ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៥ ៖ នៅ​រដ្ឋ អូហៃអូ


មេរៀន​ទី ៤៥

នៅ​រដ្ឋ អូហៃអូ

បុព្វកថា

មេរៀន​នេះ​នឹង​ផ្ដល់​ដល់សិស្ស​នូវ​សេចក្ដីសង្ខេប​ខ្លី​អំពីបទពិសោធន៍​របស់​ពួកបរិសុទ្ធ​នៅរដ្ឋ អូហៃអូ ។ នៅក្នុង​ខែ​ធ្នូ ឆ្នាំ ១៨៣០ ពួក​បរិសុទ្ធ​ត្រូវ​បាន​បញ្ជា​ឲ្យ​ផ្លាស់​ទៅ​រដ្ឋ អូហៃអូ ( សូមមើលគ. និង ស. ៣៧:៣) ហើយ​នៅក្នុង​ខែ​មករា ឆ្នាំ ១៨៣១ នោះពួកគេ​ត្រូវ​បាន​សន្យា​ថា ពួកគេ​នឹង​ត្រូវ​បាន « ទទួល​ព្រះចេស្ដា​មកពី​ស្ថានលើ » បើ​ពួកគេ​នឹង​គោរព​តាម (គ. និង ស. ៣៨:៣២) ។

អ្នក​ទាំងឡាយ​ដែលបាន​ប្រមូល​ផ្ដុំ​គ្នីគ្នា​នៅ​រដ្ឋ អូហៃអូ ត្រូវ​បាន​ប្រទាន​ពរ​យ៉ាង​មហិមា ។ វិវរណៈ​ជាបន្ដបន្ទាប់ បាន​ដឹកនាំ ពួកបរិសុទ្ធ​ឲ្យយល់​ដឹង​កាន់តែ​ជ្រៅជ្រះ​អំពី​ដំណឹងល្អ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ថែម​ពី​លើ​នោះ ពួកគេ​បាន​ទទួល​ពរជ័យ​ទាំងឡាយ​ដែល​កើត​មក​ពី​ការ​ស្ថាបនា​ព្រះវិហារបរិសុទ្ធ និង​ការ​ផ្សាយ​ដំណឹងល្អ ។ ខណៈ​ដែល​សាសនាចក្រ​មាន​ចំនួន​សមាជិក ហើយ​កម្លាំង​ខាងវិញ្ញាណកាន់តែ​ច្រើននៅក្នុង​រដ្ឋ អូហៃអូ នោះ​ការ​ផ្ទុយ​ដ៏​ខ្លាំង​ក្លា​បាន​កើន​ឡើង​ទាស់នឹង​សាសនាចក្រ និង​អ្នកដឹកនាំ​ផងដែរ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​រស់នៅ​ក្នុង​ទីក្រុង ខឺតឡង់ ចាប់​ពីខែ​មករា ឆ្នាំ ១៨៣១ ទៅដល់ ខែ មករា ឆ្នាំ ១៨៣៨ ។

យោបល់​សម្រាប់ការ​បង្រៀន

សេចក្ដីសង្ខេប​អំពី​ទីក្រុង​ខឺតឡង់

សូម​ពន្យល់​ថា នៅក្នុង​ខែ មករា ឆ្នាំ ១៨៣១ ព្យាការី​យ៉ូសែប ស្ម៊ីធ និង ភរិយា​របស់លោក អិមម៉ា ក៏ដូចជា​ស៊ីឌនី រិកដុន និង អែតវឹត ប៉ាទ្រិច បាន​ចាកចេញពី​រដ្ឋនូវ យ៉ោក ទៅកាន់​រដ្ឋ អូហៃអូ ។ ពួកបរិសុទ្ធ​នៅ នូវ យ៉ោក ភាគច្រើន បាន​មក​តាមប្រាំខែ​ក្រោយ ។ មេរៀន​តូចៗ​ចំនួន​បួន​ដូច​ខាង​ក្រោម មាន​នូវ​សេចក្ដីសង្ខេប​មួយ​អំពី​ព្រឹត្តការណ៍​សំខាន់​នៃ​រយៈពេល​នៃប្រវត្តិសាស្ត្រ​សាសនាចក្រ​នៅ​រដ្ឋ អូហៃអូ ។ សូម​បំបែកសិស្ស​ក្នុង​ថ្នាក់​ជា​បួន​ក្រុម ហើយ​ចាត់មេរៀន​តូច​មួយ​ឲ្យ​ក្រុម​និ​មួយៗ ។ ( បើ​ចំនួន​សិស្ស​ក្នុង​ថ្នាក់​របស់អ្នក​ពុំ​អាច​ធ្វើ​ដូចនេះ​បាន អ្នកអាច​បំបែក​សិស្ស​ក្នុង​ថ្នាក់​របស់អ្នក​ជាក្រុមសិស្សពីរបីនាក់ ហើយ​ចាត់​មេរៀនតូចៗ​ច្រើនជាង​មួយ ដល់ក្រុម​និមួយៗ ) ។ សូមអញ្ជើញ​សិស្ស​ឲ្យ​សិក្សា​អំពី​គម្រោង​របស់ពួកគេ ហើយ​រៀបចំ​ដើម្បី​បង្រៀន​ឯកសារ​ដល់សិស្ស​ក្នុង​ថ្នាក់ ។ បន្ទាប់ពី​សិស្ស​មានពេល​ដើម្បីរៀបចំ​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​ក្រុម​និមួយៗ​ឲ្យ​ជ្រើសរើស​សមាជិក​ម្នាក់ដើម្បើ​បង្រៀន​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ មេរៀន​នីមួយៗ​គួរ​តែ​ចំណាយពេល​បី​ទៅបួន​នាទី ។

មេរៀន​តូចៗ​ទី ១-​ក្រឹត្យវិន័យ​នៃ​សាសនាចក្រ

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការសួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​ក្រឹត្យវិន័យ​សំខាន់ ?

