ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣៣ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២៧


មេរៀនទី ៣៣

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧

បុព្វកថា

នៅក្នុង​ខែ​សីហា ឆ្នាំ ១៨៣០ នូវែល ណៃត និងភរិយា​របស់គាត់ សាលី បានធ្វើ​ដំណើរ​ទៅ ភូមិ ហាម៉ូនី រដ្ឋ​ផែនសីលវេញ៉ា ដើម្បី​សួរសុខទុក្ខ ព្យាការី​យ៉ូសែប ស្ម៊ីធ ។ សាលី ណៃត និង អិមម៉ា ស៊្មីធ បាន​ទទួលបុណ្យជ្រមុជទឹក​នៅដើម​ខែ​រដូវក្ដៅ ប៉ុន្តែ​ពុំ​ទាន់បានទទួលពិធី​បញ្ជាក់ ដោយសារ​តែមាន​ការបៀតបៀន​ពីពួក​មនុស្ស​អាក្រក់ ។ អំឡុង​ការ​ទៅសួរសុខទុក្ខ​របស់ គ្រួសារ ណៃត នៅភូមិហាម៉ូនី នោះត្រូវ​បាន​កំណត់​ថា សាលី និង អិមម៉ា គួរ​ទទួលបានពិធី​បញ្ជាក់ ហើយ​ថា​ក្រុមដែល​មកជាមួយយ៉ូហាន វិតមើរក៏នឹងបាន​ទទួល​ទានសាក្រាម៉ង់ជុំគ្នាផងដែរ ។ នៅពេល យ៉ូសែប ចេញ​ទៅក្រៅ​ដើម្បី​ទទួល​យក​ស្រាទំពាំង​បាយជូរ​សម្រាប់ពិធីសាក្រាម៉ង់ នោះ​លោក​បាន​ជួប​នឹង​សារទូត​សួគ៌ ដែល​បាន​ទំនាក់ទំនង​នូវ​វិវរណៈ ដែល​ឥឡូវ​ត្រូវបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១-៤

ព្រះអម្ចាស់ បាន​ប្រទាន​ការណែនាំ​អំពី​និមិត្ត​សញ្ញា​នៃពិធីសាក្រាម៉ង់

បើអាច​ធ្វើ​ទៅរួច សូម​បង្ហាញ​សំបក​ដំឡូង​បារាំងខ្លះៗ ហើយ​សុំ​ឲ្យ​សិស្ស​ទាយ​ស្មាន​ពី​គោលបំណង​ខាង​វិញ្ញាណអ្វី ដែល​ពួកគេ​អាចប្រើជា​ការប្រៀបធៀប ។​ បន្ទាប់​ពីសិស្សឆ្លើយ​បានពីរបីនាក់ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​នូវ​សេចក្ដីថ្លែង​ការ​ដូចខាង​ក្រោមដកស្រង់ចេញពីការ​នឹកចាំ​របស់ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន អំពី​ការ​ទៅ​ទស្សនា​ទ្វីប​អើរ៉ុប​ដែលត្រូវ​បំផ្លាញ​ដោយ​សង្គ្រាម បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទី ២ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ខ្ញុំ​ពុំ​អាច​ភ្លេច​អំពី​ពួកបរិសុទ្ធ​ជនជាតិ​បារាំង ដែល​ពុំ​អាច​ទទួលបាន​នំប៉័ង តែ​បាន​ប្រើ​សំបក​ដំឡូង​បារាំង​ធ្វើ​ជាតំណាង​នៃ​ពិធីសាក្រាម៉ង់​ជំនួស​វិញ » ( Prepare for the Days of Tribulation »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨០, ៣៣-៣៤ ) ។

  • តើ​អ្នក​នឹង​គិត​យ៉ាងណា បើ​អ្នក​បាន​ឃើញ​សំបកដំឡូង​បារាំង​ត្រូវ​បាន​ប្រើ​ជំនួស​នំប៉័ង​សម្រាប់ពិធីសាក្រាម៉ង់​នោះ ?

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា វា​អាច​ទទួលយក​បាន​សម្រាប់​ពួកបរិសុទ្ធ​ជនជាតិ​បារាំង​ប្រើ​អ្វី​មួយ​ផ្សេង​ក្រៅពី​នំប៉័ង ដើម្បី​ជា​តំណាង​នៃ​ពិធីសាក្រាម៉ង់​ដូច្នេះ ?

ដើម្បី​ផ្ដល់​ដល់​សិស្ស​នូវ​បរិបទ​ខាងប្រវត្តិសាស្ត្រ​សម្រាប់​វិវរណៈ​ដែល​បាន​កត់ត្រា​ទុក​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧ សូម​សង្ខេប​ព័ត៌មាន​ដែល​បាន​ផ្ដល់​ឲ្យ​នៅក្នុង​បុព្វកថា​មេរៀន ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១-២ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ទេវតា​បាន​ប្រាប់​ដល់ យ៉ូសែប ស៊្មីធ អំពី​ការ​តំណាង​នៃ​ពិធីសាក្រាម៉ង់ ។

  • តើ​សារទូត​បាន​បង្រៀន​អ្វីខ្លះដល់ យ៉ូសែប ស៊្មីធ ចំពោះ​អ្វី​ដែល​យើង​គួរ​ទទួល​ទាន ឬ​ផឹក នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់​នោះ ? ( អ្វី​ដែលយើង​ប្រើ​ជា​តំណាង​នៃ​ពិធី​សាក្រាម៉ង់ គឺ​ពុំ​សំខាន់​ដូចជា​អ្វី​ដែល​របស់ទាំង​នោះ​តំណាង​ឲ្យ ដែល​ជួយ​យើង​ឲ្យ​ចងចាំ​នោះ​ទេ ) ។

