ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧៧ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៥


មេរៀន​ទី ៧៧

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥

បុព្វកថា

នៅក្នុងសន្និសីទ​សាសនាចក្រ​ដែលបានធ្វើឡើង​នៅថ្ងៃទី ២៥ ខែ​មករា ឆ្នាំ ១៨៣២ ព្យាការី​យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈពីរ ដែលទាំងពីរនោះមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥។ វិវរណៈ​ទីមួយ បានកត់ត្រា​នៅក្នុងខ ១-២២ត្រូវ​បានប្រទានឲ្យក្រុមអែលឌើរមួយក្រុម ដែល​បាន​ដាក់បញ្ជូន​ឈ្មោះ​របស់ពួកគេ​ធ្វើការ​បម្រើ​បេសកកម្ម ។ ព្រះអម្ចាស់បានណែនាំ​ដល់​ពួកអែលឌើរ​ទាំងនេះ អំពី​កាតព្វកិច្ច​ផ្សព្វផ្សាយសាសនា​របស់ពួកគេ ហើយបាន​ចាត់តាំង​ដៃគូ​បេសកកម្ម​របស់ពួកគេ ។ វិវរណៈ​ទីពីរ បានកត់ត្រា​នៅក្នុងខ ២៣-៣៦ ត្រូវ​បាន​ប្រទាន​ឲ្យ​ទៅក្រុម​អែលឌើរ​ទីពីរ ដែលចង់ដឹង​ពីព្រះទ័យ​របស់ព្រះអម្ចាស់​អំពីពួកគេ ។ ព្រះអម្ចាស់​បានណែនាំ​ពួកអែលឌើរ​ទាំងនេះ​ដើម្បី​ប្រាកដ​ថា​ក្រុមគ្រួសារ​របស់ពួកគេ នឹង​ផ្គត់ផ្គង់ ហើយ​ទទួល​យក​ការហៅ​ដើម្បីផ្សាយ​ដំណឹងល្អរបស់ពួកគេ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:១-៥

ព្រះអម្ចាស់​បាន​ថ្លែង​អំពីអ្នកទាំងឡាយ​ដែល​មានបំណង​ប្រាថ្នា​ដើម្បី​ផ្សាយដំណឹងល្អ

នៅរយៈពេល​ពីរ​បីថ្ងៃ​ពីមុន​អ្នកបង្រៀន​មេរៀន​នេះ សូម​អញ្ជើញសិស្ស​ម្នាក់​ដែលបាន​ទទួល​ការហៅបម្រើ​បេសកកម្ម​មួយ ជា​សិស្ស​ម្នាក់​ដែល​អាច​នឹង​ដាក់បេសកកម្ម​ក្នុងពេលឆាប់ៗ ឬ​អ្នកត្រឡប់មកពី​ផ្សព្វផ្សាយសាសនា​ថ្មីៗ​ម្នាក់​ឲ្យជួយ​បង្រៀន​អំពីការចែកចាយដំណឹងល្អ ។ សូម​ឲ្យគម្រោង​ការ​បង្រៀន​ដូច​ខាង​ក្រោមមួយច្បាប់​ដល់គេ ហើយសុំ​ឲ្យ​គាត់​សិក្សាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:១-៤ហើយ​ត្រៀម​ខ្លួន​បង្រៀន​នៅ​ផ្នែកនោះ​ក្នុងមេរៀន ។

បន្ទាប់ពី​ការ​ប្រជុំបើក​ថ្នាក់រៀន សូម​បង្វែ​ទៅ​សិស្ស ឬ​អ្នកត្រឡប់មកពី​ផ្សព្វផ្សាយសាសនា​ឲ្យ​បង្រៀន​ពីអ្វី​ដែលពួកគេ​បាន​រៀបចំ ។

យោបល់​សម្រាប់ការ​បង្រៀន គម្រោងសម្រាប់ --គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:១-៤

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:១-២ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នរណា​ដែល​ព្រះអម្ចាស់​បានថ្លែង​នៅក្នុងខគម្ពីរទាំងនេះ ។

សូម​សួរ​ថា ៖ តើ​ព្រះអម្ចាស់​កំពុង​មានបន្ទូល​ទៅកាន់​នរណា ក្នុង​ខគម្ពីរទាំងនេះ ? ( ពួកអែលឌើរ ដែលបាន​ដាក់បញ្ជូន​ឈ្មោះ​របស់ពួកគេ​ដើម្បី​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ) ។