  • ហេតុអ្វី​ក្រឹត្យវិន័យ​សំខាន់​នៅក្នុង​សាសនាចក្រ ?

សូម​រំឭក​សិស្ស​ក្នុង​ថ្នាក់​ថា ព្រះអម្ចាស់ បានសន្យា​ថា ទ្រង់​នឹង « ប្រទាន​ក្រឹត្យវិន័យ​ដល់ [ ពួកបរិសុទ្ធ ] មួយ » នៅពេល​ពួកគេ​ចេញ​ទៅ​រដ្ឋ អូហៃអូ ( គ. និង ស. ៣៨:៣២ ) ។ សូម​ពន្យល់​ថា នៅពេល​ពួកបរិសុទ្ធ​បានទៅដល់​រដ្ឋ អូហៃអូ នោះព្រះអម្ចាស់​បាន​បំពេញ ហើយ​បាន​ប្រទាន​វិវរណៈ​មួយ ទាក់ទង​នឹង​ក្រិតវិន័យ​នៃ​សាសនាចក្រ ។ នៅក្នុង​ក្រឹត្យវិន័យ​នេះ ដែលត្រូវបាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២ រួមមាន​នូវ​បទបញ្ញត្តិ និង​ការណែនាំ​ទាំងឡាយ ដែល​ដឹកនាំ​ដំណើរ​ការ​ក្នុង​សាសនាចក្រ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យមើល​ត្រួសៗ​នូវ​សេចក្ដីសង្ខេប​កណ្ឌ​នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២ ( មាននៅ​ពីមុន​ខគម្ពីរ​ដំបូង​គេ ) សូមរកមើល​ក្រឹត្យវិន័យ​មួយចំនួន ដែលព្រះអម្ចាស់​ប្រទាន​ដល់ពួកបរិសុទ្ធ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​ឃ្លា « ក្រឹត្យវិន័យ​គ្រប់គ្រង​លើ​ការ​ថ្វាយ​ជាទ្រព្យសម្បត្តិ គឺ​ត្រូវ​បាន​បង្កើត​ឡើង » នៅក្នុង​សេចក្ដីសង្ខេប​កណ្ឌ ។

សូម​ពន្យល់​ថា នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់ បាន​ប្រទាន​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ដែល​ជា « គោលការណ៍​ដ៏ទេវភាព​មួយ ដែលបុរស និង​ស្ត្រី លះបង់ពេលវេលា ទេពកោសល្យ និង​ទ្រព្យសម្បត្តិខាង​សម្ភារ​របស់ពួកគេ​ដោយស្ម័គ្រ​ចិត្ត ដើម្បី​ស្ថាបនា និង​កសាង​ឡើង​នូវ​នគរ​របស់ព្រះ » ( សេចក្ដីណែនាំ​ដល់បទគម្ពីរ« “Consecrate, Law of Consecration, »scriptures.lds.org) ។ គោលបំណង​នៃ​ក្រឹត្យវិន័យ​នៃការ​ថ្វាយ​មួយចំនួន បាន​រួម​មានទាំង​ការ​មើល​ថែ​ដល់អ្នក​ទាល់ក្រ លុបបំបាត់​ភាព​កំណាញ់ ហើយ​បង្កើត​សាមគ្គីភាព​នៅក្នុង​ចំណោមពួកបរិសុទ្ធ ។

​ប្រហែល​ជា​លើស​ពីមួយឆ្នាំ​បន្ដិច បន្ទាប់​ពីព្រះអម្ចាស់​បើក​សម្ដែង​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ដែល​ទ្រង់បានបញ្ជា​ឲ្យ​អ្នកដឹកនាំ​នៃ​សាសនាចក្រ​ស្ថាបនាជា​ក្រុម​ហ៊ុន​សាមគ្គីភាព ។ គោលបំណង​មួយ​នៃ​ក្រុម​ហ៊ុន​សាមគ្គីភាព គឺ​ផ្ដោត​ទៅលើ​គោលការណ៍​ទាំងឡាយ​នៃ​ក្រឹត្យវិន័យ​នៃការ​ថ្វាយ គឺ​ត្រូវ​ស្ថាបនា​ឃ្លាំង​ដើម្បីជួយ​ចំពោះតម្រូវការ​បណ្ដោះអាសន្ន របស់​សមាជិក​នៃ​សាសនាចក្រ ជាពិសេស​អ្នកទាំងឡាយណា​ដែល​ក្រីក្រ ។ នេះ​គឺ​ជា​ពរជ័យ​មួយ​ចំពោះពួកបរិសុទ្ធ​នៅគ្រា​នេះ ដោយសារ​សមាជិក​សាសនាចក្រ​ជាច្រើន ដែល​បាន​ផ្លាស់ទីលំនៅ​មកពីរដ្ឋ នូវ យ៉ោក ទៅកាន់​រដ្ឋ អូហៃអូ ដែលត្រូវ​ទុក​ចោល​ផ្ទះសម្បែង និង​ទ្រព្យ​សម្បត្តិ​របស់ពួកគេ ។ ក្រុម​ហ៊ុន​សាមគ្គីភាព ក៏​មានផ្ដល់ជា​មូលនិធិ ដើម្បី​ចំណាយ​លើ​កិច្ចការ​របស់សាសនាចក្រ​ផ្សេងៗ​ដូចជា កិច្ចការ​អ្នកផ្សព្វផ្សាយសាសនា និង ការ​បោះពុម្ព ។ យើង​នឹង​រៀន​ច្រើនទៀត​អំពី​ក្រឹត្យវិន័យ​នៃការ​ថ្វាយ និងឥទ្ធិពល​របស់វា​ទៅលើ​ពួកបរិសុទ្ធ​នៅ​ក្នុង​មេរៀន​ក្រោយ ។

