយ​ទៀត សៀវភៅ​មគ្គុទេសន៍​ការសិក្សា​គោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រ​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​សិក្សា​នៅ​ផ្ទះ ។ មួយ​សប្ដាហ៍​ម្ដង សិស្ស​នឹង​ជួប​ជាមួយ​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ដើម្បី​ប្រគល់​កិច្ចការ​របស់ពួកគេ និង ចូលរួម​ក្នុង​មេរៀន​ប្រចាំ​សប្ដាហ៍ ។ សៀវភៅ​មគ្គុទេសន៍​ការសិក្សា​របស់​សិស្ស និង មេ​រៀន​ប្រចាំ​សប្តាហ៍​ ត្រូវបាន​ពន្យល់​បន្ថែម​ទៀត​នៅ​ខាង​ក្រោមនេះ ។

សៀវភៅមគ្គុទេសន៍ការសិក្សា​សម្រាប់​សិស្ស​សិក្សា​នៅផ្ទះ

សៀវភៅមគ្គុទេសន៍ការសិក្សា​គោលលទ្ធិ និង សេចក្ដី​សញ្ញា និង ប្រវត្តិ​សាសនាចក្រ​សម្រាប់សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សានៅផ្ទះ ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ​ទទួល​នូវ​បទពិសោធន៍​នៅក្នុង​ការសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រ​ស្រដៀង​នឹង​សិស្ស​ដែល​ចូលរៀន​នៅ​ក្នុង​ថ្នាក់​រៀន​រៀងរាល់​ថ្ងៃ​នៃ​សប្តាហ៍ ។ ហេតុដូច្នោះ​ហើយ ល្បឿន​បង្រៀននៃ​សៀវភៅ​មគ្គុទេសន៍​ការសិក្សា​របស់​សិស្ស ព្រមទាំង​គោលលទ្ធិ និង គោលការណ៍​ដែល​វា​សង្កត់​ធ្ងន់​នោះ វាស្រប​ទៅ​នឹង​មេរៀន​នៅក្នុង​សៀវភៅ​សិក្សា​នេះ ។ សៀវភៅ​មគ្គុទេសន៍​ការសិក្សា​របស់​សិស្ស ក៏​រួម​មាន​នូវ​សេចក្តីណែនាំ​អំពី​ចំណេះចំណាន​ខគម្ពីរ​ផងដែរ ។ វគ្គចំណេះចំណាន​ខគម្ពីរ​ត្រូវបាន​រៀបរាប់​នៅ​ក្នុង​បរិបទ ដូចដែល​វា​មាន​នៅក្នុង​អត្ថបទ​ព្រះគម្ពីរ ហើយ​ជាញឹកញាប់​សកម្មភាព​សរសេរ​នានា ត្រូវបាន​ផ្តល់​ឲ្យ​នៅក្នុង​មេរៀន​នានា​ដែល​មាន​វគ្គបទគម្ពីរ​នោះ ។