  • ស្រប​តាម​ខគម្ពីរ​ទាំងនេះ តើ​យើង​គួរ​ផ្ដោត​ទៅលើ​អ្វីខ្លះ ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្ដែ​ចម្លើយ​របស់ពួកគេ​គួរ​តែ​ឆ្លុះបញ្ចាំង​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ នៅពេល​យើង​ទទួលទាន​ពិធីសាក្រាម៉ង់ នោះ​យើង​ត្រូវ​ចងចាំ​អំពី​ពលិកម្ម​ធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​ដល់​សិស្ស​គូសចំណាំ​សេចក្ដីពិត​នេះ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:២ ។ ជា​ចំណែក​នៃ​ការ​ពិភាក្សា អ្នក​អាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា យើង​មាន « ភ្នែក​ស្មោះ​ត្រង់​ទាំង​ស្រុងចំពោះ​សិរីល្អ​របស់ [ ព្រះអម្ចាស់ ] » នៅពេល​យើង​ផ្ដោត​ទៅលើ​ទ្រង់ ហើយ​ដាក់​ឆន្ទៈ​របស់​យើង​ឲ្យ​ស្រប​នឹង​ឆន្ទៈ​របស់​ទ្រង់ ) ។

ដើម្បី​ជួយ​ដល់​សិស្ស​ដឹង​ពី​សារៈសំខាន់​នៃ​សេចក្ដីពិត​នេះ ហើយ​ពិចារណា​អំពី​របៀប​ដែល​វា​អាចអនុវត្ត​នៅក្នុង​ជីវិត​របស់ពួកគេ សូម​ពិភាក្សា​អំពី​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​មានបទពិសោធន៍​អ្វីខ្លះ ពេល​អ្នក​បាន​នឹកគិត​អំពី​ពលិកម្ម​ធួន​របស់ព្រះអង្គសង្គ្រោះ អំឡុង​ពេល​ធ្វើ​ពិធីសាក្រាម៉ង់​នោះ ?

  • តើ​យើងអាច​ធ្វើ​អ្វីខ្លះ ដើម្បី​កែលម្អ​លទ្ធភាព​របស់​យើង​ដើម្បី​ចងចាំ​ពលិកម្ម​របស់ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួលទាន​សាក្រាម៉ង់ « ភ្នែក​ស្មោះ​ត្រង់​ទាំង​ស្រុងចំពោះ​សិរីល្អ​របស់ [ ទ្រង់ ] » ?

សូម​អញ្ជើញ​សិស្ស​ឲ្យសរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់​រៀន​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​រៀបចំ​ទទួលទាន​សាក្រាម៉ង់​រាល់សប្ដាហ៍ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា​អំពី​វិធីនានា​ដើម្បី​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ និង​អត្ថន័យ​ដែលមាន​បង្កប់នៅ​ក្នុង​ការតំណាង​នៃ​ពិធីសាក្រាម៉ង់ ។ អ្នក​អាច​នឹង​ចង់​អញ្ជើញ​ពួកគេ​ពីរ​បី​នាក់ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​សង្ខេប​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:៣-៤​តាមរយៈ​ការ​ពន្យល់​ថា ព្រះអម្ចាស់ បានព្រមាន​ដល់ យ៉ូសែប ស៊្មីធ កុំ​ឲ្យ​ទិញ​ស្រា ឬ​ភេសជ្ជៈខ្លាំង ( ភេសជ្ជៈទាំងអស់​ណា ដែល​មាន​ជាតិធ្វើ​ឲ្យ​ស្រវឹង ) មក​ពី​ពួក​សត្រូវ​របស់​សាសនាចក្រ ហើយ​ប្រើ​ប្រាស់​នៅក្នុង​ពិធីសាក្រាម៉ង់​ឡើយ ។ ពួកគេ​ត្រូវ​ប្រើ​តែ​ស្រា​ដែល « បាន​ធ្វើ​ថ្មី » ដោយ​ពួកបរិសុទ្ធ​ប៉ុណ្ណោះ ។ វា​អាច​នឹង​ជាប្រយោជន៍​ដល់សិស្ស​របស់​អ្នក ដើម្បី​ដឹង​ថា ពាក្យ​សម្ដី​នៃ​ប្រាជ្ជា​វាងវៃ មិន​ត្រូវ​បាន​បើក​សម្ដែង​សម្រាប់រយៈពេល​ពីរ​ឆ្នាំ​កន្លះ ( សូមមើល គ និង ស ៨៩ ) ហើយ​ថា​នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ យើង​ប្រើ​ទឹក​សម្រាប់​ពិធីសាក្រាម៉ង់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:៥-១៤

ព្រះអម្ចាស់ នឹង​ទទួលទាន​សាក្រាម៉ង​ម្ដងទៀត​នៅលើ​ផែនដី

សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​របៀប​ដែល​បទពិសោធន៍​នៃការ​ទទួល​ទាន​សាក្រាម៉ង់​របស់ពួកគេ​អាច​នឹង​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច បើ​ពួកគេ​ត្រូវ​ទទួលទាន​នៅចំពោះ​វត្តមាន​របស់ព្រះអង្គសង្គ្រោះ​វិញ​នោះ ។ សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​គំនិត​របស់ពួក​គេ ។