មេរៀន​តូចៗ​ទី ២--ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

សូម​រំឭក​សិស្ស​អំពីសេចក្តីសន្យា​របស់ព្រះអម្ចាស់​ដើម្បីប្រទាន​ដល់ពួកបរិសុទ្ធ « ព្រះចេស្ដា​មកពី​ស្ថានលើ » នៅពេលពួកគេ​មកដល់​រដ្ឋ អូហៃអូ ( សូមមើលគ. និង ស. ៣៨:៣២ ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៩ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលបទបញ្ញតិ្ត ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់​ពួក​អ្នកបរិសុទ្ធ ។ បន្ទាប់ពីពួកគេ​បានប្រាប់​ថា ព្រះអម្ចាស់​បាន​បញ្ជា​ពួកគេ​ឲ្យ​ស្ថាបនា​ដំណាក់​មួយឡើង ចូ​រពន្យល់​ថា « ដំណាក់ » នោះ ព្រះអម្ចាស់​សំដៅ​ទៅលើ​ព្រះវិហារបរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធ ខឺតឡង់ គឺ​ជា​ព្រះវិហារបរិសុទ្ធ​ដំបូង​គេ ដែលបាន​សាងសង់​នៅក្នុង​គ្រា​កាន់​កាប់ត្រួត​ត្រា​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​រូបថត​នៃព្រះវិហារបរិសុទ្ធ​ខឺតឡង់ នៅក្នុង​ព្រះគម្ពីររបស់​ពួកគេ ( រូបថត​ប្រវត្តិសាស្ត្រ​សាសនាចក្រ រូបថតទី ៩ « ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ » ) ។

សូម​ពន្យល់​ថា ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ចំណាយ​ពេល​ប្រហែល​ជា​បី​ឆ្នាំ​ដើម្បី​សាងសង់ ។ បន្ទាប់ពី​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​ឧទ្ទិស​ឆ្លង​នៅថ្ងៃ​ទី ២៧ ខែ​មិនា ឆ្នាំ ១៨៣៦ ព្រះអម្ចាស់​បាន​ចាប់​ផ្ដើម​បំពេញ​ការ​សន្យា​របស់ទ្រង់​ដើម្បី​ប្រទាន​ឲ្យ​ពួកបរិសុទ្ធ​ដោយ​អំណាច ហើយ​ពួកគេ​បាន​ទទួល​បទពិសោធន៍​នៃពរជ័យ​ខាងវិញ្ញាណ​ដ៏អស្ចារ្យ ។ ឧទាហរណ៍ ព្រះអម្ចាស់​បានលេច​មក​យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ដោយ​ផ្ទាល់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ហើយ​បាន​ប្រកាស​ថា គាត់​បាន « បាន​ទទួល​ដំណាក់​នេះ » (គ. និង ស. ១១០:៧) ។ ទ្រង់​បាន​បញ្ជូន​សាទូត​សួគ៌​បីអង្គ​មកផងដែរ​គឺ-- ម៉ូសេ អេលីយ៉ា និង អេលីយ៉ាស-- ដើម្បី​ស្ដារ​ឡើងវិញ​នូវកូនសោ​បព្វជិតភាព​សំខាន់​លើ​ផែនដី ។ កូនសោ​ទាំងនេះ នឹង​ផ្ដល់​ដល់ពួកបរិសុទ្ធ​នូវ​សិទ្ធិអំណាច​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​ផ្សាភ្ជាប់​គ្រួសារ​សម្រាប់​ភាព​អស់កល្បជានិច្ច ។ បន្ថែម​ពី​លើ​នោះ « បាន​ប្រគល់​ដល់​យើង​នូវ​កូនសោ​ទាំងឡាយ​នៃ​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល » ត្រូវ​បាន​ស្ដារឡើងវិញ​ក្នុង​គ្រា​នេះ (គ. និង ស. ១១០:១១) ។ ជាលទ្ធផល អ្នក​ផ្សព្វផ្សាយសាសនា​ត្រូវ​បាន​ហៅ ហើយ​ផ្ដល់​សិទ្ធិ​អំណាច​ដើម្បី​បង្រៀន​ដំណឹងល្អ​នៅទូទាំង​ផែនដី ។

មេរៀន​តូចៗ​ទី ៣-- កិច្ចការ​ផ្សព្វផ្សាយ​សាសនា

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦-៧ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​បទបញ្ញត្តិ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ពួកបរិសុទ្ធ បន្ទាប់ពី​ពួកគេ​បាន​មកដល់​រដ្ឋ អូហៃអូ ។ បន្ទាប់ពីសិស្ស​បាន​អានខទាំងឡាយហើយ សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​បទបញ្ញត្តិ​អ្វី​ខ្លះ ដែលព្រះអម្ចាស់​បានប្រទាន​ដល់ពួកបរិសុទ្ធ ?

  • យោង​តាម ខ ៦ តើ​អ្នក​ផ្សព្វផ្សាយសាសនាទាំង​នេះ​ផ្សាយដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

  • តើ​ការណ៍​នេះ​ស្រដៀងគ្នា​ទៅនឹង​របៀប​ដែលអ្នកផ្សព្វផ្សាយសាសនា ផ្សាយ​ដំណឹងល្អ​នៅសព្វ​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា នៅពេល​ព្រះវិហារបរិសុទ្ធ​ខឺតឡង់​ត្រូវ​បាន​ឧទ្ទិស​ឆ្លង ហើយ​កូនសោ​នៃ​ការ​ប្រមូល​ផ្ដុំ​នៃ​សាសន៍​អ៊ីស្រាអែល ត្រូវ​បាន​ស្ដារឡើងវិញ នោះ​សមាជិក​នៃ​សាសនាចក្រ បាន​ចាប់​ផ្ដើម​ផ្សាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ច្រើន​កន្លែង​ទៀត ។ សូម​អញ្ជើញសិស្ស​ឲ្យ​បើក​បទគម្ពីរ​របស់ពួកគេ​ទៅ ផែនទី ទី៣ នៅក្នុងវគ្គ​ផែនទី​ប្រវត្តិសាស្ត្រ​សាសនាចក្រក្នុង​គម្ពីរ​របស់ពួកគេ ( « The New York, Pennsylvania, and Ohio Area of the USA » ) ។

