ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤១៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣:១-៣៥


មេរៀនទី ១៤១

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៣:១-៣៥

បុព្វកថា

នៅ​ថ្ងៃទី ៣ ខែ​វិច្ឆិកា ឆ្នាំ ១៨៣១ រយៈពេលពីរ​ថ្ងៃ​បន្ទាប់ពី​ព្រះអម្ចាស់​បាន​ដឹកនាំ យ៉ូសែប ស៊្មីធ ឲ្យ​បោះពុម្ពព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ ព្យាការី​បាន​ទទួល​វិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣។ វិវរណៈ​នេះ​ត្រូវ​បាន​ដាក់បញ្ចូល​នៅក្នុងការបោះពុម្ព​ឆ្នាំ ១៨៣៥ នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ជាកណ្ឌ​ទី ១០០ ហើយ​ត្រូវ​បាន​កំណត់ទុកថា​ជា​សេចក្ដីបន្ថែម​របស់​ព្រះគម្ពីរ ។ អ្នកទាំងឡាយ​ណា​ដែល​កំពុងធ្វើការ​ជាមួយនឹង​ឯកសារ​សរសេរ​ដោយដៃ​កាលពីដើម មានបំណងចង់ដាក់​វិវរណៈ​នេះ​នៅ​ខាង​ក្រោយ​គេ​នៃ​ការ​បោះពុម្ព​ឆ្នាំ ១៨៣៥ ។​ វិវរណៈ​នឹង​ត្រូវ​បាន​បែងចែក​ជាមេរៀន​ពីរ ។ មេរៀន​នេះ​ពិភាក្សា​អំពីបញ្ជា​របស់ព្រះអម្ចាស់​ថា រាស្ត្រ​របស់ទ្រង់​ត្រូវ​រៀបចំខ្លួន​គេ និង​អ្នកដទៃ​សម្រាប់ការ​យាងមក​ជា​លើក​ទីពីរ ។ វា​ក៏​ពិភាក្សា​អំពីការព្យាករណ៍​អំពី​ព្រឹត្តការណ៍​ទាំងឡាយ​ដែលទាក់ទង​នឹង​យាង​មកជាលើក​ទីពីរ​របស់ទ្រង់ និង​រាជ្យនៃ​សហស្សវត្សរ៍​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៣:១-៣

ព្រះអម្ចាស់ពិពណ៌នា​អំពីការ​យាងមកជា​លើក​ទីពីរ

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​សរសេរសេចក្ដីថ្លែងការណ៍ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ។ ( សេចក្ដីថ្លែង​មាននៅក្នុង « Preparation for theSecond Coming »EnsignLiahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧ ) ។

« ថ្ងៃ​នេះ ខ្ញុំមានអារម្មណ៍​បំផុស​ឲ្យ​និយាយអំពី​សារៈសំខាន់​នៃ​ការ​ត្រៀមខ្លួន​សម្រាប់ព្រឹត្តការណ៍​នាពេលអនាគត​មួយ​ដែល​សំខាន់​យ៉ាង​ខ្លាំង​ចំពោះ​យើងម្នាក់ៗ--» ( អែលឌើរ ដាល្លិន អេក អូក ) ។

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការសួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើអ្នក​ធ្លាប់ទៅសាលារៀន ហើយ​បានដឹង​ថា អ្នក​បាន​ភ្លេច​ត្រៀមខ្លួន​សម្រាប់ការប្រឡងដែរ​ឬទេ ? បើ​ធ្លាប់ តើ​អ្នក​មានអារម្មណ៍​ដូចម្តេច ?

  • តើអ្នកមានអារម្មណ៍​យ៉ាង​ណា នៅពេល​ដែលអ្នក​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់ការ​ប្រឡង​មួយនោះ ?

