ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៧-១១៨


មេរៀនទី ១២៤

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៧-១១៨

បុព្វកថា

នៅថ្ងៃ​ទី ៨ ខែ កក្កដា ឆ្នាំ ១៨៣៨​នៅ ហ្វា វេស រដ្ឋ មិសសួរី ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​ទទួល​វិវរណៈបួនដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧-១២០ ។ ក្នុង​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៧, ព្រះអម្ចាស់​បាន​ចេញ​បញ្ជា​ដល់​នូវល ខេ វីតនី និង វិលលាម ម៉ាក្ស ដើម្បី​ចាត់ចែង​ធុរកិច្ច​របស់​ខ្លួន​យ៉ាង​ឆាប់​នៅក្នុង​ទីក្រុង ខឺតឡង់ ហើយ​ចូលរួម​ជាមួយ​ពួក​បរិសុទ្ធ​ស្មោះត្រង់ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ហ្វា វេស ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ផងដែរ​ថា អូលីវើរ គ្រែងគើរ ត្រូវ​បម្រើ​ជា​អ្នក​តំណាង​នៃ​គណៈប្រធាន​ទីមួយ​ដើម្បី​លក់​ទ្រព្យ​សម្បត្តិ​សាសនាចក្រ និង ចាត់ចែង​ធុរកិច្ច​របស់​យ៉ូសែប ស្ម៊ីធ ។ នៅក្នុង​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៨, ព្រះអម្ចាស់​បាន​ហៅ​សាវក​ថ្មី​ឲ្យ​បំពេញ​កន្លែង​របស់​អស់​អ្នក​ដែល​បាន​វង្វេង​ចេញ ហើយ​បាន​ហៅ​សមាជិក​ទាំងអស់​នៃ​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់​ឲ្យ​បម្រើ​បេសកកម្ម​នៅ​ចក្រភព អង់គ្លេស ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១-១១

ព្រះអម្ចាស់​បញ្ជា វិលលាម ម៉ាក្ស និង នូវល ខេ វិតនី ឲ្យ​ចាត់ចែង​ធុរកិច្ច​របស់​ពួកគេ​ឲ្យ​បាន​លឿន ហើយ​ចាកចេញ​ពី​ទីក្រុង ខឺតឡង់

សូម​ឲ្យ​សិស្ស​ធ្វើ​បញ្ជី​មូលហេតុ​ដែល​បុគ្គល​ម្នាក់​អាច​ស្ទាក់ស្ទើរ​ធ្វើ​តាម​ព្រះបញ្ញត្តិ​មួយ​ពី​ព្រះអម្ចាស់ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។

សូម​អញ្ជើញ​សិស្ស​ឲ្យពិនិត្យ​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៧:១ ហើយ​រកមើល​ថា​តើ​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​ដល់​នរណា ? សូម​ពន្យល់​ថា នូវល ខេ វិតនី​ គឺ​ជា​ប៊ីស្សព​នៅ​ក្នុង​ទីក្រុង ខឺតឡង់ ។ លោក​គឺ​ជា​ម្ចាស់​អាជីវកម្ម​ដ៏​មាន​ជោគជ័យ​ម្នាក់ ហើយ​លោក​បាន​លះបង់​ទ្រព្យ​សម្បត្តិ​ខ្លួន​យ៉ាង​ច្រើន​ដល់​សាសនាចក្រ ។ វិលលាម ម៉ាក្ស ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​ភ្នាក់ងារ​ដល់​ប៊ីស្សព វិតនី​នៅ​ថ្ងៃ​ទី ១៧ ខែ កញ្ញា ឆ្នាំ ១៨៣៧ ។ លោក​មាន​ មុខរបបបើក​ហាង​លក់​សៀវភៅ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១-៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ធ្វើ​អ្វីខ្លះ ។ ( អ្នក​អាច​នឹង​ពន្យល់​ថា​ពាក្យចាប់​ផ្ដើម​ធ្វើការមានន័យ​ថា ផ្ដើម​ធ្វើ)។