រៀងរាល់​សប្តាហ៍ សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅផ្ទះ ត្រូវបញ្ចប់​មេរៀន​បួន​មក​ពី​សៀវភៅ​មគ្គុទេសន៍​ការសិក្សា​របស់​សិស្ស ហើយ​ចូលរួម​នៅក្នុង​មេរៀន​ប្រចាំសប្តាហ៍​មួយ ដែល​បង្រៀន​ដោយ​គ្រូ​ថ្នាក់​សិក្ខាសាលា​របស់​ពួក​គេ ។ សិស្ស​បំពេញ​កិច្ចការ​មួយ​ចំនួន​ពី​សៀវភៅ​មគ្គុទេសន៍​ការសិក្សា នៅក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សិស្ស​គួរតែ​មាន​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​ពីរ​ក្បាល ដូច្នេះ​ពួកគេ​អាច​ទុកមួយ​នៅ​ជាមួយ​គ្រូ ហើយ​ទុក​មួយ​ទៀត​សម្រាប់​សរសេរ​ខ្លួន​ឯង ។ នៅពេល​សិស្ស​ជួប​ជាមួយ​គ្រូ​របស់​ខ្លួន​រាល់​សប្តាហ៍ សៀវភៅ​កំណត់ហេតុ​មួយ​ដែល​សិក្សា​នៅ​ផ្ទះ​ត្រូវ​ឲ្យ​ទៅ​គ្រូ ហើយ​សៀវភៅ​មួយ​ក្បាល​ទៀត​ត្រូវប្រគល់​ឲ្យ​សិស្ស​វិញ​ដើម្បី​ប្រើ​សរសេរ​មេរៀន​បន្ទាប់ ។ ( ឧទាហរណ៍ អំឡុង​មួយ​សប្តាហ៍ សិស្ស​បញ្ចប់​កិច្ចការ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ទី ១ ។ បន្ទាប់​មក​សិស្ស​យក​សៀវភៅ​កំណត់ហេតុ​នោះ​ទៅ​ថ្នាក់​រៀន ហើយ​ប្រគល់​វា​ទៅ​ឲ្យ​គ្រូបង្រៀន ។ អំឡុង​សប្តាហ៍​បន្ទាប់ សិស្ស​បញ្ចប់​កិច្ចការ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ទី ២ ។ នៅពេល​សិស្ស​ប្រគល់​សៀវភៅ​កំណត់​ទី ២​ឲ្យ​គ្រូ នោះ​គ្រូ​នឹង​ឲ្យ​សៀវភៅ​កំណត់ហេតុ​ទី​ ១មក​វិញ ។ បន្ទាប់មក​សិស្ស​ប្រើសៀវភៅ​កំណត់ហេតុ​ទី ១ ដើម្បី​បំពេញ​កិច្ចការ​នៅ​សប្តាហ៍​បន្ទាប់ ) ។

សិស្ស​ថ្នាក់​សិក្ខាសាលា​ទាំងអស់ ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ហើយ​អាន​មេរៀន​នានា ប៉ុន្ដែ​សិស្ស​សិក្សា​នៅផ្ទះគួរយល់​ថា ពួកគេ​ត្រូវ​បាន​រំពឹង​ឲ្យ​ចំណាយពេលពី ៣០ ទៅ ៤០​នាទី​បន្ថែម​ទៀត សម្រាប់​មេរៀននិមួយ​នៅ​ក្នុង​មេរៀន​ទាំងបួន សម្រាប់​ការសិក្សា​នៅផ្ទះ​នៅក្នុង​មេរៀននិមួយៗ ហើយ​ចូលរួម​នៅក្នុង​ថ្នាក់​សិក្សា​នៅផ្ទះ​ប្រចាំ​សប្ដាហ៍ ។

