ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៨ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៣៧, ៦៨–៨៤


មេរៀន​ទី ២៨

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៦៨-៨៤

បុព្វកថា

នៅក្នុង​ផ្នែក​នៃ​កណ្ឌទី ២០ នេះ ព្រះអម្ចាស់ បាន​ប្រទាន​ការណែនាំ​អំពី​ការ​គ្រប់គ្រង​សាសនាចក្រ​របស់ទ្រង់ រួមមាន​ទាំង​ការ​ពន្យល់​អំពី​តម្រូវការ​សម្រាប់​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ ហើយ​នឹង​វិធី​ត្រឹមត្រូវ​ដើម្បី​បម្រើ​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក ពិធី​បញ្ជាក់ និង ពិធីសាក្រាម៉ង់ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧, ៦៨–៧៤

ព្រះអម្ចាស់ បើក​សម្ដែង​ពីតម្រូវការ​សម្រាប់​បុគ្គល​ម្នាក់ៗមាន មុនពេល និង​ក្រោយ​ពេល​ពិធីបុណ្យជ្រមុជទឹក ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​​អ្វី​ដែល​ពួកគេ​អាចនិយាយ​​នៅក្នុង​ស្ថានភាព​ខាងក្រោម​នេះ ៖

មិត្ត​ម្នាក់​ដែល​នៅក្នុង​ព្រះវិហារ​ផ្សេង ទទួលបាន​ទីបន្ទាល់​មួយ​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ នាង​បាន​សួរ​មក​កាន់​អ្នកថា « តើ​ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ខ្ញុំ​អាច​ទទួល​បាន​បុណ្យ​ជ្រមុជ​ទឹក ហើយ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​របស់អ្នក ? »

សូម​អញ្ជើញ​សិស្ស​ពួកគេ​ឲ្យសរសេរ​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​នេះ​ចូល​ក្នុង​សៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ រួច​អញ្ជើញ​ពួកគេ​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៧រក​មើល​តម្រូវ​ការ​សម្រាប់​អ្នកទាំងឡាយ​ណា​ដែល​មាន​បំណង​ប្រាថ្នា​ដើម្បី​បាន​​ជ្រមុជទឹក ។ អ្នក​អាច​ឲ្យ​យោបល់​ដល់​សិស្ស​ឲ្យ​គូសចំណាំ​នូវ​តម្រូវការ​នីមួយៗ​ដែលពួកគេ​បាន​រកឃើញ ។ ដើម្បី​ជួយ​សិស្ស​យល់​កាន់តែ​ល្អប្រសើរ​អំពី​អត្ថន័យ​នៃ​ខគម្ពីរ​នេះ អ្នក​អាច​នឹង​ចង់​ពន្យល់​ថា មនុស្ស​ដែល​មាន « ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » គឺ​រាបសា ហើយ​ទទួល​យក​ព្រះឆន្ទៈ​របស់ព្រះ ។ ពួកគេ​មានអារម្មណ៍​សោកសា្ដយ​យ៉ាងខ្លាំង​ចំពោះ​អំពើបាប និង មាន​បំណង​ចង់​ប្រែចិត្ត​ដោយ​អស់ពី​ចិត្ត ។

សូម​សរសេរ​សេចក្ដីថ្លែងការណ៍ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖​មុន​ពេល​មនុស្សអាច​ទទួលបុណ្យជ្រមុជទឹក នោះពួកគេ​ត្រូវ​តែ…

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​កាន់​ក្ដារខៀន ហើយ​ធ្វើ​ជា​ស្មៀន ។ សូម​សួរសិស្ស​ក្នុង​ថ្នាក់​នូវ​សំណួរ​ខាងក្រោម ៖

  • យោងទៅតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៧ តើ​មនុស្ស​ម្នាក់​ត្រូវ​បង្ហាញ​ថា​ធ្វើ​អ្វី​ខ្លះ មុនពេល​ពួកគេ​អាចទទួល​បាន​ជ្រមុជទឹក ? ( នៅពេល​សិស្ស​ឆ្លើយ​សំណួរ​នេះ សូម​ឲ្យ​អ្នកសរសេរ​បំពេញ​នូវ​សេចក្ដីថ្លែង​ការ​នៅ​លើ​ក្ដារខៀន ។ អ្នកសរសេរ​អាច​សរសេរ​នូវ​អ្វី​ដូចនេះថា ៖ មុន​ពេល​មនុស្សអាច​ទទួលបុណ្យជ្រមុជទឹក នោះពួកគេ​ត្រូវ​តែបន្ទាបខ្លួន ប្រែចិត្ត ស្ម័គ្រចិត្ត​ដើម្បី​លើក​ដាក់លើ​ខ្លួន​គេ​នូវ​ព្រះនាម​នៃព្រះយេស៊ូវ​គ្រីស្ទ ហើយ​តាំងចិត្ត​ដើម្បី​បម្រើ​ទ្រង់​រហូត​ដល់ទីបំផុត) ។

  • ហេតុអ្វី​ក៏អ្នកគិតថាមនុស្ស​ម្នាក់​ចាំបាច់​ត្រូវ​បំពេញ​តាម​តម្រូវ​ការ​ទាំងនេះ មុន​ពេល​ទទួល​បុណ្យ​ជ្រមុជទឹក ?

សូម​ចង្អុល​បង្ហាញ​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៧​ក៏មាន​ចែង​អំពី​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ នៅពេល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​នូវ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នា​ពេល​នេះ ដើម្បី​រស់នៅ​ស្របតាម​សេចក្ដីសញ្ញានៃ​ពិធីបុណ្យជ្រមុជទឹក​របស់ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រម៉ៃ​ថា មិត្ត​ដដែលនោះ បាន​សួរ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ នៅពេល​នរណា​ម្នាក់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ បន្ទាប់ពី​សិស្ស​ពីរបីនាក់​បាន​ឆ្លើយ​តប​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧២-៧៤ ឮៗ ។ អ្នក​អាច​នឹង​ចង់​ផ្ដល់​យោបល់​​ឲ្យ​សិស្ស​គូសចំណាំ​លក្ខណៈ​នៃ​ពិធីបុណ្យជ្រមុជទឹក​ដែលបាន​ពិពណ៌នា​ដោយ​ព្រះអម្ចាស់ ។

  • យោង​តាម​ខ ៧២–៧៤​តើ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពិធីបុណ្យជ្រមុជទឹក​ត្រូវ​បាន​ធ្វើ​ឡើង​តាម​របៀប​ណា ? ( ចម្លើយ​របស់​សិស្ស គួរ​តែ​ឆ្លុះបញ្ចាំង​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖​ពិធី​បុណ្យ​ជ្រមុជ​ទឹក ត្រូវ​តែ​ធ្វើឡើង​ដោយ​ការ​ជ្រមុជ និង​បាន​ធ្វើ​ឡើង​ដោយ​អ្នក​កាន់​សិទ្ធិអំណាច​ត្រឹមត្រូវ​ម្នាក់ ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន នៅខាង​ក្រោម​គោលការណ៍ដែល​​បាន​ប្រាប់​ពី​មុន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៦៨–៦៩ ដោយ​ស្ងាត់​ស្ងៀម ដោយ​ប្រាប់​អំពី​ការ​រំពឹង​ទុក​របស់ព្រះអម្ចាស់​ចំពោះ​យើង​ម្នាក់ៗ បន្ទាប់ពី​យើង​បាន​ទទួល​បុណ្យជ្រមុជទឹក ។ អ្នក​អាច​ស្នើ​ឲ្យ​សិស្ស​គូស​ចំណាំ​ការ​រំពឹង​ទុក​ទាំងនេះ ។

  • តើរឿង​មួយ​ចំនួន​ណា​ខ្លះ ដែលអ្នក​បាន​រក​ឃើញ​ថា ព្រះអម្ចាស់​រំពឹង​ទុក​ពី​យើង បន្ទាប់ពី​យើង​បាន​ទទួលបុណ្យជ្រមុជទឹក ?

