ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៤១-៦៩


មេរៀន​ទី ៩២

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៤១-៦៩

បុព្វកថា

នេះ​គឺ​ជាមេរៀនទីពីរ​នៃ​មេរៀនទាំងបួន​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨។ ផ្នែក​នៃ​វិវរណៈ​ដែល​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ត្រូវ​បាន​ផ្ដល់ឲ្យ​នៅ​ក្នុង​សន្និសីទមួយអំពីពួកសង្ឃជាន់ខ្ពស់​នៅទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ នៅថ្ងៃទី ២៧ និង ២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ ។ វា​មាន​រួម​បញ្ចូល​ទាំងការ​ពន្យល់​របស់ព្រះយេស៊ូវគ្រីស្ទ អំពីរបៀបដែលព្រះគ្រប់គ្រងការបង្កបង្កើតរបស់ទ្រង់ និង​ការ​អញ្ជើញឲ្យ​យើង​ខិត​ទៅជិត​ទ្រង់ ។​

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៤១-៥០

ព្រះអង្គ​សង្គ្រោះ​បើក​សម្ដែង​ថា អ្វីៗ​ទាំងអស់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រឹត្យវិន័យ​ដ៏ទេវភាព

សូម​បង្ហាញ​រូប​ផ្កាយ ដូចជាព្រះអម្ចាស់​បាន​បង្កើត​វត្ថុទាំងអស់(សៀវភៅ​រូបភាព​សិល្បៈនៃដំណឹងល្អ[ឆ្នាំ ២០០៩ ] លេខ ២ សូមមើលផងដែរLDS.org) ឬ​គូស​រូប​ផ្កាយ​មួយចំនួន​នៅលើ​ក្ដារខៀន ។

រូបភាព
ដួងតារាទាំងឡាយនៅក្នុង​លំហរអាកាស
  • តើ​អ្នក​ធ្លាប់​បាន​មើល​ទៅ​ហ្វូង​តារា ហើយ​គិត​អំពី​ព្រះ និង​ការ​បង្ក​បង្កើត​របស់ទ្រង់​ដែរឬ​ទេ ? តើ​សំណួរ ឬ​គំនិត​អ្វីខ្លះ ដែល​អ្នកបាន​ពិចារណា​នៅពេល​អ្នកសម្លឹង​មើល​ទៅ​លើមេឃ ?

សូម​ចង្អុល​បង្ហាញ​ថា នៅពេល​មនុស្ស​សញ្ជឹងគិត​អំពី​ភាព​ធំធេង​នៃ​ការ​បង្ក​បង្កើត​របស់ព្រះ ពេលខ្លះ​ពួកគេ​មានអារម្មណ៍​ថា​ខ្លួន​ឯង​តូចតាច ហើយ​ពុំ​សំខាន់ ។ ពួកគេអាច​នឹង​ពិចារណា​ថា​តើ​ព្រះ​បានដឹង​អំពី​ពួកគេ​ឬទេ ។ សូម​ប្រាប់សិស្ស​ថា នៅពេលពួកគេ​ពិភាក្សា​អំពី​ខគម្ពីរ​នៅក្នុង​មេរៀន​ថ្ងៃនេះ ពួកគេ​នឹង​យល់​ឃើញ​ថា ទោះជា​ព្រះ​គ្រប់គ្រង​ការ​បង្កបង្កើត​ដ៏​ច្រើន​នៅទូទាំង​ស្ថានសួគ៌​ក្ដី ក៏​ទ្រង់​ជ្រាបដឹង​អំពី​យើង​ម្នាក់ៗ ហើយ​ចង់​ខិត​មកជិត​នឹង​យើង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៤១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម រកមើល​របៀប​ដែលខគម្ពីរ​នេះ​បង្ហាញ​ថា ព្រះ​មាន​ព្រះចេស្ដា​គ្រប់គ្រង​រាល់ការ​បង្កបង្កើត​របស់ទ្រង់​ទាំងអស់ ហើយ​បាន​ដឹង​អំពី​យើង​ម្នាក់ៗ ។

  • តើ​ខគម្ពីរ​នេះ​បង្ហាញ​ថា​ព្រះមាន​ព្រះចេស្ដាជ្រាប​ដឹង​ពី​យើង​ម្នាក់ៗ និង​ដឹង​ពី​តម្រូវ​ការ​របស់​យើង​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៤២-៤៥ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ប្រាប់អំពី​របៀប​ដែល​ព្រះគ្រប់គ្រង​ការ​បង្ក​បង្កើត​របស់ទ្រង់ ។