  • តើ​ព្រះ​អម្ចាស់​បាន​បញ្ជា​ឲ្យ នូវល ខេ​ វិតនី និង វិលលាម ម៉ាក្ស​ធ្វើ​អ្វីខ្លះ ? ( ទ្រង់​បាន​បញ្ជា​ពួកគេ​ឲ្យ​ចាត់ចែង​ធុរកិច្ច​របស់​ពួកគេ​ឲ្យ​បាន​លឿន ហើយ​ចាកចេញ​ពី​ទីក្រុង ខឺតឡង់ ។ ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ពីមុន​ព្រះអម្ចាស់​នឹង​ចាត់​ឲ្យ​ព្រិល​ធ្លាក់​នៅ​តំបន់​នោះ ។ ម្យ៉ាង​ទៀត ពួកគេ​ត្រូវតែ​ចាកចេញ​ក្នុង​រយៈពេល​បួន​ខែ ) ។

សូម​រំឭក​សិស្ស​ថា នៅ​ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ ១៨៣៨ ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួកបរិសុទ្ធ​ឲ្យ​ប្រមូល​គ្នីគ្នា​នៅ ហ្វា វេស រដ្ឋ មិសសួរី និង កន្លែង​ផ្សេងៗ​ទៀត ( សូមមើល គ. និង ស. ១១៥:១៧-១៨) ។ នៅ​ថ្ងៃ​ទី ៦ ខែ កក្កដា ឆ្នាំ ១៨៣៨ ក្រុម​មួយ​ដែល​បាន​ស្គាល់​ថា​ក្រុម​បោះជំរុំ​ខឺតឡង់ ដែល​មាន​ពួក​បរិសុទ្ធ​ជាង ៥០០ នាក់​មក​ពី​តំបន់ ខឺតឡង់ បាន​ចេញ​ដំណើរ​ទៅ​រដ្ឋ មិសសួរី ( សូមមើល Church History in the Fulness of Times Student Manual, ការបោះពុម្ព​លើក​ទី ២ [ Church Educational System manual, ឆ្នាំ ២០០៣ ] ទំព័រ ១៧៨–៧៩ ) ។

សូម​ចង្អុលបង្ហាញ​ថា នៅពេល​យើង​អាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៧:៤-៥, នោះ​យើង​ឃើញ​ថា​ប៊ីស្សព​ វិតនី និង វិលលាម ម៉ាក្ស​ បាន​បារម្ភ​ជា​ខ្លាំង​អំពី​ទ្រព្យ​សម្បត្តិ​សាសនាចក្រ​នៅ​ក្នុង​ទីក្រុង ខឺតឡង់ ។ ដោយសារ​តែ​ការហៅបម្រើ​របស់​ពួកគេ​ជា​ប៊ីស្សព និង ជាភ្នាក់ងារ​របស់​ប៊ីស្សព នោះ​ពួកគេ​មាន​ទំនួល​ខុសត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​នេះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន ខ ៤ ឲ្យ​ឮៗ ហើយ​សូម​សិស្ស​ឲ្យ​ស្តាប់​សំណួរ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ខ​នេះ ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅ​លើ​ក្តារខៀន ៖ តើ​អ្វី​ទៅ​ជា​របស់របរ​ដល់​យើង ?