កំណត់​ចំណាំ ៖ សិស្ស​អាច​នឹង​សួរ​អំពី​តម្រូវការ​នៅក្នុងខ ៦៨ ដែល​សមាជិក​បាន​ទទួលបុណ្យ​ជ្រមុជទឹក​ថ្មីៗ ត្រូវ​តែបាន​បង្រៀន​ដោយ​អែលឌើរ មុន​ពេល​ពួកគេ​អាច​ត្រូវ​បាន​ទទួល​ពិធីបញ្ជាក់ ។ សូម​ពន្យល់​ថា ការ​អនុវត្ត​បច្ចុប្បន្ន​ក្នុងការ​បង្រៀន​មេរៀន​អ្នក​ផ្សាយសាសនា​ដល់អ្នក​រៀន មុនពេល​ពិធីបុណ្យជ្រមុជទឹក អនុញ្ញាត​ឲ្យ​មនុស្ស​ត្រូវ​បាន​បញ្ជាក់ និង​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ​ភ្លាម​បន្ទាប់ពីពួកគេ​បាន​ទទួលបុណ្យជ្រមុជទឹក ។

  • ដក​ស្រង់​មកពី ខ ៦៩ តើ​អ្នក​រៀន​អ្វីខ្លះ អំពី​របៀប​ដែល​យើង​បង្ហាញ​ដល់​ព្រះអម្ចាស់ អំពី​ភាព​សក្ដិសម​របស់យើង បន្ទាប់ពី​យើង​ទទួលបុណ្យជ្រមុជទឹក ? ( ចម្លើយ​របស់​សិស្ស​អាច​នឹង​មាន​ផ្សេងៗ ប៉ុន្ដែ​ពួកគេ​គួរ​តែ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ បន្ទាប់ពី​ពិធីបុណ្យជ្រមុជទឹក យើង​បង្ហាញ​ដល់​ព្រះអម្ចាស់​នូវភាព​សក្ដិសម​របស់យើង តាមរយៈ​ការដើរ និង​វាចា​ដ៏​សុចរិត​​របស់យើង ។ សូម​សរសេរ​គោលសេចក្ដីពិត​​នៅលើ​ក្ដារខៀន នៅខាង​ក្រោម​គោលការណ៍ពីរ​ដែល​​ប្រាប់​ពី​មុន​មក​ហើយនោះ ។

  • តើ​អ្នកគិត​ថា​វា​មានន័យ​យ៉ាងណា​ដើម្បី « បង្ហាញ​ពី… ការដើរ​ និង​វាចា​ដ៏​សុចរិត » នោះ ? ( អ្នក​អាច​នឹងចាំបាច់​ត្រូវ​ពន្យល់​ថា មនុស្ស​​ម្នាក់ បង្ហាញ ឬ​សម្ដែង​ចេញ « នូវ​ដំណើរ​ និង​វាចា​ដ៏​សុចរិត​ » តាមរយៈ​សកម្មភាព អាកប្បកិរិយា និងការនិយាយ ដែល​សុខុដុម​នឹង​ព្រះ ) ។

ផ្អែក​ទៅលើ​តម្រូវការ​របស់សិស្ស​អ្នក សូម​ពិចារណា​​ដើម្បីសុំ​ឲ្យពួកគេ​បើក​ទៅ​វគ្គ​មួយ​នៃកូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជនសម្រាប់​ការ​ប្រឹក្សា​កាន់តែ​ជាក់លាក់​បន្ថែម​ទៀត អំពី​របៀប​ដែល​យុវវ័យ​ម្នាក់ អាច​បង្ហាញ​នូវ « ដំណើរ​ និង​វាចា​ដ៏​សុចរិត​ » ។

  • តើនៅពេល​ណា​ដែល​អ្នក​បាន​មើល​ឃើញ​អ្នកដទៃ « បង្ហាញនូវ…ការ​ដើរ និង​វាចា​ដ៏​សុចរិត » ? តើ​អ្នក​គិត​ថា​សកម្មភាព និងអាកប្បកិរិយារបស់​ពួកគេ មានឥទ្ធិពល​ដល់អ្នកដទៃ​ដែល​នៅជុំ​វិញ​ខ្លួន​ពួកគេ​យ៉ាង​ដូចម្ដេច ?