នៅពេល​សិស្ស​មើល​ទៅផែនទី សូម​រំឭក​ពួកគេ​ថា ព្រះអម្ចាស់ បាន​សន្យា​នឹង​ពួកបរិសុទ្ធថា ទ្រង់​នឹង​បញ្ជូន​ពួកគេ​ឲ្យ​ចេញ​ទៅ​ផ្សាយ « នៅក្នុងចំណោម​គ្រប់​អស់​ទាំង​សាសន៍ » (គ. និង ស. ៣៨:៣៣ ) ។ សូម​ពន្យល់​ថា ទីក្រុង​ខឺតឡង់ គឺ​ជា​កន្លែង​ពិសេស​មួយ ដើម្បី​ចាប់​ផ្ដើម​បញ្ជូន​អ្នកផ្សព្វផ្សាយសាសនា​ទៅទូទាំង​ពិភពលោក ។ ទីក្រុង​ខឺតឡង់ គឺ​នៅជិត​នឹង​ផ្លូវ​សំខាន់​មួយចំនួន​សម្រាប់​ការ​ធ្វើ​ដំណើរ​នៅក្នុង​សហរដ្ឋ ។ ចេញពី​ទីក្រុង​ខឺតឡង់ អ្នក​ផ្សព្វផ្សាយសាសនា​ត្រូវ​ធ្វើដំណើរក្នុង​រយៈពេល​ខ្លី​ដើម្បី​ទៅជិះទូក​នៅ​ទន្លេ​ធំៗ និង​ព្រែក អ៊ឺរីន របស់​អាមេរិក ។ ពួកគេ​ក៏​អាច​ចេញ​ចូល​ទៅ​ប្រព័ន្ធ​ផ្លូវ​ជាតិ​នៅខាង​ត្បូង ហើយ​ប្រព័ន្ធ​ព្រែក​ជីក​នៅខាង​ជើងផងដែរ ។ ដោយ​សារ​តែ​ការណ៍​នេះ ទីក្រុង​ខឺតឡង់ គឺ​ជា​កន្លែង​ចេញដំណើរ​បេសកកម្ម​ទៅ​ប្រទេស​កាណាដា ទៅផ្នែកផ្សេងៗទៀត​នៃ​សហរដ្ឋ និង​អាណាចក្រ​ប្រទេស​អង់គ្លេស ។

សូម​ពន្យល់​ថា ដោយសារ​តែ​កិច្ចការ​ផ្សព្វផ្សាយសាសនា អំឡុង​គ្រានេះ សមាជិកភាព​នៃ​សាសនាចក្រ នៅទូទាំង​ពិភពលោក បានកើនឡើងដល់​រាប់ពាន់នាក់ ។ នៅក្នុង​ឆ្នាំ ១៨៣៧ អែលឌើរ ហ៊ីប៊ឺ ស៊ី ឃឹមបឹល និង អួរសុន ហៃឌ ត្រូវ​បាន​ហៅទៅជាមួយនឹង​មនុស្ស​ប្រាំ​នាក់ទៀតក្នុង​បេសកកម្មមួយ​ទៅ​អណាចក្រ​ប្រទេស​អង់គ្លេស ជាកន្លែង​ដែលពួកគេ​បាន​ធ្វើបុណ្យជ្រមុជទឹកឲ្យ​ប្រជាជន​ប្រហែលជា ២,០០០ នាក់ ។ ត្រឹម​ឆ្នាំ ១៨៣៨ នៅពេល​ពួកបរិសុទ្ធ​ចាកចេញ​ពី​ក្រុង​ខឺតឡង់ ដោយសារ​តែ​ការ​បៀតបៀន នោះ​មាន​សមាជិកសាសនាចក្រ​ប្រហែលជា ២,០០០ នាក់ រស់​នៅ​ក្នុង​ទីក្រុង​ខឺតឡង់ ហើយ​មាន​ជិតដល់ ១, ៨០០០ នាក់​នៅទូទាំង​ពិភពលោក ។

មេរៀន​តូចៗ​ទី ៤-- វិវរណៈ និង​ព្រឹត្តការណ៍​សំខាន់​ដទៃទៀត

សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៦១ដោយ​ស្ងាត់ស្ងៀម ។ បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់ការ​អាន សូម​ចង្អុល​បង្ហាញ​ថា បន្ទាប់ពី យ៉ូសែប ស៊្មីធ បាន​មក​ដល់​រដ្ឋ អូហៃអូ ព្រះអម្ចាស់បានមានបន្ទូល​ប្រាប់​លោកថា គាត់​នឹង « ទទួល​វិវរណៈ​ថែម​ទៅលើ​វិវរណៈ » បើ​លោក​នឹងសូម​ដល់ព្រះ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្សឲ្យ​បើក​ទៅ​តារាង​លំដាប់​មាតិកា​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ( មាន​នៅបន្ទាប់​ពី​សេចក្ដីផ្ដើម ) ។ សូម​ឲ្យ​ពួកគេ​កំណត់ទីតាំង​ដែល​វិវរណៈ​ភាគ​ច្រើន​បំផុត​បានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ត្រូវ​បាន​ទទួល ។ បន្ទាប់​ពី​ពួកគេ​បាន​រក​ឃើញ​ថា វិវរណៈ​ភាគច្រើន​ត្រូវ​បាន​ទទួល​នៅក្នុង​រដ្ឋ​អូហៃអូ សូម​ពន្យល់​ថា វិវរណៈ​យ៉ាង​ច្រើន​នៅ​រដ្ឋ អូហៃអូ បានបំពេញ​តាម​ព្រះបន្ទូល​របស់ព្រះអម្ចាស់ ។

