ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧៦ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧២-៧៤


មេរៀន​ទី ៧៦

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧២-៧៤

បុព្វកថា

ការ​ពង្រីក​សាសនាចក្រ​ទៅក្នុង​រដ្ឋ មិសសួរី និង​ការ​ប្ដូរ​ទីតាំង​របស់​ប៊ីស្សព អែតវឹត ប៉ាទ្រិច នៅទីនោះ បានបង្កើត​ឲ្យ​មាន​តម្រូវការ​ប៊ីស្សព​ម្នាក់ទៀត ត្រូវ​បាន​ហៅ​នៅក្នុង​រដ្ឋ អូហៃអូ ។ នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ១៨៣១ ព្យាការី​យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ​ចំនួនបី ដែលត្រូវ​បាន​បញ្ចូល​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧២។ វិវរណៈ​ទាំងនេះ បានទទួលស្គាល់​ការ​ហៅ​របស់នូវល ខេ វីតនី ជា​ប៊ីស្សព​ថ្មី នៅ​រដ្ឋ អូហៃអូ បានបើក​សម្ដែង​អំពី​កាតព្វកិច្ច​របស់ប៊ីស្សព​វិតនី ខ្លះៗ ហើយបានប្រទាន​ការ​ណែនាំ​ទាំងឡាយ​ទាក់ទង​នឹង​ការ​ប្រមូល​គ្នីគ្នា​ទៅ​កាន់ស៊ីយ៉ូន ។ វិវរណៈ​បានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៣ ដែលបាន​ប្រទាន​ឲ្យ​នៅ​ខែ មករា ឆ្នាំ ១៨៣២ ដែលមាន​នូវការ​ដឹកនាំ​របស់ព្រះអម្ចាស់​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ដើម្បី​ចាប់ផ្ដើម​ការ​ងារ​របស់ពួកគាត់​នៅ​ក្នុងការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប ។ វិវរណៈ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៤ត្រូវបានទទួលនៅឆ្នាំ ១៨៣០ ពីមុន​សាសនាចក្រ​ត្រូវបាន​ស្ដារឡើងវិញ ។ វា​មាននូវការ​ពន្យល់​របស់ព្រះអម្ចាស់អំពីកូរិនថូស​ទី ១ ៧:១៤ខគម្ពីរមួយ ដែល​ត្រូវ​បាន​ប្រើ​ដោយមនុស្ស​មួយចំនួន​ដើម្បី​ដោះសារ​អំពីរឿង​ពិធីបុណ្យជ្រមុជទឹក​ដល់ទារក ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:១-៨

ព្រះអម្ចាស់​ហៅ នូវល ខេ វីតនី ជា​ប៊ីស្សព​នៅ​រដ្ឋ អូហៃអូ

សូម​សួរ​ដល់សិស្ស​ថា​តើ​ការ​ហៅបម្រើ​មួយណា ដែលពួកគេ​គិត​ថា​លំបាក​ខ្លាំង​ ។

  • តើ​អ្នកធ្លាប់ទទួល​ការហៅបម្រើមួយ ឬ​ត្រូវ​បាន​សុំ​ឲ្យធ្វើអ្វីមួយ​ដែលពិបាក​នៅក្នុង​សាសនាចក្រ ឬ​មានអារម្មណ៍ថា​វាលើស​លប់ ឬ​អសមត្ថភាព​ក្នុងការ​ធ្វើវា​ដែរឬ​ទេ ? បើ​ធ្លាប់ ហេតុអ្វី ?

សូម​ឲ្យសិស្ស​ស្រាវជ្រាវក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧២:១-២ដោយ​ស្ងាត់ស្ងៀម ហើយ​ប្រាប់​អំពី​ការ​ហៅ​ដែល​ចាំបាច់​ត្រូវ​ធ្វើនៅក្នុង​សាសនាចក្រ ។ ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ឃ្លា « នៅ​ក្នុងផ្នែក​នេះ​នៃ​ចម្ការទំពាំងបាយជូរ​របស់ព្រះអម្ចាស់ » បានសំដៅទៅលើរដ្ឋ អូហៃអូ ) ។

  • តើ​ការ​ហៅ​អ្វីខ្លះ ដែលចាំបាច់​ត្រូវ​ហៅ​នៅរដ្ឋ អូហៃអូ ?

ដើម្បីជួយសិស្ស​យល់​ពីមូលហេតុ​ដែលប៊ីស្សព​ថ្មី ត្រូវការ​នៅក្នុង​រដ្ឋ អូហៃអូ សូមឲ្យពួកគេ​រកនឹកថា​នរណា​ត្រូវ​បាន​ហៅ​ជាប៊ីស្សព​ដំបូង​គេ​នៅក្នុង​សាសនាចក្រ ( អែតវឹត ប៉ាទ្រិច សូមមើលគ. និង ស. ៤១:៩) ។ សូម​ពន្យល់​ថា ជាមួយនឹង​ការ​ពង្រីក​សាសនាចក្រ​នៅរដ្ឋ មិសសួរី និង​ការ​ប្ដូរទីតាំង​របស់​ប៊ីស្សព ប៉ាទ្រិច ទៅ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី ( មានចម្ងាយ​ជិតស្មើ​នឹង ១០០០ ម៉ែល​ពីទីក្រុង​ខឺតឡង់ ) ព្រះអម្ចាស់​បានប្រកាស​ថា ប៊ីស្សព​ថ្មី គឺចាំបាច់​ត្រូវមាននៅ​រដ្ឋ អូហៃអូ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ផ្លាស់វេន​គ្នា​អានឲ្យ​ឮៗដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧២:៣-៦ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរក​មើល​ឃ្លា ដែលពន្យល់​ពីមូលហេតុ​ដែលពួកបរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ត្រូវការ​ប៊ីស្សព ។