ដើម្បីជួយសិស្ស​អនុវត្ត​គោលការណ៍​នេះ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា​អំពី​របៀប​ដែលពួកគេ​អាច​កាន់តែ​បង្ហាញ​ដោយពេញលេញ​នូវ « ដំណើរ​ និង​វាចា​ដ៏​សុចរិត » នៅក្នុង​ពីរបី​ថ្ងៃ​ខាង​មុខ ។ បើសិស្ស​មានអារម្មណ៍​ល្អ​ក្នុងការ​ចែកចាយអំពី​របៀប​ដែលពួកគេ​ដាក់ផែនការ​ធ្វើ​ដូចនេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​គំនិត​របស់ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ អ្នក​ក៏អាច​ចង់ធ្វើ​ដូចគ្នា​នេះ ដោយ​ការ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​ពរជ័យ​ទាំងឡាយ ដែល​កើត​មាន នៅពេល​យើង​គោរព​តាម​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹករបស់​យើង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥-៧៩

ព្រះអម្ចាស់ ប្រទាន​ការណែនាំ​ស្ដីអំពី​ការ​បម្រើ​ពិធី​សាក្រាម៉ង់

សូម​អញ្ជើញ​សិស្ស​មួយគូរ​ឲ្យ​ឡើងមក​ខាង​មុខ​ថ្នាក់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​តំណាង​ឲ្យ​មិត្ត​ម្នាក់ ដែល​មក​ចូលរួម​ការ​ប្រជុំ​សាក្រាម៉ង់ ជា​លើក​ទីមួយ ហើយ​ចង់​ដឹង​ពីមូលហេតុ​ដែល​គេ​ចែកនំប៉័ង និង​ទឹក​ដល់​ក្រុមជំនុំ ។ សូម​សិស្ស​ម្នាក់ទៀត​ឲ្យ​ពន្យល់​អំពី​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ដល់​មិត្ត​នោះ ។ បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​គំនិត​របស់ពួកគេ​ហើយ សូម​លើក​ទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​បទគម្ពីរ​ដែលគាំទ្រ​នូវ​អ្វី​ដែល​សិស្ស​បាន​ពន្យល់ ក៏​ដូចជា​គំនិត​បន្ថែម​ផ្សេងទៀត ដែលពួកគេ​អាច​ប្រើ​ដើម្បីពន្យល់​អំពីពិធី​សាក្រាម៉ង់ នៅពេល​ពួកគេ​សិក្សា​ខគម្ពីរ​ជាច្រើន​ក្រោយមកទៀត ។

សូម​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៥ ឲ្យ​ឮៗ ហើយ​សុំឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម ។ ( អ្នក​អាច​នឹង​ចង់​ចង្អុល​បង្ហាញ​ថា សព្វថ្ងៃនេះ យើង​ប្រើ​ទឹក​ជំនួស​ឲ្យស្រា​នៅក្នុង​ពិធីសាក្រាម៉ង់ ។ សូម​មើល គ. និង ស. ២៧:១-២) ។

  • ហេតុអ្វី​ក៏​អ្នកគិត​ថា យើង​ត្រូវ​បាន​ណែនាំ​ឲ្យ​ទទួលទាន​សាក្រាម៉ង់​ជាមួយគ្នា​ញឹកញាប់​ដូច្នេះ ?

ជា​ចំណែក​នៃ​ការ​ពិភាក្សា​នេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍ដូច​ខាងក្រោម​ដោយ​អែលឌើរ មែលវិន ជេ បាឡឺដ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ( អ្នក​អាចនឹង​ចង់ពន្យល់​ថា នៅពេល​អែលឌើរ បាឡឺដ មាន​ប្រសាសន៍​អំពី « ការ​មាន​[ មុខ ] នៅ​តុសាក្រាម៉ង់ » គឺ​លោក​ចង់សំដៅ​ទៅលើ​ការ​អនុវត្ត​នៃ​ការ​ទទួលទាន​សាក្រាម៉ង់ ) ។