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាងណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​សំណួរ​របស់​ព្រះអម្ចាស់​នៅ​ក្នុង ខ ៤,សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ឲ្យ​ឆ្លាស់វេន​គ្នា​អាន​ឲ្យ​ឮៗ​ដកស្រង់ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:៥–៨ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ស្វែងរក​មូលហេតុ​ដែល​ព្រះអម្ចាស់​នឹង​មាន​ព្រះបន្ទូល​ថា « តើអ្វី​ទៅ​ជា​របស់របរ​ដល់​យើង ? » ( អ្នក​អាច​ពន្យល់​ថា​ឃ្លា « ភ្នំ​ទាំងឡាយ​នៅ​អូឡាហា ស៊ីនេហា » សំដៅ​លើ​តំបន់​ដែល​នៅ​ជុំវិញ អ័ដាម អុនដៃ អាម៉ាន​នៅ​ក្នុង​រដ្ឋ មិសសួរី ) ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី « លោភចង់​បាន…តំណក់ ហើយ​ចោល​សេចក្តីដែល​មាន​ទម្ងន់​ជាង​ឬ ? » (គ. និង ស. ១១៧:៨) ។ តើ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ទីក្រុង ខឺតឡង់ « តំណក់ » ប្រៀបធៀប​ទៅ​នឹង​ពរជ័យ​ដែល​ព្រះអម្ចាស់​អាច​ប្រទាន​ដល់​ប៊ីស្សព វិតនី និង​ប្រធាន​ម៉ាក្ស​យ៉ាង​ដូចម្តេច ? ( បន្ទាប់ពី​សិស្ស​ពិភាក្សា​សំណួរ​ទាំង​នេះ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ការលោភចង់​បាន​ទ្រព្យ​សម្បត្តិ​ខាង​សាច់ឈាម​អាច​បណ្តាល​ឲ្យ​យើង​ចោល​សេចក្តី​ដែល​មាន​ទម្ងន់​ជាង) ។

សូមឲ្យសិស្ស​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​ផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំង ​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

សូម​សង្ខេប ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៧:១០ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បានឲ្យ​វិលលាម ម៉ាក្ស​ បន្ត​បម្រើ​ជា​អ្នក​ដឹកនាំ​សាសនាចក្រ នៅពេល​លោក​ទៅ​ដល់ ហ្វា វេស ។ ព្រះអម្ចាស់​មាន​បន្ទូល​ផងដែរ​ថា បើសិន​ប្រធាន ម៉ាក្ស​នឹង​នៅ​បន្ត « ស្មោះត្រង់​ត្រួតលើ​របស់​បន្តិចនេះ » នោះ​នៅ​ទីបំផុត​លោក​នឹង « ត្រួតលើ​របស់​ជា​ច្រើន » ទៀត ( សូមមើល ម៉ាថាយ ២៥:២៣) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៧:១១ ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​ការស្តីបន្ទោសរបស់​ព្រះអម្ចាស់​ចំពោះ នូវល ខេ វិតនី ។ បន្ទាប់​ពី​សិស្ស​អាន​ខគម្ពីរ​នេះ​ហើយ សូម​ពន្យល់​ថា​ពួក​នីកូឡា​គឺ​ពួក​និកាយ​សាសនា​ពី​បុរាណ ។ ពួកគេ​បាន​និយាយ​ថា​ពួកគេ​ជា​ពួក​គ្រិស្តសាសនិក ប៉ុន្តែ​ពួកគេ​វង្វេង​ចេញ​ពី​គោលការណ៍​ដំណឹង​ល្អ ហើយធ្វើតាម​ការប្រតិបត្តិខាងលោកិយ​ ( សូមមើល Doctrine and Covenants Student ManualChurch Educational System manual,ឆ្នាំ ២០០១ ] ទំព័រ ២៩០ ) ។

  • បើសិន នូវល ខេ វិតនី បាន​សម្រេច​ចិត្ត​ផ្តោត​លើ​ទ្រព្យ​សម្បត្តិ​នៅ​ទីក្រុង ខឺតឡង់​ច្រើន​ជាង​ការប្រមូល​ផ្តុំ​ជាមួយ​ពួក​បរិសុទ្ធ តើ​ទង្វើ​របស់​គាត់​អាច​ស្រដៀង​ទៅ​នឹង​ទង្វើ​របស់​ពួក​នីកូឡា​យ៉ាង​ដូចម្តេច ?

