មេរៀនទី ៦៦
គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦២
បុព្វកថា
នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ និងពួកអែលឌើរជាច្រើននាក់ទៀត បានរៀបចំដើម្បីចេញដំណើរទៅ អ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី ហើយត្រឡប់ទៅរដ្ឋអូហៃអូវិញ ។ ព្រះអម្ចាស់បានណែនាំពួកអែលឌើរឲ្យផ្សាយដំណឹងល្អ នៅតាមផ្លូវដែលពួកគេធ្វើដំណើរ--ការណែនាំនោះ ឥឡូវត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦០។ នៅថ្ងៃទីបីនៃការធ្វើដំណើររបស់ពួកគេ ក្រុមនោះបានជួបនឹងគ្រោះថ្នាក់នៅទន្លេមីសសួរី ។ នៅពីរថ្ងៃក្រោយមក នៅថ្ងៃទី ១២ និង ១៣ ខែសីហា ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈពីរមកពីព្រះអម្ចាស់ ។ វិវរណៈទាំងនេះ ឥឡូវត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦១និង៦២។ វិវរណៈទាំងនេះ មានទាំងពាក្យណែនាំ ការព្រមាន ការលួងលោមចិត្ត និងការលើកទឹកចិត្ត ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០
ព្រះអម្ចាស់បញ្ជាឲ្យពួកអែលឌើរផ្សាយដំណឹងល្អនៅពេលពួកគេធ្វើដំណើរពីរដ្ឋមិសសួរីទៅរដ្ឋអូហៃអូ
ពីមុនថ្នាក់ចាប់ផ្ដើម សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖តើអ្នកអាចគិតអំពីគ្រាមួយដែលអ្នកបានស្ទាក់ស្ទើរក្នុងការប្រាប់អ្នកដទៃអំពីជំនឿរបស់អ្នក ឬស្ទាក់ស្ទើរក្នុងការចែកចាយទីបន្ទាល់របស់អ្នកអំពីដំណឹងល្អដែរឬទេ ?
សូមចាប់ផ្ដើមដោយការសុំសិស្សឲ្យពិចារណាសំណួរនៅលើក្ដារខៀន ។ នៅពេលសិស្សកំពុងពិចារណា អ្នកអាចនឹងចង់ចែកចាយចម្លើយផ្ទាល់ខ្លួនរបស់អ្នកចំពោះសំណួរនេះ ដោយផ្សាភ្ជាប់បទពិសោធន៍ចេញមកពីជីវិតរបស់អ្នកផ្ទាល់មួយ ។
សូមពន្យល់ថា ក្រុមអែលឌើរ ដែលបានធ្វើដំណើរពីរដ្ឋ អូហៃអូ ទៅចូលរួមក្នុងការឧទ្ទិសឆ្លងទឹកដី និងទីតាំងព្រះវិហារបរិសុទ្ធនៅអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។ ព្រះអម្ចាស់បានបញ្ជាដល់ពួកគេឲ្យផ្សាយដំណឹងល្អដល់អ្នកដទៃ នៅពេលពួកគេធ្វើដំណើរទៅរដ្ឋ មិសសួរី ( សូមមើលគ. និង ស. ៥២:៩-១០) ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០ មាននូវព្រះបន្ទូលរបស់ព្រះអម្ចាស់ចំពោះពួកអែលឌើរមួយចំនួននេះ នៅពេលពួកគេបានរៀបចំដើម្បីត្រឡប់ទៅរដ្ឋ អូហៃអូ វិញ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០:១-២ ដោយស្ងាត់ស្ងៀម រកមើលមូលហេតុដែលព្រះអម្ចាស់ពុំសព្វព្រះទ័យជាមួយនឹងពួកអែលឌើរមួយចំនួននេះ ។
-