រូបភាព
អែលឌើរ មែលវិន ជេ បាឡឺដ

« រឿង​មួយ​ដែល​នឹង​ផ្ដល់​សុវត្ថិភាព​ដល់​បុរស និង​ស្ត្រី​គ្រប់រូប នោះ​គឺជា​ការ​មាន​មុខ​នៅ​តុ​សាក្រាម៉ង់​ជា​រៀងរាល់​ថ្ងៃ​បរិសុទ្ធ ។ យើង​នឹង​មិន​នៅ​ឆ្ងាយ​ពី​ព្រះ​មួយ​សប្ដាហ៍—​គឺ​មិន​នៅ​ឆ្ងាយពេកឡើយ បើ​មិន​តាមរយៈដំណើរ​ការ​នៃ​ការសង្កេត​មើល​ខ្លួន​ឯងទេ នោះយើង​ពុំ​អាចនឹង​​កំហុស​ឆ្គង​​នានា ដែល​យើង​បាន​ប្រព្រឹត្តឡើយ ។… ផ្លូវ​ទៅកាន់​តុសាក្រាម៉ង់ គឺ​ជា​ផ្លូវ​នៃ​សុវត្ថិភាព​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ( នៅក្នុង Bryant S. Hinckley Sermons and Missionary Services of Melvin Joseph Ballard [ ឆ្នាំ ១៩៤៩ ], ទំព័រ ១៥១ ) ។

សូម​សរសេរក្បាល​រឿង ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន ៖

អ្វី​ដែល​យើង​សន្យា អ្វី​ដែលព្រះអម្ចាស់​សន្យា

សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៧–៧៩ រកមើល​អ្វី​ដែល​យើង​សន្យា​ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ ។ សូម​អញ្ជើញ​សិស្ស​ពាក់កណ្ដាល​ថ្នាក់ទៀត ឲ្យ​អាន​ខដូចគ្នា រកមើល​អ្វី​ដែល​ព្រះអម្ចាស់​សន្យា ។ បន្ទាប់ពី​សិស្ស​មាន​ពេលសរសេរ​គ្រប់គ្រាន់ ដើម្បី​សិក្សា​វគ្គ​គម្ពីរ​ហើយ សូម​ពួកគេ​ឲ្យ​រាយការណ៍​ពី​អ្វី​ដែលពួកគេ​បាន​រក​ឃើញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្ដារខៀន ក្រោម​ក្បាល​រឿង​ត្រឹមត្រូវ ។ ពេល​សិស្ស​បាន​បញ្ចប់​បញ្ជី​ទាំងនេះ​ហើយ នោះ​ពួកគេនឹង​ប្រាប់​នូវ​គោលការណ៍​ដូច​ខាងក្រោម ៖

នៅពេលយើង​ទទួល​ទាន​សាក្រាម៉ង់ នោះ​យើង​ធ្វើ​ជាសាក្សី​ថា យើង​នឹង​មាន​ឆន្ទៈ​លើក​ដាក់​មក​លើ​ខ្លួន​យើងនូវ​ព្រះនា​ម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ថា​យើង​នឹង​ចងចាំ​ទ្រង់​ជានិច្ច ហើយ​ថា​យើង​នឹង​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ។

នៅពេល​យើង​ស្មោះត្រង់​ចំពោះ​ការសន្យា​ទាំងឡាយ ដែល​យើង​បាន​ធ្វើ​អំឡុង​ពេល​ពិធីសាក្រាម៉ង់ នោះយើង​អាច​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​យើង​ជានិច្ច ។

អ្នក​អាច​នឹង​ចង់ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូសចំណាំ​សេចក្ដីពិត​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • សូម​ប្រៀបធៀប​បញ្ជី​នៅលើ​ក្ដារខៀន​ជាមួយ​នឹង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៧ តើ​អ្នក​ឃើញ​មាន​ភាព​ស្រដៀងគ្នា​អ្វីខ្លះ នៅក្នុងការ​សន្យា​ដែល​បាន​ធ្វើ​ឡើង​អំឡុង​ពេល​សាក្រាម៉ង់ និង​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក ?

សូម​ពន្យល់​ថា នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ នោះ​យើង​រំឭក​សេចក្ដីសញ្ញា ដែល​យើង​ធ្វើ ពេល​យើង​ត្រូវ​បាន​ជ្រមុជទឹក និង​បញ្ជាក់ ។

  • តើ​យើង អាច​បង្ហាញ​ពី​ឆន្ទៈ​របស់​យើង​ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ? ( ចម្លើយ​អាច​រួមមាន ការ​ឈរសម្រាប់អ្វីដែល​ត្រូវ ការ​ប្រាប់​អ្នកដទៃ​ថា យើង​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ការ​ចែកចាយ​ជំនឿ​របស់​យើង​ទៅលើ​ទ្រង់ និង​ការ​ចូលរួម​ក្នុង​កិច្ចការ​របស់ទ្រង់ ) ។

  • តើរឿង​មួយចំនួនណា​ខ្លះ ដែល​យើង​អាច​ធ្វើ​ដើម្បី​ចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច ?