មេរៀន​ប្រចាំ​សប្ដាហ៍​សម្រាប់​គ្រូបង្រៀនដែលបង្រៀនសិស្សដែល​សិក្សា​នៅផ្ទះ​

មេរៀន​និមួយៗ​នៅក្នុង សៀវភៅមគ្គុទេសន៍ការសិក្សា​គោលលទ្ធិ និង សេចក្ដី​សញ្ញា និង ប្រវត្តិ​សាសនាចក្រ​សម្រាប់ សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សានៅផ្ទះ ត្រូវគ្នា​នឹង​មេរៀន​ប្រាំ​នៅក្នុង​សៀវភៅ​សិក្សា​ប្រចាំ​របស់​គ្រូបង្រៀន ។ នៅ​ចុង​បញ្ចប់​នៃ​មេរៀន​ទាំង​ប្រាំនេះនៅក្នុង​សៀវភៅ​សិក្សា​នេះ អ្នក​នឹង​ឃើញ​មាន​មេរៀនប្រចាំ​សប្តាហ៍​មួយ សម្រាប់​គ្រូបង្រៀន​ដែល​បង្រៀន​សិស្ស​នៅ​ផ្ទះ ។ មេរៀន​សិក្សា​នៅ​ផ្ទះ​នឹង​ជួយ​សិស្ស​រំឭក ពង្រីក​ការយល់​ដឹង​របស់​ពួកគេ និង អនុវត្ត​គោលលទ្ធិ និង គោលការណ៍​ដែល​ពួកគេ​បាន​រៀន​នៅពេល​ពួកគេ​បញ្ចប់​មេរៀន​នៅក្នុង​សៀវភៅមគ្គុទេសន៍​ការសិក្សា​របស់​សិស្ស​អំឡុង​សប្តាហ៍​នោះ ។ មេរៀន​ទាំង​នេះ​អាចបង្ហាញនូវ​សេចក្តីពិត​បន្ថែម​ដែល​ពុំ​មាន​នៅក្នុង​សៀវភៅ​មគ្គុទេសន៍​ការសិក្សា​របស់​សិស្ស​ឡើយ ។ ( សម្រាប់​ជំនួយនៅក្នុង​ការរៀបចំកាលវិភាគមេរៀន​របស់​អ្នក សូមមើល​សេចក្តី​ណែនាំពី​ល្បឿននៃ​ការបង្រៀន​សម្រាប់​គ្រូ​បង្រៀន​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ​នៅក្នុង​ឧបសម្ព័ន្ធ​ដែល​នៅចុង​បញ្ចប់​នៃ​សៀវភៅសិក្សា​នេះ ) ។

ក្នុងនាម​ជា​គ្រូបង្រៀនដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ អ្នក​អាច​មាន​ការយល់​ដឹង​ទាំងស្រុង​ពី​អ្វី​ដែល​សិស្ស​របស់​អ្នក​កំពុង​សិក្សា​នៅផ្ទះ​រាល់​សប្តាហ៍ ដូច្នេះ​អ្នក​អាច​ឆ្លើយ​សំណួរ និង បង្កើត​ការពិភាក្សា​នានា​ដ៏​មាន​អត្ថន័យ​នៅពេល​អ្នក​ជួប​ជាមួយ​ពួកគេ ។ សូម​ឲ្យ​សិស្ស​យក​ព្រះគម្ពីរ សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ និង សៀវភៅ​មគ្គុទេសន៍​ការសិក្សា​សិស្ស ​របស់​ពួកគេ​មក​ថ្នាក់​រៀន​រាល់​សប្តាហ៍ ដូច្នេះ​ពួកគេ​អាច​ប្រើប្រាស់​វា​ពេល​កំពុង​រៀន ។ សូមសម្របសម្រួល​មេរៀននានា​ស្រប​ទៅតាម​តម្រូវការ​របស់​សិស្ស នៅពេល​អ្នក​បង្រៀន និង ស្របទៅ​តាមការណែនាំ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ​អ្នក​ក៏​អាច​ប្រើប្រាស់​មេរៀន​ប្រចាំ​ថ្ងៃ​របស់​គ្រូ​បង្រៀន​នៅក្នុង​សៀវភៅ​សិក្សា​នេះ​ នៅពេល​អ្នក​រៀបចំ និង បង្រៀន​ផង​ដែរ ។ ការសិក្សា​ពីជំនួយ​ក្នុង​ការបង្រៀន និង វិធី​សាស្ត្រ​នានា ដែល​បាន​ប្រើ​នៅក្នុង​មេរៀន​ប្រចាំ​ថ្ងៃ អាច​ជួយ​ពង្រីក​ការបង្រៀន​ប្រចាំ​សប្តាហ៍​របស់​អ្នក ។ សូម​តម្រូវ​ទៅតាម​សេចក្តីត្រូវការ​ពិសេស​នានា​នៃ​សិស្ស​ដែល​អ្នក​បង្រៀន ។ ឧទាហរណ៍ ប្រសិន​បើ​សិស្ស​ម្នាក់​មាន​ការលំបាក​ក្នុង​ការ​សរសេរ សូម​ឲ្យ​គាត់​ប្រើ​ម៉ាស៊ីន​ថត​សំឡេង ឬ និយាយ​គំនិត​នោះ​ទៅ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ ដែល​អាច​សរសេរ​ចម្លើយ​របស់​គាត់​ទុក ។

