មេរៀនទី ៩៣
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧០-១១៧
បុព្វកថា
នេះគឺជាមេរៀនទីបីនៃមេរៀនទាំងបួនអំពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨។ ចំណែកនៃវិវរណៈដែលមេរៀននឹងផ្ដោតទៅលើ ត្រូវបានប្រទានឲ្យនៅក្នុងសន្និសីទមួយអំពីពួកសង្ឃជាន់ខ្ពស់ នៅថ្ងៃទី ២៧ – ២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ ។ នៅក្នុងនោះ ព្រះអម្ចាស់បានណែនាំដល់ពួកអែលឌើរនៃសាសនាចក្រឲ្យបង្រៀនដល់គ្នាទៅវិញទៅមក និងរៀបចំខ្លួនដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ ព្រះអម្ចាស់ក៏បានបង្រៀនផងដែរ អំពីទីសម្គាល់នៃការយាងមកជាលើកទីពីរ ជាបង្គាប់ទូទៅដែលមនុស្សទាំងអស់នឹងត្រូវបានរស់ឡើងវិញ ហើយព្រឹត្តការណ៍មួយចំនួននៅជុំវិញចម្បាំងចុងក្រោយជាមួយសាតាំង ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧០-១១៧
ព្រះអម្ចាស់ត្រាស់បញ្ជាឲ្យពួកអែលឌើរនៃសាសនាចក្រត្រៀមខ្លួនសម្រាប់ការបម្រើរបស់ពួកគេ ហើយបានបើកសម្ដែងអំពីព្រឹត្តការណ៍ជុំវិញការយាងមកជាលើកទីពីររបស់ទ្រង់
សូមអញ្ជើញសិស្សម្នាក់ឲ្យមកខាងមុខក្តារខៀន ហើយបង្រៀនសិស្សម្នាក់ទៀតអំពីរបៀបធ្វើការសាមញ្ញមួយ ដូចជាចងក្រវ៉ាត់ក ( ឬការងារផ្សេងមួយដែលសិស្សទីពីរពុំចេះធ្វើ ) ។ សូមឲ្យសិស្សក្នុងថ្នាក់លើកដៃ បើពួកគេបានជួយបង្រៀនមេរៀនមួយ ឬជំនាញមួយដល់នរណាម្នាក់ទៀតក្នុងពេលថ្មីៗនេះ ។ សូមឲ្យសិស្សពីរបីនាក់ពិពណ៌នាពីអ្វីដែលពួកគេបានបង្រៀន ។ បន្ទាប់មក សូមពិភាក្សាសំណួរខាងក្រោមនេះ ៖
-
តើអ្នកបានរៀនអ្វីខ្លះតាមរយៈការត្រៀមបង្រៀន និង តាមរយៈការបង្រៀននរណាម្នាក់ ?
-
ហេតុអ្វីអ្នកគិតថា ជាញឹកញាប់យើងរៀនមកពីការត្រៀមខ្លួនដើម្បីបង្រៀន ច្រើនជាងត្រូវបានបង្រៀនដោយនរណាម្នាក់ទៀត ?
សូមរំឭកសិស្សថា ព្រះអម្ចាស់បានប្រទានវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨ដល់ក្រុមអ្នកកាន់បព្វជិតភាពមួយក្រុមដែលបានអធិស្ឋានដើម្បីដឹងអំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ អំពីការស្ថាបនាស៊ីយ៉ូន ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានសំដៅទៅលើក្រុមនេះអំពីពួកអ្នកកាន់បព្វជិតភាព ជា « អ្នកធ្វើការមុនដំបូង នៅក្នុងនគរចុងក្រោយនេះ » ( សូមមើលគ. និង ស. ៨៨:៧០, ៧៤) ហើយបានបង្គាប់ពួកគេឲ្យរៀបចំ និងចូលរៀនក្នុងសាលារៀនមួយ ដើម្បីត្រៀមខ្លួនពួកគេចេញផ្សាយដំណឹងល្អនៅក្នុងចំណោមជាតិសាសន៍នៅលើផែនដី ( សូមមើលគ. និង ស. ៨៨:៧៤, ៨៤, ១២៧) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៣-៧៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានបញ្ជាដល់ពួកអ្នកកាន់បព្វជិតភាពទាំងនេះឲ្យធ្វើដើម្បីត្រៀមខ្លួនបង្រៀនដល់អ្នកដទៃ ។
-
តើ « ពួកអ្នកធ្វើការដំបូងគេ » ទាំងនេះត្រូវបានបញ្ជាឲ្យធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួនបង្រៀនដល់អ្នកដទៃក្នុងនាមជាពួកអ្នកផ្សព្វផ្សាយសាសនា ? ( អ្នកអាចនឹងសូមសិស្សម្នាក់ឲ្យធ្វើជាអ្នកសរសេរ ហើយសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
-
តើយើងអាចធ្វើអ្វីខ្លះដើម្បី « រៀបចំ » « ត្រៀមខ្លួន » និង « ញែកចេញ » ខ្លួនយើងជាបរិសុទ្ធ ដើម្បីកាន់តែមានប្រសិទ្ធភាពក្នុងការចែកចាយដំណឹងល្អ ?