  • តើ​ការ​ទទួលទាន​សាក្រាម៉ង់ ជួយយើង « បង្ហាញ​នូវ… ការ​ដើរ និងវាចា​ដ៏សុចរិត » យ៉ាង​ដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​យល់​អំពី​តម្លៃ​នៃការ​មាន​ព្រះវិញ្ញាណគង់​នៅ​ជាមួយ​យើង សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម​មកពី​កូនសៀវភៅ​ពិត​ចំពោះ​សេចក្ដីជំនឿ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​​នូវ​ពរជ័យ​ទាំងឡាយ អំពីការ​​រំឭក​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក​របស់យើង ។

« អ្នកបាន​ទទួលពរជ័យដ៏​មហិមា ពេលអ្នក​រក្សា​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក ។ នៅពេល​អ្នក​រំឭក​វា នោះ​ព្រះអម្ចាស់​រំឭក​ការសន្យា​ដែល​បាន​ធ្វើ​ដើម្បី​ផ្ដាច់បាប​របស់អ្នក ។ បាន​ស្អាត​ពីអំពើបាប អ្នក​អាច ‹ មាន​ព្រះវិញ្ញាណ​របស់ទ្រង់​គង់នៅជាមួយ​នឹង [ អ្នក ] ជា​ដរាប › ( គ. និង ស. ២០:៧៧ ) ។ ការ​មានភាពជាដៃគូ​នៃព្រះវិញ្ញាណ​ដ៏ខ្ជាប់ខ្ជួន គឺ​ជា​អំណោយ​ដ៏ធំបំផុត​មួយ ដែលអ្នក​អាច​ទទួលបាន​ក្នុង​ជីវិត​រមែង​ស្លាប់ ។ ព្រះវិញ្ញាណ​នឹង​ដឹកនាំ​អ្នក​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសុចរិត និងភាព​សុខសាន្ដ ដែលដឹកនាំ​អ្នក​ទៅកាន់​ជីវិត​ដ៏នៅអស់កល្ប ជាមួយនឹងព្រះវរបិតាសួគ៌របស់អ្នក និង​ព្រះយេស៊ូវគ្រីស្ទ » ( ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ​ [ ឆ្នាំ ២០០៤ ], ទំព័រ ១៤៨ ) ។

សូម​អញ្ជើញសិស្ស​ឲ្យ​ពិចារណា ( ឬសរសេរ ) អំពី​របៀប​ដែលពួកគេ​នឹងរៀបចំខ្លួន​ដើម្បី​ទទួលទាន​សាក្រាម៉ង់​ក្នុងសប្ដាហ៍នេះ ។ អ្នកអាច​នឹង​ចង់​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​តម្លៃ​នៃ​ការ​រំឭក​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក​ប្រចាំ​សប្ដាហ៍​របស់យើង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៨០-៨៤

ព្រះអម្ចាស់​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ឲ្យ​រក្សា​កំណត់ត្រា​សមាជិក​ភាព​សាសនាចក្រ​ត្រឹមត្រូវ

