មេរៀនទី ១៤៥
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥ ភាគ ២
សេចក្តីផ្តើម
នេះគឺជាផ្នែកទីពីរនៃមេរៀនទីពីរនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥និងទុក្ករកម្មរបស់ យ៉ូសែប និង ហៃរ៉ាំស្ម៊ីធ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៨៤៤ ។ ក្នុងមេរៀននេះ សិស្សនឹងពិភាក្សាអំពីតួនាទីរបស់ព្យាការី យ៉ូសែប ស៊្មីធ នៅក្នុងសេចក្ដីសង្គ្រោះរបស់កូនចៅព្រះ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥
ទុក្ករកម្មរបស់ យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធ ត្រូវបានប្រកាស
មុននឹងចាប់ផ្តើម សូមដាក់តាំងរូបភាពមួយរបស់យ៉ូសែប ស៊្មីធនៅខាងមុខថ្នាក់រៀន ( សូមមើលGospel Art Book[ឆ្នាំ ២០០៩] លេខ ៨៧ សូមមើលផងដែរLDS.org)។ អ្នកអាចនឹងចង់សុំដល់សិស្សឲ្យច្រៀងបទ « សរសើរដល់លោក » (ទំនុកតម្កើងលេខ ១៦ ) សម្រាប់ជាទំនុកតម្កើងប្រជុំធម្មនិដ្ឋាន ។ ពីមុនច្រៀងទំនុកតម្កើង សូមពន្យល់ថា ដ័បុលយូ ដបុលយូ ហ្វែប បានសរសេរពាក្យនៃទំនុកតម្កើង នៅក្នុងការចងចាំដល់ព្យាការី យ៉ូសែប ស៊្មីធ ក្រោយពីការធ្វើទុក្ករកម្មបន្ដិច ។
សូមចាប់ផ្ដើមមេរៀនដោយសួរសំណួរខាងក្រោមនេះ ៖
-
តើអ្នកធ្លាប់ជជែកជាមួយនរណាម្នាក់ដែលមិនមែនជាសមាជិកសាសនាចក្រអំពីព្យាការី យ៉ូសែប ស៊្មីធដែរឬទេ ? បើធ្លាប់ តើអ្នកនិយាយអំពីអ្វីខ្លះ ? ( បើគ្មាននរណាម្នាក់ធ្លាប់មានបទពិសោធន៍នេះទេ សូមសួរដល់សិស្សថាតើពួកគេចង់ប្រាប់អ្នកដទៃអំពី យ៉ូសែប ស៊្មីធ ដែរឬទេ ) ។
សូមរំឭកសិស្សថាគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥មាននូវការប្រកាសមួយអំពីទុក្ករកម្មរបស់ យ៉ូសែប និង ហៃរុម ស្ម៊ីធ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានប្រយោគទីមួយនៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម ។
-
តើសារលិខិតនៃខគម្ពីរនេះគឺជាអ្វី ? ( សិស្សគួរតែបង្ហាញថា យ៉ូសែប ស៊្មីធបានធ្វើកិច្ចការច្រើនជាងគេ លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះ សម្រាប់សេចក្តីសង្រ្គោះដល់មនុស្សលោកនេះ ជាងមនុស្សផ្សេងៗទៀតដែលធ្លាប់រស់នៅក្នុងលោកនេះ) ។
-
តើព្យាការីយ៉ូសែប ស្ម៊ីធបានធ្វើអ្វីខ្លះសម្រាប់សេចក្តីសង្គ្រោះ និង ភាពតម្កើងឡើងរបស់យើង ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឃ្លាទាំងអស់នៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាដែលពិពណ៌នាអំពីអ្វីដែលយ៉ូសែប ស្ម៊ីធបានធ្វើសម្រាប់សេចក្តីសង្គ្រោះរបស់យើង ។ សូមឲ្យសិស្សស្វែងរកចំណុចបន្ថែមទៀតដើម្បីបន្ថែមលើបញ្ជីនៅលើក្ដារខៀន ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយប្រធានយ៉ូសែប ហ្វែស ស៊្មីធ ។ សូមឲ្យសិស្សស្តាប់រកមើលនរណាដែលត្រូវបានទទួលរងឥទ្ធិពល តាមរយៈកិច្ចការនៃព្យាការីយ៉ូសែប ស្ម៊ីធ ។
« កិច្ចការដែលយ៉ូសែប ស្ម៊ីធ បានចូលប្រឡូកពុំត្រូវបានកំណត់ចំពោះតែជីវិតនេះនោះទេ ប៉ុន្តែវាជាប់ទាក់ទងនឹងជីវិតឯបរលោកនាយ និង ជីវិតដែលធ្លាប់មានផងដែរ ។ និយាយម្យ៉ាងទៀតថា វាជាប់ទាក់ទងនឹងអ្នកទាំងឡាយណាដែលបានរស់នៅលើផែនដីនេះ អ្នកទាំងឡាយណាដែលកំពុងរស់នៅ និង អ្នកទាំងឡាយណាដែលនឹងមកបន្ទាប់ពីយើង ។ វាពុំមែនជាអ្វីដែលគ្រាន់តែទាក់ទងនឹងមនុស្ស អំឡុងពេលពួកគេរស់នៅក្នុងរោងឧបោសថនៅក្នុងសាច់ឈាមនោះទេ ប៉ុន្តែគឺសម្រាប់គ្រួសារមនុស្សទាំងអស់ចេញពីភាពអស់កល្បទៅភាពអស់កល្ប » (Gospel Doctrine, ការបោះពុម្ពលើកទី ៥. [ ឆ្នាំ ១៩៣៩ ] ទំព័រ ៤៨១ ) ។