សូម​ប្រាប់សិស្ស​ក្នុង​ថ្នាក់ថា តាមពិត​មាន​វិវរណៈពីរ​ដែល​បាន​ដាក់បញ្ចូល​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥ហើយ​ថា​វា​ត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​ក្នុងសន្និសីទ​មួយ​របស់សាសនាចក្រ ។ វិវរណៈទីមួយត្រូវ​បាន​ប្រទាន​ឲ្យ​ដល់ក្រុម​អ្នក​ផ្សព្វផ្សាយសាសនា​មួយ​ក្រុម ហើយបាន​ពន្យល់​អំពី​របៀប​ដែលពួកគេ​ជួយ​អ្នកដទៃ​ឲ្យ​យល់​ពី​សារលិខិត​របស់ពួកគេ​កាត់​តែ​មានប្រសិទ្ធភាព ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:៣-៤ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ការ​ប្រឹក្សា​របស់ព្រះអម្ចាស់​ដល់ពួកអែលឌើរ​ស្ដីអំពី​ការហៅបម្រើ​របស់ពួកគេ​ឲ្យ​ផ្សាយដំណឹងល្អ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​នូវអ្វី​ដែល​ពួកគេ​រកឃើញនៅក្នុងគម្ពីរ​របស់ពួកគេ ។

សូម​សួរ​ថា ៖ ស្របតាមខ ៣-៤តើ​ព្រះអម្ចាស់​ចង់​ឲ្យពួកអែលឌើរ​ធ្វើអ្វីខ្លះ ខណៈពេល​ផ្សាយដំណឹងល្អ ?

សូម​អញ្ជើញសិស្ស​ពីរបីនាក់​ឲ្យពន្យល់​អំពី​អ្វី​ដែលពួកគេ​គិត​ថា ឃ្លា « ចេញទៅ ហើយ​មិន​បង្អង់​នៅ » « ឬ​ក៏​ខ្ជិល​ច្រអូសឡើយ » ហើយ « ធ្វើការ​ដោយ​កម្លាំង​របស់អ្នក​ចុះ » មានន័យ​យ៉ាងណា ។

បន្ទាប់ពី​សមាជិក​ក្នុង​ថ្នាក់​បាន​ឆ្លើយតប​រួច​ហើយ សូម​ពន្យល់​ពីមូលហេតុ​ដែលអ្នកគិត​ថា អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ប្រកាស​ដំណឹងល្អ​ត្រូវតែ​ដឹង ហើយ​បង្រៀន​អំពីវិវរណៈ និង​បទបញ្ញត្តិ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង ( សូមមើលខ ៤) ។

សូម​សួរ​ថា ៖ ហេតុអ្វី​ក៏​អ្នកគិត​ថា វា​សំខាន់​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​របស់ព្រះអម្ចាស់ បម្រើ​ទ្រង់​តាម​របៀប​ទាំងនេះ ?

សូម​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ (ឬ​អ្វី​ដែល​អ្នក​បាន​ធ្វើ បើសិន​ជា​អ្នក​បាន​បម្រើ​បេសកកម្ម ) ដើម្បី​រៀប​ចំ​ប្រកាស​ដំណឹងល្អ​តាម​របៀប​ដែល​ព្រះអម្ចាស់ បានពិពណ៌នា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:៣-៤។ សូម​បញ្ចប់​ដោយ​ការ​ចែកចាយ​អំពីគំនិត​របស់អ្នកចំពោះ​អ្វី​ដែល​សិស្ស​អាច​ធ្វើដើម្បីចែកចាយ​ដំណឹង​ល្អ តាមរ​បៀប​នេះ​នៅគ្រា​នេះ​ក្នុង​ជីវិត​របស់ពួកគេ ។

បន្ទាប់ពី​សិស្ស ឬ​អ្នកផ្សព្វផ្សាយសាសនា​ដែលត្រឡប់មកវិញ បាន​បញ្ចប់​ការ​បង្រៀន សូម​សរសេរ​សេចក្ដីថ្លែង​មិន​ពេញលេញ​នៅលើ​ក្ដារខៀនថា ៖បើ​សិនជា​យើង​ស្មោះត្រង់​នៅក្នុង​ការ​ប្រកាស​ដំណឹងល្អ នោះ​ព្រះអម្ចាស់​នឹង …​

