ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦៧ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៣:១-២១


មេរៀន​ទី ៦៧

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១-២១

បុព្វកថា

នៅក្នុង​រដូវ​ក្ដៅ​ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ គឺ​ជា​អ្នក​មើលការ​ខុសត្រូវ​លើ​ការ​ឧទ្ទិស​ឆ្លង​ទឹកដី​ដែលពួកបរិសុទ្ធ​ត្រូវ​សាងសង់​ទីក្រុង​ស៊ីយ៉ូន​នៅ​ក្នុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី ។ អំឡុង​ពេល​អវត្តមាន​របស់​ព្យាការី សមាជិក​សាសនាចក្រ​មួយចំនួន​នៅ​រដ្ឋ អូហៃអូ បាន​ងាក​ចេញ​ពី​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ ហើយ​ប្រព្រឹត្ត​អំពើបាបដ៏​ធ្ងន់​ធ្ងរ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ត្រឡប់ទៅ​ទីក្រុងខឺតឡង់ នៅថ្ងៃ​ទី ២៧ ខែ​សីហា ហើយ​នៅថ្ងៃទី ៣០ ខែ​សីហា លោក​បាន​ទទួល​វិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣។ មេរៀននេះ គ្របដណ្ដប់​ចំណែក​មួយ​នៃ​វិវរណៈ​នោះ ដែល​ព្រះអម្ចាស់​បាន​ព្រមាន​ដល់ពួកបរិសុទ្ធ​អំពីផលវិបាក​នៃ​សេចក្ដីទុច្ចរិត និង​ការ​បះបោរ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១-៦

ព្រះអម្ចាស់​ព្រមាន​ពួកបរិសុទ្ធ​អំពី​ផលវិបាក​នៃ​សេចក្ដីទុច្ចរិត និង​ការ​បះបោរ

សូម​អញ្ជើញ​សិស្ស​ឲ្យនឹក​ស្រម៉ៃ​ថា មានមិត្ត​ម្នាក់​បាន​សួរ​សំណួរ​ដូច​ខាង​ក្រោម ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​តប ។

  • ហេតុអ្វី​ក៏​អ្នកធ្វើតាម​ការ​បង្រៀន​របស់​សាសនាចក្រ​ជាជាង​ការ​លេង​សប្បាយ​ទៅវិញ ?

បន្ទាប់ពីសិស្ស​បាន​ឆ្លើយ​តប​រួច​ហើយ សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហេតុអ្វី​ក៏​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​យើង​រស់នៅ​តាម​ជំនឿ​របស់​យើងយ៉ាង​ដូច្នេះ ?

សូម​ពន្យល់​ថា​នៅក្នុង​រដូវ​ក្ដៅឆ្នាំ ១៨៣១ ខណៈ​ដែល​យ៉ូសែប ស្ម៊ីធ និង អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត​ស្ថិត​នៅក្នុងរដ្ឋ មិសសួរី ដើម្បី​ឧទ្ទិស​ឆ្លង​ទឹកដី និង​ទីតាំង​ព្រះវិហារបរិសុទ្ធ​នៅ​ស៊ីយ៉ូន នោះ​មាន​សមាជិក​សាសនាចក្រ​មួយចំនួន​នៅ​រដ្ឋ អូហៃអូ បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​ដោយ​សម្ងាត់ ។ បន្ទាប់ពី​ព្យាការី​បាន​ត្រឡប់ទៅ​ដល់រដ្ឋ អូហៃអូវិញ នោះ​លោក​បាន​ទទួល​វិវរណៈ ដែល​បានកត់ត្រា​ទុក​នៅក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:១ឲ្យ​ឮៗ ហើយ​សួរ​ដល់សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ប្រាប់​ថាតើ​ព្រះអម្ចាស់​មានព្រះទ័យយ៉ាងណាចំពោះ​សមាជិក​នៃ​សាសនាចក្រ​នៅក្នុង​ខគម្ពីរ​នេះ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • តើ​ការ​ហៅខ្លួន​យើង​ថា​ជា​រាស្ត្រ​នៃ​ព្រះអម្ចាស់ ខុសគ្នា​ពីការ​ធ្វើជារាស្ត្រ​នៃ​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​មើល​ត្រួសៗ​នូវខ ១​ម្ដងទៀត ហើយ​រកមើល​ការ​បញ្ជា​របស់ព្រះអម្ចាស់​ដល់អ្នកទាំងឡាយ​ដែល​ហៅ​ខ្លួន​គេ​ថា​ជា​រាស្ត្រ​របស់ទ្រង់ ។

