លំដាប់ពេលកើតឡើងនៃប្រវត្តិសាសនាចក្រ
ឆ្នាំ ១៨០៥ ខែធ្នូ ថ្ងៃទី ២៣
យ៉ូសែប ស៊្មីធ (១៨០៥–៤៤) បានកើតពីយ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ និងនាងលូស៊ី ម៉ាក់ ស៊្មីធ នៅភូមិសារ៉ុន រដ្ឋវ័រម៉ន្ត (សូមមើល យ.ស.—ប្រវត្តិ ១:៣)។
ឆ្មាំ ១៨២០ ដើមនិទារឃៈរដូវ
ព្យាការីយ៉ូសែប ស៊្មីធបានឃើញការនិមិត្តទីមួយនៅក្នុងព្រៃឈើមួយ នៅភូមិប៉ាលម៉ៃរ៉ា និងភូមិម៉ែនឆែស្ទើរ រដ្ឋញូវយ៉ក នៅក្បែរផ្ទះលោក (សូមមើល យ.ស.—ប្រវត្តិ ១:១៥–១៧)។
ឆ្មាំ ១៨២៣ ខែកញ្ញា ថ្ងៃទី ២១–២២
យ៉ូសែប ស៊្មីធត្រូវបានទេវតាមរ៉ូណៃមកជួប ហើយត្រូវបានប្រាប់ពីបញ្ជីនៃព្រះគម្ពីរមរមន។ យ៉ូសែបបានឃើញផ្ទាំងមាសទាំងឡាយ ដែលបានកប់ទុកនៅក្បែរភ្នំមួយ (ភ្នំគូម៉ូរ៉ា) (សូមមើល យ.ស.—ប្រវត្តិ ១:២៧–៥៤)។
ឆ្នាំ ១៨២៧ ខែកញ្ញា ថ្ងៃទី ២២
យ៉ូសែប ស៊្មីធបានផ្ទាំងមាសទាំងឡាយពីមរ៉ូណៃនៅភ្នំគូម៉ូរ៉ា (សូមមើល យ.ស.—ប្រវត្តិ ១:៥៩)។
ឆ្នាំ ១៨២៩ ខែឧសភា ថ្ងៃទី ១៥
យ៉ូហាន-បាទីស្ទបានប្រគល់បព្វជិតភាពអើរ៉ុនដល់យ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា (សូមមើល គ. និង ស. ១៣; យ.ស.—ប្រវត្តិ ១:៧១–៧២)។
ឆ្នាំ ១៨២៩ ខែឧសភា
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរីបានទទួលបព្វជិតភាពម៉ិលគីស្សាដែកពីពេត្រុស យ៉ាកុប និងយ៉ូហាន នៅក្បែរទន្លេសុសគ្វីហាណារវាងភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា នឹងភូមិខូលស្វិល រដ្ឋញូវយ៉ក (សូមមើល គ. និង ស. ១២៨:២០)។
ឆ្នាំ ១៨២៩ ខែមិថុនា
ការបកប្រែព្រះគម្ពីរមរមនត្រូវបានសម្រេច។ ពួកសាក្សីបីនាក់ និងពួកសាក្សីប្រាំបីនាក់ត្រូវបានបង្ហាញឲ្យឃើញផ្ទាំងមាស (សូមមើល ២ នីហ្វៃ ១១:៣; ២៧:១២–១៣; គ. និង ស. ១៧)។
ឆ្នាំ ១៨៣០ ខែមីនា ថ្ងៃទី ២៦
មានព្រះគម្ពីរមរមនដែលបានបោះពុម្ពលើកទីមួយ នៅភូមិប៉ាលម៉ៃរ៉ា រដ្ឋញូវយ៉ក