សូម​បង្វែរ​អារម្មណ៍​របស់សិស្សឲ្យ​ផ្ដោត​លើ​សេចក្ដីថ្លែងការណ៍នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍នេះ​ឲ្យ​ឮៗ។ បន្ទាប់មក​សួរសិស្ស​ក្នុង​ថ្នាក់​នូវ​សំណួរ​ខាងក្រោម ៖

  • តើ​ព្រឹត្តការណ៍​អ្វីខ្លះ​ដែល​អ្នកគិត​ថា អែលឌើរ អូក កំពុងតែសំដៅទៅលើ ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:១-៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្សក្នុងថ្នាក់​ផ្ទៀង​តាម រកមើល​ព្រឹត្តការណ៍​ដែល​យើង​ត្រូវ​ធ្វើ​ ដើម្បី​ត្រៀម​ខ្លួន និងមូលហេតុ​មួយ​ថា ហេតុអ្វីយើង​ត្រូវ​ត្រៀមខ្លួន​នោះ ។ ( មុនពេល​សិស្សអាន អ្នកអាច​នឹង​ចង់​ពន្យល់​ថា ឃ្លា « លាតព្រះពាហុ​បរិសុទ្ធ​របស់ទ្រង់ » សំដៅទៅលើ​ព្រះអម្ចាស់​បើក​សម្ដែង​នូវ​កម្លាំង និង​ព្រះចេស្ដា​របស់ទ្រង់​ដល់ពិភពលោក ) ។

  • តើព្រឹត្តការណ៍​អ្វីខ្លះ ដែលព្រះអម្ចាស់​សំដៅ​ទៅលើ​ក្នុង​ខគម្ពីរ​ទាំងនេះ ? ( បើសិស្ស​ត្រូវការ​ជំនួយ សូម​អញ្ជើញពួកគេ​ឲ្យ​មើល​ទៅខ ២ លេខ​យោងក ។បន្ទាប់​មក​ បំពេញ​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ អូក នៅលើ​ក្ដារខៀន​ដោយការ​សរសេរការយាងមកជាលើក​ទីពីរ​របស់ព្រះអម្ចាស់ )

  • ស្របតាម​ខ ២តើ​អ្វីខ្លះ​នឹង​កើត​ឡើង​ចំពោះពួក​អាក្រក់ ឬ​ពួកទុច្ចរិត នៅ​ក្នុង​ការ​យាងមក​ជា​លើក​ទីពីរ ?​ ( សិស្ស​គប្បី​ប្រាប់​នូវគោលលទ្ធិ​ដូច​ខាង​ក្រោម ៖នៅក្នុងការ​យាង​មកជាលើក​ទីពីរ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាងមក​ជំនុំជំរះ​ ជំទាស់​នឹង​ពួក​មនុស្សអាក្រក់ ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​សិស្ស​សរសេរគោលលទ្ធិ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរខ ២) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៤-១៦

ព្រះអម្ចាស់​បញ្ជា​ដល់​រាស្ត្រ​របស់ទ្រង់​ឲ្យ​រៀបចំ​សម្រាប់ការ​យាងមក​ជា​លើក​ទីពីរ​របស់ទ្រង់

ដើម្បីជួយសិស្ស​យល់​អំពី​បរិបទ​នៃ​វិវរណៈ​នេះ សូម​អញ្ជើញសិស្ស​ឲ្យ​អាន​ឮៗ​នូវសេចក្ដីណែនាំ​ដល់​កណ្ឌ​ចំពោះគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣។ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម រកមើល​របៀប​ដែល​វិវរណៈ​នេះ​ត្រូវ​បានដាក់​បញ្ចូល​ពីដើមនៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ បន្ទាប់ពីពួកគេ​រាយការណ៍នូវអ្វី​ដែលពួកគេ​រកឃើញ សូម​អញ្ជើញសិស្ស​ឲ្យ​កត់សម្គាល់អំពី​កាលបរិច្ឆេទ​ដែលវិវរណៈ​នេះ​ដែលត្រូវ​បាន​ផ្ដល់​ឲ្យ ។ សូម​ពន្យល់​ថា វិវរណៈ​នេះ​គឺ​នៅក្រៅ​លំដាប់​នៃមាតិកា ព្រោះតែ​វា​ត្រូវ​បាន​ដាក់បន្ថែម​ពីដើមដំបូង​ទៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ វិវរណៈនេះ និងកណ្ឌ ១ ត្រូវបានចងក្រងសម្រាប់​វិវរណៈទាំងឡាយ​ដែល​បាន​កត់ត្រា​នៅក្នុង​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ។

សូម​អញ្ជើញសិស្ស​ឲ្យ​មើល​ត្រួសៗ​នូវខ ៤ដោយ​ស្ងាត់ស្ងៀម ហើយ​ស្វែងរក​នូវអ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់រាស្ត្ររបស់ទ្រង់ឲ្យធ្វើ ទាក់ទងនឹងការ​យាងមកជាលើកទីពីរ​របស់ទ្រង់ ។