  • តើ​ព្រះអម្ចាស់​មានព្រះទ័យ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ​ក្នុងនាមជា​រាស្ត្រ​របស់ទ្រង់ ? ( សូម​សង្ខេប​ចម្លើយ​របស់​សិស្ស​ដោយការ​សរសេរ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ក្នុង​នាមជា​រាស្ត្រ​របស់ព្រះអម្ចាស់ នោះ​យើង​បើក​ដួងចិត្ត​របស់​យើង ហើយ​ស្ដាប់​តាម​ព្រះបន្ទូល និងព្រះឆន្ទៈ​របស់ទ្រង់​ស្ដីអំពី​យើង

  • តើ​អ្នក​គិត​ថា​ការបើក​ដួងចិត្ត​របស់​យើង​មានន័យ​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​បើក​ដួងចិត្ត​របស់យើង រៀបចំ​យើង​ឲ្យ​ស្ដាប់​តាម​សំឡេង​របស់ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ធ្វើ​អ្វីខ្លះ ដើម្បីជួយ​អ្នក​ឲ្យ​បើក​ដួងចិត្ត​របស់អ្នក ?

សូម​អញ្ជើញសិស្ស​ឲ្យ​បើក​ដួងចិត្ត​របស់ពួកគេចំពោះ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​អំឡុង​មេរៀន​នេះ ។ អ្នក​អាច​នឹង​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​សរសេរ​នូវ​ចំណាប់អារម្មណ៍ និងការ​បំផុសគំនិត​ទាំងឡាយ ដែលពួកគេ​ទទួលបានមកពី​ព្រះវិញ្ញាណ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:២ ,៦ ឲ្យ​ឮៗ ។ ពីមុនសិស្ស​អាន អ្នកអាច​នឹង​ចង់ពន្យល់​ថា នៅក្នុងខ ៦​ឃ្លា « ថ្ងៃ​នៃ​សេចក្ដីក្រោធ » សំដៅទៅលើការយាងមក​ជា​លើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ជាគ្រាមួយដែល​អ្នកទាំងឡាយ​ណាដែលពុំប្រែចិត្ត​ចំពោះអំពើ​បាប​របស់ពួកគេ នឹង​រងទុក្ខ​ចំពោះផលវិបាក​ទាំងឡាយ​នៃ​ការ​ជ្រើសរើស​របស់ពួកគេ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី ដែល​ព្រះអម្ចាស់ បានប្រាប់​ដល់ពួកទុច្ចរិត និង​ពួកបះបោរ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៧-២១

ព្រះអម្ចាស់​ព្រមាន​ទាស់​នឹង​ការ​ស្វែងរក​ទីសម្គាល់ និង​សេចក្ដីទុច្ចរិត

នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៦សូម​ចង្អុល​បង្ហាញ​នូវ​បញ្ជា​ដែល​ថា « ពួកដែល​ឥតជំនឿ​ទប់​មាត់​របស់ពួកគេ​ទុក » ។ សូម​ពន្យល់​ថា នៅគ្រា​នេះ សមាជិក​សាសនាចក្រ​មួយចំនួន បាន​ឈប់​ជឿ​ទៅលើ​សេចក្ដីពិត​ពេញលេញ​នៃ​សាសនាចក្រ ហើយ​បាន​និយាយ​ជា​សាធារណៈ​ទាស់​នឹង យ៉ូសែប ស៊្មីធ និង​អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត ( សូមមើលHistory of the Church១:២១៦–១៧ ) ។ មនុស្ស​ម្នាក់​ដែល​រិះគន់​សាសនាចក្រ​ខ្លាំង​បំផុត​ជាង​គេ គឺ​ជា​បុរស​ម្នាក់ដែល​ឈ្មោះ​ថា អែសរ៉ា ប៊ូត ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវកថា​កណ្ឌ​ពីរ​ដូច​ខាង​ក្រោម អំពី​បទពិសោធន៍​នានា​ដែល​នាំ អែសរ៉ា ប៊ូត ឲ្យ​ចូល​ក្នុងសាសនាចក្រ ។