ដើម្បី​បង្ហាញ​សិស្ស​ក្នុង​ថ្នាក់​នូវ​វិវរណៈ​សំខាន់​ៗ​មួយចំនួន ដែល​បាន​ទទួល​នៅក្នុង​រដ្ឋ អូហៃអូ សូម​ចាត់​តាំងកណ្ឌ ដកស្រង់ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ដូចខាង​ក្រោម​មួយ ឬ​ពីរ ដល់​សិស្សម្នាក់ៗ ៖ ​គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦,៨៩,១០៧,១៣៧ ។

សម្រាប់​កណ្ឌ​និមួយៗ សូម​ឲ្យ​សិស្ស​ដែល​បាន​ចាត់​អាន​សេចក្ដីណែនាំ​កណ្ឌ និង​មើល​ត្រួសៗ​ពី​សេចក្ដី​សង្ខេប​កណ្ឌ ដែល​មាន​នៅ​មុន​ខទីមួយ ។ បន្ទាប់មក អញ្ជើញសិស្ស​ម្នាក់ៗ​ឲ្យរៀបរាប់​អំពី មូលហេតុ​ដែល​កណ្ឌ​ដែលបាន​ចាត់​ដល់ពួកគេគឺ​សំខាន់ ។ នៅពេល​ពួកគេពិពណ៌នា សូម​ប្រាកដ​ថា ពួកគេរៀបរាប់​ដូច​ខាង​ក្រោម ៖

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦,១៣៧ ( វិវរណៈ​អំពី​កម្រិត​ទាំងបី​នៃ​សិរីល្អ និង​ការនិមិត្តអំពី​នគរ​ស្ថានសួគ៌ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩ ( ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧ ( វិវរណៈ​អំពី​បព្វជិតភាព )

បន្ទាប់ពី​សិស្ស​ម្នាក់​ៗ​អាច​បាន​រាយការណ៍ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​គិត​ថា​វា​យ៉ាង​ណា​ដែរ​ចំពោះ​ពួកបរិសុទ្ធ​នៅក្នុង​រដ្ឋ អូហៃអូ ដើម្បី​ស្ដាប់ឮ​សេចក្ដី​ពិត​ទាំង​នេះ​ខ្លះៗ​ជា​លើក​ដំបូង ?

សូម​ពន្យល់​ថា បន្ថែម​ទៅលើ​សេចក្ដីពិត​ដែល​បាន​បើក​សម្ដែង​ទាំង​នេះ ព្រះអម្ចាស់ ក៏​បាន​ណែនាំ​យ៉ូសែប ស្ម៊ីធ ឲ្យ​រៀបចំ​ថ្នាក់ដឹកនាំ​សាសនាចក្រ​អំឡុង​គ្រានេះ​ផងដែរ ។ គណៈ​ប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​កូរ៉ុម​នៃ​ពួកចិតសិបនាក់ ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ ខណៈពេល​ដែលពួកបរិសុទ្ធ​បាន​រស់នៅ​ក្នុង​រដ្ឋ អូហៃអូ ។ បន្ថែម​ពី​លើ​នោះ យ៉ូសែប ស៊្មីធ បាន​បន្ដ​កិច្ចការ​របស់លោក​នៅក្នុង​ការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប ។

ការ​ផ្ទុយ និងការ​ក្បត់​សាសនា រុកគួន​ពួកបរិសុទ្ធ​នៅរដ្ឋ​អូហៃអូ

បន្ទាប់ពី​សិស្ស​បាន​បញ្ចប់​សកម្មភាព​ខាង​លើ​ហើយ សូម​ពន្យល់​ថា ទន្ទឹម​នឹងពួកបរិសុទ្ធ​ត្រូវ​បាន​ប្រទានពរ​យ៉ាង​ច្រើន មកពី​ព្រះអម្ចាស់​នៅក្នុង​រដ្ឋ អូហៃអូ នោះសាតាំង​ក៏​បាន​បង្កើន​ការ​ផ្ទុយ​ទាស់នឹង​សាសនាចក្រ​ដំណាលគ្នា​នោះផងដែរ ។ ពេល​ពួកបរិសុទ្ធ​បាន​មក​ដល់​ទីក្រុង​ខឺតឡង់ភ្លាម នោះ​ពួក​អ្នក​ប្រឆាំង​នឹង​ពួកមរមន បានចាប់​ផ្ដើម​វាយ​ប្រហារ​មក​លើ​សាសនាចក្រ ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ យ៉ូសែប ស៊្មីធ ទាក់ទង​នឹង​ស្ថានភាព​ទាំងនេះ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« មាន​របាយការណ៍​ខុសឆ្គង ការ​កុហក និង​រឿង​ឆ្កួត​លីលា​ជាច្រើន ត្រូ​វបាន​បោះពុម្ព​នៅក្នុងកាសែត ហើយផ្សាយទៅ​គ្រប់​ទិសទី ដើម្បីរារាំង​មនុស្ស​កុំ​ឲ្យ​រៀន​ពីកិច្ចការ​នេះ ឬ​ឱបក្រសោប​យក​សេចក្ដីជំនឿ » ( នៅក្នុង​History of the Church,១:១៥៨ ) ។