  • តើ​ព្រះអម្ចាស់​បញ្ជា​រាស្ត្រ​របស់​ទ្រង់ឲ្យ​ធ្វើ​អ្វីខ្លះ ? ( ត្រៀមខ្លួន ហើយ​ប្រមូលផ្ដុំគ្នា​នៅក្នុង​ស៊ីយ៉ូន ) ។

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ជួយ​រៀបចំ​យើង​សម្រាប់​ការយាងមក​លើកទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​បំបែក​សិស្ស​ជាគូ ៗ ។ សូម​អញ្ជើញ​ដៃគូ​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៤-១៦ជាមួយគ្នា រកមើល​នូវ​ពាក្យ និងឃ្លា​ដែលបង្រៀន​អំពី​របៀប​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់ការ​យាង​មកជា​លើក​ទីពីរ ។

សូម​អញ្ជើញ​ដៃគូ​និមួយៗ​ឲ្យរាយការណ៍​នូវអ្វី​ដែលពួកគេ​បាន​រកឃើញ ហើយ​សុំ​សិស្ស​ម្នាក់​ឲ្យ​បំពេញ​សេចក្ដីថ្លែងការណ៍​នៅលើ​ក្ដារខៀន ដោយការ​សរសេរ​ចម្លើយ​របស់​សិស្ស​នៅក្រោម​កន្លែង​ទំនេរ ។

ដើម្បីជួយសិស្ស​ឲ្យ​យល់​កាន់តែ​ល្អ​ប្រសើរ​ អំពី​របៀប​មួយចំនួន​ដែល​យើង​អាច​ត្រៀម​ខ្លួនសម្រាប់ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះអម្ចាស់សូម​ថត​ចម្លង​សកម្មភាព​ដូច​ខាង​ក្រោមសម្រាប់​សិស្ស​ម្នាក់ៗ ។ សូម​អញ្ជើញសិស្ស​ឲ្យ​បំពេញ​សកម្មភាព​ជាមួយដៃគូ​របស់ពួកគេ ហើយ​ត្រៀម​ខ្លួន​ដើម្បីចែក​ចាយ​ការយល់ដឹងរបស់ពួកគេ​ជាមួយ​សិស្ស​ក្នុងថ្នាក់ ។ ( អ្នកអាច​នឹង​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់ពួកគេ ​មុនពេល​ពួកគេ​ចែកចាយ​ជាមួយនឹង​សិស្ស​ក្នុងថ្នាក់ ) ។

ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ

  1. សូម​ពិភាក្សា​ជាមួយនឹង​ដៃគូរបស់​អ្នក​ថា ហេតុអ្វី​ចម្លើយ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន​ហាក់ដូចជា​សំខាន់​ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ​ដូច្នេះ ។

  2. សូមកត់សម្គាល់​នូវឃ្លា​ទាំង​ឡាយអំពី​ក្រុងបាប៊ីឡូន នៅក្នុងខ ៥,និង១៤ ។ នៅក្នុង​គ្រា​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ទីក្រុង​បាប៊ីឡូន គឺ​ជា​កន្លែង​មួយ​នៃ​សេចក្ដីទុច្ចរិត​ដ៏​ធំ ។ នៅក្នុង​ខគម្ពីរ​ទាំងនេះ ក្រុងបាប៊ីឡូន ត្រូវ​បាន​ប្រើ​ជា​និមិត្តរូប​នៃ​ភាព​ខាង​លោកិយ ។

    1. តើ​វា​អាច​នឹងមានន័យ​យ៉ាងណា នៅពេល​ព្រះអម្ចាស់​ដឹកនាំ​យើង​ឲ្យ​ « ចេញពី​ក្រុងបាប៊ីឡូន » ?

    2. តើ​យើង​អាច​រត់ភៀស​ពី​ទីក្រុង បាប៊ីឡូន បានដោយ​របៀប​ណា ? តើ​រឿង​ទាំងនេះ​អាច​រៀបចំ​យើង​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​យ៉ាង​ដូចម្ដេច ?

    3. តើ​អ្នកបានធ្វើអ្វីខ្លះ ដើម្បី​ដក​ខ្លួន​ចេញពី​ឥទ្ធិពល​ខាង​លោកិយ ?