-
តើការត្រូវបានសម្អាតពីអំពើបាប មានឥទ្ធិពលលើលទ្ធភាពរបស់យើង ដើម្បីចែកចាយដំណឹងល្អយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៧-៨០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់ បានបញ្ជាដល់អ្នកកាន់បព្វជិតភាពទាំងនេះឲ្យធ្វើ នៅពេលពួកគេជួបជាមួយគ្នា ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើព្រះអម្ចាស់សន្យាអ្វីខ្លះ ចំពោះអស់អ្នកដែលបង្រៀនដោយឧស្សាហ៍ព្យាយាម ? ( ថាព្រះគុណទ្រង់នឹងនៅជាមួយពួកគេ ហើយថាពួកគេនឹងត្រូវបានបង្រៀនកាន់តែល្អឥតខ្ចោះបន្ថែមទៀតនៅក្នុងគ្រប់អ្វីដែលពួកគេចាំបាច់ត្រូវយល់ដឹង ទាក់ទងទៅនឹងនគរនៃព្រះ ) ។
-
តើពាក្យថា « ព្រះគុណរបស់ព្រះអម្ចាស់នឹងនៅជាមួយអ្នក » មានន័យយ៉ាងណា (គ. និង ស. ៨៨:៧៨) ? ( ព្រះអម្ចាស់នឹងជួយយើង នៅពេលយើងស្វែងរកដោយព្យាយាមដើម្បីបង្រៀន និងរៀនដំណឹងល្អ ) ។
-
ចេញមកពីអ្វីដែលអ្នកបានរៀននៅក្នុងខ ៧៧-៧៨តើអ្នកនឹងថ្លែងនូវគោលការណ៍មួយស្ដីអំពីការបង្រៀនយ៉ាងដូចម្ដេច ? ( សិស្សអាចនឹងប្រាប់នូវគោលការណ៍មួយចំនួន រួមមានដូចខាងក្រោម ៖នៅពេលយើងបង្រៀនគ្នាទៅវិញទៅមកដោយឧស្សាហ៍ព្យាយាម នោះព្រះអម្ចាស់នឹងជួយយើងយល់សេចក្ដីពិតរបស់ទ្រង់កាន់តែបានល្អឥតខ្ចោះ ។ តាមរយៈការបង្រៀនដល់នរណាម្នាក់ នោះយើងអាចត្រៀមខ្លួនដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ អ្នកអាចសរសេរគោលការណ៍ទាំងនេះនៅលើក្ដារខៀន ដោយប្រើពាក្យសម្ដីរបស់សិស្ស ) ។
-
តើការបង្រៀនដំណឹងល្អដល់អ្នកដទៃបានជួយអ្នកឲ្យយល់កាន់តែល្អប្រសើរអំពីដំណឹងល្អតាមវិធីណា ?