សូម​ពន្យល់​ថា របាយការណ៍​អវិជ្ជមាន​ទាំង​នេះ​មួយចំនួន ត្រូវ​បាន​ចាប់​ផ្ដើម​ដោយ​មនុស្ស​មួយ​ចំនួន​ដែល​បាន​ចាក​ចេញ​ពី​សាសនាចក្រ​សម្រាប់​មូលហេតុ​ផ្សេងៗ ។ ឧទាហរណ៍ នៅក្នុង​ខែ​កញ្ញា ឆ្នាំ ១៨៣១ សមាជិក​ចាស់​របស់សាសនាចក្រ​ម្នាក់​ឈ្មោះ អែសរ៉ា ប៊ូស បាន​ព្យាយាមឃាត់​មនុស្ស​កុំ​ឲ្យ​ចូលរួម​នៅក្នុង​សាសនាចក្រ ហើយ​បាន​បោះពុម្ព​សំបុត្រ​ចំនួនប្រាំបួន​ច្បាប់ ដែល​ប្រាប់​លម្អិត​អំពី​ការរិះគន់​របស់គាត់​អំពី​សាសនាចក្រ ( សូមមើល Documents, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨–ខែ​មិថុនា ឆ្នាំ ១៨៣១vol. ១ of the Documents series ofThe Joseph Smith Papers[ឆ្នាំ ២០១៣], ២០៣–៤; សូមមើលផងដែរChurch History in the Fulness of Times Student Manualបាន​បោះពុម្ព​ជា​លើក​ទី ២ ។ [ Church Educational System manual, ឆ្នាំ ២០០៣ ], ១១៣–១៥ ) ។ សំបុត្រ​ទាំងនេះ បាន​បង្កើតជាការរុកគួនដល់​សាសនាចក្រ ។ ការ​បៀតបៀន ដែល​ជាលទ្ធផល​មកពីឥទ្ធិពល​ដូច្នេះ ជួនកាលធ្វើ​ឲ្យ​មាន​អំពើ​ហឹង្សា ជាពិសេស​ចំពោះ​ព្យាការី និង​អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត ។

នៅក្នុង​ឧប្បទ្ទវហេតុ​ដ៏​ធ្ងន់ធ្ងរ​មួយ នៅ​យប់​ថ្ងៃទី ២៤ ខែ​មិនា ឆ្នាំ ១៨៣២ មាន​ពួក​មនុស្ស​កំណាច​ចំនួន ២៥ ទៅ ៣០ នាក់​បាន​វាយ​ប្រហារ​លើផ្ទះរបស់ ចន ចនសុន នៅ​ហៃរាំ រដ្ឋ អូហៃអូ ជាកន្លែង​ដែល យ៉ូសែប និង អិមម៉ា កំពុង​ស្នាក់នៅ ។ បុរសទាំង​នោះ​បាន​ចូល​ទៅ​ចាប់ យ៉ូសែប ស៊្មីធ ហើយ​បាន​ទាញ​លោក​ចេញ​មកក្រៅ​ផ្ទះ​ទាំង​យប់ ។ ពួក​គេ​បាន​ច្របាច់​ក​លោក បាន​វាយលោក ហើយ​បាន​ព្យាយាម​ចាក់​អាស៊ីតមួយដបតូច​ចូល​ទៅក្នុង​មាត់​របស់លោក ដែល​ធ្វើ​ឲ្យបាក់​ធ្មេញ​របស់លោក​មួយ បណ្ដាល​ឲ្យ​លោក​ក្រោយមក​និយាយ​ចេញតែសំឡេងខ្សាវៗ។ បន្ទាប់មក​ពួក​គេ​បានចាក់ជ័រកៅស៊ូ និងបិទរោមសត្វពេញខ្លួនលោក ហើយទុកលោកចោល ។ នៅពេល​យ៉ូសែប មាន​កម្លាំងបន្តិចមកវិញ លោក​បាន​ខិតខំត្រឡប់ទៅ​ផ្ទះវិញ ។ នៅពេល​លោក​បាន​ទៅ​ដល់មាត់ទ្វា ហើយអិមម៉ា​បាន​ឃើញ​លោក​មានសុទ្ធ​តែ​ជ័រ​កៅស៊ូពេញខ្លួន ដែល​បាន​មើល​ទៅដូចជា​ឈាម នោះនាង​បាន​សន្លប់​បាត់ស្មារតី ។ មិត្តភក្ដិ​ជាច្រើន បាន​ចំណាយ​ពេល​ពេញ​មួយយប់ ដើម្បី​ជួយ​លាង​សម្អាត​ជ័រ​កៅស៊ូ​នោះ ។ នៅ​ថ្ងៃស្អែក​ឡើង ដែល​ត្រូវ​ជា​ថ្ងៃ​អាទិត្យ នោះ យ៉ូសែប បាន​ផ្សាយ​ទេសនកថា​មួយ ដែល​ក្នុង​នោះ​មាន​ពួក​មនុស្ស​កំណាច​មួយចំនួន​បាន​មក​ចូលរួមផង​ដែរ ។ បន្ទាប់​ពី​ទេសនកថា នោះ​យ៉ូសែប បាន​ធ្វើបុណ្យជ្រមុជទឹក​ឲ្យ​មនុស្ស​បីនាក់ ។ (សូមមើលប្រវត្តិ​នៃ​សាសនាចក្រ១:២៦១-៦៥)។