អែសរ៉ា ប៊ូត គឺ​ជា​អ្នក​ផ្សាយ​ខាង​មេតូឌីស នៅ​រដ្ឋ អូហៃអូ ។ គាត់​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ស្ដារឡើងវិញ​នៅ​ដើម​ឆ្នាំ ១៨៣១ បន្ទាប់ពី​ការ​អានព្រះគម្ពីរមរមន ។ គាត់បានធ្វើ​ដំណើរ​ទៅខឺតឡង់ ជាមួយ​យ៉ូហាន និង អាលីស ចនសុន ដើម្បីជួប​នឹង​ព្យាការី ។ អ្នកស្រី ចនសុន បាន​រងទុក្ខ​នឹងរោគ​សន្លាក់​ឆ្អឹង ដែល​បណ្ដាល​ឲ្យ​មានការ​ឈឺចាប់ ហើម និង​រឹងដៃ ។ នៅពេលគាត់​បាន​ជួប​នឹង​យ៉ូសែប ស៊្មីធ​ដំបូង គាត់​ពុំ​អាច​លើក​ដៃ​របស់គាត់​ដាក់​លើ​ក្បាល​ជិត​ពីរ​ឆ្នាំ ។

« អំឡុង​ពេល​ការ​សម្ភាស​ន៍ ការ​សន្ទនាបាន​បង្វែរ​ទៅ​លើ​ប្រធានបទ​អំពី​អំណោយទាន​ដ៏​ហួស​វិស័យ ដូចជា​ដែលត្រូវ​បាន​ប្រគល់​ឲ្យ​នៅក្នុង​ជំនាន់​នៃ​ពួកសាវក ។ មានម្នាក់បាន​និយាយ​ថា ‹ នេះ​ជា​អ្នក​ស្រី ចនសុន ដែល​ពិការដៃ តើ​ព្រះបាន​ប្រទាន​អំណាច​អ្វី​ដល់​មនុស្ស​លើ​ផែនដី​ក្នុង​ពេល​នេះ​ដើម្បី​ព្យាបាល​គាត់ ? › បន្តិច​ក្រោយមក នៅពេល​ការសន្ទនា​បាន​បង្វែរ​ទៅ​រក​ទិសដៅ​មួយទៀត [ យ៉ូសែប ] ស៊្មីធ បាន​ក្រោកឡើង ហើយ​ដើរ​កាត់​បន្ទប់ ដឹក​ដៃ​អ្នកស្រី ចនសុន ហើយ​បាន​ថ្លែង​ដោយ​ឧឡារិក និង​អស្ចារ្យ​ថា ៖ ‹ ស្ត្រី​អើយ នៅក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​បញ្ជា​ឲ្យ​អ្នក​បាន​ជា​សះស្បើយ › រួច​ក៏​បាន​ចេញ​ពីបន្ទប់​ភ្លាម​ទៅ ។… អ្នក​ស្រី ចនសុន ក៏​អាច​លើក​ដៃរបស់​គាត់​បាន​ដោយ​ងាយ​ស្រួល ហើយ​ពេល​គាត់ត្រឡប់ទៅផ្ទះវិញ​នៅ​ថ្ងៃ​ស្អែក​ឡើង គាត់​អាច​ធ្វើ​ការ​បោកគក់ដុះលាង​ដោយគ្មានការ​លំបាក ឬ​ឈឺ​ចាប់​អ្វីឡើយ » ( នៅក្នុងHistory of the Church,១:២១៥–១៦ ) ។

  • តើ​អ្នក​គិត​ថា​អ្នក​អាច​មានអារម្មណ៍​យ៉ាង​ណា បើ​អ្នក​បាន​ឃើញ​អព្ភូតហេតុបែបនោះ​ផ្ទាល់​ភ្នែក​ ?

សូម​ពន្យល់​ថា មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី អែសរ៉ា ប៊ូត បាន​ធ្វើ​ជា​សាក្សី​នៃ​អភ្ភូតហេតុ​នេះ គាត់​បាន​ទទួលបុណ្យជ្រមុជទឹក ។

សូមសរសេរឃ្លា​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ទីសម្គាល់ និង​សេចក្ដីជំនឿ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៧-៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​នូវអ្វី ដែល​ព្រះអម្ចាស់​បានបង្រៀន​អំពីទីសម្គាល់ និង​សេចក្ដីជំនឿ ។

  • តើ​យើង​រៀន​អ្វីខ្លះ ដកស្រង់ចេញអំពីខគម្ពីរទាំងនេះ អំពី​ទីសម្គាល់ និង​សេចក្ដីជំនឿ ? ( សិស្ស​អាច​នឹង​ប្រាប់​អំពី​គោលការណ៍​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា គូស​បញ្ជាក់​អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ សេចក្ដីជំនឿ​ពុំ​កើត​មាន​បន្ទាប់ពី​ទីសម្គាល់​នោះ​ទេ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន នៅ​ពី​ខាង​ក្រោម​ទីសម្គាល់ និង សេចក្ដីជំនឿ ) ។