ឆ្នាំ ១៨៣០ ខែមេសា ថ្ងៃទី ៦
សាសនាចក្រត្រូវបានរៀបចំឡើង នៅភូមិហ្វាយែត រដ្ឋញូវយ៉ក។
ឆ្នាំ ១៨៣០ ខែកញ្ញា-តុលា
ពួកសាសនទូតមុនដំបូងត្រូវបានហៅឲ្យទៅផ្សាយសាសនាដល់ពួកសាសន៍លេមិន (ពួកអាម៉េរិកាំងដើម) (សូមមើល គ. និង ស. ២៨; ៣០; ៣២)។
ឆ្នាំ ១៨៣០ ខែធ្នូ-មករា ឆ្នាំ ១៩៣១
ពួកបរិសុទ្ធត្រូវបានបញ្ជាឲ្យទៅជួបជុំគ្នានៅរដ្ឋអូហៃអូ (សូមមើល គ. និង ស. ៣៧; ៣៨:៣១–៣២)។
ឆ្នាំ ១៨៣១ ខែកក្កដា ថ្ងៃទី ២០
កន្លែងសម្រាប់ទីក្រុងស៊ីយ៉ូន (ក្រុងយេរូសាឡិមថ្មី) នៅក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី ត្រូវបានបើកសម្ដែងប្រាប់ដល់ព្យាការីយ៉ូសែប ស៊្មីធ (សូមមើល គ. និង ស. ៥៧; ម. នៃ ស. ១:១០)។
ឆ្នាំ ១៨៣៣ ខែមីនា ថ្ងៃទី ១៨
ស៊ីឌនី រិកដុន និងហ្វ្រែឌើរិក ជី វិលលាម្ស ត្រូវបានញែកចេញជាទីប្រឹក្សានៅក្នុងគណៈ ប្រធាននៃសាសនាចក្រ (សូមមើល គ. និង ស. ៨១ ចំណងជើង) ហើយត្រូវបានប្រគល់នូវកូនសោទាំងឡាយនៃនគរចុងក្រោយបង្អស់នេះ (សូមមើល គ. និង ស. ៩០ ចំណងជើង; ខទី៦។
ឆ្នាំ ១៨៣៣ ខែវិច្ឆិកា ថ្ងៃទី ៧
ពួកបរិសុទ្ធបានចាប់ផ្ដើមភៀសខ្លួនចេញពីហ្វូងមនុស្សកំណាចនៅស្រុកចាកសុន រដ្ឋមិសសួរី រត់ឆ្លងកាត់ទន្លេមិសសួរី ហើយចូលទៅស្រុកឃ្លៃ។
ឆ្នាំ ១៨៣៤ ខែឧសភា ថ្ងៃទី ៥
ប្រធានយ៉ូសែប ស៊្មីធបានចេញពីក្រុងខឺតឡង់ រដ្ឋអូហៃអូ សំដៅតាមរដ្ឋមិសសួរី ធ្វើជាអ្នកដឹកនាំជំរំស៊ីយ៉ូន ដើម្បីទៅរំដោះពួកបរិសុទ្ធដែលត្រូវគេចចេញពីស្រុកចាកសុន។
ឆ្នាំ ១៨៣៥ ខែកុម្ភៈ ថ្ងៃទី ១៤
ក្រុមពួកសាវក ១២ នាក់ ត្រូវបានរៀបចំឡើងនៅក្រុងខឺតឡង់ រដ្ឋអូហៃអូ (សូមមើល គ. និង ស. ១០៧:២៣–២៤)។
ឆ្នាំ ១៨៣៥ ខែកុម្ភៈ ថ្ងៃទី ២៨
ការរៀបចំក្រុមទីមួយនៃពួក៧០ នាក់ ត្រូវបានចាប់ផ្ដើមឡើងនៅក្រុងខឺតឡង់ រដ្ឋអូហៃអូ។
ឆ្នាំ ១៨៣៥ ខែសីហា ថ្ងៃទី ១៧