  • ស្របតាមខ ៣និងខ ៥ ហេតុអ្វី​ក៏ពួកបរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ត្រូវការ​ប៊ីស្សព ? ( ដូច្នេះ​ពួកគេ​អាច​មានទំនួលខុសត្រូវ​ចំពោះ​ប៊ីស្សព សម្រាប់​ការកាន់កាប់ត្រួតត្រា​របស់​ពួកគេ ) ។

  • តើ​ការ​ណ៍នេះ​ស្រដៀងគ្នាទៅនឹង​ទំនួលខុសត្រូវ​របស់​យើង​ចំពោះប៊ីស្សព ឬ​ប្រធាន​សាខា​សព្វថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧២:៧-៨ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយប្រាប់​ថា​នរណា​ត្រូវ​បាន​ហៅជា​ប៊ីស្សព​ថ្មី​នៅរដ្ឋ អូហៃអូ ហើយ​នរណា​បានជ្រើសរើស​គាត់​ឲ្យ​បំពេញ​ការហៅបម្រើ​នេះ ។

  • តើនរណា​ត្រូវ​បាន​ហៅជា​ប៊ីស្សព​ថ្មី​នៅ​រដ្ឋ អូហៃអូ ?

  • តើ​នរណា​បានជ្រើសរើស នូវល ខេ វីតនីជា​ប៊ីស្សព​ថ្មី ?

  • តើ​គោលលទ្ធិអ្វី​ខ្លះ ដែល​យើងអាច​រៀន​មកពីខ ៨ស្ដីអំពី​ការហៅបម្រើ​នៅក្នុង​សាសនាចក្រ​របស់ព្រះអម្ចាស់ ? ( ចម្លើយ​របស់សិស្ស​អាច​នឹង​ឆ្លុះបញ្ចាំង​អំពី​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ការ​ហៅបម្រើ​នៅក្នុង​សាសនាចក្រ​របស់ព្រះយេស៊ូវ​គ្រីស្ទ កើត​មកពីព្រះអង្គសង្គ្រោះ )

សូម​ឲ្យសិស្ស​ពិចារណា​អំពី​របៀប​ដែលពួកគេ​អាច​នឹង​ទទួលអារម្មណ៍ដឹង បើ​ពួកគេ​ត្រូវ​បាន​ហៅ​ទៅក្នុងការ​បម្រើ​ក្នុងសាសនាចក្រ​ដ៏លំបាក​មួយ ។ សូម​អញ្ជើញ​សិស្សម្នាក់​ឲ្យ​អាន​រឿង​ដូច​ខាង​ក្រោមឲ្យឮៗ ដែល​បាន​ប្រាប់​ដោយ​ចៅប្រុស​របស់នូវល ខេ វីតនី ឈ្មោះ អែលឌើរ អួរសុន អែហ្វ វិតនី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ស្ដាប់​អំពីរបៀប​ដែល​បងប្រុស វិតនី ទទួលអារម្មណ៍​យ៉ាងណា នៅពេល​គាត់​ត្រូវ​បាន​ហៅជា​ប៊ីស្សព​ម្នាក់ និង​អ្វី​ដែលគាត់​បានរៀន​ថា ​ការ​ហៅ​របស់​គាត់បានចេញមកពីណា ។

រូបភាព
អែលឌើរ អួសុន អែហ្វ វិតនី

« គំនិត​នៃ​ការ​ស្មាន​អំពី​ទំនួលខុសត្រូវ​សំខាន់នេះ ( តំណែង​នៃ​ប៊ីស្សព ) គឺស្ទើរ​តែមាន​ច្រើន​ជាង​ដែល [ នូវល ខេ វីតនី ] អាច​ទ្រាំទ្រ​បាន ។… គាត់ … មិន​ទុក​ចិត្ត​លើ​សមត្ថភាព​របស់គាត់ ហើយ​បាន [ ​មានអារម្មណ៍ ] ថា​អសមត្ថភាព​ក្នុង​ការធ្វើ​កិច្ចការ​ដែល​ផ្ដល់នូវការ​ទុកចិត្ត​ដ៏ខ្ពស់ និង​បរិសុទ្ធ​នោះ ។ នៅ​ក្នុងភាព​វិលវល់​របស់គាត់ គាត់​បាន​ទៅប្ដឹង​ព្យាការី ៖

« ‹ ខ្ញុំ​មើល​ពុំឃើញថារូប​ខ្ញុំ​សមជាប៊ីស្សពសោះ បងប្រុស យ៉ូសែប ប៉ុន្តែ​បើ​លោក​និយាយ​ថា វា​គឺ​ជា​ព្រះឆន្ទៈ​របស់ព្រះអម្ចាស់ ខ្ញុំ​នឹង​ព្យាយាម › ។

