ជំនួយ​ការសិក្សា
៧. ហាង​របស់​នូវល ខេ វិតនី និង​ក្រុម​ហ៊ុន


៧. ហាង​របស់​នូវល ខេ វិតនី និង​ក្រុម​ហ៊ុន

ហាង​នេះ​មាន​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ប្រវត្តិ​សាសនាចក្រ នៅ​ក្រុង​ខឺតឡង់។ យ៉ូសែប និង​នាង​អិមម៉ា បាន​រស់នៅ​ទី​នេះ​អស់​រយៈ​ពេល​មួយ​ដ៏​ខ្លី។ ហាង​នេះ​បាន​ក្លាយ​ទៅ​ជា​ទីបញ្ជាការ​នៃ​សាសនាចក្រ​នៅ​ឆ្នាំ ១៨៣២។ វិវរណៈ​ជា​ច្រើន​ដែល​សំខាន់ៗ​គឺ​បាន​ទទួល​នៅ​ទី​នេះ។ សាលា​នៃ​ពួក​ព្យាការី​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​ហាង​នេះ ពី​ថ្ងៃ​ទី ២៤ ខែ​មក​រា ឆ្នាំ ១៨៣៣ រហូត​ដល់​ពេល​មួយ នៅ​ខែ​មេសា ឆ្នាំ ១៨៣៣។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ ព្យាការី​យ៉ូសែប​បាន​ទទួល​វិវរណៈ​អំពី​ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាងវៃ (គ. និង ស. ៨៩)។ លោក​បាន​ធ្វើ​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប​ភាគ​ច្រើន​នៅ​ទី​នេះ។

រូបថត ទី៧

៧. ហាង​របស់​នូវល ខេ វិតនី និង​ក្រុម​ហ៊ុន វិវរណៈ​ដែល​បាន​ក្លាយ​ទៅ​ជា​ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាងវៃ (សូម​មើល គ. និង ស. ៨៩) គឺ​បាន​ទទួល​នៅ​ទី​នេះ ហើយ​ព្រម​ទាំង​វិវរណៈ​ផ្សេងៗ​ទៀត។