-
យោងតាម ខ ៧៩តើប្រធានបទណាផ្សេងទៀតដែលសំខាន់ដើម្បីយើងយល់ដឹង ? តើការទទួលបាននូវចំណេះដឹងទូលំទូលាយដូច្នេះ អាចជួយយើងបង្រៀនដំណឹងល្អដល់អ្នកដទៃយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សមានអារម្មណ៍ពីសារៈសំខាន់ ហើយអនុវត្តគោលការណ៍ដែលពួកគេបានប្រាប់ពីខាងលើ សូមចាត់ក្រុមសិស្សបួននាក់ឲ្យត្រៀមខ្លួន ហើយបង្រៀនមេរៀនតូចៗដូចខាងក្រោមទៅដល់សមាជិកក្រុមរបស់ពួកគេ ។ សូមសិស្សពីរនាក់នៅក្នុងក្រុមនិមួយៗឲ្យធ្វើការជាមួយគ្នាដើម្បីត្រៀមខ្លួនបង្រៀនគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៨១-៨៦ហើយសិស្សពីរនាក់ទៀតឲ្យធ្វើការជាមួយគ្នាដើម្បីត្រៀមខ្លួនបង្រៀនគោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៨៧-៩៨។ សូមថតចម្លងសេចក្ដីណែនាំដូចខាងក្រោមសម្រាប់ក្រុមនិមួយៗ ។ សូមពួកគេឲ្យអានសេចក្ដីណែនាំ និងខព្រះគម្ពីរទាំងឡាយ រួចហើយសម្រេចពីរបៀបដែលពួកគេនឹងបង្រៀនមេរៀនតូចៗនិមួយៗនោះ ។ ( សូមលើកទឹកចិត្តសិស្សទាំងពីរនាក់នៅក្នុងចំណោមដៃគូនិមួយៗឲ្យចូលរួមនៅក្នុងការបង្រៀន ) ។ សូមពន្យល់ថា ដៃគូនឹងមានរយៈពេលប្រហែលជាប្រាំនាទី ដើម្បីត្រៀមខ្លួន ហើយប្រហែលជាប្រាំពីរនាទី ដើម្បីបង្រៀន ។ បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនហើយ សូមអញ្ជើញដៃគូដែលបានចាត់តាំងឲ្យសិក្សាក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៨១-៨៦ដើម្បីបង្រៀនសិស្សដទៃទៀតនៅក្នុងក្រុមរបស់ពួកគេ ។ បន្ទាប់មកសួរដល់សិស្សឲ្យផ្លាស់តួនាទី ហើយអញ្ជើញដៃគូដែលបានចាត់តាំងឲ្យសិក្សាក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៨៧-៩៨ដើម្បីបង្រៀន ។ (កំណត់ចំណាំ ៖បើអ្នកចង់បាន អ្នកអាចជ្រើសរើសបង្រៀនមេរៀនតូចៗដោយខ្លួនអ្នក ជំនួសឲ្យការសុំដល់សិស្សបង្រៀនដល់គ្នាទៅវិញទៅមក ) ។
មេរៀនតូចៗ ទី ២ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៨៧-៩៨
សូមសួរដល់អ្នកទាំងឡាយដែលអ្នកបង្រៀន បើសិនជាពួកគេធ្លាប់ឮនរណាម្នាក់បានចែកចាយទីបន្ទាល់ប្រកបដោយអានុភាព ។ សូមអញ្ជើញពួកគេឲ្យពិពណ៌នាអំពីទីបន្ទាល់ និងពីអារម្មណ៍របស់ពួកគេ នៅពេលពួកគេបានស្ដាប់ឮអំពីវា ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៨៧-៩១ ឲ្យឮៗ ។ សូមដល់សិស្សដែលអ្នកកំពុងបង្រៀនឲ្យរកមើលគំរូនៃទីបន្ទាល់ដ៏មានអានុភាព ។ បន្ទាប់ពីសិស្សបានអានរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
ពីមុនការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ តើទីបន្ទាល់ប្រភេទណាខ្លះ នឹងមានមកតាមទីបន្ទាល់របស់ពួកអ្នកផ្សព្វផ្សាយសាសនា ?