ព្យាការី​បាន​តប​ដោយ​សណ្ដានចិត្ត​ថា «‹ អ្នក​ពុំចាំបាច់​យក​តាម​ពាក្យ​ខ្ញុំ​នោះទេ សូម​ទៅទូល​ដល់ព្រះបិតា​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ចុះ › ។

« នូវល … បាន​តាំងចិត្ត​ធ្វើ​ដូច​ដែល [ ព្យាការី ] បាន​ទូន្មាន ។… ការអធិស្ឋាន​ដ៏​រាបសា និង ស្មោះ​អស់​ពី​ចិត្ត​របស់​គាត់​ត្រូវបាន​ឆ្លើយ​តប ។ នៅក្នុង​បន្ទប់តែ​ម្នាក់ឯង​ក្នុង​យប់ស្ងាត់ គាត់​បាន​ស្ដាប់​ឮ​សំឡេង​ពី​ស្ថានសួគ៌​ថា ៖​‹ កម្លាំង​របស់អ្នក​គឺ​នៅ​នឹង​យើង › ។ ពាក្យ​តែពីរបីម៉ាត់ និង​សាមញ្ញ​នេះ មានអត្ថន័យ​ដ៏សំខាន់បំផុត ។ ការ​សង្ស័យ​របស់គាត់ ត្រូវ​បាន​រលត់​បាត់ ដូចជា​ទឹកសន្សើម​មុន​ពេល​អរុណរះ ។ គាត់​បាន​ស្វែងរក​ព្យាការី​ដោយផ្ទាល់ បាន​ប្រាប់​លោក​ថា គាត់​ស្កប់ស្កល់​ចិត្ត ហើយ​មាន​ឆន្ទៈ​នឹង​ទទួល​យក​តំណែង​ដែល​គាត់​ត្រូវ​បាន​ហៅ » ( « The Aaronic Priesthood »Contributorខែ​មករា ឆ្នាំ១៨៨៥ ទំព័រ ១២៦ ) ។

  • តើ​អ្វី​ខ្លះ ដែលបាន​ជួយ នូវល ខេ វិតនី ទទួលយក​ការ​ហៅ​របស់គាត់​ដើម្បីបម្រើជា​ប៊ីស្សព​ដោយស្ម័គ្រចិត្ត ?

  • តើ​យើងអាច​រៀន​អ្វីខ្លះមកពី​បទពិសោធន៍​របស់គាត់ ដើម្បី​អាច​ជួយយើង បើ​យើង​មានអារម្មណ៍​ថាវាលើសលប់ ដោយការហៅ​បម្រើ ឬ​ការ​ចាត់តាំង​មួយ​នៅក្នុង​សាសនាចក្រ​នោះ ?

  • តើ​ការ​យល់​ថា ការហៅបម្រើ​នៅក្នុងសាសនាចក្រ​មកពីព្រះអង្គសង្គ្រោះ ជួយអ្នក​ឲ្យទទួលយក ហើយព្យាយាមដោយឧស្សាហ៍ដើម្បីបំពេញការហៅរបស់អ្នកយ៉ាង​ដូចម្ដេច ?

សូម​ពិចារណាធ្វើការ​ចែកចាយ​បទពិសោធន៍​មួយ ដែលបាន​ពង្រឹង​ដល់ទីបន្ទាល់របស់អ្នកថា ការ​ហៅបម្រើទាំងឡាយ​នៅក្នុង​សាសនាចក្រ​របស់ព្រះអម្ចាស់ គឺមកពីទ្រង់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:៩-២៦

ព្រះអម្ចាស់​ពន្យល់​អំពី​កាតព្វកិច្ច​ទាំងឡាយ​របស់​ប៊ីស្សព​ម្នាក់

សូម​សរសេរ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ប៊ីស្សព និង​ប្រធានសាខា គ្រប់គ្រង​កិច្ចការ​ខាងវិញ្ញាណ និង​ខាង​សាច់ឈាម​របស់សាសនាចក្រ​នៅក្នុង​វួដ ឬ​សាខា​របស់ពួកគាត់ ។ ( អ្នកអាច​នឹង​ចង់ពន្យល់​ថាខាងសាច់ឈាមសំដៅ​ទៅលើ​អ្វីៗ​ដែលទាក់ទង​នឹង​ជីវិត​ខាង​សាច់ឈាម ។ ឧទាហរណ៍ ប៊ីស្សព និងប្រធានសាខា គ្រប់គ្រង​លើ​ទ្រព្យសម្បត្តិសាសនាចក្រ មូលនិធិ​សាសនាចក្រ និង​ការ​ប្រើ​ប្រាស់​សម្ភារ​នៅក្នុង​ឃ្លាំង​របស់ប៊ីស្សព ) ។