គោលលទ្ធិ និងសេចក្ដីសញ្ញាត្រូវបានទទួលស្គាល់ថាជាគម្ពីរបមាណីយនៃសាសនាចក្រនៅក្រុងខឺតឡង់ រដ្ឋអូហៃអូ។
ឆ្នាំ ១៨៣៦ ខែមីនា ថ្ងៃទី ២៧
ព្រះវិហារខឺតឡង់ត្រូវបានធ្វើពិធីឆ្លង (សូមមើល គ. និង ស. ១០៩)។
ឆ្នាំ ១៨៣៦ ខែមេសា ថ្ងៃទី ៣
ព្រះយេស៊ូវគ្រីស្ទបានលេចមកឯយ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារខឺតឡង់។ លោកម៉ូសេ លោកអេលីយ៉ាស និងលោកអេលីយ៉ាបានលេចមក ហើយបានប្រគល់កូនសោទាំងឡាយនៃបព្វជិតភាព (សូមមើល គ. និង ស. ១១០)។
ឆ្នាំ ១៨៣៧ ខែកក្កដា ថ្ងៃទី ១៩
ហ៊ីបឺរ ស៊ី គិមបុល និងជនប្រាំមួយនាក់ទៀតបានទៅដល់ក្រុងលីវើរភូល ប្រទេសអង់គ្លេសធ្វើបេសកកម្មឆ្លងសមុទ្រលើកមុនដំបូងនៃសាសនាចក្រ។
ឆ្នាំ ១៨៣៨ ខែមេសា ថ្ងៃទី ២៦
ឈ្មោះនៃសាសនាចក្រត្រូវបានបញ្ជាក់ប្រាប់តាមរយៈវិវរណៈ (សូមមើល គ. និង ស. ១១៥:៤)។
ឆ្នាំ ១៨៣៨ ខែធ្នូ ថ្ងៃទី ១
ព្យាការីយ៉ូសែប ស៊្មីធ និងពួកអ្នកផ្សេងទៀតត្រូវគេដាក់គុក នៅក្នុងគុកលិបើទី ក្រុងលិបើទី ស្រុកឃ្លៃ រដ្ឋមិសសួរី (សូមមើល គ. និង ស. ១២១–១២៣)។
ឆ្នាំ ១៨៤០ ខែសីហា ថ្ងៃទី ១៥
បុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ត្រូវបានប្រកាសប្រាប់ទូទៅ ដោយព្យាការីយ៉ូសែប ស៊្មីធ។
ឆ្នាំ ១៨៤១ ខែតុលា ថ្ងៃទី ២៤
អែលឌើរ អួរសុន ហៃឌ៍ បានធ្វើពិធីឆ្លងដែនដីបរិសុទ្ធ សម្រាប់ការវិលមកវិញនៃកូនចៅរបស់លោកអ័ប្រាហាំ (សូមមើល គ. និង ស. ៦៨:១–៣; ១២៤:១២៨–១២៩)។
ឆ្នាំ ១៨៤២ ខែមីនា ថ្ងៃទី ១៧
សមាគមសង្គ្រោះសម្រាប់ពួកស្ត្រីត្រូវបានរៀបចំឡើងនៅក្រុងណៅវូ រដ្ឋអិលលីណោយ។
ឆ្នាំ ១៨៤២ ខែឧសភា ថ្ងៃទី ៤
អំណោយទានពិសិដ្ឋលើកទីមួយនៃព្រះវិហារត្រូវបានប្រទានឲ្យ។
ឆ្នាំ ១៨៤៤ ខែមិថុនា ថ្ងៃទី ២៧
យ៉ូសែប ស៊្មីធ និងហៃរុម ស៊្មីធ ត្រូវគេធ្វើទុក្ករកម្មនៅក្នុងគុកកាតធេច (សូមមើល គ. និង ស. ១៣៥)។
ឆ្នាំ ១៨៤៦ ខែកុម្ភៈ ថ្ងៃទី ៤