សូម​ឲ្យ​សិស្ស​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:៥ដោយ​ស្ងាត់ស្ងៀម ហើយ​ប្រាប់ពីការ​សន្យា​ដែលព្រះអម្ចាស់ បាន​ផ្ដល់​ឲ្យពូក​អ្នក​ផ្សព្វផ្សាយសាសនាទាំងនោះ ។

  • តើ​ព្រះអម្ចាស់​បានសន្យា អ្វីជាមួយនឹង​អស់អ្នកណា ដែលប្រកាស​ដំណឹងល្អ​របស់​ទ្រង់​ដោយ​ស្មោះត្រង់ ?

អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ពាក្យកណ្ដាប់សំដៅទៅលើ​ការ​កាត់​គួ​ស្រូវ ហើយ​បន្ទាប់មក​ចង​វាជា​ដុំៗ ឬ​ជា​កណ្ដាប់ ។ ការ​មាន « កណ្ដាប់ជា​ច្រើន » មានន័យ​ថា ជាការច្រូតកាត់ដ៏ច្រើនសន្ធឹក ។

  • តើអាចមាន « កណ្ដាប់ » មួយចំនួនណា​ខ្លះ ដែល​អ្នកផ្សព្វផ្សាយស្មោះត្រង់នៅក្នុងការ​ចែកចាយ​ដំណឹងល្អ បានទទួល ? ( កណ្ដាប់ ក៏​អាច​សំដៅ​ទៅលើ​មនុស្ស​ដែលទទួល​យក​សារលិខិត​របស់ពួកគេ [អ្នកផ្លាស់ប្រែចិត្តជឿ] ក៏​ដូចជា​ពរជ័យ​ដ៏អស់កល្ប​ដែលបាន​សរសេរ​នៅក្នុងខ ៥

សូម​ឲ្យ​សិស្ស​សង្ខេប​នូវការ​សន្យា​ទាំងឡាយ​ដែលមាន​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:៥ដោយ​ការ​បំពេញសព្វគ្រប់នូវសេចក្ដីថ្លែងការណ៍​អំពីគោលការណ៍​នៅលើ​ក្ដារខៀន ។ ខាង​ក្រោម គឺ​ជា​វិធី​មួយ​ដែល​សិស្ស​សូត្រ​គោលការណ៍​នេះ ៖ បើ​សិនជា​យើង​ស្មោះត្រង់​នៅក្នុង​ការ​ប្រកាស​ដំណឹងល្អ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់យើង​នូវ​កិត្តិយស សិរីល្អ និង​ជីវិតដ៏​អស់កល្បជានិច្ច ។

  • ហេតុអ្វី​ក៏អ្នកគិត​ថា អ្នក​ទាំងឡាយ​ដែលប្រកាស​ដំណឹងល្អ​ដោយស្មោះ​ត្រង់ នឹង​ទទួលបាន​ពរជ័យ​អស់កល្បជានិច្ច​ដ៏​មហិមា​ដូច្នេះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៦-២២

ព្រះអម្ចាស់​ហៅ និង​ណែនាំ​អំពី​ដៃគូ​អ្នក​ផ្សព្វផ្សាយសាសនា

សូម​ពន្យល់​ថា បន្ទាប់ពី​ព្រះអម្ចាស់​បាន​ប្រទាន​ការ​ណែនាំ និង​ការ​សន្យា​ដល់​ពួកអែលឌើរ ដែលនឹង​ចេញទៅ​បម្រើ​បេសកកម្ម នោះ​ទ្រង់​បាន​ដាក់ពួកគេ​ជា​ដៃគូ ហើយ​ប្រទាន​ការណែនាំ​ជាក់លាក់​អំពី​ដៃគូ​និមួយៗ ។

សូម​ឲ្យ​សិស្ស​ធ្វើ​ការ​ជា​ដៃគូ ។ សូម​ឲ្យ​សិស្ស​ម្នាក់​នៅក្នុង​ក្រុម​និមួយៗ​អាន​ដោយ​ស្ងាត់ស្ងៀម​នូវគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:៦-១២ហើយ​សិស្ស​ម្នាក់ទៀត​អានខ ១៣-១៤។ សូម​ពួកគេ​ឲ្យ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម នៅពេល​ពួកគេ​អាន ៖

  1. តើ​ព្រះអម្ចាស់​កំពុង​មានបន្ទូល​ទៅកាន់​នរណា ?