សូមអញ្ជើញសិស្សដែលអ្នកបង្រៀនឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៩២ដោយស្ងាត់ស្ងៀម ហើយរកមើលនូវអ្វីដែលពួកទេវតាស្ថានសួគ៌ នឹងមានបន្ទូល អំឡុងគ្រានេះពីមុនការយាងមកជាលើកទីពីរ ។ សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។ សូមប្រាប់ពួកគេថា ពាក្យកូនកម្លោះសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ ។
-
ហេតុអ្វីក៏វាសំខាន់ដើម្បីយើងអាចបានត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៩៥-៩៨ ឲ្យឮៗ ។ សូមឲ្យសិស្សដែលអ្នកបង្រៀនរកមើលក្រុមមនុស្សពីរផ្សេងគ្នា ដែលនឹងលើកឡើងទៅជួបនឹងព្រះអង្គសង្គ្រោះនៅពេលទ្រង់យាងមក ។ បន្ទាប់មកសូមសួរសំណួរខាងក្រោមនេះ ៖
-
តើនរណានឹងត្រូវលើកឡើង ឲ្យទៅជួបនឹងព្រះយេស៊ូវគ្រីស្ទ នៅពេលទ្រង់យាងមក ? ( ពួកបរិសុទ្ធរបស់ទ្រង់ ដែលនៅរស់ និងពួកបរិសុទ្ធរបស់ទ្រង់ ដែលបានស្លាប់ទៅហើយនោះ ) ។ អ្នកអាចនឹងផ្ដល់យោបល់ដល់សិស្សដែលអ្នកកំពុងបង្រៀនឲ្យគូសចំណាំពាក្យ ឬឃ្លាទាំងឡាយនៅក្នុងខគម្ពីរទាំងនេះ ដែលបង្រៀនអំពីសេចក្ដីពិតដូចខាងក្រោម ៖ពួកសុចរិតនឹងត្រូវបានលើកឡើងឲ្យទៅជួបព្រះគ្រីស្ទ នៅពេលទ្រង់យាងមក )។
សូមឲ្យអ្នកទាំងឡាយដែលអ្នកកំពុងបង្រៀន រំឮកគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៩៨ហើយស្វែងរកពាក្យ ឬឃ្លា ដែលពិពណ៌នាអំពីក្រុមនៃពួកសុចរិត ដែលនឹងចូលរួមនៅក្នុងការយាងមករបស់ព្រះអម្ចាស់ ។ បន្ទាប់មកសូមសួរសំណួរខាងក្រោមនេះ ៖
-
តើពាក្យ ឬ ឃ្លាអ្វីខ្លះ ដែលអ្នកបានរកឃើញ ? ( អ្នកអាចនឹងចង់ពន្យល់ថា ឃ្លា « ផលដំបូង » សំដៅទៅលើពួកបរិសុទ្ធសុចរិត ដែលនឹងចេញមកនៅក្នុងការរស់ឡើងវិញជាលើកទីមួយ ) ។
សូមចែកចាយអំពីការស្រមៃរបស់អ្នកថា តើអ្នកនឹងមានអារម្មណ៍ថាទៅជាយ៉ាងណា ដើម្បីនៅក្នុងវត្តមាននៃការយាងមកជាលើកទីពីរ ដូចបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។
បន្ទាប់ពីក្រុមសិស្សបានបង្រៀនដល់គ្នាទៅវិញទៅមកហើយ សូមសួរសំណួរដូចខាងក្រោមទៅដល់សិស្សទាំងអស់ ៖
-
តើការបង្រៀនអ្វីខ្លះ ដែលលេចធ្លោនៅក្នុងការពិភាក្សារបស់អ្នកអំពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៨១-៩៨?
