ជំនួយ​ការសិក្សា
ផែនទី ទី៣ ៖ តំបន់​នៅ​រដ្ឋ​ញូវយ៉ក, រដ្ឋ​ផែនសិលវេញ៉ា, និង​រដ្ឋ​អូហៃអូ នៅ​ក្នុង​សហរដ្ឋ


ផែនទី ទី៣

តំបន់​នៅ​រដ្ឋ​ញូវយ៉ក, រដ្ឋ​ផែនសិលវេញ៉ា, និង​រដ្ឋ​អូហៃអូ នៅ​ក្នុង​សហរដ្ឋ

ផែនទី​ប្រវត្តិ​សាសនាចក្រ ទី​៣

តូរ៉ុនតូ

បឹង​អុនតារីយ៉ូ

រ៉ូឆែស្ទើរ

បឹង​ហ៊ូរ៉ុន

ព្រែក​អ៊ីរី

ប៉ាលម៉ៃរ៉ា

កាណាដា

មែនដុន

បាហ្វាឡូ

ហ្វាយែត

ម៉ែនឆែស្ទើរ

បេនប៊្រិច​ខាង​ត្បូង

ផែរីស្បឺក

ហ្វ្រ៊ីដុម

បឹង​ហ្វ៊ីងកឺ

ខូលស្វិល

ញូវយ៉ក

ផ្ទះ​របស់​យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ

បឹង​អ៊ីរី

កាណាដា

ផ្ទះ​របស់​យ៉ូសែប ស៊្មីធ ជុញ្ញ័រ

សហរដ្ឋ

ថមសុន

ទន្លេ​សុសគ្វីហាណា

ភូមិ​ហាម៉ូនី

ឃ្លីវឡិន

ខឺតឡង់

ផែនសិលវេញ៉ា

អូហៃអូ

អាមហ៊ើស្ទ

អូរែញ

ហៃរាំ

គីឡូម៉ែត្រ

០ ៥០ ១០០ ១៥០ ២០០

ក ខ គ ឃ ង ច ឆ ជ

១ ២ ៣ ៤

●១

●២

●៣

●៤

●៥

●៦

●៧

●៨

●៩

●១០

  1. បេនប៊្រិច​ខាង​ត្បូង យ៉ូសែប ស៊្មីធ និង នាង​អិមម៉ា ហេល បាន​រៀបការ​នៅ​ទី​នេះ នៅ​ថ្ងៃ​ទី ១៨ ខែ​មក​រា ឆ្នាំ ១៨២៧ (សូម​មើល យ.ស.—ប្រវត្តិ ១:៥៧)។

  2. ខូលស្វិល សាខា​ទី​មួយ​នៃ​សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ផ្ទះ​របស់​យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ នៅ​ស្រុក​ខូលស្វិល នៅ​ឆ្នាំ ១៨៣០។

  3. ផ្ទះ​របស់​យ៉ូសែប ស៊្មីធ ជុញ្ញ័រ នៅ​ឃុំ​ហាម៉ូនី ការ​បកប្រែ​ព្រះ​គម្ពីរ​មរមន​ភាគ​ច្រើន​ត្រូវ​បាន​សម្រេច​នៅ​ទី​នេះ។ នៅ​លើ​ច្រាំងទន្លេ សុសគ្វីហាណា បព្វជិតភាព​ត្រូវ​បាន​តាំង​ឡើង​វិញ នៅ​ឆ្នាំ ១៨២៩ (សូម​មើល គ. និង ស. ១៣; ១២៨:២០; យ.ស.—ប្រវត្តិ ១:៧១–៧២)។

  4. ហ្វាយែត ពួក​សាក្សី​បី​នាក់​បាន​ឃើញ​ផ្ទាំង​មាស និង​ទេវ​តា​មរ៉ូណៃ (គ. និង ស. ១៧)។ ការ​បកប្រែ​ព្រះ​គម្ពីរ​មរមន​ត្រូវ​បាន​សម្រេច​នៅ​ទី​នេះ នៅ​ខែ​មិថុនា ឆ្នាំ ១៨២។ សាសនា​ក្រ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ១៨៣០ (សូម​មើល គ. និង ស. ២០; ២១)។

  5. មែនដុន ផ្ទះ​ដើម​របស់​ព្រិកហាំ យ៉ង់ និង​ហ៊ីបឺរ ស៊ី គិមបុល។

  6. ខឺតឡង់ ពួក​អ្នក​ផ្សាយ​សាសនា​ដែល​បាន​ចាត់​ឲ្យ​ទៅ​ផ្សាយ​ដល់​ពួក​លេមិន គេ​បាន​ឈប់​នៅ​ទី​នេះ នៅ​ឆ្នាំ ១៨៣០ ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ស៊ីឌនី រិកដុន និង​ពួក​អ្នក​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ខឺតឡង់។ នេះ​ជាទី​បញ្ជាការ​នៃ​សាសនាចក្រ​ពី​ឆ្នាំ ១៨៣១ ទៅ ១៨៣៨។ ព្រះ​វិហារ​ទី​មួយ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ត្រូវ​បាន​សង់​នៅ​ក្រុង​ខឺតឡង់ ហើយ​បាន​ធ្វើ​បុណ្យ​ឆ្លង​នៅ​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ១៨៣៦ (សូម​មើល គ. និង ស. ១០៩)។

  7. ព្រែក​អ៊ីរី សាខា​បី​នៃ​សាសនាចក្រ​នៅ​ក្រុង​ញូវយ៉ក បាន​ធ្វើ​ដំណើរ​តាម​ព្រែក​អ៊ីរី និង​បឹង​អ៊ីរី ទៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ នៅ​ខែ​មេសា និង​ខែ​ឧសភា ឆ្នាំ ១៨៣១។

  8. ហៃរាំ យ៉ូសែប និង​នាង​អិមម៉ា​បាន​នៅ​ទី​នេះ ពី​ខែ​កញ្ញា ឆ្នាំ ១៨៣១ ទៅ​ខែ​កញ្ញា ១៨៣២។ យ៉ូសែប និង​ស៊ីឌនី រិកដុន បាន​ធ្វើ​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប (ក.យ.ស.)។ មាន​វិវរណៈ​ជា​ច្រើន​ដែល​បាន​ទទួល​នៅ​ទី​នេះ ៖ គ. និង ស. ១; ៦៥; ៦៧; ៦៨; ៦៩; ៧១; ៧៣; ៧៤; ៧៦; ៧៧; ៧៩; ៨០; ៨១; ៩៩; ១៣៣

  9. អាមហ៊ើស្ទ យ៉ូសែប ស៊្មីធ ត្រូវ​បាន​គាំទ្រ​ឲ្យ​ធ្វើ​ជា​ប្រធាន​នៃ​បព្វជិតភាព​ដ៏​ខ្ពស់​នៅ​ថ្ងៃ​ទី ២៥ ខែ​មក​រា ឆ្នាំ ១៨៣២ (សូម​មើល គ. និង ស. ៧៥)។

  10. តូរ៉ុនតូ ផ្ទះ​របស់​យ៉ូហាន ថេលើរ ជា​ប្រធាន​ទី​បី​នៃ​សាសនាចក្រ និង​នាង​ម៉ារា ហ្វៀលឌីង ស៊្មីធ ដែល​ជា​ប្រពន្ធ​របស់​ហៃរុម ស៊្មីធ។