  3. សូមអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:១៥សារឡើងវិញ ហើយរក​មើល​នូវអ្វី​ដែលព្រះអម្ចាស់បាន​ព្រមាន​ដល់ពួកបរិសុទ្ធ​ជំនាន់​មុន កុំ​ឲ្យ​ធ្វើ នៅពេលពួកគេ​ចេញ​ពី​ក្រុងបាប៊ីឡូន ។ អ្នក​អាច​នឹងគូស​ចំណាំ​នូវអ្វី​ដែលអ្នក​រកឃើញ ហើយពិចារណា​អំពី​របៀប​ដែល​ការ​ព្រមាន​នេះ អនុវត្ត​នៅក្នុងជីវិត​របស់​អ្នក ។

    1. តើអ្នកគិត​ថាពាក្យ « កុំ​ងាកមើល​ក្រោយ » បន្ទាប់ពី​យើង​បាន​ដកខ្លួន​យើង​ចេញ​ពីឥទ្ធិពល​ខាង​លោកិយ មានន័យ​យ៉ាង​ម៉េច ? ( យើង « ងាក​មើល​ក្រោយ » នៅពេល​យើង​ព្យាយាម​លះបង់​ខាង​លោកិយ ប៉ូន្តែ​បន្ទាប់មក​ត្រឡប់​ទៅ​ផ្លូវ​ចាស់​របស់​យើង​វិញ ។ ជាជាង​អនុញ្ញាត​ឲ្យ​ដួងចិត្ត​យើង​ផ្លាស់ប្ដូរ នោះ​យើងមានទំនោរចង់​ត្រឡប់ទៅ​រកជីវិត​ពីមុន​របស់យើង ។

    2. តើ​យើង​អាច​រៀន​គោលការណ៍​អ្វីចេញមក​ពី ខ ១៥​នេះ ?​

    3. សូមពិភាក្សា​ជាមួយដៃគូ​របស់អ្នក​អំពី របៀប​ដែលយុវវ័យ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ « ពុំអាច​ងាក​មើល​ក្រោយ » នៅពេល​ពួកគេ​ខំប្រឹងប្រែងរីកចម្រើន​ខាង​វិញ្ញាណ ហើយ​ចូល​មកកាន់តែ​ជិត​នឹង​ព្រះអង្គសង្គ្រោះ ។

    4. សូម​គិត​អំពី​មនុស្ស​ដែល​អ្នកស្គាល់ ដែល​តែងតែ​ទន្ទឹងរង់ចាំ ត្រៀមខ្លួន​ជានិច្ច​សម្រាប់ការ​យាងមក​ជា​លើកទីពីរ ។ តើ​អ្នក​មើល​ឃើញថា​ពួកគេ​ធ្វើអ្វីខ្លះ ?

បន្ទាប់​ពី​មានពេល​គ្រប់គ្រាន់​ហើយ​នោះ សូមអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយចម្លើយ​របស់ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ ( ដើម្បីជួយឲ្យ​សិស្សគ្រប់រូប​ចូលរួម សូម​អនុញ្ញាត​ឲ្យដៃគូ​ផ្សេងៗ​ឆ្លើយ​តប​ចំពោះ​សំណួរ​ផ្សេងៗ ) ។ នៅពេលសិស្ស​ពិភាក្សាខ ១៥ពួកគេ​គប្បីប្រាប់​គោលការណ៍​មួយ​ស្រដៀង​គ្នា​ដូច​ខាង​ក្រោម ៖បើ​យើង​ត្រឡប់​ទៅរក​សេចក្ដីទុច្ចរិត និងអំពើបាប​ពីអតីតកាល​របស់យើងវិញ នោះ​យើង​នឹង​ពុំ​បានត្រៀម​ខ្លួន​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទឡើយ ។

យោង​ត្រឡប់ទៅ​ការ​សរសេរ​នៅលើ​ក្ដារខៀន​អំពីអ្វីៗ​ទាំងឡាយ​ដែល​យើង​អាច​ធ្វើ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវគ្រីស្ទ ។ សូម​ចង្អុល​បង្ហាញថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​រាស្ត្រគ្រប់រូប​របស់ទ្រង់ ត្រៀម​ខ្លួនជា​ស្រេច​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​មើល​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៤-១៥យ៉ាង​រហ័ស ហើយ​ប្រាប់​អំពីខ​ទាំងឡាយ​ដែល​បង្រៀន​យើងអំពី​របៀប​ដើម្បី​ផ្សាយដំណឹងល្អ និងអញ្ជើញ​អ្នកដទៃ​ឲ្យមក​រក​ព្រះគ្រីស្ទ ។

