៣. ផ្ទះឈើរបស់យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ
ជាផ្ទះធ្វើដូចផ្ទះរបស់យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ គឺបានសង់នៅកន្លែងផ្ទះឈើដើមនៅជិតភូមិប៉ាលម៉ៃរ៉ា រដ្ឋញូវយ៉ក។ គ្រួសារស៊្មីធបានកាត់ឈើសង់ផ្ទះមួយជាន់កន្លះ មិនយូរប៉ុន្មានបន្ទាប់ពីគេបានមកដល់ភូមិប៉ាលម៉ៃរ៉ា។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ព្យាការីយ៉ូសែប ស៊្មីធ បានសិក្សាព្រះគម្ពីរប៊ីបនៅក្នុងផ្ទះនេះ កាលលោកបានខិតខំចង់ដឹងថា សាសនាចក្រមួយណាត្រូវ (យ.ស.—ប្រវត្តិ ១:១១–១៣)។ មរ៉ូណៃបានលេចមកឯយ៉ូសែប ហើយបានប្រាប់លោកពីផ្ទាំងទាំងឡាយនៃព្រះគម្ពីរមរមន (យ.ស.—ប្រវត្តិ ១:៣០–៤៧)