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៨១–៨៤ ដោយ​ការ​ជូនដំណឹង​ដល់​សិស្ស​ថា អ្នក​កាន់បព្វជិតភាព​នៅក្នុង​សាសនាចក្រ​ជំនាន់​មុន ត្រូវ​បាន​ណែនាំ​ឲ្យ​កត់ត្រា​ឈ្មោះ​របស់​មនុស្ស​ដែល​បាន​ចូលរួម​ក្នុង​សាសនាចក្រ ។ ពួកគេ​រក្សា​ទុក​ឈ្មោះ​ទាំងឡាយ​នៅក្នុង​សៀវភៅ​មួយ ។ ឈ្មោះ​របស់អ្នកទាំងឡាយ​ដែល​បាន​ចាក​ចេញ​ពី​សាសនាចក្រ ត្រូវ​បាន​ដក​ចេញ​ពី​សៀវភៅ​នោះ ។ បន្ថែម​ពីលើនោះ សមាជិក​នៃ​សាសនាចក្រ​ ដែលបាន​ផ្លាស់​ពី​ទីតាំងមួយ​ទៅ​ទីតាំង​មួយទៀត គឺ​ត្រូវ​យក​វិញ្ញាបនបត្រ​នៃ​សមាជិកភាព​របស់ពួកគេ​ទៅ​ជាមួយ ដើម្បី​ប្រគល់​ទៅ​ឲ្យ​អ្នកដឹកនាំ​បព្វជិតភាព​ថ្មី​របស់ពួកគេ ។ នៅ​ជំនាន់​របស់​យើង អ្នក​ដឹកនាំ​សាសនាចក្រ បន្ដ​រក្សា​កំណត់ត្រា​សមាជិក​ភាព​ត្រឹមត្រូវ ប៉ុន្តែ​វិធីសាស្ត្រ​នៃការ​ធ្វើ​វា គឺ​មានភាព​ងាយ​ស្រួល​ច្រើន ។

អ្នកអាច​បញ្ចប់​ដោយ​ការ​ចែកចាយ​ទីបន្ទាល់របស់អ្នក​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែលបាន​ពិភាក្សា​នៅក្នុង​មេរៀន ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៣៧, ៦៨-៧៤ ។ សេចក្ដីអំណរ​នៅ​ក្នុង​ពិធីបុណ្យជ្រមុជទឹក​របស់មនុស្ស​ជាទីស្រឡាញ់

នៅ​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ១៨៣០ ជា​ចំណែក​នៃ​ការ​ជួបជុំ​ដើម្បី​រៀបចំ​សាសនាចក្រ​ដែលបាន​ស្ដារឡើងវិញ​របស់ព្រះយេស៊ូវ​គ្រីស្ទ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​បញ្ជាក់​ដល់​អ្នកទាំងឡាយ​ដែល​បាន​ទទួលបុណ្យជ្រមុជទឹក​ពី​មុនៗ ហើយ​បាន​ប្រគល់​ដល់ពួកគេ​នូវ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ( សូមមើលHistory of the Church១:៦១ ) ។

ឪពុក​ម្ដាយ​របស់ យ៉ូសែប ស៊្មីធ បានទទួលបុណ្យជ្រមុជទឹក និង​បាន​បញ្ជាក់​នៅ​ថ្ងៃនោះ ។ នេះ​គឺ​ជា​គ្រា​ដ៏ប្រកប​ដោយ​ក្ដីអំណរ​មួយ​ចំពោះ​ព្យាការី ដែល​បាន​ប្រកាស​ថា « សរសើរ​ថ្វាយ​ព្រះរបស់ខ្ញុំ ! ដែល​ខ្ញុំ​បាន​រស់នៅ​មើលឃើញ​ឪពុក​របស់ខ្ញុំ បាន​ទទួលបុណ្យជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ​ពិត​នៃព្រះយេស៊ូវ​គ្រីស្ទ ! » ( នៅក្នុង លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother,បាន​បោះពុម្ពដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ], ១៦៨, សូមមើល​ផងដែរHistory of the Church, ១:៧៩).

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ។ « ចង​ចាំ​ទ្រង់​ជានិច្ច »

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ការ​អធិស្ឋាន និង​ការ​សិក្សា​ព្រះគម្ពីរ​ជួយ​យើងឲ្យ​រក្សា​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក​របស់យើង​ថា​ចងចាំ​ព្រះអម្ចាស់​ជា​និច្ច ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« សូម​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​អធិស្ឋាន និង​សិក្សា​ព្រះគម្ពីរ ។… ទម្លាប់​ដ៏បរិសុទ្ធ​ទាំងនេះ ជា​ចម្បង​ គឺ​ជា​វិធី​ដែល​យើង​ចងចាំ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​សំណប់របស់ទ្រង់ជា​និច្ច ហើយត្រូវ​មានជា​មុន​ដើម្បី​បន្ត​មានភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ » ( Receive the Holy Ghost » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០, ទំព័រ ៩៦ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧, ៧៩ ។ « ដើម្បី​​ឲ្យ​ពួកគេ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជា​មួយ​ពួកគេ​ជានិច្ច »

សេចក្ដីថ្លែងការ​ដូចខាង​ក្រោម ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ដ នៃ​គណៈប្រធាន​ទីមួយ ជួយ​យើង​យល់​ពីតម្លៃ​នៃ​ភាព​ជា​ដៃគូ​នៃព្រះវិញ្ញាណបរិសុទ្ធ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ពិធីបុណ្យជ្រមុជទឹក​ដោយ​ការ​ពន្លិច​ទៅក្នុង​ទឹក គឺ​ជា ‹ ពិធីបរិសុទ្ធ​ដំបូង​នៃ​ដំណឹងល្អ ហើយ​ត្រូវ​តែ​មកតាម​ក្រោយ​ពិធីបុណ្យជ្រមុជ​ដោយ​ព្រះវិញ្ញាណ​ដើម្បី​ឲ្យ​បាន​ពេញលេញ › ។ [ Bible Dictionary, Baptism, »៦១៨ ] ។

« បើ​មានភាពសក្ដិសម អ្នកទាំងឡាយ​ណា​ដែល​មាន​អំណោយទាន​ខាង​វិញ្ញាណ​នេះ អាច​នឹង​មាន​ក្ដីអំណរ​កាន់តែ​ច្រើន​ក្នុងការ​យល់ដឹង និង​ការ​រីកចម្រើន និង​ការ​ណែនាំ​នៅ​គ្រប់​សកម្មភាព​ក្នុង​ជីវិត​ ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។ ព្រះវិញ្ញាណ​បរិសុទ្ធ ថ្លែង​ជា​សាក្សី​ដល់​យើង​អំពី​សេចក្ដីពិត ហើយដិត​​នៅជាប់​នឹង​ព្រលឹង​របស់យើងនូវ​ភាពពិត​នៃ​ព្រះ ជាព្រះបិតា និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ យ៉ាង​មុតមាំថា គ្មាន​អំណាច ឬ​សិទ្ធិ​អំណាច​ណា​នៅលើ​ផែនដី​នេះ អាច​បំបែក​យើង​ចេញពី​ចំណេះ​ដឹង​នោះ​បានទេ ។ [ សូម​មើល នីហ្វៃ​ទី ២ ៣១១៨ ] ។ ប្រាកដ​ណាស់ ការ​គ្មាន​អំណោយទានពី​ព្រះវិញ្ញាណបរិសុទ្ធ គឺ​ដូចជាការ​មាន​រូបកាយ​ដែលគ្មាន​ប្រព័ន្ធស៊ាំ​មួយ​ដូច្នោះដែរ ។…

« អ្នកទាំងឡាយ​ដែល​មាន​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពី​ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ អាច​ទទួលបាន​ពន្លឺ និង​ទីបន្ទាល់បន្ថែម ។ នេះ​គឺ​ដោយសារ​តែអំណោយទាន​នៃព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា ‹ សាក្សី​ជានិរន្ដរ៍ ហើយ​ជាអំណោយទានពិសិដ្ឋ​កាន់តែខ្ពស់​ជាង​ការ​បើក​សម្ដែង​តាម​ធម្មតា​របស់ព្រះវិញ្ញាណបរិសុទ្ធ › ។ [ នៅក្នុង ជេម អ ក្លាក, ចងក្រង​ដោយ Messages of the First Presidency of The Church of Jesus Christ of Latter-day Saints,vols. ( ឆ្នាំ ១9៦៥–៧៥), ៥:៤ ] ។ វា​គឺ​ជា​អំណោយទាន​ពិសិដ្ឋ​កាន់តែ​ខ្ពស់ ដោយសារ​តែ​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ អាច​ដើរ​តួ​ជា ‹ភ្នាក់ងារ​សម្អាត​មួយ ដើម្បី​ធ្វើឲ្យ​មនុស្ស​ម្នាក់បរិសុទ្ធ ហើយ​ញែក​គេ​ចេញជា​បរិសុទ្ធ​ពីអំពើបាប​ទាំងអស់› ។ [ BibleDictionary«HolyGhost »ទំព័រ ៧០៤ ] ។ «Born Again, »Ensign, ខែ ឧសភា ឆ្នាំ ២០០១, ទំព័រ ៥៥, ៥8 ) ។