សូម​រំឭក​ដល់សិស្ស​ថា ព្រះអង្គ​សង្គ្រោះ បាន​ណែនាំ​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​ដល់​ពួកសាវក​របស់ទ្រង់​នៅ​យប់អាហារ​ចុង​ក្រោយ ។ នៅក្នុង​ស្ថាន​ភាព​នេះ ព្រះយេស៊ូវ​គ្រីស្ទ បាន​ព្យាករ​អំពី​គ្រា​មួយ ពេល​ដែល​ទ្រង់​នឹង​ត្រឡប់មក​កាន់ផែនដី​វិញ ហើយ​ទទួល​ទាន​សាក្រាម៉ង់​ម្ដង​ទៀត​ជាមួយ​នឹង​ពួកសិស្ស​របស់ទ្រង់ ( សូមមើល ម៉ាថាយ ២៦:២៦-២៩ ) ។

សូម​ពន្យល់​ថា នៅក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:៥-១២ ព្រះអម្ចាស់​បាន​ប្រាប់ឈ្មោះ​របស់បុគ្គល​មួយចំនួន ដែល​នឹង​ចូល​រួម​ក្នុង​ការ​ប្រជុំ​នេះ​ដោយជាក់លាក់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ខគម្ពីរ​ទាំងនេះ​ត្រួសៗ ហើយប្រាប់ ( ១ ) បុគ្គល​ម្នាក់ៗ​ទាំងនេះ​ជា​នរណា និង ( ២ ) បើ​បានប្រាប់​ហើយ តើពួកគេ​មាន​កូនសោ ឬ ទំនួល​ខុសត្រូវ​អ្វីខ្លះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ព័ត៌មាន​នេះ​នៅ​លើ​ក្ដារខៀន ពេល​ដែល​សិស្ស​ផ្សេងទៀត​ក្នុង​ថ្នាក់​រាយ​ការណ៍ពីអ្វី​ដែលពួកគេ​បាន​រកឃើញ ។ ( អ្នកអាច​នឹង​ចង់ពន្យល់​ថា នៅក្នុងប្រវត្តិសាស្ត្រ​ផែនដី​ទាំងមូល ព្រះអម្ចាស់​បាន​ប្រទាន​សិទ្ធិ​អំណាច​បព្វជិតភាព​ដល់​បុរស​សុចរិត​ដើម្បី​ជួយ​បម្រើ​ដំណឹងល្អ​របស់ទ្រង់ ។ ទ្រង់​ក៏បានប្រទាន​ឲ្យ​នូវកូនសោ​បព្វជិតភាព​ដល់អ្នកដឹកនាំ​បព្វជិតភាព​ផងដែរ ដើម្បី​ពួក​គាត់​អាច​ដឹកនាំ ត្រួតត្រា និងគ្រប់គ្រង​លើ​ការ​ប្រើ​បព្វជិតភាព​របស់ទ្រង់​នៅលើ​ផែនដី ) ។​

នៅពេល​បញ្ជី​ត្រូវ​បាន​បំពេញ​ហើយ សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១២-១៣ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​អំពី​កូនសោ​ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់ ព្យាការី​យ៉ូសែប ស្ម៊ីធ ។

  • តើ​កូនសោ​អ្វីខ្លះ ដែលព្រះអម្ចាស់​បាន​តាំងចិត្តដល់ ឬ​ផ្ដល់​ទៅដល់ព្យាការី យ៉ូសែប ស៊្មីធ ? ( សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យបន្ថែមយ៉ូសែប ស៊្មីធនិងកូនសោ​ទាំងឡាយ​នៃ​នគរ​របស់ព្រះអម្ចាស់ចូល​ក្នុង​បញ្ជី​លើ​ក្ដារខៀន ) ។

សូម​ចង្អុល​បង្ហាញ​ថា ព្យាការី​ជាច្រើន ដែល​មាន​ឈ្មោះ​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧បាន​មកជួប​នឹង យ៉ូសែប ស៊្មីធ ដើម្បី​ប្រគល់​កូនសោ​មក​ឲ្យលោក ។

អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ដល់សិស្ស​ឲ្យគូស​ចំណាំ​ឃ្លា « នៃការ​កាន់កាប់ត្រួតត្រា​នៃ​ដំណឹងល្អ​សម្រាប់​ពេល​ចុង​ក្រោយ​បង្អស់ និង​សម្រាប់​កំណត់​កាល​ដ៏ពោរពេញ » នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១៣ ។

  • យោង​តាម​ខគម្ពីរ​នេះ តើ​ព្រះអម្ចាស់​មាន​បន្ទូល​ថា​ទ្រង់​នឹង​ធ្វើ​អ្វីខ្លះ អំឡុង​គ្រាកាន់កាប់​ត្រួតត្រា​សម្រាប់​ពេល​ចុង​ក្រោយ​បង្អស់​នោះ ? ( « ប្រមូល​របស់​របរ​ទាំងអស់​ទៅ​តែមួយ » ) ។

សូម​សរសេរ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ក្រោម​បញ្ជី​ថា ៖ ការ​កាន់កាប់ត្រួតត្រា​នៃ​ដំណឹងល្អ​សម្រាប់​កំណត់​កាល​ដ៏ពោរពេញ ជា​ពេល​ដែល​នឹង​ប្រមូលកូនសោ​ដំណឹងល្អទាំងអស់ ពិធី​បរិសុទ្ធ និង​សេចក្ដីពិត​នៃ​ការ​កាន់កាប់ត្រួតត្រា​កាល​ពីអតីតកាលមក​តែ​មួយ ។