  • តើ​ខគម្ពីរ​ណា​ខ្លះ បង្រៀន​យើង​ថា យើង​ចាំបាច់​ត្រូវ​ផ្សាយ​ដំណឹងល្អ ហើយអញ្ជើញ​អ្នកដទៃ​ឲ្យមក​រក​ព្រះគ្រីស្ទ ? ( សិស្ស​គប្បី​ប្រាប់ថាខ ៨-១០) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញមក​ពីខ​ទាំងនេះអំពី​កិច្ចការ​ផ្សព្វផ្សាយសាសនា ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងគ្នា ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ នៅពេល​យើង​ចែកចាយ​ដំណឹងល្អ នោះ​យើងជួយអ្នកដទៃ​ឲ្យ​ត្រៀមខ្លួន​សម្រាប់ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាចនឹង​ផ្ដល់​យោបល់ដល់​សិស្សឲ្យសរសេរ​ចំណាំគោលកាណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ឲ្យ​ឮៗ​ដូច​ខាងក្រោម​ ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​អញ្ជើញ​សិស្ស​ក្នុងថ្នាក់​ឲ្យ​ស្ដាប់​នូវអ្វី​ដែល​អែលឌើរ អាន់ឌើរសិន បាន​ប្រាប់​ថា​ជា​ការទទួលខុសត្រូវ​របស់​យើង និង​ជា​វិធីមួយ​ដែល​យើងអាច​បំពេញនូវ​ទំនួលខុសត្រូវ​នោះ ។

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« ការទទួលខុសត្រូវ​ដ៏​ចាំបាច់​មួយ​របស់​អ្នក គឺ​ត្រូវ​ជួយ​រៀបចំ​មនុស្ស​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។…

« បេសកកម្ម​របស់​អ្នក​នឹង​ក្លាយ​ជា​ឱកាស​មួយ​ដ៏​ពិសិដ្ឋ​ក្នុង​ការនំា​មនុស្ស​ទូទៅ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ជួយ​រៀបចំ​ពួកគេ​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។…

« … ពិភពលោក​កំពុង​ត្រូវបាន​រៀបចំ​សម្រាប់​ការយាង មក​ជា លើក ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ទំហំ​ដ៏​ធំ​មួយ ដោយសារ តែ​កិច្ចការ​របស់​ព្រះអម្ចាស់ តាមរយៈ​អ្នក ផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់ » ( Preparing the World for the Second Coming, » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៤៩, ៥០, ៥១ ) ។

  • ហេតុអ្វី​អ្នកគិត​ថា ការ​រៀបចំតែ​ខ្លួនឯង មិនគ្រប់គ្រាន់សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​ ?

  • តើ​អ្នក​គិត​ថា ការជួយ​អ្នក​ដទៃ​ឲ្យ​រៀបចំ​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ នឹង​ជួយ​អ្នក​ឲ្យ​រៀបចំខ្លួន​ផងដែរ​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពីអ្នកទាំងឡាយ​ដែល​បានជួយពួកគេ​ឲ្យ​ចូល​មកកាន់តែជិត​ព្រះគ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យចែកចាយ​របៀប​ដែល​អ្នកដទៃ​បាន​ជះឥទ្ធិពល និង​បានជួយ​ដល់ពួកគេ ។

សូម​ឲ្យ​សិស្ស​មើលឡើងវិញក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:១៦ដោយ​ស្ងៀមស្ងាត់ រកមើល​នូវអ្វីដែលព្រះអម្ចាស់​បានបញ្ជារាស្ត្រទាំង​អស់​ឲ្យធ្វើ​ ដើម្បីត្រៀមខ្លួន​ដើម្បីជួប​ទ្រង់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើអ្នករក​ឃើញអ្វីខ្លះ​នៅក្នុងខ ១៦ដែលទាក់ទងទៅនឹង​នឹងកិច្ចការ​ផ្សព្វផ្សាយសាសនា ?

