ជំនួយ​ការសិក្សា
១២. គុក​លិបើទី​ជា​គុក​តូច​មួយ​នៅ​ក្រុង​លិបើទី រដ្ឋ​មិសសួរី។ យ៉ូសែប ស៊្មីធ និង​ពួក​បង​ប្អូន


១២. គុក​លិបើទី​ជា​គុក​តូច​មួយ​នៅ​ក្រុង​លិបើទី រដ្ឋ​មិសសួរី។ យ៉ូសែប ស៊្មីធ និង​ពួក​បង​ប្អូន

ប្រុសៗ​ប្រាំ​នាក់​ទៀត​ត្រូវ​គេ​ចាប់​ដាក់​គុក​នៅ​ខាង​ក្នុង​ជញ្ជាំង​ដ៏​ក្រាស់​ដល់​ទៅ ១. ២ ម៉ែត្រ ពី​ថ្ងៃ​ទី ១ ខែ​ធ្នូ ១៨៣៨ ទៅ​ដល់​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ១៨៣៩។ (ស៊ីឌនី រិកដុន ត្រូវ​បាន​លែង​នៅ​ចុង​ខែ​កុម្ភៈ)។ ពួក​គេ​បាន​ជាប់​នៅ​ក្នុង​បន្ទប់​ខាង​ក្រោម ឬ គុក​ក្នុង​ផ្នែក​នៃ​អគារ ពួកគេ​ដេក​នៅ​លើ​ឥដ្ឋ​ត្រជាក់ មាន​ចម្បើង​រាយប៉ាយ​លើ​ឥដ្ឋ ដែលការ​ពារ​ពី​អាកាស​ធាតុ​ត្រជាក់​រដូវរងា​បាន​តិច​តួច។

ព្រឹត្តិការណ៍​សំខាន់ ៖ ព្យាការី​យ៉ូសែប ដោយ​បាន​អង្វរ​ជំនួស​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​រាប់​ពាន់​នាក់ ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​រដ្ឋ​មិសសួរី លោក​បាន​ទទួល​ចម្លើយ​តប​ដល់​ការ​អធិស្ឋាន​របស់​លោក ដែល​លោក​បាន​ចុះ​ក្នុង​សំបុត្រ​មួយ​ទៅ​ដល់​ពួក​បរិសុទ្ធ​ដែល​ត្រូវ​ភៀស​ខ្លួន (គ. និង ស. ១២១–១២៣)។

រូបថត ទី១២

១២. គុក​លិបើទី កាល​ត្រូវ​គេ​ចោទ​ក្លែងក្លាយ ហើយ​ជាប់​គុក​នៅ​ទី​នេះ ព្យាការី​យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​មួយ​ដែល​ឥឡូវ​នេះ កត់​នៅ​ក្នុង​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ១២១–១២៣