ពួកបរិសុទ្ធពីក្រុងណៅវូបានចាប់ផ្ដើមឆ្លងកាត់ទន្លេមិស៊ីស៊ិបពី ដើម្បីផ្លាស់ទៅនៅភូមិភាគខាងលិច។ ពួកបរិសុទ្ធខ្លះពីភូមិភាគខាងកើតបានជិះសំពៅ ព្រុកក្លិន ពីរដ្ឋញូវយ៉ក ទៅរដ្ឋកាលីហ្វ័រញ៉ា។
ឆ្នាំ ១៨៤៦ ខែកក្កដា ថ្ងៃទី ១៦
កងវរសេនាតូចមរមនត្រូវបានប្រមូលចូលធ្វើទាហាននៃសហរដ្ឋ នៅរដ្ឋអៃអូវ៉ា។
ឆ្នាំ ១៨៤៧ ខែមេសា
ក្រុមត្រួសត្រាយរបស់ប្រធានព្រិកហាំ យ៉ង់ បានចេញពី វិនទើរ ខួរទើរ្ស ធ្វើដំណើរទៅភូមិភាគខាងលិច (សូមមើល គ. និង ស. ១៣៦)។
ឆ្នាំ ១៨៤៧ ខែកក្កដា ថ្ងៃទី ២៤
ប្រធានព្រិកហាំ យ៉ង់ បានចូលក្នុងច្រកភ្នំសលត៍លេក។
ឆ្នាំ ១៨៤៧ ខែធ្នូ ថ្ងៃទី ២៧
នៅសន្និសីទរបស់សាសនាចក្រ គេបានគាំទ្រប្រធានព្រិកហាំ យ៉ង់ អែលឌើរហ៊ីបឺរ ស៊ី គិមបុល និងអែលឌើរវិលឡឺឌ រិចឺត្ស ឲ្យធ្វើជាគណៈប្រធានទីមួយ។
ឆ្នាំ ១៨៤៨ ខែឧសភា–មិថុនា
សត្វកណ្ដូបនៅច្រកភ្នំសលត៍លេកបានធ្វើឲ្យដំណាំខូចខាតអស់រលីង។ ស្រែចំការត្រូវរួចផុតពីការបំផ្លិចបំផ្លាញ ដោយសារសត្វកុកស៊ីសត្វកណ្ដូប។
ឆ្នាំ ១៨៤៩ ខែធ្នូ ថ្ងៃទី ៩
សាលាថ្ងៃអាទិត្យត្រូវបានរៀបចំឡើងដោយ រិចឺត បាឡានតាញ។
ឆ្នាំ ១៨៥០ ខែមិថុនា ថ្ងៃទី ១៥
Deseret News បានចាប់ផ្ដើមបោះពុម្ពនៅទីក្រុងសលត៍លេក។
ឆ្នាំ ១៨៥៦ ខែតុលា
ក្រុមរទេះអូសរបស់វិលលី និងម៉ាទិន ត្រូវជាប់ព្យុះទឹកកកដើមឆ្នាំ។ ត្រូវបានរកឃើញដោយក្រុមសង្គ្រោះពីច្រកភ្នំសលត៍លេក។
ឆ្នាំ ១៨៦៧ ខែធ្នូ ថ្ងៃទី ៨
សមាគមសង្គ្រោះត្រូវបានរៀបចំឡើងវិញនៅក្រោមការដឹកនាំនៃប្រធានព្រិកហាំ យ៉ង់។
ឆ្នាំ ១៨៦៩ ខែវិច្ឆិកា ថ្ងៃទី ២៨
សមាគមនៃយុវនារីខាងការបន្ថយបញ្ចុះ ត្រូវបានរៀបចំឡើង ដែលជាសមាគមមុនដំបូងនៃកម្មវិធីយុវនារី។
ឆ្នាំ ១៨៧៥ ខែមិថុនា ថ្ងៃទី ១០
សមាគមនៃអភិវឌ្ឍម៉្ញូឆលរបស់យុវជន ត្រូវបានរៀបចំឡើង ដែលជាសមាគមមុនដំបូងនៃកម្មវិធីយុវជន។
ឆ្នាំ ១៨៧៧ ខែមេសា ថ្ងៃទី ៦
