៧. ហាងរបស់នូវល ខេ វិតនី និងក្រុមហ៊ុន
ហាងនេះមានតួនាទីដ៏សំខាន់នៅក្នុងប្រវត្តិសាសនាចក្រ នៅក្រុងខឺតឡង់។ យ៉ូសែប និងនាងអិមម៉ា បានរស់នៅទីនេះអស់រយៈពេលមួយដ៏ខ្លី។ ហាងនេះបានក្លាយទៅជាទីបញ្ជាការនៃសាសនាចក្រនៅឆ្នាំ ១៨៣២។ វិវរណៈជាច្រើនដែលសំខាន់ៗគឺបានទទួលនៅទីនេះ។ សាលានៃពួកព្យាការីត្រូវបានបង្រៀននៅក្នុងហាងនេះ ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៨៣៣ រហូតដល់ពេលមួយ នៅខែមេសា ឆ្នាំ ១៨៣៣។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ព្យាការីយ៉ូសែបបានទទួលវិវរណៈអំពីពាក្យសំដីនៃប្រាជ្ញាវាងវៃ (គ. និង ស. ៨៩)។ លោកបានធ្វើការបកប្រែព្រះគម្ពីរប៊ីបភាគច្រើននៅទីនេះ។