  • តើ​ព្រះគ្រប់គ្រង​ការ​បង្ក​បង្កើត​របស់ទ្រង់​យ៉ាង​ដូចម្ដេច ? ( ដោយ​ក្រឹត្យវិន័យ​របស់​ទ្រង់ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យគិត​អំពី​ការ​បង្កបង្កើត​មួយ​របស់ព្រះ ដែល​ធ្វើ​ឲ្យពួកគេ​អស្ចារ្យ​ក្នុងចិត្ត​ជាខ្លាំង ។ សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​គំនិត​របស់ពួក​គេ ។ ជា​ឧទាហរណ៍មួយ អ្នកអាច​បង្ហាញពី​កម្មវត្ថុ​ ឬ​រូបភាព​មួយ​ដែល​តំណាង​ឲ្យ​ការ​បង្ក​បង្កើត​របស់ព្រះ​មួយ ហើយពន្យល់​ថា​ហេតុអ្វី​ក៏​ការ​បង្កបង្កើត​នោះ​ធ្វើ​ឲ្យអ្នក​អស្ចារ្យ​ក្នុងចិត្តខ្លាំងម្ល៉េះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៤៦-៤៧ដោយ​ស្ងាត់ស្ងៀម ហើយ​រក​មើល​នូវ​អ្វី​ដែល​យើង​កំពុង​មើល​ឃើញ នៅពេល​យើង​មើល​ទៅការ​បង្កបង្កើត​របស់ព្រះ ។

  • តើ​យើង​មើល​ឃើញ​អ្វី​ខ្លះ នៅពេល​យើង​មើលទៅលើ​សូម្បី​តែ​របស់​ដ៏​តូច​មួយ​នៃ​ការ​បង្កបង្កើត​របស់ព្រះក្តី ? ( សិស្ស​អាច​នឹង​ប្រើពាក្យ​ផ្សេង ប៉ុន្តែ​ចម្លើយ​របស់ពួកគេ​គួរ​បង្ហាញ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ នៅពេល​យើង​មើលទៅ​ការ​បង្កបង្កើត​របស់ព្រះ នោះ​យើង​មើលឃើញពី​ព្រះចេស្ដា និង​មហិឬទ្ធិ​របស់ទ្រង់ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • តើ​ការ​បង្កបង្កើត​ដែលអ្នក​មើលឃើញ​នៅក្នុង​ស្ថានសួគ៌ និង​នៅលើ​ផែនដី មានឥទ្ធិពល​ដល់ទីបន្ទាល់​របស់អ្នក​អំពី​ព្រះ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៤៨-៥០ ដោយ​ស្ងាត់ស្ងៀម ។ បន្ទាប់ពីផ្ដល់ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​ម្នាក់​ឡើងសង្ខេប​អំពី​ខគម្ពីរ​ទាំងឡាយ​តាមពាក្យ​សម្ដី​ផ្ទាល់​របស់ពួកគេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៥១-៦១

ព្រះអម្ចាស់​ប្រាប់​នូវ​រឿង​ប្រៀបធៀប​មួយ​អំពី​បុរស​ដែល​ធ្វើការ​នៅក្នុង​ស្រែ និង​ការដែល​ត្រូ​វ​បាន​ចៅ​ហ្វាយ​ទៅជួបនឹង​ពួកគេ ។

សូម​ពន្យល់​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៥១-៦០មាននូវ​រឿង​ប្រៀបធៀប​មួយ ដែលជួយ​យើង​យល់​អំពី​ការ​ប្រាស្រ័យទាក់ទង​របស់ព្រះជាមួយនឹង​នគរ​ទាំងឡាយ ឬ​ពិភព​ទាំងឡាយ ដែល​ទ្រង់​បាន​បង្កើត ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៥១-៥៥ ឲ្យឮៗ ។ សូម​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែល​បុរស​នៅ​ក្នុង​រឿង​ប្រៀបធៀប​បានបញ្ជា​ដល់​អ្នកបម្រើ​របស់គាត់​ម្នាក់ៗ​ឲ្យ​ធ្វើ និង​អ្វី​ដែល​គាត់បាន​សន្យា​នឹង​ពួកអ្នក​បម្រើ​ម្នាក់ៗ​របស់គាត់ ។