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​រាល់​សប្តាហ៍ សូម​ប្រមូល​សៀវភៅ​កំណត់ហេតុសិក្សា​ព្រះគម្ពីរ​របស់​សិស្ស ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​សិក្សា​របស់​ពួកគេ ។ សូម​ផ្តល់​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​សម្រាប់​កិច្ចការ​សប្តាហ៍​បន្ទាប់ ដូច​ដែល​បាន​ពន្យល់​មក​ពី​ខាង​លើ​នៅក្នុង​វគ្គ​ដែល​ហៅ​ថា « សៀវភៅ​មគ្គុទេសន៍​ការសិក្សា​សម្រាប់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ » ។ ( ក្រោម​ការដឹកនាំ​ថ្នាក់​ដឹកនាំ​បព្វជិតភាព និង ឪពុក​ម្ដាយ ស្តេក [ ដែល​បានហៅ ] គ្រូ​បង្រៀន​ថ្នាក់​សិក្ខា​សាលា​អាច​ទាក់ទង​សិស្ស​ថ្នាក់​សិក្ខាសាលា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ជាមួយ​សិស្ស​ដែល​ចុះ​ឈ្មោះ​ចូលរៀន​ថ្នាក់​សិក្ខាសាលា​នៅ​ផ្ទះ ) ។

នៅពេល​អ្នក​អាន​កិច្ចការ​របស់​សិស្ស​សៀវភៅ​កំណត់ហេតុ​សិក្សាព្រះគម្ពីរ​របស់​សិស្ស​ចប់​ហើយ សូម​ឆ្លើយតប​ចំពោះ​កិច្ចការ​របស់​ពួកគេ​រៀងរាល់​ខែ ដោយ​សរសេរ​កំណត់​ចំណាំ ឬ មូលវាចារណ៍​ខ្លីមួយ​នៅពេល​អ្នក​ជួប​ពួកគេ​លើក​ក្រោយ ។ អ្នក​ក៏​អាច​ស្វែងរក​វិធី​នានា​ដើម្បី​ផ្តល់​ការគាំទ្រ និង ផ្តល់​មតិ​កែលម្អ​ដ៏​មាន​អត្ថន័យ​ផងដែរ ។ ការណ៍​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ដឹង​ថា អ្នក​ខ្វល់​អំពីកិច្ចការរបស់​ពួកគេ និង ជួយ​ជំរុញ​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ពួកគេ​បាន​កាន់​តែហ្មត់ចត់ ។

កិច្ចខិតខំ​ភាគច្រើន​របស់​សិស្ស​ ដើម្បី​សូត្រ​វគ្គ​បទគម្ពីរ​គន្លឹះ​ឲ្យ​ចាំស្ទាត់​នឹង​អាច​ធ្វើ​បាន នៅ​ពេល​ពួកគេ​បំពេញ​មេរៀន​សិក្សា​នៅ​ផ្ទះ​របស់​ខ្លួន។ គ្រូបង្រៀន​ដែល​បង្រៀន​សិស្ស​នៅផ្ទះ អាច​តាមដាន​កិច្ចខិតខំ​របស់​សិស្ស​ អំឡុង​ពេល​មេរៀន​សិក្សា​នៅ​ផ្ទះ ដោយ​អញ្ជើញ​សិស្ស​ឲ្យ​សូត្រ ឬ រំឭក​វគ្គ​ចំណេះចំណាន​ខគម្ពីរ ​ដែល​មាន​នៅ​ក្នុង​អត្ថបទ​សម្រាប់​មេរៀន​សិក្សា​នៅ​សប្តាហ៍​នោះ ។

