ជំនួយ​ការសិក្សា
រូបថត​នៃ​ទី​កន្លែង​ទាំង​ឡាយពី​ប្រវត្តិ​សាសនាចក្រ


រូបថត​នៃ​ទី​កន្លែង​ទាំង​ឡាយពី​ប្រវត្តិ​សាសនាចក្រ

រូបថត​នៃ​ទី​កន្លែង​សំខាន់ៗ​ពី​ប្រវត្តិ​សាសនាចក្រ​ទាំង​នេះ ពណ៌នា​ប្រាប់​ពី​ដែនដី​ទាំង​ឡាយ ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពី​ដើមដំបូង​បាន​ដើរ​លើ កន្លែង​ដែល​ពួក​ព្យាការី​ទំនើប​បាន​រស់នៅ ហើយ​បាន​បង្រៀន និង​កន្លែង​ដែល​មាន​ព្រឹត្តិការណ៍​ខាង​បទគម្ពីរ​ជា​ច្រើន​បាន​កើត​ឡើង។ ដើម្បី​ជួយ​អ្នក​ប្រើប្រាស់​រូបថត​ទាំង​ឡាយ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​សិក្សា​របស់​អ្នក នោះ​រូបថត​នីមួយៗ​មាន​ពាក្យ​ពណ៌នា​ប្រាប់​ដ៏​ខ្លី។ លេខ​ប្រាប់​អំពី​ពាក្យ​ពណ៌នា និង​ចំណង​ជើង​នោះ​ត្រូវ​គ្នា​នឹង​រូបថត​ដោយ​មាន​លេខ និង​ចំណង​ជើង​ដូច​គ្នា។ ឃ្លា​ទី​មួយ​បន្ទាប់​ពី​ចំណង​ជើង​នៃ​ពាក្យ​ពណ៌នា​នោះ​ពន្យល់​ប្រាប់​ពី​បរិ​យា​ការ​នៃ​រូបថត ព្រម​ទាំង​ការ​សំខាន់ៗ ដើម្បី​រក​មើល ហើយ​តែងតែ​ប្រាប់​ថា​រូបថត​នោះ​បែរ​ទៅ​ទិស​ខាង​ណា​ផង។ រួច​ហើយ ព្រឹត្តិការណ៍​សំខាន់ៗ​ខាង​បទគម្ពីរ​ក៏​បាន​រាយ​ប្រាប់ ព្រម​ទាំង​មាន​សេចក្ដី​យោង​ទាំង​ឡាយ​ខាង​បទគម្ពីរ ដែល​អ្នក​អាច​បើក​មើល​ថែម​ទៀត​អំពី​ព្រឹត្តិការណ៍​ទាំង​នោះ។