សូមមើលការពិពណ៌នារបស់យ៉ូសែប ស្ម៊ីធអំពីការនាំចេញមកនូវព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញានៅក្នុង ខ ៣។ ដើម្បីជួយសិស្សឲ្យយល់បន្ថែមទៀតអំពីសារៈសំខាន់នៃកិច្ចការនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលហេតុផលដែលព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញាត្រូវបាននាំចេញមក ។
-
យោងតាម ខ ៦, ហេតុអ្វីបានជាព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញាត្រូវបាននាំចេញមក ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួររកឃើញសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញាត្រូវបាននាំចេញមកសម្រាប់សេចក្តីសង្គ្រោះដល់ពិភពលោក) ។
-
តើគម្ពីរទាំងនេះជួយនាំមកនូវសេចក្ដីសង្គ្រោះដល់ពិភពលោកតាមវិធីណា ?
-
យោងតាម ខ ៦, តើអ្វីខ្លះដែលធ្វើឲ្យព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញាមានតម្លៃខ្លាំងបំផុតក្នុងចំណោមព្រះគម្ពីរដែលអ្នកមាន ?
សូមឲ្យសិស្សពិចារណាពីអ្វីដែលពួកគេបានធ្វើជាមួយព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញានៅក្នុងជីវិតរបស់ពួកគេ ។
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីបង្ហាញការដឹងគុណរបស់យើងចំពោះការបូជារបស់យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធដើម្បីនាំចេញមកនូវព្រះគម្ពីរទាំងនេះ ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬ សៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេនូវរបៀបជាក់លាក់មួយ ដែលពួកគេអាចបង្ហាញការដឹងគុណរបស់ខ្លួនចំពោះការបូជាដែលបានធ្វើឡើង ដើម្បីនាំចេញមកនូវព្រះគម្ពីរទាំងនេះ ។
សូមយោងទៅលើបញ្ជីដែលបានសរសេរនៅលើក្ដារខៀនពីដើមដំបូងមេរៀន ។ សូមថ្លែងទីបន្ទាល់ថា តាមរយៈការជួយស្ដារព្រះគម្ពីរឡើងវិញ គោលលទ្ធិពិត សិទ្ធិអំណាច និងកូនសោបព្វជិតភាព ពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់ និងអ្នកស្លាប់ និងការរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ យ៉ូសែប ស៊្មីធបានជួយកូនចៅរបស់ព្រះទាំងអស់ទទួលបាននូវពរជ័យពេញលេញនៃដង្វាយធួន ។
ចូរពន្យល់ថា មនុស្សមួយចំនួនអាចនឹងយល់ខុសអំពីអារម្មណ៍ និងការជឿរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយចំពោះព្យាការី យ៉ូសែប ស៊្មីធ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់មើលអំពីរបៀបដែលសមាជិកនៃសាសនាចក្រយល់ឃើញអំពី យ៉ូសែប ស៊្មីធ ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអាចធ្វើបាន អ្នកអាចផ្តល់ ច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍នេះដល់សិស្សមួយច្បាប់ម្នាក់ ។
« យើងមិនថ្វាយបង្គំព្យាការីទេ ។ យើងថ្វាយបង្គំព្រះជាព្រះវរបិតាសួគរបស់យើង និង ព្រះអម្ចាស់ដែលបានមានព្រះជន្មរស់ឡើងវិញគឺព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែយើងទទួលស្គាល់ព្យាការី យើងប្រកាសអំពីលោក យើងគោរពលោក យើងមានគារវភាពចំពោះលោកថាជាឧបករណ៍នៅក្នុងព្រះហស្តនៃព្រះដ៏មានមហិទ្ធិរិទ្ធិ ក្នុងការស្តារឡើងវិញមកលើផែនដីនូវសេចក្តីពិតពីបុរាណនៃដំណឹងល្អរបស់ព្រះ រួមជាមួយនឹងបព្វជិតភាពតាមរយៈសិទ្ធិអំណាចរបស់ព្រះ គឺត្រូវបានអនុវត្តនៅក្នុងកិច្ចការនៃសាសនាចក្ររបស់ទ្រង់ និង សម្រាប់ពរជ័យនៃប្រជារាស្ត្ររបស់ទ្រង់ » (Joseph Smith Jr.—Prophet of God, Mighty Servant »Ensign, ខែ ធ្នូ ឆ្នាំ ២០០៥ ទំព័រ ៤ ) ។
-
ជាពាក្យរបស់អ្នកផ្ទាល់ តើអ្នកនឹងពន្យល់ពីអារម្មណ៍របស់សមាជិកសាសនាចក្រអំពីព្យាការីយ៉ូសែប ស្ម៊ីធយ៉ាងដូចម្តេច ?