អំឡុង​ពេល​ដែលមានបញ្ហា និង​ការ​ច្របូកច្របល់​ក្នុង​ការ​វាយប្រហារ​នេះ ទ្វា​ផ្ទះ​បាន​បើក​ចំហរ​ចោល ។ ដែលជាលទ្ធផល​បណ្តាល​ឲ្យ​កូនប្រុស​របស់ យ៉ូសែប ឈ្មោះយ៉ូសែប មើរដក់ ស្ម៊ីធ ដែលកំពុង​មានជំងឺ​កញ្ជ្រិលនោះ កើតជម្ងឺ « គ្រុន​ផ្ដាស​សាយ​ធំ » ហើយ​បាន​ស្លាប់​ក្នុង​រយៈពេល​ប្រាំ​ថ្ងៃ​ក្រោយ​មក ។ នៅ​យប់​ដដែល​នោះ ស៊ីឌនី រិកដុន បានដើរ​អូស​ជើង​របស់គាត់​មកពី​ផ្ទះ ។​ ក្បាល​របស់គាត់​បាន​ត្រូវបែក​យ៉ាង​ដំណំ ដោយ​សារ​តែ​ដួល​ទៅបោកលើ​ដី​រឹងនោះ ហើយ​គាត់​ត្រូវ​រវើររវាយ​អស់ជាច្រើន​ថ្ងៃ ។ ( សូមមើលHistory of the Church១:២៦៥ ) ។

សូម​ពន្យល់​ថា មិន​ថា​មានការ​លំបាក​ដូចនេះ និង​ការលំបាក​ផ្សេងៗ​ទៀត​ប៉ុណ្ណា​ទេ ពួកបរិសុទ្ធ​បាន​បន្ដ​ប្រមូល​គ្នីគ្នា​នៅ​ទីក្រុង​ខឺតឡង់ ជាពិសេស​ចាប់​ពី​ឆ្នាំ ១៨៣៦ ទៅដល់​ឆ្នាំ ១៨៣៨ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បៀតបៀន​បានមាន​កាន់​តែ​ធ្ងន់ធ្ងរឡើងៗ អំឡុង​និទារឃរដូវ ឆ្នាំ ១៨៣៨ ដែល​ពួកបរិសុទ្ធ​ភាគច្រើន ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញពី​រដ្ឋ អូហៃអូ ។ អ្នកដឹកនាំ​សាសនា​ចក្រ​មួយចំនួន រួម​មានទាំង យ៉ូសែប ស៊្មីធ, ស៊ីឌនី រិកដុន និង ព្រិកហាំ យ៉ង់ ត្រូវ​រត់ភៀស​ខ្លួនពី​ទីក្រុង​ខឺតឡង់ ដើម្បី​សុវត្ថិភាព​ជីវិត​របស់ពួក​លោក ។

សូម​បញ្ចប់​មេរៀន​ដោយ​ការ​ថ្លែង​ទីបន្ទាល់​ថា ទោះ​ជា​សាសនាចក្រ​បានជួប​នឹង​ការ​សាកល្បង ព្រមទាំង​ការ​បៀតបៀន​យ៉ាង​ខ្លាំង​នៅក្នុង​ទីក្រុង​ខឺតឡង់​ក្ដី ក៏​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់អ្នកទាំងឡាយ​ដែល​បន្ដ​នៅ​ស្មោះ​ត្រង់​យ៉ាង​ច្រើន​អនេក​ផងដែរ ។

​សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

ការក្បត់សាសនា​នៅទីក្រុង​ខឺតឡង់

នៅ​ក្នុង​ឆ្នាំ ១៨៣៣ អតីតសមាជិកផ្សេង​ទៀត បានបង្កឲ្យ​មាន​បញ្ហា​ធំៗជាច្រើន​ដល់​សាសនាចក្រ ។​ វេជ្ជបណ្ឌិត ភីឡា​តុស ហ៊ើលប៊ុត ធ្លាប់ជា​អែលឌើ​រ​ម្នាក់​នៅក្នុង​សាសនាចក្រ ប៉ុន្តែ​ត្រូវ​បាន​កាត់កាល​ចេញ​ដោយសារ​តែ​ប្រព្រឹត្ត​អំពើ​កំផិត ខណៈពេល​កំពុង​បម្រើ​បេសកកម្ម ។ ទោះ​ជា​អ្នកដឹកនាំ​សាសនាចក្រ​បាន​បង្ហាញ​ក្ដីមេត្តាករុណាដល់​លោក ហើយ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ស្ដារ​សមាជិកភាព​ឡើង​វិញក្ដី ក៏លោក​បាន​ធ្វើ​អំពើ​រំលង​ម្ដងទៀត ហើយ​ត្រូវ​កាត់​ចេញ​ជាលើក​ទីពីរ ។ ហ៊ើរ​ប៊ុត ក្រោយមក​ក៏​បាន​ប៉ុនប៉ង​បង្ខូច​កេរ្តិ៍​ឈ្មោះ​សាសនាចក្រ និង យ៉ូសែប ស៊្មីធ ដោយ​ការ​ប្រមូល​ភស្ដុតាងជំទាស់នឹង​ពួកមរមន ហើយ​បាន​ប្រកាស​ដោយ​ខុសឆ្គង​ថា ព្រះគម្ពីរ​មរមន គឺ​ពឹង​ផ្អែក​ទៅលើ​ការសរសេរ​នូវ​ឯកសារ​សរសេរ​ដោយដៃ ដោយ សាឡូម៉ូន ស្ពូល​ឌីង ពុំ​មែន​ត្រូវ​បានបកប្រែ​ដោយព្រះចេស្ដារ​របស់ព្រះទេ ។