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៩៧-១០៧ដោយពន្យល់ថា ព្រះអម្ចាស់បានបើកសម្ដែងថា មនុស្សស្លាប់នឹងត្រូវបានរស់ឡើងវិញតាមលំដាប់នៃសេចក្ដីសុចរិតរបស់ពួកគេ ។ អ្នកទាំងឡាយដែលត្រូវបានរស់ឡើងវិញដំបូងគេ នឹងគ្រងនគរសេឡេស្ទាល (សូមមើលគ. និង ស. ៨៨:៩៧-៩៨) ។ អ្នកទាំងឡាយដែលត្រូវបានរស់ឡើងវិញទីពីរ នឹងគ្រងនគរទេរេទ្រាល ( សូមមើលគ. និង ស. ៨៨:៩៩) ។ អ្នកទាំងឡាយដែលនឹងគ្រងនគរទេឡេស្ទាល នឹងត្រូវបានរស់ឡើងវិញ បន្ទាប់ពីសហសវត្សរ៍ ( សូមមើលគ. និង ស. ៨៨:១០០-១០១) ។ ទីបញ្ចប់ អ្នកទាំងឡាយដែល « ស្ថិតនៅក្នុងភាពស្មោកគ្រោក » --ជាអ្នកទាំងឡាយដែលបានរស់នៅលើផែនដី ហើយបានក្លាយជាកូនអន្ដរធាន-- នឹងត្រូវបានរស់ឡើងវិញហើយបណ្ដេញចេញទៅក្នុងភាពងងឹតសូន្យសុង (សូមមើលគ. និង ស. ៨៨:១០២) ។ បន្ទាប់ពីចុងបញ្ចប់នៃមួយពាន់ឆ្នាំក្នុងភាពសុខសាន្ដ ដែលត្រូវបានស្គាល់ថា សហសវត្សរ៍ នោះសាតាំង និងអ្នកដើរតាមរបស់វា នឹងមកធ្វើចម្បាំងទាស់នឹងរាស្ត្រនៃព្រះ ដែលបានដឹកនាំដោយ មីកែល ( ឬអ័ដាម ) ។ សាតាំង និង អ្នកដើរតាមវា នឹងត្រូវចាញ់ ហើយត្រូវបណ្ដេញចេញទៅក្នុងភាពងងឹតសូន្យសុង ។
សូមចង្អុលបង្ហាញពីគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ « នៅពេលយើងបង្រៀនគ្នាទៅវិញទៅមកដោយឧស្សាហ៍ព្យាយាម នោះព្រះអម្ចាស់នឹងជួយយើងយល់សេចក្ដីពិតរបស់ទ្រង់កាន់តែបានល្អឥតខ្ចោះ » ។ បន្ទាប់មកសូមសួរសំណួរខាងក្រោមនេះ ៖
-
តើការយល់ដឹងរបស់អ្នកអំពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៨១-៨៦ឬ៨៨:៨៧ -៩៨ កាន់តែជ្រៅជ្រះប៉ុណ្ណា នៅពេលអ្នកបង្រៀនវាទៅអ្នកដទៃនៅថ្ងៃនេះ ?
សូមលើកទឹកចិត្តដល់សិស្សឲ្យស្វែងរកឱកាសដើម្បីបង្រៀនដំណឹងល្អដល់អ្នកដទៃ ។ សូមថ្លែងទីបន្ទាល់អំពីពរជ័យទាំងឡាយដែលពួកគេនឹងទទួលសម្រាប់ការធ្វើដូច្នោះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៣-៧៦។ « ខ្ញុំនឹងពន្លឿនកិច្ចការរបស់ខ្ញុំ »
នៅក្នុងខែ តុលា ឆ្នាំ ២០១២ មិនយូរប៉ុន្មានបន្ទាប់ពី ប្រធាន ថូម៉ាស អេស ម៉នសុន បានប្រកាសថា អាយុចេញផ្សព្វផ្សាយសាសនា សម្រាប់យុវជន និងយុវនារី នឹងត្រូវបានបន្ថយតិចជាងមុន នោះអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ការប្រកាសនេះ គឺជាគំរូមួយរបស់ព្រះអំពីការពន្លឿនកិច្ចការរបស់ទ្រង់ ៖
រូបភាពអែលឌើរ ជេហ្វ្រី អ័រ ហូឡិន« ព្រះកំពុងពន្លឿនកិច្ចការរបស់ទ្រង់ ។ ហើយទ្រង់ត្រូវការអ្នកផ្សព្វផ្សាយសាសនាកាន់តែច្រើនដែលមានឆន្ទៈ និងសក្ដិសមដើម្បីចេញទៅផ្សាយពន្លឺ និងសេចក្ដីពិត និងសេចក្ដីសង្ឃឹម និងសេចក្ដីសង្គ្រោះនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ទៅដល់ពិភពលោកដែលងងឹត និងគួរភ័យខ្លាច ។…