ធនធាន​ផ្សេង​ទៀត

Joseph Smith Papers Project ( គម្រោឯកសារ​របស់​យ៉ូសែប ស្ម៊ីធ )

ព័ត៌មាន​ប្រវត្តិសាស្ត្រ​ភាគច្រើន​នៅក្នុង​សៀវភៅ​សិក្សា​នេះ​បានដកស្រង់​ចេញ​ពី History of the Church និង Joseph Smith Papers Project ( គម្រោឯកសារ​របស់​យ៉ូសែប ស្ម៊ីធ ) ។ ជាពិសេស​គឺ​ភាគទី ១ និង ២​នៃ Documents series of The Joseph Smith Papers ( គម្រោឯកសារ​របស់​យ៉ូសែប ស្ម៊ីធ ) ដែល​បាន​បោះពុម្ព​ដោយ​កាសែត​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ ( ការបោះពុម្ព​នៃ​នាយកដ្ឋាន​ប្រវត្តិសាស្ត្រ​សាសនាចក្រ​នៃ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ) ។ ដើម្បីមើល​រូបភាព​ជាអេឡិចត្រូនិច និង អាន​អត្ថបទ​នៃ​ឯកសារ​ដើម​នៅក្នុង Joseph Smith Papers Project ( គម្រោង​ឯកសារ​របស់​យ៉ូសែប ស្ម៊ីធ ) សូមមើល​គេហទំព័រ josephsmithpapers.org

Notes and Journal Tools ( ឧបករណ៍​កំណត់​ចំណាំ និង កំណត់​ហេតុ )

សៀវភៅ​សិក្សា​ថ្នាក់​សិក្ខា​សាលា​របស់​គ្រូបង្រៀន និង សៀវភៅ​មគ្គុទេសន៍​ការសិក្សា​របស់​សិស្ស​មាននៅ​គេហទំព័រ LDS.org និង នៅក្នុង Gospel Library សម្រាប់​ឧបករណ៍​ចល័ត​នានា ។ គ្រូបង្រៀន និង សិស្ស​អាច​ប្រើ​ Notes and Journal tools ( ឧបករណ៍​កំណត់​ចំណាំ និង កំណត់​ហេតុ ) តាមអ៊ិនធើរណែត និង ឧបករណ៍​ចល័ត ដើម្បី​គូសចំណាំ និង បន្ថែម​កំណត់ចំណាំ​លើ​សៀវភៅ​សិក្សា​ទាំង​នេះ​តាម​អ៊ិនធើរណែត នៅពេល​ពួកគេ​រៀបចំ​មេរៀន និង សិក្សាព្រះគម្ពីរ ។ សៀវភៅ​សិក្សា​របស់​គ្រូបង្រៀន និង សៀវភៅ​មគ្គុទេសន៍​ការសិក្សា​របស់​សិស្ស​ក៏​មាន សម្រាប់​ការទាញ​យក ជា​ទម្រង់នានា ( ដូចជា​ឯកសារ​ជា PDF, ePub, និង mobi [Kindle] ) នៅលើ​គេហទំព័រ LDS.org

សម្ភារ​បន្ថែម

ធនធាន​ខាងក្រោមនេះ​មាន​នៅ​លើ​អ៊ិន​ធើរ​ណែត តាមរយៈ​អ្នកគ្រប់គ្រង​របស់​អ្នក តាម​រយៈ​មជ្ឈមណ្ឌល​ចែកចាយ​របស់​សាសនាចក្រ​នៅ​ក្នុង​មូលដ្ឋាន និង តាមរយៈ​ហាង​ទំនិញ​តាម​អ៊ិនធើរណែត​របស់​សាសនាចក្រ​នៅ​គេហទំព័រ (store.lds.org) ៖