  • តើបុរស​បញ្ជាពួក​អ្នក​បម្រើ​របស់​គាត់ឲ្យ​ធ្វើ​អ្វីខ្លះ ? តើ​គាត់បាន​សន្យា​អ្វីខ្លះ​ដល់​ពួក​អ្នកបម្រើ​របស់គាត់ ? ( គាត់បានបញ្ជា​ពួកគេ​ឲ្យធ្វើការ​នៅក្នុង​ស្រែ​របស់គាត់ ។ គាត់បាន​សន្យា​ថា គាត់នឹង​ទៅជួប​ពួកគេ​ម្នាក់ៗ​ម្ដងៗ ) ។

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៥៦-៦០ដោយ​ការ​ពន្យល់​ថា នៅក្នុង​រឿង​ប្រៀបធៀប ម្ចាស់​ស្រែ​បានទៅ​ជួប​នឹង​ពួកអ្នក​បម្រើ​របស់​គាត់​ម្ដងម្នាក់​ៗ​តាម​វេន​របស់ពួកគេ ។ អ្នកបម្រើ​ម្នាក់ៗ « បាន​ទទួល​រស្មី​នៅ​លើ​មុខ​ចៅហ្វាយ​របស់​ខ្លួន គឺ​មនុស្សម្នាក់ៗ​តាម​ម៉ោង​របស់ខ្លួន » (​គ. និង ស. ៨៨:៥៨) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើល​នូវ​អ្វី​ដែលរឿង​ប្រៀបធៀប​នេះ បង្រៀន​យើង​អំពី​របៀប​ដែល​ព្រះ​ប្រាស្រ័យទាក់​ទង​នឹង​នគរ​ទាំងឡាយ​ដែល​ទ្រង់​បាន​បង្កើត​ឡើង ។

  • តើ​រឿង​ប្រៀប​ធៀប​នេះ បង្រៀនអ្វីខ្លះ អំពី​របៀប​ដែលព្រះប្រាស្រ័យទាក់ទង​ជាមួយ​នឹង​នគរ​ដែលទ្រង់​បាន​បង្កើត ?​ ( សូមជួយសិស្ស​ឲ្យប្រាប់នូវគោលលទ្ធិ​ដូច​ខាង​ក្រោម ៖ ព្រះ​នឹង​ទៅជួប​នឹង​នគរ​ទាំងឡាយ​របស់​ទ្រង់ និង​មនុស្ស​ក្នុងនគរ​នោះ​ម្ដងម្នាក់ៗ តាម​ពេល​របស់ទ្រង់ ។ សូម​សរសេរ​គោលលទ្ធិ​នេះ​នៅលើ​ក្ដារខៀន ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦២-៦៩

ព្រះ​សន្យា​ថា​នឹងចូល​មកជិត​យើង​នៅពេល​យើងចូល​មកជិត​ទ្រង់

សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​បាន​មក​នគរ​របស់ទ្រង់​នៅលើ​ផែនដី​នេះ ហើយ​ថា​ទ្រង់​នឹង​យាងមក​ម្ដងទៀត ហើយ​គ្រងរាជ្យ​នៅទីនេះ អំឡុងពេលនៃ​សហសវត្សរ៍ ។ នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦២-៦៩ព្រះអម្ចាស់​បង្រៀន​នូវ​អ្វី​ដែល​យើងអាច​ធ្វើ ដើម្បី​ទ្រង់​នឹង​ចូល​មកជិត​យើង​ឥឡូវ​នេះ ។ សូម​អញ្ជើញ​សិស្សឲ្យ​សញ្ជឹង​គិតអំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើអ្នកមានអារម្មណ៍​ថា​នៅ​ជិត​នឹង​ព្រះអម្ចាស់ដល់​កម្រិតណា ? តើ​អ្នក​ចង់មានអារម្មណ៍​កាន់តែ​ជិតស្និត​នឹង​ទ្រង់ដែរ​ឬទេ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦២-៦៣ដោយ​ស្ងាត់ស្ងៀម រកមើល​នូវអ្វីៗ​ដែលយើងអាច​ធ្វើ​ដើម្បីយាង​អញ្ជើញ​ព្រះអម្ចាស់មក​ជិត​យើង ។​

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀនគោលការណ៍​អ្វីខ្លះ អំពី​ការ​ចូល​ទៅជិត​នឹង​ព្រះអម្ចាស់ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើង​ចូលទៅជិត​ព្រះអម្ចាស់ នោះទ្រង់​នឹង​ចូល​មកជិត​យើង ) ។