« … សេចក្ដីប្រកាសនេះ… ពុំមែនអំពីរូបអ្នកទេ ។ វាគឺអំពីសារលិខិតដ៏ផ្អែមល្ហែម និងបរិសុទ្ធ ដែលអ្នកត្រូវបានសុំឲ្យថ្លែង » ( នៅក្នុង« Church Lowers Age Requirement for Missionary Service »Church Newsថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១២ldschurchnews.com) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៨១-៨២។ ការព្រមានដល់អ្នកជិតខាងយើង
ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ បានពន្យល់អំពីកាតព្វកិច្ចរបស់យើង ក្នុងនាមជាសមាជិកនៃសាសនាចក្រ ដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃថា ៖
រូបភាពប្រធាន ហិនរី ប៊ី អាវរិង« កាតព្វកិច្ចដើម្បីព្រមានដល់អ្នកជិតខាងរបស់យើង ធ្លាក់មកលើយើងទាំងអស់គ្នា ដែលបានទទួលយកសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ យើងត្រូវនិយាយទៅមិត្តដែលពុំមែនជាសមាជិក និងសាច់ញាតិអំពីដំណឹងល្អ ។ គោលបំណងរបស់យើង គឺដើម្បីអញ្ជើញពួកគេឲ្យទទួលយកការបង្រៀនដោយពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ដែលត្រូវបានហៅ និងញែកចេញឲ្យបង្រៀន ។…
« … យើងត្រូវតែ… អញ្ជើញដោយទីបន្ទាល់ ។ សេចក្ដីស្រឡាញ់ និងគំរូ នឹងបើកផ្លូវ ។ ប៉ុន្តែយើងនៅតែត្រូវបើកមាត់របស់យើង ហើយថ្លែងទីបន្ទាល់ ។…
« ប្រហែលជាមានគ្នាយើងមួយចំនួន អាចនឹងមើលឃើញថា វាពិបាកណាស់ដើម្បីជឿថា យើងមានក្ដីស្រឡាញ់គ្រប់គ្រាន់ល្មម ឬថាជីវិតរបស់យើងបានល្អគ្រប់គ្រាន់ល្មម ឬថាអំណាចរបស់យើងដើម្បីថ្លែងទីបន្ទាល់ មានគ្រប់គ្រាន់ល្មមដើម្បីយើងអាចអញ្ជើញអ្នកជិតខាងរបស់យើងដើម្បីទទួលយកដំណឹងល្អនោះ ។ ប៉ុន្តែព្រះអម្ចាស់បានដឹងថា យើងអាចនឹងមានអារម្មណ៍បែបនោះ ។ សូមស្ដាប់ព្រះបន្ទូលលើកទឹកចិត្តរបស់ទ្រង់ ដែលទ្រង់បានដឹកនាំឲ្យដាក់នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញាដំបូងគេ នៅពេលទ្រង់ប្រទានកាតព្វកិច្ចរបស់យើងដល់យើង ៖ ‹ ហើយសំឡេងនៃការព្រមាន នឹងត្រូវប្រាប់ដល់មនុស្សទាំងអស់ ដោយមាត់នៃពួកសិស្សទាំងឡាយរបស់យើង ដែលយើងបានរើសនៅគ្រាចុងក្រោយបង្អស់នេះ › (គ. និង ស. ១:៤) ។
« បន្ទាប់មក សូមស្ដាប់នូវការពិពណ៌នារបស់ទ្រង់អំពីគុណសម្បត្តិនៃពួកសិស្សទាំងឡាយ--នៃយើង ៖ ‹ ពួកកំសោយនៅពិភពលោកនឹងចេញមក ហើយទម្លាក់ពួកខ្លាំងពូកែចុះ ដើម្បីកុំឲ្យមនុស្សគួរទូន្មានមនុស្សទូទៅ ឬក៏ទុកចិត្តទៅលើដៃនៃមនុស្សឡើយ › (គ. និង ស. ១:១៩) ។