សូម​ពន្យល់​ថា​ដោយសារការពន្យាពេល​ចេញ​ដំណើរ​របស់​ពួកគេ​ពី​ទីក្រុង​ខឺតឡង់ និង ការបៀតបៀន​នៅ​រដ្ឋ មិសសួរី វិលលាម ម៉ាក្ស និង នូវល ខេ វិតនី​ពុំ​អាច​មក​ជួបជុំ​ពួក​បរិសុទ្ធ​នៅ ហ្វា វេស​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​បាន​ធ្វើ​តាម​ព្រះឱវាទ​របស់​ព្រះអម្ចាស់ ហើយ​បន្ត​ស្មោះត្រង់ ហើយ​ក្រោយ​មក​ពួកគេ​ប្រមូល​ផ្តុំ​ជាមួយ​ពួក​បរិសុទ្ធ​នៅទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ជា​កន្លែង​ដែល វិលលាម ម៉ាក្ស បាន​បម្រើ​ជា​ប្រធាន​ស្តេក ហើយ នូវល ខេ វិតនី បាន​បម្រើ​ជា​ប៊ីស្សព ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១២-១៦

ព្រះអម្ចាស់ ផ្តល់​សិទ្ធិ​អំណាច​ដល់​អូលីវើរ គ្រែងគើរ តំណាង​គណៈប្រធាន​ទី​មួយ​នៅ​ក្នុង​ការដោះស្រាយ​ធុរកិច្ច​នៅ​ទីក្រុង ខឺតឡង់

សូម​អញ្ជើញ​សិស្សឲ្យ​សរសេរ​នៅលើ​ក្ដារខៀន នូវ​ការហៅបម្រើ​ផ្សេងៗ ឬ ការចាត់តាំង​របស់​សាសនាចក្រ​ដែល​ពួកគេ​អាច​ទទួល ។

សូម​ពន្យល់​ថា​ព្រះអម្ចាស់​បាន​បញ្ជា​បុរស​ម្នាក់​ឈ្មោះ អូលីវើរ គ្រែងគើរ ឲ្យ​ចាកចេញ​ពី ហ្វា វេស ហើយ​ត្រឡប់​ទៅ​ទីក្រុង ខឺតឡង់​ដើម្បី « ឧស្សាហ៍​ធ្វើការ ដើម្បី​សេចក្តី​ប្រោសលោះ​នៃ​គណៈប្រធាន​ទីមួយ​ក្នុង​សាសនាចក្រ​របស់​យើងចុះ » (គ. និង ស. ១១៧:១៣) ។ ការចាត់តាំង​នេះ​រួម​មាន​ការលក់​ទ្រព្យ​សម្បត្តិ​សាសនាចក្រ និង ចាត់ចែង​ធុរកិច្ច​របស់​យ៉ូសែប​ស្ម៊ីធ ។ ការណ៍​នេះ​នឹង​តម្រូវ​ឲ្យ​អូលីវើរ គ្រែងគើរ ដែល​ជិត​នឹង​ងងឹត​ភ្នែក​នោះ​ធ្វើការលះបង់ ។ សូម​អញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:១២-១៥ ដោយ​ស្ងាត់ស្ងៀម រកមើល​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ថា អូលីវើរ គ្រែងគើរ នឹង​ទទួល​នៅពេល​លោក​បំពេញ​ការចាត់តាំង​នេះ ។

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អូលីវើរ គ្រែងគើរ​នឹង​ទទួល ?

  • តើ​ព្រះអម្ចាស់​មានព្រះទ័យ​យ៉ាង​ណា ចំពោះ​ការបូជា​របស់​អូលីវើរ គ្រែងគើរ ? ( អ្នក​អាច​ត្រូវ​ពន្យល់​ថា​សេចក្តីថ្លែងការណ៍​ថា « ការបូជា​របស់​គាត់​នឹង​ត្រូវ​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង​ជាង​ការតម្លើង​របស់​គាត់​ទៅ​ទៀត » បង្ហាញ​ថា​ព្រះអម្ចាស់​យក​ព្រះទ័យ​ទុកដាក់​យ៉ាង​ខ្លាំង​អំពី​ការបូជា​របស់​អូលីវើរ ជាជាង​លុយ​ដែល​អូលីវើរ​អាច​ទទួល នៅពេល​គាត់បំពេញការចាត់តាំងរបស់គាត់ ។ សូមសរសេរ​គោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ការបូជា​ដែល​យើង​ធ្វើ​នៅ​ក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់​គឺ​ពិសិដ្ឋ​ចំពោះ​ទ្រង់) ។