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧២:៩-២៦ដោយពន្យល់​ថា ខគម្ពីរ​ទាំងនេះ ពិពណ៌នា​អំពី​កាតព្វកិច្ច​មួយចំនួន​របស់​ប៊ីស្សព វិតនី ។ សូម​ពន្យល់​ថា កាតព្វកិច្ច​របស់ប៊ីស្សព​ម្នាក់ បាន​ពិពណ៌នា​ដោយព្រះអម្ចាស់​នៅក្នុង​វិវរណៈ​នេះជា​ចម្បង ទាក់ទង​នឹង​តួនាទី​របស់​ប៊ីស្សព​នៅក្រោម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ។ អំឡុង​គ្រា​នេះ សាសនាចក្រ​ពុំ​បានបំបែក​ជា​វួដ​ដោយមាន​ប៊ីស្សព​ធ្វើជា​អធិបតី​នៅក្នុងវួដ​នីមួយៗ ដូច​ឥឡូវ​នេះ​ទេ ។ នៅគ្រា​នោះ មានប៊ីស្សព​តែពីរ​នាក់​ប៉ុណ្ណោះ ៖ ប៊ីស្សព វិតនី គឺជា​ប៊ីស្សព​សម្រាប់​ពួកបរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ហើយ​ប៊ីស្សព ប៉ាទ្រិច គឺ​ជា​ប៊ីស្សព​សម្រាប់​អ្នកទាំងឡាយ​នៅ​រដ្ឋ មិសសួរី ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៣

ព្រះអម្ចាស់​ដឹកនាំ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យបន្ដ​បកប្រែ​ព្រះគម្ពីរ​ប៊ីប

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៣:១-២ដោយពន្យល់​ថា ព្រះអម្ចាស់​បាន​ណែនាំ​ថា ពួកអែលឌើរ ដែល​កំពុង​ផ្សាយ ត្រូវបន្ដធ្វើដូច្នោះ​ទៀត រហូត​ដល់​សន្និសីទ​លើក​ក្រោយ ដែលនឹង​ធ្វើ​ឡើងនៅ​ពីរសប្ដាហ៍ ។ ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ផ្សាយ​ដើម្បីជួយលុបបំបាត់​ចោល​នូវ​ព័ត៌មាន​ខុសឆ្គង​អំពី​សាសនាចក្រ ដែល​ជាលទ្ធផល​មកពី​ការបោះពុម្ព​សំបុត្រ​របស់ អ៊ែរ៉ាស ប៊ូត ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៣:៣-៤ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែលព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានផ្ដោត​ទៅលើ បន្ទាប់ពីសន្និសីទ​រួច ។

  • តើព្រះអម្ចាស់​បាន​សុំ​ឲ្យ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន​ឲ្យ​ផ្ដោត​កិច្ចខិត​ខំរបស់ពួកគាត់​ទៅលើ​អ្វីខ្លះ ? តើ « កិច្ចការ​នៃការ​បកប្រែ » គឺជា​អ្វីដែលព្រះអម្ចាស់​សំដៅទៅលើ​ឬ ? ( កំណែថ្មី​នៃព្រះគម្ពីរប៊ីប ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៤

ព្រះអម្ចាស់​ពន្យល់​អំពី​អត្ថន័យ​នៃកូរិនថូស​ទី ១ ៧:១៤

សូមអញ្ជើញសិស្ស​ឲ្យ​នឹកស្រម៉ៃ​ថា ពួកគេ​កំពុង​បម្រើ​ជា​អ្នកផ្សព្វផ្សាយសាសនា​ពេញម៉ោង​សម្រាប់សាសនាចក្រ ។ ខណៈពេល​កំពុង​និយាយ​នឹង​គូស្វាមីភរិយា​ដែលបាន​រៀបការ​មួយគូ ដែល​កំពុងសិក្សាពី​សាសនាចក្រ នោះពួកគេ​បាន​ដឹង​ថា ពួកគាត់មានកូនប្រុសម្នាក់​ដែលបាន​ស្លាប់ ពេល​គាត់​កើត​មកទើបបាន​តែ​ពីរបីខែ​ប៉ុណ្ណោះ ។ គូស្វាមីភរិយា​នេះ ត្រូវ​បាន​អ្នកដឹកនាំ​ខាង​សាសនា​របស់ពួកគេ​ថា កូនប្រុស​ពួកគេ​ពុំអាច​ឡើងទៅស្ថានសួគ៌​បានទេ ដោយសារ​តែ​កូនតូច​នោះពុំ​ទាន់បាន​ជ្រមុជទឹក ពីមុន​គាត់ស្លាប់ ។ ឪពុក​ម្ដាយ​មានអារម្មណ៍​សោកសៅ​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​បាត់បង់​កូន​របស់ពួកគេ ហើយ​ជំនឿ​របស់ពួកគេ​ប្រាប់ថា កូន​របស់ពួកគេ​បាន​បាត់បង់​សេចក្ដីសង្គ្រោះ​របស់ខ្លួន ។

សូម​ឲ្យសិស្ស​គិត​អំពី​របៀប​ដែលពួកគេ​នឹង​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ ហើយ​ប្រាប់ពួកគេ​ថា ពួកគេ​នឹងមានឱកាសឆ្លើយតប​នៅក្នុង​មេរៀន​នៅពេលក្រោយ ។