  • តើ​គំរូ​មួយចំនួននៅក្នុង​បទគម្ពីរ​អំពី​មនុស្ស ដែល​ធ្វើជា​សាក្សី​ពីទីសម្គាល់ ឬ​អព្ភូហេតុ​អស្ចារ្យ ប៉ុន្តែ​ពុំ​បង្ហាញ​ពី​សេចក្ដីជំនឿ និង​សេចក្ដីសុចរិត​យូរ​អង្វែង មានអ្វី​ខ្លះ ?​ ( ឧទាហរណ៍​អាច​រួមមាន​ទាំង​កូនចៅ​នៃ​អ៊ីស្រាអែល [ សូមមើល ជនគណនា ១៤:២២-២៣] និង​លេមិន និង​លេមយួល [ សូមមើលនីហ្វៃទី ១ ១៧:៤៣-៤៥] ) ។

សូម​ពន្យល់​ថា អែសរ៉ា ប៊ូត គឺ​ជា​គំរូ​នៃ​មនុស្ស​ម្នាក់​ដែលពឹង​ផ្អែក​ទៅលើ​ទីសម្គាល់​ជាជាង​សេចក្ដីជំនឿ ។ បន្ទាប់ពី​គាត់​បាន​ទទួលបុណ្យជ្រមុជទឹក គាត់​បាន​ទទួល​បព្វជិតភាព ហើយ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅបេសកកម្ម​មួយ​នៅរដ្ឋ មិសសួរី ។ ប៊ូត បាន​ចាប់​ផ្ដើម​បេសកកម្ម​របស់គាត់​ដោយ​ការ​រំពឹងទុក​ដ៏​អស្ចារ្យ ដោយ​ស្មាន​ថា គាត់​នឹង​អាច​ផ្លាស់ប្រែ​មនុស្ស​ឲ្យ​បាន​ច្រើន តាមរយៈ​ដោយ​បង្ហាញពី​ទីសម្គាល់ និង​អព្ភូតហេតុ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់ពី​ការ​ផ្សាយ​ដំណឹងល្អ​បាន​មួយ​រយៈ​ពេល​ខ្លីមក ហើយ​ពុំ​បាន​ឃើញ​លទ្ធផល​ដូច​ដែល​គាត់​បាន​ស្មាន​ទុក នោះ ប៊ូត « បាន​ងាក​ចេញ » ហើយ​បាន​ក្បត់​សាសនា ( សូមមើលHistory of the Church១:២១៦ ) ។ ព្យាការី យ៉ូសែប ស៊្មីធ បានធ្វើ​ការ​សង្កេត​ដូច​ខាង​ក្រោម​អំពី អែសរ៉ា ប៊ូត ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« នៅពេល​គាត់​បាន​រៀន​ដឹងដោយពិត​ថា សេចក្ដីជំនឿ ការបន្ទាប​ខ្លួន ការ​អត់ធ្មត់ និង​ការលំបាក ត្រូវ​កើត​មាន​ពីមុន​ទទួល​បាន​ពរជ័យ ហើយ​ថា​ព្រះ​នឹង​នាំឲ្យមនុស្សរាបសា មុននឹង​ទ្រង់​តម្កើង​គេ​ឡើង និង​ថា ‹ ព្រះអង្គសង្គ្រោះប្រទានអំណាច​ដល់​គាត់​ដើម្បី​វាយ​មនុស្ស ហើយ​ធ្វើ​ឲ្យ​ពួកគេ​ជឿ › ជំនួស​វិញ … នោះ​គាត់​បាន​ខក​ចិត្ត » ( នៅក្នុងHistory of the Church១:២១៦ ) ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:១០-១២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​ រក​មើល​សេចក្ដីពិត​បន្ថែម​អំពីទីសម្គាល់ និង​សេចក្ដីជំនឿ ។

  • ស្របតាមខ ១០ តើ​ទីសម្គាល់​កើត​មាន​យ៉ាង​ដូចម្ដេច ? ( សូមជួយសិស្សប្រាប់​អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ទីសម្គាល់​កើត​មាន​ដោយ​សារ​សេចក្ដីជំនឿ ស្របតាម​ព្រះទ័យ​របស់ព្រះ ។ សូម​បន្ថែម​សេចក្ដីពិត​នេះ​ទៅលើ​ក្ដារខៀន នៅខាង​ក្រោម​ទីសម្គាល់ និង​សេចក្ដីជំនឿ ) ។

  • ហេតុអ្វី​ក៏​អ្នកគិត​ថា យើង​ទទួល​ទីសម្គាល់​បន្ទាប់ពី​យើង​បាន​អនុវត្ត​សេចក្ដីជំនឿ ?