  • តើគោលការណ៍អ្វីខ្លះ ដែល​យើង​អាច​ប្រាប់​នៅក្នុងខ ១៦ដែលនឹង​ជួយ​យើង​ត្រៀមខ្លួន​ដើម្បីជួប​នឹង​ព្រះអម្ចាស់​នៅពេល​ទ្រង់​យាងមក ? ( វិធីមួយ​ដែលសិស្ស​អាចសម្ដែងគោលការណ៍នេះ គឺ​ថានៅពេល​យើងប្រែចិត្ត នោះយើង​ត្រៀមខ្លួន​ដើម្បីជួប​នឹង​ព្រះអម្ចាស់ )

  • តើការ​ប្រែចិត្ត​ជួយ​រៀបចំ​យើង​សម្រាប់​ការយាងមក​លើកទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទយ៉ាង​ដូចម្ដេច ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ដូចខាងក្រោម​នៅលើ​ក្ដារខៀន ៖

ខ្ញុំ​នឹង​ត្រៀមខ្លួន​ខ្ញុំ​សម្រាប់ការ​យាងមក​ជា​លើកទីពីរ​របស់ព្រះអង្គសង្គ្រោះ​ដោយ …

ខ្ញុំ​នឹង​ជួយ​អ្នកដទៃ​ត្រៀមខ្លួន​សម្រាប់ការ​យាងមក​ជាលើកទីពីរ​ដោយ …

ដើម្បីជួយសិស្ស​អនុវត្ត​សេចក្ដីពិត​ដែលពួកគេ​បាន​រៀន​សព្វថ្ងៃនេះ សូម​ឲ្យពួកគេ​បំពេញ​បញ្ចប់​សេចក្ដីថ្លែងការណ៍​នៅលើ​ក្ដារខៀន នៅក្នុងសៀវភៅកំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៣:១៧-៣៥

ព្រះអម្ចាស់បានបើក​សម្ដែង​ព្រឹត្តការណ៍​មួយចំនួន​ដែលជាប់ទាក់ទង​នឹង​ការ​យាងមកជាលើក​ទីពីរ និង​រាជ្យនៃ​សហស្សវត្សរ៍របស់​ទ្រង់

សូម​ពន្យល់​ថា បន្ទាប់ពី​ការ​បង្រៀនអំពី​របៀប​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការយាង​មកជាលើក​ទីពីរ នោះព្រះអម្ចាស់​បានបង្គាប់​ឲ្យយើង​ត្រៀមខ្លួន ។

សូម​បែងចែក​សិស្ស​ជា​គូៗ​ម្ដងទៀត ដូច្នេះ​ពួកគេ​មានដៃគូ​ថ្មី ។ សូម​អញ្ជើញ​ដៃគូ​ពាក់កណ្ដាល​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:១៧-២៥ជាមួយគ្នា រកមើល​ព្រឹត្តការណ៍​ដែល​ទាក់​ទង​នឹង​ការ​យាងមក​ជា​លើកទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ឲ្យដៃគូពាក់កណ្ដាល​ទៀត​ធ្វើ​ដូច​គ្នា​ជាមួយនឹង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:២៦-២៥។ បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​ដៃគូ​និមួយៗ​ឲ្យ​រៀបរាប់​ទៅដល់សិស្សក្នុងថ្នាក់​នូវ​រឿងមួយដែលពួកគេ​បានរកឃើញ ។

  • ស្របតាមខ ១៧តើ​យើងគួរធ្វើអ្វីខ្លះ​ដើម្បីត្រៀមខ្លួនសម្រាប់ការ​យាងមក​ជា​លើកទីពីរ ? ហេតុអ្វី​បាន​ជា​ការណ៍នេះ​សារៈសំខាន់ខ្លាំង​ម្ល៉េះ ? ( ដើម្បីជួយសិស្ស​ឆ្លើយ​តប​សំណួរនេះ អ្នកអាច​នឹងផ្ដល់​យោបល់​ឲ្យពួកគេអានអាលម៉ា ៧:៩, ១៤-១៩។ សូម​ចង្អុល​បង្ហាញថា ឃ្លា « តម្រង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់ » ទាក់ទង​នឹង​ទំនួលខុសត្រូវ​របស់​យើង​ដើម្បី​ប្រែចិត្ត ហើយផ្សាយដំណឹងល្អ​ដល់អ្នកដទៃ ដូច្នេះ​ពួកគេ​អាច​ប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ហើយទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ) ។