  • តើពាក្យ​នៅក្នុងខ ៦៣បង្រៀន​អ្វីខ្លះ អំពីរបៀប​ដែល​យើងអាច​ចូលទៅជិត​ព្រះអម្ចាស់ ? (ស្វែងរក សូមនិងគោះ )

សូម​ចង្អុលបង្ហាញ​ថា ពាក្យស្វែងរក សូមនិងគោះគឺ​ជា​ពាក្យ​ដែល​មានសកម្មភាព ។

  • តើ​សកម្មភាព​មួយចំនួន​ណា​ខ្លះ ដែល​បានជួយ​អ្នក ស្វែងរក សូម និង​គោះ ដើម្បី​ចូលទៅកាន់តែជិត​នឹង​ព្រះអម្ចាស់ ?

ដើម្បីជួយសិស្ស​យល់​អំពី​របៀប​មួយ​ដែល​ពួកគេ​អាច​ចូលទៅជិត​ព្រះអម្ចាស់ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម ដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

«​ខ្ញុំ​រក​ឃើញ​ថា ពេល​ខ្ញុំធ្វើ​ឲ្យ​ទំនាក់ទំនង​ខ្ញុំ​នឹង​ព្រះ​អាទិទេព​មាន​ភាពសាមញ្ញ ហើយ​កាល​ព្រះ​ហាក់​ដូចជា​មិន​បាន​ស្ដាប់ ហើយ​មាន​បន្ទូល​មក​កាន់​ខ្ញុំ នោះ​ខ្ញុំ​ឃ្លាត​ពី​ទ្រង់​កាន់តែ​ឆ្ងាយ​ហើយ។ បើ​សិន​ខ្ញុំ​ផ្តោត​យកចិត្ត​ទុកដាក់​ទាំង​ស្រុង​លើ​ព្រះ​គម្ពីរ នោះផ្លូវ​ឆ្ងាយ​នឹង​ត្រូវ​បាន​បង្រួញ ហើយ ផ្លូវ​វិញ្ញាណ​នឹង​ត្រឡប់​មក​វិញ » (Teachings of Presidents of the Church: Spencer W. Kimball[ឆ្នាំ ២០០៦ ]ទំព័រ ៦៧) ។

ដើម្បីជួយ​សិស្ស​បង្កើន​ការ​យល់​ដឹង​របស់ពួកគេ​អំពីរបៀប​ដែល​ព្រះវរបិតាសួគ៌ ឆ្លើយ​ការ​អធិស្ឋាន​របស់ពួកគេ សូមអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៤-៦៥ឲ្យ​ឮៗ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​ផ្ទៀង​តាម ហើយ​រក​មើល​នូវ​ការ​សន្យា​របស់ព្រះអង្គសង្គ្រោះដល់​យើង បើ​យើង​អធិស្ឋាន​ដល់ព្រះបិតា​នៅ​ក្នុង​ព្រះ​នាម​របស់ទ្រង់ ។

  • នៅក្នុង​ខគម្ពីរ​នេះ តើ​ព្រះអង្គសង្គ្រោះ​បង្រៀន​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង ? ( សូមជួយ​សិស្ស​ឲ្យ​ប្រាប់នូវគោលការណ៍​ដូច​ខាង​ក្រោម ៖ ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង តាមរបៀប​ជា​ច្រើន​ដែល​ទ្រង់​ស្គាល់​វា​ល្អ​បំផុត​សម្រាប់​យើង ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