សូម​ពន្យល់​ថា ការកាន់កាប់ត្រួតត្រា « ​គឺ​ជា​អំឡុង​ពេល​មួយ ដែល​យ៉ាង​ហោច​ណាស់ ព្រះ​អម្ចាស់​មាន​អ្នក​បម្រើ​ដែល​មាន​នូវ​សិទ្ធិ​អំណាច​ម្នាក់​នៅ​លើ​ផែនដី ដែល​កាន់ [ កូនសោ ] បព្វជិតភាព​បរិសុទ្ធ… និង ជា​អ្នក​ដែល​មាន​នូវ​ការ​អនុញ្ញាត​ពី​ព្រះ​ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ » ( Bible Dictionary, « Dispensations » ) និង​ដើម្បី​ចាត់ចែង​ពិធី​បរិសុទ្ធ​ដែល​មាន​ក្នុង​ដំណឹង​ល្អ​នោះ ។ នៅ​ពេល​ព្រះអម្ចាស់​រៀបចំ​ការកាន់កាប់ត្រួតត្រា​មួយ « ដំណឹងល្អ​ត្រូវ​បាន​បើក​សម្ដែង​ជា​ថ្មី ដើម្បី​ឲ្យ​មនុស្ស​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នោះ ពុំ​ចាំបាច់​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅលើ​គ្រាកាន់កាប់​ត្រួតត្រា​កាល​ពី​អតីតកាល សម្រាប់​ចំណេះ​ដឹង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ » ( Bible Dictionary « Dispensations » ) ។ អ័ដាម, ហេណុក, ណូអេ, ម៉ូសេ និង អ្នក​ដទៃទៀត​គឺជា​អ្នកដឹកនាំ​នៃ​គ្រាកាន់កាប់ត្រួតត្រា​ដំណឹងល្អ ។ យ៉ូសែប ស៊្មីធ គឺ​ជា​អ្នកដឹកនាំ​នៃ​គ្រាកាន់កាប់ត្រួតត្រា​ដែល​យើង​រស់នៅ-- ជាគ្រា​កាន់កាប់​ត្រួតត្រា​នៃ​កំណត់​កាល​ដ៏ពោរពេញ ។ នៅគ្រា​កាន់កាប់​ចុង​ក្រោយ​នេះ បាន​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ស្ដារ​ដំណឹងល្អ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។ វា​ត្រូវ​បាន​ហៅ​ថា​ជា​គ្រាកាន់កាប់​ត្រួតត្រា​នៃ​កំណត់​កាល​ដ៏ពោរពេញ ដោយ​សារ​តែ​រាល់កូនសោ​ទាំងអស់ ដែលព្រះអម្ចាស់​បាន​បើក​សម្ដែង​សម្រាប់​ពរជ័យ​នៃ​កូនចៅរបស់​ទ្រង់ ត្រូវ​បាន​ស្ដារ​ឡើងវិញ ហើយ​រាល់​ផែនការ និង​សេចក្ដីសន្យា​ទាំងឡាយ​របស់ព្រះអម្ចាស់ ចាប់តាំង​ពី​ការ​កកើត​ពិភពលោក នឹង​ត្រូវ​បាន​បំពេញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១៤​ឲ្យ​ឮៗ ។ សូម​ឲ្យសិស្សនៅក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ហើយ​ប្រាប់ថា​នរណា​ផ្សេងទៀត​នឹង​មានវត្តមាន​នៅក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ ដែល​បាន​ពិពណ៌នា​នៅក្នុង​កណ្ឌ​នេះ ។​

  • តើ​អ្នកគិត​ថា ឃ្លា « អស់អ្នកណា​ដែល​ព្រះវរបិតា​របស់យើង បាន​ប្រទាន​ដល់​យើង ចេញពី​លោកិយផង » សំដៅ​ទៅលើ​នរណា ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« រាល់​អ្នក​ស្មោះត្រង់​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោកទាំងមូល រាល់​បុគ្គល​ដែល​បានរស់នៅ​ដើម្បីសម​នឹង​ជីវិត​ដ៏អស់កល្បជានិច្ច នៅក្នុង​នគរ​នៃ​ព្រះវរបិតា នឹង​មានវត្តមាន ហើយ​នឹង​ទទួលទាន​សាក្រាម៉ង់​ជា​មួយ​ព្រះអម្ចាស់ » ( The Promised Messiah: The First Coming of Christឆ្នាំ ១៩៧៨ ], ទំព័រ៥៩៥ ) ។

សូម​បន្ថែម​អ្នក និង ខ្ញុំ​ចូលទៅក្នុង​បញ្ជី​នៅលើ​ក្ដារខៀន ។

  • យោង​ទៅ​តាម អែលឌើរ ម៉ាក់ខន់ឃី តើ​យើង​ត្រូវ​រស់នៅ​យ៉ាង​ដូចម្ដេច ដើម្បី​មានវត្តមាន​នៅក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​ដ៏​ពិសេស​នេះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥-១៨

ព្រះអម្ចាស់​បញ្ជា​រាស្ត្រ​របស់ទ្រង់ឲ្យ​ពាក់​អាវ​ក្រោះ​នៃ​ព្រះ

សូម​ពន្យល់​ថា​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១៥-១៨មាន​នូវ​ពាក្យ​ទូន្មាន​ដែល​នឹង​ជួយ​យើងឲ្យ​មាន​ភាព​សក្ដិសម​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំង​ឡាយ​របស់​ព្រះអម្ចាស់ រួមទាំង​ពរជ័យ​នៃ​ការ​ចូល​រួម​ការ​ប្រជុំ​សាក្រាម៉ង់​ដែល​បាន​ប្រាប់​នៅក្នុង​ខ ៤-១៤ ។