ហ៊ើរប៊ុត បាន​អះអាង​ថា ស៊ីឌនី រិកដុន បាន​ទទួល​ជា​សម្ងាត់​នូវ​ឯកសារ​សរសេរ​ដោយដៃ ស្ពូលឌីង ហើយ​បានលួច​ចម្លង​វា​ជាមួយនឹង​យ៉ូសែប ស៊្មីធ ដើម្បី​បង្កើត​ជា​ព្រះគម្ពីរមរមន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការប៉ុនប៉ង​ដើម្បី​បង្ខូចកេរ្តិ៍​ឈ្មោះ​ព្រះគម្ពីរមរមន​នេះ គឺជាការភូតកុហក់ទាំងស្រុង ។ នៅពេល​ឯកសារ​សរសេរ​ដោយដៃ ស្ពូលឌីង ត្រូវ​បាន​រកឃើញ នោះ​តាមការ​ពិនិត្យ​តាមដាន ពុំ​អាច​រកឃើញ​ថា វាដូចទៅ​នឹង​អ្វី​ដែល​ចោទ​ប្រកាន់​ចំពោះ​ព្រះគម្ពីរមរមន ឬ​សូម្បីតែ​ស្រដៀង​គ្នារវាង​វត្ថុទាំងពីរ​នេះ​ឡើយ ។ បន្ថែមពី​លើ​នោះ ស៊ីឌនី រិកដុន ពុំ​ធ្លាប់បានជួប​យ៉ូសែប ស៊្មីធ ទាល់​តែ​សោះ រហូត​ដល់​ពេល​ក្រោយ​ពី​ការ​បោះពុម្ព​ព្រះគម្ពីរមរមន​រួច ។ អូលីវើរ ខៅឌើរី បានថ្លែង​ទីបន្ទាល់​ចំពោះ​ភាព​ក្លែង​បន្លំ​នៃ​ការ​ចោទប្រកាន់​របស់ ហ៊ើរប៊ុត​ថា ៖ « … ខ្ញុំ​បានទទួល​ផ្ទាំង​ចំណារ​មាស ដែល​ត្រូវ​បាន​បកប្រែ​ជា [ ព្រះគម្ពីរ​មរមន ] ដោយផ្ទាល់​ដៃ​ខ្ញុំ ។ ខ្ញុំ​ក៏​បាន​ឃើញ​អ្នកបកប្រែ​ផងដែរ ។ គម្ពីរ​នោះ គឺជាការពិត។ ស៊ីឌនី រិកដុន ពុំបាន​សរសេរ​វា​ឡើងទេ ។ លោក ស្ពូលឌីង ពុំបាន​សរសេរ​វាទេ ។ ខ្ញុំ​បាន​សរសេរ​ដោយ​ផ្ទាល់ដៃ ពេល​វា​ត្រូវ​បាន​អាន​ចេញមក​ពី​បបូរមាត់​របស់​ព្យាការី » ។ [Reuben Miller, journal, ឆ្នាំ ១៨៤៨–១៨៤៩, Family and Church History Department Archives, ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ១៨៤៨; punctuation and spelling modernized ] » ។ ( ដូច​បានដកស្រង់​នៅក្នុង ជែមស៍ អ៊ី ហ្វោស្ដ Some Great Thing » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១, ៤៧ ) ។

ប្រជាជន​នៅ​រដ្ឋ​អូហៃអូ​មួយចំនួន បាន​ព្រួយ​បារម្ភ​ក្រែង សមាជិក​នៃ​សាសនាចក្រ​នឹង​កើនឡើងច្រើន ក្នុង​ពេល​ឆាប់ៗ ដែល​ពួកគេ​នឹង​បង្កើត​ជា​ក្រុម​បោះឆ្នោត​មួយ ហើយ​មាន​អំណាច​ខាង​នយោបាយ នោះពួកគេ​បាន​ឲ្យ​ប្រាក់​ដល់ ភីឡាតុស ហ៊ើលប៊ុត ឲ្យបង្ខូច​ឈ្មោះ​របស់ យ៉ូសែប ស៊្មីធ និង​ព្រះគម្ពីរមរមន ។ យ៉ូសែប ស៊្មីធ បានសោកសៅ​នៅក្នុង​សំបុត្រ​មួយ​ដែល​ថា សមាជិក​សាសនាចក្រ​ត្រូវ​បាន « រងទុក្ខ​ដោយការ​បៀតបៀន​យ៉ាង​ខ្លាំង ដោយ​សារ​តែបុរស​ម្នាក់ ឈ្មោះ វេជ្ជបណ្ឌិត ហ៊ើលប៊ុត ដែល​បាន​បណ្ដេញ​ចេញ​ពី​សាសនាចក្រ​ពីព្រោះ​តែ​គាត់ប្រព្រឹត្ត​អំពើ​កំផិត និង​អំពើ​អសីលធម៌ ហើយ​សូម្បី​តែ​ពួក​យើង ក៏ត្រូវគាត់កុហកយ៉ាងជំនាញ ហើយ​មនុស្ស​បាន​ដើរ​តាម​គាត់ ហើយ​បាន​ឲ្យ​ប្រាក់​គាត់​ដើម្បី​បំបែក​បំបាក់​និកាយ​មរមន ដែលបង្ក​គ្រោះ​ថ្នាក់​ដល់ជីវិត​របស់​យើង​នា​ពេល​បច្ចុប្បន្ន » ( « Letter to William W. Phelps and Others ថ្ងៃទី ១៨ ខែ​សីហា ឆ្នាំ ១៨៣៣ » ៣ សូមមើល​josephsmithpapers.orgការ​ប្រកប​តាម​បទដ្ឋាន ) ។

ការ​អភិវឌ្ឍ​មួយទៀត​នៅក្នុង​ទីក្រុង​ខឺតឡង់

វា​គឺ​ស្ថិត​នៅក្នុងទីក្រុង​ខឺតឡង់ ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​បន្ថែម​អំពី​រចនាសម្ព័ន្ធ​នៃ​សាសនាចក្រ ។ តំណែង​បព្វជិតភាព​ដូច​ខាង​ក្រោម ត្រូវ​បាន​បើក​សម្តែង​អំឡុង​ពេល​នៅទីក្រុង​ខឺតឡង់ ៖ ប៊ីស្សព, សង្ឃ​ជាន់ខ្ពស់, គណៈ​ប្រធាន​ទី​មួយ, អយ្យកោ, ក្រុមប្រឹក្សា​ជាន់ខ្ពស់, សាវក និង​ពួកចិតសិបនាក់ ។