ដើម្បីជួយ​សិស្ស​យល់​នូវគោលការណ៍​នេះ អ្នកអាច​នឹង​ចង់​ផ្ដល់​ឲ្យពួកគេ​នូវ​ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃ​ពួកសាវកដប់ពីរ​នាក់ ។ សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យអាន​សេចក្ដីថ្លែង​ការណ៍​ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​នូវអ្វី​ដែល​យើង​គួរ​ធ្វើ នៅពេល​ព្រះវរបិតាសួគ៌ ឆ្លើយ​តបការ​អធិស្ឋាន​មួយ តាមរបៀប​មួយ​ដែល​ខុសពី​អ្វី​ដែល​យើង​សង្ឃឹម ឬ រំពឹង​ទុកនោះ ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« វា​លំបាក​ណាស់ នៅ​ពេល​ការអធិស្ឋាន​ដ៏​ស្មោះ​សម្រាប់អ្វី​មួយដែល​ចង់​បាន​ជាង​ខ្លាំង នោះ​មិន​បាន​ទទួល​ចម្លើយ​ដូច​ដែល​អ្នក​ចង់​បាន ។ វា​ពិបាក​ដើម្បី​យល់​អំពី​មូលហេតុ ដែល​ការអនុវត្ត​សេចក្ដី​ជំនឿ​ដ៏​ជ្រាលជ្រៅ និង ស្មោះ​របស់​អ្នក​ដោយ​រស់​នៅ​ក្នុង​ជីវិត​មួយ ដែល​មាន​ការគោរព​ប្រតិបត្តិ បែរ​ជា​មិន​បាន​ទទួល​លទ្ធផល​ដែល​ចង់​បាន​ទៅ​វិញ ។… ពេល​ខ្លះ​វា​ពិបាក ដើម្បី​ស្គាល់​អំពី​អ្វី​ដែល​ជា ការប្រសើរ​បំផុតការចាំបាច់សម្រាប់​អ្នក​ណាស់ ។ ជីវិត​របស់អ្នក​នឹង​កាន់តែ​ងាយស្រួល នៅពេលអ្នក​ទទួល​ស្គាល់ថា​អ្វីដែលព្រះ​បាន​ធ្វើ​ឲ្យ​មាន​នៅក្នុងជីវិត​របស់អ្នក គឺ​សម្រាប់​សេចក្ដី​ល្អដ៏អស់កល្បជានិច្ចរបស់អ្នក » (Using the Supernal Gift of Prayer » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៩ ) ។

សូម​គិត​ពី​ការ​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យចែកចាយ​បទពិសោធន៍​មួយ ដែល​ពួកគេ​មាន នៅពេល​ព្រះវរបិតាសួគ៌ បាន​ឆ្លើយ​តបរាល់​ការ​អធិស្ឋាន​របស់ពួកគេ ដោយនូវ​អ្វី​ដែល​ល្អបំផុត​សម្រាប់ពួកគេ ។ អ្នក​អាច​ចែកចាយ​បទពិសោធន៍​របស់​អ្នកផងដែរ ។

សូម​ពន្យល់​ថា នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៦យើង​ដឹង​ថា វិធីមួយ​ដែលព្រះទំនាក់ទំនង​នឹង​យើង​គឺ « ដូចជាសំឡេង​នៃ​មនុស្ស​ម្នាក់​កំពុង​តែ​ស្រែក​នៅ​ក្នុង​ទីរហោស្ថាន » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៦ ដោយ​ស្ងាត់ស្ងៀម រកមើលពី​របៀប​ដែល​សំឡេង​របស់ព្រះឮ​មកកាន់​យើង ។

  • ស្របតាម​ខគម្ពីរនេះ តើ​សំឡេង​របស់ព្រះដូចជា « សំឡេង​នៃ​មនុស្ស​ម្នាក់​កំពុង​តែ​ស្រែក​នៅក្នុង​ទីរហោស្ថាន » យ៉ាង​ដូចម្ដេច ?

  • តើនៅពេលណា​ដែលអ្នក​មានអារម្មណ៍​ថា ព្រះ​បានគង់​នៅជិត​អ្នក ទោះបីជា​អ្នក​ពុំបាន​ឃើញ​ទ្រង់​ក៏​ដោយ​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៧-៦៩ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​នូវ​របៀប​បន្ថែម​ដែល​យើងអាច​ចូល​ទៅជិត​នឹង​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​សរសេរ​នូវ​សេចក្ដី​ថ្លែង​ការ​ណ៍​ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖បើ​សិនជា​ភ្នែក​របស់​ខ្ញុំ​ស្មោះត្រង់​ទាំង​ស្រុង​ទៅ​ចំពោះ​សិរីល្អ​របស់​ព្រះ នោះ…

សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​សេចក្ដីថ្លែងការណ៍​ដោយប្រើ​នូវអ្វី​ដែលពួកគេ​បាន​រៀនក្នុងខ ៦៧ ។ សេចក្ដីថ្លែងការណ៍​អាច​អាន​ដូច​តទៅនេះ ៖ បើ​សិនជា​ភ្នែក​របស់​ខ្ញុំ​ស្មោះត្រង់​ទាំង​ស្រុង​ទៅ​ចំពោះ​សិរីល្អ​របស់​ព្រះ នោះ​ខ្ញុំ​នឹង​បាន​ពោរពេញ​ទៅ​ដោយ​ពន្លឺ ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​គូសចំណាំ​គោលការណ៍​នេះ ដូច​មាន​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៧ 

