១៤. ហាងឥដ្ឋក្រហមរបស់ព្យាការីយ៉ូសែប ស៊្មីធ
ហាង និងការិយាល័យរបស់យ៉ូសែប ស៊្មីធ ដែលបានធ្វើវិញនេះ គឺនៅក្រុងណៅវូ រដ្ឋអិលលីណោយ។ ហាងនេះគឺជាអគារមួយដ៏សំខាន់បំផុតនៃសាសនាចក្រ នៅសម័យក្រុងណៅវូ។ ទីនេះមិនគ្រាន់តែជាហាងទេ តែជាកន្លែងជួបជុំគ្នានៃការងារទាំងឡាយខាងសង្គម ខាងសេដ្ឋកិច្ច ខាងនយោបាយ និងខាងសាសនា។ យ៉ូសែប ស៊្មីធមានការិយាល័យនៅបន្ទប់នៅជាន់ទីពីរ។
ព្រឹត្តិការណ៍សំខាន់ៗ ៖ មុនធ្វើព្រះវិហាររួច បន្ទប់ខាងលើហាងនេះត្រូវបានប្រើប្រាស់ជាបន្ទប់នៃពិធីបរិសុទ្ធ ជាកន្លែងដែលបានប្រទានអំណោយទានពិសិដ្ឋមុនដំបូង។ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ១៨៤២ ព្យាការីយ៉ូសែបបានរៀបចំពួកស្ត្រីនៅក្នុងសាសនាចក្រធ្វើជាសមាគមសង្គ្រោះ