សូម​បញ្ចប់​ដោយការ​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការ​ប្រែចិត្ត​នៅក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ការ​យាងមក​ជាលើក​ទីពីរ ។ សូមលើក​ទឹកចិត្ត​សិស្ស​ឲ្យ​រស់នៅ​ដោយសុចរិត​ ដើម្បីពួកគេ​អាច​ទទួលបានបទពិសោធន៍​នៃ​ភាពពេញលេញ​តាម​ការ​សន្យា​របស់ព្រះអម្ចាស់​នៅក្នុងជីវិត​របស់ពួកគេ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣។ ព្រឹត្តការណ៍ទាំងឡាយ​នាំ​ទៅ​រក​ការ​យាងមក​ជាលើកទីពីរ

ប្រធាន ហារ៉ូល ប៊ី លី បានមានប្រសាសន៍ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១និង១៣៣ផ្ដល់​ជា « ការរៀបរាប់​មួយជំហាន​ម្ដងៗ​អំពីព្រឹត្តការណ៍​ទាំងឡាយ​ដែល​នាំ​ទៅ​រក​ការ​យាងមក​របស់​ព្រះអង្គសង្គ្រោះ » («Admonitions for the Priesthood of God»Ensignខែ មករា ឆ្នាំ ១៩៧៣ ទំព័រ ១០៦ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣:២០-២២ ។ តើ​ព្រះអម្ចាស់​នឹង​បង្ហាញ​អ្វី ?

នៅពេល​ព្រះអម្ចាស់​យាង​ត្រឡប់មកវិញ ទ្រង់​នឹងបង្ហាញ​អង្គ​ទ្រង់​ដល់​ក្រុម​មនុស្ស​ជាក់លាក់ បន្ទាប់មក​បង្ហាញ​ព្រះអង្គ​ទ្រង់​ដោយព្រះចេស្ដា​ដ៏មហិមា ព្រះមហិទ្ធិឬទ្ធិ និង​សិរីល្អ-- នៅក្នុង​របៀប​មួយ​ដែល​ពិភពលោក​ទាំងមូល​នឹង​បាន​ឃើញទ្រង់ ( សូមមើលគ. និង ស. ៨៨:៩៥,១០១:២៣-២៥,១៣៣:៤០-៤២, ៤៨-៥១) ។ ពួកព្យាការី​បាន​ប្រាប់​អំពី​ការ​បង្ហាញ​របស់ព្រះអម្ចាស់​បួនយ៉ាង​នៅក្នុង​ការ​យាងមកជា​លើកទីពីរ​របស់ទ្រង់ថា ៖

  1. ការ​បង្ហាញ​ព្រះអង្គ​ទ្រង់នៅ​ព្រះវិហារបរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​ថ្មី (សូមមើលគ. និង ស. ៨៤:១-៥,៩៧:១០, ១៥-១៦,១៣៣:២) ។

  2. ការ​បង្ហាញ​ព្រះអង្គ​ទ្រង់នៅ អ័ដាម-អុនដៃ-អាម៉ាន ( សូមមើលដានីយ៉ែល ៧:៩-១៤,គ. និង ស. ១០៧:៥៣-៥៧,១១៦:១) ។

  3. ការ​បង្ហាញ​ព្រះអង្គ​ទ្រង់នៅភ្នំ​អូលីវ (សូមមើលសាការី ១៤:១-៩,គ. និង ស. ៤៥:៤៨-៥៣,១៣៣:២០) ។

  4. ការ​បង្ហាញ​ព្រះអង្គ​ទ្រង់ដល់ពិភពលោក​ទាំងមូល ( សូមមើលគ. និង ស. ៨៨:៩៥,១០១:២៣-២៥,១៣៣:៤០-៤២, ៤៨-៥១) ។ ( សូមមើល​Doctrine and Covenants Student Manual, បាន​បោះពុម្ព​ជា​លើក​ទីពីរ [Church Educational System manual, ឆ្នាំ ២០០១], ទំព័រ ៤០៤– ៥ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣:២៦-៣៤ ។ តើយើង​ដឹង​អ្វីខ្លះ​អំពី​ការ​បាត់បង់​នៃ​ពូជអំបូរ​ទាំង​ដប់​នៃ​អ៊ីស្រាអែល ?