សូម​មើល​ទៅ​ការហៅបម្រើ និង ការចាត់តាំង​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ សួម​សួរ​សិស្ស​ថា តើ​ការហៅបម្រើ និង ការចាត់តាំង​នេះ​តម្រូវ​ឲ្យ​ធ្វើការបូជា​អ្វី​ខ្លះ ។

  • ហេតុអ្វី​បាន​ជា​សំខាន់​ដើម្បី​ធ្វើអ្វីៗ​ទាំងអស់ ដែល​យើង​អាច​បំពេញ​ការចាត់តាំង ឬ ការហៅ​បម្រើ ?

សូម​ពន្យល់​ថា អូលីវើរ គ្រែងគើរ បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង ខឺត​ឡង់ នៅ​ថ្ងៃ​ទី ២៥ ខែ សីហា ឆ្នាំ ១៨៤១ ។ នៅ​ពេល​នោះ លោក​បាន​បន្ត​ធ្វើ​ជា​គណៈប្រធាន​ទីមួយ ដែល​តំណាង​ឲ្យ​ធុរកិច្ច​របស់​ពួកគេ ។ ទោះបី​ជា​លោក ពុំ​បាន​ជោគជ័យ​ពេញលេញ​នៅ​ក្នុង​ការចាត់ចែង​ធុរកិច្ច​របស់​សាសនាចក្រ នោះ​លោក​បាន​ធ្វើ​ការដោយរក្សា​សេចក្តី​ថ្លៃថ្នូរ​របស់​សាសនាចក្រ និង កិត្តិនាម​ល្អ ។ លោក​ពិត​ចំពោះ​ព្រះអម្ចាស់ និង ព្យាការី យ៉ូសែប ស្ម៊ីធ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« តើ អូលីវើរ គ្រែងគើ បាន​ធ្វើ​អ្វី បាន​ជា​ឈ្មោះ​គាត់​គួរ​ត្រូវ​បាន​រំឭក​យ៉ាង​ពិសិដ្ឋ ? គាត់​មិន​បាន​ធ្វើ​អ្វី​ច្រើន​ទេ ។ វា​មិន​មែន​ជា​អ្វី​ដែល​គាត់​បាន​ធ្វើ​នោះទេ ប៉ុន្តែ​គឺ​ខ្លួន​គាត់​ផ្ទាល់​ទេតើ ។…

« ព្រះអម្ចាស់​មិន​បាន​រំពឹង​ឲ្យ អូលីវើ មាន​ភាព​ឥតខ្ចោះ​នោះទេ ប្រហែល​ជាមិន​រំពឹង​ឲ្យ​គាត់​ជោគជ័យ​ផង​ដែរ ។…

« យើង​មិន​អាច​រំពឹង​ដើម្បី​មាន​ជោគជ័យ​ជានិច្ច​នោះ​ទេ ប៉ុន្តែ​យើង​គួរតែ​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ដែល​យើង​អាច​ធ្វើ​បាន » (The Least of These » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៨៦ ) ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិតថា​ការបូជា​របស់​យើង​គឺ​ពិដិស្ឋ​ចំពោះ​ព្រះអម្ចាស់ ទោះបី​ជា​យើង​ពុំ​មាន​អារម្មណ៍​ថា​មាន​ជោគជ័យ​ពេញលេញ​ក្នុង​កិច្ចខិតខំ​របស់​យើង​នោះក្តី ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៨

ព្រះអម្ចាស់​បាន​តែងតាំង​សាវក​ថ្មី ហើយ​ហៅ​សាវក​ទាំងអស់​ឲ្យ​បម្រើ​បេសកកម្ម ។

សូម​ពន្យល់​ថា​នៅថ្ងៃ​ទី ៨ ខែ កក្កដា ឆ្នាំ ១៨៣៨ ព្រះអម្ចាស់​បាន​ហៅ​សាវក​ថ្មី​បួន​នាក់​ដើម្បី​ជំនួស លូកា ចនសុន, ឡៃម៉ាន អ៊ី ចនសុន, វិលលាម អ៊ី មុ័កខ្លេលិន និង យ៉ូហាន ​អេហ្វ បោញតុន ដែល​បាន​ក្បត់​សាសនា ។ សូម​អញ្ជើញ​សិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៨:៣ ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះហទ័យ​ចង់​ឲ្យ​សាវក​ធ្វើ ។

  • តើ​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​សាវក​របស់​ទ្រង់​ឲ្យ​ធ្វើ​អ្វី ?