សូម​ពន្យល់ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៤មាននូវការ​ពន្យល់​របស់ព្រះអម្ចាស់អំពីកូរិនថូស​ទី ១ ៧:១៤។ សូម​អញ្ជើញសិស្ស​ម្នាក់ឲ្យអាន​ឮៗនូវគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៤:១ដែលជាពាក្យ​របស់សាវកប៉ុលមកពីកូរិនថូស​ទី ១ ៧:១៤។ សូម​ប្រាប់សិស្ស​ថា ខគម្ពីរ​នេះនៅក្នុង កូរិនថូស​ទី ១ ត្រូវ​បាន​ប្រើ​ដើម្បី​គាំទ្រ​ដល់ការ​អនុវត្ត​ពិធីបុណ្យជ្រមុជទឹក​ដល់ទារក​តូច ។ ( អ្នក​ក៏អាច​នឹង​ចង់​ពន្យល់​ថា ពាក្យពុំជឿ​នៅក្នុង​ខ ១សំដៅទៅលើ​ពួកយូដា ដែល​ពុំបាន​ទទួលយក​ដំណឹងល្អ​នៃព្រះយេស៊ូវ​គ្រីស្ទទេ ។ ប៉ុល ពុំ​ថ្លែង​ថា មនុស្ស​ម្នាក់អាច​ត្រូវ​បាន​សង្គ្រោះ​ដោយសារ​សេចក្ដីសុចរិត​របស់​ប្ដីឬ​ប្រពន្ធ​របស់​គេ​នោះទេ ប៉ុន្ដែ​ដោយការ​ផ្លាស់ប្រែចិត្តជឿ​របស់​ប្ដី ឬ​ប្រពន្ធ ដើម្បីអាច​នាំ​មកនូវ​ឥទ្ធិពល​នៃ​ការ​ញែក​ចេញជាបរិសុទ្ធ​នៅក្នុងគ្រួសារ ) ។

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អានឲ្យ​ឮៗដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧២:២-៦ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើល​បញ្ហា​នានា ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ជំនាន់​របស់​សាវក ប៉ុល នៅពេល​ប្ដី ឬ​ប្រពន្ធម្នាក់ ដែល​រៀបការ​នឹង​គ្នា បាន​ផ្លាស់ប្រែចិត្ត​ជឿ​ទៅលើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ម្នាក់ទៀតនៅ​តែ​អនុវត្ត​តាម​ច្បាប់​របស់​ម៉ូសេ​ ។

  • តើ​មានភាព​ខុសគ្នា​អ្វីខ្លះ ត្រូវ​បាន​ជួប​ប្រទះ​នៅក្នុង​អាពាហ៍ពិពាហ៍​ប្រភេទ​នេះ ? ( ស្វាមី​ភរិយានឹង​ឈ្លោះគ្នា ថា​តើ​​កូនៗ​របស់ពួកគេ​នឹង​ត្រូវ​បង្រៀន​ឲ្យ​ជឿ ហើយគោរព​តាមដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ក្រឹត្យវិន័យ​របស់​ម៉ូសេ [សូមមើលខ ៣] កូនៗ​ដែលចិញ្ចឹមបីបាច់ ក្រោមការ​គោរពតាម​ក្រឹត្យវិន័យ​នៃ​ម៉ូសេ បានធំឡើង​ដោយពុំ​ជឿ​ដល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទទេ [សូមមើលខ ៤])។

  • តើ​ការជឿ​ជំនឿ​សាសនា​ខុសគ្នា​នៅក្នុង​អាពាហ៍ពិពាហ៍​អាច​មានឥទ្ធិពល​លើ​គ្រួសារ​របស់​គូស្វាមីភរិយា​នោះ​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ​បាន​បំពេញ​នូវ​ក្រឹត្យវិន័យ​របស់ ម៉ូសេ ហើយ​ការ​កាត់ស្បែក​ឈប់​តម្រូវ​ឲ្យ​មាន​ទៀត​ហើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកសាសន៍​យូដា​ដែល​ធ្វើតាម​ក្រឹត្យវិន័យ​របស់ ម៉ូសេ បានជឿ​ថា​កូន​ប្រុស គឺ​ពុំ​ស្អាត​ស្អំ​ទេ លុះត្រា​តែ​កូននោះ​ត្រូវ​កាត់​ស្បែក​សិន ។ ជំនឿ​នេះ បាន​បណ្ដាល​ឲ្យ​មានបញ្ហា​ជាច្រើន​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក ឬ​ម្ដាយ​ម្នាក់​ដែល​បានជឿ​ទៅលើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ម្នាក់​ទៀត ជឿ​លើ​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។ ជម្លោះ​ស្រដៀងគ្នានេះ​នៅក្នុង​ជំនឿ​សាសនា និងការ​អនុវត្ត អាច​កើត​មាន​នៅសព្វ​ថ្ងៃ​នេះ ក្នុង​ក្រុមគ្រួសារ​ដែល​មាន​ស្វាមី ឬ​ភរិយា​ម្នាក់ ជា​សមាជិក​នៃ​សាសនាចក្រ ហើយ​ម្នាក់ទៀត​ពុំជឿ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៤:៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី ដែល​ព្រះអម្ចាស់​បានបង្រៀន​អំពីកុមារ​តូចៗ ។

  • តើ​ព្រះអម្ចាស់បាន​បង្រៀន​អ្វីខ្លះ​ស្ដីអំពី​កុមារតូចៗ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ចម្លើយ​របស់​ពួកគេ​គួរ​តែ​ឆ្លុះ​បញ្ចាំង​ដូច​ខាង​ក្រោម ៖កុមារតូចៗ បរិសុទ្ធ ត្រូវ​បាន​ញែក​ឲ្យ​បរិសុទ្ធ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ( អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​គូស​ចំណាំគោលលទ្ធិ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