  2. តើ​ពរជ័យ​អ្វីខ្លះ ដែលព្រះអម្ចាស់​សន្យា​នឹង​ពួកគេ បើ​ពួកគេ​ស្មោះត្រង់​នៅក្នុងការ​ប្រកាស​ដំណឹង​ល្អ​នោះ ?

បន្ទាប់ពី​សិស្ស​បាន​អាន​នូវ​ខគម្ពីរ​ជាក់លាក់​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យចែកចាយ​ជាមួយ​ដៃគូ​របស់ពួកគេ​នូវ​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាង​លើ ។

  • តើ​ការ​ប្រឹក្សា​បន្ថែម​អ្វីខ្លះទៀត ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់ វិលលាម អ៊ី ម៉័ក​ខ្លេលិន និង លូកា ចនសុន នៅក្នុង ខ ៨-១១ដែល​អាច​ជួយ​យើង​ប្រកាស​ដំណឹង​ល្អ​ប្រកប​ដោយ​ប្រសិទ្ធភាព ? ( អធិស្ឋាន​ដើម្បីទទួលបានអង្គលួងលោម​ចិត្ត-- ព្រះវិញ្ញាណបរិសុទ្ធ -- ដើម្បីបង្រៀន​យើង និង​សុំ​កម្លាំង​ដើម្បី​បន្ដ​នៅ​ស្មោះត្រង់ ) ។

  • តើ​ការ​សន្យា​អ្វីខ្លះ ដែល​ព្រះអម្ចាស់​បាន​ថ្លែង​ដដែលៗ​អំពី​ដៃគូ​ទាំងឡាយ​នៅក្នុងខ ១១១៣និង១៤ ? ( ទ្រង់នឹង​គង់នៅជាមួយ​ពួកគេ ។ អ្នក​អាចឲ្យយោបល់ថា សិស្ស​គួរតែ​គូសចំណាំ​ការ​សន្យា​នេះ​ទុក ) ។

សូម​សិស្ស​ឲ្យ​បង្ហាញ​គោលការណ៍​មួយ ដែលពួកគេ​បាន​រៀន​មកពី​ខគម្ពីរ​ទាំង​នេះ ។ ទោះ​ជាសិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ក្ដី ក៏​ពួកគេ​គួរ​តែ​អាច​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖បើ​យើង​ស្មោះត្រង់នៅក្នុង​ការ​ប្រកាស​ដំណឹង​ល្អ នោះ​ព្រះអម្ចាស់​នឹង​គង់​នៅ​ជា​មួយ​យើង ។

  • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​អះអាង​ដល់​អ្នក​ថា ព្រះអម្ចាស់​នឹង​គង់​នៅជាមួយ​អ្នកទាំងឡាយ​ដែល​ចែកចាយដំណឹងល្អ​ដោយ​ស្មោះត្រង់ជាមួយអ្នកដទៃ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​នឹង​និយាយ​ទៅកាន់​មិត្ត ឬ​សមាជិក​គ្រួសារ​ម្នាក់ ដែលកំពុង​មានបញ្ហា ខណៈពេល​កំពុង​បម្រើ​បេសកកម្ម​ពេញម៉ោង ។ សូម​ឲ្យ​ពួកគេ​ប្រើ​គោលការណ៍ទាំងឡាយ​ដែលពួកគេ​បាន​រៀននៅក្នុង​មេរៀន​ថ្ងៃ​នេះ ហើយសរសេរ​សំបុត្រ​លើក​ទឹកចិត្ត​ខ្លី​មួយ ដល់​អ្នកផ្សព្វផ្សាយសាសនា​នោះ នៅក្នុង​សៀវភៅកំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យចែកចាយក្នុ​ង​សំបុត្រ​នូវអ្វី​ដែលអ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ធ្វើ​ដើម្បី​ប្រកាស​ដំណឹងល្អ​កាន់តែ​ស្មោះត្រង់ និងពរជ័យ​មួយចំនួន​ខ្លះទៀត ដែល​កើត​មាន​មកដល់​អ្នកទាំងឡាយ​ដែល​ធ្វើ​ដូច្នោះ ។