  • តើ​ពាក្យ និង ឃ្លា​អ្វី​ដែល​នៅ​ក្នុង ខ ៣ ដែល​ពិពណ៌នា​ពី​របៀប​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​សាវក​បង្រៀន​ដំណឹង​ល្អ ?

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើង​បង្រៀន​ដំណឹង​ល្អ​តាម​របៀប​របស់​ព្រះអម្ចាស់…

  • ដោយ​ផ្អែក​លើ ខ ៣, តើ​របៀប​ពីរ​យ៉ាង​អ្វី​ខ្លះ​ដែល​យើង​អាច​បំពេញ​ប្រយោគ​នេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗគ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​គោលការណ៍​ខាងក្រោម​នេះ ៖ បើ​យើង​បង្រៀន​ដំណឹង​ល្អ​តាម​របៀប​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ផ្គត់ផ្គង់​ដល់គ្រួសារ​របស់​យើង ។ បើសិន​យើង​បង្រៀន​ដំណឹង​ល្អ​តាម​របៀប​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​រៀបចំ​មនុស្ស​ដទៃ​ឲ្យ​ទទួល​សារលិខិត​របស់​ទ្រង់) ។

អ្នក​អាច​សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ត្រូវ​បាន​ប្រទានពរ តាមរយៈ​កិច្ចការអ្នក​ផ្សព្វផ្សាយ​សាសនា ជាមួយ​បងប្អូន​បង្កើត ឬ សមាជិក​គ្រួសារ​ដទៃ​ទៀត ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៨:៤-៥ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ហៅសមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ឲ្យ « ចេញ​ទៅ​លើ​ទឹក​ដ៏​ធំធេង » ( មហាសមុទ្រ អាត្លង់​ទិច ) ដើម្បី​ប្រកាស​ដំណឹង​ល្អ​របស់​ទ្រង់ ដោយ​ចាប់​ផ្តើម​បេសកកម្ម​របស់​ពួកគេ​នៅ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ​នៅ ហ្វា វេស ។ ពួកគេ​នឹង​បម្រើ​នៅ​ក្នុង​ចក្រភព​អង់គ្លេស ។

  • យោង​តាម ខ ៥ តើ​សាវក​ទាំង​នេះ​នឹង​ចេញ​ទៅ​បម្រើ​បេសកកម្ម​នៅពេលណា ? តើ​ពួកគេ​ចាកចេញ​ពី​កន្លែង​ណា ?