« ហើយក្រោយមក ‹ ដើម្បីឲ្យភាពពេញលេញនៃដំណឹងល្អរបស់យើង អាចបានប្រកាសប្រាប់ដោយពួកកំសោយ និងពួករាបទាប ដល់អស់ចុងផែនដី › (គ. និង ស. ១:២៣) ។
« ហើយជាថ្មីម្ដងទៀត ‹ ហើយដរាបណាពួកគេបន្ទាបខ្លួន នោះពួកគេអាចបានធ្វើឲ្យជាខ្លាំង ហើយបានព្រះពរមកពីស្ថានខ្ពស់ › (គ. និង ស. ១:២៨) ។
« ការអះអាងនោះត្រូវបានប្រទានដល់ពួកអ្នកផ្សព្វផ្សាយសាសនាដំបូងនៅក្នុងសាសនាចក្រ ហើយរហូតមកដល់ពួកអ្នកផ្សព្វផ្សាយសាសនាសព្វថ្ងៃនេះ ។ ប៉ុន្តែវាត្រូវបានប្រទានដល់យើងទាំងអស់គ្នាផងដែរ ។ យើងត្រូវតែមានសេចក្ដីជំនឿថា យើងអាចមានសេចក្ដីស្រឡាញ់គ្រប់គ្រាន់ ហើយថាដំណឹងល្អត្រូវបានជ្រាបចូលក្នុងជីវិតរបស់យើងគ្រប់គ្រាន់ ដើម្បីឲ្យការអញ្ជើញរបស់យើងដើម្បីជ្រើសរើស អាចត្រូវបានស្ដាប់ឮ ដូចជាវាជាការអញ្ជើញមកពីលោកចៅហ្វាយ ផងដែរ » (« A Voice of Warning, » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៨,ទំព័រ ៣៣–៣៥ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៧ ។ ជំនុំមុតមាំ
នៅចម្លោះខែមករា និងខែឧសភា ឆ្នាំ ១៨៣៦ មានការប្រជុំមួយចំនួនត្រូវបានធ្វើឡើងនៅទីក្រុងខឺតឡង់ ។ ការប្រជុំទាំងនេះមួយចំនួន គឺជាជំនុំមុតមាំ ។ ជំនុំមុតមាំ គឺជាការប្រជុំពិសេស ខុសប្លែកពីការប្រជុំរបស់សាសនាចក្រដទៃទៀត ។ អំឡុងសប្ដាហ៍នៅថ្ងៃទី ២៧ ខែមិនា ឆ្នាំ ១៨៣៦ ជំនុំមុតមាំ ត្រូវបានធ្វើឡើងជាផ្នែកនៃការឧទ្ទិសឆ្លងនៃព្រះវិហារបរិសុទ្ធខឺតឡង់ ហើយជំនុំមុតមាំមួយទៀត ត្រូវបានធ្វើឡើងនៅបីថ្ងៃក្រោយមក នៅថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ១៨៣៦ ។ ជំនុំមុតមាំមួយទៀត ត្រូវបានធ្វើឡើងនៅប្រហែលជាមួយឆ្នាំក្រោយមក នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៨៣៧ ។
អែលឌើរ ដាវីឌ ប៊ី ហេត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
រូបភាពអែលឌើរ ដាវីឌ ប៊ី ហេត« ជំនុំមុតមាំមួយ ជាឈ្មោះកំណត់សេចក្ដី ចង្អុលពីភាពពិសិដ្ឋមួយ ហ្មត់ចត់ និង ជាឱកាសដ៏មានគារវភាព នៅពេលពួកបរិសុទ្ធជួបជុំគ្នានៅក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ ។ ជំនុំមុតមាំ ត្រូវបានប្រើក្នុងគោលបំណងបីយ៉ាង ៖ ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ការណែនាំពិសេសចំពោះអ្នកដឹកនាំបព្វជិតភាព និងការគាំទ្រប្រធានសាសនាចក្រថ្មី » (Solemn Assemblies »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ១៤ ) ។
រ៉ូបឺត ជេ ន័រមែន ជាអតីតនាយកនៃថ្នាក់វិទ្យាស្ថានសាសនា ថាក់សុន បានពន្យល់ថា ៖