ក្រោយពីសិស្ស​មាន​ពេល​សរសេរ​សំបុត្រ​គ្រប់គ្រាន់​ហើយ សូមឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​សង្ខេប​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:១៥-២២ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ណែនាំ​ដល់អ្នក​ផ្សព្វផ្សាយ​សាសនា​ដើម្បី ប្រទានពរ​ដល់​គ្រួសារ​នៃ​អ្នកទាំងឡាយ​ដែលបាន​ទទួល​ពួកគេ ។ ទ្រង់​ក៏​បាន​បង្រៀនពួកគេ​ផងដែរ​នូវអ្វី​ដែលត្រូវធ្វើ ពេល​ពួកគេ​ត្រូវ​បាន​មនុស្ស​ដែល​ពួកគេ​ចែកចាយ​ដំណឹងល្អ​ជាមួយ​បដិសេធ​ ។ ( អ្នកអាច​នឹង​ចង់ពន្យល់​ថា ការ​រលាស់​ធូលីពីជើង ដូចជា​ទីបន្ទាល់​មួយ​ទាស់នឹង​អ្នកទាំង​ឡាយ​ដែល​បដិសេធ​អ្នកផ្សពផ្សាយសាសនា និង​សារលិខិត​របស់ពួកគេ ត្រូវ​បាន​ធ្វើ​ឡើង​តែ ក្នុង​ស្ថានភាព​ដ៏កម្រប៉ុណ្ណោះ នៅពេល​ព្រះអម្ចាស់​បញ្ជា ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:២៣-២៩

ព្រះអម្ចាស់​ពន្យល់​អំពី​របៀប​ដែល​ក្រុមគ្រួសារ​នៃ​អ្នកទាំងឡាយ ដែល​ទ្រង់​បាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម​គួរ​ត្រូវ​បាន​ទទួលនូវការគាំទ្រ 

សូម​ពន្យល់​ថា វិវរណៈ​ទីពីរ មាននៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥គឺត្រូវ​បាន​ប្រទាន​ឲ្យ​ដល់​ក្រុមអែលឌើរ​ផ្សេងមួយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:២៣ ឲ្យ​ឮៗ ហើយ​សុំ​ដល់​សិស្ស​ក្នុង​ថ្នាក់ រកមើលបំណងប្រាថ្នាដែលអ៊ែលឌើរទាំងនោះ ចង់ដឹង។

សូម​ពន្យល់​ថា នៅក្នុងសាសនាចក្រ​ជំនាន់មុន បុរស​ជាច្រើន​ដែលត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម មាន​ប្រពន្ធ និង​កូន​ដែល​ពឹងផ្អែក​ទៅលើ​ពួកគេ​ដើម្បី​ផ្គត់ផ្គង់ ។ ការ​ទទួលយក​ការ​ហៅ​បម្រើ គឺ​ជា​ការលះបង់​ដ៏ធំ​មួយ​របស់​គ្រួសារ​ទាំងមូល ។ ជាទូទៅកង្វល់​របស់​ពួកអែលឌើរទាំងនោះភាគច្រើន​គឺ​ថា តើនឹងមានអ្វី​កើតឡើង​ចំពោះ​គ្រួសារ​ពួកគេ បើ​ពួកគេ​ទទួល​យក​ការ​ហៅ​ឲ្យ​ផ្សាយដំណឹងល្អ​នៅ​ឆ្ងាយ​ពី​ផ្ទះ​នោះ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:២៤-២៨ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​ការណែនាំ​របស់​ព្រះអម្ចាស់​ចំពោះ​ពួកអែលឌើរ ដែល​ចាំបាច់ត្រូវ​ផ្សាយ​ដំណឹងល្អ ប៉ុន្តែ​មានក្រុមគ្រួសារ​ត្រូវ​មើល​ថែផងដែរ ។

  • ស្របតាម​ខ ២៤ នៅពេលស្វាមី និង​ឪពុក បម្រើ​បេសកកម្មពេញម៉ោង តើ​នរណា​គួរ​ជួយ​ផ្គត់ផ្គង់​ដល់គ្រួសារ​របស់គាត់ ?

  • នៅក្នុងខ ២៦តើ​ព្រះអម្ចាស់​ដឹកនាំ​ពួកអែលឌើរ​ឲ្យធ្វើ​អ្វីខ្លះ បើ​ពួកគេ​អាច​រក​បាន​កន្លែង​មួយ ដែល​ក្រុមគ្រួសារ​របស់ពួកគេ​នឹងទទួល​បាននូវការ​ផ្គត់ផ្គង់ ?