សូម​ពន្យល់​ថា ប៉ុន្មាន​ខែ​ក្រោយពី​វិវរណៈ​នេះផ្តល់ឲ្យ នោះ​ការបៀតបៀន​បាន​កើន​ឡើង​នៅ​ក្នុង​រដ្ឋ មិសសួរី ។ នៅទីបំផុតពួកបរិសុទ្ធ​ត្រូវបាន​បណ្តេញ​ចេញ​ពី​រដ្ឋ​នោះ ។ ស្ថានការណ៍​នេះ​បាន​បង្ក​គ្រោះថ្នាក់​ដល់​ពួកបរិសុទ្ធ ក្នុងការ​បំពេញ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដើម្បី​ទៅ​ជួបជុំ​គ្នា​នៅ​ក្រុង​ហ្វាវែស្ទ ។ ប្រជាជន​រដ្ឋ មិសសួរី បាន​អួតអាង​យ៉ាង​បើក​ចំហរ​ថា ពួកគេ​នឹង​ទប់ស្កាត់​មិន​ឲ្យ​វិវរណៈ​របស់​ព្រះអម្ចាស់​បាន​សម្រេច ។ ប៉ុន្តែ​ពួក​ដប់​ពីរនាក់​បាន​សម្រេច​ចិត្ត​ធ្វើតាម​ការបញ្ជា​របស់​ព្រះអម្ចាស់ ។ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ ខែ មេសា ឆ្នាំ​១៨៣៩ អែលឌើរ ព្រិកហាំ យ៉ង់, ហ៊ីប៊ីរ ស៊ី គិលបុល និង អួរសុន ប្រាត្ត ជាមួយ​នឹង​អែលឌើរ យ៉ូហាន អ៊ី ភេច និង យ៉ូហាន ថេលើរ ដែល​បច្ចុប្បន្ន​នេះ​ត្រូវបាន​តែងតាំង​ជា​សាវក ( សូមមើល គ. និង ស. ១១៨:៦), បាន​ទៅ​បរិវេណ​ព្រះវិហារបរិសុទ្ធ​ ហ្វា វេស ។ ( ពុំ​មាន​សមាជិក​ស្មោះត្រង់​ទាំងអស់​នៃ​កូរ៉ុម​អាច​នៅទីនោះ​រហូត​ឡើយ ។ ឧទាហរណ៍ អែលឌើរ ប៉ាលី ភី ប្រាត្តត្រូវ​បាន​ចាប់​ខ្លួន ហើយ​ដាក់​គុក​ដោយ​សារការចោទ​ប្រកាន់​ខុស​ឆ្គង ) ។ ពួកគេ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ចាក់​គ្រឹះ​នៃ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល គ. និង ស. ១១៥:១១) ដោយ​ដាក់​ថ្ម​ធំ​មួយ​នៅ​ក្បែរកាច់ជ្រុង​ទិសខាងត្បូង​នៃ​ទីតាំងនោះ ។ ពួកគេ​ក៏​បាន​តែងតាំង សាវក​ថ្មី អែលឌើរ វិលហ្វូឌ វូឌដ្រុព្វ ( សូមមើល គ. និង ស. ១១៨:៦) និង ចច អេ ស្ម៊ីធ ឲ្យ​បំពេញ​មុខងារ​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ។ ដោយ​ការបំពេញ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់ នោះពួកគេ​បាន​ចាកចេញ ដែល​អស់​អ្នក​ដែល​រៀបផែនការ​បញ្ឈប់​ពួកគេ​ពុំចាប់​ពួកលោក​បានឡើយ ។ វិលឡឺឌ រិចិឌ្ស​ ដែល​បាន​និយាយ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៨:៦ ត្រូវ​បាន​តែងតាំង​ជា​សាវក​ប្រហែល​ជា​មួយ​ឆ្នាំ​ក្រោយ​មក​នៅ​ថ្ងៃ​ទី ​១៤ ខែ មេសា ឆ្នាំ ១៨៤០ ។ ( សម្រាប់​ដំណើរ​រឿង​ពេញលេញ​បន្ថែម​ទៀត​អំពី​បទពិសោធន៍​នេះ សូមមើល Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ], ទំព័រ ១៣៩–៤១) ។

សូម​បញ្ចប់​ដោយការ​ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ទាំងឡាយ​ដែល​បាន​ពិភាក្សា​នៅក្នុង​មេរៀន​ថ្ងៃ​នេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១១ ។ ក្រុម​នីកូឡា