ជំនុំមុតមាំ គឺត្រូវបានធ្វើឡើងដើម្បីពង្រីកជីវភាពខាងវិញ្ញាណរបស់ពួកបរិសុទ្ធ ហើយផ្ដល់នូវការគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃគោលបំណងជួបប្រជុំគ្នានោះ ។ ព្យាការី យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ថា ‹ យើងត្រូវតែមានអ្វីៗគ្រប់យ៉ាងដែលបានរៀបចំជាស្រេច ហើយប្រកាសហៅជំនុំមុតមាំរបស់យើង នៅពេលព្រះអម្ចាស់បានបញ្ជាដល់យើង ថាយើងអាចនឹងសម្រេចកិច្ចការមហិមារបស់ទ្រង់ ហើយវាត្រូវតែធ្វើឡើងតាមរបៀបរបស់ព្រះផ្ទាល់ ។ ដំណាក់របស់ព្រះអម្ចាស់ ត្រូវតែបានត្រៀមជាស្រេច ហើយជំនុំមុតមាំ ត្រូវបានប្រកាសហៅ និងបានរៀបចំ ស្របតាមលំដាប់នៃដំណាក់នៃព្រះ › ។ (Teachings of the Prophet Joseph Smith, បានជ្រើសរើសដោយ យ៉ូសែប ហ្វីលឌិង ស៊្មីធ, Salt Lake City: Deseret Book Co., ឆ្នាំ ១៩៣៨ ទំព័រ ៩១ ) ។
« ហ៊ីប៊ឺ ស៊ី ឃឹមបឹល បានកត់ត្រាសេចក្ដីណែនាំរបស់ព្យាការីទៅកាន់ពួកអែលឌើរ មុនពេលជំនុំមុតមាំថា ៖ ‹ យើងត្រូវបានបញ្ជាឲ្យត្រៀមខ្លួនរបស់យើងសម្រាប់ជំនុំមុតមាំ ។ ទីបំផុតពេលវេលាប្រជុំ ជំនុំមុតមាំបានមកដល់ហើយពីមុននោះព្យាការី យ៉ូសែប បានដាស់តឿនដល់ពួកអែលឌើរឲ្យញែកគំនិតរបស់ពួកគេឲ្យបរិសុទ្ធ ដោយការបណ្ដេញចេញនូវសេចក្ដីអាក្រក់គ្រប់យ៉ាងពីខ្លួនពួកគេ ទាំងនៅក្នុងគំនិត ពាក្យសម្ដី និងទង្វើ ហើយឲ្យដួងចិត្តរបស់ពួកគេបានប្រែក្លាយជាបរិសុទ្ធ ព្រោះពួកគេពុំចាំបាច់រំពឹងចង់បានពរជ័យមួយមកពីព្រះ ដោយគ្មានការត្រៀមខ្លួនត្រឹមត្រូវនោះឡើយ ដ្បិតព្រះវិញ្ញាណបរិសុទ្ធពុំគង់នៅក្នុងព្រះវិហារពុំបរិសុទ្ធឡើយ › ។ ( Orson F. Whitney, Life of Heber C. Kimball, បានបោះពុម្ពលើកទី ៣, Salt Lake City: Bookcraft, ឆ្នាំ ១៩៦៧, ទំព័រ ៩១ ) ។
« ជំនុំមុតមាំដែលបានរង់ចាំជាយូរ បានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ នៅថ្ងៃទី ៣០ ខែមិនា ឆ្នាំ ១៨៣៦ ជារយៈពេលបីថ្ងៃបន្ទាប់ពីការឧទ្ទិសឆ្លង ។ នៅក្នុងជំនុំនេះ មានបងប្អូនប្រុសចំនួនបីរយនាក់ បានជួបជុំគ្នា ហើយបានទទួលពិធីបរិសុទ្ធនៃដំណឹងល្អមួយចំនួន ហើយព្យាការី យ៉ូសែប ស៊្មីធ បានរៀបចំកូរ៉ុមផ្សេងៗរបស់សាសនាចក្រ ។ ( សូមមើល History of the Church, ២:៤៣០–៣៣; គ. និង ស. ៨៨:១៣៩–១៤១; ១០៩:៣៥ ) ។ មួយឆ្នាំក្រោយមក នៅថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ១៨៣៧ មានជំនុំមុតមាំមួយទៀត ត្រូវបានហៅឲ្យជួបជុំដើម្បីប្រារព្វខួបសាសនាចក្រ និងរៀបចំកូរ៉ុមបព្វជិតភាពបន្ថែម » (Robert J. NormanI Have a Question » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ៥៣ ) ។