  • នៅក្នុង​ខ ២៨តើ​ព្រះអម្ចាស់​មានបន្ទូល​អ្វីខ្លះ ដល់អ្នកទាំងឡាយ​ដែល​ស្ថានភាព​នឹង​ពុំ​អនុញ្ញាត​ឲ្យពួកគេ​ចាកចេញ​ពី​ក្រុមគ្រួសារ​របស់ពួកគេ​ដើម្បី​ប្រកាស​ដំណឹងល្អ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:២៩ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​ការ​ទូន្មាន​ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់បុរស​ទាំងអស់​នេះ ។ វា​ជា​ជំនួយ​ដើម្បី​ពន្យល់​ថា មនុស្ស​ខ្ជិល​ច្រអូស គឺ​ជា​បុគ្គល​ម្នាក់​ដែល​ពុំ​ស្ម័គ្រចិត្ត​ធ្វើ​ការ​ ។

  • តើ​ឃ្លាណា​នៅក្នុងខ ២៩ ដែលអ្នកអាច​ប្រើ​ដើម្បី​សង្ខេប​ការ​ទូន្មាន​របស់ព្រះអម្ចាស់​ចំពោះ​ពួកអែលឌើរ ដែល​អាច​បម្រើ​បេសកកម្ម និង​អ្នកទាំងឡាយ​ដែល​ចាំបាច់​ត្រូវ​នៅ​ផ្ទះ​ដើម្បី​មើល​ថែ​ក្រុមគ្រួសារ​របស់ពួកគេ ? ( « សូម​ឲ្យ​មនុស្ស​គ្រប់រូប​មានចិត្ត​ឧស្សាហ៍​ក្នុងគ្រប់​ជំពូក​ទាំងអស់ » ។ សូម​ប្រាកដ​ថា​សិស្ស​យល់​ថា ឃ្លានេះ​អនុវត្ត​ចំពោះ​យើង​ទាំងអស់​គ្នា ហើយ​ថាព្រះអម្ចាស់​បញ្ជា​យើង​ឲ្យ​ឧស្សាហ៍​ក្នុង​គ្រប់​ជំពូក​ទាំងអស់ )

  • តើ​វាមានន័យដូចម្ដេចចំពោះ « ការ​ឧស្សាហ៍​ក្នុងគ្រប់​ជំពូក​ទាំងអស់ » ? ( ត្រូវមានភាព​ខ្ជាប់ខ្ជួន ស៊ូ ប្រុងស្មារតី និង​ខិតខំធ្វើការ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៣០-៣៦

ព្រះអម្ចាស់​ចាត់តាំង​ពួកអែលឌើរ​ឲ្យ​បម្រើ​ជា​ដៃគូ​ផ្សព្វផ្សាយសាសនា

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:៣០-៣៦ដោយ​ការ​ពន្យល់​ថា នៅចុង​បញ្ចប់​នៃ​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ចាត់​ដៃគូ​អ្នក​ផ្សព្វផ្សាយសាសនា​កាន់តែ​ច្រើនឡើង ។

សូម​បញ្ចប់មេរៀន​ដោយការ​អញ្ជើញ​ដល់​សិស្ស​ឲ្យ​សរសេរ​នូវ​អ្វី​ដែលពួកគេ​អាច​ធ្វើ​នៅ​ថ្ងៃ​នេះ ដើម្បីកាន់តែ​ឧស្សាហ៍​នៅក្នុងការ​បម្រើ​របស់ពួកគេ​ចំពោះ​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ចែកចាយ​គំនិត និង​ទីបន្ទាល់​របស់ពួកគេ​អំពីគោលការណ៍​ទាំងឡាយ​ដែលបាន​ពិភាក្សា​នៅក្នុង​ថ្នាក់​ថ្ងៃ​នេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:៦-១២។ ចម្លើយ​របស់ វិលលាម អ៊ី ម៉័ក​ខ្លេលិន ចំពោះ​ការ​ហៅ​ឲ្យ​ប្រកាស​ដំណឹងល្អ