សូម​រំឭក​សិស្ស​អំពី​ស្ថាន​ភាព​របស់​អ្នក​ផ្សព្វផ្សាយសាសនា ដែលបាន​បង្ហាញ​ពី​ខាង​ដើម​ក្នុងមេរៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​មរ៉ូណៃ ៨:៨--១២និងគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤៦--៥០ជា​សេចក្ដី​យោង​បទគម្ពីរ​នៅជិត​នឹង​គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៤:៧។ សូម​ចាត់​សិស្ស​ឲ្យ​អានមរ៉ូណៃ ៨:៨--១២និងគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤៦--៥០ជា​មួយ​នឹង​ដៃគូ បន្ទាប់មក​ពិភាក្សា​អំពី​សំណួរ​ដូច​ខាង​ក្រោម​ជាមួយគ្នា ៖

  • សូម​ប្រើ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន អំពី​សេចក្ដីសង្គ្រោះ​របស់​កុមារតូចៗ នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៤:៧និងមរ៉ូណៃ ៨:៨--១២តើ​អ្នក​នឹង​បង្រៀនអ្វីខ្លះ ដល់​គូរស្វាមីភរិយា​ដែល​បាន​រៀបការ ដែល​មានអារម្មណ៍​ថា កូន​ដែលបាន​ស្លាប់​ទៅ​របស់ពួកគេ​ពុំ​អាច​ចូល​ក្នុង​ស្ថានសួគ៌​នោះ ?

សូម​អញ្ជើញ​ដៃគូ​មួយ ឬពីរ ឲ្យ​ពន្យល់​ពីអ្វីដែលពួកគេ​នឹង​បង្រៀន ។ សូម​បញ្ចប់​ដោយការ​ថ្លែងទីបន្ទាល់​អំពី​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់ព្រះអង្គសង្គ្រោះ ដើម្បី​ប្រោសលោះ​ដល់កុមារតូចៗ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:១៣។ ប៊ីស្សព វីតនី បាន​បម្រើ​នៅក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព ប៉ាទ្រិច 

ប៊ីស្សព អែតវើត ប៉ាទ្រិច ត្រូវ​បាន​ហៅ​ឲ្យធ្វើជា​ប៊ីស្សព​ទីមួយ​នៃ​សាសនាចក្រ ។ ប៊ីស្សព នូវល ខេ វីតនី បាន​បម្រើ​នៅក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព ប៉ាទ្រិច ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ប៊ីស្សព នៅក្រុង ខឺតឡង់ [នូវល ខេ វីតនី ] គឺត្រូវ ‹ប្រគល់​ទៅ​ឲ្យ › ប៊ីស្សព នៅក្រុង ស៊ីយ៉ូន [ អែតវើត ប៉ាទ្រិច ]កំណត់ត្រា​នៃ​ការកាន់កាប់ត្រួតត្រា ដែល​កំណត់ត្រាអចិន្រ្តៃយ៍ គួរ​ត្រូវ​បាន​រក្សា​ទុក ។ សម្រាប់​ការ​ទទួលខុសត្រូវ​នេះ នូវល ខេ វីតនី ត្រូវ​បាន​ហៅឲ្យ​ដើរ​តួជា​ប៊ីស្សព ។ គាត់​គឺ​ត្រូវបានរក្សា​ឃ្លាំង​របស់ព្រះអម្ចាស់​នៅ ខឺតឡង់ ហើយ​ទទួល​មូលនិធិ​ដែល​ជា​ផ្នែកនោះ​នៃ​ចម្ការទំពាំង​បាយជូរ ហើយ​ត្រូវ​ទទួល​ទំនួលខុសត្រូវ​នៃ​ពួកអែលឌើរ ដូច​ដែលគាត់​ត្រូវ​បាន​បញ្ជា ដើម្បី​ចាត់​ចែង​ដល់​សេចក្ដី​ត្រូវការ​ទាំងឡាយរបស់ពួកគេ ដល់អស់អ្នកទាំងឡាយដែលសមនឹងទទូលតាមកិច្ចការរបស់ខ្លូន ទៅតាមតម្រូវការដែលពួកគេត្រូវចំណាយ។ មូលនិធិ​ដែល​បាន​ទទួលទាំងប៉ុន្មាន គឺ​ត្រូវ​ថ្វាយ​ដល់កិច្ច​ការល្អ​នៃ​សាសនាចក្រ ‹គឺ​ដល់​មនុស្ស​ទ័លក្រ និង មនុស្ស​កំសត់​ទុគ៌ត › ។ បើមាន​នរណា​ដែល​ពុំ​មានលទ្ធភាពបង់ថ្លៃចំណាយ ត្រូវ​មាន​បញ្ជី​មួយកត់ទុក ‹ហើយ​ឲ្យទៅ​ប៊ីស្សព​នៃ​ក្រុង​ស៊ីយ៉ូន ដែល​នឹង​បង់​បំណុល​ចេញ​ពីអ្វី​ដែលព្រះអម្ចាស់​នឹង​ដាក់​ក្នុង​ដៃ​របស់​គាត់›» (Church History and Modern Revelation,វ៉ុលទី ២ [ឆ្នាំ ១៩៥៣] ១:២៧០ ) ។ ( សូមមើល​ផងដែរDoctrine and Covenants Student Manual, បាន​បោះពុម្ព​ជា​លើក​ទីពីរ [Church Educational System manual, ២០០១], ១៥២– ៥៣) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧២:៩-២៦។ ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ​នៅ​រដ្ឋ អូហៃអូ និង កាតព្វកិច្ច​របស់​ប៊ីស្សព វីតនី

ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ គឺ​ពុំធ្លាប់​បាន​អនុវត្ត​ពេញលេញ​នៅក្នុង​រដ្ឋ អូហៃអូ ជា​ទម្រង់​ទូទាំង​សហគមន៍ឡើយ ។ វា​ត្រូវបានពួកបរិសុទ្ធខូលស្វិល នៅថមសុន រដ្ឋ អូហៃអូ ព្យាយាម​អនុវត្ត ប៉ុន្តែ​ពួកគេ​ពុំ​ទទួលបានជោគជ័យឡើយ អាស្រ័យទៅលើកត្តាផ្សេងៗ រួមទាំង​ការដកហូតរបស់​លីម៉ាន ខូព្លី លែងឲ្យពួកបរិសុទ្ធខូលស្វិលរស់នៅលើដីធ្លី​របស់គាត់​តទៅទៀត (សូមមើលគ. និង ស. ៥៤) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គោលការណ៍ និង​ការ​អនុវត្ត​ទាំងឡាយ​នៃ​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ គឺ​នៅ​តែ​មាន ។ សមាជិក​មួយចំនួន មាន​នូវ​ការ​កាន់កាប់​ត្រួតត្រា ហើយ​ឃ្លាំង​មួយ ដើម្បីជួយ​មើល​ថែ​ដល់​មនុស្ស​ក្រីក្រ និង​ទុគត៌ ក៏​ដូចជា​តម្រូវកា​របណ្ដោះ​អាសន្ន​របស់សាសនាចក្រ​ផងដែរ ។ ប៊ីស្សព នូវល ខេ វីតនី គឺ​ត្រូវ​មើល​ថែ និង​គ្រប់គ្រង​ធាតុទាំងនេះនៃ​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ព្រមជាមួយ​នឹង​កិច្ចការ​ខាង​សាច់ឈាម​ផ្សេងទៀត​របស់​សាសនាចក្រ​នៅ​រដ្ឋ អូហៃអូ ។ ការណ៍​នេះ​រួមមាន​ទាំងការ​ទទួលខុសត្រូវ​ដើម្បីគ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់សាសនាចក្រ​នៅក្នុង​តំបន់ ។

ការទទួលខុសត្រូវ​ជា​ចម្បង​មួយ​របស់​ប៊ីស្សព វីតនី គឺ​ត្រូវ​ជួយ​មើល​ថែ​ដល់មនុស្ស​ក្រីក្រ និង​មនុស្ស​ទុគ៌ត ។ របៀប​មួយ​ដែល​គាត់​បានធ្វើការណ៍​នេះ គឺ​ដោយការ​ចែកចាយនូវ​អាហារ​ដែល​បាន​ផ្ដល់​ឲ្យ ដោយ​សមាជិក​ដែល​បាន​ធ្វើ « ការ​ប្រជុំ​តម​អាហារ » សម្រាប់គោលបំណង​នៃ​ការ​ផ្គត់ផ្គង់​ម្ហូបអាហារ​ដល់​អ្នកទាំងឡាយ​ដែល​ខ្វះខាត ។ នៅក្នុងការ​ហៅ​របស់គាត់ ប៊ីស្សព វីតនី បាន​បរិច្ចាគ​ជំនាញ​របស់គាត់ ជា​អ្នកជំនួញ ហើយ​បាន​លះបង់​ធនធាន​ខាង​សាច់ឈាម​របស់គាត់​ជាច្រើន​សម្រាប់សាសនាចក្រ និង​មើល​ថែដល់អ្នក​ដទៃ ។ គាត់​បាន​បម្រើ​ដោយ​ស្មោះត្រង់នៅ​ក្នុង​តំណែង​របស់គាត់ ជា​ប៊ីស្សព រហូត​ដល់​បញ្ចប់​ជីវិត​របស់គាត់ -- ជាគ្រា​មួយ​នៃ​រយៈពេល​ជិត ១៩ ឆ្នាំ --អំឡុង​ពេល​ដែលគាត់​ក៏បាន​បម្រើ​ជាគណៈប៊ីស្សព​នៃ​សាសនាចក្រ បំពេញ​តំណែង​ពីដើម​ដែល​បានកាន់​ដោយ អែតវើត ប៉ាទ្រិច ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧២:២០-២២។ ក្រុម​កត់ត្រា