ពាក្យ ពួក​នីកូឡា ដែល​មាន​នៅ​ក្នុង វិវរណៈ ២:៦, ១៥ ។ អ្នក​ប្រាជ្ញា​មួយ​ចំនួន​ជឿ​លើ​ពួក​នីកូឡា​ព្យាយាម​នាំ​ការគោរពប្រតិបត្តិ​រូបសំណាក​ទៅ​ក្នុង​ព្រះវិហារ​សាសាន​គ្រិស្ត​ពី​ដើម ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សរសេ​ថា ពួក​នីកូឡា​គឺ​ជា « សមាជិក​នៃ​សាសនាចក្រ​ដែល​ព្យាយាម​រក្សា​ជំហរ​នៃ​សាសនាចក្រ​របស់​ពួកគេ​ខណៈ​បន្ត​រស់នៅ​តាមរបៀប​លោកិយ ។… ទោះជា​ទង្វើ និង គោលលទ្ធិ​ពិសេស​របស់​ពួកគេ​ជា​អ្វី​ក៏​ដោយ ការតាក់តែងនោះ​ត្រូវ​បាន​យក​មក​ប្រើ​ដើម្បីប្រាប់​អស់​អ្នក​ដែល​ចង់​ឲ្យ​ឈ្មោះ​របស់​ខ្លួន​នៅ​លើ​កំណត់ត្រា​សាសនាចក្រ ប៉ុន្តែ​ពុំ​ចង់​ធ្វើលះបង់​ខ្លួន​របស់​ពួកគេ​ចំពោះ​ដំណឹងល្អ​ដែល​ចេញ​ពី​គោលបំណង​ដ៏​ពេញលេញ​នៃ​ដួងចិត្ត » ( Doctrinal New Testament Commentary, វ៉ុល ៣. [ ឆ្នាំ ១៩៦៦–៧៣ ], ៣:៤៤៦; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា សៀវភៅ​សិស្ស [ Church Educational System manual, ឆ្នាំ ២០០១ ], ទំព័រ ២៩០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១៦ ។ អ្នក​ដូរ​ប្រាក់

ពីមុន​យ៉ូសែប​ស្ម៊ីធ​បាន​ចាកចេញ​ពី​ទីក្រុង​ខឺតឡង់ ពួក​ក្បត់​សាសនា​មួយ​ក្រុម​បាន​គ្រប់គ្រង​ព្រះវិហារ​បរិសុទ្ធ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​សំដៅ​លើ​ពួក​មនុស្ស​ទាំងនេះ​ថា​ជា « អ្នក​ដូរ​ប្រាក់ » ដូច​អស់​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​ស្មោគគ្រោក​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម ( សូមមើល ម៉ាថាយ ២១:១២–១៣) ។ ទោះបីជា​បន្ទាប់​ពី​ការណ៍​នេះ​កើត​ឡើង ព្រះ​អម្ចាស់​សព្វព្រះទ័យ​ឲ្យ​ពួក​អ្នក​បម្រើ​ទ្រង់ « នៅ​ក្នុង​ទឹកដី​ទីក្រុង ខឺតឡង់ » ចងចាំ​ពី​ភាព​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

គោលលទ្ធិ និង សេចក្ដី សញ្ញា ១១៨ ។ ការបំពេញ​តាមបញ្ជា​សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ចាកចេញ​ពី​ហ្វា វេស

« នៅពេល​ព្រឹក​ព្រលឹម [ ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ ១៨៣៩ បន្ទាប់​ពី​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់​បាន​ជួប​គ្នា​នៅ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ ហ្វា វេស ] ឌេអូឌ ធើរលី ជា​ពួក​បរិសុទ្ធ​ម្នាក់​ដែល​នៅ ហ្វា វេស នៅ​ក្នុង​ចំណោម​ពួក​ដប់​ពីនាក់​បាន​ទៅ​ផ្ទះ​របស់​ អ៊ីសាក រ័សុល ដែលជាអ្នក​ក្បត់​សាសនានោះដើម្បីលាគ្នា ។ រ័សុល មានការភ្ញាក់ផ្អើលដែលមិត្តរបស់​ខ្លួន​បាន​នៅ​ហ្វា វេស​ជាមួយ​សមាជិក​នៃ​ពួក​ដប់​ពីរ​នាក់ ហើយពុំអាចថ្លែង​ដោយការរៀន​ថា​ការព្យាករណ៍ទាំងឡាយ​ត្រូវបាន​បំពេញ » (Church History in the Fulness of Times Student Manual, ការបោះពុម្ព​ទី ២. [ Church Educational System manual, ឆ្នាំ ២០០៣ ] ទំព័រ ២២៦ ) ។