នៅថ្ងៃទី ២៩ ខែ​តុលា ឆ្នាំ ១៨៣១ វិលលាម អ៊ី ម៉័ក​ខ្លេលិន បានទទួល​ការ​ហៅមួយ​ដើម្បី​បម្រើ​បេសកកម្ម​ទៅកាន់​សហរដ្ឋ​អាមេរិក​ប៉ែក​ខាង​កើត ហើយ សាំយូអែល អេច ស្ម៊ីធ ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើជា​ដៃគូ​របស់គាត់ ( សូមមើលគ. និង ស. ៦៦:៥-៨) ។ វិលលាម អ៊ី ម៉័ក​ខ្លេលិន បាន​ឆ្លើយ​តប​ចំពោះការ​ហៅ តែ​ទោះ​ជា​យ៉ាង​ណា គាត់បាន​បញ្ចប់​បេកកម្ម​របស់គាត់​មុន​ពេល ហើយ​ត្រឡប់​មក​កាន់​ខឺតឡង់ រដ្ឋ អូហៃអូ វិញ នៅ​ចុង​ខែ​ធ្នូ ឆ្នាំ ១៨៣១ ។

ដូច​បាន​រក​ឃើញ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:៦-១៣ ព្រះអម្ចាស់​បាន​ស្ដីបន្ទោស​ដល់ វិលលាម អ៊ី ម៉័ក​ខ្លេលិន ចំពោះ​ការ​រអ៊ូរទាំ​របស់​គាត់ បាន​លុបចោល​នូវ​ការ​ហៅ​ឲ្យ​ទៅ​បម្រើ​នៅ​រដ្ឋ​ប៉ែក​ខាង​កើត ហើយ​បាន​ហៅ អួរសុន ហៃឌ ជំនួស​គាត់ ឲ្យធ្វើជា​ដៃគូ​របស់ សាំយូអែល ស្ម៊ីធ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអម្ចាស់​បាន​ផ្ដល់​ការ​ហៅដោយ​ក្ដីមេត្តា​មួយ​ទៀត​ដល់​បងប្រុស ម៉័ក​ខ្លេលិន ដើម្បី​ប្រកាស​ដំណឹងល្អ​នៅក្នុង​សហរដ្ឋ​អាមេរិក​ប៉ែក​ខាង​ត្បូង ជាមួយនឹង​បងប្រុស លូកា ចនសុន ធ្វើជា​ដៃគូ​របស់គាត់ ។ បងប្រុស ម៉័ក​ខ្លេលិន បាន​ទទួល​យក​ការ​ហៅ​បម្រើ ប៉ុន្ដែ​គាត់​ពុំ​បន្ដ​ស្មោះត្រង់ទេ ។ មិន​យូរ​ប៉ុន្មាន គាត់​បាន​ថ្លែង​ថា គាត់​ឈឺ​ធ្ងន់​ណាស់​ពុំ​អាច​បន្ដ​បម្រើ​បេសកកម្ម​របស់គាត់​បាន​ទេ ។ បន្ទាប់​ពី​ចាក​ចេញពី​បេសកកម្ម គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ហៃ រុម រដ្ឋ អូហៃអូ ហើយ​បាន​រៀបការ​នឹង អែមិល្លីន មីលើរ ។

បន្ទាប់ពី​ការ​បម្រើ​បេសកកម្ម​បន្ថែម និង​ការ​បម្រើ​បាន​មួយរយៈ​ក្នុង​នាមជា​សមាជិក​នៃ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ វិលលាម អ៊ី ម៉័ក​ខ្លេលិន ត្រូវ​បាន​កាត់កាល​ចេញពី​សាសនាចក្រ នៅ​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ១៨៣៨ បន្ទាប់ពី​សារភាព​ថា គាត់​បាន​ឈប់​អធិស្ឋាន និង​ឈប់រក្សា​បទបញ្ញត្តិ​ទាំងឡាយ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:២០-២២។ « រលាស់​ធូលីដី​ពីជើង​អ្នកចេញ »