សូមអញ្ជើញសិស្សឲ្យគិតអំពីឥទ្ធិពលការបម្រើរបស់ព្យាការីយ៉ូសែប ស្ម៊ីធបានមាននៅក្នុងជីវិតរបស់ពួកគេ ហើយក្នុងជីវិតមនុស្សរាប់លាននៅទូទាំងពិភពលោក ។ សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ហើយសុំសិស្សឲ្យឆ្លើយសំណួរមួយក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរ ៖
សូមសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ថូម៉ាស អេស. ម៉នសុន ។ សូមឲ្យសិស្សស្ដាប់មើលអំពីរបៀបដែលយើងអាចជួយអ្នកដទៃទទួលបទពិសោធន៍ក្ដីអំណរនៃដំណឹងល្អ ។
«[ព្យាការី យ៉ូសែប ស៊្មីធ] បានបន្សល់ទុកនូវកេរតំណែលមួយ ដែលជួយឲ្យមានអ្នកដើរតាម [រាប់លានអ្នក] នៅសព្វថ្ងៃនេះ នៅលើគ្រប់ទ្វីបដើម្បីប្រកាសអំពីលោកថាជាព្យាការីម្នាក់របស់ព្រះ ។ សូមឲ្យយើងម្នាក់ៗ ព្យាយាមដើម្បីបន្ដនូវការនិមិត្តរបស់ព្យាការី យ៉ូសែប ចំពោះ កិច្ចការនេះ ហើយតម្កើងកេរដំណែលរបស់លោក តាមរយៈកិច្ចការរបស់យើង និងទីបន្ទាល់ដល់អ្នកដទៃ ដើម្បីពួកគេអាចស្គាល់លោក ដូចជាយើង ហើយដើម្បីឲ្យពួកគេអាចមានបទពិសោធន៍នៃភាពសុខសាន្ដ និងក្ដីអំណរនៃដំណឹងល្អ ដែលលោកបានស្ដារឡើងវិញ » ( Brother Joseph»Church News ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៥ ទំព័រ ៤ ) ។
-
តើយើងអាចជួយអ្នកដទៃទទួលបទពិសោធន៍ក្ដីអំណរនៃដំណឹងល្អ ដូចដែលបានស្ដារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស៊្មីធ យ៉ាងដូចម្ដេច ?
សូមពន្យល់ថា សម្រាប់សិស្សនៅសល់ក្នុងថ្នាក់ អាចចែកចាយទីបន្ទាល់របស់ពួកគេអំពីព្យាការី យ៉ូសែប ស៊្មីធ និងការស្ដារឡើងវិញនៃដំណឹងល្អ ។ សូមអញ្ជើញពួកគេឲ្យពិចារណាអំពីការប្រើចម្លើយពួកគេចេញមកពីសកម្មភាពសរសេរពីខាងដើម នៅពេលពួកគេបង្ហាញពីទីបន្ទាល់របស់ពួកគេ ។
សូមបញ្ចប់មេរៀន ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីព្យាការី យ៉ូសែប ស្ម៊ីធ និងការស្ដារឡើងវិញ ។ សូមអញ្ជើញសិស្សឲ្យរកមើលឱកាសនៅពីរបីថ្ងៃខាងមុខនេះដើម្បីចែកចាយទីបន្ទាល់របស់ពួកគេជាមួយនឹងអ្នកដទៃអំពីព្យាការី យ៉ូសែប ស្ម៊ីធ និងតួនាទីរបស់លោកក្នុងការស្តារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើងវិញ ។