ជំនួយ​ការសិក្សា
៨. ផ្ទះ​របស់​យ៉ូហាន ចនសុន


៨. ផ្ទះ​របស់​យ៉ូហាន ចនសុន

ផ្ទះ​របស់​យ៉ូហាន និង​នាង​អា​លី​ស ចនសុន គឺ​នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ។ បន្ទប់​នេះ​គឺ​នៅ​ជាន់​ទី​ពីរ។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ ព្យាការី​យ៉ូសែប ស៊្មីធ និង​នាង​អិមម៉ា ជា​ប្រពន្ធ​លោក​បាន​រស់នៅ​ឯ​ផ្ទះ​នេះ។ យ៉ូសែប និង​ស៊ីឌនី រិកដុន​បាន​ទទួល​ការ​និមិត្ត​មួយ​ដ៏​អស្ចារ្យ​អំពី​លំដាប់​ទាំង​ឡាយ​នៃ​សិរី​ល្អ​នៅ​ចំពោះ​វត្ត​មាន​នៃ​មនុស្ស​ដទៃ​ជា​ច្រើន នៅ​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ឆ្នាំ ១៨៣២ (គ. និង ស. ៧៦)។ ព្យាការី​យ៉ូសែប​ក៏​បាន​ធ្វើ​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប​ដោយ​យ៉ូសែប ស៊្មីធ (ក.យ.ស.) នៅ​ឯ​ផ្ទះ​នេះ​ដែរ។ នៅ​ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ ១៨៣២ កាល​យ៉ូសែប និង​នាង​អិមម៉ា​កំពុងតែ​នៅ​ទី​នេះ នោះ​ស្រាប់​តែ​មាន​ហ្វូង​មនុស្ស​កំណាច​ដែល​បាន​ក្បត់​សាសនា និង​ពួក​អ្នក​ទទឹង​នឹង​ពួក​មរមន​បាន​វាយ​យ៉ូសែប និង​ស៊ីឌនី យ៉ាង​ដំណំ ហើយ​លាប​ប្រេង និង​ស្លាបសត្វ។

រូបថត ទី៨

៨. ផ្ទះ​របស់​យ៉ូហាន ចនសុន កាល​នៅ​ផ្ទះ​នេះ ហើយ​ធ្វើ​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប នោះ​ព្យាការី​យ៉ូសែប ស៊្មីធ និង​ស៊ីឌនី រិកដុន បាន​ទទួល​វិវរណៈ​មួយ ដែល​ឥឡូវ​នេះ​កត់​នៅ​ក្នុង​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ៧៦ ហើយ​ព្រម​ទាំង​វិវរណៈ​ផ្សេងៗ​ទៀត។