ទង្វើ​នៃ​ការ​រលាស់ ឬ​សំអាត​ធូលីដី​ពី​ជើង​របស់​នរណា​ម្នាក់ គឺ​ជា​ទីបន្ទាល់​មួយ​ទាស់​នឹង​អ្នកទាំង​ឡាយ​ដែល​បដិសេធ​ពុំ​ទទួល​យក​ដំណឹងល្អ ( សូមមើលគ. និង ស. ២៤:១៥,៦០:១៥,៨៤:៩២,៩៩:៤) ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« នៅពេល​ព្រះអម្ចាស់​បាន​បញ្ជូន​សិស្ស​របស់ទ្រង់​ឲ្យ​ទៅ​ប្រកាស​សារ​លិខិត​ដំណឹងល្អ នោះ​ទ្រង់​បាន​ណែនាំ​ពួកគេ​ឲ្យ​រលាស់​ដី​ពី​ជើង ទុក​ជា​ទីបន្ទាល់​មួយ​ទាស់​នឹង​អ្នកទាំងឡាយ​ដែល​ជំទាស់​នឹង​ពួកគេ ។ ក៏ដូចគ្នា​នោះដែរ … ព្រះអម្ចាស់​បាន​ណែនាំ​ពួកអែលឌើរ​ថា ពួកគេ​មាន​ឯក​សិទ្ធិ​ដូចគ្នា ។… ការ​សម្អាត​ជើង​របស់ពួកគេ ទាំង​ការ​លាង ឬ​ការ​ជូត​ធូលីដី នឹង​ត្រូវ​បាន​កត់ត្រា​នៅក្នុង​ស្ថានសួគ៌ ទុក​ជា​ទីបន្ទាល់​មួយ​ទាស់​នឹង​ពួក​ទុច្ចរិត ។ ទោះជា​យ៉ាង​ណា ទង្វើ​នេះ ពុំ​ត្រូវ​បាន​ធ្វើ​នៅចំពោះ​វត្តមាន​របស់​មនុស្ស​ដែល​ជំទាស់នោះទេ ‹ ក្រែង​អ្នក​ធ្វើ​ឲ្យ​ពួកគេ​ខឹង ប៉ុន្តែ​ដោយ​សម្ងាត់ ហើយ​សូម​លាង​ជើង​របស់​អ្នក​ទុក​ជា​ទីបន្ទាល់​ទាស់​នឹង​ពួកគេ​នៅ​ថ្ងៃ​ជំនុំ​ជំរះ › [ គ. និង ស. ៦០:១៥] ។ ពួកអ្នក​ផ្សព្វផ្សាយសាសនា​របស់​សាសនាចក្រ ដែល​ធ្វើ​នូវកាតព្វកិច្ច​របស់​ពួកគេ​ដោយ​ស្មោះត្រង់ គឺ​ស្ថិត​នៅក្រោម​កាតព្វកិច្ច​នៃ​ការ​បន្សល់​ទុក​ទីបន្ទាល់​ពួកគេ​ជាមួយ​នឹង​មនុស្ស​ទាំងអស់​ដែល​ពួកគេ​បានជួប​នៅក្នុងកិច្ចការ​របស់ពួកគេ ។ ទីបន្ទាល់​នេះ នឹង​ឈ​ជា​សាក្សី​ទាស់​នឹង​អ្នកទាំងឡាយ​ដែល​បដិសេធ​សារលិខិត នៅ​ក្នុងការ​ជំនុំជំរះ » (Church History and Modern Revelation,វ៉ុល ២ [ ឆ្នាំ ១៩៥៣ ], ១:២២៣; សូមមើលផងដែរ Commentary and Background Information for គ. និង ស. ២៤:១៥នៅក្នុងមេរៀនទី ៣១) ។

ការ​រលាស់​ធូលីដី​ចេញពី​ជើង​របស់នរណា​ម្នាក់ មានទិសដៅធ្វើជា​ទីបន្ទាល់​មួយទាស់​នឹង​អ្នកទាំងឡាយ​ដែល​បដិសេធ​ពួកអ្នក​បម្រើ​ដែល​មានសិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់​ទាំងស្រុង។ វា​ត្រូវ​បាន​ធ្វើឡើង​តែ​នៅក្នុង​ស្ថានភាព​ដ៏កម្រ នៅពេល​ព្រះអម្ចាស់​បញ្ជា​វា​តែ​ប៉ុណ្ណោះ ។ ទង្វើ​នេះ​ក៏​ធ្វើជា​សាក្សី​មួយ​អំពី​ការ​បដិសេធរបស់ពួកគេផងដែរ ហើយថាអ្នកដែលផ្សាយដំណឹងល្អ​ដល់ពួកគេ គឺ​ឈប់​មាន​ទំនួលខុសត្រូវ​សម្រាប់ពួកគេចំពោះព្រះភក្រ្ត័ព្រះអម្ចាស់ទៀតហើយ ។