សូម​សួរ​ដល់សិស្ស​ថា តើ​ពួកគេ​ចង់​ស្លៀក​ពាក់អ្វី បើ​ពួកគេ​ដឹង​ថា​ពួកគេ​នឹង​ទៅ​ធ្វើ​សង្គ្រាមនោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១៥ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល ( ១ ) អ្វី​ដែល​ព្រះអម្ចាស់​ដឹកនាំ​ឲ្យ​យើង​ធ្វើ​ដើម្បី​រៀងចំ​ខ្លួន​សម្រាប់​ចម្បាំង​ខាង​វិញ្ញាណ និង ( ២ ) តើទ្រង់​សន្យា​ប្រទានពរជ័យ​អ្វីខ្លះ បើ​យើង​ធ្វើតាម​ការ​ដឹកនាំ​របស់ទ្រង់​នោះ ។

  • តើ​ព្រះអម្ចាស់​ទូន្មាន​យើង​ឲ្យ​ធ្វើ​អ្វីខ្លះ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ចម្បាំង​ខាង​វិញ្ញាណ ? ( សូម​សង្ខេប​ចម្លើយ​របស់​សិស្ស ដោយការ​សរសេរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើង​ពាក់​លើ​ខ្លួន​យើង​នូវ​អាវក្រោះទាំង​មូល​របស់​ព្រះ…

  • តើ​ព្រះអម្ចាស់​សន្យាប្រទានពរជ័យ​អ្វី​ខ្លះ ចំពោះ​អ្នកទាំងឡាយ​ដែល​ពាក់​អាវ​ក្រោះ​ទាំង​មូល​របស់ព្រះ​នោះ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​បំពេញ​គោលការណ៍​នៅលើ​ក្ដារខៀន ៖ បើ​យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​អាវ​ក្រោះទាំង​មូល​នៃ​ព្រះ នោះ​យើង​នឹង​អាច​ទប់ទល់​នឹង​អារក្ស )​

រូបភាព
មនុស្ស​ពាក់​អាវ​ក្រោះ

សូម​ចម្លងរូបភាពនៅលើ​ក្ដារខៀន ដោយមាន​គូស​បន្ទាត់​ភ្ជាប់​ទៅ​ចំណែក​នៃ​អាវ​ក្រោះ​នីមួយៗ ដែល​បាន​ប្រាប់​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១៥-១៨ ។ ​សូមបំបែក​សិស្ស​ក្នុង​ថ្នាក់​ជា​ក្រុមតូចៗ ហើយចាត់តាំងក្រុមនិមួយៗនូវ​ចំណែក​មួយ​នៃ​អាវក្រោះ ។ សូម​ផ្ដល់​ដល់​ក្រុម​និមួយៗ​នូវ​សេចក្ដីថ្លែង​ការ​ដោយ​ប្រធាន ហារ៉ូល ប៊ី លី ដូចខាង​ក្រោម និងព័ត៌មាន និង​សំណួរ​នៅក្នុង​វគ្គ​ខាង​ក្រោម​ទាក់ទង​ទៅ​នឹង​ចំណែក​នៃ​អាវក្រោះ​ដែលបាន​ចាត់ទៅ​ឲ្យ​គេ​នោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ការ​នៅក្នុង​ក្រុម​ពួកគេ ដើម្បី​ឆ្លើយ​សំណួរ​សម្រាប់​ចំណែក​អាវក្រោះ​ដែល​បាន​ចាត់តាំង​ទៅ​ឲ្យ​ពួកគេ ហើយ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ចម្លើយ​របស់ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

រូបភាព
ប្រធាន ហារ៉ូល ប៊ី លី

« យើង​មាន​ផ្នែកបួន​នៃ​រាងកាយ ដែល​សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា [ គឺជា ] ផ្នែក​ដ៏ទន់ខ្សោយ​បំផុត​ចំពោះ​អំណាច​នៃ​សេចក្ដី​​ងងឹត ។ ចង្កេះ ជា​តួយ៉ាង​នៃ​គុណធម៌ ព្រហ្មចារីយភាព ។ បេះដូង ជា​តួយ៉ាង​នៃ​ទង្វើ​របស់​យើង ។ ជើង​របស់​យើង ជា​គោលដៅ ឬ​គោលបំណងនៅ​ក្នុង​ជីវិត​របស់​យើង ហើយ​ចុង​ក្រោយ គឺ​ជា​ក្បាល​របស់យើង គំនិត​របស់យើង » ( ហារ៉ូល ប៊ី លីFeet Shod with the Preparation of the Gospel of Peace Brigham Young University Speeches of the Year [ ថ្ងៃ​ទី ៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៤],ទំព័រ ២ ) ។

« ក្រវាត់​ចង្កេះ​ដោយ​សេចក្ដី​ពិត » ( សូមមើលគ និង ស ២៧:១៥-១៦ ) ៖

ប្រធាន លី បាន​មាន​ប្រសាសន៍​ថា « ចង្កេះ​គឺ​ជា​ផ្នែង​នៃ​រាងកាយ ដែលនៅ ចន្លោះ​ឆ្អឹង​ជំនី និង​ត្រកៀក ដែល​អ្នក​នឹង​ស្គាល់ គឺ​ជា​សរីរាង្គ​ដ៏​សំខាន់ ដែល​ត្រូវ​តែ​មានសម្រាប់​​ការ​បន្ដ​ពូជ » ( ជា​ស្បែក​ជើង២ ) ។ ដើម្បី ក្រវាត់ គឺជា​ការ​ចង​យ៉ាង​តឹង​ដោយ​ខ្សែ​ក្រវាត់មួយ ។

  • ហេតុអ្វី​ក៏​អ្នកគិត​ថា​សាតាំង​វាយ​ប្រហារ​ទៅលើ​បរិសុទ្ធភាព គុណធម៌ និង​ព្រហ្មចារីយភាព​ដូច្នេះ ?