  • ស្របតាមខ ១២ តើ​ហេតុផល​ត្រឹមត្រូវ​ដើម្បី​ស្វែងរក​ទីសម្គាល់​មានអ្វីខ្លះ ? ( « សម្រាប់​មនុស្ស​សេចក្ដីល្អ​ដល់​មនុស្ស​ចំពោះ​សិរីល្អ​របស់ [ ព្រះ ]-- មានន័យ​ថា ដើម្បីជួយ​អ្នកដទៃ និង​ពន្លឿន​កិច្ចការ​របស់ព្រះអម្ចាស់ ) ។

សូម​ចង្អុល​បង្ហាញ​ថា ទីសម្គាល់ និង​ការ​អស្ចារ្យ​ទាំងឡាយ ពុំ​បង្ហាញ​ឲ្យឃើញ​ថាអស្ចារ្យ​ជានិច្ច​នោះឡើយ ។ ជាញឹកញាប់ យើង​អាច​នឹង​ទទួល​ទីសម្គាល់​មួយ ឬ​សាក្សីមួយ​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​ដំណឹងល្អតាម​របៀប​ដ៏​ស្ងប់​ស្ងាត់ និង​ផ្ទាល់​ខ្លួន​មួយ នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​របស់​យើង ។

  • តើ​យើង​អាច​អនុវត្ត​សេចក្ដីជំនឿ​ដើម្បី​ទទួលបាន​សាក្សីមួយ​នៃ​ដំណឹងល្អ​បាន​យ៉ាង​ដូចម្ដេច ? (អ្នក​អាច​នឹង​ចង់​កត់​ត្រា​ចម្លើយ​របស់សិស្ស​នៅ​លើ​ក្តារខៀន ។ ចម្លើយ​អាច​រួមមាន​ទាំង​សកម្មភាព​ដូចជា ការ​អធិស្ឋាន ការ​សិក្សា​ព្រះគម្ពីរ ការ​តមអាហារ ការ​ផ្ដល់ការ​បម្រើ និង​ការ​រស់នៅ​តាម​គោលការណ៍ នៃ​ដំណឹងល្អ ) ។

សូម​អញ្ជើញសិស្ស​ឲ្យចែកចាយ​បទពិសោធន៍​របស់ពួកគេ​ជាមួយ​នឹង​ការ​ទទួល​សាក្សីមួយ​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​ដំណឹងល្អ​ដោយ​ការ​អនុវត្ត​សេចក្ដីជំនឿ​តាម​របៀប​មួយ​នៃ​របៀប​ទាំងនេះ ។

សូម​រំឭក​សិស្ស​ថា បន្ថែម​ពីលើ​ការ​ស្វែងរក​ទីសម្គាល់ នោះ​សមាជិក​សាសនាចក្រ​មួយចំនួន​នៅ​រដ្ឋ អូហៃអូ ក៏​បាន « បែរ​ចេញពី [បទ] បញ្ញត្តិ​ទាំងឡាយ » ( គ. និង ស. ៦៣:១៣) ហើយ​បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ ។ សូម​ឲ្យ​សិស្ស​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:១៤-១៩ដោយ​ស្ងៀម​ស្ងាត់ ហើយ​ប្រាប់​អំពីអំពើបាប​មួយចំនួន​ដែល​សមាជិក​សាសនាចក្រ​បាន​ប្រព្រឹត្ត ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( អ្នកអាច​ពន្យល់​ថា ពួកកំផិត គឺ​ជា​មនុស្ស​ដែល​ចូលរួម​ក្នុង​អំពើបាប​ខាង​ផ្លូវ​ភេទ ។ ពួក​មន្ដអាគម គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចូលរួម​នៅក្នុង​សកម្មភាព ដែល​អញ្ជើញ​ឥទ្ធិពល​នៃ​វិញ្ញាណ​អាក្រក់​ឲ្យមក ) ។

  • សូម​កត់សម្គាល់​អំពី​ការ​ព្រមាន​របស់ព្រះអម្ចាស់​អំពីដំរេក​សម្រើបនៅក្នុងខ ១៦ ។ តើ​វាមានន័យ​យ៉ាងណា ដែល​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សម្រើប ? ( ​ដំរេក​សម្រើប មានន័យ​ថា « ការ​មានបំណង​ប្រាថ្នា​ដោយ​ពុំត្រឹមត្រូវ​ដ៏​ខ្លាំង​ចំពោះ​អ្វីមួយ » ឬ នរណា​ម្នាក់ [ Guide to the Scriptures ]« ដំរេក​សម្រើប »scriptures.lds.org] ។ ការ​មើល​ទៅនរណា​ម្នាក់​ដោយ​មាន​ដំរេក​សម្រើប មានន័យ​ថា​មើល​ទៅ​រូបរាង​កាយ​របស់នរណា​ម្នាក់​ដោយ​ពុំ​ត្រឹមត្រូវ ឬ​តាមវិធី​មួយ​ដែល​ដាស់​អារម្មណ៍​ខាង​ផ្លូវ​ភេទ ។ ការណ៍​នេះ​ជាប់ទាក់ទង​នឹង​ការ​មើលការណ៍ភាព​អាសគ្រាម ) ។