ព្រះវិហារសន្តជួចត្រូវបានធ្វើពិធីឆ្លង។ ប្រធាន ព្រិកហាំ យ៉ង់បានទទួលវិវរណៈ ដើម្បីរៀបចំបព្វជិតភាព និងស្តេកទាំងឡាយនៃក្រុងស៊ីយ៉ូនឲ្យមានរបៀបរៀបរយ។
ឆ្នាំ ១៨៧៨ ខែសីហា ថ្ងៃទី ២៥
អូរេលា ស្ពែនសើរ រ៉ជើរ្ស បានធ្វើការប្រជុំបឋមសិក្សាមុនដំបូងបង្អស់នៅភូមិហាមីងតោន រដ្ឋយូថាហ៍។
ឆ្នាំ ១៨៨០ ខែតុលា ថ្ងៃទី ១០
យ៉ូហាន ថេលើរ ត្រូវបានគាំទ្រឲ្យធ្វើជាប្រធាននៃសាសនាចក្រ។ មុក្ដាដ៏មានតម្លៃមហិមា ត្រូវបានទទួលស្គាល់ជាគម្ពីរបមាណីយ។
ឆ្នាំ ១៨៨៣ ខែមេសា ថ្ងៃទី ១៤
វិវរណៈដល់ប្រធានយ៉ូហាន ថេលើរ អំពីការរៀបចំពួក៧០ នាក់។
ឆ្នាំ ១៨៨៩ ខែមេសា ថ្ងៃទី ៧
វិលហ្វួឌ វូឌដ្រុព្វ ត្រូវបានគាំទ្រឲ្យធ្វើជាប្រធាននៃសាសនាចក្រ។
ឆ្នាំ ១៨៩០ ខែតុលា ថ្ងៃទី ៦
« សេចក្ដីប្រកាស » ត្រូវបានគាំទ្រទទួលស្គាល់នៅឯសន្និសីទទូទៅ ដោយប្រកាសប្រាប់អំពីការបញ្ចប់នូវការប្រព្រឹត្តខាងអាពាហ៍ពិពាហ៍ប្រពន្ធច្រើន (សូមមើល សេចក្ដីប្រកាស—១)។
ឆ្នាំ ១៨៩៣ ខែមេសា ថ្ងៃទី ៦
ប្រធានវិលហ្វួឌ វូឌដ្រុព្វ បានធ្វើពីធីឆ្លងព្រះវិហារសលត៍លេក ដែលបានធ្វើអស់រយៈពេល ៤០ ឆ្នាំ។
ឆ្នាំ ១៨៩៨ ខែកញ្ញា ថ្ងៃទី ១៣
ឡូរិនសូ ស្នូវ បានក្លាយទៅជាប្រធាននៃសាសនាចក្រ។
ឆ្នាំ ១៨៩៩ ខែឧសភា ថ្ងៃទី ១៧
ប្រធានឡូរិនសូ ស្នូវ បានទទួលវិវរណៈនៅក្រុងសត្ត ជួច ដែលដាស់តឿនឲ្យលោកបញ្ជាក់ប្រាប់ពីដង្វាយ១ភាគ១០ (សូមមើល គ. និង ស. ១១៩)។
ឆ្នាំ ១៩០១ ខែតុលា ថ្ងៃទី ១៧
យ៉ូសែប អែហ្វ ស៊្មីធ បានក្លាយទៅជាប្រធាននៃសាសនាចក្រ។
ឆ្នាំ ១៩១៨ ខែតុលា ថ្ងៃទី ៣
ប្រធានយ៉ូសែប អែហ្វ ស៊្មីធ បានទទួលការនិមិត្តមួយអំពីសេចក្ដីប្រោសលោះនៃមនុស្សស្លាប់ (សូមមើល គ. និង ស. ១៣៨)។
ឆ្នាំ ១៩១៨ ខែវិច្ឆិកា ថ្ងៃទី ២៣
ហ៊ីប៊ើរ ចេ ក្រាន្ត បានក្លាយទៅជាប្រធាននៃសាសនាចក្រ។
ឆ្នាំ ១៩៣៦ ខែមេសា