  • តើ​អ្នក​គិត​ថា ការ​ស្គាល់​បទដ្ឋាន​របស់ព្រះ​អំពី​សីលធម៌ អាច​ជួយ​អ្នក​ស្ថិត​នៅ​បរិសុទ្ធ ប្រកប​ដោយគុណធម៌ និង​ព្រហ្មចារីភាព​យ៉ាង​ដូចម្ដេច ?

ការ​សិក្សា​ព្រះគម្ពីរ​ជួយ​ក្រវ៉ាត់​យើង​នៅក្នុង​សេចក្ដីពិត ហើយជួយ​ការពារ​គុណធម៌ និង​ព្រហ្មចារីយភាពរបស់យើង ។

« ប្រដាប់​បាំង​ដើម​ទ្រូង​នៃ​សេចក្ដី​សុចរិត »គ និង ស ២៧:១៦ ) ៖

  • យោង​តាម​ប្រធាន លី តើ​ប្រដាប់​បាំង​ដើម​ទ្រូង​ការពារ​អ្វីខ្លះ ?

  • តើ​អ្នក​គិត​ថា សេចក្ដីសុចរិត​នៃ​ដួងចិត្ត​របស់​យើង ( ទង្វើ​របស់យើង និង​បំណង​ប្រាថ្នា​របស់យើង ) មានឥទ្ធិពល​លើ​លទ្ធផល​របស់​យើង ដើម្បី​ច្បាំង​ក្នុង​ចម្បាំង​ខាង​វិញ្ញាណ​របស់យើង​យ៉ា​ងដូចម្ដេច ?

« ពាក់​សេចក្ដី​ប្រុងប្រៀប​របស់​ដំណឹងល្អ​នៃ​សេចក្ដីសុខសាន្ដ​ទុក​ជា​ស្បែក​ជើង »គ និង ស ២៧:១៦ ) ៖

ការ « ពាក់ស្បែក » ជើង​របស់​អ្នក មានន័យ​ថា ជាការ​ពាក់ស្បែកជើង ឬ​ការការ​ពារ​ជើង​យើង ។

  • យោង​តាម​ប្រធាន លី តើ​ជើង​របស់​យើង​តំណាង​ឲ្យ​អ្វី ?

  • តើ​សាតាំង​វាយ​ប្រហារ​លើ​គោលដៅ និង​គោលបំណង​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះ​ប្រទានអ្វីខ្លះ​ដល់​យើង​ឲ្យ « តោងជាប់ » ដើម្បី​ជួយ​យើង​រក្សា​ជើង​របស់​យើង ដើរ​តាម​ផ្លូវ​នៃ​ជីវិត​ឆ្ពោះ​ទៅ​កាន់​គោលដៅ​របស់​យើង ? ( សូមមើល នីហ្វៃទី ១ ៨:២៤ ) ។

  • តើ​ការ​ផ្ដោត​ទៅលើ​គោលដៅ និង​គោលបំណង​សុចរិត ជួយ​យើង​យកឈ្នះការ​ល្បួង​យ៉ា​ងដូចម្ដេច ?

« សេចក្ដីជំនឿទុកជា​ខែល »គ និង ស ២៧:១៧ ) ៖

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា​ដើម្បី « រំលត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​ពួក​ទុច្ចរិត » ?

  • តើ​សេចក្ដីជំនឿ​របស់អ្នក​ទុកជា​ខែល ហើយ​ការ​ពារ​ដល់​អ្នក​យ៉ាងដូចម្ដេច ?

« សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​សឹក »គ និង ស ២៧:១៨ ) ៖

  • យោងតាម​ប្រធាន​លី នៅពេល​ក្បាល​របស់​យើង​ត្រូវ​បាន​គ្របបាំង តើ​វា​ការពារ​ដល់​អ្វីខ្លះ ?

  • ហេតុអ្វី​ក៏​វាសំខាន់​ដើម្បី​ការពារ​ដល់​គំនិត​របស់​យើង ?

  • តើ​សាតាំង​វាយប្រហារ​ដល់​គំនិត​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​រឿង​ជាក់លាក់​អ្វីខ្លះ ដែល​យើងអាច​ធ្វើ ដើម្បីការ​ពារ​គំនិត​របស់យើង ?

« ដាវ​របស់ព្រះវិញ្ញាណរបស់​ខ្ញុំ »គ និង ស ២៧:១៨ ) ៖

  • តើ​ព្រះវិញ្ញាណ​អាច​ជួយ​យើង​យកឈ្នះ​លើ​ការ​វាយប្រហារ​របស់​សាតាំង​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​មាន​ព្រះវិញ្ញាណ​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​យើង នៅក្នុង​ការ​ប្រយុទ្ធ​របស់យើង​ទាស់​នឹង​អំពើ​អាក្រក់ ?

  • តើ​ព្រះបន្ទូល​នៃ​ព្រះ ជួយ​យើង​ប្រើ​ដាវ​របស់​ព្រះវិញ្ញាណ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នកអាច​ធ្វើ​អ្វីខ្លះ ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ចូលក្នុង​ជីវិត​របស់​អ្នក​កាន់តែ​ច្រើន ?