  • តើ​មាន​គោលការណ៍​អ្វី​ខ្លះដែល​អ្នក​មើលឃើញនៅក្នុង​ការ​ព្រមាន​របស់ព្រះអម្ចាស់ នៅក្នុងខ ១៦ ? ( សិស្ស​គួរតែ​ប្រាប់​នូវគោលការណ៍​ដូច​ខាង​ក្រោម ៖បើ​យើង​មើល​ទៅ​នរណាម្នាក់​ដោយ​ដំរេក​សម្រើប នោះ​យើង​នឹង​គ្មាន​ព្រះវិញ្ញាណ ហើយ​យើង​បដិសេធ​សេចក្ដីជំនឿ ។ អ្នកអាច​ឲ្យ​យោបល់​សិស្សឲ្យ​គូសចំណាំ​ពាក្យ ដែល​បង្រៀន​អំពីគោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ ) ។

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា ការមានដំរេក​សម្រើប​ចំពោះ​នរណា​ម្នាក់ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​នោះ​បាត់បង់ព្រះវិញ្ញាណ​យ៉ាងដូច្នេះ ?

  • តើ​យើង​អាច​យកឈ្នះ​លើ​ការ​ល្បួងដំរេក​សម្រើប​ចំពោះអ្នក​ដទៃ​យ៉ាង​ដូចម្តេច ?

ជា​ចំណែក​នៃ​ការ​ពិភាក្សា​អំពី​ការ​ចៀសវាង​ពី​ដំរេក​សម្រើប អ្នកអាច​អញ្ជើ​ញ​សិស្ស​ម្នាក់​ឲ្យ​អាន​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« សំខាន់បំផុតនោះ ចាប់​ផ្ដើម​ដោយ​ការ​ញែក​ខ្លួន​អ្នកចេញពីមនុស្ស សម្ភារ និង​ស្ថានភាព​នានា​ដែល​នឹង​គ្រោះថ្នាក់​ដល់អ្នក ។…

« … ប្រសិនបើ​ឃើញកម្មវិធី​ទូរទស្សន៍​មិនត្រឹមត្រូវ​នោះសូម​បិទ​វា​ ។ ប្រសិនបើ​ខ្សែភាពយន្ដ​ពុំ​ស្អាតស្អំទេ នោះសូម​ដើរ​ចេញ ។ ប្រសិនបើ​ទំនាក់ទំនង​មិន​ត្រឹមត្រូវ​កើត​មាន​ឡើង សូម​បញ្ចប់​ទំនាក់ទំនង​នោះ ។ យ៉ាងហោចណាស់​នៅគ្រា​ដំបូងឡើយ ឥទ្ធិពល​ទាំងនេះ​អាច​នឹង​មិន​អាក្រក់​ខ្លាំង​ទេ ប៉ុន្តែ​វា​អាច​នឹង​ធ្វើ​ឲ្យវក់វី​ដល់​ការ​វិនិច្ឆ័យ​របស់​យើង ធ្វើឲ្យជីវភាព​ខាង​វិញ្ញាណ​របស់យើង​ស្រអាប់ ហើយ​ដឹកនាំ​ទៅរក​អ្វី​មួយដែល​អាច​នឹង​អាក្រក់ ។…

« …សូមជំនួស​គំនិត​តម្រេក​សម្រើប​ដោយ​រូបភាព​នៃ​ក្ដីសង្ឃឹម និង​អានុស្សារីយ៍​ប្រកប​ដោយក្ដីអំណរ រូបភាព​នៃ​ទឹកមុខ​របស់​អ្នកទាំង​ឡាយ​ដែល​អ្នក​ស្រឡាញ់ ថា​អ្វីៗទាំងនោះ​នឹង​ត្រូវ​បំផ្លាញ​បង់ ប្រសិន​បើ​អ្នក​បណ្តែតបណ្តោយ​ខ្លួន​តាម​តណ្ហា​បែប​នេះ ។… មិនថា​អ្នក​មាន​គំនិត​អ្វី​នោះទេ សូម​ប្រាកដ​ថា វា​ស្វាគមន៍​មក​ក្នុង​ចិត្ត​របស់អ្នក​ដោយការ​អញ្ជើញ​តែ​ប៉ុណ្ណោះ ។…