ហេតុអ្វីក៏ព្រះអម្ចាស់ពុំសព្វព្រះទ័យនឹងពួកអែលឌើរមួយចំនួននេះ ? ( ទ្រង់បានមានបន្ទូលថា « ពួកគេមិនព្រមបើកមាត់គេឡើយ ប៉ុន្ដែពួកគេលាក់ការប៉ិនប្រសប់របស់ខ្លួន ដែលយើងបានប្រទានដល់ពួកគេទៅវិញ » ។ ភាសាម្យ៉ាងទៀតគឺថា ពួកគេពុំចែកចាយទីបន្ទាល់របស់ពួកគេអំពីដំណឹងល្អឡើយ ) ។
-
ស្របតាមគោលលទ្ធិ និង សេចក្ដីសញ្ញា ៦០:២ហេតុអ្វីក៏ពួកអែលឌើរមួយចំនួនពុំចែកចាយទីបន្ទាល់របស់ពួកគេយ៉ាងដូច្នេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០:៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពីអ្វីដែលអាចកើតឡើង បើយើងពុំចែកចាយទីបន្ទាល់របស់យើងទេ ។
-
តើអ្វីខ្លះអាចកើតមានឡើង បើយើងពុំចែកចាយទីបន្ទាល់របស់យើង ? ( សិស្សអាចនឹងប្រើពាក្យផ្សេងគ្នា ប៉ុន្តែពួកគេគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖យើងអាចនឹងបាត់បង់ទីបន្ទាល់របស់យើង បើយើងពុំចែកចាយវាទេនោះ )។
-
ហេតុអ្វីក៏អ្នកគិតថាយើងត្រូវចែកចាយទីបន្ទាល់ដើម្បីឲ្យវាស្ថិតនៅជាមួយនឹងយើងដូច្នេះ ? តើអ្នកមានអារម្មណ៍ថាទីបន្ទាល់របស់អ្នកបានរីកចម្រើនកាន់តែរឹងមាំដោយសារអ្នកបានចែកចាយវានៅពេលណា ?
សូមលើកទឹកចិត្តដល់សិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេ នៅពេលពួកគេមានឱកាសដើម្បីធ្វើដូច្នោះ ។ សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៦០ដែលនៅសល់ទាំងប៉ុន្មានដោយការពន្យល់ថា ព្រះអម្ចាស់បានបញ្ជាដល់ពួកអែលឌើរទាំងនេះដើម្បីប្រកាសដំណឹងល្អ នៅពេលពួកគេធ្វើដំណើរត្រឡប់មកពីរដ្ឋអូហៃអូវិញ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦១
ព្រះអម្ចាស់បានប្រទានការដឹកនាំដល់ យ៉ូសែប ស៊្មីធ និងពួកអែលឌើរដទៃទៀតនៅក្នុងការធ្វើដំណើររបស់ពួកគាត់ទៅរដ្ឋ អូហៃអូ
សូមឲ្យសិស្សគិតអំពីគ្រាមួយ ដែលពួកគេបារម្ភអំពីសុវត្ថិភាព ហើយមានអារម្មណ៍ថាព្រះអម្ចាស់បានការពារដល់ពួកគេ ។ សូមពន្យល់ថា នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៨៣១ ព្យាការីយ៉ូសែប ស្ម៊ីធ និង ពួកអែលឌើរដប់នាក់ បានឃើញថាពួកគាត់ស្ថិតនៅក្នុងភាពគ្រោះថ្នាក់ នៅពេលពួកគាត់ធ្វើដំណើរតាមទូកដែលមានចរន្ដទឹកដ៏ខ្លាំងនៃទន្លេមីសសួរី ។ យ៉ូសែប ស៊្មីធ បាននឹកចាំថា នៅថ្ងៃទីបីនៃការធ្វើដំណើរនោះ « ជាទូទៅ គឺមានគ្រោះថ្នាក់ជាច្រើនបានកើតឡើង នៅលើទឹកនៃតំបន់ប៉ែកខាងលិច ហើយបន្ទាប់ពីយើងបានទៅដល់ច្រាំងទន្លេ… បងប្រុស [ វិលាម ដ័បុលយូ] ហ្វែប្ស នៅក្នុងការនិមិត្តពេលថ្ងៃ បានឃើញមេបំផ្លាញកំពុងតែជិះក្នុងអំណាចនៅលើផ្ទៃទឹកទាំងឡាយ ហើយអ្នកដទៃទៀតបានស្ដាប់ឮសំឡេង ប៉ុន្តែពុំបានមើលឃើញការនិមិត្តទេ » ( នៅក្នុងHistory of the Church១:២០៣ ) ។ ពីមុនការនិមិត្តនេះ « មានការមិនយល់ស្របខ្លះៗ និងអារម្មណ៍មិនល្អខ្លះៗកើតមានឡើងនៅក្នុងចំណោមបងប្អូនប្រុសទាំងនោះ » ( B. H. RobertsA Comprehensive History of the Church១:២៦២-៦៣ ) ។ នាល្ងាចនោះ បងប្អូនប្រុសទាំងឡាយបានពិភាក្សាអំពីការលំបាករបស់ពួកគេ ហើយពួកគេភាគច្រើនបានអភ័យទោសដល់គ្នាទៅវិញទៅមក ។ នៅព្រឹកស្អែកឡើង យ៉ូសែប ស៊្មីធ បានអធិស្ឋាន ហើយបានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦១។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦១:២, ២០, ៣៦-៣៧ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពាក្យ និងឃ្លាទាំងឡាយដែលអាចនឹងនាំមកនូវភាពសុខសាន្ដដល់ពួកអែលឌើរទាំងនេះ ។
-
តើពាក្យ ឬឃ្លាទាំងឡាយណា ដែលអ្នកបានរកឃើញថា អាចនឹងលួងលោមដល់ពួកអែលឌើរទាំងនេះ ? ( នៅពេលសិស្សឆ្លើយតប អ្នកអាចនឹងចង់សួរពួកគេឲ្យពន្យល់អំពីរបៀបដែលពាក្យ ឬឃ្លានានា ដែលពួកគេបានប្រាប់អាចនឹងលួងលោមចិត្ត ) ។
សូមពន្យល់ថា នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានបង្រៀនថា « មានការបំផ្លិចបំផ្លាញជាច្រើន » នឹងកើតមានឡើងនៅលើផ្ទៃទឹកនៅថ្ងៃចុងក្រោយ ( សូមមើលគ. និង ស. ៦១:៥, ១៤-១៩) ។ ព្រះអម្ចាស់ក៏មានបន្ទូលអំពីព្រះចេស្ដារបស់ទ្រង់ផងដែរ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦១:១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលអ្វី ដែលព្រះអម្ចាស់បានបង្រៀនអំពីព្រះចេស្ដាទ្រង់ ។
-
តើព្រះអម្ចាស់ពិពណ៌នាអំពីព្រះចេស្ដាទ្រង់នៅក្នុងខគម្ពីរនេះយ៉ាងដូចម្ដេចខ្លះ ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖ព្រះអម្ចាស់មានគ្រប់ព្រះចេស្ដា )
អ្នកអាចនឹងចង់ចង្អុលបង្ហាញថា ដោយសារតែ ការនិមិត្តរបស់វិលាម ដ័បុលយូ] ហ្វែប្ស អំពីមេបំផ្លាញនៅលើផ្ទៃទឹក នោះមានមនុស្សមួយចំនួនបានស្មានថា សាតាំងមានអំណាចលើទឹកទាំងឡាយ ។ ទោះជាយ៉ាងណាក៏ដោយគោលលទ្ធិ និង សេចក្ដីសញ្ញា ៦១:១បញ្ជាក់ថា ព្រះអម្ចាស់មានគ្រប់ព្រះចេស្ដា--រួមទាំងព្រះចេស្ដាលើទឹកទាំងឡាយ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦១:៦, ១០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលឃ្លាទាំងឡាយដែលអាចនឹងជួយដល់ពួកអែលឌើរមានអំណរគុណបន្ថែមទៀតចំពោះព្រះចេស្ដារបស់ព្រះអម្ចាស់ ។ សូមឲ្យសិស្សរៀបរាប់អំពីអ្វីដែលពួកគេរកឃើញ រួចហើយបន្ថែមទៅលើសេចក្ដីថ្លែងការណ៍នោះនៅលើក្ដារខៀន ដែលអានដូចខាងក្រោមនេះថា ៖ព្រះអម្ចាស់មានគ្រប់ព្រះចេស្ដា ហើយទ្រង់អាចថែរក្សាយើង ។
-
តើបទពិសោធន៍ណាខ្លះដែលអ្នកធ្លាប់មាន ដែលបានពង្រឹងដល់ទីបន្ទាល់របស់អ្នកអំពីព្រះចេស្ដារបស់ព្រះអម្ចាស់ និងសមត្ថភាពរបស់ព្រះអម្ចាស់ដើម្បីការពារយើងពីគ្រោះថ្នាក់ ?