បន្ទាប់ពី​សិស្ស​បានរាយការណ៍ពី​ចម្លើយ​របស់​ពួកគេ​ហើយ សូម​អាន​នូវ​សេចក្ដីថ្លែងការ​ខាង​ក្រោម​ដោយ អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សុំ​ឲ្យ​សិស្ស​ស្ដាប់​ពី​របៀប​ដែល​យើង​ពាក់​គ្រឿងសឹក និង​ពង្រឹង​ដល់​គ្រឿងសឹក​របស់​ព្រះ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​អាវក្រោះ​ខាង​វិញ្ញាណ​នេះ ដែល​ពុំ​ប្រៀបដូចជា​បំណែក​នៃ​លោហៈ​ធាតុដែល​សូន្យ​ឡើង​មួយដុំ ដើម្បី​ពាក់​ឲ្យ​ត្រូវ​រូប​កាយ​នោះ​ទេ ប៉ុន្តែ​វា​ដូចជា​ច្រវ៉ាក់​ប្រទាក់​គ្នា​ទៅ​វិញ ។ ច្រវ៉ាក់​ប្រទាក់គ្នា​មានជាបំណែក​តូចៗជាច្រើនផែន​ត​ភ្ជាប់​នឹង​គ្នា ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​បត់បែន​បាន​កាន់តែ​ងាយ​ស្រួល​ដោយ​មិន​បាត់​បង់នូវ​ការ​ការពារ ។ ខ្ញុំនិយាយ​ដូច្នោះ ដោយ​សារ​វា​ជា​បទពិសោធន៍​របស់ខ្ញុំ ថាគ្មាន​អ្វី​តែ​មួយ​ដ៏ធំ ហើយ​អស្ចារ្យ​ដែល​យើង​អាច​ធ្វើ ដើម្បី​ការពារ​ខ្លួន​យើង​ខាង​វិញ្ញាណ​បាន​នោះ​ឡើយ ។ អំណាច​ខាងវិញ្ញាណពិត ពឹង​លើ​ទង្វើ​តូចៗ​ជា​ច្រើន​វេញ​បញ្ចូល​គ្នា​នៅក្នុងសាច់​ក្រណាត់​នៃ​ការការពារ​ខាង​វិញ្ញាណ ដែល​ការពារ និង​ជា​ខែលទាស់នឹង​​រាល់​សេចក្ដីអាក្រក់ » ​( « Be Strong in the Lord »​Ensign ខែ កក្កដា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

  • តើ​ទង្វើរ​តូចៗ​មួយចំនួនអ្វី​ខ្លះ ដែល​បាន​ប្រមូល​ផ្ដុំ​ជា​កម្លាំង​របស់​វា នឹង​ជួយ​ការពារ​យើង​ទាស់​នឹង​ការល្បួង និង​អំពើ​អាក្រក់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ត្រឡប់ទៅ​មើល​នៅ​ដើម​បន្ទាត់​នៃគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១៥ ។ បន្ទាប់មក សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​យើង​គួរ​មាន​អាក្បកិរិយា​យ៉ាង​ណា ពេល​យើង​ពាក់​គ្រឿងសឹក​របស់​ព្រះ ? ( យើង​គួរ​តែ « លើកទឹក​ចិត្ត [ របស់​យើង ] ឡើង​ហើយ​អរសប្បាយ » ) ។ ហេតុអ្វី​ក៏​យើង​គួរ​តែ​មាន​អាក្បកិរិយា​បែបនេះ ?

សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​មេរៀន​ថ្ងៃនេះ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​រឿង​ជាក់លាក់​មួយ ដែលពួក​គេ​អាច​ធ្វើ​ដើម្បី​ពាក់​អាវ​ក្រោះ​នៃព្រះ​បានកាន់តែ​ល្អ​ប្រសើរ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​នូវ​អ្វី​ដែលពួកគេ​នឹង​ធ្វើ នៅលើ​ក្រដាស​មួយ​សន្លឹក ដែល​ពួកគេ​អាច​មើល​ជា​ញឹកញាប់ ទុកជា​ការរំឭក​មួយ​អំពី​ការតាំង​ចិត្ត​របស់​ពួកគេ ។

ដើម្បីបញ្ចប់​មេរៀន​នេះ សូមអញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យចែកចាយ​ទីបន្ទាល់​របស់ពួកគេ​អំពី​សេចក្ដីពិត ដែល​បានបង្រៀន​នៅក្នុង​មេរៀន ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:២ ។ « មិន​ជា​សំខាន់​ទេ ពី​អ្វី​ដែល​អ្នករាល់គ្នា​នឹង​បរិភោគ ឬ​ពី​អ្វី​ដែល​អ្នករាល់គ្នា​នឹង​ផឹក នៅពេល​អ្នករាល់​គ្នា​ទទួលទាន​សាក្រាម៉ង់ »