« សូមបណ្ដុះវាឡើង និងនៅ​កន្លែង​ដែលមាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ សូម​ប្រាកដ​ថា​គេហដ្ឋាន ឬ​ផ្ទះ​ជួល​របស់​អ្នកផ្ទាល់មាន​នូវប្រភេទ​នៃ​តន្ត្រី សិល្បៈ និង​អក្សរសាស្ត្រ​ដែល​រក្សាការពារអ្នក​នៅទីនោះ »​Place No More for the Enemy of My Soul »EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤៥, ៤៦ ) ។

សូម​ចង្អុល​បង្ហាញ​ទៅ​គោលការណ៍​ទីមួយ​ដែលអ្នកសរសេរ​នៅលើ​ក្ដារខៀន នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់​រៀន ៖ ក្នុងនាម​ជា​រាស្ត្រ​របស់ព្រះអម្ចាស់ យើង​ត្រូវ​បើក​ដួងចិត្ត​របស់​យើង និង​ស្ដាប់​ព្រះ​បន្ទូល​របស់ទ្រង់ និងព្រះទ័យ​របស់ទ្រង់ចំពោះយើង ។ សូមអញ្ជើញ​សិស្ស​ឲ្យ​គិត​ថា តើ​ដួងចិត្ត​របស់ពួកគេ​បើកចំហរ​ចំពោះ​ការ​បំផុសគំនិត ឬ​ចំណាប់​អារម្មណ៍​អំឡុង​ការ​សិក្សា​អំពីព្រះគម្ពីរ​នាថ្ងៃ​នេះ​របស់​ពួកគេដែរ​ឬទេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ធ្វើ​សកម្មភាព​តាម​ការ​បំផុសគំនិត និង​ចំណាប់អារម្មណ៍​ដែលពួកគេ​បាន​ទទួលមក​ពី​ព្រះអម្ចាស់ ហើយ​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេលពួកគេ​ធ្វើដូច្នោះ នោះពួកគេ​នឹង​ក្លាយជា​រាស្រ្ត​របស់​ព្រះអម្ចាស់ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៦។ ដំរេក​សម្រើបបណ្ដាល​ឲ្យ​ព្រះវិញ្ញាណ​ចេញ​ឆ្ងាយ

នៅក្នុងជំនាន់​របស់​យើង ការ​សាយភាយ​នៃ​រូបអាសគ្រាម បានបង្ហាញ​យ៉ាង​ច្រើន​ចំពោះ​ការ​ល្បួង​ឲ្យ​មាន​ដំរេក​សម្រើប​ចំពោះ​អ្នកដទៃ ។ អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បញ្ជាក់​ថា ការ​ប្រើ​រូបអាសគ្រាម គឺ​ជា​សកម្មភាព​ប្រកប​ដោយ​ដំរេក​សម្រើប ដែល​នឹង​ដាក់​កំណត់ចំពោះសមត្ថភាព​របស់មនុស្ស​ម្នាក់​មិន​ឲ្យ​រីករាយ​នឹង​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ថា ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« ខ្ញុំសូមចែកចាយ​នូវការ​ព្រមាន​មួយ ។ សាតាំង​ពូកែ​ខាង​ការ​ផ្ដាច់​ទំនាក់ទំនង​ខាង​វិញ្ញាណ តាមរយៈ​ការ​បញ្ចុះ​បញ្ចូល​ដល់បុគ្គល​ម្នាក់ៗ តាមរយៈ​សេចក្ដីល្បួង ដើម្បី​ល្មើស​នឹង​ច្បាប់ ដែល​ទំនាក់ទំនង​ខាង​វិញ្ញាណ​ត្រូវ​បាន​បង្កើត​ឡើង ។ ជាមួយមនុស្ស​មួយចំនួន វា​អាច​បញ្ចុះបញ្ចូល​ពួកគេ ដែល​បណ្តា​ឲ្យ​ពួកគេ​មិនអាច​ទទួល​បាន​ការ​ណែនាំ​មកពី​ព្រះអម្ចាស់​ ។