អ្នកអាចសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៦១ដែលនៅសល់ទាំងប៉ុន្មាន ដោយពន្យល់ថា ព្រះអម្ចាស់បានប្រទានការណែនាំបន្ថែមដើម្បីដឹកនាំការត្រឡប់ទៅរដ្ឋ អូហៃអូ របស់ពួកអែលឌើរទាំងនេះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦២
ព្រះអម្ចាស់បានសរសើរដល់ភាពស្មោះត្រង់របស់ក្រុមអែលឌើរមួយក្រុមដែលធ្វើដំណើរទៅអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។
សូមសរសេរសំណួរខាងក្រោមនៅលើក្តារខៀន ៖
សូមឲ្យសិស្សពិចារណាអំពីសំណួរទាំងនេះថាមួយណាអាចនឹងសំខាន់បំផុតចំពោះព្រះអម្ចាស់ ។
សូមពន្យល់ថា នៅពេលព្រះអម្ចាស់បានណែនាំដល់ពួកអែលឌើរ ដែលធ្វើដំណើរពីរដ្ឋ មិសសួរី ទៅរដ្ឋ អូហៃអូ នោះទ្រង់បានជួយពួកគេឲ្យយល់ថា ការសម្រេចចិត្តមួយចំនួនដែលពួកគេចាំបាច់ត្រូវធ្វើ គឺសំខាន់ចំពោះទ្រង់ជាងអ្វីៗផ្សេងទៀត ។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលគំនិតនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦២ដែលអាចដឹកនាំពួកគេនៅក្នុងការធ្វើការសម្រេចចិត្ត ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦២:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លានានាដែលបង្ហាញថា កិច្ចខិតខំរបស់ពួកអែលឌើរ ដើម្បីផ្សាយដំណឹងល្អគឺសំខាន់ខ្លាំងណាស់ចំពោះព្រះអម្ចាស់ ។
-
តើអ្នករកឃើញឃ្លាអ្វីខ្លះ ? តើឃ្លាទាំងនេះបង្ហាញពីរបៀបដែលព្រះអម្ចាស់មានព្រះទ័យអំពីកិច្ចការរបស់ពួកអ្នកផ្សព្វផ្សាយសាសនាទាំងនេះយ៉ាងដូចម្ដេចខ្លះ ?