កម្មវិធីខាងសន្តិសុខនៃសាសនាចក្រត្រូវបានតាំងឡើង ដើម្បីជួយមនុស្សទាល់ក្រ នៅគ្រាសេដ្ឋកិច្ចធ្លាក់ចុះដុនដាបដ៏មហិមា កម្មវិធីនេះបានក្លាយទៅជាកម្មវិធីសង្គ្រោះនៃសាសនាចក្រ។ កម្មវិធីនេះបានកើតឡើងពីវិវរណៈមួយដែលបានទទួលដោយប្រធានហ៊ីបឺរ ជី ក្រាន្ត មកហើយ។
ឆ្នាំ ១៩៤១ ខែមេសា ថ្ងៃទី ៦
ពួកអ្នកជំនួយដល់ពួក១២ នាក់ ត្រូវបានហៅ។
ឆ្នាំ ១៩៤៥ ខែឧសភា ថ្ងៃទី ២១
ជួច អ័លប៊ើត ស៊្មីធ បានក្លាយទៅជាប្រធាននៃសាសនាចក្រ។
ឆ្នាំ ១៩៥១ ខែមេសា ថ្ងៃទី ៩
ដាវីឌ អូ ម៉័កខេ ត្រូវបានគាំទ្រឲ្យធ្វើជាប្រធាននៃសាសនាចក្រ។
ឆ្នាំ ១៩៦១ ខែកញ្ញា ថ្ងៃទី ៣០
អែលឌើរ ហារ៉ូល ប៊ី លី នៅក្រោមការដឹកនាំនៃគណៈប្រធានទីមួយ បានប្រកាសប្រាប់ថា កម្មវិធីទាំងអស់នៃសាសនាចក្រត្រូវធ្វើឲ្យទាក់ទងនឹងគ្នាតាមរយៈបព្វជិតភាព ដើម្បីចម្រើនកម្លាំងដល់គ្រួសារ និងដល់បុគ្គលម្នាក់។
ឆ្នាំ ១៩៦៤ ខែតុលា
ការប្រព្រឹត្តនូវរាត្រីគ្រួសារត្រូវបានបញ្ជាក់ឡើងវិញ។
ឆ្នាំ ១៩៧០ ខែមករា ថ្ងៃទី២៣
យ៉ូសែប ហ្វៀលឌីង ស៊្មីធ បានក្លាយទៅជាប្រធាននៃសាសនាចក្រ។
ឆ្នាំ ១៩៧១ ខែមករា
ទស្សនាវដ្ដីថ្មីនៃសាសនាចក្រ — Ensign, New Era, និង Friend — បានចាប់ផ្ដើមបោះពុម្ពផ្សាយ។
ឆ្នាំ ១៩៧២ ខែកក្កដា ថ្ងៃទី ៧
ហារ៉ូល ប៊ី លី បានក្លាយទៅជាប្រធាននៃសាសនាចក្រ។
ឆ្នាំ ១៩៧៣ ខែធ្នូ ថ្ងៃទី ៣០
ស្ពែនសើរ ដ័បបុលយូ គិមបុល បានក្លាយទៅជាប្រធាននៃសាសនាចក្រ។
ឆ្នាំ ១៩៧៥ ខែតុលា ថ្ងៃទី ៣
ប្រធានស្ពែនសើរ ដ័បបុលយូ គិមបុលបានប្រកាសប្រាប់ពីការរៀបចំឡើងវិញនូវក្រុមទីមួយនៃពួក៧០ នាក់។
ឆ្នាំ ១៩៧៦ ខែមេសា ថ្ងៃទី ៣
មានវិវរណៈពីរដែលបានបញ្ចូលក្នុងមុក្ដាដ៏មានតម្លៃមហិមា។ នៅឆ្នាំ ១៩៨១ វិវរណៈទាំងនោះត្រូវបានដកចេញ ហើយក្លាយទៅជា គ. និង ស. ១៣៧ និង ១៣៨។
ឆ្នាំ ១៩៧៨ ខែកញ្ញា ថ្ងៃទី ៣០
វិវរណៈត្រូវបានគាំទ្រដោយសាសនាចក្រអនុម័តឲ្យសមាជិកប្រុសៗដែលសក្ដិសមគ្រប់រូបអាចកាន់បព្វជិតភាពដោយមិនគិតដល់សញ្ជាតិ ឬសម្បុរឡើយ (សូមមើលសេចក្ដីប្រកាស—២)។