« សាតាំង​បាន​ក្លាយទៅ​ជា​ចៅហ្វាយ​ម្នាក់​ដែល​ប្រើ​អំណាច​ញៀន​នៃ​រូបអាសគ្រាម ដើម្បីបង្ខាំង​សមត្ថភាព​របស់បុគ្គល​ម្នាក់ៗ​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយព្រះវិញ្ញាណ ។ ការ​វាយ​ប្រយុទ្ធ​នៃ​រូបអាសគ្រាម នៅក្នុងគ្រប់​ទម្រង់​ដ៏ឃោឃៅ វិនាស និង​បំផ្លិចបំផ្លាញរបស់​វា បានបណ្ដាល​ឲ្យអាពាហ៍ពិពាហ៍​មានការ​សោកសៅ ការ​រងទុក្ខ ការ​ឈឺចាប់ និងប្រេះឆា ។​ វា​គឺ​ជា​ឥទ្ធិពល​ដ៏​វិនាស​បំផុត​មួយ​នៅលើ​ផែនដី ។ មិនថា​វា​កើត​តាមរយៈ​ទំព័រ​បោះពុម្ព ខ្សែភាពយន្ដ ទូរទស្សន៍ កំណាព្យកាពឃ្លោងអាសគ្រាម ពាក្យ​ថោកទា​ប​នៅ​តាម​ទូរទស្សន៍ ឬ​អេក្រង់កុំព្យូទ័រ​ផ្ទាល់ខ្លួនក្ដី រូបអាសគ្រាម គឺ​ជា​ការ​បំផ្លាញ​ដ៏ញៀន និង​ធ្ងន់ធ្ងរ​ដែលគ្រប​សង្កត់​បំផុត ។ ឧបករណ៍​ដ៏មានប្រសិទ្ធភាព​របស់​លូស៊ីហ្វើរ​នេះ បំផ្លាញ​គំនិត និង​ដួងចិត្ត និង​ព្រលឹង​របស់​មនុស្ស​ទាំងអស់​ដែល​ប្រើ​វា ។ មនុស្ស​ទាំងអស់​ដែល​ត្រូវ​ជាប់​នៅក្នុងសំណាញ់​ទាក់ចិត្ត បញ្ឆោត​ចិត្ត ហើយ​បន្ដ​ស្ថិត​នៅដូច្នោះ នឹង​ក្លាយទៅ​ជា​ញៀន​ចំពោះ​ឥទ្ធិពល​ដ៏បំផ្លាញ និង​អសីលធម៌​របស់​វា ។ សម្រាប់​មនុស្ស​ជា​ច្រើន ការ​ញៀន​នោះ ពុំ​អាច​យកឈ្នះ​បាន​ដោយគ្មានជំនួយ​នោះ​ទេ ។ គំរូ​ដ៏​សោកនាកដម្ម​នេះ ធ្លាប់ស្គាល់មកហើយ។ វា​ចាប់​ផ្ដើម​ជាមួយនឹង​ការ​ចង់ដឹង​ចង់ឃើញ បញ្ឆេះដោយការដាស់សតិ ហើយ​ត្រូវ​បាន​ធ្វើ​ឲ្យឃើញ​ថា​ត្រឹមត្រូវ​ដោយ​គំនិត​ខុសឆ្គង​របស់វាថា នៅពេលធ្វើឡើង​ដោយ​សម្ងាត់ នោះ​វា​គ្មាន​ធ្វើ​ឲ្យ​នរណា​ផ្សេង​មានគ្រោះថ្នាក់ទេ ។ សម្រាប់​អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​លង់លក់​ដោយ​ការ​កុហក​នេះ កាន់តែចុះជ្រៅទៅក្នុងការ​ធ្វើ​ពិសោធន៍នេះ និង​កាន់​តែ​មានអានុភាព រហូត​ដល់​អន្ទាក់​បិទ ហើយអសីលអម៌​ដ៏អាក្រក់ អនុវត្ត​ទម្លាប់​ប្រកបដោយការ​ញៀន គ្រប់គ្រង​ដោយ​កាច​សាហាវ ។…

« បើ​អ្នក​ត្រូវ​ជាប់​អន្ទាក់​នៅក្នុង​រូបអាសគ្រាម ត្រូវធ្វើការ​តាំង​ចិត្ត​ទាំង​ស្រុង​ដើម្បី​យកឈ្នះ​វា​នៅក្នុងពេល​នេះ ។ សូម​រក​កន្លែង​ស្ងាត់​មួយ អធិស្ឋាន​ដោយ​ក្លៀវក្លា​សុំ​ជំនួយ និង​ការ​គាំទ្រ ។ សូម​អត់ធ្មត់ និង​គោរព​ប្រតិបត្តិ ។ សូម​កុំ​ចុះចាញ់ » (To Acquire Spiritual Guidance, »Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨-៩ ។