  • តើ​អ្នក​គិត​ថា ភ្នែក​របស់អ្នក « ​ស្មោះត្រង់​ទាំង​ស្រុង​ចំពោះ​សិរីល្អ​របស់ [ព្រះអម្ចាស់] មានន័យ​យ៉ាង​ណា ?» ( នៅពេល​សិស្ស​ឆ្លើយ​តប​ចំពោះ​សំណួ​រនេះ ពួកគេ​អាច​នឹង​ប្រាប់​អំពី​ឧទាហរណ៍​ជាក់លាក់​ផ្សេង​ពីនេះ ។ តែ​សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ជាទូទៅ ឃ្លានោះ​មានន័យ​ថា លះបង់​ទាំងស្រុង​ចំពោះកិច្ចការ និង​គោលបំណង​ទាំងឡាយ​របស់ព្រះ ) ។

  • សូម​គិត​អំពី​មនុស្ស​ដែលអ្នក​ស្គាល់ ដែល​ហាក់ដូចជា​បានពោរពេញ​ទៅដោយ​ពន្លឺ​របស់ព្រះអម្ចាស់ ។ តើ​អ្នកមើលឃើញ​ពន្លឺ​នេះ​នៅក្នុង​ខ្លួន​ពួកគេ​ដោយវិធីណា ?

  • ស្របតាមខ ៦៨តើ​យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វីខ្លះ សម្រាប់គំនិត​របស់យើង​ដើម្បី​ស្មោះត្រង់​ទាំង​ស្រុង​ចំពោះ​ព្រះ ? ( អ្នកអាច​នឹង​ចង់ពន្យល់​ថា ឃ្លា « ញែក​ខ្លួនអ្នករាល់​គ្នា​ជា​បរិសុទ្ធ » សំដៅទៅលើ​តម្រូវការ​របស់​យើង ដើម្បី​បាន​បរិសុទ្ធ និង​ស្អាត​ពី​អំពើបាប ។ យើង​បាន​ក្លាយជា​ញែក​ចេញ​បរិសុទ្ធតាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នៅពេល​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់យើង ទទួលពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ​របស់​យើង ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អានឡើងវិញ​នូវ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែលអ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ បន្ទាប់មក សុំ​ពួកគេ​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​កំពុងសម្លឹង​មើលទៅ​ហ្វូង​តារា​ជាមួយ​មិត្ត​ម្នាក់ ដែល​មានអារម្មណ៍​ថា ព្រះពុំបាន​ដឹង​អំពី​គាត់ ឬ​នាង​ទេ ។ សូម​អញ្ជើញសិស្ស​ឲ្យសរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ នូវ​អ្វី​ដែលពួកគេ​នឹង​និយាយទៅ​កាន់មិត្ត​របស់គេ​នោះ ដោយប្រើ​គោលការណ៍​នៅលើ​ក្ដារខៀន ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។ អ្នក​អាច​នឹង​ចង់​បញ្ចប់​ដោយ​ការ​អាន​​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទី​មួយ ។ អ្នក​ក៏អាច​ចែកចាយ​ទីបន្ទាល់របស់អ្នក​អំពី​ឥទ្ធិពល​របស់ព្រះ​នៅក្នុង​ជីវិត​របស់​អ្នក នៅពេលអ្នក​បាន​ខិតខំ​ដើម្បី​ចូលទៅជិត​ទ្រង់​ផងដែរ ។

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« បងប្អូនប្រុសស្រី​ជាទីស្រឡាញ់​របស់ខ្ញុំអើយ… ជួន​កាល យើង​អាច​… មានអារម្មណ៍​ថា​ខ្លួន​ពុំ​សំខាន់ គ្មានអ្នកណា​មើលឃើញ ឯកោ ហើយ​ត្រូវបាន​គេបំភ្លេច​ចោល ។ ប៉ុន្តែ សូម​ចងចាំ​ជានិច្ច​ថា— អ្នក​សំខាន់​ចំពោះ​ទ្រង់ !…

