១១. កន្លែងសម្រាប់ព្រះវិហារហ្វារវែស្ទ
ទីតាំងនៅហ្វារវែស្ទ រដ្ឋមិសសួរី បានក្លាយទៅជាទីលំនៅដល់ពួកបរិសុទ្ធ ៣ ទៅ ៥ ពាន់នាក់ ដែលបានស្វែងរកទីជម្រកឲ្យរួចផុតពីការបៀតបៀននៅស្រុកចាកសុន និងស្រុកឃ្លៃ។ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៨៣៨ ព្យាការីយ៉ូសែប ស៊្មីធ និងពួកអ្នកដឹកនាំផ្សេងៗទៀត នៅក្នុងសាសនាចក្រត្រូវគេចាប់ ហើយបន្ទាប់ពីបានឡើងតុលាការ នោះត្រូវជាប់គុកនៅក្នុងគុកលិបើទី។ នៅរដូវរងានៃឆ្នាំ ១៨៣៨–៣៩ ពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវគេបណ្ដេញចេញពីភូមិហ្វារវែស្ទ និងកន្លែងផ្សេងៗទៀតនៅរដ្ឋមិសសួរី ហើយក៏ផ្លាស់ទៅនៅរដ្ឋអិលលីណោយ។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ជាកន្លែងសម្រាប់ព្រះវិហារមួយ ដែលបានធ្វើពិធីឆ្លង ហើយបានដាក់ជ្រុងថ្ម។ មានវិវរណៈប្រាំពីរដែលបានបោះពុម្ព ផ្សាយនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញាគឺបានទទួលនៅទីនេះ (កណ្ឌទី ១១៣–១១៥; ១១៧–១២០)។ យ៉ូសែប អែហ្វ ស៊្មីធ ជាប្រធានទីប្រាំមួយនៃសាសនាចក្រ បានកើតនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ១៨៣៨ នៅភូមិហ្វារវែស្ទ។ ភូមិហ្វារវែស្ទត្រូវបានតាំងជាទីបញ្ជាការនៃសាសនាចក្រក្នុងពេលដ៏ខ្លី នៅក្រោមការដឹកនាំនៃព្យាការីយ៉ូសែប ស៊្មីធ។