ដើម្បីជួយសិស្សឲ្យពិចារណាអំពីឧទាហរណ៍នៃរឿងដែលសំខាន់ចំពោះព្រះអម្ចាស់ និងរឿងដែលពុំសំខាន់ សូមថតចម្លងតារាងដូចខាងក្រោមនៅលើក្ដារខៀន ឬរៀបចំវាសម្រាប់ចែកចាយ ។ សូមកុំសរសេរព័ត៌មាននៅក្នុងវង់ក្រចក ដោយផ្អែកលើសេចក្ដីត្រូវការរបស់សិស្សសូមពួកគេធ្វើសកម្មភាពនេះរៀងៗខ្លួន ឬ ជាមួយនឹងដៃគូ ។ ឬអ្នកអាចនឹងបញ្ចប់សកម្មភាពក្នុងថ្នាក់ទាំងមូល ។
តើអ្វីដែលសំខាន់ចំពោះព្រះអម្ចាស់ |
តើអ្វីដែលមិនសំខាន់ចំពោះព្រះអម្ចាស់ | |
---|---|---|
( ថាពួកអែលឌើរត្រូវចេញដំណើរជាបន្ទាន់ទៅកាន់ សន្ដលូវិស ) ។ |
( ទោះជាពួកអែលឌើរធ្វើ ឬទិញទូកមួយដើម្បីធ្វើដំណើរទៅក្ដី ) | |
( ថាពួកអែលឌើរត្រូវចេញដំណើរជាបន្ទាន់ ហើយថាពួកគេបំពេញបេសកកម្មរបស់ពួកគេ ) |
( ទោះជាពួកគេត្រូវធ្វើដំណើរតាមផ្លូវទឹក ឬផ្លូវគោកក្ដី ) | |
( ថាពួកអែលឌើរត្រូវស្មោះត្រង់ ថ្លែងទីបន្ទាល់អំពីដំណឹងល្អ ហើយជួយពួកបរិសុទ្ធឲ្យជួបជុំគ្នា ) |
( ទោះជាពួកអែលឌើត្រូវចេញដំណើររួមគ្នា ឬជាគូៗក្ដី ទោះជាពួកអែលឌើរជិះសេះ ឬជិះលា ឬជិះរទេះសេះក្ដី ) |
បន្ទាប់ពីសិស្សបានបំពេញតារាងរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើមានភាពខុសគ្នាអ្វីខ្លះ ដែលអ្នកកត់សម្គាល់ឃើញរវាងរឿងដែលសំខាន់ចំពោះព្រះអម្ចាស់ និងរឿងដែលមិនសំខាន់ចំពោះទ្រង់នោះ ?
-
តើគំរូនេះអាចដឹកនាំអ្នក នៅពេលអ្នកធ្វើការសម្រេចចិត្តយ៉ាងដូចម្ដេច ?
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ៦២:៨បង្រៀនគោលការណ៍មួយ ដែលអាចដឹកនាំយើងនៅពេលយើងធ្វើការសម្រេចចិត្ត ។ សូមអញ្ជើញសិស្សឲ្យអានខគម្ពីរនេះដោយស្ងាត់ស្ងៀម រកមើលគោលការណ៍នោះ ។ បន្ទាប់មកសុំឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ។ ពួកគេអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរបង្ហាញពីគោលការណ៍ដូចខាងក្រោម ៖នៅពេលយើងធ្វើការសម្រេចចិត្ត នោះយើងត្រូវពឹងផ្អែកលើការវិនិច្ឆ័យរបស់យើង និងការដឹកនាំពីព្រះវិញ្ញាណ ។ អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យសរសេរគោលការណ៍នេះជាពាក្យ សម្តីរបស់ពួកគេផ្ទាល់នៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
ហេតុអ្វីក៏អ្នកគិតថាវាសំខាន់ដើម្បីពឹងផ្អែកលើការវិនិច្ឆ័យរបស់យើង ក៏ដូចជាការដឹកនាំមកពីព្រះវិញ្ញាណ នៅពេលយើងធ្វើការសម្រេចចិត្តដូច្នេះ ?
-
តើនៅពេលណា ដែលអ្នកបានធ្វើការសម្រេចចិត្ត ផ្អែកទៅលើការវិនិច្ឆ័យរបស់អ្នកក៏ដូចជាផ្អែកលើការដឹកនាំមកពីព្រះវិញ្ញាណ ? តើអ្នកបានទទួលពរដោយព្រោះការធ្វើដូច្នោះយ៉ាងដូចម្ដេចដែរ ?
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សានៅក្នុងមេរៀន ។ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេអាចធ្វើតាមសេចក្ដីពិត ដែលពួកគេបានរៀនមកពីការសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៦០-៦២របស់ពួកគេ ។ អ្នកអាចអញ្ជើញសិស្សម្នាក់ ឬពីរនាក់ ឲ្យចែកចាយពីរបៀបដែលពួកគេដាក់ផែនការដើម្បីធ្វើតាមសេចក្ដីពិតមួយក្នុងចំណោមសេចក្ដីពិតទាំងនេះ ។