« ព្រះ​ទត​មើល​អ្នក ពុំ​មែនគ្រាន់​តែ​ជា​មនុស្ស​រមែង​ស្លាប់​នៅ​ក្នុង​ភព​តូច​មួយ ដែល​យើង​រស់នៅ​មួយ​រយៈ​នេះ​នោះ​ទេ— ទ្រង់​ទត​មើល​លើ​អ្នក ក្នុង​នាម​ជា​បុត្រ​របស់​ទ្រង់ ។ ទ្រង់​ទតមើល​អ្នក​ជា​តួអង្គ ដែល​មាន​សមត្ថភាព និង បាន​រៀបចំ​រចនា​អ្នក​ឡើង​ឲ្យ​ប្រែក្លាយ​ទៅ​ជា​ដូចនោះ ។ ទ្រង់​ចង់​ឲ្យអ្នកដឹង​ថា អ្នក​សំខាន់​ចំពោះទ្រង់» («You Matter to Him»Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១១,ទំព័រ ២២)។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៧ ។ « បានពោរពេញ​ទៅដោយពន្លឺ »

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធានទីមួយ បាន​បង្រៀន​ថា នៅពេល​យើង​ចូលទៅជិត​ព្រះ នោះព្រលឹង​របស់យើង​នឹង​ពោរពេញ​ដោយពន្លឺ ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« នៅពេល​យើង​ចូលទៅជិត​ព្រះវរបិតាសួគ៌ នោះ​យើង​ប្រែ​ក្លាយជា​កាន់តែ​បរិសុទ្ធ ។ ហើយនៅពេល​យើង​ប្រែក្លាយ​ជាកាន់តែ​បរិសុទ្ធ នោះ​យើង​នឹង​យកឈ្នះ​លើ​ភាព​ឥតជំនឿ ហើយ​ព្រលឹង​យើង​នឹង​ត្រូវ​បាន​ពោរពេញ​ដោយ​ពន្លឺ​ដ៏មានពរ​របស់ទ្រង់ ។ នៅពេល​យើង​ដាក់ជីវិត​របស់​យើង​ឲ្យ​ស្រប​នឹង​ពន្លឺ​ដ៏​ឧត្តុងឧត្ដម​នេះ នោះវា​ដឹកនាំ​យើង​ចេញពី​ភាព​ងងឹត ហើយ​ឆ្ពោះ​ទៅកាន់​ពន្លឺ​កាន់តែ​ខ្លាំង ។ ពន្លឺ​កាន់តែ​ខ្លាំងនេះ នាំ​យើងទៅ​រក​ការ​បម្រើ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ដែល​ពុំ​អា​ចនឹង​ថ្លែង​បាន ហើយ​វាំងននដែល​បាំង​រវាង​ស្ថានសួគ៌ និង​ផែនដី អាច​នឹង​កាន់តែ​ស្ដើង » («The Love of God»Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៣-២៤ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៨ ។ « ញែក​ខ្លួន​អ្នករាល់គ្នា​ចេញជា​បរិសុទ្ធ »

សេចក្ដីណែនាំ​ដល់​បទគម្ពីរ កំណត់​ន័យ ការ​ញែក​ចេញ​ជា​បរិសុទ្ធ​ថាជា « ដំណើរ​ការ​នៃ​ការ​ប្រែ​ក្លាយជា​មានសេរីភាព​ពីអំពើបាប បរិសុទ្ធ ស្អាតស្អំ និង​ពិសិដ្ឋ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ (ម៉ូសេ ៦:៥៩-៦០) » ។ សម្រាប់ពាក្យការញែក​ចេញ​ជា​បរិសុទ្ធនៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ រួមមាន​នូវ​សេចក្ដីយោង​ដូច​ខាង​ក្រោម ៖ថែស្សាឡូនិច​ទី ២ ២:១៣,ហេព្រើរ ១០:១០,១៣:១២,អាលម៉ា ១៣:១០-១២,ហេលេមិន ៣:៣៣-៣៥,នីហ្វៃទី ៣ ២៧:២០,គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣១,៧៦:៤១,៨៨:៦៨។ ( សូម​មើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ « ការ​ញែក​ចេញ​ជា​បរិសុទ្ធ »scriptures.lds.org ) ។

អែលឌើរ ជេ ថូម៉ាស ហ្វីយ៉ាន នៃ​ពួក​ចិតសិប​នាក់ បាន​ពន្យល់​អំពី​អត្ថន័យ​ដើម្បី​ញែក​ខ្លួន​យើង​ចេញជា​បរិសុទ្ធ ៖