បន្ទាប់ពី​ខែ វិច្ឆិកា ឆ្នាំ ១៨៣១ សន្និសីទ​នៅក្នុង ហៃរ៉ុម រដ្ឋ អូហៃអូ បុរស​ប្រាំមួយនាក់​ត្រូវ​បាន​ហៅ​ឲ្យ​ថ្វាយ​ពេលវេលា​របស់ពួកគាត់ និងកិច្ចខិតខំ​ដើម្បីគ្រប់គ្រង​ការ​បោះពុម្ព ការ​ចេញផ្សាយ និងការ​ចែកចាយ​ការបោះពុម្ព​នៃ​សាសនាចក្រ រួមទាំង​ព្រះគម្ពីរ ( សូមមើលគ. និង ស. ៧០:៣-៤) ។ ក្រុម​នៃ​បុរស​ទាំងនេះ​រួមមាន-- យ៉ូសែប ស៊្មីធ, ម៉ាទីន ហារីស, អូលីវើរ ខៅឌើរី, យ៉ូហាន វិតមើរ, ស៊ីឌនី រិកដុន និង វិលលាម ដបុលយូ ហ្វែប្ស-- បាន​ស្គាល់​ថា​ជា​ក្រុម​កត់ត្រា ។ ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​បុរស​ទាំងនេះ​ឲ្យ​ស្នើ​សុំ​ជំនួយជា​អាហារ​មកពី​ប៊ីស្សព ( សូមមើលគ. និង ស. ៧២:២០) ដោយគោលបំណង​ថា នៅទីបំផុតកិច្ចការ​បោះពុម្ព​នេះ​នឹង​ទទួលបាន​ចំណូល​គ្រប់គ្រាន់​ដើម្បី​អាចទ្រទ្រង់​ខ្លួន​បាន​ ។ សមាជិកក្រុមកត់ត្រា គឺ​ត្រូវ​ផ្គត់ផ្គង់​ដោយ​ចំណូល​ពី​អាជីវកម្ម ខណៈ​ដែល​ប្រាក់​ចំណេញ​ដែល​លើស​នានា នឹង​ត្រូវ​ថ្វាយ​ត្រឡប់​ទៅ​ឃ្លាំង​របស់ព្រះអម្ចាស់ ( សូមមើលគ. និង ស. ៧០:៥--៨) ។ ទោះ​បី​ជា​ក្រុមកត់ត្រា ពុំ​នៅ​បាន​យូរឆ្នាំក្តី តែវា​បានធ្វើការ​បរិច្ចាគ​យ៉ាង​សំខាន់​មួយ​ទៅដល់ពិភពលោក​ដោយការ​បោះពុម្ព​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ និង​អ្នក​ស្នង​តំណែង​វា​គឺ គោលលទ្ធិ និង សេចក្ដី​សញ្ញា ក៏ដូចជា​កាសែត​សាសនាចក្រ ដូចជាEvening and the Morning Star ។ (សូមមើលDocuments, Volume ២: ខែ កក្កដា ឆ្នាំ ១៨៣១–ខែ មករា ឆ្នាំ ១៨៣៣, វ៉ុលទី ២ of the Documents series of The Joseph Smith Papers [ ឆ្នាំ ២០១៣ ], ទំព័រ xxv–xxvi (៣៣០–៨៩ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៤:៤-៦។ ទំនៀមទំលាប់​ខុស​ឆ្គង

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ការ​ប្រឹក្សា​សម្រាប់​ការ​ប្រឈម​មុខ​នឹង​ទំនៀមទំលាប់ ឬ​ទម្លាប់​ដែល​ផ្ទុយ​នឹង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« ការ​សរសើរចំពោះជាតិសាសន៏ វប្បធម៌ និង​កេរដំណែល​ជាតិសាសន៍ អាច​នឹង​មានប្រយោជន៍ និង​ល្អ ប៉ុន្តែវា​ក៏​អាច​ជា​គំរូនៃ​ជីវិត​អចិន្ត្រយ៍ ដែល​គួរ​តែ​ញែក​ចេញ​ដោយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏លះបង់ ។…

« [ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​មានប្រសាសន៍​ថា] ៖ ‹ ខ្ញុំ​សូម​ឲ្យ​យោបល់ដល់ អ្នក​ដាក់អាទិភាព​ខ្ពស់បំផុត​ទៅលើ​សមាជិក​ភាព​របស់អ្នក​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​វាស់វែង​នូវ​អ្វីៗ​ដែលមនុស្ស​ផ្សេង​ៗ​បាន​សុំ​ឲ្យ​អ្នកធ្វើ ទោះជា​វា​មកពី​គ្រួសារ​អ្នក មនុស្ស​ជាទីស្រឡាញ់ កេរដំណែល​ខាងវប្បធម៌​របស់​អ្នក ឬ ទំនៀមទំលាប់​ដែលអ្នកបាន​គ្រង--​វាស់វែង​គ្រប់អ្វីៗ​ដែលទាស់នឹង​ការ​បង្រៀន​នៃ​ព្រះអង្គសង្គ្រោះ ។ ពេលអ្នករកឃើញថា អ្វីៗ​ដែលសុំ​ឲ្យអ្នកធ្វើ​គឺ​ទាស់​នឹង​ការ​បង្រៀន​ទាំងឡាយ សូមទុកបញ្ហានោះមួយឡែក ហើយសូមឈប់ដេញ​តាម​ស្វែងរកវា ។ វា​នឹង​ពុំ​នាំ​សុភមង្គល​មកអ្នកទេ ›( « Counsel to Students and Faculty,» Church College of New Zealand, ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ) » (« Removing Barriers to Happiness, »Ensignខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៨៥ ) ។