ផែនទី ទី២
ប៉ាលម៉ៃរ៉ា-ម៉ែនឆែស្ទើរ, ១៨២០–៣១
-
ផ្ទះឈើរបស់យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ទេវតាមរ៉ូណៃបានលេចមកឯយ៉ូសែប ស៊្មីធ នៅបន្ទប់ខាងលើនៃផ្ទះនេះនៅថ្ងៃទី ២១–២២ ខែ កញ្ញា ឆ្នាំ ១៨២៣ (សូមមើល យ.ស.—ប្រវត្តិ ១:២៩–៤៧)។
-
ស្រែរបស់យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ស្រែនេះដែលមានទំធំ ៤. ៧ ហិកតា គឺបានធ្វើដោយគ្រួសារស៊្មីធ ពីឆ្នាំ ១៨២០ ទៅ ១៨២៩។
-
ព្រៃពិសិដ្ឋ ការនិមិត្តទីមួយរបស់យ៉ូសែប ស៊្មីធ ជុញ្ញ័រ បានកើតឡើងនៅក្នុងព្រៃនេះ នៅដើមនិទាឃៈរដូវនៃឆ្នាំ ១៨២០ (សូមមើល យ.ស.—ប្រវត្តិ ១:១១–២០)។
-
ផ្ទះក្ដាររបស់យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ផ្ទះនេះបានចាប់ផ្ដើមសង់នៅឆ្នាំ ១៨២២ ដោយអាលវិន ស៊្មីធ ហើយគ្រួសារស៊្មីធបាននៅទីនេះ ពីឆ្នាំ ១៨២៥ ទៅ ១៨២៩។
-
ភ្នំគូម៉ូរ៉ា នៅទីនេះហើយដែលទេវតាមរ៉ូណៃបានប្រគល់ដល់ព្យាការីយ៉ូសែប ស៊្មីធ នូវផ្ទាំងមាស នៅថ្ងៃទី ២២ ខែកញ្ញា ១៨២៧ (សូមមើល យ.ស.—ប្រវត្តិ ១:៥០–៥៤, ៥៩)។
-
ស្រែរបស់ម៉ាទិន ហារិស ស្រែនេះត្រូវបានកក់ ហើយលក់ភាគខ្លះដើម្បីបង់ថ្លៃបោះពុម្ពព្រះគម្ពីរមរមន។
-
រោងពុម្ពរបស់អ៊ី ប៊ី ក្រានឌិន ៥ ពាន់ក្បាលនៃព្រះគម្ពីរមរមនបានបោះពុម្ពនៅទីនេះ ឆ្នាំ ១៨២៩–៣០។
-
ហាថាវៃ នៅអូនេះហើយជាទីដែលសានាចក្របានធ្វើបុណ្យជ្រមុជទឹកលើកដំបូង។