ឆ្នាំ ១៩៧៩ ខែសីហា
ព្រះគម្ពីរប៊ីបច្បាប់ស្ដេចយ៉េម្សនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមានជំនួយខាងការសិក្សា នោះបានបោះពុម្ពផ្សាយ។
ឆ្នាំ ១៩៨១ ខែកញ្ញា
ច្បាប់ថ្មីនៃព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្ដីសញ្ញា មុក្ដាដ៏មានតម្លៃមហិមា ត្រូវបានបោះពុម្ពផ្សាយចេញជាភាសាអង់គ្លេស។
ឆ្នាំ ១៩៨៤ ខែមិថុនា
ពួកប្រធានប្រចាំតំបន់ត្រូវបានតែងតាំងឡើងដោយបានហៅសមាជិកពីពួក៧០ នាក់។
ឆ្នាំ ១៩៨៥ ខែវិច្ឆិកា ថ្ងៃទី ១០
អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានក្លាយទៅជាប្រធាននៃសាសនាចក្រ។
ឆ្នាំ ១៩៨៩ ខែមេសា ថ្ងៃទី ១
ក្រុមទីពីរ នៃក្រុម ៧០ នាក់ត្រូវបានរៀបចំឡើងវិញ។
ឆ្នាំ ១៩៩៤ ខែមិថុនា ថ្ងៃទី ៥
ហាវើដ ដ័បបុលយូ ហឹនធើរ បានក្លាយទៅជាប្រធាននៃសាសនាចក្រ។
ឆ្នាំ ១៩៩៥ ខែមីនា ថ្ងៃទី ១២
ហ្គ័រដុន ប៊ី ហ៊ិងគ្លី បានក្លាយទៅជាប្រធាននៃសាសនាចក្រ។
ឆ្នាំ ១៩៩៥ ខែមេសា ថ្ងៃទី ១
តំណែងនៃពួកតំណាងប្រចាំតំបន់លែងមានតទៅទៀត។ ការប្រកាសប្រាប់ពីតំណែងខាងការដឹកនាំថ្មី ឈ្មោះអាជ្ញាធរប្រចាំតំបន់។
ឆ្នាំ ១៩៩៥ ខែកញ្ញា ថ្ងៃទី ២៣
ក្រុមគ្រួសារ ៖ សេចក្ដីប្រកាសដល់ពិភពលោក ដោយគណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃក្រុមសាវក ១២ នាក់ ត្រូវបានបោះពុម្ពផ្សាយ។
ឆ្នាំ ១៩៩៧ ខែមេសា ថ្ងៃទី ៥
អាជ្ញាធរប្រចាំតំបន់ត្រូវបានតែងតាំងឡើងជាក្រុម ៧០ នាក់។ ក្រុមទីបី ទីបួន ទីប្រាំ នៃក្រុម ៧០ នាក់ ត្រូវបានប្រកាសប្រាប់ថានឹងមាន។
ឆ្នាំ ១៩៩៧ ខែតុលា ថ្ងៃទី ៤
ប្រធានហ៊ិងគ្លី បានប្រកាសប្រាប់ពីការស្ថាបនាព្រះវិហារតូច។
ឆ្នាំ ១៩៩៧ ខែវិច្ឆិកា
សមាជិកនៃសាសនាចក្រមានចំនួនដល់ ១០ លាននាក់។
ឆ្នាំ ១៩៩៨ ខែមេសា
ប្រធានហ៊ិងគ្លីបានប្រកាសប្រាប់ពីគោលបំណងចង់បើកព្រះវិហារ ១០០ ខ្នង នៅឆ្នាំ ២០០។