អែលឌើរ ប្រ៊ូស. អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ពូជ​អំបូរ​ដែលបាន​បាត់បង់ គឺ​ពុំ​បាន​បាត់បង់​ចំពោះព្រះអម្ចាស់​ឡើយ ។ នៅក្នុងការធ្វើដំណើរ​របស់ពួកគេ​ទៅកាន់​ប៉ែក​ខាង​ជើង នោះពួកគេ​ត្រូវ​បាន​ដឹកនាំ​ដោយពួកព្យាការី ហើយនឹង​អ្នកដឹកនាំ​ដ៏បំផុតគំនិត ។​ ពួកគេ​មាន​ម៉ូសេ​របស់ពួកគេ និង លីហៃ​របស់​ពួកគេ ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​នៃ​វិវរណៈ រក្សា​ក្រឹត្យវិន័យ​នៃ​លោកម៉ូសេ ហើយ​បាន​នាំ​ពួកគេ​នូវ​រូបសំណាក និង​ការ​ជំនុំជំរះ​ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ​ក្នុងជំនាន់​អតីតកាល ។ ពួកគេ​នៅ​តែ​ជា​ប្រជាជន​ជាក់លាក់​មួយ​ទោះជា​អស់រយៈពេល​ជាច្រើន​ឆ្នាំ​ក្រោយមក​ហើយ​ក្ដី ដ្បិត​ព្រះអម្ចាស់​ដែល​បាន​រស់ឡើងវិញ​បានយាង​ទៅជួប ហើយ​បាន​បម្រើ​នៅក្នុងចំណោម​ពួកគេ បន្ទាប់ពី​ការ​បម្រើ​របស់ទ្រង់​នៅលើ​ទ្វីប​នេះ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ។ (នីហ្វៃទី ៣ ១៦:១-៤,១៧:៤) ។ ពិតប្រាកដណាស់ ​ទ្រង់​បាន​បង្រៀន​ពួកគេ​នូវ​មាគ៌ា​ដូចគ្នា ហើយបាន​ប្រទាន​ដល់​ពួកគេ​នូវ​សេចក្ដីពិត​ដូចគ្នា​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកអ្នកដើរ​តាម​ទ្រង់​នៅ​ទីក្រុង​យេរូសាឡិម និង​នៅលើ​ទ្វីប​អាមេរិក ហើយ​ពិតណាស់ ពួកគេ​បាន​កត់ត្រា​នូវការ​បង្រៀន​របស់ទ្រង់ ដូច្នេះ​បានបង្កើត​ជាច្បាប់ៗនៃបទ​គម្ពីរ​ប្រៀបធៀប​ទៅ​នឹង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ។ (នីហ្វៃទី ២ ២៩:១២-១៤) ។

« ដល់​ពេល​មួយ​ពូជអំបូរ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​បាត់បង់ នឹង​ត្រឡប់មកវិញ ហើយ​មក​រក​កូនចៅ​នៃ​អេប្រាអិម ដើម្បីទទួលពរជ័យ​ទាំងឡាយ​របស់ពួកគេ ។ ការ​ប្រមូល​ផ្ដុំ​ដ៏ធំ​នេះ នឹង​ត្រូវ​បាន​ធ្វើឡើង​នៅក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយដ្បិត​លោក​កាន់​កូនសោទាំងឡាយ ។… កូនសោទាំងឡាយ គឺជាសិទ្ធិរបស់គណៈប្រធាន អំណាច​ដើម្បីដឹកនាំ និង​ដោយ​អំណាច​នេះ ពូជអំបូរ​ដែលបាន​បាត់បង់ នឹង​ត្រឡប់មក​វិញ ជាមួយ​នឹង ‹ ពួកព្យាការី​របស់ពួកគេ › ហើយ​បទគម្ពីរ​របស់ពួកគេ​ត្រូវ ‹ បាន​បំពាក់​ដោយ​សិរីល្អ​ជា​មកុដ គឺ​នៅក្រុង​ស៊ីយ៉ូន​ដោយដៃ​នៃ​ពួកអ្នកបម្រើ​របស់ព្រះអម្ចាស់ គឺ​ជា​កូនចៅ​នៃ​អេប្រាអិម › ។ (គ. និង ស. ១៣៣:២៦–៣៥) » ។ (Mormon Doctrine, បានបោះពុម្ព​ជា​លើក​ទី២ [ឆ្នាំ ១៩៦៦], ទំព័រ ៤៥៧–៥៨; សូមមើល​ផងដែរ Doctrine and Covenants Student Manual, បានបោះពុម្ព​ជា​លើក​ទី២ [Church Educational System manual, ឆ្នាំ ២០០១], ទំព័រ ៣៤០–៤១) ។