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​ពី​មូលហេតុ​ដែល​វិវរណៈ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:២ ត្រូវ​បាន​ផ្ដល់​ឲ្យ និង​អត្ថន័យ​របស់វា​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« សារទូត​សួគ៌ [ មួយអង្គ ] បាន​ប្រាប់​ដល់ យ៉ូសែប ស៊្មីធ ថា វា​មិនសំខាន់​ពី​អ្វី​ដែល​គួរ​ប្រើ​សម្រាប់​ពិធីសាក្រាម៉ង់​ទេ ហើយ​លោក​ពុំ​ត្រូវ​ទិញ​ស្រា ឬ​ភេសជ្ជៈ​ខ្លាំង​ពី​សត្រូវ​របស់លោក​ដែរ ។ មូលហេតុ​នេះ​បាន​ស្ដែង​យ៉ាងច្បាស់ ដ្បិត​ព្យាការី​មាន​សត្រូវ​ច្រើន​ណាស់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មូលហេតុនេះ គឺ​ច្រើន​ជាងគ្រាន់តែ​ជា​ការការពារ​ទាស់​នឹង​សត្រូវ​របស់​លោក ដ្បិត​វា​ជា​ការប្រុង​ប្រយ័ត្ន​ទាស់​នឹង​សេចក្ដីអាក្រក់ និង​មនុស្ស​ដែល​រៀបគម្រោង​បំផ្លាញ​រឿង​ទាំង​នេះ ។ ( សូមមើល ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃកណ្ឌ យ៉ូសែប ស៊្មីធ ក៏​ត្រូវ​បាន​ប្រាប់​ផងដែរ​ថា ស្រា​ពុំ​គួរ​ត្រូវ​បាន​ប្រើ​សម្រាប់​ពិធី​សាក្រាម៉ង់​ទេ លើក​លែង​តែ​វា​ត្រូវ​បាន​ធ្វើ​ដោយ​ពួកបរិសុទ្ធ ហើយ​គួរ​តែស្រាធ្វើ​ថ្មី​នៅក្នុង​ចំណោម​ពួកគេ ។ ខណៈ​ដែល​សាសនាចក្រ​ពុំ​ទទួល​យក​តាម​ទំនៀមទម្លាប់​នៃ​ការ​ប្រើតែ​ទឹក​ជា​ពិសេស​នៅក្នុង​ពិធីសាក្រាម៉ង់​នៅជំនាន់​មុន ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នេះ​ទៅ ទឹក​គឺត្រូវ​បាន​ប្រើ​ជំនួសឲ្យ​ស្រា ដែល​ត្រូវ​បាន​ប្រើ​យ៉ាង​សំខាន់ ដោយ​សារ​វា​ជា​តំណាង​ឲ្យ​លោហិត ។ សព្វ​ថ្ងៃ​នេះ នៅ​ទូទាំង​សាសនាចក្រ ទឹក​គឺ​ត្រូវ​បាន​ប្រើ​នៅក្នុង​ពិធី​សាក្រាម៉ង់​ដើម្បី​ចងចាំ​ពី​ព្រះលោហិត នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​បង្ហូរ​ដើម្បី​ផ្ដាច់​បាប ជំនួស​ឲ្យ​មនុស្ស​ទាំងអស់​ដែលបាន​ប្រែចិត្ត ហើយ​ទទួល​យក​ដំណឹង​ល្អ » ( Church History and Modern Revelationវ៉ុល ២ [ ឆ្នាំ ១៩៥៣] ១:១៣២ សូមមើល​ផងដែរ​Doctrine and Covenants Student Manualបោះពុម្ព​ជាលើក​ទី ២ [ Church Educational System manual, ២០០១ ], ទំព័រ ៥៥ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:២ ។ « ភ្នែក​ស្មោះ​ត្រង់​ទាំង​ស្រុង​ចំពោះ​សិរីល្អ​របស់​យើង »

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​អំពី​របៀប​ដែល​យើង​អាច​អភិវឌ្ឍ​ភ្នែក​ស្មោះ​ត្រង់​ទាំង​ស្រុង​ចំពោះ​សិរីល្អ​របស់​ព្រះ ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« សូមស្រម៉ៃថាប្រសិនបើអ្នក​មាន​កែវ​យឹត​ដ៏​មានអានុភាព​មួយគូ ។ ប្រព័ន្ធ​មើល​ឃើញ​ពី​រ​ផ្សេងពីគ្នា ត្រូវ​បាន​ដាក់បញ្ចូល​គ្នា​ដោយ​ស្ពឺ​មួយ ដែល​តម្រង់ផ្ដោត​ទៅ​ជា​រូប​ដាច់ពីគ្នាពីរ ឲ្យ​ទៅជា​រូបភាព​មួយដែល​មើល​ឃើញឆ្លុះទំហំទាំងបី ។ ដើម្បី​អនុវត្តភាព​ស្រដៀងគ្នា​នេះ សូម​គិត​ថា កែវយឺត​ខាង​ឆ្វេង​របស់​អ្នក តំណាង​ឲ្យគំនិត​របស់​អ្នកអំពី​កិច្ចការ​របស់អ្នក ។ រូប​នៅ​ខាង​ស្ដាំ តំណាង​ឲ្យ​ទស្សនវិស័យ​របស់ព្រះអម្ចាស់​អំពី​កិច្ចការ​របស់អ្នក-- ជាផ្នែក​នៃ​ផែនការ​របស់ទ្រង់ ដែល​ទ្រង់​បាន​ប្រគល់​ដល់អ្នក ។ ឥឡូវ សូម​ភ្ជាប់​ប្រព័ន្ធ​របស់អ្នក​ទៅ​ទ្រង់ ។ តាមរយៈ​ការកែ​សម្រួលខាងសតិ​អារម្មណ៍ វាផ្លាស់ប្ដូរ​ការ​ផ្ដោតអារម្មណ៏​របស់​អ្នក ។ អ្វី​មួយ​ដែល​អស្ចារ្យ​បាន​កើត​ឡើង ។ ទស្សនៈ​របស់អ្នក និង​ទ្រង់​គឺ​ដូចគ្នា​ហើយ​ឥឡូវ​នេះ ។ អ្នក​បាន​អភិវឌ្ឍ ‹ ភ្នែក​ស្មោះ​ត្រង់​ទាំង​ស្រុង​ចំពោះ​សិរីល្អ​របស់​ព្រះ › ( គ និង ស ៤:៥សូមមើល​ផងដែរ​មរមន ៨:១៥With God Nothing Shall Be Impossible, » Ensignខែ ឧសភា ឆ្នាំ ១៩៨៨ ទំព័រ ៣៤ ) ។