រូបភាព
អែលឌើរ ជេ ថូម៉ាស ហ្វីយ៉ាន

«តាមរយៈការសិក្សា​ព្រះគម្ពីរ យើង​ទទួលបាន​ការ​ដឹកនាំ​បន្ថែម​អំពី​របៀប​ដើម្បី​ចូលទៅ​ជិត​ព្រះអម្ចាស់ ៖ ‹ សូម​ញែកខ្លួន​អ្នករាល់គ្នា​ជា​បរិសុទ្ធ ប្រយោជន៍​ឲ្យ​គំនិត​របស់​អ្នកស្មោះ​ត្រង់​ទាំងស្រុងទៅរក​ព្រះ ហើយថ្ងៃទាំងឡាយ​នោះនឹង​មក​ដល់​ដែល​អ្នក​នឹង​បាន​ឃើញព្រះអង្គ ដ្បិត​ទ្រង់​នឹង​បើក​ព្រះភ័ក្ត្រ​របស់ទ្រង់​ឲ្យអ្នក​ឃើញ ហើយ​នឹង​កើត​ឡើង​តាមពេល​វេលា​របស់ទ្រង់ និង​តាម​ផ្លូវ​របស់ទ្រង់ និង​ស្របតាម​ព្រះហឬទ័យ​របស់ទ្រង់ › ។ (គ. និង ស. ៨៨:៦៨; បាន​បន្ថែម​អក្សរទ្រេត ) ។ ញែកចេញជាបរិសុទ្ធមានន័យថា ធ្វើឲ្យពិសិដ្ឋ ឬបរិសុទ្ធ--ដើម្បី​បាន​សេរីភាព​ពីអំពើបាប ដើម្បី​បានបរិសុទ្ធ ។ ការណ៍​នេះ​យើង​ធ្វើ​ដោយ​នូវ​ការ​ស្រប​តាមព្រះវិញ្ញាណរបស់​ទ្រង់ ។

« យើង​ត្រូវ​បាន​ប្រទានឲ្យ​នូវ​អ្នកនាំ​ផ្លូវមួយ ដែល​រំឭក​យើង​ជា​ទៀងទាត់​អំពី​របៀប​ដែល​យើងអាច​បន្ដ​មាន​សេរីភាព​ពី​អំពើបាប ហើយ​មាន​ព្រះវិញ្ញាណ​របស់ទ្រង់​គង់​នៅជាមួយ​យើង ។​ យើង​ស្ដាប់​ឮ​គ្រប់ពេល​ដែល​យើង​ទទួលទាន​សាក្រាម៉ង់ ។ សូម​ស្ដាប់​ដោយ​យកចិត្តទុកដាក់​នូវ​ពាក្យ​ទាំងនេះ ៖ ‹ ឱ ព្រះអង្គ ជា​ព្រះវរបិតា​ដ៏អស់កល្ប​ជានិច្ច​អើយ យើង​ខ្ញុំ​សូម​ដល់​ព្រះអង្គ​ដោយ​នូវ​ព្រះនាម នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវគ្រីស្ទ សូម​ប្រទាន​ពរ ហើយ​ញែក​នំប៉័ង​នេះ ចេញ​ជា​បរិសុទ្ធ​ដល់​ព្រលឹង​នៃ​ជន​ទាំងអស់​ណា ដែល​ទទួល​ទាន​នំប៉័ង​នេះ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ទទួលទាន​ដោយ​នូវ​ការចងចាំ​ដល់​ព្រះ កាយ​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ ហើយ​ធ្វើ​បន្ទាល់​ដល់​ព្រះអង្គ ឱ ព្រះអង្គ​ជា​ព្រះវរបិតា​ដ៏អស់កល្ប​ជានិច្ច​អើយ​ថា ពួកគេ​នឹង​ព្រម​លើក​ដាក់​មកលើ​ខ្លួន​គេ​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​របស់​ព្រះអង្គ ហើយ​ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទានដល់​ពួកគេ ប្រយោជន៍​ឲ្យ​ពួកគេ អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​ពួកគេ​ជា​ដរាប › (មរ៉ូណៃ. ៤:៣ផងដែរ គ. និង ស. ២០:៧៧បាន​បន្ថែមអក្សរទ្រេត ) » ។ « Draw Near unto Me, »Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៥, ទំព័រ ៩០ ) ។